ព័ត៌មានទាន់ហេតុការណ៍៖
'

នគបាលខណ្ឌមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរួមភេទជាមួយអនីតិជន

ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនគបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនយុវជនម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមនីតិវិធី ហើយសំណុំ រឿងនេះ កំពុងស្ថិតនៅក្រោមចំណាត់ ការសាកសួរពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទបុកជាមួយម៉ូតូស្លាប់ និងរបួស៤នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ តាមប្រភពសមត្ថកិច្ចប៉ូលីស​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង៣នាក់​ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត និង​ម៉ូតូ នា​រសៀល ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ... Read More »

នាវាចម្បាំងរុស្ស៊ី២គ្រឿងចូលចតកំពង់ផែស្វាយ័តខេត្តព្រះសីហនុ

ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវាចម្បាំងសហព័ន្ធរុស្ស៊ី ប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិកចំនួន២គ្រឿង បានចូលចតកំពង់ផែស្វាយ័តខេត្តព្រះសីហនុ លើកដំបូង ។ សេចក្តីរាយការណ៍ឲ្យដឹងថា នាវាទី១. ឈ្មោះ ADMRALPANTELEYEV លេខ៥៤៨ ... Read More »

ទិវាដំឡូងមីលើកទី២ក្រោមប្រធានបទ “ជំរុញការលើកកម្ពស់ផលិតកម្មដំឡូងមីនៅកម្ពុជា”

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយលោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីប្រារព្វទិវាដំឡូងមីលើកទី២ ... Read More »

គ្រាន់តែទំនាស់ជាមួយម្តាយក្មេក ក៏បាញ់ប្រហារបណ្តាលឲ្យមនុស្ស ២៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួស

តាមការសន្និដ្ឋានរបស់កម្លាំងប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ Devin Patrick Kelley ដែលបាញ់ប្រហារ នៅព្រះវិហារក្នុងរដ្ឋតិចសាស អាចបណ្តាលមកពីទំនាស់ជាមួយម្តាយក្មេក ។ ប៉ុន្តែនៅពេលបាញ់ប្រហារនោះម្តាយក្មេកមិននៅកន្លែងកើតហេតុឡើយ។ មន្ត្រីប៉ូលិសអាមេរិកបានឲ្យដឹងថា ជនដៃដល់ឈ្មោះ Devin Patrick Kelley ... Read More »

មនុស្ស៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជម្លោះហិង្សាក្រោយរាំធុងបាស់ឈានទៅកាប់ជនរងគ្រោះស្លាប់នៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ យុវជនចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីសមត្ថកិច្ច បានស្រាវជ្រាវរកឃើញថាពាក់ព័ន្ធករណីជម្លោះហិង្សាពេលរាំធុងបាស់ ឈានដល់ព្រួតគ្នាកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែង ។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ... Read More »

មុនក្រោយគ្នា៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍២លើកកើតឡើង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រយះពេលលើសគ្នាតែ៥នាទីសោះ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងក្បែរគ្នាក្នុងថ្ងៃតែមួយ រវាងម៉ូតូបុកម៉ូតូ និងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ស្រាល។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តថា ករណីទី១ បានកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១១និង១០នាទីព្រឹក ... Read More »

រថយន្តកាមរីបុកម៉ូតូសង់កូរ៉េរបួសធ្ងន់ពីរនាក់រួចទុករថយន្តចោលគេចខ្លួនបាត់

ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត Camry មួយគ្រឿងបើកក្នុងល្បឿនលឿនហើយបានដាច់កាលឡេរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យភាគី ខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ... Read More »

ស្លាប់និងរបួស៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នានៅក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចនារីម្នាក់បានស្លាប់នៅនឹងកន្លែង និងបុរស ស្រ្តីចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើកផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់។ ប្រភពបន្តថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧.១៨៨ ... Read More »

បងថ្លៃទាញ់ដែកសរសៃវាយប្អូនថ្លៃដោះស្រាយគំនុំចាស់ រួចរត់ចោលស្រុកបាត់

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់នគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា បុរសម្នាក់បានរងរបួសយ៉ាងដំណំ ហើយបានរត់ ប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈដែលបងថ្លៃរបស់ខ្លួនដោះស្រាយគំណុំចាស់ ប្រើ ដែកសរសៃ វាយមកលើខ្លួន ហើយរត់គេចខ្លួនចោលស្រុក ។ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានថា ម្ចាស់បណ្ដឹងឈ្មោះ ម៉ៅ ជឿន ... Read More »

ប្រទេសតូចៗទាំង៧ដែលធ្លាប់បានឈ្នះសិទ្ធិទៅលេង World Cup

ព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកបានបញ្ចប់ជាបណ្តើរៗហើយ នៅដល់តែ ក្រុមដែលលេងវគ្គជម្រុះ Play off ប៉ុណ្ណោះនៅតាមទ្វីបនីមួយៗ។ កាលពីប្រកួតវគ្គជម្រុះតាម ពូលនៅតំបន់អឺរ៉ុបក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់ ដែលបានបង្កើតការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នោះ បានឈ្នះសិទ្ធិទៅប្រកួត World Cup ... Read More »

ករណីបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ៖ ព្រះរាជអាជ្ញាមិនឃាត់ខ្លួនលោកមឿន តុលា ទេ

ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃាត់ខ្លួនលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី ទេ ក្រោយបញ្ចប់ការសាកសួរជាច្រើនម៉ោង នៅថ្ងៃទី០៧ ... Read More »

ញញួរធំ West Ham បណ្តេញគ្រូបង្វឹកចេញពីតំណែងហើយ

លោក Slaven Bilic ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លិបញញួរធំ West Ham ហើយខណៈក្រុមនេះកំពុងតែស្ថិតនៅក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌអង់គ្លេស Premier League។ ប្រកួតចុងក្រោយរបស់ Slaven Bilic គឺនៅពេលកូនក្រុមរបស់គាត់ប្រកួត ចាញ់ហង្សក្រហម Liverpool ... Read More »

សោកស្តាយ! អតីតខ្សែការពារក្លិប Stoke City ស្លាប់ក្នុងវ័យ២៥ឆ្នាំ

កីឡាករ Dionatan Teixeira អតីតខ្សែការពារក្លិប Stoke City បានស្លាប់ក្នុងវ័យត្រឹមតែ ២៥ឆ្នាំដោយសង្ស័យបណ្តាលមកពីជំងឺគាំងបេះដូង។ ខ្សែការពារដែលមានដើមកំណើតនៅក្នុងប្រទេសប្រេស៊ីលរូបនេះលេងឲ្យក្រុមឈុតធំ Stoke City បានតែ២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល៣ឆ្នាំ។ គាត់បានមកចូលរួមក្រុម Sheriff Tiraspolកាលពីខែកុម្ភៈ ... Read More »

កម្លាំងទាហានថៃច្រានចោលពាក្យចរចាមអារ៉ាមថាបង្កើតគណប្សនយោបាយ

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃលោកPrawitwongsuwanបានច្រានចោលព័ត៌មានថា កម្លាំងទាហានបានត្រៀមលក្ខណបង្កើតគណបក្សនយោបាយ ដើម្បីគាំទ្រដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ កន្លងមក នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ កាលពីដើមខែតុលា នាយករដ្ឋមន្ត្រី ... Read More »

វីរបុរសបាល់ទាត់ជម្រើសជាតិអ៊ីតាលី Andrea Pirlo ប្រកាសចូលនិវត្តន៍

ខ្សែបម្រើ Andrea Pirlo បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ហើយ បន្ទាប់ពីលេងប្រកួតចុងក្រោយជាមួយនឹងក្រុម New York City នៅសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅ។ កីឡាករវ័យ៣៨ឆ្នាំរូបនេះត្រូវបានគេចាត់ទុកជាវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីធ្លាប់ជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦។ ... Read More »

គ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាម១០គ្រាប់ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល

ខេត្តតាកែវ ៖ គ្រាប់មិនទាន់ផ្ទុះ សល់ពីសង្គ្រាមចំនួន១០គ្រាប់ ត្រូវកម្លាំងជំនាញប្រមូលយកទៅកម្ទេចចោល ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិនៅចំនុចភូមិបុស្សតាផង់ ឃុំត្រពាំក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ការប្រមូល និងយកទៅកម្ទេចចោលនេះធ្វើឡើងដោយ ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងគិតខ្លីចងកសម្លាប់ខ្លួនឯង

ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រឹងខួបយកខ្សែនីឡុងចងកជាប់នឹងធ្នឹមផ្ទះកម្ពស់២ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៨និង៣០នាទីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅភូមិទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលប្ដីខ្លួនផឹកស្រាស្រវឹងម្ដងៗ ... Read More »

អតីតខ្សែការពារបិសាចក្រហមលេងសុទ្ធតែក្បាច់កុងហ្វូដាក់អ្នកគាំទ្រ

ខ្សែការពារសញ្ជាតិបារាំង Patrice Evra បានប្រើក្បាច់កុងហ្វូហក់ទាត់ទៅ លើអ្នកគាំទ្រក្លិប Marseille មុនពេលប្រកួតជាមួយនឹងក្រុមព័រទុយហ្គាល់ Vitoria Guimaraesក្នុងកម្មវិធី Europa League។ លទ្ធផលនៃការប្រើហិង្សានេះ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Patrice Evra ... Read More »

ពលរដ្ឋរុស្ស៊ីជាង១មុឺននាក់ជម្លៀសចេញដោយសារតែព័ត៌មានក្លែងក្លាយ

មន្ត្រីសន្តិសុខរុស្ស៊ីបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ក្រុមសន្តិសុខបានជម្លៀសពលរដ្ឋប្រមាណ១មុឺននាក់ ចេញពីទីក្រុងមូស្គូ ក្រោយពេលទទួលបានព័ត៌មានក្លែងក្លាយ គំរាមវាយប្រហារគ្រាប់បែកនៅទីតាំងជាច្រើនក្នុងទីក្រុង។ សារព័ត៌មាន AFP បានផ្សាយថា ទីតាំងដែលបានជម្លៀសពលរដ្ឋចេញ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម GUM TsUM សណ្ឋាគារនៅជិតទីលានក្រហម ... Read More »

សមត្តកិច្ចបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀនទៅសាលាដំបូង

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀន កាលវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ... Read More »

ជនសង្ស័យជាជនជាតិវៀតណាម៣នាក់ត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ស្រុកសហការជាមួយអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង ២០ និង១០នាទី ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ពាក់ពន្ធ័ករណីគ្រឿងញៀន។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យនគរវត្តដឹងថា ក្រោ្រមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ... Read More »

ខ្មោចចូលកម្មករធ្វើប្រហិតម្នាក់ចាក់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ កម្មករស៊ីឈ្មួលធ្វើប្រហិតត្រីម្នាក់ ត្រូវជាកូនធម៌ម្ចាស់ផ្ទះ ស្រវឹងខួបរាល់ថ្ងៃ ប៉ងសម្លាប់ខ្លួនជាច្រើនដងតែមិនបានសម្រេច រហូតមកដល់ពេលកើតហេតុ ចំពេលគ្មានត្រីធ្វើ ហើយគ្មានមនុស្សនៅ ក៏យកកូនកាំបិតចិតបន្លែ មកចាក់ពោះ និងបំពង់ក បណ្តាលឲ្យហូរឈាមជោកជាំនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្នពេញភូមិ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុង ... Read More »

កីឡាការិនីម៉េត ម៉ារីយ៉ានិងកីឡាករប៉ឹល វណ្ណី មានសង្ឈឹមឈ្នះមេដាយនៅហ្វីលីពីន

ភ្នំពេញ៖ កីឡាការិនី ម៉េត ម៉ារីយ៉ា ម្ចាស់ជើងឯកកីឡាសូហ្វតឺន្នីសថ្នាក់ជាតិឆ្នាំ២០១៧ វិញ្ញាសាប្រកួតឯកក្តជននារី និង កីឡាករ ប៉ឹល វណ្ណី បានបង្ហាញពីការរំពឹងខ្ពស់របស់ពួកខ្លួនថា អាចដណ្តើមយកមេដាយ ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនាប៉ុន្មានថ្ងៃខាងមុខនេះ ។ ... Read More »

អតីតខ្សែបម្រើក្លិប Real Madrid និង Chelseaចេញពីក្លិប Swanseaទៅដឹកនាំក្រុមនៅបែលហ្សុិក

ជំនួយការអ្នកចាត់ការទូទៅក្លិប Swansea City លោក Claude Makeleleបានសម្រេចចិត្តចេញពីក្លិបនៅអង់គ្លេស Premier League ដើម្បីទៅកាន់តំណែងជា អ្នកចាត់ការទូទៅផ្ទាល់ក្លិប KAS Eupen របស់ប្រទេសបែលហ្សុិក។ អតីតខ្សែបម្រើក្លិប Real ... Read More »

Miss Global 2017ទៅឈ្វេងយល់វប្បធម៌ និងបរិស្ថាននៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បវរកញ្ញាពិភពលោកឆ្នាំ២០១៦(Miss Global 2016) និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ បានចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថានកម្ពុជា ដោយការធ្វើដំណើរទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្រៅពីការចូលរួមគាំពារបរិស្ថាន ពួកគេបានទៅឈ្វេងយល់វប្បធម៌ ទំនៀមទម្លាប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍បងប្អូនបក្សCNRP

ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិនៃមេដឹកនាំគណបក្សសង្រ្គោះជាតិគឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។ តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃគណៈកម្មការនាយក និងគណៈអចិន្រ្តៃយ៍ជាង ១០០រូបគឺនឹងគ្មានសិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ... Read More »

ត្រឹមស្រាបៀរ៤កេះសោះចាប់បញ្ជូនបុគ្គលិក២នាក់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ តំណាងក្រុមហ៊ុនដេប៉ូស្រាបៀរបាននាំខ្លួនកម្មករលើកស្រាបៀរ២នាក់ យកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ បន្ទាប់ពីពួកគេធ្វើសកម្មភាពបន្លំលួចយកស្រាបៀរចំនួន៤កេះចេញពីឃ្លាំងកាលពីម៉ោង២០និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងស្តុកស្រាបៀរ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ប៉ូលិសប្រាប់ថា យុវជនទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ១/ឈ្មោះ លិន ... Read More »

ករណី​បាត់​បច្ច័យ​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​ ៖​ លោក​មឿន​ តុលា​ ចូល​បំភ្លឺ​តុលាការ​

ភ្នំពេញ​៖ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​​ច្បាប់​សម្រាប់​សហគមន៍​ និង​ ជា​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​ លោក​ មឿន​ តុលា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នេះ​ ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ចំពោះ​មុខ​លោក​គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ជុំវិញករណីបាត់បច្ច័យបុណ្យសពលោកបណ្ឌិត ... Read More »

លោកឈឹម ហួរ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវថាលបលួចចាក់ដីលុបអូរធម្មជាតិ ពង្រីកដីកម្មសិទ្ធិរបស់ខ្លួន

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគបរទេសជាច្រើនក្រុមហ៊ុន បានមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុថ្មីៗនេះបានធ្វើឲ្យវិស័យអចលនទ្រព្យ ដីធ្លីមានហាងឆេងងើបឡើងវិញ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ព្រមជាមួយគ្នានេះផងដែរ ករណី ជម្លោះដីធ្លី ករណីរំលោភយកអចលនទ្រព្យរបស់រដ្ឋ ... Read More »