ភ្នំពេញ ៖ ពាក់ព័ន្ធប្រកាសបិទសាលារៀន CIS សាខាកោះពេជ្រ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ... Read More »
កម្មវិធីប្រកួតកីឡាវាយតឺន្នីសទាំងអស់ត្រូវបានផ្អាករហូតដល់ថ្ងៃទី២០ ខែមេសា
សមាគមវាយកូនបាល់ពិភពលោក(តឺន្នីស) WTA បានពន្យារពេលការប្រកួតកីឡាវាយតឺន្នីសដោយសារតែ បញ្ហាសុខភាព និងសុវត្ថិភាពនៃការឆ្លងវីរុសកូរ៉ូណាកាន់តែកើនឡើង។ រាល់ការប្រកួតទាំងអស់ដូចជា ATP Tour និង ATP Challenger Tour ត្រូវបានលុបចោលរហូតដល់ថ្ងៃទី២០ ខែមេសា។ WTA ... Read More »
កម្ពុជាប្រកាសដាក់បំរាមលេីជនបរទេសមកពីប្រទេសចំនួន៥ មិនអោយចូលក្នុងប្រទេស ដេីម្បីទប់ស្កាត់ការរីករាលដាល COVID-19
ភ្នំពេញ ៖ នាពេលថ្មីៗនេះ កម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា ។ ហេតុផលនេះហេីយទេីបចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសសរួមមាន ៖ ប្រទេស អ៊ុតាលី អាល្លឺម៉ង់ អេស្ប៉ាញ ... Read More »
ចិនមួយក្រុមព្រួតគ្នាវាយចិនម្នាក់ បណ្តាលអោយស្លាប់ ក្នុងថ្លុកឈាម
ខេត្តព្រះសីហនុ៖ មានករណី ហឹង្សាមួយកេីតរឡេីងវាងជនជាតិចិនដូចគ្នា បណ្តាលអោយបុរសម្នាក់ជាជនជាតិចិន ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១៣.០៣.២០២០ នៅចំណុចក្រុមហ៊ុនសំណង់ អគារវិស្វកម្ម ភោជនីយដ្ឋាន យ៉េហ្គាង ស្ថិតក្នុងក្រុម៨ ភូមិ០១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ... Read More »
មានវិបត្តិក្នុងគ្រួសារ បងថ្លៃពិធីការិនី សាសា ប៉ងលោតពីលើស្ពានពេទ្យលោកសង្ឃសម្លាប់ខ្លួន
ភ្នំពេញ៖ នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកលើស្ពានអាកាស ៧មករាប៉ង លោតសម្លាប់ខ្លួន ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះជួយឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ យប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីខេត្តបាត់ដំបង ២,៣០០នាក់
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ... Read More »
កីឡាករនៅលីកកំពូលៗដែលមានរោគសញ្ញាវីរុសកូរ៉ូណា
គិតមកដល់ពេលនេះមានកីឡាករមួយចំនួនកំពុងលេងឲ្យក្លិបល្បីៗនៅអឺរ៉ុបបានចេញរោគ និងធ្វើតេស្តឃើញមានវីរុសកូរ៉ូណា។ កីឡាករទាំងនោះសុទ្ធសឹងតែបានបង្ហាញខ្លួននៅក្លិប ល្បីៗទូទាំងទ្វីបអឺរ៉ុបដោយមាននៅអ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេសជាដើម។ គ្រូបង្វឹកក្រុមក្លិប Leicester City លោក Brendan Rodgers បានឲ្យដឹងថា កីឡាករ របស់ ... Read More »
នាយតាក់ស៊ី នឹងរៀបការប្រពន្ធចុងខែឧសភា ដោយខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការ
ភ្នំពេញ៖ ទើបនឹងលេចការរិះគន់ផង សរសើរផងរឿងមានគូស្នេហ៍ថ្មី នាយតាក់ស៊ីបានកំណត់ថ្ងៃរៀបការជាផ្លូវការហើយគឺនៅចុងខែឧសភាឆ្នាំ២០២០នេះ ។ តារារូបនេះទម្លាយថាភាគីខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការអ្វីទេគឺត្រឹមរៀបចំពិធីផ្លូវការមួយគឺរួចរាល់ហើយ។ តារាកំប្លែង លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានទម្លាយថាលោកនឹងរៀបចំពិធីបង្គលការសមរម្យមួយទៅតាមប្រពៃណីខ្មែរតាមការស្រុះស្រួល និងដេញវេលាទៅតាមជំនឿ។ លោកថាលោកពិតជាស្រលាញ់អនាគតភរិយាក្រោយនេះអស់ពីបេះដូង មិនមែនបង្ខំ ... Read More »
🇺🇸ប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រកាសភាពអាសន្នថ្នាក់ជាតិក្នុងសហរដ្ឋអាមេរិក
ទីក្រុងវ៉ាសុីនតោន៖ លោកដូណាល់ត្រាំដែលត្រូវបានចោទប្រកាន់ថាបានឆ្លងវីរុសcovid-19នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា លោកបានប្រកាសរដ្ឋក្នុងភាពអាសន្ននៅក្នុងប្រទេសដើម្បីដោះស្រាយវិបត្ដិនេះ។ លោកបានថ្លែងសុន្ទរកថាមួយនៅសេតវិមានថា«ដើម្បីបញ្ចេញនូវអំណាចពេញលេញនៃធនធានរបស់រដ្ឋាភិបាលខ្ញុំសូមប្រកាសជាបន្ទាន់អំពីភាពអាសន្នរបស់ជាតិ។ លោកបានមានប្រសាសន៍ថា«ខ្ញុំនឹងបញ្ចេញទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស covid-19។ ថវិកាចំនួន៥០ពាន់លានដុល្លារដែលត្រូវបានសម្របសម្រួលដោយសភាគ្រប់គ្រងគ្រោះមហន្ថរាយធម្មជាតិនិងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធហៅកាត់ថា FEMA(federal emergency management agency)។ ដូច្នេះទីក្រុងវ៉ាសុីនតោនអាចទាញយកមូលនិធិរហូតដល់៥០ពាន់លានដុល្លារដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ... Read More »
ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត
ភ្នំពេញ ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាតបានប្រកាសជាផ្លូវការនូវការទទួល ព្រះនាងតូចនរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់៨ វស្សា ... Read More »
សំពះរបៀបរបស់ជាតិខ្មែរ ក៏ព្រះអង្គម្ចាស់ Charles នៃចក្រភព អង់គ្លេសយកគំរូតាមប្រើការ ជំនួសឲ្យការចាប់ដៃ(មានវីដេអូ)
ប្រទេសអង់គ្លេស៖ សូមបញ្ជាក់ថា ឥទ្ធិពល នៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាថ្មី (COVID- 19) បានសម្លាប់មនុស្សជិត ៥០០០នាក់ បានធ្វើឲ្យ ទម្លាប់រាក់ទាក់គ្នា ជាសាកល មានការ ប្រែប្រួលគួរឲ្យកត់ សម្គាល់ ។ ... Read More »
ក្រសួងសុខាភិបាល! រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ លើជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ជនជាតិកាណាដា វ័យ៤៩ឆ្នាំម្នាក់ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំម្នាក់ ត្រូវបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ចំពោះករណីថ្មីចំនួន២នាក់ទៀត (មិនពាក់ព័ន្ធទៅនឹងនាវី Wiking ... Read More »
បេីករថយន្តច្រឡំជាន់ហ្គែថាហ្រ្វាំង ក៏ហោះឡេីងលេីសួននិងបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងរបួស២នាក់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែងងុយដេកមួយភាំងបានបើករថយន្តហោះឡើងសួនបុករះចូលផ្ទះអ្នកលក់គ្រឿងសំណង់ និងបណ្ដាលឲ្យមនុស្ស២នាក់រងរបួស កាលពីវេលាម៉ោង១១ថ្ងៃទី១៣ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ អ្នកបេីកបររថយន្តបង្ករមានឈ្មោះ ចាន់ រុង ... Read More »
សមត្ថកិច្ចបឹងទំពុនទី២ចុះពិនិត្យច្បាប់អាជីវកម្មទីតាំងបេីកអុីនធឺរណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវ២៧១
ភ្នំពេញ៖ ដោយមានការចុះផ្សាយព័ត៌មានជាច្រើនពាក់ព័ន្ធទីតាំងបេីកអុីនធឺរណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវលេខ២៧១ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ថាទីតាំងនេះមានបង្កប់ល្បែងសុីសងហ្គេមបាញ់ត្រី នៅព្រឹកថ្ងៃទី១៣ខែមិនា នេះកម្លាំងអាជ្ញាធរសង្កាត់បឹងទំពុនទី២ដោយមានការចូលរួមពីលោកចៅសង្កាត់រងទី២ លោកមេប៉ុស្ដិ៍ និងមេភូិមបានសហការណ៍គ្នាចុះពិនិត្យផ្ទាល់និងសួររកអាជ្ញាប័ណ្ណបេីកអាជីវកម្មអុីនធឺរណេតផងដែរ។ ក្រោយពីធ្វើការពិនិត្យរួចរាល់អាជ្ញាធរបានបញ្ជាក់ថា ទីតាំងនេះមិនមានទូរហ្គេមបាញ់ត្រីនោះទេ គឺមានតែប្រភេទហ្គេមonline តាមកុំព្យូទ័រ តែមិនមានច្បាស់បេីកអាជីវកម្មនោះទេ ... Read More »
ចង់មានហួសហេតុ! លក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនយកទៅប្រើលើមនុស្ស
ភ្នំពេញ៖ ដោយសារតែភាពលោភលន់ និងឆ្លៀតឱកាស រហូតដល់ក្បត់ឧត្តមកាកគតិខ្លួនឯងបានធ្វើឲ្យម្ចាស់ឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិក បោកប្រាស់ប្រជាពលរដ្ឋបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជន ដើម្បីយកទៅប្រើលើមនុស្ស ។ យោងតាមប្រភពព័ត៍មានពីគណនីហ្វេសប៊ុករបស់ គណៈឱសថការីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានសរសេរថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ... Read More »
ពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត
ភ្នំពេញ៖ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានទទួលសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ដែលប្រជាពលរដ្ឋចាប់បាន យកមកប្រគល់ឲ្យអាជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យទី១ ។ តាមប្រភពពីមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង១០kg ត្រង់ចំណុចសួនច្បារ ... Read More »
កូវីដ-១៩ ធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃទាបបំផុតមិនធ្លាប់មានរយៈពេលជិត ៣ ទសវត្សរ៍
កូវីដ-១៩ បានវាយប្រហារ ១២០ប្រទេសពេញពិភពលោក ដោយមានអ្នកឆ្លងទាំងអស់ជាង១៣៤ពាន់នាក់ ស្លាប់ជិត៥ពាន់នាក់ និងព្យាបានជាសះស្បើយជាង ៧ម៉ឺននាក់។ ការឆ្លងរាលដាលបានប៉ះពាល់នៅគ្រប់វិស័យទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃមិនធ្លាប់មានក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមក ។ តម្លៃប្រេងបានធ្លាក់ថ្លៃនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី៣ហើយដែលតម្លៃបានធ្លាក់ចុះជាប់ៗគ្នា ។ ... Read More »
ហាមប្រទេសអឺរ៉ុបមិនសម្រេច អាមេរិក ចេញច្បាប់ឈប់ប្រើប្រាស់ ឧបករណ៍របស់Huawei
អាមេរិកបានដាក់គំនាបដល់ប្រទេស នៅក្នុងតំបន់អឺរ៉ុប ដែលមានបារាំង អង់គ្លេស អាល្លឺម៉ង់ជាដើម ។ ប៉ុន្តែប្រទេសទាំងនោះមិនស្តាប់តាមអាមេរិក ទៀតឡើយ ដោយបន្តអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតរបស់ចិនចូលរួម កសាងបណ្តាញសេវាអត់ខ្សែ ជំនន់ទី៥ 5G ។ មិនតែប៉ុណ្ណោះ ... Read More »
ក្មេងទំនើងមួយក្រុមនាំគ្នាបង្ហោះម៉ូតូតាមផ្លូវត្រូវសមត្ថកិច្ចឃាត់មកអប់រំ
ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ... Read More »
ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់កំពុងលេងបៀរ ឯច្រើននាក់ទៀតរត់បាតជើងសព្រៀត
ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅលូន បាន បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ)មួយកន្លែងដោយឃាត់បានមនុស្សញៀនល្បែង៣នាក់ និងរឹបអូសស្បែកជើង៤គូ ព្រមទាំងលុយមួយចំនួន ។ ប្រទិបត្តិការបង្រ្កាបល្បែងស៊ីសងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »
ចាប់ខ្លួនបុរសម្នាក់ ឆបោក និងប្រើប្រាស់លិខិតក្លែង
ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត.ស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី.ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយនាំខ្លួនជនសង្ស័យដើម្បីបញ្ជូនទៅបន្តនីតិវិធី ។ ករណីនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកានាំខ្លួនជនពាក់ព័ន្ធខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ... Read More »
ចៅសង្កាត់ព្រែកប្រា យកអំណាចប្រតិភូកម្ម ប្រព្រឹត្តពុករលួយ និងបំបាត់ចំណូលពន្ធរដ្ឋ
ភ្នំពេញ៖ មានបញ្ហាជាច្រើន មិនទាន់បានកំណែទម្រង់រដ្ឋបាលសុីជម្រៅក្នុងរដ្ឋបាលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កើតអោយមានភាពមិនប្រក្រតី ទៅជាអំពើពុករលួយ ។ រាល់សេវាសាធារណៈ ក្លាយជាការយកលុយពីពលរដ្ឋ ផ្ទុយពីការប្រតិភូកម្មអំណាចដែលថ្នាក់លើប្រគល់ជូន និងការណែនាំពីគណៈបញ្ជាការឯកភាពខណ្ឌ ពិសេសគោលការណ៍អភិបាលរាជធានីភ្នំពេញជម្រុញអោយអាជ្ញាធរទាំង១៤ខណ្ឌ បម្រើ ការពារ ... Read More »
ផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជា ចូលតាមច្រកអន្តរជាតិក្អមសំណតែប៉ុណ្ណោះ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។ យោងតាមលិខិតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនៃនាវាទេសចរណ៍មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណរពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ។ ដូចមានចែងក្នុងកម្មវត្ថុខាងលើ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ... Read More »
ក្រសួងព័ត៌មាន ព្រមានចាងហ្វាង ចក្រវាឡ CKV tvonline បើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ
ភ្នំពេញ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពាក់ព័ន្ធលោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រ សារព័ត៌មាន CKV online ដែលចេញផ្សាយព័ត៌មាន(ផ្សាយផ្ទាល់) នូវព័ត៌មានមួយចំនួនដែលមានកាយវិការ និងពាក្យពេជ្រមិនសមរម្យដែលមើលទៅ ខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ទើបនាយកដ្ឋានមណ្ឌលព័ត៌មាន ... Read More »
ក្រសួងអប់រំសម្រេចឲ្យសិស្សរៀននៅក្រុងសៀមរាប ចាប់ពីទី៩ដល់ទី១២ រៀនតាមប្រព័ន្ធអេឡិកត្រូនិកលេីមុខវិជ្ជាចំនួន៦
ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលប្រកាសបិទសាលារៀននៅក្រុង-ខេត្តសៀមរាបបណ្តោះអាសន្នព្រោះតែវីរុសកូវីដ-១៩រួចមក នៅថ្ងៃសុក្រនេះ មន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡាសម្រេច បង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន៦រួមមាន ៖ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ... Read More »
ក្រសួងការបរទេសខកចិត្តជាខ្លាំង ចំពោះមតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធដំណើរការកាត់ក្តី លោក កឹម សុខា លើអធិបតេយ្យភាពតុលាការកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ចំនួន៤ចំណុច ឆ្លើយតបមតិយោបល់របស់លោក W. Patrick Murphy ពាក់ព័ន្ធក្នុងដំណើរការកាត់ក្តី លោក កឹម ... Read More »
នគរបាលខេត្តកណ្តាលចុះអនុវត្តច្បាប់ចរាចរណ៍នឹងធ្វើការផាកពិន័យទៅលើយានយន្តនិងអ្នកបើកបរល្មើសច្បាប់មួយរយភាគរយ
កណ្តាល៖ កម្លាំនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០នេះ ចាប់ផ្តើមបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម នឹងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ ។ ប្រតិបត្តិការដូចភ្លៀងរលឹមនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល នឹងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានឲ្យដឹងថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០រូបលោកបានដឹកនាំកម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម ។ លោកស្នងការរងបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត ,ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់សមត្ថកិច្ចនិងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់ ។ លោកឧត្តមសេនីយ៍ វ៉ែន សុវិន បានបញ្ជាក់ថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ៕ ស្អាងជ័យ Read More »
លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានី នឹងប្រេីប្រាស់រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានបញ្ហាកង្វះទឹកខ្លាំង នារដូវប្រាំង នេះ
ភ្នំពេញ ៖ ស្របពេលដែល នៅតាមបណ្តាលខណ្ឌ មួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈសកម្មភាពនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។ លោក ឃួង ... Read More »
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េបណ្ដាលឱ្យរបួសធ្ងន់០១នាក់
ខេត្តព្រះសីហនុ ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េកាលពីយប់ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទីយប់ នៅលើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន ... Read More »
គប់កែវស្រាទៅលើជនរងគ្រោះចំសៀតផ្ការងរបួសធ្ងន់ក្នុងពិធីមង្គលការគេរួចគេចខ្លួនបាត់
កណ្តាល ៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយជនសង្ស័យយកកែវស្រាគប់ទៅលើត្រូវ ចំសៀតថ្កាខាងស្ដាំ រង ក្នុងពិធីមង្គលការកូនអ្នកភូមិនៅ វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច