ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនមនុស្សប្រុស២នាក់ករណីប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ៖ យ៉ាងណាស់មនុស្ស២នាក់ត្រូវបានកំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើនិង បានសហការកម្លាំងខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចសំណង់មិន រៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណី ប្រើប្រាស់ថ្នាំញៀន។ សមត្ថកិច្ចប្រាប់ថា ... Read More »

ពលរដ្ឋប្រទះឃើញសពទារិកាម្នាក់ច្រកថង់យកមកបោះចោលកណ្តាលផ្លូវកៅស៊ូ នៅសង្កាត់ប្អេរ

ខេត្តកំពង់ឆ្នាំង ៖ សពទារិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រុំជាមួយនឹងសារុងពណ៌បៃតង ច្រកក្នុងថង់ខ្មៅ យកទៅបោះចោលនៅលើផ្លូវក្រាលកៅស៊ូ ដែលជាកន្លែងស្ងាត់មួយស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

Apple បានបន្ថែមការធានាមួយឆ្នាំទៀតចំពោះនាឡិកា first-gen Watch

Apple នៅតែជួសជុលនាឡិកា first-gen Apple Watch ប្រសិនបើវាខូចដោយសារបញ្ហាថ្មប្រសិនបើវាមានវ័យចំណាស់ជាងពីរឆ្នាំមកហើយ។ បច្ចេកវិទ្យាដ៏ធំនេះបានពង្រីកសេវាគ្របដណ្ដប់នាឡិកាឆ្លាតវៃរបស់ខ្លួនជួសជុលដែលទាក់ទងទៅនឹងបញ្ហាថ្មពីរឆ្នាំចុងក្រោយនេះ បើយោងតាមក្រុមហ៊ុន Apple បានបញ្ជូន 9to5Mac ទៅកន្លែងជួសជុលហើយ។ ប្រសិនបើអ្នកបានរួមបញ្ចូលទាំងការធានាមានកំណត់ឆ្នាំដំបូងនោះនឹងទទួលបានការធានា 3 ឆ្នាំបន្ថែមទៀត ... Read More »

Maria Sharapovaបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Stuttgart Open

កីឡាការិនីវាយតឺន្នីសដ៏ស្រស់ស្អាតរបស់រុស្ស៊ីMaria Sharapovaបានធ្លាក់ចេញពីកម្មវិធី Stuttgart Openក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តក្រោយប្រកួតចាញ់កីឡាការិនីKristina Mladenovic។ Maria Sharapova ឈ្នះនៅថ្ងៃត្រលប់មកកាន់ទីលានប្រកួតវិញជាលើកដំបូង បន្ទាប់ពីជាប់បម្រាម១៥ខែ ដោយផ្ដួល Roberta Vinci ក្នុងជុំទី១ ហើយបន្តផ្ដួលកីឡាការិនីរុស្ស៊ីដូចគ្នា Makarovaនៅជុំបន្ទាប់ទៀត។ ... Read More »

Rafael Nadalឈ្នះពានរង្វាន់Barcelona Open ជាលើកទី១០នៅក្នុងអាជីព

កីឡាករវាយតឺន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadalបានឈ្នះជើងឯក Barcelona Open ជាលើកទី១០នៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីយកឈ្នះ កីឡាករ Dominic Thiem របស់ប្រទេសអូទ្រីសដោយលទ្ធផល 6-4 និង6-1។ មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្តកីឡាករThiem បានទម្លាក់កីឡាករលំដាប់ទីមួយពិភពលោក Andy ... Read More »

តោខៀវបន្តឈ្នះ មាន់ខ្នាយមាសបន្តដាក់សម្ពាធបន្ថែម

ក្រុមតោខៀវChelseaនៅបន្តទម្រង់ល្អរបស់ខ្លួនដដែរដោយបាន ឈ្នះក្រុម Evertonដោយលទ្ធផល៣ដល់នឹងសូន្យហើយកាន់តែខិតរកជើងឯក ប៉ុន្តែមាន់ខ្នាយមាស Tottenham Hotspurនៅតែតាមប្រកៀកប្រកិតនៅឡើយទេដោយឈ្នះ Arsenal ២-០។ ក្រុមតោខៀវមិនអាចធ្វើអ្វីម្ចាស់ផ្ទះEvertonបានទេនៅក្នុងតង់ទី១តែនៅវគ្គទីពីរ គ្រាប់បាល់៣គ្រាប់ពីសំណាក់ក្រុមភ្ញៀវបានកើតឡើង។ គ្រប់ទីមួយនៅនាទី៦៦ ជាការស៊ុតមួយជើងពីចម្ងាយរបស់ Pedro អតីតខ្សែប្រយុទ្ធ Barcelona។ ... Read More »

ស្រវឹងជិះម៉ូតូប៉ះគេដួលខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ ហើយជិះម៉ូតូទៅប៉ះម៉ូតូមួយគ្រឿងទៀតចំពីក្រោយ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ... Read More »

Bayern Munichឈ្នះជើងឯកBundesliga ៥សម័យជាប់ៗគ្នាក្រោយសំពង Wolfsburg 6-0

ក្រុម Bayern Munich បានឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga សម្រាប់រដូវកាលឆ្នាំ២០១៦-២០១៧នេះ ក្រោយពួកគេសំពងក្រុម Wolfsburg ដោយលទ្ធផល6-0កាលពីសប្តាហ៍មុន ។ បន្ទាប់ពីទទួលបាន៣ពិន្ទុបន្ថែមទីក្រុម Wolfsburg ក្រុមBayern Munichដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីCarlo Ancelottiមាន៧៣ពិន្ទុ ... Read More »

កីឡាករប្រដាល់២នាក់ទៀតហើយឈ្នះកៅអីវគ្គ១៦នាក់ នៅសង្វៀនTV5

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ មានអ្នកប្រដាល់វ័យក្មេង ២នាក់បន្ថែមទៀតហើយ ដែលឈ្នះកៅអីវគ្គ១៦នាក់ ក្រោយពីវាយឈ្នះដៃគូប្រកួតដោយពិន្ទុដូចគ្នានោះ ។ កីឡាករទាំង២នាក់ ដែលឈ្នះកៅអីវគ្គ១៦នាក់ ក្នុងសប្តាហ៍ទី៤ នៃការប្រកួតជម្រុះដំណាក់កាលទី១ ក្នុងចំណោមកីឡាករ៣២នាក់ ... Read More »

បើកម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ និងរបួស២នាក់

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូមួយគ្រឿង​ទៀត បណ្តាលឲ្យស្លាប់និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧ និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ​១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ... Read More »

ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចនគរបាលឃាតខ្លួនពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាម ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនបានរួមសហការជាមួយការិយាល័យការពារ និងអន្តរាគមន៍រួមជាមួយនឹងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីវេលាម៉ោង០៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ... Read More »

រយះពេល១០នៅក្នុងក្របខ័ណ្ឌ Premier League របស់ឆ្មាខ្មៅ Sunderland បានបញ្ចប់

ក្រុមឆ្មាខ្មៅ Sunderland បានក្លាយទៅជាក្រុមដំបូងគេបង្អស់នៅក្នុងរដូវកាលនេះ ដែលធ្លាក់ទៅលេងនៅក្នុងក្របខណ្ឌ័អង់គ្លេស Championship ដោយពុំទាន់ចប់រដូវកាលឡើយ។ រយៈពេល១០ឆ្នាំនៅក្របខ័ណ្ឌ Premier League របស់ Sunderland បានឈានដល់ទីបញ្ចប់កាលពីរាត្រីថ្ងៃសៅរ៍ បន្ទាប់ពីប្រកួតចាញ់ក្រុម Bournemouth ១ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួន ... Read More »

ស្លាប់៤នាក់ របួសធ្ងន់ស្រាល៤នាក់ ដោយសារកាមរីបុកជាមួយរថយន្តក្រុងនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៤នាក់បានស្លាប់កៀបជាប់នឹងរថយន្ត និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តកាមរីហើម បានជែងជាមួយរថយន្តដឹកទំនិញ ជ្រុលទៅបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០និង១២នាទីព្រឹក ថ្ងៃទី ២៩ ខែមេសា ... Read More »

ចំនួនអ្នកចូលរួមរត់ប្រណាំង សប្បុរសធម៌ដើម្បីកម្ពុជា ២០១៧ លើសពីការរំពឹងទុក

ភ្នំពេញ៖ ការចូលរួមរត់ប្រណាំងសប្បុរសធម៌ ដើម្បីកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដែលប្រារព្ទធ្វើឡើងជាលើកទីដំបូង រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពល សហការជាមួយក្រុមហ៊ុនឯកជន ក្នុងស្រុកនោះ ត្រូវបានលោក ប៉ែន វុទ្ធី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលបញ្ជាក់ថា ... Read More »

កីឡាករ Anthony Joshuaក្លាយទៅជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្រោយផ្តួលជើងខ្លាំង Wladimir Klitschko

កីឡាករប្រដាល់ Anthony Joshua បានឈ្នះខ្សែក្រវាត់ទំងន់យក្សពិភពលោក IBF, WBA និង IBO ក្រោយផ្តួលកីឡាករអ៊ុយគ្រែន Wladimir Klitschkoក្នុងទឹកទី១១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការប្រកួតនោះធ្វើឡើងនៅក្នុងកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេសដោយមានអ្នកចូលរួមទស្សនារហូតដល់ទៅ៩ម៉ឺននាក់ដែលនេះគឺជាការប្រកួតប្រដាល់ដ៏ធំបំផុតនៅអង់គ្លេសមិនធ្លាប់មានក្នុងរយៈពេល៧៨ឆ្នាំចុងក្រោយ។ ... Read More »

ចូលទៅទិញភេសជ្ជៈទុកកូនសោជាប់ម៉ូតូត្រូវចោរលួចយកទៅបាត់ តែសំណាងល្អត្រូវនគរបាលចាប់ក្របួចបានវិញ

ខេត្តកណ្តាលៈ បុរសម្នាក់ចូលទៅទិញភេសជ្ជៈដោយមិនបានដកកូនសោរចេញពីម៉ូតូ ត្រូវចោរលួច​ជិះទៅបាត់ តែសំណាងល្អត្រូវបាននគរបាលក្របួចបានមកវិញ ។ ករណីលួចម៉ូតូនេះបានកើត​ឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខ​ផ្ទះលក់ភេសជ្ជ:ប្តីប្រពន្ធឈ្មោះ វុធ រី ស្ថិតក្នុងភូមិព្រែកល្វា ... Read More »

បុរសលក់ទឹកកកវាយបុរសចិញ្ចឹមទារងរបួសជាទម្ងន់មិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ បុរសលក់ទឹកកកម្នាក់បានប្រើអំហិង្សាទៅលើអ្នកចិញ្ចឹមទា បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ... Read More »

ព្រោះជាកូនកត្តញ្ញូ ហេង ស្រីពេជ្រ សុខចិត្តចោលស្នេហ៍ឆ្លងទ្វីប

ភ្នំពេញ៖ តារាសម្តែងសាច់ខ្ចីទ្រលុកទ្រលន់ ហេង ស្រីពេជ្រ ទើបនឹងប្រកាសមានស្នេហាឆ្លងទ្វីបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាងលើកឡើងថា ស្នេហានេះបានបញ្ចប់ទៅវិញហើយ។ នាងលើកឡើងថា ការបញ្ចប់ស្នេហាដ៏ខ្លីនេះ ព្រោះតែបុរសឯនាសមុទ្រចង់ឲ្យនាងបញ្ចប់ជីវិតសិល្បៈហើយ ចេញទៅសាងស្នេហ៍រួមគ្នា ។ ក្រោយពីលេចធ្លោជាមួយការងារសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេង ... Read More »

ជនសង្ស័យ២នាក់ជិះរថយន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកស្អាងក្របួច

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង​ឡោមព័ទ្ធក្របួចចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះនិងបក្ខពួកជិះរថយន្តដោយយកគ្រឿង​ញៀនម៉ាទឹកកកលាក់ទុកនៅក្នុងតុក្តារូបគោធ្វើសកម្មភាពជួញ​ដូរ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលា​ម៉ោង១៧ និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យ​ឈ្មោះ ខុន សុខា ស្ថិតក្នុងភូមិឬស្សី​ស្រុក ឃុំខ្ពប ... Read More »

បន្ទាប់ពីការ​ហត់នឿយ សម្តេចតេជោមានឱកាសមកលេងកីឡា

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ថា៖ «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិលើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា។ ការសំរាកថ្ងៃនេះ ខ្ញុំក៏មានឱកាសមកលេងកីឡា បន្ទាប់ពីការ​ហត់នឿយមួយរយះកន្លងមកនេះ» ៕ Read More »

អូស្ត្រាលី៖កូរ៉េខាងជើងអាចវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានព្រមានថា កូរ៉េខាង ជើង អាចនឹងបើកការវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង ហើយការដែលវាយប្រហារនោះគឺដោយសារតែចិន មិនដាក់គំនាបទៅលើកូរ៉េខាងជើង ដើម្បី ឲ្យបញ្ចប់សកម្មភាពអាវុធ ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។ លោក Malcolm Turnbull ... Read More »

រថយន្តម៉ាកបាឡែនមួយគ្រឿងក្រឡាប់ផ្ងារកង់ធ្លាយចេញសុទ្ធតែឈើគ្រញូង

ខេត្តឧត្តមានជយ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ រថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ អត់ស្លាកលេខ បានក្រឡាប់ផ្ងារកង់ចូលទៅក្នុងរណ្ដៅ ក្អែរចេញសុទ្ធតែឈើគ្រញូង ស្ថិតនៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ... Read More »

POOL PARTY លើកទី2របស់ស្រាបៀរ Heineken នៅ STUDIO 54 ដោយមានឌីជេដ៏ល្បីជនជាតិអង់គ្លេស Bert Evans

ភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ1ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងដ៏ជោគជ័យមួយដែលមានឈ្មោះថា Las Vegas Style Pool Party ដោយមាន Studio 54 និងទីភ្នាក់ងារ Code Red ... Read More »

Amazon ជិតបញ្ចប់ការ free កម្មវិធី Android app

កាលពីឆ្នាំ 2015 ក្រុមហ៊ុន Amazon បានចាប់ផ្តើមដំនើរការកម្មវិធីមួយឈ្មោះថា Underground ដែលផ្តល់អោយអ្នកប្រើឥតគិតថ្លៃចំពោះ Android app និង រាល់ app ដែលគិតថ្លៃ។ សម្រាប់អ្នកដែលមិនធ្លាប់ដឹងពីមុនមក អ្នកអាចគិតថាវាជាវិធីមួយដើម្បីស្វែងរក ... Read More »

អធិការនគរបាលក្រុង/ស្រុកទាំង១២ចុះចែកអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋតាមមូលដ្ឋាន និងផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ កងកម្លាំងនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង ១២ ចម្រុះឱ្យនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍្រត្រី ហ៊ូ វ៉ាន់ នី ស្នងការនគរបាលខេត្តសៀមរាប ដែលទើបតែនឹងតែងតាំង ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកញៀនថ្នាំ២នាក់ក្នុងខេត្តសៀមរាបបញ្ជូនទៅតុលាការខេត្ត

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល ចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ​ចំនួន​២ នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅហេតុការណ៍ ធ្វើឡើងនៅវេលាម៉ោង២០និង៣០នា​ទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិបន្ទាយឈើ ... Read More »

សមត្ថកិច្ចរឹបអូសបានថ្នាំញៀន ​ប្រភេទយ៉ាម៉ា៥០កញ្ចប់ ស្មើនឹង១៦.៥០គីឡូក្រាម នៅផ្ទះសំណាក់ថៃអាងក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ថ្នាំញៀនសរុបជាង១៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលប្រទះឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅក្រុងបាវិត ខណៈដែលមានសេចក្ដីរាយការណ៍ពីកម្លាំងយោធាវៀតណាមថា បានចាប់ជនជាតិវៀតណាម២នាក់នៅច្រកទ្វារម៉ុកបាយ និងរឹបអូសបានថ្នាំញៀន២គីឡូក្រាម ។ ការចុះប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងផ្ទះសំណាក់ថៃអាងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក្នុងផ្ទះសំណាក់ថៃអាងបន្ទប់លេខ២ ... Read More »

នគរបាលប៉ុស្ដិ៍ទំនប់ទឹកឃាត់ជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន២០កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានី និងដកហូតថ្នាំញៀនចំនួន២០កញ្ចប់តូច កាលពីវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើផ្លូវបេតុង១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងភូមិផ្អែ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ... Read More »

បង្កហិង្សាក្នុងគ្រួសារ ឱពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់តែងតែបង្កហិង្សាក្នុងគ្រួសារ វាយម្តាយ និងឪពុក បណ្តាលឲ្យរងរបួស ដោយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនសង្ស័យឈ្មោះ ... Read More »

លួចកាបូបលុយបានហើយរត់មិនរួច ត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបលុយពីនារីម្នាក់​ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុីម ... Read More »