ព័ត៌មានទាន់ហេតុការណ៍៖
'

លោកជេត ខេមរា ត្រូវបានចូលកាន់តំណែងថ្មី ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ក្រោមអធិបតីភាពឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ខេត្តស្ទឹងត្រែង៖ ប្រកាសផ្លាស់ប្តូនឹងចូលកាន់តំណែងថ្មី លោកច្រឹង ខ្មៅ ត្រូវបានផ្លាស់ចេញទៅ ប្ដូរចូលមកកាន់តំណែងថ្មី ដោយលោកជេត ខេមរា ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការអញ្ចើញជាអធិបតីភាពដ៍ខ្ពងខ្ពស់ ឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងអមដំណើរដោយរដ្ឋមន្ដ្រីជាច្រើនរូប ... Read More »

អ្នកដែលបង្ហោះព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់​ទងទៅនឹងករណីវីរុសកូវីដ១៩ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ... Read More »

អាជ្ញាធខណ្ឌចំការមកបើកយុទ្ធនាការប្រមូលសំរាមក្នុងប្រឡាយបឹងត្របែកមុនរដូវវស្សាចូលមកដល់ជាមួយនិងការសំណូមពរអោយពលរដ្ឋចូលរួមសហការ

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមនអំពាវនាវអោយប្រជាពលរដ្ឋចូលរួមក្នុងវេចខ្ចប់និងទុកដាក់ កាកសំណល់សំរាមអោយបានត្រឹមត្រូវជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំអោយហូរ ចូលប្រឡាយលួនាំអោយមានការកកស្ទះសំរាមមិនអាចហូរបានជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់។ ការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំកាមនចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន នារសៀលថ្ងៃទី១០ មិនានេះ។ លោកថេង សុថុលក្នុងដំណើរចុះពិនិត្យនិងស្ដារប្រឡាយលូខាងលើបានមានប្រសាសន៍ បន្ថែមអោយដឹងថាកន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានអប់រំនិងណែនាំអោយប្រជាពលរដ្ឋ ... Read More »

ឆេះ​ព្រៃ​ និង​ស្មៅ​ចំនួន​២​កន្លែង ​នៅ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ បញ្ហាភ្លើងឆេះព្រៃឆេះស្មៅបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌជុំវិញរាជធានីភ្នំពេញរួមមឋនខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពធិសែនជ័យ និងខណ្ឌច្បារអំពៅ ។ ជាក់ស្តែងនៅវេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២០ នេះមានករណីភ្លើង​ឆេះ​ព្រៃ​ និង​ស្មៅ ​នៅ​ទីតាំង​២ផ្សេងគ្នា ... Read More »

ចោរស្រីសកម្មនឹងអំពើលួច ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនា​គារបណ្តោះអាសន្ន

ខេត្តកណ្តាល ៖ លោក ថោង ផល្លារង្សី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន ចោរស្រីលួចបារីយ៉ាងសកម្ម ម្នាក់នៅស្រុកខ្សាច់កណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”អំពើរលួច” តាមមាត្រា៣៥៣ ... Read More »

ទីផ្សារមូលបត្រធ្លាក់ចុះ ប្រេងក៏ធ្លាក់ថ្លៃខ្លាំងនៅអាស៊ី ដោយសារតែបញ្ហា កូវីដ-១៩

វិភាគអន្តរជាតិ៖ អ្វីគ្រប់យ៉ាងដែលរងផលប៉ះពាល់នាពេលនេះជាប់ពាក់ព័ន្ធនិង កូវីដ-១៩ ទាំងអស់។ ទាំងតម្លៃប្រេង ផ្សារមូលបត្រ​​…។​ ពាក់ព័ន្ធនិងផ្សារមូលបត្រ​នៅអាស៊ី  ពិសេសគឺ​សន្ទស្សន៍ហ៊ុនគោលជប៉ុន Nikkei បានធ្លាក់ជាង៣ភាគរយ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅពេលបើកទ្វារ​​ចាប់ផ្តើម​លក់ដំបូង ។  ការធ្លាក់ចុះ​នេះ​ក្រោយ​មានការ​ធ្លាក់ចុះ​ផ្សារហ៊ុន​សហរដ្ឋអាមេរិក ... Read More »

ប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងផ្ទះល្វែងមួយកន្លែង

ភ្នំពេញ៖ បុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារតែឆក់ខ្សែភ្លើងដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប ហើយការស្លាប់នោះមានរយៈពេល១យប់កន្លងមកហើយប៉ុន្តែដោយសារតែជនរងគ្រោះរូបនេះនៅធ្វើការក្នុងផ្ទះនោះម្នាក់ឯងទើបភ្លាមៗគ្មានអ្នកដឹង។ សពបុរសខាងលើត្រូវបានគេប្រទះឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡា គឹមសាន ... Read More »

ប្រធានាធិបតីស៊ី ជីនពីង ទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅវូហាន ក្រោយស្ថានភាព COVID-19 ជិតគ្រប់គ្រងបានទាំងស្រុង

បច្ចុប្បន្ននៅប្រទេសចិន មានករណីឆ្លងវីរុស​តែ ១៩នាក់ប៉ុណ្ណោះ ក្នុងថ្ងៃទី៩ខែមីនា​ក្នុងនោះមាន​១៧ករណីនៅទីក្រុងវូហាន គឺជាចំនួនទាបបំផុត​។ ជាមួយគ្នានោះក៏មានអ្នកស្លាប់​១៧នាក់ផងដែរ ​ក្នុងថ្ងៃទី​៩ខែមីនា ។ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​បានទៅកាន់ទីក្រុងវូហានដោយផ្ទាល់សួសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារតែការវាយប្រហារដោយវីរុសផ្លូវដង្ហើមថ្មី COVID-19។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីធ្វើឡើង ក្រោយករណីឆ្លងវីរុស​នៅទីក្រុងវូហានធ្លាក់ចុះកម្រិតទាប់បំផុត​។ សារព័ត៌មាន ... Read More »

ស្រាយគំនុំយក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាល​ជនជាតិវៀតណាមម្នាក់​របួសធ្ងន់​

ខេត្តកណ្ដាល​៖​ បុរសជនជាតិវៀតណាមម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលដេរ២ថ្នេរ ដោយសារជនសង្ស័យ​ម្នាក់​ បាន​យក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាលខណៈជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវទាំងមិនដឹងខ្លួន។ ហេតុការណ៍នេះកើតឡើង​ កាលពី​វេលា​ម៉ោង៩​និង​៤៦​នាទីយប់​ ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​ ​ ​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ... Read More »

ដុតធូបមិនប្រយ័ត្ន ភ្លើងធូបបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់

ខេត្តស្ទឹងត្រែង ៖ មានអគ្គិភ័យកើតឡើងបំផ្លាញផ្ទះឈើ១ខ្នងទំហំ ១៥x១៨ម សង់អំពីឈើប្រក់ស័ង្កសី សង់ខ្ពស់ ពីដីជាកម្មសិទិ្ធរបស់ម្ចាស់ផ្ទះឈ្មោះ ហឿង ថងខៀន ភេទ ស្រី អាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ។ មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល ... Read More »

អ៊ីរ៉ង់ចាត់វិធានការតឹងតែងបំផុតទប់ស្កាត់កូវីដ-១៩​ ដោយដោះលែងអ្នកទោស​៧ម៉ឺននាក់

ការឆ្លងរាលដាលវីរុសផ្លូវដង្ហើមនៅក្នុងប្រទេសអ៊ីរ៉ង់ គួឲ្យបារម្ភបំផុត​ ដោយមានអ្នកស្លាប់និងឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 នៅក្នុងមន្ទីរឃុំឃាំង រដ្ឋាភិបាលអ៊ីរ៉ង់​បានសម្រេច ដោះលែងអ្នកទោស​ដល់ទៅ ៧ម៉ឺននាក់ ខណៈអ្នកឆ្លងនិង​អ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមថ្មីនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីថ្ងៃទី​៩ ខែមីនា ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោស​ដល់ទៅ​៧ម៉ឺននាក់​ដោយខ្លាចឆ្លងរាលដាលនៅក្នុងមន្ទីរឃុំឃាំងដែលមានអ្នកទោសច្រើន​។ អ្នកទោសដែលត្រូវបានដោះលែងគឺមានទោសស្រាល ... Read More »

ប្រធានក្រុមប្រឹក្សាអុីតាលីប្រកាសការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសcovid-19

កាលពីល្ងាចថ្ងៃច័ន្ទទី០៩ខែមីនាឆ្នាំ២០២០រដ្ឋាភិបាលអុីតាលីបានបន្ថែមច្បាប់មួយក្រឹត្យទៀតទៅកាន់ប្រទេសទាំងមូលនូវវិធានការណ៍ដែលបានអនុវត្ដរួចហើយនៅក្នុងតំបន់ខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីត១៩។ ក្នុងសន្និសីទកាសែតមួយប្រធានក្រុមប្រឹក្សាអុីតាលីលោក Giuseppe Conte បានដាក់កំហិតថា«ចៀសវាងការផ្លាស់ប្ដូរទីកន្លែងនៅគ្រប់ប្រទេសអុីតាលី»និងបានហាមឃាត់រាល់ការប្រមូលផ្ដុំឫ បាតុកម្មដែលចាប់ផ្ដើមពីព្រឹកថ្ងៃអង្គារនេះតទៅ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់Ansa បានរាយការណ៍ថា ជនជាតិអុីតាលីអាចធ្វើតំណើរបានដោយសារហេតុផលវិជ្ជាជីវៈឫសុខភាពចំណែកសាលារៀនទាំងអស់នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី០៣ខែមេសាគឺមិនមែនថ្ងៃទី១៥ខែមីនាដូចដែលបានគ្រោងទុកពីមុនឡើយ។ ក្នុុងពេលធ្វើសន្និសីទកាសែតនៅឯវិមានរដ្ឋាភិបាលលោកGiuseppe Conteបានបញ្ជាក់ធ្ងន់ៗថា«ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យមួយនេះដែលអាចសង្ខេបដូចតទៅ៖ខ្ញុំស្នាក់នៅផ្ទះរបស់ខ្ញុំប្រទេសអុីតាលីទាំងមូលនឹងក្លាយជាតំបន់ការពារហើយតំបន់ក្រហមនឹងលែងមាននៅឧបទ្វីបមិនមានពេលវេលាទៀតទេក្នុងការខ្ជះខ្ជាយតួលេខបានប្រាប់យើងថាយើងមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងករណីមានការចម្លងវីរុសcovid19អ្នកជម្ងឺសម្រាកព្យាបាលនៅមន្ទីពេទ្យយ៉ាងយកចិត្តទុកដាក់ហើយជាអកុសលក៍មានមនុស្សស្លាប់ផងដែរ។ ពួកយើងត្រូវតែផ្លាស់ប្ដូរឥរិយាបថឥឡូវនេះ។ ប៉ុន្ដែវិធានការណ៍ទាំងនេះមិនអនុវត្ដដល់ភ្នាក់ងារដឹលជញ្ជូនសាធារណៈឡើយក្នុងគលបំណងដើម្បីធានានូវនិរន្ដរភាពនៃសកម្មភាពសេដ្ឋកិច្ចនិងអនុញ្ញាតឲ្យប្រជាជនទៅធ្វើការបាន។ លោក Giuseppe ... Read More »

មន្ទីរពេទ្យបណ្តោះអាសន្ន ១៤កន្លែងនៅវូហាន​បានបិទទ្វារ ក្រោយអ្នកឆ្លងវីរុសកូវីដ-១៩ថយចុះខ្លាំង

ស្ថានភាពឆ្លងជំងឺផ្លូវដង្ហើមនៅចិនបង្កឡើងដោយវីរុស កូវីដ-១៩​ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តំបន់ជាច្រើននៅក្នុងប្រទេសចិនមិនមានករណីឆ្លងវីរុសនេះនោះឡើយ​។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងសៀងហៃ បានសម្រេចឲ្យបើកទ្វារ​សាលារៀន ១៤៤កន្លែងឡើងវិញ​ ក្រោយបិទទ្វារជាច្រើនខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី​ បង្កឡើងដោយវីរុស​ Covid-19។ ការសម្រេចបើកទ្វារសាលារៀនក្រោយពេលដែល ​នាយកសាលាទាំងអស់ មានវិធានការទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព​ដល់សិត្សទាំងអស់​។ គ្រូបង្រៀនទាំងអស់គឺត្រូវតាមដាននិងត្រួតពិនិត្យ ... Read More »

ទិត្យវិច្ឆិកា ត្រូវម្ចាស់យានដ្ឋានមួយទម្លាយរឿងជំពាក់លុយជួសជុលរថយន្តមិនសង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងមិនសម្បូរសក់ លោក ទិត្យ វិច្ឆិកា ត្រូវបានម្ចាស់យានដ្ឋានមួយកន្លែងប្រកាសឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលថ្លៃជួសជុលរថយន្ត ដែលមិនទាន់បានសង។ ​ការប្រកាសនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្ទើតែមិនគួរឲ្យជឿខណៈថ្មីៗកន្លងទៅ តារាប្រុសរូបនេះទើបនឹងប្រកាសឡើងផ្ទះថ្មីតម្លៃជិត១០ម៉ឺនដុល្លារអាមេរិកនោះ។ យោងតាមការប្រកាសរបស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត CAM Auto Repair យានដ្ឋាន ... Read More »

តារា​ចម្រៀង​ខេម ជំរុញ​លើក​ទឹក​ចិត្ត​​ពលរដ្ឋ លើ​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ដោយ​មិន​ប្រើប្រាស់​គីមី ​​

តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក​ខេម  កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចុះ​ទៅ​ជួប​ប្រជាកសិករ ដើម្បី​ស្វែង​យល់ ក៏​ដូច​ជា​លើក​ទឹក​ចិត្តដល់​ពលរដ្ឋ​​ជុំ​វិញ ការ​ដាំ​ដុះ បន្លែ​ផ្លែ​ឈើ ក៏​ដូច​ជា ចិញ្ចឹម​ត្រី​សាច់ ​ដោយ​មិន​ប្រើប្រាស់​​សារធាតុ​គីមី។ម្ចាស់បទ“ស្រលាញ់ស្រី១ម៉ែត្រ៧៣” រូបនេះចុះទៅនោះ គឺស្ថិតនៅ ដឹកដីខេត្តកំពង់ឆ្នាំង  ដែលជាស្រុកកំណើត របស់លោកតែម្ដង។ ... Read More »

ផ្ទុះការតវ៉ារឿងតំណាងអយ្យការខេត្តកំពង់ឆ្នាំងបញ្ជាអោយចាប់ប្រជាពលរដ្ឋស្តែងៗពេក

ខេត្តកំពង់ឆ្នាំង៖ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនតម្រូវអោយសមត្ថកិច្ច អាជ្ញាធរ ចេះតែចាប់ប្រជាពលរដ្ឋតាមតែចិត្តនោះទេ គឺមាននីតិវិធីដោះស្រាយ ទៅតាមជំនាញអោយសមស្របតាមច្បាប់។ ទីបំផុតនៅខេត្តកំពង់ឆ្នាំង ឈានដល់ប្រជាពលរដ្ឋផ្ទុៈការតវ៉ា ខណៈប្រជាពលរដ្ឋ៤នាក់ ... Read More »

ក្រុមជ្រុលនិយម គ្រាន់តែករណីជំងឺឆ្គួតជ្រូកសោះ បំប៉ោងថាជាCOVID-19

ភ្នំពេញ៖ គួរតែរួបរួមគ្នាសាងអំពើល្អ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងចែករំលែកព័ត៌មានពីវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកាន់ភ្ជាប់«ព័ត៌មានស្អាត» មានប្រភព មូលដ្ឋាន ច្បាស់លាស់។ កុំអោយនាំគ្នាបំប៉ោងព័ត៌មាន អោយប្រជាពលរដ្ឋយើងយល់ច្រឡំអី..? ជាក់ស្តែង ..! ... Read More »

ដើម្បីសុវត្ថិភាពបុគ្គលិក ក្រុមហ៊ុន Apple ឲ្យបុគ្គលិកធ្វើការពីផ្ទះ

អាមេរិក៖ បច្ចុប្បន្នមានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ នៅអឺរ៉ុបនិងអាមេរិក ។ ទាំងនោះហើយបានធ្វើឲ្យបណ្តាក្រុមហ៊ុន បច្ចេកវិទ្យាធំៗនៅលើពិភពលោក បានសម្រេច ឲ្យបុគ្គលិកធ្វើការពីផ្ទះ ។ បច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Google, Twitter, Facebook, ... Read More »

ប្រកាសរកសាចិញាតិ ខណៈជនបង្កហេតុបើកបរម៉ូតូបុកមនុស្សស្លាប់គេចខ្លួនបាត់

ខេត្តកំពង់ចាម ៖​ នគរបាលស្រុកបាធាយប្រកាសដំណឹងស្វែងរកសាច់ញាតិសពស្ត្រី រងគ្រោះដោយ ជូបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់ ខណៈអ្នកបើកបរម៉ូតូបុកបណ្តាលឲ្យជនរងគ្រោះបាត់ បង់ជីវិតបានបាត់ខ្លួនពីកន្លែងកើតហេតុ អាចនិយាយបានថាគេចមិនទទួលខុសត្រូវពីផ្លូវច្បាប់ ។ ប្រភពព័ត៌មានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលា ១៦៖៣០នាទី លើផ្លូវជាតិលេខ៦ ថ្ងៃទី០៩ ... Read More »

សមត្ថកិច្ចបង្ក្រាបឈើបានហើយ តែត្រូវឈ្មួញរំដោះយកចេញបានខ្លះ

ខេត្តរតនគិរី ៖ គំនរឈើដែលក្រុមឈ្មួញទុច្ចរឹតបានដឹកយកមកលាក់ទុកនៅក្នុងចំការស្វាយចន្ទីមួយកន្លែង ត្រូវបានកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនឹងបរិ ស្ថាន ខណៈកំពុងដើរល្បាតក៏ប្រទះឃើញហើយប្រមូលយកមករក្សារទុកចាត់ការតាម ច្បាប់ ។ ការចុះល្បាតប្រទះឃើញគំនឈើហើយបង្ក្រាបយកមករក្សារទុកនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣.២៥នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ស្ថិតក្នុងភូមិចង ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគីរី។ ប្រភពពីមន្ត្រីអង្គការការពារព្រៃឈើបានឱ្យដឹងថា ក្នុងនោះមានកម្លាំងសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

កម្ពុជាត្រៀមថវិកាប្រមាណ ៨០០ ទៅ ២,០០០ លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩

ភ្នំពេញ ៖ ក្នុងពេលឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ... Read More »

ឧត្តមសេនីយ៍ក្លែងក្លាយ ដើរបោកលុយគេជាង១០ម៉ឺនដុល្លារ ត្រូវជាប់ខ្នោះសមត្ថកិច្ចតាមបំណង

ភ្នំពេញ ៖ ទីបំផុតជៀសមិនផុតអន្ទាក់សមត្ថកិច្ច ក្រុមជនទុច្ចរិតដែលប្រើល្បិចបោកប្រាស់គ្រប់រូបភាពនោះ។ ជាក់ស្តែង បុរសម្នាក់ជាប់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ និងកាន់កាប់អាវុធខ្លីស៊េរីទំនើបខុសច្បាប់ ទៅឆបោកប្រាក់អ្នកដទៃ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ... Read More »

មកដល់ហើយៗ នាវាដឹកជញ្ជូនវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅកម្ពុជា មកដល់ផែកម្ពុជាជាបន្តបន្ទាប់

ភ្នំពេញ ៖ នាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និងចំនួន២គ្រឿងទៀតចតនៅកំពង់ផែវៀតណាម​ សម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់អះអាងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែ ... Read More »

ក្រសួងធនធានទឹក ៖ អាកាសធាតុចាប់ផ្តើម​ក្តៅនៅពេលថ្ងៃ ខណៈផ្នែកមួយចំនួននៃខេត្ត ឧត្តរមានជ័យ​ ,បន្ទាយមានជ័យ ,ពោធិ៍សាត់ ,​បាត់ដំបង ,សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម​

ភ្នំពេញ ៖ ក្រុមអ្នកព្យាកក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពល​រដ្ឋ និងបានបញ្ជាក់ថា ដោយសារតែកម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់មកលើកម្ពុជា​ បានធ្វើឲ្យស្ថានភាពធាតុអាកាសកើនក្ដៅនៅពេលថ្ងៃ ហើយត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ រួមទាំងថែរក្សាសុខភាពផង ... Read More »

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាទទួលយកមនុស្សចូលធ្វើការដោយគ្រាន់តែមានសញ្ញាបត្រមួយសន្លឹក ហើយគ្មានសមត្ថភាពនោះទេ -សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពយើងមិនដល់ចូលធ្វើការមិនបាន បែរជាបន្ទោសថាគេពុករលួយនោះទេ -សម្តេចតេជោ ហ៊ុន ... Read More »

តារាសម្ដែងនិងកំប្លែងប៉ុប ពី បែកគូស្នេហ៍ចុងក្រោយហើយ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថាបានបែកបាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។ ​រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ប៊ីលី មានមុខរបរជាមេចុងភៅ។ ដើមឡើយស្នេហានេះមានភាពផ្អែមល្ហែមខ្លាំងប៉ុន្តែពេលនេះស្នេហានេះបានដល់ទីបញ្ចប់ហើយ ។ នេះបើតាមការបង្ហើបរបស់អ្នករួមអាជីពនាងបានលើកឡើង។  ក្លាយជាស្នេហាផុយស្រួយចុងក្រោយដែលប៉ុបពីជួប ... Read More »

ប្រធានសមាគមន៍បាល់ទាត់អ៊ីតាលីមានគម្រោងលុប ចោល​ការ​ប្រកួតបាល់ទាត់ដែលនៅសល់​​រដូវ​កាល​នេះ

ប្រធាន​សមាគម​បាល់ទាត់​អ៊ីតាលី​ លោក​ Damiano Tommasi បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​លុប​ចោល​ការ​ប្រកួត​បាល់ទាត់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។ លោក​ Damiano Tommasi ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​ Twitter របស់​ខ្លួន​ថា ” បញ្ឈប់​បាល់ទាត់​លីគ​ទៅ ចង់​បាន​អី​ទៀត! សុខភាព​ជា​ចម្បង ... Read More »

អតីតខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាកឆ្លងមេរោគកូរ៉ូណា

ខ្សែការពារវ័យ២១ឆ្នាំ Joel Kabongo កំពុងនៅដាច់ដោយឡែកពីគេ រួមជាមួយគ្រូជំនួយ Martin Retov ខណៈក្រុម Lyngby ក៏មានកីឡាករ៣នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដែរ រួមមានខ្សែបម្រើMartin Ornskov, ខ្សែការពារស្លាបស្ដាំ Kasper Jorgensen ... Read More »

រថយន្តពីរគ្រឿងបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូតខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ កែងនិងផ្លូវ ៥៧ សង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង ... Read More »

បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន០២ថ្ងៃ ចង.កសម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន២ថ្ងៃ ហូបបាយថ្ងៃត្រង់ រួចចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចការដ្ឋានសំណង់ បន្ទប់កម្មករលេខ A2 ក្នុងភូមិព្រែកតាគង់ ... Read More »