ព័ត៌មានទាន់ហេតុការណ៍៖
'

Bayern Munich ទិញបានខ្សែការពារ Kouassi ពី PSG

អាល្លឺម៉ង់៖ ក្លឹប Bayern Munich បានចុះហត្ថលេខាទិញបានខ្សែការពារ Tanguy Kouassi ពីក្លឹប Paris Saint-Germain។ កីឡាករវ័យ១៨ឆ្នាំរូបនេះបានចុះកុងត្រា៤ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ។ នេះបើយោងតាមការចុះផ្សាយរបស់ Live Score ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖រហូតដល់ម៉ោង​ ០៨និង២០ព្រឹក​ ថ្ងៃទី​២​ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ, ចំនួនសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​ ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​ និងគ្មាន​ ... Read More »

លោក ឈាង​ វុន​ ស្តាប់បទបង្ហាញ នៃក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ឈាង​ វុន​ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញរដ្ឋសភា បានទទួលជួបពិភាក្សាការងារ​ និងស្តាប់ការធ្វើបទបង្ហាញ ... Read More »

លីកកំពូលចិន Super League នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៥ ខែកក្កដា

សមាគមបាល់ទាត់ចិន (CFA) បានប្រកាសកាលពីម្សិលមុិញថា ការពន្យារពេលរដូវកាលលីកកំពូលចិន Chinese Super League (CSL) កាលពីថ្ងៃទី២២ ខែកុម្ភៈនឹងចាប់ផ្តើមប្រកួតវិញនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។ ចំណែកកាលវិភាគនៃការប្រកួតបាល់ទាត់អាជីពលំដាប់ទី២ និងទី៣ របស់ចិនមិនទាន់ត្រូវបានគេសម្រេចចិត្តនៅឡើយទេ។ សេចក្តីប្រកាស ... Read More »

ក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នាផ្អើលពេញខណ្ឌ៧មករា

ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នាប្រហែលជា៦ទៅ៧នាក់ជិះម៉ូតូ៣គ្រឿងទើបតែចេញមកពីខួបកំណើតមិត្តភក្តិនៅម្តុំក្រោយមន្ទីរពេទ្យព្រះកុសុមៈត្រឡប់ទៅផ្ទះវិញត្រូវបានយុវជនមួយក្រុមទៀតធ្វើសកម្មភាពដេញវាយ និងយកមួកសុវត្ថិភាពដេញគប់គ្នាឡើងផ្អើលពេញខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៦១នៅចំណុចស្តុបគួជេម៉ូតូស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់មានឈ្មោះបុី សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់អូរឫស្សី២ ... Read More »

នគរបាលអធិការដ្ឋានស្រុកស្ទឹងត្រង់ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ខេត្តកំពង់ចាម៖នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង២២៖៤០នាទីយប់ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់និងកំលាំងប្រជាការពារ ដឹកនាំដោយលោក វរសេនីយ៍ទោ សឿន ទិត អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន បានចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហរនៅចំណុចចំការចេកផ្លូវទៅ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ កម្ពុជាបានបង្ហាញពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ ទោះមានវិបត្តិកូវីដ-១៩ក្តី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ បើទោះបីជាមានវិបត្តិកូវីដ-១៩ក៏ដោយ ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកកម្ពុជា បានជួយសង្គ្រោះនាវាទេសចរណ៍ MS ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនប្រុសស្រី១១នាក់ករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម ៖នៅថ្ងៃទី០១ ខែ​កក្តដា ឆ្នាំ២០២០ វេលាម៉ោង​ ១៣.០០នាទីថ្ងៃនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ​ខេត្ត​កំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញស្រុកព្រៃឈរ និងជំនាញស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯកជីវ​ សេងរស់ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ... Read More »

ជាងតបណ្តាញអគ្គិសនីរបស់ក្រុមហ៊ុនអានកូម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ជាជាងតបណ្តាញអគ្គិសនីរបស់ក្រុមហ៊ុនអានកូ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅវេលាម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី១ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត ។   លោក ធិន  ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឈន ... Read More »

ប្រុសស្រី២នាក់មកដេកកំដរម្តាយនិងក្មួយ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកលោកចោរលួចទូរស័ព្ទដៃនឹងលុយអស់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់និងស្ត្រីម្នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២០ បានមកដាក់ពាក្យបណ្តឹង នៅអធិការរដ្ឋាននគរបាលភ្នំស្រុកបន្ទាប់ពីមានចោរចូលលួចយកប្រាក់និងទូស័ព្ទដៃរបស់ពួកគេ ខណៈពេលមកដេកកំដរម្តាយនិងក្មួយ សំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក  ។  នគរបាលបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឌី សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »

កម្លាំងទាហានអាហ្វហ្គានីស្ថាន បាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារ ពលរដ្ឋ២៣នាក់ស្លាប់

អាហ្វហ្គានីស្ថាន៖ កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារដែលមានមនុស្សច្រើន ស្ថិតនៅភាគខាងកើតខេត្ត Helmand បង្កឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើន។ សារព័ត៌មាន AP នៅថ្ងៃទី១ ខែកក្កដា បានផ្សាយថា ការវាយប្រហារកើតឡើងកើតឡើងតាំងពី២ថ្ងៃមុន។ ការិយាល័យខេត្ត Helmandបានបញ្ជាក់ថា រថយន្តផ្ទុកគ្រាប់បែក និងកាំភ្លើងត្បាល់បានបាញ់ចូលក្នុងផ្សារស្ថិតនៅស្រុក ... Read More »

គ្រួសាររងការហ៊ុមព័ទ្ធរបងជុំវិញដូចកង្កែបក្នុងអណ្តូង រកផ្លូវដើរចេញចូលគ្មាន ក្រោយពីប្តឹងទៅតុលាការសម្រេចសេចក្តីហើយ នៅតែភាគីចុងបណ្តឹងមិនព្រមបើកផ្លូវដដែល

ខេត្តស្ទឹងត្រែង៖ លោកឡាយ គី និងភរិយា បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុង-ខេត្ត ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ និងរកដំណោះស្រាយជួយដល់គ្រួសារគាត់ដែលរងនូវការធ្វើរបងហ៊ុមព័ទ្ធ និងបិទផ្លូវជុំវិញ ដោយគ្មានច្រកចេញចូលដូចមុនឡើយ ក្រោយពីភាគីចុងបណ្តឹងបានធ្វើផ្ទះលើផ្លូវ ហើយធ្វើរបងបិទជិតមិនឲ្យគ្រួសារគាត់ ដើរចេញចូលដូចមុនឡើយ។ ដោយភាគីឈ្មោះងី វុទ្ធ ... Read More »

អុីតាលីចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំបំផុតលើពិភពលោក

ប្រទេសអុីតាលី៖កម្លាំងប្រឆាំងគ្រឿងញៀន អុីតាលី បានឲ្យដឹងថា ចាប់បានគ្រឿងញៀនលាក់នៅក្នុង កុងតឺន័រ ចំនួន៣ នៅក្នុងកំពង់ផែ Salerno ស្ថិតនៅទីក្រុង Naples ប្រទេសអុីតាលី។ នៅថ្ងៃទី១ ខែកក្កដា ប៉ូលិសអុីតាលីប្រកាសថារឹបអូសបានគ្រឿងញៀនដល់ទៅ១៤ តោន ... Read More »

ករណីដីធ្លីនៅស្រុកគាស់ក្រឡ អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនអភិបាលរងខេត្តបាត់ដំបង១រូបទៀត មកសួរនាំ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ... Read More »

កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ២០៖០០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ភារ៉ារ័ត្នក្រុម ... Read More »

រដ្ឋមន្ត្រី សាយ សំអាល់ ៖ ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»

ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ លោក សាយ សំអាល់ លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែងដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមពីអាជ្ញាធរខេត្តស្រុកឃុំនិងស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ... Read More »

ស្ទើរក្លាយជាទីលានប្រណាំងរបស់ឡានដឹកដីធំៗទៅហើយតាមមហាវិថីឈ្នះ=ឈ្នះ ធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចជាខ្លាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋបានលើកឡើងថា មហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្បូរទៅដោយរណ្តៅដីធំៗជាច្រើនកន្លែង នាំឱ្យការដឹកជញ្ជូនដីមានសកម្មភាពដូចហែកឋិនដូច្នេះដែរ ។ ប៉ុន្តែអ្វីជាចំណុចក្តៅគគុកនោះ គឺមហាវិថីឈ្នះ=ឈ្នះពេលនេះស្ទើរក្លាយជាទីលានប្រណាំងឡានរបស់ក្រុមឡានដឹកដីធំៗទៅហើយ ដោយការបើកបរលឿនៗ ... Read More »

មហាស៊យហើយលោកចោរ!! ឆក់កាបូបលុយមិនបានសម្រេចហេីយ​ ជិះគេចខ្លួនទៅជួបសមត្ថកិច្ចត្រូវជាប់ខ្នោះទាំង២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ចាប់ឃាត់ខ្លួនបានជាប់ពាក់ព័ន្ធករណីឆក់យកកាបូបលុយពីស្ដ្រីម្នាក់មិនបានសម្រេច​ កាលពីវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងមុខបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណម៉ាស្សា មានបង្កប់សេវាផ្លូវភេទ  ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្ចាស់ទីតាំង១នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ៨៣Eo ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ចុះផ្សព្វផ្សាយ​សេចក្តីជូនដំណឹងពីធាតុអាកាស​តាមផែដឹកភ្ញៀវទេសចរ​មុននឹងចេញទូក

ខេត្ត​ព្រះ​សីហនុ​ ៖​ កម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួុយកម្លាំងការិយាល័យនគរបាលទេសចរណ៍ និងកម្លាំងអធិការក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួុងធនធានទឹក​ ស្តីពីអាកាសធាតុលើផ្ទៃសមុទ្រមានការប្រែប្រួុល ដោយណែនាំតម្រូវអោយតាមផែដឹកភ្ញៀវទេសចរ ដើមទី ចុងទី ត្រូវត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មិនអោយដឹកលើសចំណុះ ពាក់អាវពោងសុវត្ថិភាពពេលជិះលើអូប័រ តែបើមានភ្លៀងនិងខ្យល់ខ្លាំង​ ទូកដឹកភ្ញៀវទេសចរត្រូវពន្យារជើងទូកឬផ្អាកតែម្តង​ ... Read More »

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរគ្រឿញៀន

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ ... Read More »

រថយន្តបែនដឹកខ្សាច់បើកបុករះចូលផ្ទះគេខូចសំយាប៣ល្វែង រួមជាមួយម៉ូតូនិងរុីម៉កម៉ូតូកង់បីផងដែរ

ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកខ្សាច់មួយគ្រឿងខណៈកំពុងបើកបរលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករះចូលផ្ទះលក់ទំនិញ៣ល្វែង បណ្ដាលឲ្យបាក់ខ្ទេចសំយាបនិងអីវ៉ាន់ រួចបន្តទៅបុកម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងនិងរុីម៉កម៉ូតូកង់បី១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ប៉ុន្តែជាសំណាងដែរមិនបណ្ដាលឲ្យម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូគុបនិងម្ចាស់រុឺម៉ក ម៉ូតូកង់បីរងរបួសឬស្លាប់ឡើយ គ្រាន់តែរត់ចែកផ្លូវគ្នាស្ទើរពុំរួចនិងភ័យព្រលឹងចុងសក់គ្រប់ៗគ្នា។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កម៉ាកនីស្សាន់បែនដឹកខ្សាច់កង់៦ ពណ៌ខៀវ ... Read More »

ប៉ូលិសហុងកុង ឃាត់ខ្លួនបាតុករម្នាក់ ប្រើប្រាស់ទង់មួយ​មានសរសេរពាក្យថា «Hong Kong Independence ឬឯករាជ្យរបស់ហុងកុង»

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Telegraph បានចេញផ្សាយនៅថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ប៉ូលិសហុងកុងបានឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបាតុករជាច្រើននាក់ ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ។ ខណៈដែលអាជ្ញាធរទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃ បន្ទាប់ពីសភាចិន​បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់លើទីក្រុងស្វយ័តមួយនេះ។ អភិបាលក្រុងហុងកុងលោកស្រី ... Read More »

សម្តេចពិជ័យសេនា៖ ប្រឹងប្រែងបំពេញភារកិច្ច អនុវត្តតួនាទីរបស់ខ្លួនកសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ

   ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងកោតសរសេីរចំពោះថ្នាក់ដឹកនាំស្ថាប័នកងឯកភាពកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយកអស់ពីកម្លាំងកាយចិត្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ។ សម្តេចពិជ័យសេនាទៀ បាញ់ ថ្លែងដូច្នេះក្នុងឱកាសដែលសម្តេច អញ្ជេីញចូលរួមផ្ដល់អនុសាសន៍ក្នុងកិច្ចប្រ ... Read More »

លោក កែវ រ៉េមី ជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានជួបពិភាក្សាការងារជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ។ ក្នុងជំនួបនោះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ... Read More »

អាសូរ សែម សង្វាត សម្រាកនៅមន្ទីរពេទ្យជាថ្មីព្រោះខ្វះឈាម

    ភ្នំពេញ៖ តារាសម្តែង សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យជាថ្មីក្រោយពីស្ថានភាពជំងឺរើឡើង។ ស្ថានភាពជំងឺមិនប្រសើរខណៈ​លោកនៅ​តែព្យាយាមព្យាបាល និងស្វះស្វែងលក់ទំនិញនានាតាមអនឡាញនោះ។ ​លោកសែម សង្វាតបានបញ្ជាក់ថា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ​ចាប់តាំងព្រលឹមស្រាងៗ ដើម្បីអោយគ្រូពេទ្យជំនាញផ្នែកជំងឺគ្រឿងក្នុងត្រួតពិនិត្យតេស្តឈាម អេកូពោះមើលក្រពះពោះវៀនថ្លើមលំពែងសួត តែលទ្ធផលពេទ្យថាមិនល្អទេ។ ... Read More »

ទឹកប្រាក់ជាង ៣លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បន្តផ្តល់ឲ្យកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះថារដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួនជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ភាគីទាំងពីរ ... Read More »

រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសថៃក្នុងគ្រាអាសន្ន ១ខែទៀត

ទីក្រុងបាងកក៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដី​ជូនដំណឹង​មកថា៖ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសថៃក្នុងគ្រាអាសន្ន ១ខែទៀត និងការប្រកាសបន្ធូរបន្ថយឲ្យបើកអាជីវកម្ម មួយចំនួនឡើងវិញ ព្រមទាំងប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ មួយចំនួន ចូលក្នុងប្រទេសថៃ។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយ៖សិលា Read More »

អឺរ៉ុបហាមក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ហោះទៅកាន់អឺរ៉ុប ពាក់ព័ន្ធបណ្ណបើកបរក្លែងក្លាយ

អឺរ៉ុប៖ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍របស់សហគមន៍អឺរ៉ុប (EASA) បានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្នលើក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ាគីស្ថានពីការហោះហើរទៅកាន់ប្រទេសជាសមាជិកអឺរ៉ុបអស់រយៈពេល ៦ ខែ ក្រោយពេលអ្នកបើកបរយន្តហោះប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ​។ អ្នកនាំពាក្យអាកាសចរណ៍ជាតិប៉ាគីស្ថាន International Airlines (PIA)បានបញ្ជាក់ថា ច្បាប់ហាមប្រាមរបស់ (EASA) នឹងមានប្រសិទ្ធភាព​ចាប់ពីថ្ងៃទី​១ខែកក្កដា អូសបន្លាយរហូតដល់ថ្ងៃទី​៣១ ខែធ្នូ ... Read More »

សហភាពអឺរ៉ុប ប្រកាសថ្កោលទោសទាហានបរទេសស៊ីឈ្នួល ក្នុងការហ៊ុមព័ទ្ធតំបន់អណ្តូងប្រេងនៅលីប៊ី

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដាឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី នៅថ្ងៃពុធនេះបានសម្រេចថ្កោលទោស ចំពោះវត្តមានទាហានបរទេសស៊ីឈ្នួល នៅលើទឹកដីប្រទេសលីប៊ី និងបានអំពាវនាវដល់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង​លុបចោលសកម្មភាពហ៊ុមព័ន្ធអណ្តូងប្រេង ។ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី​បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា ... Read More »