ព័ត៌មានទាន់ហេតុការណ៍៖
'

លួចម៉ូតូបានហើយ បន្តសកម្មភាពលួចជ័រកៅស៊ូ ម្ចាស់ចំការឃើញទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដារ បានចុះចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចយកម៉ូតូ និងជ័រកៅស៊ូ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមច្បាប់ ។ នគរបាលឲ្យដឹងថា ជននេះកម្លាំងបានតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាប់ចោទពីបទ ៖ លួចម៉ូតូ ... Read More »

អាវុធហត្ថខេត្តព្រៃវែងប្រគល់ថវិកា និងសម្ភារមួយចំនួន ដល់ទូកងឈ្មោះ គ្រុឌសែនជ័យ បារមីបារាយណ៍អណ្តែត

ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន អ.ហ ក្រុង / ស្រុក អញ្ជើញប្រគល់ថវិកា និងសម្ភារៈមួយចំនួន ... Read More »

គំនរឈើធំៗរាប់រយម៉ែត្រគូប ក្បែរក្រុមហ៊ុន SK ឥណ្ឌា សមត្ថកិច្ចបង្ខំចិត្តបង្ក្រាបតិចតួច តែរក្សាទុកច្រើន សម្រាប់ម្ចាស់រត់ការបន្ត

ខេត្តរតនគិរី៖ គំនរឈើធំៗ រាប់រយម៉ែត្រគូបត្រូវបានគេប្រទះឃើញនៅក្បែរក្រុមហ៊ុន (skឥណ្ឌា) ដែលមានទីតាំងស្ថិតនៅក្នុងព្រៃភូមិសាស្រ្តឃុំត្រពាំងក្រហមស្រុកកូមុំខេក្ករតនគិរី ដែលក្រុមឈ្មួញមួយក្រុមតែងដឹកជញ្ជូនពីតំបន់ព្រៃការពារ និងអភិរក្សផ្សេងៗក្នុងទឹកដីស្រុកវ៉ើនសៃ និងស្រុកសៀមប៉ាង់ យកមកលាក់ទុកដើម្បីបន្លំ pc អែបនាំចេញ ។ តាមប្រភពបានបង្ហើបថា ថ្មីៗនេះ មានក្រុមឈ្មួញមួយក្រុម ... Read More »

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងជាច្រើន

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ... Read More »

ហាត់ប្រាណរាល់ល្ងាចដោយជិះកង់ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ទាំងសងខាង

ខេត្តត្បូងឃ្មុំ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះកង់ និងបើកបរម៉ូតូ បណ្តាលឲ្យ ភាគីសងខាងរងរបួសធ្ងន់ដូចគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីនៅម៉ោង១៨ និង៥នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩-២១០ ... Read More »

សមត្ថកិច្ចបង្ក្រាបបានឈើរបស់ឈ្មួញ ឈឿង សក្ក័ ពេលនេះជ្រុះបាត់អស់ខ្លះ នៅសល់១០ដុំ

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា រថយន្ដដឹក ឈើ របស់មេឈ្មួញឈ្មោះ ឈឿង សក្ក័ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីតំបន់ នគរបាលរ:ការពារព្រំដែនគោកលេខ៧០២ ... Read More »

ពុលត្រីក្រពតទៀតហើយ ពេទ្យកំពុងសង្គ្រោះ​២នាក់

ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងជួយសង្គ្រោះពលរដ្ឋចំនួន២នាក់ផ្សេងទៀតដែលរងគ្រោះដោយសារពុលត្រីក្រពតសមុទ្រ ក្រោយពលរដ្ឋរងគ្រោះនាំគ្នាស្ទូចបានយកត្រីប្រភេទនេះមកធ្វើជាអាហារ។ បើតាមគ្រូពេទ្យបានឲ្យដឹងថា នៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨ មានពលរដ្ឋ២នាក់ជាកម្មករសំណង់នៅម្តុំឆ្នេរព្រែកត្រែង ក្នុងស្រុកស្ទឹងហាវ មានស្ថានភាពពុលត្រី ក្រពត ធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះជាបន្ទាន់ ... Read More »

ជំនាញចុះវាយកម្ទេចសំណង់ផែថ្មជាបស់លោក តាន់ សុខុម ដែលសាងសង់ជាប់សមុទ្រខុសច្បាប់

ខេត្តព្រះសីហនុ៖ នៅរសៀល ២៤ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអៀម សារិន អភិបាលរងក្រុង ព្រះសីហនុ សហការជាមួយមន្ទីរជំនាញ ចុះវាយកម្ទេចសំណង់ផែថ្មជាបស់លោក តាន់សុខុម ដែលសាងសង់ជាប់សមុទ្រ ដែលស្ថិតនៅភូមិ៣ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចខ្ទីទាំងស្រុង

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិស្ពានជ្រាវ ម្តុំផ្លូវចូលសាលាបឋមសិក្សាអាមីល្យូ ត្រើយខាងកើតស្ទឹង ក្នុងពេលដែលម្ចាស់ផ្ទះចាក់សោទ្វារចោលមិននៅផ្ទះ ក្នុងសង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ ម្ចាស់ផ្ទះមានឈ្មោះ ផាន់ ... Read More »

ជិះម៉ូតូបុកគេឲ្យរបួសហើយ ហៅគ្នាមកវាយរំដោះម៉ូតូទៀត

ភ្នំពេញ ៖ បុរស​កម្មករសំណង់​ម្នាក់​បាន​ជិះ​បុក​ម៉ូតូ​ស្ត្រី២នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់កាលពី​វេលាម៉ោង៧និង៣០នាទីយប់ ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ដែល​ស្ថិតនៅ ភូមិ ប្រាសាទ សង្កាត់ ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មិន​ព្រម​ដោះស្រាយ​បែ​រហៅ​បក្ខពួក​មក​វាយ​គំរាម​យក​ម៉ូតូ ... Read More »

«…កុំទុកចិត្តប្រពន្ធថា គ្មានសាហាយ…» ល្បួងប្តីលក់ដីបានហើយ វេចលុយរត់បាត់! កន្លះខែក្រោយ ប្តីចងក

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ បុរសចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន និងមានសសេរបណ្តាំមួយសន្លឹកដាក់លេខទូរស័ព្ទកូនៗ សម្រាប់ទុកឲ្យទំនាក់ទំនង ដោយសារខឹងចិត្ត និងប្រពន្ធមិនគួល្បួងឲ្យលក់ដីពេលបានលុយវេចរត់ទៅបាត់ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា ... Read More »

ម៉ូតូ១គ្រឿងបើកបុកពីក្រោយឡានកុងតឺន័រសន្ដោងរ៉ឺម៉កឈប់ចត រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល ធ្ងន់ធ្ងរ ខណៈជិះម៉ូតូហុងដាសេ១២៥ ស៊េរី២០១៨ មួយគ្រឿង បុកគូថ រថយន្តកុងតឺន័រសន្ដោងរ៉ឺម៉កមួយគ្រឿង ដែលឈប់ចតពីមុខស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ... Read More »

ប្រើល្បិចសុំបារីជនរងគ្រោះជក់ រួចទាញកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបានកន្លះថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ចោរប្លន់ម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យរូបនោះ ធ្វើសកម្មភាពប្រើកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង៣​ទៀបភ្លឺ ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ... Read More »

ទើបដោះលែងពីពន្ធនាគារថ្មីៗ!! ត្រូវនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមេមត់ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំម្តងទៀត

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បន្ទាប់ពីមន្ត្រីពន្ធនាគារដោះលែងឲ្យមានសេរីភាពបាន៣ខែ ពាក់ព័ន្ធករណីជួញដូរ រក្សា ទុកប្រើប្រាស់ និងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ជននេះត្រូវបានកម្លាំងនគរបាលគ្រឿងញៀន ស្រុកមេមត់ សហការជាមួយកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាល មេមត់ចាប់ឃាត់ខ្លួនជាថ្មី ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន១កញ្ចប់ធំ រួមជាមួយ ឧបករណ៍ជក់ ... Read More »

ជំពាក់ប្រាក់ ថ្លៃគ្រឿងសំអាងការកូន បែកគំនិតកុហក់ប្ដី និងសមត្ថកិច្ចជាករណីប្លន់

ប៉ោយប៉ែត៖ ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ហៅសួរនាំបន្ទាប់ពីកុហកប្ដី និងសមត្ថកិច្ចថា ចោរប្លន់យកទ្រព្យសម្បតិកាលពីរសៀលថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨ នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ស្ត្រីដែលកុហកប្ដី ... Read More »

ស្រីស្អាតបើករថយន្តRANGE ROVER បុកម៉ូតូឡាំប្រឺតាឥណ្ឌា បណ្ដាលឲ្យអ្នកបើកម៉ូតូបែកក្បាល

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបើកម៉ូតូឡាំប្រឺតា(ឥណ្ឌា) បានរងរបួសបែកក្បាល ខណៈដែលគាត់កំពុងបើកបរតាមផ្លូវក៏ត្រូវស្រីស្អាត២រូប បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ជ្រុលទៅបុកម៉ូតូឡាំប្រឺតាទាំងកំរោល បង្កការភ្ញាក់ផ្អើលទាំងយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ... Read More »

ទៅបង់សំណាញ់ប្រទះឃើញសាកសពតា និងចៅក្នុងទឹកស្ទឹងគួរឲ្យសង្វេគ

ខេត្តពោធិ៍សាត់​៖​ សាកសពតា និងចៅត្រូវបាន​អ្នកនេសាទទៅបង់សំណាញ់ប្រទះឃើញក្នុងទឺ​ក​ស្ទឹង​ នៅគ្រាដែលគេសង្ស័យជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​(​តា និង​ចៅ​)​ នាំ​គ្នា​ទៅ​ឲ្យ​ទឹក​ក្របី នៅ​ចំណុច​ក្នុងទឹកស្ទឹង​ធ្លា​ម្អម​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឃ្លៃ​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ ថ្ងៃពុធ ១៥កើត ... Read More »

ពួនសម្ងំស៊ីរាប់សិបឆ្នាំ! ឥឡូវផ្ទុះរឿងករណីលក់ទិញផលចោរកម្ម

ខេត្តពោធិ៍សាត់៖ នគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង សហការចុះស្រាវជ្រាវករណីលក់ទិញផលចោរកម្ម ដ៏មហាសែនធំមួយ ដែលបញ្ហានេះគេអាចសង្ស័យកើតមានឡើងជាយូរយាឆ្នាំកន្លងមកហើយ។ ប្រតិបត្តិការកម្លាំងនគរបាលជំនាញ សហការស្រាវជ្រាវករណីចោរកម្មនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ... Read More »

កម្លាំងកងរាជអាវុធហត្ថ​បំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន​ ក្រោយសកម្មភាពស្រាវជ្រាវ៤ថ្ងៃ

ខេត្តកណ្តាល៖ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បំបែកសំណុំរឿងករណី ឃាតកម្មគិតទុកជាមុន (កាប់នឹងពូថៅ) បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវ អស់រយ:ពេលបួនថ្ងៃ ។ ប្រភពឲ្យដឹងថា ដោយអនុវត្តន៍នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ... Read More »

បុរសម្នាក់ជិះម៉ូតូពេលយប់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកអូសជាង៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ សមត្ថកិច្ចស្រុកបារាយណ៍បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៨ថា មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲស្លាប់បុរសម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១២នាទីយប់ ថ្ងៃពុធ ១៥កើត ... Read More »

ស្រវឹងស្រាខឹងគេមើលមុខយកដំបងឫស្សីវាយ និងយកដុំដ្មគុបគេឯង ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខឹងគេមើលមុខយកដំបងឫស្សីវាយយុវជនម្នាក់ រួចក៏យកដុំថ្មទៅគុបគេឯងផ្សេងទៀត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១៥នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ... Read More »

ពលរដ្ឋរកស៊ីច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន សុំសមត្ថកិច្ច កុំយកលុយច្រើនពេក អនុញ្ញាតឲ្យពួកគាត់បានរស់ផង

ខេត្តបាត់ដំបង៖ កម្មករអូសរទះដឹកទំនិញ និងពលរដ្ឋនាំបន្លែផ្លែឈើយកលក់នៅខេត្តបាត់ដំបង សំណូមពរសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបងកុំយកលុយពួកគាត់ច្រើនពេក ប៉ុន្តែប្រធានគណៈកម្មការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិមួយនេះបំភ្លឺឆ្លើយតបវិញថា សមត្ថកិច្ចគ្រាន់យកថ្លៃបាយទឹកប៉ុណ្ណោះ ដោយសារពួកគាត់ដឹកទំនិញនាំពីប្រទេសថៃមិនបង់ពន្ធ ។ បើតាមការរៀបរាប់ឲ្យដឹងពីកម្មករអូសរទះ និងពលរដ្ឋរកស៊ីនាំបន្លែផ្លែឈើពីប្រទេសថៃឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ កាលពីកន្លងទៅថ្មីនេះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សព្វថ្ងៃពួកគាត់ប្រកបមុខរបរមានការលំបាកដោយសារការដឹកទំនិញបន្លែផ្លែឈើយកមកលក់នៅក្នុងទឹកដីខ្មែរត្រូវបានបង់ប្រាក់ចំណាយឲ្យសមត្ថកិច្ចចម្រុះ ... Read More »

ទេសរដ្ឋមន្ដ្រី គន់ គីម ប្រគល់ផ្ទះ៤៤ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជននៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន៤៤ខ្នង ធ្វើពីថ្ម ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៥ម៉ែត្រ និងតសំយ៉ាប៣ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ... Read More »

ពុលសម្លកកូរផ្សិតមួយគ្រួសារ ស្លាប់ម្នាក់ និងមានអាការៈធ្ងន់ស្រាល៥នាក់

ខេត្តព្រះវិហារៈ បុរសវ័យចំណាស់ម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និង៥នាក់ទៀត មានអាការៈធ្ងន់ស្រាល ក្រោយរងការពុលសម្លកកូរផ្សិតហូនបាយជុំគ្នា កាលពីព្រលប់ ថ្ងៃ អង្គារ ១៤ កើត ខែ អស្សុជ ឆ្នាំ ច ... Read More »

ហ្វី យ៉ាដា ឆក់បានតំណែងឆ្នាសឆ្នើមក្នុងរឿង វិញ្ញាណស្នេហ៍

ភ្នំពេញ៖ ទើបប្រឡូកក្នុងវិស័យសិល្បៈ១ឆ្នាំ តារាសម្តែងស្រីវ័យក្មេង ហ្វី យ៉ាដា ស្រាប់តែក្តាប់បានតំណែងតួអង្គសំខាន់មួយ ក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺរឿង វិញ្ញាណស្នេហ៍ ។ តារាស្រីរូបនេះ បានដាក់ក្តីរំពឹងខ្ពស់ ទោះស្ថិតក្នុងតំណែងជាតួរងកាចឆ្នាសឆ្នើមក៏ដោយ។ បទពិសោធន៍សមត្ថភាពនៃការសម្តែងភាពយន្ត ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ... Read More »

អាមេរិកបញ្ជាក់ថា នឹងដកខ្លួនចេញពី INF នៅពេលសមស្របណាមួយ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបញ្ជាក់ថា អាមេរិកនឹង ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញា បរមាណូ INF នៅពេលវេលាសមស្របណាមួយ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាទីក្រុងមូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា សន្ធិសញ្ញាស្តីពីអាវុធ ... Read More »

ចេញពីគុកវិញ ស្រាយគំនុំចាស់ ទាញ់កាំបិតផ្គាក់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម ដោយស្នាដៃប្តីខ្លួនឯង កាប់នឹងកាំបិតផ្គាក់ ព្រោះខឹងប្រពន្ធប្តឹងសមត្ថកិច្ច ឲ្យចាប់ដាក់គុក ។ ឃាតកម្មប្តីឃោរឃៅ សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ... Read More »

ស្ពានឆ្លងសមុទ្រតភ្ជាប់ហុងកុងនិងប្រទេសចិនដីគោកក្លាយជាស្ពានវែងបំផុតលើពិភពលោក

ក្នុងពេលដែលពលរដ្ឋចិនដីគោក បង្ហាញពីភាពសប្បាយរីករាយជាមួយនឹងស្ពាន ឆ្លងសមុទ្រថ្មី ចូលទៅកាន់កោះហុងកុង ដូចជាតំណាងនយោបាយផ្សារភ្ជាប់ រវាង ហុងកុងនឹងចិនដីគោកនោះ ពលរដ្ឋកោះ ហុងកុងបានចាត់ទុកថា ជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ថ្លៃបាន។ ប្រធានាធិបតីចិន ស៊ី ជីងពីង កាលពី ថ្ងៃទី ... Read More »

រថយន្តបើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូមកបុកបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបត់ឆ្វេងត្រឡប់ក្រោយ មិនប្រយ័ត្នត្រូវម៉ូតូមកបុកចំហៀងខាងក្រោយដួលបោកនិងសួនច្បារចែកផ្លូវបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់តែត្រូវបានសមត្ថកិច្ចឃាត់បានមកវិញភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ជិតសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់​ ... Read More »

យន្តហោះដាំក្បាលបុកផ្លូវល្បឿនលឿនបណ្តាលឲ្យឆាបឆេះនៅកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក

យន្តហោះធុនតូចមួយគ្រឿង ប្រភេទ North AT បានជួបបញ្ហា ដោយធ្លាក់ដាំ ក្បាលចុះទៅបុកលើផ្លូវរថយន្តល្បឿនលឿននៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្តាល ឲ្យឆាបឆេះយ៉ាងខ្លាំង ។ សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៣ខែតុលា(ត្រូវនឹងថ្ងៃទី២៤ ... Read More »