ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់យកដាវកាប់ទៅលើបងជីដូនមួយខ្លួនឯង ចំដើមទ្រូងបណ្ដាលឲ្យរបួសជាទម្ងន់ ព្រោះខឹងរុញច្រានម្ដាយរបស់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់បានយកដាវកាប់ទៅលើបុរសម្នាក់ត្រូវជាបងជីដូនមួយខ្លួនឯងចំដើមទ្រូង បណ្ដាលឲ្យបុរសជាជនរងគ្រោះទទួលរងរបួសយ៉ាងទម្ងន់ ព្រោះតែខឹងនឹងជនរងគ្រោះរុញច្រានម្ដាយរបស់ខ្លួន ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ... Read More »

យុវជនម្នាក់មានជំងឺស្កន់​ប្រកាច់ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ យុវជនម្នាក់មិនដឹងលង់ទឹកស្លាប់ពីពេលណានោះទេ ទើបដឹងដល់សមត្ថកិច្ច កាលពីវេលាម៉ោង៥និ១០នាទីល្ងាច ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់បឹងរៀល ក្នុងភូមិសាស្រ្ត ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ជំងឺកញ្ជ្រិលបង្កក្តីបារម្ភ យ៉ាងខ្លាំង ក្រោយឆ្លងរាលដាលប្រទេសជាច្រើន

អង្គការសុខភាពពិភពលោក WHO ​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលនៃជំងឺកញ្ជ្រិល សម្លាប់មនុស្សជាច្រើន ។ កន្លងមកជំងឺកញ្ជ្រិល បានឆ្លងរាលដាល់ក្នុងប្រទេស ហ្វីលីពីន សម្លាប់មនុស្ស ជិត ១៥០នាក់ និងមាន អ្នកឆ្លងជំងឺនេះជិត​៩ពាន់នាក់ បង្ខំឲ្យក្រសួងសុខាភិបាល ... Read More »

ចូលលួចទ្រព្យសម្បត្តិលុយកាក់ក្នុងផ្ទះគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួន កាលពីម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទលួចចូលលួចសម្ភារ និងលុយកាក់ក្នុងផ្ទះគេ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ... Read More »

អគ្គិភ័យឆេះស្មៅ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញអន្តរាគមន៍ ទាំងយប់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ មួយរយះមកនេះធាតុអាកាស រាំងស្ងួត ឡើងកម្តៅខ្លាំងបង្កឲ្យមាន អគ្គិភ័យកើតឡើងជាញឹកញាប់នៅតាមបណ្តាខណ្ឌមួយចំនួន ស្ទើររៀងរាល់ថ្ងៃ ហើយអាជ្ញាធម សំណូមពរឲ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលនៅ វេលាម៉ោង១៩និង០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ ដោយពិនិត្យឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០១៩ នេះ មានសភាពក្តៅហួតហែង ដោយសារឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បានធ្វើឲ្យតំបន់មួយចំនួនប្រឈមមុខនឹងការខ្វះខាតទឹក ។ ចំពោះមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំង ... Read More »

នារីរូបស្រស់ម្នាក់ស្លាប់ទាំងព្រឹក​នៅខណ្ឌសែនសុខ ដោយសារគ្រោះថ្នាក់​ចរាចរ បើកម៉ូតូ ជែងរថយន្តទៅបុកម៉ូតូ

ភ្នំពេញ៖ នារីរូបម្នាក់ស្លាប់ទាំងព្រឹក នៅខណ្ឌសែនសុខ ដោយសារគ្រោះថ្នាក់ ចរាចរបើកម៉ូតូជែងរថយន្តក្រុង មិនផុតជ្រុលទៅបុកម៉ូតូ លេតច្រាស់ទិសគ្នា បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង ជាង៦ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ... Read More »

អាមេរិកបន្តរក្សាទាហាន២០០នាក់ នៅស៊ីរី ក្រោយការដកចេញ

អាមេរិកបានប្រកាសថា នឹងរក្សាកម្លាំងទាហានប្រមាណ​២០០នាក់ សម្រាប់រក្សាសន្តិភាពនៅក្នុងប្រទេសស៊ីរី ក្រោយពេលដែលអាមេរិកដកទាហានចេញពីស៊ីរី​​។ អ្នកនាំពាក្យសេតវិមាន លោកស្រី​ Sarah Sansders ​បានប្រកាសឲ្យដឹងថា កម្លាំងទាហានមួយក្រុម នឹងបន្តរក្សាសន្តិភាពនៅក្នុងប្រទេសស៊ីរី ។ ការសម្រេចខាងលើ​ត្រូវបានធ្វើឡើង ក្រោយពេលដែល ប្រធានាធិបតីដូណាល់ ... Read More »

យន្តហោះគ្មាន មនុស្សបើក (Drone) បានរំខានដល់ជើងហោះហើរជាច្រើន

យន្តហោះគ្មានមនុស្ស​បើក​ Drone កន្លងមក​បានធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិ នៅប្រទេសអង់គ្លេស ត្រូវពន្យារពេលហោះហើរ ឬផ្អាកជាច្រើនម៉ោង ក្រោយប្រទះឃើញ ឌ្រូន ហោះហើរ​នៅក្នុងបរិវេណ​ អាកាសយានដ្ឋាន ។ នោះមិនមែនជាលើកទីមួយឡើយ បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេស អង់គ្លេស​។ នៅពេលនេះ ... Read More »

សម្តេចតេជោ ៖ ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើង ដោយប្រពន្ធចូលមក ថតរូបជាមួយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ​យ៉ាងដូច្នេះថា៖ «ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង ។ សុំទោសពេលណាខ្ញុំពិនិត្យនិងចុះហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំតែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។ កូនៗចៅៗគេនៅផ្ទះរបស់គេនិងមានការងារដែលត្រូវធ្វើសម្រាប់កូនៗ ឯចៅៗទៅសាលារៀន។ តានិងយាយនៅផ្ទះតែ២នាក់ពេលណាខ្ញុំចេញទៅធ្វើការយាយនៅផ្ទះម្នាក់ឯង។ពេលណាយាយចេញទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ពេលចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះអត់ម្ចាស់នៅទេ។ រាសីឡើងទាំងយាយទាំងតានៅផ្ទះទាំងអស់គ្នាហើយយាយមកថតរូបក្នុងការិយាល័យដែលខ្ញុំយករូបថតនេះបង្ហោះfacebookមិនឱ្យគាត់ដឹង» ... Read More »

អគ្គិភ័យឆាបឆេះសាកលវិទ្យាល័យខេមរៈ​ ជាប់មនុស្សស្រី ជនជាតិចិន ចំនួន៤នាក់ លោតចុះពីអាគារ ជាន់ទី៣ របួសធ្ងន់

ភ្នំពេញ​៖​​ អគ្គិភ័យឆាបឆេះសាកលវិទ្យា ល័យខេមរៈ​ ជាប់ មនុស្សស្រីជនជាតិចិនចំនួន ៤នាក់លោតចុះពីអាគារជាន់ទី៣ របួស ត្រូវបានរថយន្តសង្គ្រោះដឹក ទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៩ ... Read More »

អាមេរិកខំរុញក្រុមហ៊ុន Huawei ​ឲ្យធ្លាក់ក្នុងរណ្តៅខ្មោច បែរជាធ្លាក់ចំរណ្តៅមាសទៅវិញ

ស្ថាបនិកក្រុមហ៊ុន​ Huawei ​អរគុណអាមេរិក ដែលបានហាមប្រាមក្រុមហ៊ុន និងអំពាវនាវដល់បណ្តាប្រទេស ផ្សេងទៀត ឲ្យបោះបង់ ក្រុមហ៊ុននេះដែរ ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វី ពីការ «ក្កិចត្រួយកំពុងលាស់» ឬ «រុញទម្លាក់រណ្តៅមរណៈ» ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តសៀមរាប កំពុងត្រូវប៉ាន់

ព្រោះតែអំពើពុករលួយហើយមិនចេះចែករំលែក​ឲ្យគេបានស៊ីផងនោះ ប្រធានពេទ្យសត្វ​ខេត្តសៀមរាប លោក ព្រុំ វិច ត្រូវបានមន្ត្រីក្រោម​ឱវាទ​ហែកកកាយ​រឿងពុករលួយ​ជាបន្តបន្ទាប់ ។ បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀម​រាប ខំយកចង្អេរទៅបាំងអំពើពុករលួយរបស់បុគ្គលព្រុំ វិច នោះដោយនឹកស្មានថា គ្មាននរណាមើលឃើញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អួន ហ៊ុំ ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេ​ងនៅតំបន់បឹងទន្លេសាប​ខេត្តពោធិ៍សាត់

គេរាយការណ៍ថា សកម្មភាពនេសាទល្មើសច្បាប់ ជាពិសេស​អូសអួនហ៊ុំ បាននិងកំពុង​កើតមានយ៉ាងគគ្រឹកគគ្រេង​ទាំង​យប់​ទាំងថ្ងៃ​ដោយ​គ្មានសមត្ថកិច្ចណាអើពើ និងបង្ក្រាប​នោះឡើយ ។ ប្រភពបន្ថែមថា អួនហ៊ុំ បានធ្វើសកម្មភាពនៅស្រុកកណ្តៀង, ស្រុកបាកាន ក៏ដូចជាស្រុកក្រគរជាចំហរ រីឯអាជ្ញាធរមានសមត្ថកិច្ចមិនដែលខ្វល់​នឹងបង្ក្រាប​បទល្មើសនោះឡើយ ។ កាលពីសប្តាហ៍មុន អាជ្ញាធរ​មានសមត្ថកិច្ចដ៏ហមហាន​របស់ខេត្តពោធិ៍សាត់​បានចាប់បង្ក្រាប​អ្នកនេសាទល្មើសច្បាប់២១នាក់រួចហើយដោះលែងទៅវិញ ... Read More »

​ជំនួបលើកទីពីរ គឺជាឱកាសសម្រាប់ប្រធានាធិបតី ដូណាល់ត្រាំ ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង

ជំនួបលើកទីពីរ រវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន គឺជាឱកាសដ៏សំខាន់បំផុតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបង្កើតប្រវត្តិសាស្ត្រ ថ្មីសម្រាប់ខ្លួន គឺ ផ្សះផ្សា បង្កើតទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូចអ្វីដែលអតីតប្រធានាធិបតីប៊ីលគ្លីនតុនធ្លាប់បានធ្វើនៅវៀតណាម គឺបង្កើត ... Read More »

តំណាងធនាគារ ADB ស្ងើចសរសើរ និងសាទរ ចំពោះល្បឿននៃការអភិវឌ្ឍ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ភ្នំពេញ ៖ លោក Shivaji Kshatrapati ប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយក ប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្ងើចសរសើរ និងសាទរចំពោះល្បឿននៃការអភិវឌ្ឍដែលកម្ពុជា សម្រេចបានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការស្ងើចសរសើរ និងសាទរនេះធ្វើឡើងក្នុងឱកាសដែលលោកចូលជួបរដ្ឋមន្ត្រី ក្រសួងកសិកម្ម ... Read More »

ទីតាំងពេស្យាចារចំនួន៣ទីតាំងរបស់ជនជាតិចិន ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់មនុស្សជិត៤០នាក់

ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការបង្ក្រាប ទីតាំងពេស្យាចាររបស់ជនជាតិ ចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ៣៨នាក់ត្រូវបានឃាត់ខ្លួន ... Read More »

​តារាប្រុស ម៉ឺន ឯកសុភារិទ្ធ បារម្ភកាន់តែខ្លាំង ក្រោយឆ្កែខាំ ហើយវិលមុខមិនបាត់

ភ្នំពេញ៖ ទន្ទឹមគ្នានឹងជំងឺឆ្កែឆ្កួតកំពុងតែធ្វើឲ្យមហាជនមួយចំនួន មានការចាប់អារម្មណ៍នោះ ស្រាប់តែតារាសម្តែង និងពិធីករ ម៉ឺន ឯកសុភារិទ្ធ បានបង្ហាញពីក្តីព្រួយបារម្ភ កាន់តែខ្លាំង ពីសុខភាពរបស់ខ្លួន ។ បារម្ភ ព្រោះតែលោកនៅឈឺក្បាល វិលមុខ មិនបាត់ ... Read More »

មន្រ្តីអាជ្ញាធរអប្សរាអះអាងថាតំបន់អង្គរអាចប្រឈមបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះ

ខេត្តសៀមរាប ៖ មន្រ្តីជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាអះអាងថា តំបន​់ អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹកនា រដូវប្រាំងឆ្នាំនេះ ខណៈដែល​បរិមាណ​ទឹកក្នុង​កសិន​​្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើងកំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិ អប្សរាបានអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើងកំពុង ប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំង ... Read More »

សម្តេចតេជោ ៖ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានថ្លែងថា សម្តេច សូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ។ សម្តេចតេជោថ្លែងថា៖ «ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ... Read More »

អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមក ថាចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តី

ភ្នំពេញ៖ អ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នកបើកម៉ូតូចោទគ្នាទៅវិញទៅមកថា ចង់ឆក់ខ្សែក កើតជាជម្លោះពាក្យសម្តីចង្អុល មុខគ្នាបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវកាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កន្លែងលក់ម្ជូរ២៤ម៉ោង ខាងលិចស្តុប ដេអិន សង្កាត់ផ្សារដេប៉ូ៣ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសជើង

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀតដួលអូសជាច្រើន ម៉ែត្រ បណ្តាលឲ្យស្ត្រីរងរបួសជើងម្ខាង ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត៩ យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្តោយផ្លូវ ១៩៨៦ ... Read More »

ជាប់ឈាមអ្នកសិល្បៈ តារាសម្តែងវ័យក្មេង ទទួលបានការសរសើរខ្លាំង

ភ្នំពេញ៖ តារាស្រីវ័យក្មេងពន្លកក្រោយមួយចំនួន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បន្ទាប់ពីពួកគេបានបង្ហាញស្នាដៃសម្តែងដ៏គួរឲ្យទាក់ទាញ ។ ១. តារាសម្តែង អាង សុជាតា ហៅ ឈូឈូ ជាកូនស្រីបង្កើតរបស់តារាសម្តែង សឿន ផានផាភួង អាង ... Read More »

ប្រជាពលរដ្ឋជាង៣០០គ្រួសារ នៅស្រុកកំពង់អុស ទទួលបានទឹកធ្វើស្រែប្រាំង និងផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែដើម្បីងាយស្រួលដឹកកសិផលទៅលក់ នៅទីផ្សារ

ខេត្តកណ្តាល ៖ អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍បាន រៀបចំប្រព័ន្ធបង្ហូរទឹកចែកជូនប្រជាពលរដ្ឋតាមសំណូមពរ សម្រាប់ស្រោចស្របដំណាំស្រូវប្រាំងដំណាក់កាលទី ២ ឡើងវិញនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដែលជាប្រពៃណីក្រុមហ៊ុនបានអនុវត្ត នយោបាយរបៀបនេះជារៀងរាល់ឆ្នាំ នឹងធ្វើការជួសជុលផ្លូវ ក្រាលគ្រួសក្រហមជូនពលរដ្ឋជាច្រើនខ្សែបន្ថែមទៀត ដើម្បីឲ្យបងប្អូន ... Read More »

ឆ្លងចរន្តអគ្គិសនីឆក់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ... Read More »

លោកអ៊ិត សុធា ព្រះរាជអាជ្ញារ ខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន បុរសចំណាស់ម្នាក់ បោះដុំថ្ម មិនប្រយ័ត្ន ចំក្បាលក្មេងបណ្ដាលឲ្យស្លាប់

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ បោះដុំថ្មចំក្បាលក្មេង បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ ទឹកស្ទឹងជីនិត មុខផ្ទះលោក ញ៉ឹក វង់ ស្ថិតនៅក្នុងភូមិកំពង់ថ្ម ... Read More »

ក្មេងស្រីម្នាក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់ ត្រូវអគ្គិសនីឆក់ស្លាប់ កាលពីវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ក្មេងរងគ្រោះឈ្មោះ ទិន ... Read More »

ផ្ទះមួយខ្នង និងសម្ភារមួយចំនួន ត្រូវភ្លើងចង្រ្កានឆាប់ឆេះ ក្លាយជាផេះនៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តោល ឃុំ ព្រះដំរី ស្រុកស្ទោង ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ចក់ ចិន ... Read More »

តំបន់ភាគខាងកើត អាមេរិក គ្របដណ្តប់ដោយព្យុះព្រិល

តំបន់ភាគខាងកើតអាមេរិក ក្នុងនោះ មានទីក្រុងញូវយ៉ក Philadelphia ​និងទីក្រុងវ៉ាស៊ីនតោន គ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ ធ្វើឲ្យជើងហោះហើរជាច្រើន ត្រូវបានលុបចោល​ ។ តាមសារព័ត៌មានអាមេរិកបានផ្សាយថា មកទល់ពេលនេះ មានជើងហោះហើរជាង​១០០០ជើង នៅអាកាសយានដ្ឋានជាច្រើន ក្នុងទឹកដីអាមេរិក ត្រូវបានផ្អាកកាលពីថ្ងៃទី​២០ ... Read More »

ចាប់ខ្លួនឃាតក កូនប្រសារ កាប់ឪពុកក្មេកស្លាប់ នៅស្រុកពួក

ខេត្តសៀមរាប៖ លោក ទេព ពុំសែន អធិការស្រុកពួក បានប្រាប់ ឲ្យដឹង ថា កាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ អធិការនគរបាលស្រុកពួក ... Read More »