ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទះប្រជាពលរដ្ឋ២៩ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់

ខេត្តឧត្តរមានជ័យៈ ក្នុងខេត្តឧត្តរមានជ័យ ខ្យល់កន្រ្តាក់តែងតែកើតមានបន្ទាប់ពីមានភ្លៀងធ្លាក់ម្តងៗ ដែលធ្វើអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋជាបន្តរបន្ទាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ាង៤និង២០នាទីរសៀល មានកើតករណីខ្យល់កន្ត្រាក់ បក់បោកចំទៅលើភូមិឈូកមាស សង្កាត់កូនក្រៀល , ភូមិឆ្អើប សង្កាត់សំរោង , ... Read More »

ក្រុមចោរលួចលគោផ្អើលប្រជាពលរដ្ឋរត់ចោលគោ៩ក្បាល

ខេត្តកំពង់ឆ្នាំង : ក្រុមចោរលួចគោជាច្រើននាក់ បានរត់ចោលគោ ដែលក្រុមនេះលួចពីកន្លែងផ្សេងៗគ្នា ក្រោយពីប្រទះឃើញប្រជាពលរដ្ឋដើរកគោនៅក្នុងព្រៃ ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ ... Read More »

បុរសម្នាក់ធ្វើអត្តឃាតដោយចងកនៅក្នុងផ្ទះសំណាងមានជ័យបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនឯងនៅបន្ទប់លេខ៣០៦ ក្នុងផ្ទះសំណាក់យីហោ មានជ័យ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។ ... Read More »

កម្លាំងកងរាជអាវុធហត្ថចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀននៅវិទ្យាល័យពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី និងលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះផ្សាយស្តីអំពីផលប៉ះពាល់គ្រឿងញៀន នៅវិទ្យាល័យពោធិ៍សាត់ ... Read More »

ម៉ូតូបត់ឆ្វេងមិនមើលក្រោយត្រូវរថយន្តចាប់ហ្វ្រាំងមិនទាន់កៀរធ្លាក់ស្រះកម្ពស់៥ម៉ែត្រ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួស ខណៈដែលជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ហើយបានបត់ឆ្វេងមិនមើលក្រោយ ក៏ត្រូវរថយន្តសាំយ៉ុង១២កៅអី មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏កៀរ និងគេចបណ្ដាលឲ្យធ្លាក់ស្រះហាវថ្នល់ ដែលមានកម្ពស់ជិត៥ម៉ែត្រ សំណាងអ្នកបើក និងអ្នករួមដំណើរមិនគ្រោះថ្នាក់ដល់ជីវិត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមីនា ... Read More »

ស្រវឹងស្រាទៅដងទឹកអណ្តូងដាំក្បាលចុះលង់ទឹកស្លាប់គ្មានអ្នកដឹង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈសង្ស័យស្រវឹងស្រាទៅដងទឹកអណ្តូងហើយបះជើងដាំក្បាលចុះទៅក្នុងអណ្តូងបណ្តាលឲ្យឈ្លក់ទឹកលង់ស្លាប់ ពុំមានអ្នកដឹង និងជួយទាន់ពេលវេលា ។ ករណីនេះទើបតែភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ... Read More »

ថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ១១នាក់មកកម្ពុជាវិញ ដោយសារស្នាក់នៅគ្មានលិខិតឆ្កងដែន

ខេត្តឧត្តរមានជ័យៈ ប៉ូលីសអន្តោរប្រវេសន៍ថៃ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទីព្រឹក បានបញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន ១១ នាក់ ក្នុងនោះស្រី៧ នាក់ មកឲ្យកម្ពុជា តាមច្រកអន្តរជាតិជាំ ។ ... Read More »

នគរបាលដែលបាញ់មនុស្ស៣នាក់ស្លាប់ ត្រូវបន្ថយទោសពី១០ឆ្នាំមកត្រឹម២ឆ្នាំវិញ

ភ្នំពេញ៖ នគរបាលម្នាក់ដែលបាញ់ប្រហារបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ត្រូវបានសាលាឧទ្ធរណ៍បន្ថយទោសពី១០ឆ្នាំ មកត្រឹម២ឆ្នាំវិញ ។ លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានបន្ថយទណ្ឌកម្មលើជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ... Read More »

ជនសង្ស័យម្នាក់បំណងលួចមូ៉តូរបស់គេត្រូវបានម្ចាស់ផ្ទះតាមទាន់ នាំគ្នាវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់មូ៉តូតាមទាន់ ពេលដែលមានបំណងចង់លួចមូ៉តូរបស់គេ ប៉ុន្តែត្រូវម្ចាស់ម៉ូតូនឹងប្រជាពលរដ្ឋនៅទីនោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនហើយនាំគ្នាវាយទើបប្រគល់អោយសមត្ថកិច្ចបុ៉ស្តិ៍មិត្តភាព ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ២និង១០នាទីរសៀល ថ្ងែទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ កែវ ... Read More »

រឿងក្ដីលោក ហេង ពៅ ត្រូវពន្យារពេល ព្រោះអវត្តមានមេធាវី

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ សម្រេចពន្យារពេលសវនាការរឿងក្ដីលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ទៅថ្ងៃក្រោយវិញ ព្រោះអវត្តមានមេធាវី ។ មន្ត្រីតុលាការកំពូលមួយរូប ថ្លែងថា រឿងក្តីបទល្មើសឧក្រិដ្ឋ ... Read More »

ដូណាល់ ត្រាំស្នើឲ្យក្រសួងការបរទេសកាត់បន្ថយប្រាក់៥០ភាគរយជួយដល់ អ.ស.ប

រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានលើកគម្រោងកាត់បន្ថយប្រាក់ចំណាយ ជួយដល់អង្គការសហប្រជាជាតិ ពាក់កណ្តាល ។ ការសម្រេចកាត់បន្ថយនោះ ក្នុងពេលដែលលោកត្រាំបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងការបរទេសអាមេរិករហូតដល់ទៅ ៣៧ភាគរយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីការបរទេសអាមេរិក កំពុងស្វែងរកវិធីសាស្ត្រដកប្រាក់ចេញពីកម្មវិធីរបស់អង្គការសហប្រជាជាតិ ។ ក្រុមអ្នកឯកទេសលើកឡើងថា ... Read More »

ស្ត្រីម្នាក់រត់ទៅសាលាសង្កាត់ចោមចៅសុំប្តឹងរកយុត្តិធម៌បន្ទាប់ពីប្ដីចុះចោលទៅរៀបការប្រពន្ធថ្មី

ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍និងរកយុត្តិធម៌បន្ទាប់ពីប្តីរបស់នាងបានចុះចោលហើយបានលួចលាក់ទៅរៀបការជាមួយប្រពន្ធថ្មីនៅឯខេត្តកំពង់ធំ។ មិនតែប៉ុណ្ណោះលោក ប្ដីបានបង្ហោះរូបជាមួយប្រពន្ធថ្មីបញ្ឈឺនាង ព្រមទាំងបានដេញវាយធ្វើបាបនាង និងបាននិយាយថា《ម៉ែអញលែងឲ្យយកនាងឯងទៀតហើយ》 ទើបនាងសម្រេចចិត្តទៅសាលាសង្កាត់សុំអោយអាជ្ញាធរជួយរកយុត្តិធម៌នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។ ស្រ្តីរូបនោះឈ្មោះ ចន ... Read More »

បែកថ្នាំបម្រុងរត់ចូលឡានត្រូវប្រជាការពារសង្កាត់ឫស្សីកែវចាប់បញ្ជូនខ្លូនទៅក្រសួងសង្គមកិច្ច

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីមិត្តភក្តិខ្ចីម៉ូតូយកទៅបញ្ចាំ រួចរូបគេបានទៅទិញថ្នាំញៀនមកជក់ រហូតបែកថ្នាំដើរស្រែកអង្គុយយំនៅលើសួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៥បម្រុងរត់ចូលឡានត្រូវបានកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ចាប់បញ្ជូនខ្លួនប្រគល់ទៅឱ្យក្រសួងសង្គកិច្ចកាលពីវេលាម៉ោ៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ៩៣០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ... Read More »

នគរបាលប៉ុស្ថិ៍រដ្ឋបាលមេទឹកបង្រ្កាបជនសង្ស័យឆក់ត្រីរួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋមេទឹក ដឹកនាំកម្លាំងក្រោមឱវាទប្រមាណ៦នាក់ ចុះបង្រ្កាបបទល្មើសនេសាទ(ឆក់ត្រី) កំពុងប្រព្រិត្តជាក់ស្ដែង ក្នុងនោះកម្លាំងឃាត់ខ្លួនជនកំពុងប្រព្រឹត្តបានម្នាក់ ដកហូតឧបករណ៍ល្មើសច្បាប់ស្តីពីជលផលមួយកំផ្លេផងដែរ ។ ប្រតិបត្តិការណ៍ខាងលើអនុវត្តន៍ឡើងកាលពីវេលាម៉ោង១២និង០៤នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយផ្លូវក្របី ស្ថិតក្នុងភូមិម៉ ... Read More »

រថយន្តកុងតឺន័រកៀរស្ត្រីមានផ្ទៃពោះម្នាក់ ខណៈកំពុងជិះម៉ូតូបណ្តាលឲ្យរងរបួសស្រាល

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកកៀរស្ត្រីមានផ្ទៃពោះម្នាក់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវបណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះឈ្មោះ ឡៃ ... Read More »

លោកអូស្មាន ហាស្សាន់៖ ជំរុញឲ្យមហាមិត្ដ ម៉ាឡេស៊ី បន្ដជួយកុមារកំព្រា និងកុមារទីទាល់ក្រីក្រ នៅសហគមន៏ ដើម្បីពួកគេមានលទ្ធភាព បន្ដការសិក្សានៅគ្រប់កំរិត

ភ្នំពេញ ៖ លោក អូស្មានហាស្សាន់ ជំរុញឲ្យមហាមិត្ដ ម៉ាឡេស៊ី បន្ដជួយកុមារកំព្រា និងកុមារទីទាល់ក្រីក្រ នៅសហគមន៍ដើម្បីពួកគេមានលទ្ធភាព បន្ដការសិក្សា នៅសាលារដ្ឋ ឬឯកជន គ្រប់កំរិត ក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រ ... Read More »

ចាប់ខ្លួនក្មេងស្ទាវ២នាក់កណ្តាលរាត្រីដកហូតថ្នាំញៀន៧កញ្ចប់

ខេត្តកណ្តាលៈ ក្មេងស្ទាវ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនបាននៅវេលាកណ្តាលរាត្រី ដកហូតថ្នាំញៀនចំនួន៧កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១ និង៥០នាទីទាបភ្លឺ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ... Read More »

ម៉ាឡេស៊ីប្រកាសបណ្តេញពលរដ្ឋកូរ៉េខាងជើង៥០នាក់

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃ ទី១៤ ខែមីនា បានប្រកាសបណ្តេញពលរដ្ឋកូរ៉េខាងជើង៥០នាក់ ដែលផុតវិសា ចូលក្នុងទឹកដីម៉ាឡេស៊ី ។ ការបណ្តេញទាំងនោះ កើតឡើងក្នុងពេលដែល រដ្ឋាភិបាលទីក្រុងកូឡាឡំពួរនៅតែរក្សាច្បាប់ហាមពលរដ្ឋកូរ៉េខាងជើងចាកចេញពីប្រទេសនេះផងដែរ ។ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid ... Read More »

ផឹកស្រាសក្លែមសំដីក្លាយជាជម្លោះកាប់ប្រហារគ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក

ខេត្តកណ្តាលៈ បុរស២នាក់ធ្លាប់ជាមិត្តរួមការងារជុំគ្នាផឹកស្រាសក្លែមសំដីរហូតក្លាយទៅជាជម្លោះកាប់ប្រហារគ្នា បណ្តាលឲ្យម្ខាងរងរបួសយ៉ាងធ្ងន់ ម្ខាងទៀតត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីហិង្សាដោយចេតនានេះបានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរោង ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទថ្លែងថា ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ

ខេត្តឧត្តរមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ក្រៅពីភារកិច្ចក្នុងការការពារបូរណភាពដែនដីពីខ្មាំងសត្រូវឈ្លានពានហើយនោះ កងទ័ពក៏មានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋផងដែរ។ ក្នុងន័យនេះ កងទ័ពត្រូវតែចុះជួយប្រជាពលរដ្ឋរាល់ពេលពួកគាត់ជួបទុក្ខ ឬគ្រោះអាសន្នផ្សេងៗ។ នាយឧត្តមសេនីយ៍ គន់ គីម ... Read More »

សេះបង្កង Juventus និងចចក Leicester City ឆ្លងទៅលេងវគ្គ៨ក្រុមចុងក្រោយនៃ Champions League

ក្រុមសេះបង្កងJuventusរបស់អ៊ីតាលីនិងក្រុមចចកLeicester Cityនៅអង់គ្លេសបានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជើងទី២នៃកម្មវិធីChampions League ហើយបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយទៀត។ ខ្សែប្រយុទ្ធអាហ្សង់ទីនPaulo Dybalaបានស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យក្រុមJuventusយកឈ្នះលើ ជើងខ្លាំងមកពីប្រទេសព័រទុយហ្គាល់Portoដោយលទ្ធផល1-0ក្នុងជើងទី២នេះ ហើយសរុបទាំង២ជើងគឺ ក្រុមសេះបង្កង់ឈ្នះ3-0។ ជ័យជម្នះរបស់ក្លិបJuventusនេះមានន័យថាពួកគេបានបន្តកំណត់ត្រាមិនដែលចាញ់ក្នុងទឹកដី ពេលលេងនៅក្នុងកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបចំនួន២១ប្រកួតជាប់គ្នា។ បរាជ័យក្នុងទឹកដីចុងក្រោយរបស់សេះ បង្កង់គឺចាញ់ក្រុមBayern Munich2-0ក្នុងកម្មវិធី Champions ... Read More »

Michael Essien អតីតខ្សែបម្រើក្លិបធំៗ Chelsea, Real Madrid និង AC Milan ផ្លាស់ទៅលេងនៅឥណ្ឌូនេស៊ី

ខ្សែបម្រើ Michael Essien អតីតកីឡាកររបស់ក្លិបធំៗដូចជា Chelsea, Real Madrid និង AC Milanបានសម្រេចចិត្តផ្លាស់ទៅលេងនៅក្នុងក្លិបPersib Bandungរបស់ប្រទេសឥណ្ឌូនេស៊ី។ កីឡាករវ័យ៣៤ឆ្នាំ សញ្ជាតិហ្គាណា នេះ ពុំមានក្លិបលេងចាប់តាំងពីចាកចេញពីក្រុម ... Read More »

អតីតអ្នកចាត់ការក្រុម Rangers ចូលមកកាន់តំណែងនៅក្នុងក្រុម Nottingham Forest

លោក Mark Warburtonអតីតអ្នកចាត់ការទូទៅក្លិប Rangers របស់ស្កុតឡេនបានចូលមកកាន់តំណែងនៅក្នុងក្លិប Nottingham Forestរបស់អង់គ្លេសវិញ ។ ក្លិប Nottingham Forest ដែលកំពុងតែត្រដាបត្រដួលនៅអង់គ្លេស Championship បានទទួលកិច្ចសន្យាររយៈពេល២ឆ្នាំកន្លះពីលោកMark Warburtonដែលបានលាឈប់ពីក្រុម ... Read More »

លោកGary Rowettត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្រុមDerby County

ក្លិបបាល់ទាត់ Derby Countyនៅក្នុងក្របខណ្ឌ័អង់គ្លេសChampionshipបានសម្រេចតែងតាំង លោកGary Rowettជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-១៩។ លោកGary Rowettបានមកជំនួសតំណែងរបស់លោកSteve McClarenដែលត្រូវបណ្តេញចេញពី តំណែងកាលពីកាលពីថ្ងៃអាទិត្យ។ Rowettក៏ជាអ្នកចាត់ការទី៥ក្នុងរយះពេលតែ១៣ខែចុងក្រោយ ក្នុងនោះមានអ្នកចាត់ការដូចជាPaul Clement, Darren Wassall, Nigel ... Read More »

កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យចុះបង្ក្រាបជនសង្ស័យ២នាក់ និងថ្នាំញៀន៣កញ្ចប់ធំ/តូច បានជាបន្ដបន្ទាប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានចុះបង្ក្រាបជនសង្ស័យ ២ នាក់ និងថ្នាំញៀន៣កញ្ចប់តូចធំ រួមទាំងម៉ូតូស្កុពីមួយគ្រឿង និងម៉ូតូវីវ៉ា ជាប់រទេះលក់ភោសជ្ជៈមួយគ្រឿងថែមទៀតជាបន្តបន្ទាប់ ។ ក្នុងប្រតិបត្តិចុះបង្ក្រាបបទល្មើសខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ... Read More »

កម្មការិនីរោងចក្រម្នាក់ត្រូវចោរឆក់កាបូបហើយ ជះទឹកអាស៊ីតថែមទៀត សង្ស័យគំនុំ

ភ្នំពេញ ៖ នារីជាកម្មករោងចក្រម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយ រួចបានជះទឹកអាស៊ីតបន្ថែមទៀត បណ្តាលឲ្យរងរបួសពេញផ្ទៃមុខ ខណៈកំពុងជិះកង់ទៅរៀនអ៊ុតសក់ កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងត្បុងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ ... Read More »

ស្ត្រីជនពិការម្នាក់បាត់ខ្លួនកូនស្រី២ថ្ងៃកាន់រូបថតដើររកគ្រប់ទីកន្លែងមិនឃើញ ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ភ្នំពេញ៖ ស្រ្តីជាជនពិការម្នាក់ រួមដំណើរជាមួយកូនរបស់គាត់ផ្សេង ទៀត និងសាច់ញាតិផងបានកាន់រូបថត កូនស្រីជាទីស្រឡាញ់ស្មើជីវិតម្នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយ អន្តរាគមន៍ស្វែងរកកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួនអស់រយះពេល២ថ្ងៃមកហើយ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ សមាហរណកម្មយុវជន យុវនារី ៤៩៧នាក់ ដែលជាសះស្បើយពីសារធាតុញៀន នៅឱកាសខ្ញុំ ត្រូវត្រឡប់ទៅសហគមន៏វិញ

ភ្នំពេញ ៖ ជនរងគ្រោះដោយសារធាតុញៀន ចំនួន ៤៩៧ នាក់ ស្រី ២៨នាក់ ត្រូវបានធ្វើពិធីសមាហរណកម្មត្រឡប់ ទៅសហគមន៍វិញ ។ ក្រុមប្រឹក្សាជំនាញ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ បានសម្រេចបញ្ជូនជនរងគ្រោះដោយសារការ សេពគ្រឿងញៀន ... Read More »

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្ដរាគមន៍ខណ្ឌឆ្មក់បង្ក្រាបបានជាបន្ដបន្ទាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន៣ កញ្ចប់តូចធំត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្ដរាគមន៍ខណ្ឌមានជ័យឆ្មក់បង្ក្រាបបានជាបន្ដបន្ទាប់ ។ ប្រតិបត្តិការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ស្ថិតចំណុចផ្លូវបេតុង ភូមិឫស្សី១ ... Read More »

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូងច្រានចោលលិខិតសុំលាលែងពីតំណែងជាក្រុមរបស់មន្ត្រីរដ្ឋាភិបាល

ប្រធានាធិបតីចាំផ្ទះកូរ៉េខាងត្បូង លោក Hwang Kyoahn នៅ ថ្ងៃទី១៤ ខែមីនា បានច្រានចោលលិខិតសុំលា លែងចេញពីតំណែងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតី។ ការច្រានចោលនោះ ដោយយកហេតុផលថា ចាំបាច់ត្រូវតែដោះស្រាយលើបញ្ហាសន្តិសុខ និងសេដ្ឋ កិច្ចរបស់ប្រទេសជាតិ។ ... Read More »