ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តកុងតឺន័រ២គ្រឿង បើកជែងប៉ះរថយន្តតូចមួយគ្រឿង ក្រឡាប់ផ្ងារជើង

ភ្នំពេញ៖​ រថយន្តកុងតឺន័រចំនួន២គ្រឿង បានបើកប្រដេញគ្នាលឿន ជ្រុលទៅគៀរថយន្ត ម៉ាកscion បណ្តាលឲ្យក្រឡាប់ផ្ងារជើង ត្រូវប្រជាពលរដ្ឋជួយអន្តរាគមន៍ ។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៩​ នៅចំណុចជិតខាងកើតស្តុបផ្សារច្បារអំពៅ​ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់២នាក់

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូចំនួន២គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលបុកម៉ូតូហុងដា ស្តុបពីមួយគ្រឿងទៀត ដែលជិះបញ្ច្រាសទិសដៅបណ្តាល ឲ្យរងរបួសធ្ងន់ទាំង២នាក់ និងខូចខាតម៉ូតូទាំងសងខាង ដូចគ្នាយ៉ាងដំណំ ចំណែកអ្នករថរបួស ត្រូវបានរថយន្តសាមុយដឹក យកទៅសង្គ្រោះផងដែរ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយករដ្ឋបាលព្រៃឈើ​មើលព្រៃខេត្ត​កំពង់ធំផង

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិកំពង់គរ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានសិប្បកម្មកែច្នៃឈើមួយកន្លែងកំពុងដំណើរការយ៉ាងរលូន ហើយមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឬមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសណ្ដាន់ ត្រូវបានគេដឹងថាទុកឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាប្រមូលចំណូលរបស់ខ្លួន។ ដូច្នេះហើយទើបឈ្មួញអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកកែច្នៃអារច្រៀកក្នុងសិប្បកម្មនៅភូមិកំពង់គរ តាមអំពើចិត្តព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ... Read More »

ប្តីប្រពន្ធ២នាក់ដេញវៃគ្នាពេញផ្លូវ ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើល

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកហៅម៉ូយរថយន្ត នៅគល់ស្ពានជ្រោយចង្វាឈ្លោះប្រកែកគ្នាជាមួយប្រពន្ធខ្លួនឯង ពេញផ្លូវ បង្កការភ្ញាក់ផ្អើលទៅដល់អ្នកធ្វើដំណើរ នាំគ្នាចោមរោមមើល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 កែងផ្លូវទំនប់៧០ ... Read More »

ត្រីពុលនឹងសីតុណ្ហភាពក្ដៅ ងាបអស់២៥តោន នៅទន្លេឆ្មា

ខេត្តកំពង់ធំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយភ្លៀងកក់ខែ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅទន្លេឆ្មា ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយទទួលនៅភ្លៀងខ្យល់មួយមេ ។ ហេតុការណ៍នេះបានធ្វើមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម ... Read More »

ឡាន​ធំ​ដូច​ហែរកឋិនចូលក្រុង​ គ្មាន​រំខាន​អាជ្ញាធរ​ខណ្ឌ​មានជ័យ

ភ្នំពេញ​៖​ កន្លង​មក​ថ្មីៗ​នេះ​ ទោះ​បី​ជា​មាន​បទបញ្ជា​ពី​លោក​ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ និង​ ធ្លាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ក៏ដោយ​ តែ​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​ថា​ ឡាន​ធំ​នៅ​តែ​បន្ត​ចូល​ក្រុង​ពេល​ព្រឹក​ ដោយ​មិន​រំខាន​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខណ្ឌ​មានជ័យ​ឡើយ​ ។ ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ... Read More »

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អោង សានស៊ូជី

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ ... Read More »

លោកស្រី អោង សានស៊ូជី បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ... Read More »

នគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ដកបញ្ឈរជើង ក្រោយជនជាតិវៀតណាម១២នាក់ ចូលមកឈូសឆាយដីនៅកម្ពុជា តែទុកលោកផ្កាយ១ និងផ្កាយ២ ដែលទទួលបន្ទុកព្រំដែន

ខេត្តរតនគិរី៖ រឿងក្តៅរសើបបំផុត ក្រោយពីជនជាតិវៀតណាម១២នាក់ នាំគ្រឿងចក្រអាប៊ុលD៦០ ចំនួន៦គ្រឿងចូលឈូសឆាយដីខ្មែរដោយខុសច្បាប់ នៅចំណុចអូរតាយ៉ាក «ឧទ្យានជាតិវរជ័យ» ស្ថិតក្នុង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ត្រូវបានដកបញ្ឈរជើង ... Read More »

រថយន្ត១គ្រឿងបុកប៉ះនឹងរថយន្ត១គ្រឿងទៀត​រងរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ ប្រភពបានរាយការណ៍បឋមថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៥.១៨៦ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ... Read More »

ហុងដាឌ្រីមជិះគ្នាទាំងកណ្ដាលថ្ងៃចែស ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាដែលបងប្អូនសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងយុវជន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃទី២៩ ខែមេសា ... Read More »

លួចបានម្តងញ៉ាប ទៅលួចម្តងទៀត ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចទាំង៤នាក់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយពីពួកគេធ្វើសកម្មភាពលួចដែកនៅឃ្លាំងដែកមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិតាបស់ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកជាមួយរថយន្ត បែកក្បាលជង្គង់លៀនឆ្អឹងចេញក្រៅ គួរឲ្យញាក់សាច់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលជងគង់ចេញឆ្អឹងហូរឈាមគួរឲ្យញាក់សាច់ ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទំនងស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំបុកជាមួយរថយន្តម៉ាក HINO ដឹកទំនិញបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ស្ថិតលើផ្លូវលេខ៣១៤D ... Read More »

ព្យុះមានល្បឿនខ្យល់ដល់ទៅ​២២០គីឡូម៉ែត្រវាយប្រហារ​ប្រទេស​ម៉ូសាំប៊ិក​

ព្យុះមានឈ្មោះថា​ Kenneth ​បានបំផ្លាញជាទ្រង់ទ្រាយធំនៅក្នុងប្រទេស​ម៉ូសាំប៊ិក ដោយកម្លាំងខ្យល់បោកបក់ដល់ទៅ​២២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង បំផ្លាញទ្រព្យសម្បត្តិ​ពលរដ្ឋជាច្រើន។ សារព័ត៌មាន​ BBC ​នៅថ្ងៃទី​២៩ ខែមេសាបានផ្សាយថា ខ្យល់ព្យុះនៅប្រទេសខាងលើនេះ បណ្តាលឲ្យមនុស្ស ៧០០ ០០០ នាក់ ពេលនេះ ... Read More »

ស្រីលង្កាចេញច្បាប់ តឹងតែងបំផុត ទប់ស្កាត់ការវាយប្រហារកើតឡើងជាថ្មី

រដ្ឋាភិបាលស្រីលង្កាបានអនុម័តច្បាប់ការពារសន្តិសុខ តឹងតែងបំផុត ក្រោយពេលទទួលបានព័ត៌មានថា មានក្រុមភេរវកម្មលាក់ខ្លួនជាច្រើននាក់ទៀត នៅក្នុងប្រទេសនេះ ត្រៀមវាយប្រហារភេរវកម្ម ។ ពេលថ្មីៗនេះ ប្រធានាធិបតីស្រីលង្កា បានចេញសេចក្តីប្រកាសហាមប្រាមពលរដ្ឋប្រើប្រាស់កន្សែងបិទមុខ តាមបែបសាសនាអ៊ីស្លាម ។ ច្បាប់ហាមប្រាម ចូលជាធរមាននៅថ្ងៃទី២៩ ខែមេសា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ ដើម្បីត្រៀមកម្លាំងរៀបចំ សន្តិសុខសណ្ដាប់ធ្នាប់ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ២០១៩

ភ្នំពេញ៖ ដើម្បីឲ្យពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ២០១៩ នៅពេលខាងមុខ ដំណើរការទៅដោយរលូន នឹងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស ... Read More »

រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ ៖ រថយន្ត ២គ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង ៣០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ... Read More »

បើសង្គ្រាមលោកលើកទី៣ កើតឡើង អាចកើតចេញពីសង្គ្រាមសាសនា

ក្រោយពេលមានការវាយប្រហារជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមសាសនា ជាទ្រង់ទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។ ជាក់ស្តែង ការវាយប្រហារ ភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាម នៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ... Read More »

ក្រសួងធនធានទឹក ៖ កម្ពុជាកើនកំដៅខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយសារឥទ្ធិពលនៃ Global Warming

ភ្នំពេញ ៖ ក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹក នៅថ្ងៃទី២៩មេសានេះ បានសេចក្តីជូនដំណឹង​បញ្ជាក់ថា ឥទ្ធិពលនៃ (Global Warming) ធ្វើឲ្យកំដៅមានការកើនឡើងខុសសព្វមួយដង ក្នុង ឆ្នាំ២០១៩នេះ ពោលគឺខុសពីបណ្តា ឆ្នាំមុនៗកន្លងមក ដោយកើនពី២,០០ទៅ២,២០អង្សាសេ ... Read More »

លោកយាយ៦៨ ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន ផ្អើលក្រុមគ្រួសារទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញលោកយាយម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបន្ទាប់ពីក្រុមគ្រួសារអះអាងថា មានជំងឺរ៉ាំរៃព្យាបាលមិនធូរស្រាល ទើបដាច់ចិត្តធ្វើបែបនេះ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ... Read More »

ថៅកែខារ៉ាអូខេ ឡូហ្សិក២ រងបណ្តឹងរបស់ភ្ញៀវ ដើរចោទនិយាយពីភ្ញៀវ យកលុយដុល្លារក្លែងក្លាយទៅចាយ និងប្រមាថមើលងាយ

ខេត្តកណ្តាល៖ ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបោះសំឡេង នៅក្រុងតាខ្មៅ ជាខារ៉ាអូខេល្បីជាងគេនោះ​ ឥឡូវនេះ ត្រូវបានភ្ញៀវ ដែលធ្លាប់ចូលជាញឹកញាប់ បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក២ ឈ្មោះ​ ម៉េត សុភា ភេទស្រី​ ... Read More »

ចូលហាងយីហោ ជួបជុំ ចេញមកបាត់ម៉ូតូ ផ្អើលឆោឡោ រត់ប្តឹងសមត្ថកិច្ច ព្រោះម្ចាស់ហាងមិនទទួលខុសត្រូវ

ភ្នំពេញ៖ យុវតីម្នាក់កើតទុក្ខមិនសុខចិត្ត ខឹងម្ចាស់ហាងមិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈ ដែលទុកមុខហាងហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួន លុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ... Read More »

ឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមជនសង្ស័យមានគ្នា២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ក្រោយជិះម៉ូតូឆក់ទូរស័ព្ទដៃកាលពីវេលាម៉ោង១០ថ្ងៃសៅរ៍៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៤៨ ភូមិទី៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ... Read More »

ពលរដ្ឋចោទប្រកាន់ថា មន្រ្ដីរដ្ឋបាលព្រៃឈើថា ឈូសឆាយដីព្រៃរបស់រដ្ឋលក់ឲ្យឈ្មួញ

ខេត្តកំពង់ធំ៖ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់ទៅ ស្រាប់់តែមានពលរដ្ឋបានរាយការណ៍ និងមានការចុះផ្សាយថា ស្ងាត់ៗលោក ទ្រី លួចដាក់គ្រឿងចក្រ ឈូសឆាយដីរដ្ឋ លក់យ៉ាងរំភើយ! ដែលមានចំនួនជិត៣០ហិចតា នៅក្នុងភូមិអ៊ូបឹងរូងក្រោម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ... Read More »

ទំនងស្រវឹងស្រា បើកម៉ូតូជែង ខណៈមេឃកំពុងភ្លៀង បុកពុំនូកថ្ម ហោះដួលសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈ ដែលបុរសម្នាក់បើកម៉ូតូជែង ទំនងស្រវឹងស្រា បណ្តាលឲ្យបុកពុំនូកថ្ម ហោះទាំងម៉ូតូទាំងមនុស្សដួលបោកបែកមុខ បែកមាត់សន្លប់ស្តូកស្តឹងទាំងកណ្តាលភ្លៀងរលឹម កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ... Read More »

ផ្ទះសម្បែងពលរដ្ឋ១១ខ្នងរងការវាយប្រហារដោយខ្យល់កន្រ្តាក់

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១១ខ្នង រងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារខ្យល់ព្យុះកន្រ្តាក់ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងកក់ខែ ។ ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ... Read More »

ភាពយន្ត Avengers: Endgame កំពុងល្បីល្បាញពេញពិភពលោក Grab ចេញយុទ្ធនាការ មួយ

ភ្នំពេញ៖ Grab និងខ្សែភាពយន្ត Avengers: Endgame របស់ផលិតកម្ម Marvel Studios បានសហការគ្នាដើម្បីជួយដោះស្រាយអតិថិជន ដែលមានការធុញទ្រាន់ក្នុងពេលបើកបរក្រោមពន្លឺព្រះអាទិត្យ ជួបការលំបាកក្នុងការស្វែងរកកន្លែងចំណត ឬធ្វើដំណើរទៅផ្ទះនៅពេលយប់ដោយសុវត្ថិភាព ឬមានបញ្ហាលើតម្លៃធ្វើដំណើរ ជាមួយអ្នកបើកបរ ។ ... Read More »

លោក វ៉ា សាវឿន ! តាំងមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗ គ្មានការអភិវឌ្ឍ ដល់ពេលជាប់ឆ្នោតព លរដ្ឋទឹកភ្នែក

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅជិត និងរោងចក្រ QMI ឆ្ពោះទៅផ្សារព្រៃទា​ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជន់លិចជាយូរមកហើយ ដោយមិន ដែលឃើញអាជ្ញាធចុះពិនិត្យនោះទេ ខណៈខែមិន ដែលមានភ្លៀងសោះបែរជាមកទឹកជន់លិចបែបនេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ... Read More »

សាហាវណាស់!! ប្រើ​ដែក​បំពង់​ទីប​ វាយ​ និង​ដាវ​សា​ម៉ូ​រៃ កាប់​ ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏​សាហាវ​មួយ​ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ខណៈមាន​ជនសង្ស័យ​មួយ​ក្រុម​ មានគ្នាប្រហែល​១០​នាក់ បានប្រើ​ដែក​បំពង់​ទីប​វាយ​ និង​យកដាវ​សា​ម៉ូ​រៃ​ កាប់​ មកលើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​ នៅ​ចំណុច​មុខ​ឌី​យ៉ា​ម៉​ង​ ... Read More »