ព័ត៌មានទាន់ហេតុការណ៍៖
'

កាស noice-cancelling ថ្មីរបស់ Bowers & Wilkins មានទម្ងន់ស្រាលជាងមុន

កាសស្តាប់សំឡេងដែលអាចលុបចោលសំឡេងរំខានបានពីដើមរបស់ Bowers & Wilkins គឺជាប្រភេទកាសស្តាប់ត្រចៀកដែលមានសំឡេងល្អបំផុតហើយសព្វថ្ងៃនេះក្រុមហ៊ុនកំពុងតែផលិតម៉ូឌែលថ្មីចំនួន ២ គឺ PX7 ដែលជាអ្នកស្នងមរតកពីដើម។ PX5 ម៉ូដែលថ្មីនៅលើត្រចៀកដែលសន្យាថានឹងលុបចោលសំឡេងនិងសំឡេងរំខានស្រដៀងគ្នាទៅនឹងទំរង់តូចជាងនិងថោកជាង ។ ការផ្លាស់ប្តូរនៅទីនេះគឺមិនមានទំហំធំទេយ៉ាងហោចណាស់សម្រាប់ស្មាតហ្វូន PX7: B&W ... Read More »

សន្តិសុខម្នាក់ដេកស្លាប់ក្នុងអង្រឹងសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យធ្វេីការហួសកម្លាំង ។ ជនរងគ្រោះម្នាក់នោះឈ្មោះពុត ភេន អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិកូនក្អែក ... Read More »

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់រកមិនឃើញ

ភ្នំពញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានដើរឡើងស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួនលិចបាត់រកមិនឃើញ បង្កការឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាព លរដ្ឋជាអ្នកដំណើរ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៣រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើស្ពានជ្រោយចង្វាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរឡើងស្ពានជ្រោយចង្វា ... Read More »

រថយន្ដរបស់ក្រុមហ៊ុនដឹកខ្សាច់លើសទម្ងន់បំផ្លាញផ្លូវ៣០ម៉ែត្រទើបនឹងស្ថាបនារួច ត្រូវបានអាជ្ញាធរបព្រមានចាត់ការតាមច្បាប់

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានហៅអ្នកបើកឡានធំបំផ្លាញផ្លូវ៣០ម៉ែត្រមកដោះស្រាយតាមផ្លូវច្បាប់ និងឲ្យអ្នកម៉ៅការស្ថាបនាផ្លូវនេះ ធ្វើឡើងវិញ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿងបានធ្វើចរាចរណ៍តាមផ្លូវ៣០ម៉ែត្របណ្ដាលឲ្យបាក់ស្រុតខូចកៅស៊ូដែលទើបធ្វើថ្មីៗ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវ៣០ម៉ែត្រក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជំនាញបានអូសឡានដឹកខ្សាច់ខាងលើទៅកាន់ស្នងការខេត្តដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ... Read More »

មន្រ្តីជំនាញចរាចរណ៍ក្រុងភ្នំពេញ បន្តចុះស្ទួចនិងអូសយករថយន្តណាដែលចតតាមចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមដងផ្លូវ ក៏ដូចជាបាត់បង់សណ្ដាប់ធ្នាប់តាមទីសាធារណៈ កម្លាំងនគរបាលការិយាល័យជំនាញចរាចរណ៍រាជធានីភ្នំពេញ បានបន្តដឹកនាំកម្លាំងជិះល្បាតតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដើម្បីស្ទួចឬអូសរថយន្តណាដែលចតតាមចិញ្ចើមផ្លូវធ្វើឲ្យមានការកក់ស្ទះ យកមកធ្វើការអប់រំនិងផាកពិន័យទៅតាមច្បាប់ ។ ជាក់ស្តែងកាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩  កម្លាំងជំនាញបានចុះរៀបចំសណ្តាប់ធ្នាប់ និងផាកពិន័យនៅផ្សារទំនប់ ... Read More »

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្រោយស្ថានទូតបារាំង កំពុងពង្វក់យុវជនឲ្យចេះជក់និងចែកចាយគ្រឿងញៀន

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង នៅខាងក្រោយស្ថានទូតបារាំង តំបន់អតីតប្លុកបឹងកក់ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងតែផ្ដល់ទីតាំងឲ្យយុវជននិងយុវតីវ័យក្មេង នាំគ្នាចូលទៅពពាក់ពពូនគ្នា ដើម្បីគេចពីការសិក្សារួចទៅសំងំសេបនិងចែកចាយគ្រឿងញៀន បង្កឲ្យមានភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ  ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះ ភាគច្រើនពួកគាត់ឃើញសុទ្ធតែក្រុមយុវជននិងយុវតីវ័យក្មេង ... Read More »

បុរសម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងរថយន្ត

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក​នឹងរថយន្តពីចំហៀង ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ។​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ០៧រោច ខែភទ្របទ ឆ្នាំកុរ ... Read More »

បើកម៉ូតូធ្លាក់ជង្ហុកដួលរងរបួស២នាក់

ខេត្តព្រះសីហនុ៖ លោកវរៈសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា មានមនុស្សពីរនាក់ត្រូវបានកំលាំងអាវុធហត្ថស្រុកព្រៃនប់ជួយសង្គ្រោះដឹកទៅកាន់ឃ្លីនិកវាលរេញភ្លាមៗបន្ទាប់ជនរងគ្រោះទាំងពីរនាក់នោះបើកបរម៉ូតូធ្លាក់កដួលដោយខ្លួនឯងបណ្តាលអោយរងបួសធ្ងន់ស្រាលនៅវេលាម៉ោង៧,៣០នាទី យប់ថ្ងៃទី២១.០៩.២០១៩  លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៥-១៨៦ ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ... Read More »

រថយន្តដឹកស្រាបៀរអង្គរបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស្រាបៀរអង្គរបុកជាមួយម៉ូតូ វេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ បណ្តាលអោយបុរសម្នាក់អ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ សមត្ថកិច្ចប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកស្រាបៀរពាក់ស្លាកលេខ ភ្នំពេញ 3C-1268 ... Read More »

រថយន្ត TACOMA បេីកបុកម៉ូតូផ្ទប់រថយន្ត Rav4 ចតលេីផ្លូវ​ បណ្ដាលអោយស្លាប់ម្នាក់ក្រោមកង់រថយន្ត​ និងម្នាក់របួសធ្ងន់​

ភ្នំពេញ ៖ បុរសពីរជិះម៉ូតូFino ឌុបគ្នាសុខៗ​ ត្រូវរថយន្ត TACOMA បេីកមកបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្រទៅបុកផ្ទប់រថយន្តមួយគ្រឿងទៀត​ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ដំណែកឯតៃកុងចុះរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវប្រជាពលរដ្ឋតាមចាប់ខ្លួនបាន​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី២១ ... Read More »

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧបត្ថម្ភថវិកា និងអាហារពេលល្ងាច ជូនកុមារកំព្រាជុំវិញរាជធានីភ្នំពេញ ជាលើកទី៣ សម្រាប់ឆ្នាំ២០១៩

ភ្នំពេញ៖ កុមារកំព្រាខ្មែរឥស្លាម ៩៥នាក់ មកពី ជុំវិញរាជធានីភ្នំពេញ ជាពិសេស ខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ បានទទួលការឧបត្ថម្ភថវិកា និងអាហារសាមគ្គីពេលល្ងាចជាបន្តទៀត ដែល រៀបចំដោយ លោក កៅ អ៊ីមរ៉ន ... Read More »

រថយន្តឡិចស៊ីស RX-330 បើកបោះពួយជ្រុលចង្កូតបុុកក្បាលថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖​ បុរសម្នាក់ សង្ស័យស្រវឹងស្រា បេីករថយន្តឡិចសុីស RX-330 ក្នុងល្បឿនលឿដូចហោះក៏ជ្រុលចង្កូត បុកក្បាលថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង​ បណ្ដាលអោយក្រឡាប់ផ្ងារជើង តែសំណាងល្អ ដែលមិនបណ្ដាលឲ្យម្ចាស់រថយន្តរងរបួស ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ ... Read More »

មូលដ្ឋានអាវុធហត្ថស្រុកក្រគរក្របួចរថយន្តផ្ទុកបទល្មើស ១គ្រឿងជូនមេព្រៃ

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្ទាក់ឃាត់រថយន្តធុនធំ ១គ្រឿង មានផ្ទុកផលអនុផលព្រៃឈើសង្ស័យគ្មានលិខិតអនុញាតិ ប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ... Read More »

ថ្នាក់ដឹកនាំខណ្ឌដូនពេញ ចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន០៦វត្តនៅក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងភរិយា និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសមាជិកក្រុមប្រឹក្សាខណ្ឌ ... Read More »

យុវជនម្នាក់ចងកសម្លាប់ខ្លួនដោយគ្មានអ្នកណាដឹងពីមូលហេតុ

ខេត្តកំពង់ធំ៖ យុវជនម្នាក់ធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងនឹងមែកស្វាយក្រោយផ្ទះ ។ ហេតុការណ៍នេះដឹងនៅម៉ោង ១៥និង៤៥នាទី ថ្ងៃសុក្រ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ... Read More »

ក្មេងទំនើងស្រីប្រុស ២០នាក់បើកផ្លូវឈាមលើកំណាត់ផ្លូវជាតិលេខ៥នាពេលយប់ សមត្ថកិច្ចឃាត់ចាប់ខ្លួន ៧នាក់ រួមទាំងអាវុធ

ខេត្តពោធិ៍សាត់៖ ក្មេងទំនើងស្រីប្រុសចំនួន ៧នាក់ក្នុងចំណោមប្រមាណ ២០នាក់ រួមទាំងអាវុធ(ដាវ) និងមធ្យោបាយផងដែរ ត្រូវបានកម្លាំងនគរបាលប្រមូលទុកម្ដុំ ដើម្បីបន្តនីតិវិធី និងស្រាវជ្រាវ បន្ទាប់ពីពួួកគេជ្រើសរើសយកទីតាំងនោះដើម្បីធ្វើសង្រ្គាម ខណៈគេគិតអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមិនថេះនោះឡើយ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣៦នាទី យប់ថ្ងៃសៅរ៍ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និង​ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ ... Read More »

សំណង់អគារសេរីភាព(ស.ស.ស.ក)ចំណាយរយៈពេលកសាងសរុប១ឆ្នាំ១ខែ ត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃនេះ

ភ្នំពេញ៖ សំណង់ «អគារសេរីភាព»ដែលជាសមិទ្ធផល របស់សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក)និងជាអគារដ៏ធំជាងគេដំបូងនៅកម្ពុជា បានចំណាយរយៈពេលកសាងសរុប១ឆ្នាំ១ខែ ត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៍មាន កម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី២២ ... Read More »

រថយន្តស័្ពរស៊េរីទំនើបតម្លៃរាប់លានដុល្លារ របស់ឧកញ៉ាម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោកឧកញ៉ាវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើបស័្ពរមួយគ្រឿងដែលមានតម្លៃរាប់លានដុល្លារ ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តមួយគ្រឿងទៀតប្រភេទដឹកទំនិញ ប៉ុន្តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វា សង្កាត់វត្តភ្នំ ... Read More »

ផ្សាអន្ទាដាក់បូកធ្លាក់ដែកប៉ះខ្សែភ្លើងឆក់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ ជាងផ្សាដែកម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈអ្នកទាំងពីរបាននាំគ្នាផ្សាដែកអន្ទាដាក់បូកជញ្ជាំង ស្រាប់តែធ្លាក់មកប៉ះខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ​ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០១៩​ ដែលស្ថិន នៅដីឡូតិ៍ផ្ទះល្វែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ... Read More »

អ្នកបើកបរស្រវឹងស្រា បានបើករថយន្តធ្លាក់ប្រឡាយទាំងកណ្ដាលយប់ ព្រឹកឡើងទើបយកចេញ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តធ្លាក់ប្រឡាយ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនៅទេ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប្រកាស សង្កាត់ព្រៃស ខណ្ឌដង្កោ ។ បើប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ... Read More »

ទស្សនៈល្ងីល្ងើ៖ ​​​​ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ  !

ទណ្ឌិត សម រង្ស៊ី កាន់តែព្រហើន និងច្រឡោងខាមមែនទែនហើយ ក្រៅពីប្រមាថប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោហ៊ុន សែនជាប្រមុខមិនអស់ចិត្តបែរជាមក ប្រមាថព្រះចេស្តាព្រះមហាក្សត្រខែ្មរ ដែលប្រជាជនខ្មែរគ្រប់រូបគោរពជាទីសក្ការៈពេញនគរ ។ បើតាមនាយជាលគិតទង្វើរបស់ ទណ្ឌិត សម រង្ស៊ី ... Read More »

កូនប្រសាត្រូវឪពុកក្មេកប្រើហិង្សាកាប់មួយដាវសាំម៉ូរៃរងរបួសធ្ងន់ដោយសារមានជម្លោះជាមួយប្រពន្ធ

ខេត្តស្វាយរៀង​៖ ​បុរសជាកូនប្រសាម្នាក់បានរងរបួស ខណៈត្រូវឪពុកក្មេកទាញបានដាវសាំម៉ូរៃដេញកាប់បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងកាលពីវេលាម៉ោង១០:និង៤០នាទីយប់ ថ្ងៃទី២០ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ ​នៅចំណុចភូមិ​ដំ​ណា​ក់​កន្ទូ​ត​ ​ឃុំ​ស្វាយយា​ ​ស្រុក​ស្វាយជ្រំ​ ​ខេត្តស្វាយរៀង​ ។ ​ ​ បើ​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​ស្រុកបាន​ឲ្យ​ដឹង​ថា​ ​បុរសរងរបួសជាកូនប្រសាមានឈ្មោះ ... Read More »

ដេីមឈេីសសររោងទប់មិនជាប់នឹងល្បឿនរថយន្ត​ ជ្រុលបុកស្ត្រីម្នាក់អោយ​ របួស​ធ្ងន់​

ខេត្តត្បូងឃ្មុំ​ ៖​ បុរស​ម្នាក់​សង្ស័យ​សេពគ្រឿងស្រវឹងច្រេីនលេីសចំណុះទប់ទល់ស្មារតីបញ្ជា​ចង្កូតរថយន្តលែងបានហេីយប្រេីប្រាស់ល្បឿនលឿនទៀតនោះបានរេចង្កូតទៅបុកសសររោង ផ្លាតទៅបុកគល់ស្វាយ​ ផ្លាត​ទៅបុកដើមម្ខុប និបន្តបុកអ្នកថ្មើរជើងកំពុងឈរ​នៅមុខផ្ទះ​ បណ្តាលអោយ​របួស​ធ្ងន់​ ។ ប្រភពព័ត៌មាន​អោយដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះបានកេីតឡេីងកាលពី​វេលាម៉ោង១៨:០០នាទីនៅថ្ងៃទី២១-កញ្ញា-ឆ្នាំ ២០១៩នៅលេីផ្លូវជាតិលេខ 7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134-​135 ស្ថិតនៅភូមិម្រាមទាក ... Read More »

គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរៈភូមិន្ទ ជាសម្ព័ន្ធ មេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឈរជើង ការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារចាប់ពីថ្ងៃទី២៥-២៦ និង២៧ ខែកញ្ញាឆ្នាំ២០១៩

គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរៈភូមិន្ទ ជាសម្ព័ន្ធ មេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឈរជើង ការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារចាប់ពីថ្ងៃទី២៥-២៦ និង២៧ ខែកញ្ញាឆ្នាំ២០១៩ Read More »

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាព​អន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ បុរសម្នាក់ភាគីខាងម៉ូតូបានស្លាប់ភ្លាមៗ ខ្ទេចសាកសព ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកសុីម៉ង់ត៍និងម៉ូតូ វេលាម៉ោង5.00នាទី ល្ងាច ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ លើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្ដក្រឡុកសុម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ5A-2706 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ទឹកប៊ិច គ្មានស្លាកលេខទិសដៅស្របគ្នា ... Read More »

អ្នកតំណាងរាស្ត្រភ្នំពេញ នាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូនដែលរងគ្រោះដោយអគ្គិភ័យ២៤គ្រួសារ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖  លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា តំណាងលោក អូស្មាន ហាស្សាន់ បានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ​  ព្រមជាមួយថវិកា មួយចំនួន​ ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ... Read More »

ខេត្តចំនួន៨ អាចបង្ករឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈបច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ-ថៃ

ភ្នំពេញ៖ អាចធ្វើអោយតំបន់ខេត្តចំនួន៨ បង្កឲ្យទៅជាជំនន់ទឹកភ្លៀង (Flash Flood) ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈបច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្តនៅជាប់ព្រំប្រទល់ដែនឡាវ-ថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រលប់ថ្ងៃទី ២១ ខែកញ្ញា ... Read More »

រថយន្តដឹកទំនិញធុនធំបុករថយន្តដឹកអ្នកដំណើររបួសធ្ងន់ ស្រាល៦នាក់នៅកៀនស្វាយ

ខេត្តកណ្តាល៖ ផ្តើមចេញពីការបើកបរធ្វេសប្រហែសប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបានបង្កគ្រោះថ្នាក់ដល់រថយន្តផ្សេងទៀតបណ្តាលអោយអ្នកដំណើរចំនួន៦នាក់រងរបួសធ្ងន់_ស្រាល ខូចខាតរថយន្តទាំង២គ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ២៧_២៨ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។​ រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ខៀវ ... Read More »