ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ែន ចំរ៉ុង ដាក់ថ្ងៃរៀបការម្តងទៀត

ភ្នំពេញ៖ តារាសម្តែង ប៉ែន ចំរ៉ុង បានខកខានមង្គលការជាមួយគូស្នេហ៍ម្តងរួចមកហើយកាលពីអំឡុងដើមឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងណាប្រភពពីអ្នកជិតដិតតារាសម្តែង និងពិធីករសម្តីផ្អែមរូបនេះ បានលើកឡើងថា មង្គលការរបស់គាត់អាចនឹងធ្វើឡើងជាផ្លូវការនៅអំឡុង ខែវិច្ឆិកា ខាងមុខនេះ។ ក្រោយបែកបាក់ស្នេហ៍ជាមួយ ភិន សុដាលីស បន្សល់ទុកកូនស្រីវ័យ៥ឆ្នាំនោះ ... Read More »

ដានី អារីយ៉ា បញ្ជាក់រឿងរូបថតរៀបការជាមួយយុទ្ធ ឋានៈ 

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រតារាសម្តែងស្រីកញ្ញា ដានី អារីយ៉ា និងលោក យុទ្ធ ឋានៈ ក្រោយពីពួកគេបានលេចចេញរូបថតក្នុងសម្លៀកបំពាក់មង្គលការ។ ការលេចចេញនេះបានធ្វើឲ្យមានការជជីកសួរជាច្រើនពីអ្នកសិល្បៈថាពួកគេកំពុងថតរូបមុនពិធីមង្គលការមកដល់នៅពេលខាងមុខ។ រូបថតស្លៀករ៉ូបនិងខោអាវមង្គលការ របស់ តារាស្រី ដានី អារីយ៉ា ... Read More »

ស្រុក ឃុំមួយចំនួននៅខេត្តសៀមរាបរងគ្រោះទឹកជំនន់

ខេត្តសៀមរាប៖ ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចង្អុលបង្ហាញឲ្យលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បញ្ជាកងកម្លាំងគ្រប់អធិការក្រុង ស្រុក ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ ២០១៩ ... Read More »

សម្តេចក្រឡាហោម ស ខេង បានដកតំណែងលោកឧត្តមសេនីយ៍ត្រីអ៊ុំ ករុណា ពូកែយកលុយភ្ញៀវហើយស៊ីដាច់កូនចៅ

ខេត្តសៀមរាប៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបហើយដោយដាក់លោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារវិញ។ យោងតាមប្រកាសស្តីពីការបញ្ចប់នឹងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ... Read More »

ផ្ទុះការរិះគន់លើ កូនប្រុសអតីតអភិបាលខេត្តសៀមរាប ឆាប់បានឡើងតំណែង ជាអភិបាលស្រុកទាំងវ័យក្មេង

ខេត្តសៀមរាប៖ ផ្ទុះការរិះគន់សារជាថ្មីម្តងទៀតហើយ រឿងមន្ត្រីដែលមានខ្សែធំអាចឡើងតំណែងខ្ពស់ទាំងវ័យក្មេង។​ ថ្មីៗនេះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកមានការភ្ញាក់ផ្អើលនឹងចែកចាយព័ត៌មានតៗគ្នាទាក់ទងនឹងនាយករងរដ្ឋបាលខេត្តសៀមរាបឆាប់បានឡើងតំណែងជាអភិបាលស្រុកបន្ទាយស្រីទាំងក្មេងល្ហក់។ ពិតណាស់ កូនប្រុស លោកឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាបដែលគេស្គាល់ថា លោកឃឹម ហ្វីណង់  មានតួនាទីជានាយករងរដ្ឋបាលសាលាខេត្តសៀមរាប ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចតែងតាំងជា ... Read More »

ផ្ទុះធុងហ្គាសឆេះរថយន្តកាមរីមួយគ្រឿងសល់តែគ្រោងឆ្អឹង តែមិនគ្រោះថ្នាក់ដល់មនុស្ស

ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តកាមរីមួយគ្រឿង ត្រូវបានឆាបឆេះនៅសល់តែគ្រោងឆ្អឹងដោយសារតែផ្ទុះធុងហ្គាស តែមនុស្សចុះរត់ទាន់ ។​ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាកិត្តិយសក្នុងពិធីរំលឹកខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ... Read More »

រឿងលក់ដីឡូត៍​ 7NG ! ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ​ មិនបានចូលបំភ្លឺតុលាការ​ តាមការកោះហៅទេ​ នៅរសៀលថ្ងៃនេះទេ

ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ ថា​ ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន ... Read More »

ក្មេងស្ទាវជិះម៉ូតូ៣នាក់បុកលោកយាយកំពុងជិះកង់បណ្តាលអោយស្លាប់​ នៅស្រុកខ្សាច់កណ្តាល​ បែរជាជនបង្ករបួសស្រាលសោះ​ ដេកពេទ្យទៅបាត់រហូតលែងត្រឡប់មកវិញ​ !

ខេត្តកណ្តាល៖ តេីយុត្តិធម៌នៅឯណា​ ? ខណៈក្មេងស្ទាវ៣នាក់​ ជិះម៉ូតូមួយគ្រឿងបុកលោកយាយម្នាក់អាយុ៦៦ឆ្នាំ​ កំពុងជិះកង់ទៅផ្សារ​ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ។ ប៉ុន្តែអ្វីជាការហួសចិត្តនោះ​ គឺ​ អ្នកបេីកបរម៉ូតូគ្រាន់តែរងរបួសស្រាល​ សោះ​ បានចាកចេញពីកន្លែងកេីតហេតុ​ ទៅមន្ទីរពេទ្យ​ តែបានទៅរហូតលែងត្រឡប់មកវិញ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញបង្ការគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញការបង្ការគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃ ពុធ១២ខែ ភទ្រទឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ។ ... Read More »

ទាល់លុយខ្លាំងពេក ជនសង្ស័យម្នាក់ប្រើកូនកាំបិតភ្ជង់ប្លន់យកម៉ូតូនិងទូរស័ព្ទដៃទាំងព្រឹកនៅខណ្ឌមានជ័យ តែសំណាងមិនល្អត្រូវសមត្ថកិច្ចដាក់ខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ចុងប្លន់យកម៉ូតូនិងទូរស័ព្ទដៃពីយុវតីម្នាក់នៅបរិវេណវិទ្យាល័យចាក់អង្រែ មិនបានសម្រេច ។ ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ... Read More »

ប្រទះឃើញជាងភ្លើងជនជាតិចិនដេកស្លាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេធហាតធេន ទំនងខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់បុគ្គលករាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន និងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស មេធហាតធេន ចុះមកពិនិត្យសាកសពភ្លាមៗ បន្ទាប់ពីប្រទះឃើញបុរសជាជនជាតិចិនម្នាក់ដេកស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសមត្ថកិច្ចសង្ស័យស្លាប់ខ្យល់គរ ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកុងតឺន័រចតលើចំណីផ្លូវចំពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រដែលចតនៅលើចំណីផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង ។ ហេតុការណ៍​បានកេីតឡេីងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រុមហ៊ុនហុងដា តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

រថយន្ដក្រឡុកស៊ីម៉ង់ត៍បុករថយន្ដដឹកទំនិញនៅខាងមុខបណ្ដាលឲ្យរថយន្ដដឹកទំនិញបុកម៉ូតូធ្វើឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្កណ្ដាល៖ រថយន្ដក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរដោយល្បឿនលឿន ជ្រុលចង្កូតបុករថយន្ដដឹកទំនិញមួយគ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្ដដឹកទំនិញនោះ រុញទៅមុខ បុកម៉ូតូមួយគ្រឿងដែលឈប់ទិញអីវ៉ាន់លើចិញ្ចើមផ្លូវ ធ្វើឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

អភិបាលខណ្ឌទួលគោក បន្តផ្ដល់ខ្នោះកង់ឡាន​ចំនួន ២០បន្ថែមទៀតដល់កម្លាំហនគរបាលខណ្ឌ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណ: អភិបាលរាជធានីភ្នំពេញ តែងតែរំលឹកដល់ មន្រ្តីក្រោមឪវាទ ទាំង១៤ខណ្ឌ ធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងរំដោះចិញ្ជើមផ្លូវ សម្រាប់រក្សាទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរ ឬជនពិការភាព ផងដែរ។ បន្ថែមទៀតនោះ ... Read More »

ឆក់ទូរស័ព្ទបុគ្គលិកKTVឌ្រីមវើល បានសម្រេច តែគេចមិនផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រត់រួច២នាក់

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមផ្លូវ១៩៨២កែង២៦៥ផ្លូវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពាក់ពន្ធ័ករណីឆក់ទូរសព្ទ័ដៃ  ពីជនរងគ្រោះកំពង់ជិះម៉ូតូកង់បីធ្វើដំណើរតាមផ្លូវ ... Read More »

រថយន្តស៊េរីទំនើបបើកបុកទំលុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិធ្លាយចូលក្នុង

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកអូរឌីA7បើកបោះពួយយ៉ាងលឿនដល់ផ្លូវ កោងបត់មិនទាន់ជ្រុលចង្កូតបុកទំលុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិធ្លាយពីម្ខាងទៅម្ខាង។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តស៊េរីទំនើបម៉ាកអូឌីA7 ពណ៌ស មួួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ ... Read More »

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យប្តីចាប់ អារកសម្លាប់ប្រពន្ធរួចអារកខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីឈានទៅដល់ចាប់អារ.កសម្លាប់ប្រពន្ធខ្លួនស្លាប់យ៉ាងអាណោចអាធម័រួចអារកខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចមកទាន់ធាក់ទ្វារសម្រុកចូលទៅចាប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ភាគីខាងប្តីមានឈ្មោះ យា វិត ... Read More »

ចូលលួចលុយនិងទូរស័ព្ទគេដល់ក្នុងផ្ទះគេចខ្លួនបាត់ស្រមោលលុះត្រឡប់មកវិញសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ចូលធ្វើសកម្មភាពលួចទូរស័ព្ទដៃ រួមទាំងប្រាក់ដុល្លារជាង៨០០ដុល្លារសហរដ្ឋអាមេរិកដែលម្ចាស់គេទុកក្នុងហោប៉ៅខោក្នុងផ្ទះ រួចគេចខ្លួនបាត់ស្រមោល  លុះត្រឡប់មកវិញ ម្ចាស់គេដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីទៀបភ្លឺ ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ ... Read More »

យុវជនជាង២ពាន់នាក់ ស្លៀកសំលៀកបំពាក់ដែលជាប្រពៃណីខ្មែរ ចូលរួមកាន់បិណ្ឌ នៅវត្តលក្ខរាជា ស្រុករំដួល 

ខេត្តស្វាយរៀង៖ សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការ នៅទូទាំងខេត្តស្វាយរៀង ក៏បាននាំគ្នាសស្រាក់សស្រាំទៅវត្តអារាម ដើម្បីចូលរួមក្នុងពិធីកាន់បិណ្ឌរៀងៗខ្លួន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋក៏មានការរីកចម្រើនធូធារជាងមុន។ ការស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរនេះ ក្រុមយុវជនបានលើកឡើងថា ក្រុមយុវជននាំគ្នាស្លៀកពាក់ជាលក្ខណៈប្រពៃណីខ្មែរ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីចង់បង្ហាញអំពីអត្តសញ្ញាណជាតិ ដែលជាសំលៀកបំពាក់របស់ខ្មែរ ដែលមានភាពស្រស់ស្អាតផូរផង់ ... Read More »

នគរបាលខណ្ឌសែនសុខបញ្ចូនជនសង្ស័យ១០នាក់ ​ទៅកាន់​តុ​លាការពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូ​ន​ជនសង្ស័យ១០នាក់ ដែលពាក់ព័ន្ធបទល្មើស៣ ករណីផ្សេងគ្នា ទៅកាន់​តុ​លាការ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ក្នុងបទល្មើសរបស់ជនសង្ស័យខាងលើរួមមាន  ករណីទី១៖រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី២៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី៣៖ លួច។ មន្ត្រីនគរបាលជំនាញ ... Read More »

របរដូរក្រដាស់ប្រាក់រៀលថ្មីនារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាឱកាសរកប្រាក់ចំណូលបន្ថែមរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ របរទិញប្រាក់រៀលថ្មី ដើម្បីទុកដូរឱ្យអ្នកទៅវត្ត ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាឱកាសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានមុរបរច្បាស់លាស់  ចង់រកប្រាក់ចំណូលបន្ថែម។ នៅខ្លោងទ្វារ និងក្នុងបរិវេណវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានបុរស ស្ត្រីវ័យកណ្ដាល និងក្មេងៗជាច្រើននាក់  ក្នុងដៃកាន់ក្រដាស់ប្រាក់១០០រៀល និង៥០០រៀល ជាច្រើនដុំ សម្រាប់ទុកដូរឱ្យអ្នកដែលទៅវត្ត ... Read More »

ទស្សនៈល្ងីល្ងើ៖  ​​​​ ប្រយ័ត្នខ្មាស ប្រេត !

នៅពេលប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ថ្ងៃភ្ជុំបិណ្ឌ(បិណ្ឌធំ)នឹងមកដល់ ហើយថ្ងៃនេះព្រជាពលរដ្ឋនិងពុទ្ធបរិស័ទខ្មែរដែលគោរពប្រពៃណីទំនៀមទម្លាប់តាមជំនឿព្រះពុទ្ធសាសនានឹងសម្រឹតសម្រាំងធ្វើម្ហូប បាយសម្ល ចំណីអាហារ ទៅប្រគេនព្រះសង្ឃព្រមទាំងបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះជីដូន ជីតា ញាតកា៧សន្តានដែលចែកឋានទៅ ។ ក្នុងថ្ងៃនេះដែរតាមនាយជាលដឹង ក្រៅពីមានចង្ហាន់នៅសេសសល់ពីប្រគេនព្រះសង្ឃនៅឯវត្ត មានពលរដ្ឋខ្មែរយើងខ្លះ ជាពិសេសអ្នកក្នុងវ័យកំពុងមានកម្លាំង ពិតជាជួបជុំបងប្អូនមិត្តភក្តិ ផឹកស៊ីចាក់ធុងបាស់ ... Read More »

គ្រាន់តែស៊ីភ្លេម៉ូតូដាក់ កាប់មនុស្សរបួស៣នាក់ ត្រូវនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកមង្គលបូរី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហិង្សាសា យកកាំបិតកាប់ទៅលើគូទំនាស់របស់ខ្លួន បណ្តាលឲ្យរបួសចំនួន៣នាក់ ។ លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទីយប់ ... Read More »

ដល់ថ្ងៃចូលបំភ្លឺ បែរជាឮដំណឹងថា ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ចេញទៅប្រទេសថៃបាត់ហើយ សង្ស័យខ្លាចតុលាការចាប់ខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បញ្ជាក់ថា ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ បានចាកចេញទៅប្រទេសថៃបាត់ហើយ សង្ស័យខ្លាចតុលាការចាប់ខ្លួនដាក់ពន្ធនាគារ ពេលចូលបំភ្លឺនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ... Read More »

ពលករខ្មែ១នាក់ស្លាប់ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារបាក់ពិតានអគារនៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការពីប្រទេសថៃប្រាប់ថា ពលករខ្មែធ្វើការសំណង់នៅប្រទេសថៃ៤នាក់ ក្នុងចំណោមនោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែក៣នាកទៀត​របួសធ្ងន់ស្រាល​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់Pattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ពលករខ្មែររងគ្រោះថ្នាក់ដោយសារការបាក់ពីដានអគារនោះមានចំនួន៤នាក់​។​ ... Read More »

ភ្ញាក់ផ្អើល​ខ្លាំង​ ! អគ្គិភ័យឆេះឃ្លាំងទិញលក់កម្ទេចក្រណាត់របស់ជនជាតិចិនយ៉ាងសន្ធោសន្ធៅ​ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖ ថ្ងៃទី២៥​ ខែកញ្ញា វេលាម៉ោង៣៖២០នាទីទៀបភ្លឺ នេះ មានករណីគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវបេតុង​ ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ច​ បញ្ជាក់ថា​ ម្ចាស់ទីតាំងឈ្មោះ ... Read More »

ជាតិ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រមុខរដ្ឋស្តីទីបញ្ចប់គោរម្យងារជា “ឧកញ៉ា” របស់នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៧៥រូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់លិខិតស្នើសុំទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ឱ្យបញ្ចប់គោរម្យងារជា “ឧកញ៉ា” របស់នាយទានហាននៃកងយោធពលខេមរភូមិន្ទចំនួន៧៥រូប ។ នេះបើយោងតាម ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »