ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសរងគ្រោះម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុករងរបួសធ្ងន់

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកទាំងព្រឹកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ។ ជនរងគ្រោះមានឈ្មោះប៉ិច ឡុងដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ... Read More »

អាវុធហត្ថខណ្ឌដូនពេញបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទ២នាក់ ក្រោយឆក់ជនជាតិបរទេស

រាជធានីភ្នំពេញ៖ មុខសញ្ញាឆក់ទូរស័ព្ទពីជនជាតិបរទេសពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៧ នៅចំនុចផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ កម្លាំងអាវុធហត្ថបានឲ្យដឹងថា បានឃាត់ខ្លូនជនសង្ស័យ២នាក់មានឈ្មោះទេព សុខន ហៅម៉ៅ ... Read More »

តុលាការបដិសេធមិនអនុញ្ញាតិឲ្យលោក គឹម សុខ នៅក្រៅឃុំទេ

ភ្នំពេញ៖ ក្រោយបើកសវនាការ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតិឲ្យលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ នៅក្រៅឃុំបណ្តោះអាសន្ននោះទេ ។នេះបើតាមការបញ្ជាក់របស់លោកជូង ... Read More »

ដូណាល់ ត្រាំ៖ ទោះបីមានការគាំទ្រពីពលរដ្ឋទាបបំផុតក្នុងប្រវត្តិសាស្ត្រក្រោយកាន់អំណាច៦ ខែក៏មិនមែនជារឿងអាក្រក់នោះដែរ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទោះបីចំនួនពលរដ្ឋ គាំទ្ររូបលោកក្នុងរយៈពេល៦ខែកាន់ អំណាចបានធា្លក់ចុះក្តី តែមិនមែនជារឿង អាក្រក់នោះឡើយ។ នៅក្នុងការស្ទង់មតិថ្មីបំផុតបានបង្ហាញឲ្យឃើញថា ពលរដ្ឋគាំទ្រ លោក ត្រាំ ធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើង ... Read More »

ចាប់យាយម៉ាយបទល្មើសប្រើស្លាកលេខក្លែង ចុះបទល្មើសដឹកជញ្ជូន ប្រមូលទិញឈើ ដឹកទៅលក់ដោយខុសឆ្លងទៅក្រៅប្រទេសមានពិរុទ្ធទេ

ខេត្ដកំពង់ធំ៖ មេឈ្មួញដឹកជញ្ជូនឈេីប្រណិតឆ្លងខេត្ដ ជាច្រេីនយកទៅប្រទេសវៀតណាម ដ៏ល្បីល្បាញ ប្រចាំស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ គេស្គាល់ឈ្មោះថា ង្វៀង ធីម៉ាយ ហៅ(យាយម៉ៃ)ត្រូវបានលោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដ បញ្ជាឲ្យសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ឃាត់ខ្លួនបានហេីយនៅហាងផ្កាយមាសក្រុងស្ទឹងសែន ខេត្តកំពង់ធំវេលាម៉ោង៤រសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ហើយកំពុងនាំខ្លួនទៅសួនាំបន្តតាមនិតិវិធីច្បាប់។ ... Read More »

អតីតមន្ត្រីអាជ្ញាធរអប្សរា ត្រូវចាប់ខ្លួនពីបទដើរបោកយកលុយពីប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ អតីតមន្ត្រីអាជ្ញាធរអប្សរាម្នាក់បានដើរឆបោកយកលុយពីប្រជាពលរដ្ឋរស់នៅតាមភូមិ ឃុំ ជិត១០នាក់ ដែលបានយកឈ្មោះអាជ្ញាធរជាតិអប្សរា ជាថ្នូរហ្នឹងបានចូលធ្វើការនៅអាជ្ញាធរអប្សរា ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនបន្ត ហេតុការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះរបស់គេ ក្នុងភូមិព្នៅ ឃុំតាសោម ... Read More »

ស្គាល់អត្តសញ្ញាណជនដែលគេបាញ់សម្លាប់យកទៅប្លុងចោលក្បែរផ្លូវជាតិលេខ៥នោះហើយ

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះដែលបាញ់សម្លាប់រួចយកមកទម្លាក់ចោលនៅក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលនេះសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណជនរងគ្រោះហើយ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដែលករណីនេះត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋាន ជាករណីប្លន់ ។ សមត្ថកិច្ចនគរបាលដែលចុះស្រាវជ្រាវ ... Read More »

ហួសហេតុ! ចាប់រំលោភនារីអាយុ១៦ឆ្នាំពិការដៃជើងរហូតបានសម្រេច

ខេត្តសៀមរាប៖ នៅវេលាម៉ោង​​​​​​១៤ និង ៣០ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មានករណី រំលោភសេពសន្ថវៈ (បានសំរេច) នៅទិសខាងត្បូងឈៀងខាងលិច មានចម្ងាយប្រហែល ១៥០ ម៉ែត្រ ... Read More »

ស្តេចថ្មីថៃទទួលបានសិត្ធគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់

ថៃបានកែប្រែច្បាប់ស្តីពីទ្រព្យសម្បត្តិរបស់រាជ្យវង្សដើម្បីប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់ព្រះមហាក្សត្រ Maha Majiralongkorn គ្រប់គ្រងបន្តដែលមានប្រាក់រាប់សិនពាន់លានដុល្លារអាមេរិក។ ច្បាប់ស្តីពីកម្មសិទ្ធត្រូវបានប្រកាសនៅក្នុងសាលប្រជុំនៅរាច្យវាំងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ច្បាប់ថ្មីនឹងជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៣៦ ហើយក៏ជាការកែប្រែច្បាប់ដំបូងបង្អស់ពាក់ព័ន្ធទ្រព្យសម្បត្តិមហាសាលរបស់ស្តេច។ នេះគឺជាការផ្លាស់ប្តូរថ្មីបំផុតក្នុងការប្រគល់សិទ្ធដល់ព្រះមហាក្សត្រដែលទើបតែបានឡើងគ្រោងរាជ្យសម្បត្តិកាលពីខែធ្នូឆ្នាំ២០១៦ ជំនួសអតីតព្រះមហាក្សត្រ ភូមិប៊ុល ដែលបានចូលទិវង្គត់ក្រោយការគ្រោងរាច្យសម្បត្តិអស់៧ទស្សវតន៍កន្លងមក។ ចំនួនទឹកប្រាក់ពិតប្រាកដរបស់ស្តេចថៃមិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណកន្លងមកគឺមានទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិក ... Read More »

បើករថយន្តដឹកអីវ៉ាន់ទាំងងងុយដេកជ្រុលល្បឿនបុកខឿនសួនច្បារ និងស្លាកប៉ាណូ កល់រថយន្តជាប់ទៅមុខលែងរួច

ភ្នំពេ៖ រថយន្តដឹកអីវ៉ាន់១គ្រឿង ម៉ាកហុីយ៉ាន់ដាយគា ត្រូវម្ចាស់បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកស្លាកប៉ាណូនៅកណ្តាលសួនច្បារបន្ថែមទៀត បណ្តាលឲ្យបាក់អស់១ ចំណែករថយន្តកល់ជាប់នឹងខឿនទៅមុខលែងរួចតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

ជិះម៉ូតូជាមួយសង្សារ ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ បានសម្រេចទាំងព្រឹក

ភ្នំពេញ៖ មួយរយះនេះគេឃើញក្រុមចោរឆក់ដដែរនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ចាប់ផ្ដើមកក្រើកឡើងវិញហើយ ហើយសកម្មភាពចេញឆក់ កាបូប ខ្សែរក ទូរស័ព្ទដៃ នៅតែបន្តជារៀងរាល់ថ្ងៃបានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះក្រុមចោរទាំងអស់នោះ ដោយពួកគេពេលចេញធ្វើសកម្មភាពម្តងៗតែងតែមានអ្នកបិតគូទពីក្រោយ ស្រាប់ធាក់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះខ្លះដួលបោកទៅនឹងថ្នល់របួសធ្ងន់រហូតដល់ស្លាប់ក៏មាន ។ ជាក់ស្តែងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៨៨ ផ្លូវកម្ពុជាក្រោម ... Read More »

ជប៉ុនមិនគាំទ្រកូរ៉េខាងត្បូងចរចាជាមួយកូរ៉េខាងជើង

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា អាទិភាពនាពេលនេះ គឺបង្កើនគំនៀបទៅលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម មិនមែនជាពេលវេលាចរចាដូចអ្វីដែលកូរ៉េខាងត្បូងបានស្នើរកូរ៉េខាងជើងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បាននិយាយទៅកាន់សារព័ត៌មាននៅទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី១៧ ខែកក្កដា ថា «នេះមិនមែនជាពេលវេលាសម្រាប់ចរចានោះឡើយ គឺជាពេលវេលាសម្រាប់ដាក់គំនៀបទៅលើកូរ៉េខាងជើង»។ នៅពេលនេះរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពកូរ៉េខាងជើង។ សារព័ត៌មាន ... Read More »

លិចនាវានៅប្រទេសកាមេរូនទាហានរាប់សិបនាក់បាត់ខ្លួន

កាលពីថ្ងៃទី១៦ ខែកក្កដា នាវា១គ្រឿង របស់យោធាកាមេរូនបានក្រឡាប់លិចនៅតំបន់សមុទ្រ ភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យទាហានរាប់សិបនាក់បាត់ខ្លួន។ សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីយោធាបានឲ្យដឹងថា នាវាបានលិចស្ថិតនៅតំបន់ចន្លោះទីក្រុង Limbe និង Bakassi របស់ប្រទេសកាមេរូន។ នាវាខាងលើដឹកទាហានរាប់សិបនាក់ ... Read More »

ដួលម៉ូតូសន្លប់ឈឹង ឯក្រុមចោរបានឆក់កាបូបលុយយកទៅបាត់

ភ្នំពេញៈ ជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច បណ្តាលឲ្យស្រី្តរងគ្រោះដួលម៉ូតូបោកនឹងផ្លូវសន្លប់ឈឹង ហើយភ្លាមនោះត្រូវអ្នកធ្វើដំណើរតាមផ្លូវជួយគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ តែមានស្មារតីមិន នឹងនឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកកក្កដា នៅខាងមុខស្ថានទូតបារាំង ក្បែរគល់ស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ឆ្នាំ២០១៧ ។ ... Read More »

Man Cityប្រមាញ់បានខ្សែការពារ Kyle Walkerពីមាន់ខ្នាយមាស

ក្លិប Manchester City បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារ Kyle Walker របស់ក្រុម Tottenham ក្នុងទឹកប្រាក់ ៥៤ លានផោន។ ខ្សែការពារស្លាបស្តាំWalker ធ្លាប់ជាជម្រើសជាតិអង់គ្លេស២៧ប្រកួត និងបានចំណាយពេល៨ រដូវកាលនៅ ... Read More »

រួមរ័កតាំងអាយុ១៤ឆ្នាំ មានផ្ទៃ៥ខែ ចង់ដោះដៃចោលអូន ទីបំផុតជាប់ខ្នោះ

ខេត្តកណ្តាលៈ យុវជនម្នាក់លួចទំនាក់ទំនងស្នេហាជាមួយក្មេងស្រីវ័យ១៤ឆ្នាំ រហូតជ្រុលជ្រួសធ្វើឲ្យ​នាងមានផ្ទៃពោះ៥ខែ ចង់ដោះដៃមិនព្រមចូលស្តីដណ្តឹង ធ្វើឲ្យឪពុកម្តាយខាងស្រីផ្ទុះក្តីខឹងសម្បា​ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ចាប់​ខ្លួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តាមការឯកភាពពីលោកព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តកណ្តាល ... Read More »

ស្មាតហ្វូន Nokia 8 បានបង្ហាញរូបភាពលេចធ្លាយដោយកាមេរ៉ាពីរប្រើអុបទ័រ Zeiss

HMD Global ដែលជាក្រុមហ៊ុនហ្វាំងឡង់ដែលបានផ្តល់សិទ្ធិឱ្យផលិតទូរស័ព្ទ Nokia បានបង្ហាញភាពជាដៃគូរបស់ខ្លួនកាលពីដើមខែនេះ។ បច្ចុប្បន្នក្រុមហ៊ុន HMD កំពុងនាំយកម៉ាកយីហោ Zeiss ទៅដាក់នៅលើទូរស័ព្ទម៉ាក Nokia ហើយវាហាក់បីដូចជាដំបូងនឹងលេចចេញនៅចុងខែនេះ។ Venture Beat និង ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងដាំកញ្ឆា១០២ទីតាំង នៅស្រុកគិរីវង់ខេត្តតាកែវ

ខេត្តតាកែវៈ ទីតាំងដាំកញ្ឆាចំនួន១០២ទីតាំង ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាប និងដុតបំផ្លាញចោល ហេតុការណ៍បង្រ្កាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជ្រលងភ្នំទឹកខ្លុង ចំណុចជ្រោះជ្រៃ ចំណុចទំនាបបែកថ្លាង ចំណុចជ្រោះឃ្លៃ នឹងចំណុចដាក្រឡាញ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ... Read More »

តោខៀវទិញបានខ្សែបម្រើ Bakayoko ពីក្លិបជើងឯកបារាំង

Chelsea បានទិញខ្សែបម្រើកណ្តាល Tiemoue Bakayoko ពីក្រុមម្ចាស់ជើងឯកបារាំង Monaco ក្នុងតម្លៃ៤០លានផោន។ ខ្សែបម្រើអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ គាត់បានក្លាយជាកីឡាករទី២របស់ Chelsea បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ ... Read More »

ហ្វុីលីពីនមិនទាន់អាចយកឈ្នះក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី

កម្លាំងទាហានហ្វុីលីពីន ដែលបើកការវាយប្រហារទៅលើក្រុមភេរវកម្ម ម៉ូតេ (Maute) ដែលមានភាពជិតស្និទ្ធបំផុត ជាមួយក្រុម ភេរវកម្ម IS នៅប្រទេស អីុរ៉ាក់និងស៊ីរី បន្តបរាជ័យ ធ្វើឲ្យពលរដ្ឋត្រូវបន្តភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។ ការណ៍ដែលហ្វុីលីពីនមិនអាចយកឈ្នះក្រុមភេរវកម្មដែលមានគ្នាតែប៉ុន្មានរយនាក់នោះ ដោយសារតែប្រទេសនេះមិនមាន បទពិសោធន៍នៅក្នុងសង្គ្រាមប្រឆាំង ... Read More »

គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង និងបាត់មនុស្សមិនទាន់រកឃើញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ បានថ្លែងឲ្យដឹងបន្ថែម​ពាក់ព័ន្ធនឹងគ្រោះធម្មជាតិ ​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ថា ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យលិចទូកនេសាទ៣គ្រឿង​ទៀត​ និងមានកម្មករទូកនេសាទ៤នាក់ធ្លាក់បាត់ពីលើទូក។ សមត្ថកិច្ចបញ្ជាក់ថា ទូកដែលលិចរួមមាន៖ ទូកមងក្ដាមប្រភេទ​ BE ម៉ាស៊ីន​គោយន្ត ទទឹង២,៥ម៉ែត្រ​ បណ្ដោយ១១ម៉ែត្រ​ ... Read More »

មួយយប់ៗឈ្មួញជា ពៅ ដឹកឈើធ្នង់ចេញពីស្រុកភ្នំក្រវាញ និងស្រុកវាលវែងតាមរថយន្តទួរីស និងរថយន្តយីឌុបមិនតិចជាង១០គ្រឿង

ខេត្តពោធិ៍សាត់៖ គេរាយការណ៍ថា ឈ្មួញជា ពៅកំពុងមានឥទ្ធិពលខ្លាំងក្នុងការដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងមួយយប់ៗ គេអាចដឹកឈើចេញតាមរថយន្តយីឌុប និងរថយន្តទួរីសមិនតិចជាង១០គ្រឿងនោះទេ ។ ប្រភពបានបន្ថែមថា ឈ្មួញជា ពៅ គឺជាប្រភពឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ... Read More »

ស៊ឹម ថៃណាផ្អាកឡើងឆាកព្រោះអត់បទថ្មី

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ស៊ឹម ថៃណា បានបាត់មុខពីសិល្បៈអស់ជាយូរហូតទស្សនិកជនស្ទើរភ្លេចមុខ។ ក្នុងជំនួបចៃដន្យក្នុងកម្មវិធីអ្នកសិល្បៈមួយ តារាស្រីរូបនេះលើកឡើងថា នាងមិនឡើងឆាកតន្ត្រីទេដរាបណានាងមិនទាន់មានបទថ្មីចេញច្រើនដូចគ្រាមុន។ ស៊ឹម ថៃណា បានលេខមុខដោយកម្រក្នុងរូបរាងធាត់ជាមុនបន្តិចក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់អ្នកសិល្បៈម្នាក់កាលពីពេលថ្មីៗនេះ ។ នាងប្រញាប់ប្រញាល់ចេញក្រៅយ៉ាងឆាប់រហ័សដោយមិនបន្តកម្មវីធីជួបជុំអ្នករួមអាជីពច្រើនដូចមុនទេ។ ... Read More »

អីុរ៉ង់កាត់ទោស«ចារបុរស»ជនជាតិអាមេរិកដើមកំណើតជាជនជាតិចិនជាប់គុក១០ឆ្នាំ

កាលពីថ្ងៃទី ១៦ខែកក្កដា តុលាការ អីុរ៉ង់ បានសម្រេចកាត់ទោស «ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិន ឈ្មោះ Xivue Wang ជាប់ពន្ធនាគារ១០ឆ្នាំ ដោយចោទប្រកាន់ពីបទធ្វើការឲ្យរដ្ឋាភិបាល ​ អាមេរិកប្រឆាំងបំផ្លាញប្រទេសអីុរ៉ង់។ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អីុរ៉ង់ ... Read More »

តុលាការសវនាការរឿងលោក គឹម សុខ សុំនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នេះ នឹងបើកសវនាការរឿងក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី ... Read More »

វិភាគអន្តរជាតិ៖ ហេតុអ្វីបានជាការឡោមព័ទ្ធសេដ្ឋកិច្ចកូរ៉េខាងជើងមិនមានប្រសិទ្ធភាពនៅតែមានប្រាក់បន្តកម្មវិធីបរមាណូ?

បើទោះបីសហគមន៍អន្តរជាតិបានបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង បែបណាក្តីក៏ប្រទេសនេះ នៅតែអាចឈរ ជើងរឹងមាំ និងមានប្រាក់ជាច្រើនដើម្បីបន្តកម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូរបស់ ខ្លួន។ កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង មានមកពីគ្រប់ទិសទីពិសេសគឺប្រទេសចិន និង ប្រទេសទ្វីបអាហ្វ្រិក ដែលមាន ទំនាក់ទំនង ជាប្រពៃណី ... Read More »

អ្នករកស៊ីដឹកបន្លែពីប្រទេសវៀតណាមត្អូញត្អែររឿងមន្ត្រីច្រកទ្វារព្រំដែនម៉ឺនជ័យកំណត់ឲ្យបង់លុយច្រើន

ខេត្តព្រៃវែង ៖ ក្រុមអាជីវករដែលរកស៊ីដឹកបន្លែគ្រប់ប្រភេទពីវៀតណាមចូលមកខ្មែរ តាមច្រកទ្វារភាគី ម៉ឺនជ័យ ក្នុងស្រុក កំចាយមារ ខេត្តព្រៃវែង បានត្អូញត្អែររឿង មន្ត្រីច្រកបានកំណត់ឲ្យបង់លុយច្រើនធ្វើ ឲ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ បើយោងតាមប្រភពពីពលរដ្ឋនៅឃុំ ក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងបាន ... Read More »

ជនសង្ស័យ៧នាក់ត្រូវចាប់ខ្លួនពីបទកាន់អាវុធ និងប្រើគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋប្រាប់ដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងថា មានករណីក្រុមក្មេងមួយក្រុមមានគ្នា៧នាក់ បានប្រមូលផ្តុំគ្នានៅក្នុងភូមិដោយមានកាន់អាវុធខុសច្បាប់ ហើយនាំគ្នាប្រើប្រាស់នូវសារធាតុញៀនផង ពេលបានព័ត៌មាននេះភ្លាម កម្លាំងបានចេញ អន្តរាគមន៍ឃើញជាក់ស្តែងទើបឃាត់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្តង។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់បានធ្វើនៅវេលាម៉ោង ២០ និង ៣៦ នាទី ថ្ងៃទី ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ... Read More »

ឃាត់ខ្លួនយុវជន៨នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា

ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការកណ្តាលយប់អធ្រាត្រ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាបទៅលើករណីប្រើប្រាស់ និងជួញដូរ និងលេងល្បែងស៊ីសងចំនួន៣ករណីផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនយុវជន៨នាក់​យកមកសួរនាំ ។ ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើឡើងចាប់ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង២និង៣០នាទី ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ... Read More »