ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីបាញ់បង្ហោះមីស៊ីលនាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី

សារព័ត៌មាន Sputnik ដកស្រង់ប្រភពព័ត៌មានពីអង្គការអាវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា អង្គការនេះទើបតែបាញ់បង្ហោះមីស៊ីល Proton –M នាំផ្កាយរណបអាមេរិកឡើងទៅតារាវិថីផែនដី។ ការបាញ់បង្ហោះនោះធ្វើឡើងទៅតាមពេលកំណត់ដោយមិនមានបញ្ហាប្រែប្រួលអ្វីឡើយ។ ម៉ាស៊ីល Briz-M បានផ្តាច់ខ្លួនចេញពីមីស៊ីលនៅវេលាម៉ោង៦ និង៥៥នាទី (ម៉ោងនៅទីក្រុងមូស្កូ) ... Read More »

សាលាប៊ែលធី អន្តរជាតិ ផ្ដល់អាហារូបករណ៍១០០%ជាផ្លូវការ ដល់កូនទាំង៣នាក់ របស់សពលោក អ៊ិត សេដ្ឋា

ភ្នំពេញ៖ លោក លី ឆេង អគ្គនាយកសាលាប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកឡើងថា សាលាប៊ែលធី អន្តរជាតិ សម្រេចផ្ដល់អាហារូបករណ៍ ១០០% ដល់កូនទាំង ៣នាក់ របស់សពលោក ... Read More »

តុលាការ​កំពូល​បើក​សវនាការ​រឿង​លោក​គឹម​ សុខ​ ព្រឹក​នេះ

ភ្នំពេញ៖តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ បើក​សវនាការ​សំណុំរឿង​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ។​ តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​កំពូល​ សវនាការ​នេះ​ គឺ​ ផ្តោត​សំខាន់​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ឯកសារ​តុលាការ​កំពូល​ ... Read More »

នគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺឃាត់ខ្លួន២នាក់ពាក់ព័ន្ធករណីប្លន់វត្ថុបុរាណ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានសហការជាមួយកម្លាំងសមត្ថកិច្ចមកពីខេត្តកំពង់ស្ពឺ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពប្លន់វត្ថុបុរាណនៅឯខេត្តកំពង់ស្ពឺ ហើយមកសម្ងំសុខលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ឯក្រុងភ្នំពេញ ។ ប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់មានលាភ ផ្លូវ១៣៤ ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន អ៊ែត វ៉ូត ស្ដីពីការំលោភសិទ្ធចែកចាយស្រាបៀ Budweisr

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន អ៊ែត វ៉ូត ស្ដីពីការំលោភសិទ្ធចែកចាយស្រាបៀ Budweisr ដែលនាំចូលមកពីប្រទេសចិន ប្រមាណ ៣១៥កេស ... Read More »

ជិះម៉ូតូទៅយកកូនមើលបាល់ទាត់នៅស្តាតអូឡាំពិត បានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេច តែប្រជាពលរដ្ឋចាប់បានជនសង្ស័យមកវិញ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅស្តាតអូឡាំពិត តែបានពាក់កណ្ដាលផ្លូវត្រូវចោរឆក់កាបូបបានសម្រេចនិងបណ្ដាលឲ្យដួល រលាត់ដៃ/ជើង រងរបួសស្រាល បង្កឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ត្រង់ចំណុចក្បែរ៉ារទេសភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយភ្លាមៗប្រជាពលរដ្ឋក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់មកវិញផងដែរ។ ... Read More »

អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿទុកចិត្តចំពោះការ ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន

អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿទុកចិត្តចំពោះការ ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់ មកជាប្រទេស រីកចម្រើនដូចដែលយើងទាំងអស់គ្នាបានឃើញនឹងភ្នែកស្រាប់។ នៅពេលដែលកម្ពុជាកំពុងសប្បាយរីករាយអបអរសាទរនឹងសន្តិភាព និងវឌ្ឍនៈភាពសង្គម គឺមាន ប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងអស្ថេរភាពសង្គម ... Read More »

រថយន្តធុនធំបុកម៉ូតូនិងកិនពីលើស្លាប់ម្នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់គេហៅឈ្មោះ អានៀង មានទីលំនៅចំណុចភ្នំតាង៉ោល ស្ថិតក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់បានស្លាប់នៅនឹងកន្លែង ក្នុងខណៈកំពុងបើកបរម៉ូតូវ៉េវឆ្លាមបានបត់ឆ្វេង ហើយត្រូវរថយន្តធន់ធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3B 7442 បានបុកកីនចំក្បាលក្នុងទិសដៅស្របគ្នា (វាលរេញ-ស្ទឹងហាវ) នៅម៉ោង៦និង២០ព្រឹក៩ ... Read More »

សេវាកម្មបង្កើតកូនស៊ីឈ្នួលបានរីករាលដាលនៅក្នុងប្រទេសឡាវ

បច្ចុប្បន្នសេវាកម្ម ពពោះបង្កើតកូនស៊ីឈ្នួលកំពុងតែពេញនិយមនៅក្នុងប្រទេសឡាវ បានទាក់ទាញគូស្វាមីភរិយាដែលមិនទាន់មានកូនមកពីគ្រប់ទិសទីជុំវិញពិភពលោកពិសេសគឺប្រទេសចិន ។ សេវាកម្មបង្កើតកូនស៊ីឈ្នួល កើតឡើង នៅប្រទេសឡាវ ក្រោយពេលដែលប្រទេសជិតខាងនៅក្នុងតំបន់ទាំងមូលបានហាមប្រាម សេវាកម្មខាងលើ តាំងពីឆ្នាំ២០១៥។ ភាគច្រើន សេវាកម្មបង្កើតកូនស៊ីឈ្នួលបានកើតឡើងនៅតំបន់ នានា ទាំងទីក្រុងវៀង ចន្ទន៍ ... Read More »

ហេតុអ្វីបានជា IS វាយប្រហារសភានិងផ្នូរអ្នកបង្កើតច្បាប់អីុរ៉ង់?

ក្រុមអ្នកឯកទេសកំពុងតែវិភាគ ពីមូល ហេតុដែលក្រុមភេរវកម្ម IS បើកការវាយ​ប្រហារទៅលើសភាអីុរ៉ង់ និង ផ្នូររបស់ក្រុមអ្នកបង្កើតច្បាប់អីុរ៉ង់។ IS ប្តូរទិសដៅទៅវាយប្រហារស្ថាប័ន កំពូល? កាលពីថ្ងៃទី៧ខែមិថុនា មានការវាយប្រហារពីរលើកផ្សេងគ្នានៅក្នុងរដ្ឋធានីតេអេរ៉ង់ ដោយការវាយប្រហារលើកទី មួយទៅលើសភាអីុរ៉ង់ និងវាយប្រហារ ... Read More »

ទីផ្សារយន្តហោះពាណិជ្ជកម្មពិភពលោកមានគូប្រជែងថ្មី

ក្រោយពេលចិននិងរុស្ស៊ីធ្វើការសាកល្បងយន្តហោះដឹកអ្នកដំណើររបស់ខ្លួន ប្រកបដោយជោគជ័យមក ប្រទេសទាំងពី១អាចផលិតយន្តហោះដឹកអ្នកដំណើរក្នុងពេលអនាគតដ៏ខ្លី ។ នៅពេលចិននិងរុស្ស៊ីមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ហើយនោះការអាស្រ័យទៅលើក្រុមហ៊ុន ​ អាមេរិកនិងអឺរ៉ុបគឺត្រូវបញ្ជប់ទាំងស្រុង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចិននិងរុស្ស៊ី បានសហការគ្នាផលិតយន្ត ហោះ ដឹកអ្នកដំណើរអន្តរជាតិដែលអាចហោះហើរឆ្លងទ្វីបទៅកាន់ប្រទេសដទៃទៀត ដូចជាយន្តហោះធំៗនៅលើពិភព លោកដែរ។ ... Read More »

ក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍តែងតាំងបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដែលមិនជាប់ឆ្នោតនោះទេ

ក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍តែងតាំងបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដែលមិនជាប់ឆ្នោតនោះទេ Read More »

វិភាគអន្តរជាតិ៖ អាមេរិកពង្រីកកម្លាំងយោធាជុំវិញពិភពលោក តែចិនមិនអាច?

អាមេរិកបានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោក ដោយគ្មាន ប្រទេសណាមួយហ៊ានជំទាស់នោះទេ ចំណែកប្រទេសផ្សេងវិញ នឹងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ទាំងនោះហើយទើបអ្នកវិភាគបានលើកឡើងថាហេតុអ្វីបានជាអាមេរិកបង្កើតទីតាំងយោធា និងពង្រាយអាវុធនៅគ្រប់ទិសទីបាចំណែក ប្រទេសផ្សេងមិនអាចធ្វើបាន? ចំពោះហេតុការណ៍បែបនេះ កន្លងមកអ្នកឯកទេសយុទ្ធសាស្ត្ររបស់អាមេរិកបានលើកឡើងថា ការណ៍ដែលអាមេរិកបង្កើតទីតាំងយោធានិងបញ្ជូនអាវុធដាក់ជុំវិញ ពិភពលោកនោះ ដោយសារតែអាមេរិកមានតួនាទីការពារសន្តិភាពពិភពលោក ក្នុង នាមជាប្រទេសមហាអំណាច ... Read More »

បុរស២នាក់រងរបួសធ្ងន់ ពេលជិះម៉ូតូឌុបគ្នាទៅបុករថយន្តកាមរីឆ្លាមកំពុងបត់ឆ្លងផ្លូវ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយការខ្វះការប្រុងប្រយ័ត្នទាំងសងខាង ដែលបុរស២នាក់ជិះម៉ូតូឌុបគ្នា ទៅបុករថយន្តបត់ឆ្លងផ្លូវលឿនមិនបានប្រុងប្រយ័ត្នដូចគ្នាបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន ... Read More »

ចាប់បានជនសង្ស័យម្នាក់គាស់បន្ទប់ចូលលួចទ្រព្យសម្បត្តិ ចំណែកម្នាក់ទៀតគេចខ្លួនបាត់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ២នាក់ ត្រូវបានប្រជពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលគេហើយម្ចាស់មកទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅខាងក្រោយវត្តអង្គតាមិញ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះពេជ្យចាន់ធី​ ភេទប្រុស អាយុ២៣ឆ្នាំ​ ... Read More »

ឌួង ម៉ានិច ព្រលែងឈុតសិចស៊ីជាថ្មី

ភ្នំពេញ៖ ឌួងម៉ានិច ដែលចាត់ចូលក្នុងចង្កោមតារាសម្តែងស៊ិចស៊ី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីនាងបញ្ចេញស្នាដៃថតរូបថ្មី ដ៏គួរឲ្យទាក់ទាញ។ រូបថតនេះ ត្រូវបាននាងបញ្ជាក់ថា សម្រាប់ការចេញផ្សាយក្នុងទស្សនាវដ្តីក្នុងស្រុកមួយកាលពីថ្មីៗនេះ។ ឈុតស៊ិច ស៊ី របស់ឌួង ម៉ានិច ថ្មីនេះបានទាក់ចិត្តអ្នកមើលច្រើន បន្ទាប់ពីនាងលេងឈុតស្រើបស្រាលក្នុងរឿង«ពស់កេងកង»កាលពីកន្លងទៅ។ ... Read More »

ក្មេងប្រុស វ័យ២០ឆ្នាំ ម្នាក់ គាំង បេះដូង ស្លាប់ ខណៈសម្រាកពីការងារ

ខេត្តសៀមរាប៖ ក្មេងប្រុសអាយុ២០ឆ្នាំម្នាក់បានគាំងបេះដូងស្លាប់ ខណៈឈប់សម្រាកពីការងារ នៅកន្លែងធ្វើការ ​ក្នុងហាងកូរ៉េ បង្កឱ្យមានការភ្ញាក់ផ្អើល ឆោ ឡោ ពេញហាង និងសមត្ថកិច្ច រួចត្រូវបានបុគ្គលិក និង អ្នកគ្រប់គ្រប់បាន ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន រស្មី ... Read More »

បោះឆ្នោតនៅអង់គ្លេស៖ គណបក្សលោកស្រី Theresa May បាត់សំឡេង១៧អាសនៈ

ការបោះឆ្នោតនៅប្រទេសអង់គ្លេសដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែមិថុនា នោះ បានបិទបញ្ចប់ទៅហើយ ដោយលទ្ធផលក្នុងចំណោមគណបក្សឈរឈ្មោះប្រកួតប្រជែងទាំង៤គណបក្ស គឺមានអ្នកបាត់សំឡេងគាំទ្រ និងអ្នកទទួលបានសំឡេងគាំទ្រដែលមិននឹកស្មានដល់ ។ ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីផ្សាយកាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមិថុនា (ម៉ោងនៅកម្ពុជា)ថា គណបក្សអភិរក្សរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានបាត់សំឡេងគាំទ្រ១៧កៅអី ... Read More »

សម្តេចតេជោហ៊ុន សែន កោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ ។ សម្តេចតេជោបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែមិថុនាថា ចាញ់ ឈ្នះជារឿងធម្មតារបស់កីឡាទូទៅនោះទេ ។ សម្តេចបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង ... Read More »

កម្លាំងអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន៩កញ្ចប់បញ្ជូនទៅតុលាការ

ខេត្តកំពង់ធំ៖ ជនសង្ស័យ2នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។ លោកវរសេនីយ៍ទោ ឃុន ... Read More »

ករណីបាញ់សម្លាប់មន្ត្រីអាជ្ញាធរបឹងទន្លេសាបនៅសង្កាត់កាកាបស្ងាត់ឈឹង

ភ្នំពេញ៖ តើករណីឃាតកម្មបាញ់សម្លាប់មន្ត្រីអាជ្ញាធរបឹងទន្លេសាបសមត្ថកិច្ចស្រាវជ្រាវដល់ណាហើយមកដល់ពេលនេះ? ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទទូចសុំឲ្យសមត្ថកិច្ចពន្លឿនការ ស៊ើបអង្កេតវែកមុខជនដៃដល់ចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ។ សាច់ញាតិរបស់ជនរងគ្រោះបានលើកជាសំណួរថា ការស៊ើបអង្កេតលើការបាញ់ ប្រហារសម្លាប់ឈ្មោះ សឿង ផានិត ហាក់មានសភាពស្ងប់ស្ងាត់ដែលមកដល់ពេលនេះមិនទាន់មានតម្រុយនៃការវែងមុខ ឃាតកនៅឡើយទេ ។ តើអាជ្ញាធរសើុប អង្កេតករណីបាញ់មន្ត្រីធនធានទឹកនេះ ... Read More »

ឯកសារមួយបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យដ៏ធំធេងពីការបោះឆ្នោតថ្មីៗនេះ

ភ្នំពេញ៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាអះអាងពីការ ទទួលបានជោគជ័យដ៏ធំធេងលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០ភាគរយនិង ដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀតពង្រឹងសាមគ្គីភាពដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់ មូលដ្ឋានសំដៅឈានឆ្ពោះទៅកាន់ជ័យ ជម្នះរឹតតែធំធេងជាងនេះថែមទៀតសម្រាប់ ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ... Read More »

វិចារណកថា៖ គណបក្សប្រឆាំងកំពុងភ័យនឹងកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ

កាន់តែច្បាស់ហើយថា បក្សប្រឆាំងបានបំភ័ន្តប្រជាពលរដ្ឋលើកម្មវិធីនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន ហើយក៏កំពុងភ័យស្លន់ស្លោដែរថា មិនដឹងត្រូវដោះ ស្រាយយ៉ាងណាដើម្បីទប់ចលនាតវ៉ាជាយថាហេតុនាពេលខាងមុខពេលដែលប្រជា ពលរដ្ឋនៅក្នុងឃុំ-សង្កាត់ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតគ្រប់គ្រងឃុំ-សង្កាត់នេះទាមទារឱ្យទម្លាក់កញ្ចប់ថវិកា៥០ម៉ឺនដុល្លារពី កឹម សុខា ឬពីមេឃុំ ចៅសង្កាត់បក្ស សង្គ្រោះជាតិដូចបានសន្យាក្នុងខិត្តប័ណ្ណឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្មីៗនេះរបស់បក្សនេះ ។ ... Read More »

កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលថ្មីមួយទៀត

កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះ ហើយមីស៊ីលនោះបានហោះចម្ងាយ២០០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រជប៉ុន។ សារព័ត៌មាន Yonhap របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងបានបាញ់ មីស៊ីល កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា នៅ ជិតទីក្រុង Wonsan ... Read More »

អាហ្វ្រិកខាងត្បូងរងការវាយប្រហារដោយខ្យល់ព្យុះស្លាប់៨នាក់

រដូវស្សាឈានចូលមកដល់ខ្យល់ព្យុះបានវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោកដោយបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន។ កន្លងមកនៅក្នុងតំបន់ អាស៊ី មានប្រទេស ស្រីលង្កា បង់ក្លាដែស ចិន និងមីយ៉ាន់ម៉ាជាដើម បានរងការវាយ ប្រហារដោយខ្យល់ព្យុះ បង្កជាទឹកជំនន់ សម្លាប់មនុស្សអស់ជាច្រើន។ ក្រៅពីតំបន់អាស៊ី ដែលជាតំបន់ងាយ រងការវាយប្រហារដោយខ្យល់ព្យុះជាងគេនោះ ... Read More »

ប្រតិភូសង្ឃខណ្ឌឫស្សីកែវនាំយកអំណោយទៅឧបត្ថម្ភមជ្ឈមណ្ឌលឱកាសខ្ញុំ

ភ្នំពេញ: នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ គណះប្រតិភូសង្ឈខណ្ឌឬស្សីកែវដែលដឹកនាំដោយព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះអនគណខណ្ឌឫស្សីកែវ និងលោកស្រី ទូច សារុំ ... Read More »

កាស់លេងហ្គេមថ្មីពណ៌ខៀវម៉ាក Logitech គឺល្អឥតខ្ចោះសម្រាប់កម្រិតលាក់បាំងនៅក្រោមទឹក

Logitech មានគូកាសលេងហ្គេមថ្មីម៉ូដែល G433 និង G233 រចនាឡើងសំរាប់លេងហ្គេមនិងស្ដាប់ចំរៀងហើយវាមានតំលៃធូរថ្លៃ។ ម៉ូដែល G223 គឺជាតម្លៃថោកជាងគេក្នុងចំណោមម៉ូដែលទាំងពីរ មានពណ៌ខ្មៅនិងពណ៌ខៀវខ្ចីក្នុងតំលៃ $ 79.99 ខណៈពេលម៉ូដែល G433 សំលេងងុំជុំវិញនៅក្នុងទំរង់កាស ... Read More »

នារីបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ចេញពីធ្វើការត្រូវចោរឆក់កាបូបដោយសុវត្ថិភាព

ភ្នំពេញ ៖ នារីជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រលប់ទៅផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខហាងលក់រថយន្តប្រើថាមពលព្រះអាទិត្យតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ជឹម សុម៉ាលី ... Read More »

ប្រជាពលរដ្ឋ​រិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​ តែ​មិនអាច​ប្រើ​ភ្លើង​បាន

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បានធ្វើ​ការរិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​រាប់​ឆ្នាំ​មកហើយ តែ​មិនមាន​លទ្ធភាព​ប្រើ​ភ្លើង​បាន​ដោយ​អគ្គីសនី​មិនបាន​ភ្ជាប់​សេ​វ៉ា​ភ្លើង​ ដាក់អោយ​ប្រើប្រាស់​ដល់​ពួកគាត់។ យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​ បានអោយដឹងថា​ប្រជាពលរដ្ឋរាប់រយ​គ្រួសារ​ ខ​ណៈដែលមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ ផ្ទះ​ខ្លះ​បង្គោល​ភ្លើង​ស្ទើ​តែ​ដាក់​លើដំបូល​ផ្ទះ ក៍​ប៉ុន្តែ​បែរជា​មិនមាន​ភ្លើង​ប្រើប្រាស់​ដល់​ពួកគាត់ ព្រោះ​បង្គោល​ភ្លើងនិង​ខ្សែភ្លើង ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹកវត្តតាំងកសាងខាងជើងផ្អើលទាំងព្រឹក

  ភ្នំពេញ៖​ ប្រជាពលរដ្ឋនាំគ្នាផ្អើលមកចោមរោមមើល ខណៈប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងស្រះទឹកវត្តតាំងកសាងខាងជើង ដែលមានសភាពហើមស្អុយរលួយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្រះឈូកវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពរងគ្រោះឈ្មោះ ... Read More »