បន្ទាប់ពីនាវាចរណ៍ នៅសមុទ្រដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង នាវាចម្បាំងដ៏ទំនើបរបស់អាមេរិកបានចូលទៅកាន់កំពង់ផែនទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ភាគីចិនបានប្រឆាំងតវ៉ាយ៉ាងខ្លាំង ទៅនឹងសកម្មភាពអាមេរិកបញ្ជូននាវាចម្បាំងឲ្យមកវត្តមាននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ហើយថាជាទង្វើបង្កឲ្យមានស្ថានការតានតឹងខ្លាំងឡើង ។ មេបញ្ជាការកងទ័ពជើងទឹកអាមេរិក Eric Anduze បានបញ្ជាក់ថា នាវាចម្បាំង USS ... Read More »
កុងតៃន័របុកម៉ូតូជាប់ អូស២០ម៉ែត្រ ស្ទះចរាចរណ៍រាប់ម៉ោង
ភ្នំពេញ ៖ ក្រុមរថយន្តកុងតឺន័រ និងរថយន្តធុនធំនៅតែបន្តបង្កគ្រោះថ្នាក់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងធ្វើឲ្យរងរបួសដល់មនុស្សថែមទាំងបង្កការកកស្ទះចរាចរណ៍ថែមទៀតផង ។ ជាក់ស្តែងនៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ខាងកើតជាប់ស្តុប កែងផ្លូវឈ្នះ ឈ្នះ ... Read More »
នគរបាលឃាត់ត្រាក់ទ័រ ១គ្រឿងថា ឈូកដីបម្រុងរបស់រដ្ឋ
ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋអន្សាចំបក់ឃាត់ត្រាក់ទ័រ ១គ្រឿង ខខណៈកំពុងធ្វើសកម្មភាពឈូកឆាយដីបម្រុងរបស់រដ្ឋ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀល ថ្ងៃពុធ ៨កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ... Read More »
កម្មករសំណង់ម្នាក់ វាយជញ្ជាំងបង្គន់ រលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ខណៈកំពុងវាយជញ្ជាំងថ្ម បង្គន់បានបាក់សង្កត់ផ្ទប់ជញ្ជាំងម្ខាងទៀត បែកក្បាលស្លាប់ភ្លាម់ៗ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ចំណុចការដ្ឋានមួយកន្លែងភូមិខ១ សង្កាត់ច្រាំងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះធឿន ... Read More »
សង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ
ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តបានថ្លែងថាសង្ក្រាន្តស្វាយរៀងឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ។ ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ... Read More »
តូចចិត្តនឹងប្រពន្ធដកហូតម៉ូតូមិនឲ្យរត់ឌុប ចង.កនឹងខ្សែនីឡុង សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានតូចចិត្តនឹងប្រពន្ធដកហូតម៉ូតូមិនឲ្យរត់ឌុប ព្រោះពេលរត់ម៉ូតូ បានលុយហើយគិតតែពីផឹកមិនគិតពីប្រពន្ធនិងកូន ក៏សម្រេចចិត្តចង.កនឹងខ្សែនីឡុងសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកតែម្តង ។ ករណីចង.កសម្លាប់ខ្លួនឯងខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១២និង១០នាទីរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច ... Read More »
ធ្វើអត្តឃាតក្នុងក្រោលក្របីក្បែរផ្ទះ សង្ស័យអន់ចិត្តយាយស្ដីបន្ទោស
ខេត្តពោធិ៍សាត់៖ យុវ័យម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតក្នុងក្រោលក្របីក្បែរផ្ទះ សង្ស័យអន់ចិត្តជីដូនស្ដីបន្ទោសរឿងដើរលេងច្រើន ។ ហេតុការណ៍ករណីអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ... Read More »
ស្ត្រីជនជាតិវៀតណាម រងចោទសម្លាប់គីម ជុងណាម មិនត្រូវបានតុលាការម៉ាឡេស៊ីដោះលែងឡើយ
រងការចោទប្រកាន់ដូចគ្នា ប៉ុន្តែម្នាក់ត្រូវបានដោះលែង ម្នាក់នៅបន្តជាប់ឃុំ ធ្វើឲ្យស្ត្រីជនជាតិវៀតណាម មានការតក់ស្លុតយ៉ាងខ្លាំង ។ ទាំងនោះហើយបានជារដ្ឋាភិបាលវៀតណាមបានសម្រេចស្នើដល់ម៉ាឡេស៊ីដោះលែង ជនជាប់ចោទ Doan Thi Huong ដែលត្រូវគេប្រើប្រាស់ក្នុងការសម្លាប់មនុស្សទាំងមិនដឹងខ្លួន។ មន្ត្រីស្ថានទូត វៀតណាមធ្លាប់បានស្នើដល់រដ្ឋាភិបាលម៉ាឡេស៊ីបើកសាវនាការ ដោះលែងជនជាប់ចោទជនជាតិវៀតណាមក្រោយពេល ... Read More »
ស្ត្រីម្នាក់ កំពុងអោនរើសកំប៉ុងប៊ីយែរហ្គែនស្បើដស ត្រូវរថយន្តបុកស្លាប់
ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាអ្នករើសអេតចាយតែងតែដើររើសសម្បកកំប៉ុងជារៀងរាល់ថ្ងៃនៅកន្លែងកើតហេតុ ស្រាប់តែត្រូវបុរសម្នាក់បើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ជ្រុលទៅបុកនិងកិនបណ្ដាលឲ្យស្លាប់មួយរំពេច ខណៈដែលកំពុងអោនរើសកំប៉ុងប៊ីយែរហ្គែនស្បើដ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយឃាត់ខ្លួននិងអ្នកបើកបរបានភ្លាមៗ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ... Read More »
ចោរឆក់វ័យក្មេង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីទទួលទោស
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង២នាក់ (ជាសិស្សសាលាបឋមសិក្សាសន្សំកុសល) ទៅសាលាដំបូងរាជធានីភ្នំពេញ ... Read More »
បំផ្លាញទ្រព្យសម្បត្ដិនិងរករឿងក្នុងផ្ទះច្រើនដងពេកឪពុកម្ដាយទ្រាំពុំបានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
ខេត្តកណ្ដាល៖ យុវជនម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានឪពុកម្ដាយសម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាលឲ្យធ្វើការចាប់ខ្លួន ដោយទ្រាំទង្វើររបស់យុវជនសង្ស័យ(ជាកូន)ពុំបាន ក្រោយពីធ្វើសកម្មភាពរករឿងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាញឹកញាប់ និងមិនត្រឹមតែប៉ុណ្ណោះយុវជនសង្ស័យបានយកម៉ូតូដុតបំផ្លាញចោលខូចខាតទាំងស្រុងទៀតផង ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ... Read More »
រថយន្តមួយគ្រឿងបុកបង្កាន់ដៃពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងបណ្ដាលឲ្យមនុស្ស២នាក់របួសស្រាល
ខេត្តកណ្ដាល៖ មនុស្ស២នាក់របួសស្រាល ខណៈបើកបររថយន្តឡើងស្ពានបានជ្រុលទៅបុកបង្កាន់ដៃពុះចែកទ្រូងផ្លូវឡើងស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង១០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៨ ចំណុចផ្លូវឡើងស្ពាន ព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរការឃុំ ព្រែកអញ្ចាញ ... Read More »
អាជ្ញាធរនឹងប្តឹងប្រធានបក្សខ្មែរក្រោក ទៅតុលាការ ប្រសិនបើមិនកែតម្រូវអត្ថបទឡើងវិញ ដែលហ៊ានប្រៀបធៀបលោកឃួង ស្រេង ជាមួយសត្វធាតុ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទាមទារឱ្យលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក កែតម្រូវអត្ថបទឡើងវិញ ចៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ”ការប្រមាថនិងការប្រឆាំងនឹងអ្នករាជការសាធារណៈ”។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។ អាជ្ញាធរ ... Read More »
សមត្ថកិច្ចចម្រុះ ឃាត់រថយន្តដឹកបង្គារមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គារ ២គ្រឿង ដកហូតវត្ថុតាងជាក់ស្តែង
ភ្នំពេញ៖ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គារពីប្រទេសវៀតណាម ... Read More »
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ជាមេខ្លោងបង្កើតឲ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់
ខេត្តមណ្ឌលគិរី ៖ បើទោះជាវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរឹតបន្តឹងយ៉ាងណាក៏ដោយ នៅ តែមានក្រុមមន្ត្រីខិលខូចចរិតកន្ទេលធំបន្លំដេក មានចេតនាទុច្ចរិតឃុបឃិតជាមួយឈ្មួញបង្កើតឲ្យមានបទល្មើស កាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើខុសច្បាប់ ផ្ទុកឈើលើសពីលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងមានករណី បន្លំការហែកប៉េសេខុសគោលដៅក្រុមហ៊ុនជាដើម…។ ជាក់ស្តែងដោយសារភាពធូររលុង ឬអំពើពុករលួយរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោកអ៊ុំ ... Read More »
វេណេហ្ស៊ុយអេឡា ប្រឈមនឹងបញ្ហា ក្រោយដាច់ភ្លើង៧ថ្ងៃកន្លងមក
ដាច់ភ្លើងអូសបន្លាយរយៈពេលយូរធ្វើឲ្យអ្វីគ្រប់យ៉ាង ត្រូវប្រែប្រួល ទាំងចរាចរណ៍ រហូតដល់សេវាផ្គត់ផ្គង់នានា ជាច្រើនទៀត និងធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋជួបការលំបាក ។ នៅពេលនេះដែរ កន្លែងស្តុកប្រេង របស់រោងចក្រ ប្រេង Petro San Felix នៅភាគខាងត្បូង ... Read More »
អំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រគល់ជូនដល់នាយចំណង់ សឿត គឹមសាន ករណីជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលចុះបំពេញបេសកម្ម
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ... Read More »
បញ្ជូនក្រុមប្លន់ប្រដាប់អាវុធ៥នាក់ទៅតុលាការ ក្នុងនោះមានស្ត្រីម្នាក់
ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ប្រុស ស្រី៥នាក់ត្រូវបានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវ ច្បាប់កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយបញ្ចប់នីតិវិធី ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »
ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ៣នាក់ ជាបន្តបន្ទាប់
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ក្នុងខណ្ឌ៧ មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបបានមុខសញ្ញាឆក់ចំនួន២ករណី ជាបន្ដបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនផងដែរ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៧កើត ... Read More »
លួចម៉ូតូបានសម្រេច គេចខ្លួនបាត់៣ថ្ងៃក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ បេតុងភូមិខ១ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
បើកម៉ូតូតាមផ្លូវប៉ះគ្នាតិចតួចកើតជាជម្លោះបង្កហិង្សាវាយគ្នា រួចចាក់យុវជនម្នាក់ចំដើមទ្រូង ឈាមហូរស្រោចខ្លួន
ភ្នំពេញ៖ បើកម៉ូតូតាមផ្លូវប៉ះគ្នាតិចតួចកើតជាជម្លោះបង្កហិង្សាវាយគ្នា រួចចាក់យុវជនម្នាក់ចំដើមទ្រូង ឈាមហូរស្រោចខ្លួន ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវម៉ៅសេទុង (ស្តុបសន្ធរម៉ុក) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ... Read More »
ប៉ាគីស្ថានបានបញ្ជូនកងពលយន្តហោះចម្បាំង F-16 ទាំងអស់ទៅកាន់ព្រំដែនឥណ្ឌា
សារព័ត៌មាន Hindustan Times បាន ដកស្រង់ប្រភពព័ត៌មានពីចារកិច្ចឥណ្ឌាដែលបានឲ្យដឹងថា ប៉ាគីស្ថានបានបញ្ជូនកង ពលយន្តហោះចម្បាំង F-16 ទៅកាន់ព្រំ ដែនឥណ្ឌា។ ការណ៍ដែលរដ្ឋាភិបាលប៉ាគីស្ថានបានសម្រេចបើកទ្វារដែនអាកាសនៅតំបន់ព្រំដែន ក្រោយពេលបិទតាំងពីចុងខែកុម្ភៈ មកទល់ពេលនេះ ជាសញ្ញាមួយបង្ហាញឲ្យ ឃើញថា ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហាន ទ័ពជើងគោក ជំនាន់ទី៧
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក លោក នាយឧត្តមសេនីយ៍ វង្ស ... Read More »
អ្នកលក់ដូរលើផ្លូវជាតិលេខ១ មុខផ្សារគគីរ មានការខឹងសម្បារ ពេលគណៈបញ្ជាការឯកភាពស្រុក ចាត់វិធានការរដ្ឋបាល
ខេត្តកណ្តាល៖ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានចេញសេចក្តីជូនដំណឹង និងប្រើប្រាសឧឃោសនស័ព្ទផ្សព្វផ្សាយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ តំបន់ផ្សារគគីរ បញ្ឈប់ការដាក់តាំងលក់ទំនិញសព្វសារពើ នៅលើចិញ្ចើមផ្លូវជាតិរួចមក មួយរយៈកន្លងទៅនេះ អាជ្ញាធរស្រុកពិនិត្យឃើញថា មានអាជីវករមួយចំនួនអនុវត្តតាមការណែនាំ និងមួយចំនួនទៀតនៅតែរំលោភបំពានយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ ផ្តើមចេញពីការបំពានលើសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេគយព្រែកចាក ឈ្មោះ យី ថុល ពុករលួយតាមអំពើចិត្ត
គេរាយការណ៍ថា លោកយី ថុល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជិះសេះលែងដៃ ដោយបើកឲ្យពួកឈ្មួញនាំទំនិញចូលគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ។ តាំងពីមកកាន់តំណែងជាមេគយនៅច្រកអន្តរជាតិព្រែកចាក លោក យី ថុល ... Read More »
លិខិតមិត្តអ្នកអាន៖ គ្រឿងញៀន២គ្រាប់ចាប់ដាក់ខ្នោះ គ្រឿងញៀនរាប់សិបគីឡូក្រាម មិនឲ្យថត
យើងខ្ញុំជាប្រជាពលរដ្ឋរង់ចាំមើលថា តើមុខមាត់ឧកញ៉ាពាក់ព័ន្ធនឹងផ្តល់ទីតាំងឲ្យមហាជនរាប់រយនាក់ប្រើប្រាស់គ្រឿងញៀននោះយ៉ាងម៉េច? ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបណ្តោយឲ្យអ្នកកាសែតថតផ្តេសផ្តាស់នោះទេ ដោយសំអាងថា លោកឧកញ៉ាមិនមែនជាជនសង្ស័យពិតប្រាកដនៅឡើយ ។ ដូច្នេះ មិនអាចឲ្យថតផ្តេសផ្តាស់បានទេ សូម្បីតែកង់រថយន្តដែលលោកឧកញ៉ាជិះចូលតុលាការ ក៏មិនឲ្យថតផង ។ ប៉ុន្តែបើបទល្មើសជាក់ស្តែង នឹងអនុញ្ញាតឲ្យថតដោយសេរី ។ នេះគឺជាបញ្ហាផ្លូវច្បាប់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេល្បែងស៊ីសងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ មានខ្នងបង្អែករឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងអាប៉ោងនិងបៀទ្រង់ទ្រាយធំកំពុងដំណើរការយ៉ាងរលូន។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ទន្ទឹមនឹងនេះអ្នកបើកល្បែងស៊ីសងក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ... Read More »
មន្ត្រីជំនាញឃាត់ រថយន្តកូរ៉េដឹកជ្រូក១៨ក្បាល ឆ្លងពីទេសវៀតណាម តាមច្រកទ្វារព្រំដែនខ្សែដែក ស្រុករមាសហែក
ខេត្តស្វាយរៀង៖ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឃាត់រថយន្តកូរ៉េមួយគ្រឿងមានជ្រូក១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាមមក ទឹកដីកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែន ខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូលទៅទឹកដីខេត្ត ... Read More »
កំពុងកាន់ទុក្ខប្អូនស្រីពៅ ខេមរៈ សិរីមន្ត បញ្ជាក់ពេលវេលាឡើងឆាកឡើងវិញ
ភ្នំពេញ៖ អស់រយៈពេលជិត២ខែហើយ ដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផ្អាក និងលុបចោលការឡើងច្រៀង និងបង្ហាញមុខក្នុងកម្មវិធីច្រៀងនានា ដើម្បីកាន់ទុក្ខប្អូនស្រីកញ្ញា ខេមរៈ សិរីមន្ត ដែលទទួលមរណភាពចាប់តាំងពីថ្ងៃទី២៥ខែមករាមក ។ តារាចម្រៀងលំដាប់ជួរមុខនេះ នឹងបន្តកាន់ទុក្ខសពប្អូនស្រីរហូតដល់ដលើមខែឧសភា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច