ភ្នំពេញ៖នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នេះ លោក ថាន់ ឡេង ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនបុរសម្នាក់ ដលមានរហស្សនាមបុរសដៃខ្លាំង ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នព្រោះបានទះកំផ្លៀងស្ត្រីម្នាក់ដួលអុកគូទនៅផ្សារកណ្ដាល ។ លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »
សូមបងប្អូនជនរួមជាតិត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ ដែលជាពាហនៈដែលយាងចុះមកបន្តវេន នៅវេលាម៉ោង១៥៖១២នាទីថ្ងៃនេះ នាំយកនូវសេចក្តីសុខ សន្តិភាពទាំងអស់គ្នា
ភ្នំពេញ៖ ជនរួមជាតិពិតជាបានដឹងស្រេចហើយថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ... Read More »
បុរសដៃខ្លាំងដែលវៃនារីម្នាក់នៅផ្សារកណ្ដាលដួលអុកគូទ ត្រូវតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា
ភ្នំពេញ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសឿន មុនីរ័ត្ន សម្រេចចោទប្រកាន់បុរសម្នាក់ដែលវៃនារីម្នាក់បណ្តាលឱ្យដួលអុកគូទនៅផ្សារកណ្ដាល ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។ នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងប្រាប់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នេះ ។ បច្ចុប្បន្នចៅក្រមស៊េីបសួរ ... Read More »
ចូលឆ្នាំថ្ងៃទី១ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស។ សម្តេចមានប្រសាសន៍ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១នេះ ខ្ញុំនិងភរិយាសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន សំណាងល្អ ... Read More »
ម្ចាស់ក្លឹប «ម៉ៃអាមី» មេក្លោងគ្រឿងញៀន ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ត្រូវចាប់បញ្ជូនទៅតុលាការ, ជនសង្ស័យ៦នាក់ ត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ
ភ្នំពេញ៖ ពិតជាមិនទាន់ចំលែកនៅឡើយទេ ត្រង់ថា៖ ជនជាប់ចោទ ឈ្មោះ ស្រេន វីរៈ ហៅ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងបានលួចផលិតសារធាតុញៀន ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្ដមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកសក័ ព.ស. ២៥៦៣ ត្រូវនឹង គ.ស.២០១៩ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង ... Read More »
ដើម្បីផលប្រយោជន៍ពួកគេ ក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) បានយកស្រាបៀរផុតកំណត់កាលបរិច្ឆេទដាក់លក់ អាចចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល
ខេត្តតាកែវ៖ ខាងក្រុមហ៊ុនស្រាបៀរ(Heineken)និង (Crown) អាចមានចេតនាទុច្ចរិតសម្លាប់អ្នកទទួលទានដោយលក្ខណះប្រយោល ឬមួយឈ្មួញបន្លំយកមកលក់ចែកចាយតាមដេប៉ូ ក្នុងការប្រណាំងប្រជែងទីផ្សារដោយគ្មានភាពស្មោះត្រង់.? ជាក់ស្តែងយ៉ាងតិចមានស្រាបៀរ(Heineken)និង (Crown)ចំនួន២៩កេស ត្រូវបានខាងជំនាញកាំកុងត្រូលរកឃើញចរាចរណ៍លើទីផ្សារខេត្តតាកែវ ជាមួយនិងទំនិញច្រើនមុខទៀត។ ប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមដេប៉ូ និងក្នុងផ្សារតាកែវ ... Read More »
រន្ធត់ណាស់ ពុទ្ធោអើយ នារី២នាក់ត្រឡប់ពីសិក្សាភ្នំពេញ មកលេងស្រុកកំណើតក្រុងប៉ោយប៉ែតនារដូវចូលឆ្នាំថ្មី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ សល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ
ខេត្តបន្ទាយមានជ័យ៖ ពិតជាដំណឹងមរណៈទុក្ខក៏ក្រៀមក្រំបំផុត របស់ក្រុមគ្រួសារ លោក យ៉ុត ម៉ៃយ៉ាន សមាជិក្រុមប្រឹក្សាសង្កាត់និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត មានទុក្ខជាទំងន់ ដោយកូនស្រីច្បងនិងក្មួយស្រីរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ ។ លោកសង្ឃឹមថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ... Read More »
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារបានរៀបចំរបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់ភ្ជាប់ជានិច្ចសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើង ក្នុងនោះសម្តេចបានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ មេសា នេះ ខ្ញុំ និងភរិយា ព្រមទាំងចៅៗបានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ... Read More »
ពិតជាគួរឱ្យសោកស្ដាយបំផុត ! ការបាត់បង់បុរសជានាយអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានស្លាប់ ដោយសារផ្ទុះធុងហ្គាសរថយន្ត នៅក្រុងតាខ្មៅ
ខេត្តកណ្ដាល ៖ លោក ងន គន្ធា មន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានស្លាប់ហើយ នៅប្រទេសវៀតណាម ដោយសារផ្ទុះធុង ហ្គាសរថយន្ត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ... Read More »
ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង ... Read More »
ស្រវឹងស្រាជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្ត បត់ឆ្លងផ្លូវ ដួលបោកនឹងថ្នល់ រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជិះមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យដួលអូសទៅបោក និងបង្គូលភ្លើងស្តុបរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបសំណង់(12) តាមបណ្តោយផ្លូវ១៨២កែង និងផ្លូវ២៦៥ ... Read More »
ប្រពន្ធកូនខ្ចី លោកប្តីចាប់ក្មេងស្រី រស់នៅជាមួយរំលោភបានសម្រេច
ភ្នំពេញ៖ មន្ត្រីអគ្គិសនីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភរហូតបានសម្រេច ខណៈដែលជនរងគ្រោះទៅជួយមើលថែប្រពន្ធជនសង្ស័យ ដែលទើបសម្រាលកូន ហើយត្រូវជាបងស្រីបង្កើតរបស់ខ្លួន ។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី ១១ ខែមេសា ... Read More »
ឆក់ទូរស័ព្ទដៃបានហើយ តែរត់មិនរួច ចំថ្ងៃស៊យ ប៉ះនគរបាលប៉ុស្តិ៍អូរបែកក្អម ដេញតាមចាប់បានល្មម
ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញម្នាក់ ត្រូវអស់ល័ក្ខ ដោយសារស្នាដៃនគរបាលប៉ុស្តិ៍អូរបែកក្អម បង្ក្រាបបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានហើយ តែរត់មិនរួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខហាងទូរសព្ទ័ដៃណូគា ផ្លូវ២៧១ ភូមិអូរបែកក្អម ... Read More »
ជនសង្ស័យគាស់ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរ ប្រមូលទូរស័ព្ទអស់ជាង១៥០គ្រឿង គិតជាទឹកប្រាក់ជាង៣ម៉ឺនដុល្លារ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាត់បង្អួចដែក ផ្ទះជាន់ទីពីរ ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរចូលប្រមូលយកទូរសព្ទ័អស់ជាង ១៥០ដើម គិតជាទឹកប្រាក់ ជាង៣០,០០០ដុល្លារ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកតែសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពតែប៉ុណ្ណោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩:១៥នាទីយប់ ... Read More »
លោកឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញអគ្គិសនី រាជធានី និងអាជ្ញាធរខណ្ឌ សហការល្អជាមួយពលរដ្ឋ ពេលបោះបង្គោលតង់ស្យុងចំផ្ទះពួកគាត់
ភ្នំពេញ៖ អនុវត្តបញ្ជារបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធរួមគ្នា ដោះស្រាយផលប៉ះពាល់ លើគម្រោងខ្សែបញ្ជូនចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ ចំនួន១០បង្គោល ត្រូវអនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី វិធានការដោះស្រាយបន្ទាន់ ចំពោះផលប៉ះពាល់ពីគម្រោងសាងសង់ខ្សែបញ្ជូនចរន្តអគ្គិសនី ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីបាន ... Read More »
សម្ដេចតេជោ ស្នើតៃកុងឡានត្រូវបើកបរប្រុងប្រយ័ត្ន គោរពច្បាប់ កុំវ៉ាប្រជែង និង កុំផឹកគ្រឿងស្រវឹង ពេលបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងឈានចូលមកដល់ នៅរយៈពេល២ថ្ងៃទៀត ប៉ុណ្ណោះ ហើយប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿងផងដែរ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ សម្តេចតេជោ ... Read More »
ប្រឡូកត្រឹមជាង១ឆ្នាំ ចាន់ នីកា កាន់តំណែងសំខាន់ក្នុងរឿងជាង១០
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ចាន់ នីកា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងផលិតករជាច្រើន ។ រូបសម្រស់ សមត្ថភាព និងទេពកោសល្យធ្វើឲ្យតារាស្រីវ័យ២៣ឆ្នាំរូបនេះ ទទួលបានឱកាសបានយ៉ាងណែនដៃ បើទោះបីជាទើបនឹងប្រឡូក្នុងអាជីពសិល្បៈជាងមួយឆ្នាំក៏ដោយ ។ ប្រឡូកក្នុងវិស័យសិល្បៈរយៈពេលត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ... Read More »
នគរបាលខណ្ឌដង្កោ៥នាក់ ត្រូវមន្ត្រីជាប់កិច្ចសន្យា ACUម្នាក់ ប្តឹងពីបទ ប្រើហិង្សាក្នុងករណីច្រឡំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការយល់ច្រឡំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ។ ... Read More »
បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុប បត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុបបត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង ហើយអ្នកបើករថយន្តព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ឈប់រថយន្តចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត១០យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយ កែង និងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង ... Read More »
ពុលត្រីក្រពតសមុទ្រស្លាប់២នាក់ ឪពុក និងកូនស្រីតូច
ខេត្តព្រះសីនុ៖ បុរសម្នាក់ជាឪពុក និងកូនស្រីតូចម្នាក់ទៀតដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់ដោយពុលត្រីក្រពតសមុទ្រ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោយនេសាទបានពីសមុទ្រហើយយកមកធ្វើម្ហូប ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ជា យឺ ... Read More »
បែកធ្លាយហើយឈ្មោះ ស្រេន វីរៈ ឬស្រេង វិរៈហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងក្លិបម៉ៃអាមី បន្ទាប់ពីលោកស្នងការ ស ថេត ចុះបង្ក្រាបឃាត់មនុស្ស៥០នាក់
ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »
លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន និងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យសិរីមង្គលជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនិង លោកជំទាវ ព្រមទាំងបុត្រ
លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន និងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យសិរីមង្គលជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ... Read More »
នៅខែឧសភាខាងមុខអូស្ត្រាលីនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
ការបោះឆ្នោតអូស្ត្រាលីលើកនេះគឺជាការប្រកួតប្រជែង ស្វិតស្វាញបំផុតរវាងនាយករដ្ឋមន្ត្រី Scott Morrison និងមេបក្ស ប្រឆាំង ដោយសារតែការស្ទង់មតិ គឺមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពេល វេលាបោះឆ្នោតត្រូវបាន នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាសជាផ្លូវការនៅពេលវេលាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និង នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៨ ... Read More »
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់ នាង យិន ម៉ាណា
ភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបដិសេធពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់នាង យិន ឃុនម៉ី ហៅម៉ាណា ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ នេះបេីតាមប្រភពព័ត៌មានពីមន្ត្រីតុលាការ ។ តាម នីតិវិធីនាងយិន ... Read More »
បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់អុកគូទនៅផ្សារកណ្តាលចូលសារភាព
ភ្នំពេញ ៖បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹង ថ្នល់កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូន ពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ... Read More »
អ្នកដំណើរអាចជិះរថភ្លើងពីកម្ពុជាដល់សិង្ហបុរីចាប់ពីចុងខែមេសានេះ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការបើក ដំណើរការផ្លូវដែកជាមួយប្រទេសថៃនឹងអាចឱ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាននាពេលខាងមុខនេះ ។ ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ... Read More »
បន្ទាប់ពីបង្ក្រាបក្លិបម៉ៃអាមី គឺឈ្មោះ ស្រេន វីរៈ ហៅ ស្រេង ល័ក្ខ ជាមេខ្លោងជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »
លោក ឃួង ស្រេង ចុះពិនិត្យសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមបណ្ដាខេត្ដនានា តាមរថយន្ដក្រុងឥតគិថ្លៃនៅទីលានប្រជាធិបតេយ្យឫស្សីកែវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សាលា រាជធានីភ្នំពេញ បានចាប់ផ្តើមបញ្ចេញរថយន្ដក្រុងចំនួន១២០គ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃហើយ ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្តដោយឥតគិតថ្លៃនេះ រួមមានប្រជាពល រដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១,២, ៣, ... Read More »
សម្តេចតេជោ៖ នៅតែ២ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីនឹងមកដល់ហើយ!
ដើម្បីកុំអោយចំណាយលើការធ្វើដំណើរច្រើន សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ប្រើប្រាស់ឡានក្រុងដែលបានដាក់អោយដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២-១៨ មេសា ដែលមានចំនួន ១២០គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ព្រមទាំងចៅៗ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច