ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនធំជាងគេលើពិភពលោកនៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនានេះថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉កនៅឆ្នាំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកាគឺជាការប្រារព្ធជាលើកទី៥០នៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះគឺជាព្រឹត្តិការណ៍ធំជាងគេបំផុតនៅលើពិភពលោកដោយមានអ្នកចូលរួមចំនួន៥៣.៦៤០នាក់កាលពីឆ្នាំ២០១៩ ។ ការរត់ម៉ារ៉ាតុននៅទីក្រុងប៊ែកឡាំងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែត្រូវបានលុបចោលវិញដោយសារតែអាជ្ញាធរប្រទេសអាល្លឺម៉ង់ ... Read More »

នៅរាជធានីមានដើមឈើប្រមាណជាង៥ម៉ឺនដើម បង្កើនសោភណភាព បរិស្ថាន និងសម្រស់ទាក់ទាញភ្ញៀវជាតិ អន្ដរជាតិចូលទស្សនាកាន់តែច្រើន

   ភ្នំពេញ៖ ដើមឈើក៏អាចជាសម្បត្តិរតន ភណ្ឌបៃតងមួយនៅរាជធានីភ្នំពេញផងដែរ ដោយក្នុងពេលបច្ចុប្បន្ននេះនៅទូទាំងរាជធានីដែលមានផ្ទៃក្រឡា៦៩២៤គីឡូម៉ែត្រក្រឡាមាន ដើមឈើប្រមាណជាង ៥ម៉ឺនដើម ។     លោក សំ សាមុត ប្រធានអង្គភាពសួន ច្បារ ... Read More »

អាជ្ញាធរនៅគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ... Read More »

ការឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានឡើង , រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រាប់អោយមន្ត្រីក្រោមឱវាទមានវិធានការបង្ក្រាប

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន មើលឃើញថា សកម្មភាពបទល្មើសពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ការកាប់រានដីព្រៃឈើ និង ព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និង ... Read More »

បង្រ្កាបមេផ្ទះ៧នាក់និងបុរសគ្មានការងារធ្វើម្នាក់ប្រមូលគ្នាលេងល្បែងស៊ីសងខុសច្បាប់

កំពង់ធំ៖  មនុស្សប្រុសស្រី៨នាក់ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំត្រូវបានសំត្ថកិច្ចឃាត់ខ្លួនពីបទលេងល្បែងស៊ីសង នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ដែលការបង្រ្កាបនេះដឹកនាំដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានមន្ត្រីកងរាជអាវុធហត្ថ១២នាក់ចូលរួមបង្រ្កាប។ លោក ... Read More »

ធ្លាយព័ត៌មាន Barcelona និង Juventus យល់ព្រមលើថ្លៃឈ្នួលខ្សែបម្រើ Arthur

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur ជិតនឹងផ្លាស់ចេញពី Barcelona ទៅ Juventus។ ក្លឹបយក្សនៅ La Liga និងក្លឹបយក្សនៅ Serie A ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលឈានចូលដល់រដូវកាលដ៏ខ្លីដែលចង់បានកីឡាករ Arthur ... Read More »

Man United, Liverpool, Real Madrid ធ្វើបានល្អក្នុងទឹកដីរបស់ខ្លួន

យោងតាមលទ្ធផលរបស់គេហទំព័រ Soccerway នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមខ្លាំង២នៅអង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមភ្ញៀវ ទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតសប្តាហ៍ទី៣១។ ចំណែកក្រុមយក្សនៅអេស្ប៉ាញ Real Madrid ក៏បានយកឈ្នះក្រុមភ្ញៀវដែរ ទទួលបាន៣ពិន្ទុឡើងទៅឈរកំពូលតារាងលីគកំពូលអេស្ប៉ាញ ... Read More »

សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្តល់ជំនួយសេដ្ឋកិច្ចដល់សមាគមបាល់ទាត់ដែលជួបវិបត្តិកូវីដ-១៩

តាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីរសៀលថ្ងៃពុធថា សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានប្រកាសផ្តល់កញ្ចប់ជំនួយចំនួន៦លានដុល្លារអាមេរិកដើម្បីជួយសហព័ន្ធដែលជាសមាជិករបស់ខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ដែលមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយបានឲ្យដឹងថា ស្ថាប័នសម្ព័ន្ធចំនួន១០របស់ខ្លួនអាចបែងចែកថវិកាសម្រាប់ការធ្វើតេស្ត និងតម្រូវការបន្ទាន់បំផុតរបស់ពួកគេដើម្បីទប់ទលើនឹងវិបត្តិដែលកំពុងកើតមាន (កូវីដ-១៩) ។ កាលពីសប្តាហ៍មុនសហព័ន្ធ CONMEBOL បានចេញពិធីសារសម្រាប់ការចាប់ផ្តើមបាល់ទាត់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេលជាង៣ខែ។ វិធានការនេះរួមមានការហាមឃាត់ចំពោះការអបអរនៅក្នុងក្រុមក៏ដូចជាការហាមឃាត់ការខាកស្តោះ និងការថើបបាល់-ចាប់ដៃគ្នាជាដើម។ កីឡាករនឹងតម្រូវឱ្យមានការត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេជាទៀងទាត់រួមទាំងមុនពេលការប្រកួតនីមួយៗ។ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​

ភ្នំពេញ៖ រហូតដល់ម៉ោង​ ០៨និង៣០​ព្រឹក ថ្ងៃទី​ ២៥​ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩ចំនួន​ ១៣០នាក់​ដដែល​ ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់២នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១២៨នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ... Read More »

បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករះម៉ូតូបីគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៥នាក់ នៅស្រុកអង្គស្នួល

ខេត្តកណ្តាល ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុករះម៉ូតូបីគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងរងរបួសធ្ងន់ស្រាលចំនួន៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA ... Read More »

បារាំងបិទទ្វារសាលារៀន ២កន្លែងនៅទីក្រុងប៉ារីស ក្រោយមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ប៉ារីស៖ សាលារៀននៅខណ្ឌទី១២ ដែលមានសិស្ស១៨០នាក់ និងសាលារៀនមួយខ្នងនៅខណ្ឌទី៤ មានសិស្ស២០០នាក់ ត្រូវបិទទ្វារក្រោយរកឃើញមានករណីឆ្លងកូវីដ-១៩។ កាលពីថ្ងៃទី២៤ ខែមិថុនា មន្ត្រីបារាំងបានស្នើឲ្យបិទទ្វារ សាលារៀន ពីរកន្លែងនៅទីក្រុងប៉ារីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែកការឆ្លងរាលដាល មិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៅឡើយទេ។ ... Read More »

មន្ទីរវប្បធម៌ និងវិចត្រសិល្បៈខេត្តក្រចេះ ចេញសេចក្ដីបំភ្លឺ អំពីស្ថានភាពនៃការរុះរើផ្ទះសសរ១០០ ដែលស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ

ខេត្ត​ក្ន្ទក្រចេះ​ ៖​មន្ទីរវប្បធម៌ និងវិចត្រសិល្បៈខេត្តក្រចេះ ចេញសេចក្ដីបំភ្លឺ អំពីស្ថានភាពនៃការរុះរើផ្ទះសសរ១០០ ដែលស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ​ ។ សូមអានសេចក្ដីបំភ្លឺដូចខាងក្រោម ៖ ដោយ៖ហេងសូរិយា Read More »

ឃាត់ខ្លួនអ្នកនិយមលេងល្បែងស៊ីសង១០នាក់ យកទៅអប់រំកុំឲ្យខូចកិត្តិយសភូមិឃុំមានសុវត្ថិភាព

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានបង្ក្រាបបនល្បែងស៊ីសងមួយកន្លែងនៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥ល្ងាចដោយឃាត់ខ្លួនអ្នកលេងបានចំនួន ១០នាក់ក្នុងនោះមានស្រី៦នាក់និងរឹបអូសវត្ថុតាងមួយចំនួន។ សមត្ថកិច្ចបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើមានលេងល្បែងបៀជាប្រចាំធ្វើឲ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពនោះ ទើបកម្លាំងនគរបាលក្រុងសៀមរាបបានចេញទៅបង្រ្កាបវង់ល្បែងទាំងនេះឃាត់បានមនុស្ស១០នាក់ដកហូតវត្ថុតាងរួមមាន៖១.បៀចំនួន១៧ហ៊ូ ស្មើ៨៨៤សន្លឹក, ២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់, ៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន ... Read More »

អ្នកនេសាទខិលខូចមួយចំនួននៅតែបន្ត លួចនេសាទដោយលាក់បាំងក្នុងពេលយុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទ

ខេត្តស្ទឹងត្រែង៖ យុទ្ធនាការនៃការបិទនេសាទនៅក្នុងទន្លេមេគង្គ ទន្លេសេសាន ទន្លេស្រែពក ក្នុងភូមិភាគឦសាន ដែលប្រារព្ធធ្វើឡើងនៅចំណុចកោះកន្ទុយគោ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ... Read More »

លទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦

ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០   លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខ លើកទី២១ ... Read More »

ចោរមួយក្រុមឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេចនៅសង្កាត់ស្ទឹងមានជ័យ១

      ភ្នំពេញ​ ៖​ មានជនសង្ស័យមួយក្រុមបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយនារីម្នាក់បានសម្រេចគេចខ្លួនបានដោយសុវត្ថិភាពកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៧១សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះ អាង ស៊ីថូ ភេទស្រី​ អាយុ១៨ឆ្នាំ ... Read More »

រថយន្តម៉ាស្តារបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

     ភ្នំពេញ​៖​ រថយន្តម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ក៏តេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួចចំណែករបាំងថ្មវៀចមួយកង់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥​ ខែមិថុនា​ឆ្នាំ២០២០​នៅតាមបណ្តោយផ្លូវ​ ព្រះមុនីវង្ស​  ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ ​     តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវស្លាប់ក្រោមដំណក់ទឹកភ្លៀង

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចព្យាយាមបើករត់បាត់​ កាលពីវេលាម៉ោង១១និង២០ នាទីយប់ថ្ងៃទី ២៤ខែមិថុនាឆ្នាំ ២០២០ នៅចំណុចមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។ ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន៖ ក្នុងរយះពេលបីសប្ដាហ៍នៃខែមិថុនានេះមានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរទស្សនា

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ... Read More »

ក្រសួងបរិស្ថានបង្កើតក្រុមការងារជួយសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកម្ពស់ជីវភាពសហគមន៍កាន់តែប្រសើរ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ... Read More »

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភ ចំនួន ២០,០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ជាកិច្ចឆ្លើយតបពីការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំទេយ្យវត្ថុ និងបច្ច័យប្រគេនវត្ត ចំនួន៧វត្ត ព្រមទាំងរៀបចំឲ្យមានកម្មវិធីសិល្បៈ-ចម្រៀងតាមវិទ្យុ និងការផ្សព្វផ្សាយនូវព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គបានទូលំទូលាយ ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៤ យាងចូល៨៥ ... Read More »

មេទ័ពចិនព្រមានឥណ្ឌាថា​ បើឈ្លានពានចិន ទាហានឥណ្ឌានឹងត្រូវប្រឈមទិដ្ឋភាព​«មកដើរទៅវិញដេក»

មេទ័ពចិនបានព្រមានឥណ្ឌាថាប្រសិនបើទាហានឥណ្ឌា​ចូលឈ្លានពានទឹកដីចិន នឹងត្រូវប្រឈមនូវការខាតបង់ជាច្រើន។ បើទោះបីឥណ្ឌាមានកម្លាំងទាហានពិសេស Gurkha ប៉ុន្តែក៏មិនអាចយកឈ្នះកម្លាំងទាហាន​ PLA ​របស់ចិនបានឡើយ។ កម្លាំងទាហានឥណ្ឌា នឹងប្រឈមនូវទិដ្ឋភាព​«មកដើរទៅវិញដេក» (មានន័យថា មកកាន់ព្រំដែននៅមានជីវិត តែទៅវិញគឺស្លាប់ដេកឲ្យគេសែង)។ ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន Galwan រវាងកម្លាំងទាហានប្រទេសទាំងពីរ ... Read More »

ទស្សនាទិដ្ឋភាពនៃពិធីដង្ហែក្បួនកម្លាំងទាហានអាកាសរុស្ស៊ីក្នុងទិវាជ័យជម្នះ​៧៥ឆ្នាំ

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាឆ្នាំនេះ ពលរដ្ឋរុស្ស៊ីមិនបានទៅចូលរួមទស្សនាច្រើនកុះករដូចឆ្នាំមុនៗឡើយដោយសារតែកូវីដ​-១៩។ ប៉ុន្តែពិធីដង្ហែក្បួនកម្លាំងទាហានអាកាសដែលមាន ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ គឺពលរដ្ឋ​អាច​មើលឃើញផ្ទាល់ភ្នែក ដោយនាំគ្នាឡើងលើដំបូងអគារទស្សនា​។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ឆ្នាំ នេះមានសព្វាវុធទំនើបៗជាច្រើនដល់ទៅ​២៣៤ប្រភេទ ដែលបានដង្ហែក្បួននៅលើដី​។ ចំណែកនៅលើអាកាសវិញ មានយន្តហោះ​៧៥គ្រឿងចូលរួម​។ ក្នុងចំណោមយន្តហោះ ... Read More »

ដូណាល់ ត្រាំ ៖ ជញ្ជាំងព្រំដែនអាចការពារបានទាំងកូវីដ-១៩

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដើម្បីត្រួតពិនិត្យមើលស្នាដៃរបស់លោក ក្នុងការសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកពីប្រទេសម៉ិចស៊ីកូ ។ លោកត្រាំបានប្រកាសថា ជញ្ជាំងនោះមិនត្រឹមតែទប់ស្កាត់ជនភៀសខ្លួនឡើយ គឺអាចរារាំងការឆ្លងរាលដាលកូវីដ​-១៩ទៀតផង​។ លោកត្រាំបានបញ្ជាក់ថា «ជញ្ជាំងនេះ​អាចទប់ស្កាត់បានគ្រប់យ៉ាង ទាំងកូវីដ​-១៩ »។ នៅក្នុងដំណើរត្រួតពិនិត្យតាមព្រំដែនជាមួយអភិបាលរដ្ឋArizona ... Read More »

រសៀលស្អែក៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្នីសីទសារព័ត៌មានស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩»

ភ្នំពេញ៖ មុននេះបន្តិច នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងសូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្នីសីទសារព័ត៌មានស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៥កើត ... Read More »

តុលាការកោះហៅថៅកែហាងTick coffee ឲ្យចូលបំភ្លឺករណីឆបោកលុយគេ១៦ម៉ឺនដុល្លារ នៅថ្ងៃទី២៦មិថុនានេះ

ភ្នំពេញ៖ បុរសម្នាក់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដោយចោទប្តីប្រពន្ធពីរនាក់ ដែលជាម្ចាស់កម្មសិទ្ធិ 7 Eleven ពីបទរំលោភទំនុកចិត្ត (ចេញសែកស្អុយ) ដោយបុគ្គលរូបនោះមានឈ្មោះ ធាសូត្រា អាយុ៣២ឆ្នាំ ជាប្តី និង ភរិយាឈ្មោះ អ៊ូ ម៉ាលាភ អាយុ២៩ឆ្នាំ ... Read More »

មានការប្រៀបធៀបពីភាពសាមញ្ញរបស់លោកស្រី ស្រី តូចចំណាន នឹងអ្នកមេម៉ាយលក់អនឡាញពាក់ពេជ្រជ្រែកខ្លួន

ភ្នំពេញ៖ រូបថតមួយសន្លឹករបស់លោកស្រី ស្រីតូចចំណានដែលបង្ហាញពីភាពសាមញ្ញ របស់ភរិយាបុរសមានទ្រព្យនិងមុខមាត់ក្នុងសង្គម នោះបានធ្វើឲ្យគេចាប់អារម្មណ៍។ ក្នុងនោះ​ដែរក៏លេចចេញការប្រៀបធៀបរវាងស្ត្រីក្នុងជួរលំដាប់អភិជនដែលមិនសម្ញែងមាសពេជ្រជ្រែកខ្លួន និងតែងរៀបចំខ្លួនបែបសាមញ្ញគួរជាទីស្រលាញ់ចូលចិត្តខុសពីអ្នកលក់ទំនិញតាមអន​ឡាញដែលនិយមសំញ៉ែងខ្លួនដោយការពាក់មាសពេជ្រ និងសម្ភារនិយម។ ​មហាជនមិនតិចទេដែលបានបញ្ចេញសារជាច្រើនហូរហែ មកលើរូបភាពបែបសាមញ្ញ និងថ្លៃថ្នូរលើរូបថតអតីតសិល្បការិនី លោក ស្រី ស្រីតូច ចំណាន ... Read More »

អភិបាលខេត្តប៉ៃលិនស្នើដល់សភាពាណិជ្ជកម្មកម្ពុជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្តមួយនេះ ដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ

ខេត្តប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អំពីសក្តានុពលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនឯកជននានាដែលមានបំណងមកធ្វើការវិនិយោគ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ... Read More »

ខឹងបាត់ទ្រព្យញឹកញាប់ពេក​រាយខ្សែលួសភ្ជាប់ចរន្តអគ្គិសនីព័ទ្ធក្រោមផ្ទះ តែភ្លាត់ស្នៀត​ឆក់ខ្លួនឯង​ស្លាប់

ខេត្ត​ត្បូងឃ្មុំ​ ៖​ បុរសម្នាក់បាន​ស្លាប់ដោយ​  សារត្រូវចរន្តអគ្គិសនីឆក់នៅក្រោម​ផ្ទះរបស់ខ្លួន​ ដែលការស្លាប់នេះទំនងជាខឹង​ នឹងចោរចូលលួចយកទ្រព្យគាត់ជាញឹក​ញាប់​ពេកទេីបរាយខ្សែ​លួសមានចរន្តអគ្គិសនីព័ទ្ធ​ក្រោមផ្ទះ​ ដេីម្បី​រក្សាការពារទ្រព្យ​សម្បត្តិ​ ប៉ុន្តែគាត់ភ្លេច​គិតពេលចុះមកបត់ជើងតូចគាត់ធ្វេីឱ្យប៉ះខ្សែលួសដែល​មាន​ចរន្ត​បអគ្គិសនីធ្វើឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។  ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោងប្រមាណ៤ និង៣០នាទី ស្ថិតនៅ ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ក្រោយស្ទុះទៅចាប់ច្របាច់.ក យុវតីម្នាក់បម្រុងរំលោភសេពសន្ថវៈ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ក្រោយនាំខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី ។ ជនសង្ស័យមានឈ្មោះ ឈឹម ពីរ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »