ព័ត៌មានទាន់ហេតុការណ៍៖
'

ចេញមកពីធ្វើការ បើកទ្វារបន្ទប់ឃើញប្អូនចងកស្លាប់បាត់

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ ចេញពីធ្វើការមកដល់បន្ទប់ ឃើញទ្វារខ្ទាស់គន្លឹះខាងក្នុង ទើបធាក់ចូល ស្រាប់តែឃើញប្អូនប្រុសបង្កើតចងកនឹងក្រមា ស្លាប់បាត់ទៅហើយ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅក្នុងបន្ទប់ជួលក្នុងបុរីពិភពថ្មី​ ភូមិត្រពាំងគល់​ ... Read More »

អាកាសយានិកទាំងអស់ដែលបើកយន្តហោះប្រភេទ Boeing 737 ត្រូវហ្វឹងហាត់បន្ថែម ពីសុវត្ថិភាព

ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air សម្លាប់មនុស្ស ១៨៩នាក់មក ការហ្វឹកហាត់បន្ថែមក៏បានចាប់ផ្តើម​ទៅលើអាកាសយានិកទាំងអស់ ទៅលើបញ្ហាដែលមិនធ្លាប់ជួបប្រទះពីមុនមក ក៏ដូចជា មិនមាននៅក្នុងសៀវភៅ នៃការហោះហើររបស់ យន្តហោះប្រភេទនេះ។ តាមព័ត៌មានដែលយកបានពីប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ... Read More »

អ៊ីស្រាអែល បន្ថែមកម្លាំងនៅកាហ្សា សង្គ្រាមវាយប្រហារ ទ្រងទ្រាយធំជិតផ្ទុះឡើយ?

កម្លាំងការពារជាតិអ៊ីស្រាអែល បានបញ្ជូនទៅកាន់ព្រំដែន ជាប់កាហ្សា ជាមួយ និងសព្វាវុធទំនើប ៗ ក្នុងនោះមាន រថពាសដែក រថក្រោះ ក្នុងពេលដែលមានភាពតានតឹង កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយក្រុមហាម៉ាស ។ អ្នកនាំពាក្យកម្លាំងទាហានអ៊ីស្រាអែល លោក ... Read More »

លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ៖ សហរដ្ឋអាមេរិកស្វែងរកការសហការគ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពុំមែនគ្រប់គ្រងនោះទេ

ថ្ងៃទី ៩ ខែវិច្ឆិកា កាលពីឆ្នាំមុននៅក្នុងប្រទេសវៀតណាម លោកប្រធានាធិបតី Trump បានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានភាពសេរី និងបើកទូលាយ ។ នៅសប្តាហ៍នេះ តាងនាមឲ្យលោកប្រធានាធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើងស្តីពីការធ្វើឲ្យចក្ខុវិស័យនេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគឺមានភាពខ្ជាប់ខ្ជួន និងយូរអង្វែង។ ... Read More »

សមត្ថកិច្ចហៅប្រធានផ្សារនិងសន្តិសុខផ្សារសាមគ្គីទាំងអស់ទៅសួរនាំ ក្រោយ​ចោរ​គាស់​តូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​នអស់ជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ គ្រឿងមាស និង​ផ្លា​ក​ទី​ន បើកគិតជាទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ ត្រូវក្រុមចោរនាំគ្នាគាស់យកទៅបាត់ដោយសុវត្ថិភាព នៅតូប​លក់​គ្រឿងមាស និង​ផ្លា​ក​ទី​ន​ដែល​មាន​យីហោ «ហាង​មាស​ផ្លា​ក​ទី​ន »នៅ​ផ្សារ​សាមគ្គី លុះព្រឹកឡើងពេលម្ចាស់ទៅបើកទ្វារលក់ដូរទើបបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្ក្រាបហាងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបចុះបង្ក្រាបទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ពីបទបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតក្លែងក្លាយ(ឡេលាយ)។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ០៦ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក សឿន សេន ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ បង្រ្កាបទីតាំងហ្គេមបាញ់ត្រី ចំនួន២កន្លែងនៅខណ្ឌមានជ័យ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២កន្លែងជាក់ស្តែងឃាត់ខ្លួននារីមេការម្នាក់និងដកហូរវត្ថុតាងមួយចំនួន ។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ៦កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨  នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ធន់ រ៉ាវី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំង ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន៥ទូ, ម៉ូនីទ័រចំនួន៨គ្រឿង, សៀវភៅកត់ពង់(ហ្គេម) ចំនួន៣ក្បាល, កៅអីពូកក្រហមចំនួន៤ ប្រាក់រៀលចំនួន ៣០,០០០០រៀល (សាមសិបម៉ឺនរៀលគត់) ។ បច្ចុប្បន្ននារីសង្ស័យ រួមនិងវត្ថុតាង ដែលដកហូតនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស តារា Read More »

លោករដ្ឋមន្ដ្រី លឹម គានហោ អនុញ្ញាតឲ្យគណៈប្រតិភូ ADB ជួបពិភាក្សាការងារដើម្បីរាយការណ៍លើផែនការ យុទ្ធសាស្រ្តថ្មីលើវិស័យទឹកនៅកម្ពុជា, គម្រោងថ្មីនេះគ្រោងចំណាយទឹកប្រាក់១៣៥លានដុល្លារ

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfang Zhang Director ... Read More »

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងធំក្លាយជាផេះរយះតែពេល១ពព្រិចភ្នែក

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង កាលពីវេលាម៉ោង១និង៤០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឌុល ណាត ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍ក្រឡាប់ផ្ងារជើងទាំងព្រឹក

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រងាងបន្ទាប់ពីមេឃធ្លាក់ភ្លៀងទឹកលិចផ្លូវ ធ្វើឲ្យផុងដីមាត់ប្រឡាយ តែសំណាងមិនមាន អ្នករងរបួស ។ ​ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ... Read More »

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ... Read More »

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជូនដំណឹងសន្និសីទសារព័ត៌មាន​មុនការប្រកាសសាលក្រម សំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជូនដំណឹងសន្និសីទសារព័ត៌មាន​មុនការប្រកាសសាលក្រម សំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ៖ Read More »

លោកត្រាំចោទ ព័ត៌មានអាមេរិកផ្សាយព័ត៌មានមិនពិត ស្តីពីទីតាំងមីស៊ីលកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខការពារ មេដឹកនាំ គីម ជុងអ៊ុន ជាសាធារណៈ ក្រោយពេលមានប្រព័ន្ធផ្សព្វផ្សាយ ជុំវិញពិភពលោក បានផ្សាយថា កូរ៉េខាងជើង បានលាក់បាំងទីតាំងផលិតមីស៊ីលជាច្រើនកន្លែងនៅតំបន់ភ្នំដាច់ស្រយាល ។ លោកត្រាំបានបញ្ជាក់ថា ... Read More »

ឃាតកចាក់បុរសប្រជាការពារភូមិម្នាក់ត្រូវចំនួន៣កាំបិតបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ប្រជាការពារភូមិតាឡីម្នាក់ ត្រូវឃាតកដែលត្រូវជាមិត្តភក្តិផឹកស៊ីជាមួយគ្នា ចាក់ចំនួន៣កាំបិត បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ឆក់ទូរស័ព្ទជនជាតិចិន២នាក់​ត្រូវសមត្ថកិច្ចក្របួច

ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីស្ត្រីជនជាតិចិនមួយរូប នៅយប់ថ្ងៃទី12ខែវិច្ឆិកា២០១៨ ដែលក្រុមជនសង្ស័យបានប្រព្រឹត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៥០នាទី នៅតាមផ្លូវមុខក្រុមហ៊ុន ឌឹភីហ្សាខមផែននី ស្ថិតនៅ ភូមិ៤ ... Read More »

លោក​ សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ​ ប្តេជ្ញា​ចិត្ត​ គោរព​រដ្ឋធម្មនុញ្ញ​ អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ គោលដៅ​ពង្រឹង​នីតិរដ្ឋ​

ខេត្តព្រះសីហនុ​៖ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​ថ្មី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ប្តេជ្ញា​ចិត្ត​ គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ព្រះរាជាណាចក្រ​កម្ពុជា​ ច្បាប់​ បទដ្ឋាន​គតិយុត្ត ព្រម​ទាំង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​គោលដៅ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាព​ល្អប្រសើរ​បន្ថែម​ទៀត​ ។ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​សៀង​ សុខ​ ជា​អតីត​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ... Read More »

បើក ម៉ូតូ ទាំងស្រវឹងបុកគ្នាពេញទំហឹងរបួស៤នាក់

ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បើកបរ ម៉ូតូ ក្នុងងស្ថានភាពស្រវឹងថែមទាំង ម៉ូតូ អត់មានភ្លើងបំភ្លឺផ្លូវទៀតនោះ បង្កទៅជាគ្រោះថ្នាក់ចរាចរណ៍រងរបួសទាំងខ្លួនឯង និងអ្នកដ៏ទៃហើយត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង១៨ និង៤៩នាទី ថ្ងៃទី ១៣ ... Read More »

លោក ប៉ែន កុសល្យ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវប្តូរមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ប៉ែន កុសល្យ អតីតជាអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងយ ជាអភិបាលខេត្តឧត្តរមានជ័យ ... Read More »

ក្រសួងការពារជាតិ ៖ ពលរដ្ឋខ្មែរ​ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ​ចំនួន​៤នាក់ រងរបួស ករណីបំផ្ទុះគ្រាប់បែកនៅ​ប្រទេសម៉ាលី

ភ្នំពេញ៖ ក្រសួងការពារជាតិ​បានចេញប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យដឹងថា ពលរដ្ឋខ្មែរ​ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ​ចំនួន​៤នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ក្នុងហេតុការណ៍ក្រុមភេរវករចូលទៅបំផ្ទុះគ្រាប់បែកនៅ​ទីតាំងស្នាក់នៅ​របស់អង្គការសហប្រជាជាតិ នៅតំបន់​តំបន់ ហ្កាវ ប្រទេសម៉ាលី កាលពីវេលាម៉ោង​១៩និង១២យប់ ថ្ងៃទី១២ ខែវិច្ឆិកា ... Read More »

បុរសមានជំងឺសសៃប្រសាទម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងសង្ស័យករណីខ្យល់គរ

ខេត្តកណ្ដាលៈ បុរសម្នាក់ដែលមានជំងឺសសៃប្រសាទផឹកស្រាស្រវឹង ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងដីឡូត៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។ មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ... Read More »

ខ្លឹម ស្រីគា ប៉ះព្រាប សុវត្ថិ លើកដំបូងភ្លាមពេញចិត្តខ្លាំងតែម្តង

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាចាប់ផ្តើមលេខមុខមាត់ខ្លាំងក្នុងការសម្តែងភាពយន្ត និងបទចម្រៀងនានា ។ នាងទើបនឹងទទួលបានឱកាសថតបទចម្រៀងថ្មីមួយរបស់តារាចម្រៀងល្បីឈ្មោះព្រាប សុវត្ថិ រហូតនាងសសើរមិនដាច់ពីមាត់ថាពេញចិត្តទម្រង់សម្តែង របស់តារាចម្រៀងរូបនេះ។ ... Read More »

អាជ្ញាធរខេត្តកំពង់ធំ​ធ្វើមិនដឹងអំពីករណី លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើធ្វើជាខ្នងឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន រកស៊ីល្មើសច្បាប់

ខេត្តកំពង់ធំតាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈើឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ហើយដឹកជញ្ជូនចូលមកចែកចាយតាមដេប៉ូជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញ២នាក់ប្ដីប្រពន្ធខាងលើនេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក ... Read More »

នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ លោក សួស សុផានិត កំពុងល្បីល្បាញខាងប្រមូលលុយពីរថយន្ត និងគោយន្តកែច្នៃដឹកឈើ

ខេត្តពោធិ៍សាត់៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញ និងប្រជាពលរដ្ឋនៅតែអាចដឹកជញ្ជូនឈើពីស្រុកវាលវែង និងពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថាលោក សួស សុផានិត ដែលទើបត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងប្រើប្រាស់តួនាទីដើម្បីប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់។ ... Read More »

លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់ជាមួយមន្ដ្រីពាក់ព័ន្ធរឿងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានលឿនតាមរយៈច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់ ជាមួយមន្រ្ដីក្រោមឱវាទ ពាក់ព័ន្ធ ស្តីពី ការផ្តល់សេវា រដ្ឋបាល លើវិស័យសូរិយោដី ដល់ប្រជាពលរដ្ឋ ដែលមានបំណងស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញតាមរយៈអង្គភាពច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ព្រោះកន្លងមកនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមចោរឆក់លើដងផ្លូវមុខដដែលៗ

តាមការកត់សម្គាល់របស់នាងខ្ញុំ​ ក្រុមចោរឆក់ ដែលប្រជាពលរដ្ឋ​ ឬសមត្ថកិច្ចចាប់បាន មានការកត់សម្គាល់ថា គឺជា​មុខដដែលៗ ។ មុខដដែលៗ មិនមែន​ពួកចោរទាំងនោះចេះបែងភាគទេនោះទេ ប៉ុន្តែ គឺចាប់បានម្តងហើយ ពួកគេ​ត្រឡប់មកធ្វើសកម្មភាព​ដដែលៗនេះជាបន្តទៀត ។ សំណួរបានលេចឡើងក្នុងចំណោមប្រជាពលរដ្ឋថា តើបើចាប់បានហើយ ... Read More »

ជាងភ្លើងម្នាក់ស្វាន់ជញ្ជាំងតខ្សែភ្លើង ប៉ះចំមុខដំណរឆក់ស្លាប់

ភ្នំពេញ ៖ យុវជន ម្នាក់ឡើងស្វានជញ្ជាំង បង្កប់ត ខ្សែ ភ្លើងមិនប្រយត្ន័កាន់ខ្សែភ្លើងចំកន្លែងមុខដំណរបណ្ដាលឲ្យឆក់ស្លាប់នៅនិងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះលេខ ៧៨ ផ្លូវ ៥៩២ ... Read More »

សិង្ហបុរីនឹងមានថ្នាក់ដឹកនាំថ្មីវ័យក្មេងនៅពេលខាងមុខ

គណបក្សសកម្មភាពប្រជាជន ដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង (Lee Hsien Loong) បានកែទម្រង់នៅក្នុងជួរថ្នាក់ដឹកនាំ ដើម្បីរៀបចំការបោះឆ្នោតក្នុងពេលខាងមុខ។ សារព័ត៌មាន Channel news Asia កាលពីថ្ងៃទី១២ ខែវិច្ឆិកា ... Read More »

ទាហានអាកាសបើកការវាយប្រហារទៅលើទីតាំងក្រុមហាម៉ាស់ជាង៧០កន្លែងរួមទាំងស្ថានីយទូរទស្សន៍

អុីស្រាអែលបានបើកការវយាប្រហារទៅលើគោលដៅជាង៧០កន្លែងរបស់ក្រុមហាម៉ាស់នៅហ្គាហ្សា ក្រោយទទួលរងការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុមនេះ។ ការវាយប្រហារនោះ អុីស្រាអែលបានរារាំងមីស៊ីលរាប់សិបដើម ហើយនៅមានមីស៊ីលជាច្រើនទៀត ធ្លាក់ចំផ្ទះដែលអុីស្រាអែលសាងសង់។ បណ្តាញព័ត៌មាន Haaretz បានផ្សាយថា រងការវាយប្រហារដោយមីស៊ីល ពីហ្គាហ្សា កាលពីថ្ងៃទី១២ ខែវិច្ឆិកា គឺក្រោយមួយថ្ងៃដែលមានការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន បណ្តាលឲ្យទាហានអុីស្រាអែលម្នាក់ស្លាប់ ... Read More »

ក្រុមក្មេងទំនើង២ ម៉ូតូ ជិះប្រដេញគ្នាស្រែកថាចោរបង្កការភ្ញាក់ផ្អើលនិងបង្កគ្រោះថ្នាក់

ភ្នំពេញ៖ យុវជន២នាក់ជិះ ម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ុយគីនិច ពណ៌ប្រផេះ ទើប តែចេញមកពីក្លឹបបើកក្នងល្បឿនយ៉ាងលឿនដេញ ម៉ូតូ ហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៥ ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ រួចថា ... Read More »

ស្ថានភាពជនជាតិរ៉ូហ៊ីងយ៉ាធ្វើឲ្យលោកស្រីអង់សាន ស៊ូជីនបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ

កាលពីមុន លោកស្រីអង់សាន ស៊ូជី ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំង ពីបណ្តាប្រទេសជុំវិញពិភពលោក ដោយសារតែសកម្មភាពតស៊ូរបស់លោកស្រី ដើម្បីប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ ការ យោធាមីយ៉ានម៉ា។ ការខិតខំរបស់​លោកស្រីជួយឲ្យ លោកស្រីទទួលបាន ពានរង្វាន់ណូបែលសន្តិភាព និងពានរង្វាន់កិត្តិយសអន្តរជាតិជាច្រើនទៀត។ ប៉ុន្តែ ... Read More »