ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្ស២នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់ ក្នុងហេតុការណ៍រថយន្តបុកម៉ូតូ រួចបន្តទៅបុករទេះក្របី

ខេត្តកំពង់ធំ៖ រថយន្ត បុកម៉ូតូរួចបន្តទៅបុករទេះក្របី ក្នុងទឹសដៅស្របពីជើងទៅត្បូង បណ្តាលឲស្លាប់មនុស្ស០២នាក់ និងរបួសធ្ងន់០២នាក់ ហេតុការណ៍នេះ វេលាម៉ោង០៦ៈ១៥(ព្រឹក) ថ្ងៃពុធ ០៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ... Read More »

នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់ទូរស័ព្ទបានសម្រេច រត់មិនរួច

ភ្នំពេញ ៖ ស្ត្រីបុគ្គលិកធនាគារមួយកន្លែង ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេចតែរត់មិនរួចពីសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ... Read More »

សម្តេចតេជោ ហ៊ុន សែន ត្រូវបានសហគមខ្មែរនៅអ៊ឺរ៉ុបរង់ចាំទទួលយ៉ាងកក់ក្តៅបំផុត

ប្រទេសប៊ែលហ្ស៊ិក៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក (Belgium) គឺមានបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជនជាច្រើនបានមករង់ចាំទទួលគារវៈស្វាគមន៍ ... Read More »

បញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិក្ខាកាមនិង បើកវគ្គបណ្តុះបណ្តាលពីរក្នងថ្ងៃតែមួយ

ខេត្តកំពង់ស្ពឺ៖ ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិក្ខាកាម បើកវគ្គបវណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុ សេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងបើកវគ្គបណ្តុះ បណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានដំណើរការក្រោមវត្តមានលោក ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការ តំ ណាងលោក សាយ ... Read More »

លួចប៉ះចំម៉ូតូមន្ត្រីនគរបាល យកមកទុកកន្លែងដើមវិញហើយគេចខ្លួនបាត់១០ថ្ងៃ ជាប់ខ្នោះដដែល

ភ្នំពេញ៖ លួចម៉ូតូបានហើយ បែរជាយកមកទុកកន្លែងដើមវិញ ហើយគេចខ្លួនបាត់១០ថ្ងៃ ស្មានតែរួចខ្លួន ជាលទ្ធផលត្រូវម្ចាស់ម៉ូតូជាមន្ត្រីនគរបាលឃើញចាប់ក្របួចប្រគល់ឲ្យនគរបាលខណ្ឌឫស្សីកែវម្នាក់ ខណៈជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ផ្សេងទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរ រួមជាមួយឧបករណ៍ជក់គ្រឿងញៀនមួយចំនួន នៅក្នុងប្រតិបត្តិការ២ករណីផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ នៅថ្ងៃទី១៧ ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់នារីសង្ស័យ២នាក់ ធ្វើសកម្មភាព ឆ្គឹះសោរបន្ទប់ ជួលកម្មកកររោងចក្រ

ភ្នំពេញ៖ នារីជាជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆ្គឹះសោបន្ទប់ជួលរបស់កម្មកររោងចក្រ តែត្រូវបានប្រជាពករដ្ឋឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

យុវជនម្នាក់សង្ស័យ បែកថ្នាំ ដើរចូលទៅអុកឡុក ក្នុងពិធិសម្ពោធការដ្ឋានផ្លូវបេតុង បង្កភ្ញាក់ផ្អើល

ភ្នំពេញ៖ លោកនុតពុធដារារួម និងមន្ត្រីសាលាខណ្ឌដង្កោកំពុងតែរៀបចំពិធិបើកសម្ពោធការដ្ឋានមួយខ្សែ ហើយកំពុងតែសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតនៅក្នុងរោងពិធិនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានយុវជនម្នាក់ប្រហែលជាប្រើប្រាស់ថ្នាំញៀនវង្វេងវង្វាន់ លែងដឹងអ្វី និងលែងខ្លាចនរណាទាំងអស់បានដើរចូលទៅក្នុងរោងពិធីការដែលមានវត្តមានលោកអភិបាលខណ្ឌដង្កោនៅទីនោះ បានស្រែកឡូឡាបង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកចៅហ្វាយខណ្ឌ និងប្រជាពលរដ្ឋដែលកំពុងតែអង្គុយស្តាប់លោកចៅហ្វាយខណ្ឌមានប្រសាសន៍កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ... Read More »

ចោរស្ទើរភ្លើងស្ទាក់ប្លន់អ្នកហាត់ប្រាណមិនបានសម្រេចជាប់ខ្នោះដេកគុកល្មម

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨នេះថា កាលពីវេលាម៉ោង ០៧និង២៨នាទីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ មានករណីចោលស្ទាក់ប្លន់អ្នកហាត់ប្រាណម្នាក់ នៅចំនុច សាលាឆទានថ្មពាក់កណ្ដាលផ្លូវឡើងទៅលើភ្នំក្រោម ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ... Read More »

ស្រ្ដីចំណាស់ម្នាក់ស្រវឹងស្រាដើរតាមមាត់ទន្លេរអិលជើងធ្លាក់ទឹកលង់ស្លាប់

ខេត្តកំពង់ធំ៖ ស្រ្តីវ័យចំណាស់ម្នាក់ផឹកស្រា ស្រវឹងដើរតាមមាត់ទន្លេ រអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទឹកទន្លេ ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

នគរបាលចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនម្នាក់ ពីបទលួច

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២០ :៣០ នាទី លោកវរសេនីយ៍ត្រីហួរ យ៉ៃអធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ១ ច្បាប់លេខ២០៥ តព/១៧ ... Read More »

រ៉ឺម៉កកង់បីបើកមិនប្រកាន់ស្ដាំត្រូវម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់២នាក់

ខេត្តកណ្ដាលៈ ម៉ូតូសណ្ដោងរ៉ឺម៉ក(កង់បី)មួយគ្រឿង បើកចេញពីផ្លូវបេតុងឡើងលើផ្លូវជាតិដោយមិនប្រកាន់ស្ដាំរបស់ខ្លួន ត្រូវម៉ូតូមួយគ្រឿងទៀតបើកបុកពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ... Read More »

រថយន្ដបុកម៉ូតូសណ្ដោងរ៉ឺម៉កឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់២នាក់

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក បានបុកម៉ូតូសណ្ដោងរ៉ឺម៉កឆ្លងផ្លូវជិតផុត បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ... Read More »

នគរបាល ខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យ ជាឃាតក និងជនជាប់ពាកព័ន្ធ ក្នុងជម្លោះរកស៊ីគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញមុខជនសង្ស័យ ក្រោយបំបែកសំណុំរឿង ឃាតកម្មលាក់មុខ ដែលជាសំណុំរឿងជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ និងជនជាប់ពាក់ព័ន្ធម្នាក់ទៀត ក្នុងជម្លោះរកស៊ីគ្រឿងញៀន ។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ... Read More »

ចោរលួចគោ ៣ក្បាលពីក្នុងក្រោលគេចបាត់ដោយសុវត្ថិភាពសមត្ថកិច្ចបានត្រឹមចុះស្រាវជ្រាវ

ខេត្តពោធិ៍សាត់៖ បុរសពិការជើងម្ខាងម្នាក់ បានតក់ស្លុតយ៉ាងពន់ពេក ខណៈក្រោកពីដំណេកបាត់សត្វគោញីឈ្មោលអស់រលីងពីក្រោល ។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹក ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះចែកអំណោយជូនគ្រួសារទីទ័លក្រ៥គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថក្រុងចំនួន៩នាក់ រថយន្តចំនួន២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន ... Read More »

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យប្រើប្រាស់សារធាតុញៀន និងវត្ថតាង

ខេត្តប៉ៃលិន៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តប៉ៃលិន បានចុះឃាត់ ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប្រើប្រាស់ និងជួញដូរនៅសារធាតុញៀនខុសច្បាប់ ។ រីឯជនសង្ស័យក្រោយពីឃាត់ខ្លួនរួច កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន នៃស្នងការខេត្ត បាន​បញ្ជូនមកស្នងការខេត្តប៉ៃលិន ព្រមទាំងវត្ថុតាងមួយចំនួន ។ មន្ត្រីជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តបានឱ្យដឹងថា: កាលពីវេលាម៉ោង១១:០០នាទី ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០២ និង ៣០នាទីរសៀល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា ... Read More »

ឆ្មក់បង្ក្រាបប្រុស ស្រី ប្រើប្រាស់ និងចែកចាយសារធាតុញៀន ៤នាក់ រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកាន ប៉ុស្តិ៍រដ្ឋបាលបឹងខ្លារ និងរំលេច សហការចុះបង្រ្កាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់រួមទាំងវត្ថុតាង ក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ធូរដេ)។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៥៥នាទី ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ... Read More »

នារីម្នាក់សង្ស័យមានវិបត្តិគ្រួសារជិះម៉ូតូមកលោតទឹកលើស្ពានលីយ៉ុងផាត់បាត់ សល់តែម៉ូតូ

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ តាមផ្លូវចោមរោមឈរមើលនៅលើស្ពានលីយ៉ុងផាត់ ខណ:ដែលមានស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ព៌ណក្រហមលាយស ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើស្ពានលីយ៉ុងផាត់ ក្នុងភូមិកណ្តាល ... Read More »

លោក ឯម ច័ន្ទមករា សាទរ ចំពោះការសម្រេចចិត្តរបស់ លោក រដ្ឋមន្ត្រី ហ៉ឹម ឆែម ពីការចូលរួមចំណែកជួយជនមានពិការភាព ហើយថានេះជាគំរូដ៏ល្អ!

ភ្នំពេញ៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញលិខិតមួយដោយស្នើទៅកាន់ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានីខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ ជំនួសមុខឱ្យ លោក វង សូត ... Read More »

ផ្អើលពេញភូមិ ខណៈសមត្ថកិច្ចស៊ីវិលចុះចាប់មនុស្សប្រុសស្រី២នាក់ រួចផ្ទុះអាវុធ​៦គ្រាប់​បណ្ដាលឲ្យក្មេងចាស់២នាក់​ភ័យសន្លប់បាត់ស្មារតី ហើយដោះលែងមនុស្សវិញ និងគេចខ្លួនបាត់អស់

ភ្នំពេញ​៖ ក្មេងស្រីម្នាក់ និងស្ត្រីចំនាស់ម្នាក់បានសន្លប់បាត់ស្មារតី ក្រោយពីមាននគរបាលសុីវ័លចុះចាប់មនុស្សប្រុសស្រី២នាក់ ហើយផ្ទុះអាវុធចំនួន៦គ្រាប់ក្បែរខ្លួន បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរឥស្លាម នៅវេលាម៉ោង៩ ប្រមាណជា៤០នាទីយប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា​ ... Read More »

បើកម៉ូតូជែងរថយន្តក្រុងទាក់ដៃចង្កូតដួលម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូជែងរថយន្តក្រុងបើកនៅខាងមុខមិនផុត បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវម៉ៅសេទុងខាងមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បាត់រថយន្ត៣ឆ្នាំហើយម្ចាស់ប្រទះឃើញរថយន្តរបស់ខ្លួនមានម្ចាស់ថ្មីយកមកជួសជុលក្នុងយានដ្ឋាន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ខណៈបុរសជាម្ចាស់រថយន្តមួយគ្រឿងម៉ាក COOPER MINI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA9558 ដែលបានបាត់រថយន្តរបស់គាត រយះពេល៣ឆ្នាំហើយ បែរជាមកប្រទះឃើញរថយន្តរបស់គាត់វិញ នៅក្នុងយានដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវលេខ២១១ កែងនឹងផ្លូវលេខ៣៣៦ ... Read More »

អ្នកជិះម៉ូតូម៉ាក អុិចសុិនទ័របុកវ៉េវអាល់ហ្វាស្របទិសគ្នារបួស ៤នាក់នៅឃុំតាលោ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសស្រាលធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹក ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌ៧មករា លើកយកបញ្ហាគ្រឿងញៀនហ្គេម សុខាភិបាល សន្ដិសុខ លូ ផ្លូវ ទឹក ភ្លើង មែកឈើ សំរាមស្អុយ និងចរាចរណ៍ ជាកង្វល់របស់ពួកគាត ក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានី

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌ៧មករា ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងទំនើងប្រើប្រាស់គ្រឿងញៀន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុខា ភិបាល ផ្លូវ ស្ដារលូ ភ្លើងបំភ្លីសាធារណៈ ... Read More »

ខឹម ប៊ុនថន មន្ត្រីជលផលដែលជាមេខ្លោងក្នុងការនាំជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរខេត្តតាកែវ

ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអង្គបុរី ខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប្រមាណ២ខែកន្លងទៅនេះជនជាតិវៀតណាមចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងគគ្រឹកគគ្រេងដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនោះលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរី ត្រូវបានគេដឹងថាជាមេខ្លោងធំក្នុងការឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរតាមតំបន់ព្រំដែនខ្មែរ-វៀតណាម យ៉ាងគឃ្លើនតែម្តង។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងកសិកម្ម ក៏ដូចជាលោក អេង ... Read More »

ពលរដ្ឋប្រទះឃើញ ក្បាលគ្រាប់កាំភ្លើងផ្លោង និងគ្រាប់បែកដៃមិនទាន់ផ្ទុះ សល់ពីសម័យសង្គ្រាម

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារផែនការសកម្មភាពកំចាត់មីនខេត្តព្រះសីហនុ សហការជាមួយផ្នែកជំនាញចុះពិនិត្យទីតាំងសំណល់គ្រាប់មួយកន្លែងដែលប្រជាពលរដ្ឋប្រទះឃើញ រួមមានក្បាលគ្រាប់កាំភ្លើងផ្លោង០១គ្រាប់ និងគ្រាប់បែកដៃ០១គ្រាប់ មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ។ មន្ត្រីដែលចុះត្រួតពិនិត្យហើយបានយកគ្រាប់ទាំងនោះមករក្សាទុក ដោយបោះបង្គោលហ៊ុំពទ្ធ័នៅចិញ្ចើមផ្លូវជាតិលេខ៤ ជិតស្ពានអូរកំបុត ស្ថិតក្នុងភូមិអូរតាសេក ... Read More »

សា្លប់ និងរបួសជិត១០០នាក់ ដោយគ្រោះថា្នក់រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែក

មកទល់ពេលនេះ មានអ្នកសា្លប់កើនឡើងដល់១០នាក់ ហើយនិងជាង៨០នាក់រងរបួសនៅក្នុងហេតុការណ៍រថភ្លើង ដឹកអ្នកដំណើរ ធ្លាក់កង់ចេញពីផ្លូវ បណ្តាលឲ្យក្រឡាប់ ។ រថភ្លើងជួបគ្រោះថ្នាក់ខាងលើ ធ្វើដំណើរពីទីក្រុង Morocco ទៅកាន់ស្រុក មួយនៅភាគខាងជើងប្រទេស ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ... Read More »

តុលាការសម្រេចឃុំខ្លួន ចោរស្ទាក់វាយប្លន់ម៉ូតូ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ លោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ចោរកាន់ដំបងឫស្សីលួចស្ទាក់វាយប្លន់យកម៉ូតូ បានសម្រេចតែជាប់អន្ទាក់ប៉ូលិស ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួចមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ គ្រប់អភិបាលខេត្តមណ្ឌលគិរី សុទ្ធតែចាញ់ឥទ្ធិពល​អ្នកមានលុយ សៀង ស៊ីណា

បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ត្រូវជាប្អូនប្រុសអតីតមេបញ្ជាការ​យោធាខេត្ត​ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះ នៅគ្រាដែលគាត់អាចឈរជើង​​បានយ៉ាងរឹងមាំ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើទោះបីជាគាត់ខ្សត់ចំណេះដឹង យ៉ាងណាក៏ដោយ ។ ក្រសួងបរិស្ថាន​តាំងពីជំនាន់លោកម៉ុក ម៉ារ៉េត បានដកតំណែង តួនាទីលោកសៀង ... Read More »