ព័ត៌មានទាន់ហេតុការណ៍៖
'

watchOS 6 បានប្រកាសជាមួយ watchfaces ថ្មី, App Store, និងច្រើនទៀត

ក្រុមហ៊ុន Apple បានប្រកាសនូវកម្មវិធីសូហ្វវែរ software ចុងក្រោយរបស់វាគឺ watchOS 6 ។ កម្មវិធីឃ្លាំមើល Apple ថ្មីមិនផ្លាស់ប្តូរអ្វីៗពីកំណែមុន ៗ នោះទេផ្ទុយទៅវិញវាត្រូវបានគេកែលម្អដោយភាពប្រសើរឡើងនិងភាពប្រសើរឡើង។ រឿងដ៏ធំបំផុតដែលបានមកដល់ watchOS ... Read More »

Speaker HomePod របស់ក្រុមហ៊ុន Apple អាចនឹងឲ្យអ្នកនិយាយទៅកាន់ iOS 13

អ្វីដែលធំបំផុតដែលបានកើតឡើងចំពោះ HomePod របស់ក្រុមហ៊ុន Apple ចាប់តាំងពីការបង្ហាញខ្លួននៅខែកុម្ភៈឆ្នាំមុនគឺនៅពេលដែលក្រុមហ៊ុន Apple បានបញ្ចុះតម្លៃ Siri-powered smart speaker ចំនួន 50 ដុល្លារក្នុងរយៈពេល 14 ខែបន្ទាប់ពីការចេញលក់។ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថាតំបន់ការពារធម្មជាតិមួយចំនួនប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់

ភ្នំពេញ៖ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់តឹង រឹងនិងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៩ នេះថាក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រនិងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បី ... Read More »

សណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្តាល នៅតែជាបញ្ហាកក់ស្ទះចរាចរណ៍ខណៈដែលអាជីករនៅតែបន្តយកចិញ្ចើមផ្លូវដាក់លក់អីវ៉ាន់

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា គណៈបញ្ជការឯកភាពផ្សារកណ្ដាល ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារ ដោយទុកឲ្យក្រុមអាជីករយកចិញ្ចើមផ្លូវសាធារណៈដាក់លក់អីវ៉ាន់ ចតយាន្តជំនះគ្រប់ប្រភេទពេញផ្លូវយ៉ាងអនាធិបតេយ្យ ទំនងជាអាជីករទាំងនោះបង់ប្រាក់ប្រចាំខែឲ្យលោកប្រធានផ្សារហើយមើលទៅ ទើបលោកគ្មានវិធានការទប់ស្កាត់បែបនេះ ។ មតិពលរដ្ឋបានឲ្យដឹងថា បើទោះជាលោកចៅសង្កាត់ និងអាជ្ញាធរក្នុងខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកណ្តាល មិនឲ្យក្រុមអាជីវករយកចិញ្ចើមផ្លូវសាធារណៈដាក់លក់អីវ៉ាន់ និងចតម៉ូតូ ... Read More »

ជនជាតិវៀតណាម ចូលលួចម៉ូទ័រចំនួន២គ្រឿង ត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានទទួលជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ខណះដែលជនរងគ្រោះចាប់មកប្រគល់ឲ្យចាត់ការតាមច្បាប់ ក្រោយធ្វើសកម្មភាពលួចម៉ូទ័រចំនួន២គ្រឿង ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ កើតឡើងកាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ៥៥៥ ផ្លូវបេតុង ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ... Read More »

សិស្សប៊ែលធី ២.១៤៥នាក់ ចូលរួមកម្មវិធី ប្រកួតប្រជែងសំណេរ ភាសាអង់គ្លេស លើកទី៤

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសាអង់គ្លេស លើកទី៤ (The 4th English Writing ... Read More »

មន្រ្តីយោធា កងពល៩១១ឆត្រ័យោងម្នាក់ រហ័សមាន «៧៣ » បើកទីតាំងល្បែងស៊ីសងបៀរអាប៉ោងតារាងបាល់ទះ​ ក្នុងផ្សាអង្គសង្កាត់ចោចៅទី៣

ភ្នំពេញ៖ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានរហូតដល់ចៅហ្វាយខណ្ឌក៏មាន ។ ជាក់ស្តែងទីតាំងល្បែងស៊ីសងបៀរអាប៉ោងមួយកន្លែង​ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ។ ឈ្មោះ កន ផានិត អាយុ ២៦ឆ្នាំ ... Read More »

កងរាជអាវុធហត្ថស្រុកអន្លង់វែង ចុះបង្រ្កាបករណីប្រើប្រាស់ និងចែកចាយសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាបករណីប្រើប្រាស់ និងចែកចាយសារធាតុញៀន នៅចំណុច ភូមិ ... Read More »

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជូនទៅខេត្តកំពង់ចាម

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបានលុងបានឃាត់ខ្លួនពីបទទាក់ទឹន និងករណីមនុស្សឃាត គិតទុកជាមុន ទុកប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ចាមមកទទួលយក ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខទ្រីថប ... Read More »

ជម្លោះជាមួយស្វាមី អូនស្រីលេបថ្លាំ ប៊ិះក្ស័យ

ខេត្តពោធិ៍សាត់៖ ស្រ្តីកូនចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ លេបថ្នាំសម្លាប់ខ្លួនប៊ិះក្សិនក្ស័យជីវី ខណៈគេអះអាងមានជម្លោះជាមួយស្វាមីឡើងបែកផ្សែង ។ ហេតុការណ៍ស្រ្តីលេបថ្នាំធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង០០នាទី ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូងជួរ ... Read More »

បង្ក្រាបទីតាំង​ល្បែងស៊ីសង២កន្លែង ឃាត់ខ្លួនអប់រំ ប្រុស ស្រី ជិត១០នាក់នៅប៉ៃលិន

ខេត្តប៉ៃលិន​៖ កាលពី​វេលាម៉ោង ១៥ និង ០០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀ និងខ្លាឃ្លោក) ទីតាំងទី១ នៅដីមួយកន្លែងក្រោមដើមឈើ ចាន់គីរីក្រោយទីតាំងផ្ទះលក់គ្រឿងសំណង់ ... Read More »

រថយន្តដឹកឥដ្ឋមួយគ្រឿងក្រឡាប់ មនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស

ខេត្តព្រះសីហនុ៖ មានរថយន្តដឹកឥដ្ឋ មួយគ្រឿង ក្រឡាប់តាមផ្លូវបេតុងវត្តលើ ផ្លូវចុះពីសង្កាត់លេខ១ ទៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ។ សេចក្តីរាយការណ៍បឋមថា មានមនុស្ស៤នាក់បានស្លាប់ ... Read More »

តុលាការថៃ កាត់ទោសលោកថាក់ស៊ីន ដោយកំបាំងមុខរឿងកម្មវិធីឆ្នោត

តុលាការថៃកាត់ទោសកំបាំងមុខ ទៅលើអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ពន្ធនាគារយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹង កម្មវិធីឆ្នោតជាតិ កាលពីឆ្នាំ២០០៣ ។ សារព័ត៌មានថៃ បានផ្សាយថា តុលាការមួយក្នុងប្រទេសថៃ បានកាត់ទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលកំពុងរស់នៅនិរទេសខ្លួននោះ ឲ្យជាប់ពន្ធនាគារ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យគោលដៅក្រុមហ៊ុនផ្សេងចំនួន ១៤កន្លែងតាមបណ្ដាខេត្ត រកឃើញពលករសរុបចំនួន ៦,៨៦៧ នាក់ មកបម្រើការនៅប្រទេសកម្ពុជា

ភ្នំពេញ៖ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជនបានចុះត្រួតពិនិត្យគោលដៅ ១៤កន្លែង នាថ្ងៃព្រហស្បតិ៍ ​​៤កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី០៦ ខែមិថុនា ... Read More »

FedEx , Fort និង ដីកម្រ ជាអាវុធដែលចិនបានប្រើប្រាស់វាយប្រហារអាមេរិកវិញ

ចិនបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ford Motor Co នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ថា បានបំពានច្បាប់ កម្មសិទ្ធិបញ្ញា ។ នេះជាសកម្មភាពថ្មីដែល ចិនវាយបកទៅលើអាមេរិកវិញ ។ ក្រុមហ៊ុន ផលិតរថយន្ត Ford ... Read More »

អាជ្ញាធរខណ្ឌសែនសុខចុះផ្អាក និងឃាត់រថយន្តបាញ់បេតុង១គ្រឿង ឈប់ចតបិទផ្លូវសាធារណៈ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខចុះផ្អាក និងឃាត់រថយន្តបាញ់បេតុង១គ្រឿងឈប់ចតបិទផ្លូវសាធារណៈ និងឈប់បាញ់បេតុងខុសម៉ោងកំណត់ ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់មួយកន្លែងតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ លោកឆាយ វាសនា ... Read More »

សមត្ថកិច្ចជំនាញនៅតែរកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល១៥គីឡូក្រាម

ខេត្តស្វាយរៀង៖ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំនួន១៥គីឡូក្រាមត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យឃើញ ក្នុងផ្សារវាលយន្តក្រុងស្វាយរៀងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ។ បើតាមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមហូបនំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងមានអ្នកបរិភោគ ... Read More »

ចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ រឹបអូសកាំភ្លើង៩ដើម នៅភ្នំពេញ និង៣នាក់ទៀត ឃាត់នៅសៀមរាប ដកហូតកាំភ្លើង១ដើម

ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនបុរសជនជាតិអាមេរិកម្នានាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សារទុក នឹងប្រើប្រាស់អាវុធដោយខុសច្បាប់។ ជនសង្ស័យ ទី១.ឈ្មោះ ABOU RAMAN ភេទប្រុស ... Read More »

ជិះម៉ូតូបុករ៉ឺម៉កធ្លាយពោះវៀនស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម័ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នទៅបុករ៉ឺម៉កកាលពីវេលា ម៉ោង៨ និង ៥០នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

កម្លាំង​ប៉ុស្តិ៍​វត្ត​ភ្នំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​

ភ្នំពេញ​ ៖​ កម្លំាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​ (​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​)​ នៅ​ចំណុច​ខាងត្បូង​ផ្សារ​រាត្រី​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​លេខ​១០៨​ ភូមិ​៧​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលម៉ោង​ជាង២រសៀលថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ​ ។ ... Read More »

មីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ​ រុស្សី ចិន មានសមត្ថភាពខ្លាំងជាងអាមេរិក

អាមេរិក ជាមហាអំណាចយោធាលើពិភពលោក ដោយអាមេរិក មានកម្លាំងទាហាន និងទីតាំងយោធានៅក្រៅប្រទេសជាច្រើន ក្នុងនោះ មានទីតាំងនៅកៀកប្រទេសរុស្ស៊ី គឺតំបន់ អឺរ៉ុប ខាងកើត និងទីតាំងនៅកៀកប្រទេសចិន មានកូរ៉េខាងត្បូង និងជប៉ុន ។ ជាមួយគ្នានោះ ... Read More »

រថយន្តនិងម៉ូតូបុកគ្នារបួសម្នាក់ នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពី​វេលាម៉ោង ១៩ : ០០ នាទីយប់​ ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ច ក្រោយថៃបង្កើតរដ្ឋាភិបាលថ្មី

ថៃបានបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រីស៊ីវីលជាលើកដំបូង ក្រោយរយៈពេល​៥ឆ្នាំដឹកនាំដោយយោធា ហើយការបោះឆ្នោតនៅក្នុងសភា កាលពីថ្ងៃទី​៥ ខែមិថុនា លោកប្រាយុទ្ធ​ ចានអូចា ត្រូវបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល មួយអាណត្តិ​៥ឆ្នាំខាងមុខទៀត​។ នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ច ក្រោយថៃបានបង្កើតរដ្ឋាភិបាលរួចរាល់​ ក្នុងគោលដៅ រឹតចំណងមិត្តភាពកាន់តែប្រសើរឡើង ... Read More »

ពូទីន៖ អាមេរិកគ្មានហេតុផលអ្វីត្រូវបញ្ជូនទាហានទៅកាន់វេណេហ្ស៊ុយអេឡាឡើយ

លោកពូទីន បញ្ជាក់ថា វិបត្តិនៅវេណេហ្ស៊ុយអេឡា ទុកឲ្យពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ជាអ្នកដោះស្រាយ ។ លោកពូទីន បន្តទៀតថា​«តាមរយៈកិច្ចពិភាក្សា​ ប្រឹក្សា និងសហប្រតិបត្តិការ រវាងកម្លាំង នយោបាយនៅក្នុងប្រទេស ពលរដ្ឋវេណេហ្ស៊ុយអេឡា​ជាអ្នករៀបចំ​ ថា តើលោក ប្រធានាធិបតីម៉ាឌូរ៉ូ​ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចរុញដាក់គ្នា​រឿងបទល្មើស​ព្រៃឈើ​នៅស្រុកភ្នំក្រវាញ

ការកាប់បំផ្លាញព្រៃឈើ​បានកើតឡើង​យ៉ាងសកម្មបំផុត​នៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប៉ុន្តែនៅពេលដែលឈើទាំងនោះដឹកចេញពីដែនសមត្ថកិច្ចបរិស្ថាន ត្រូវឆ្លងកាត់​ដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ។ ដូច្នេះ មេព្រៃ​បាន​ត្រឹម​តែ​យកលុយពីបទល្មើសឆ្លងកាត់​ដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ។ ពីព្រោះថា បទល្មើសនៃការកាប់បំផ្លាញ​ស្ថិតនៅក្នុងដែនសមត្ថកិច្ចបរិស្ថាន ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់មិនដែលខ្វល់​ចំពោះការកាប់បំផ្លាញព្រៃឈើ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ ... Read More »

គួរអោយអាណិត! ដូចណាត់គ្នាស្លាប់ មនុស្ស២នាក់ ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បុរសទាំងពីរនាក់មានមុខរបរជាអ្នកលក់ឈូក និងអ្នកដឹកទឹកសុទ្ធលក់ត្រូវបានបាតុភូតរន្ទះបាញ់ស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈចូលជ្រកភ្លៀងក្រោមដើមឈើ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោងប្រហែល២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអារញ សង្កាត់សៀមរាប ... Read More »

សរសើរទឹកចិត្ត ឌួង ហ្សូរីដា ស្ម័គ្រចិត្តយុទ្ធនាការអភិរក្សសត្វដំរីជិតផុតពូជនៅកម្ពុជា

ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈចាប់ពីដើម ខែមិថុនា ឆ្នាំ២០១៩មក ។ នាងបានបង្ហាញវត្តមានដោយការស្ម័គ្រចិត្ត នៅខេត្តរតនគិរី ដោយផ្ទាល់ក្នុងសកម្មភាពផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ខណៈដំរីគឺជាសត្វដែលកំពុងតែរងនូវភាពជិតផុតពូជដែរ ។ ក្រោយលេចធ្លោរនឹងការងារសិល្បៈជាច្រើន ... Read More »

ទម្លាយមុខអ្នកជំនាញសម្អាងកាយឲ្យតារាល្បីៗ ឲ្យកាន់តែមានភាពជឿជាក់ទ្វេឡើង

ភ្នំពេញ៖ មានរូបសម្រស់ស្រស់សោភា មិនគ្រាប់គ្រាន់នឹងធ្វើឲ្យតារាស្រីល្បីៗនៅកម្ពុជាមានភាពជឿជាក់ខ្លាំងនោះទេ ប៉ុន្តែក្រោយពេលរៀបចំខ្លួនស្លៀកពាក់នោះពួកគេក៏ត្រូវការអ្នកជំនាញតុបតែងមុខនិងធ្វើសក់ដើម្បីឲ្យស្រស់ពួកគេកាន់តែស្រស់ទ្វេឡើង ។ យុវជន តាំងឡេងគ្រុយ ហៅ Love Vy គឺជាអ្នកជំនាញឈានមុខម្នាក់ដែលធ្លាប់ បានទទួលការគាំទ្រខ្លាំងពីតារាល្បីៗថាអាចធ្វើឲ្យសម្រស់ពួកគេកាន់តែស្អាតប្លែកថែមមួយកម្រិតទៀត ។ ជំនាញនៃការច្នៃម៉ូតសក់ និងផាត់មុខកាន់តែមានភាពទំនើបទាន់សម័យស្របតាមការវិវឌ្ឍន៍នៃសង្គមបច្ចុប្បន្ន ... Read More »

រន្ទះបាញ់សិស្សសាលា ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ពេលលេងបាល់ទាត់ មេឃងងឹតរកកលភ្លៀង

ខេត្តរតនគិរី៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារមានករណីរន្ទះបាញ់សិស្សសាលាបណ្តាលឲ្យ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ខណ:ដែលពួកគេកំពុងលេងបាល់ទាត់ នៅមុខសាលារៀន ណងកាតុង ភូមិបាតាង ។ ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅវេលាម៉ោង៤និង២៤នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ... Read More »