ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូមួយគ្រឿងបុកកុមារីដើរឆ្លងផ្លូវថ្នល់បណ្តាលឲ្យរងរបួស២នាក់នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កុមារីម្នាក់ និងបុរសម្នាក់បានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីគ្រោះថ្នាក់ដើរឆ្លងថ្នល់ ហើយត្រូវម៉ូតូបើកបុក ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហួសផ្លូវកោងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ... Read More »

ចោរលួចម៉ាស៊ីនកាណូតពីកំពង់លែង សមត្ថកិច្ចចាប់បាននៅឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលជំនាញខាងលួចម៉ាស៊ីនកាណូតរបស់អ្នកស្រុក ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន បន្ទាប់ពីលួចម៉ាស៊ីនកាណូតពីឃុំផ្លូវទូក ស្រុកកំពង់លែង ។ ហេតុការណ៍ឃាត់ជនសង្ស័យលួចម៉ាស៊ីនកាណូតនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ... Read More »

លោកអូស្មាន ហាស្សាន់ ស្នើឲ្យអ្នកវិនិយោគិន ម៉ាឡេសុី ដែលផ្គត់ផ្គង់សាច់មាន់បែបហាឡាល់ខ្នាតធំបំផុតមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញ ដំណើរទស្សនកិច្ចសិក្សាពីបច្ចេកទេសផលិត និងផ្គត់ផ្គង់សាច់មាន់ហាឡាល ( ការផ្គត់ផ្គង់ ម្ហូបអាហា ឥស្លាម ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធពីបទរក្សាទុក និងចែកចាយគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យនេះ បានរក្សាទុក និង ចែកចាយសារធាតុញៀននៅក្នុងផ្ទះ ។ ការឃាត់ខ្លួនត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ... Read More »

វិបត្តិសេដ្ឋកិច្ច វេណេហ្ស៊ុយអេឡា ឈានដល់ការរារាំងរថយន្តប្លន់ទំនិញ

ឃ្លីបវីដីអូមួយបានបង្ហោះតាមបណ្តាញអ៊ីនធឺណេត បង្ហាញឲ្យឃើញថា ហ្វូងមនុស្ស នាំគ្នាស្ទាក់រថយន្តដឹកមាន់ ប្លន់យកទាំងអស់ ។ ហេតុការណ៍ខាងលើកើតឡើង នៅក្នុងទីក្រុង Tocuyito ប្រទេសវេណេហ្ស៊ូអេឡា ។ ឃ្លីបវីដីអូខាងលើបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិខ្វះស្បៀងអាហារ ដែលបានកើតឡើងនៅក្នុងប្រទេសនេះ ដោយសារតែវិបត្តិនយោបាយ តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។ ... Read More »

Roberto di Matteo ត្រូវបណ្តេញចេញពីតំណែងក្រោយដឹកនាំបាន១២៤ថ្ងៃ     

លោក Roberto di Matteo ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅរបស់ ក្លិប Aston Villa ហើយក្រោយគាត់ដឹកនាំបានតែ១២៤ថ្ងៃប៉ុណ្ណោះ ។ អតីតកីឡាករ និងអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea រូបនេះត្រូវបានតែងតាំងមកដឹកនាំក្រុម Aston ... Read More »

ស្រវឹងស្រាឡើងជោកជាំជិះម៉ូតូទៅបុករ៉ឺម៉ក់ម៉ូតូ ដែលកំពុងដឹកភ្ញៀវបណ្ដាលឲ្យក្រឡាប់ និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជន២នាក់ស្រវឹងស្រា បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយរេចង្កូតពេញផ្លូវជ្រុលទៅបុករ៉ឺម៉ក់ម៉ូតូដែលកំពុងដឹកភ្ញៀវបណ្ដាលឲ្យរ៉ម៉ក់ម៉ូតូក្រឡាប់ផ្អៀងជើង ហើយធ្វើឲ្យភ្ញៀវម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសាលមហោស្របចតុមុខ តាមបណ្ដោយផ្លូវព្រះសុធារុស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

រថយន្ដកាមរីកូរ៉ូឡា បុកម៉ូតូរបួសធ្ងន់ម្នាក់ ស្រាល២នាក់នៅកំពង់ធំ

ខេត្តកំពង់ធំ៖  រថយន្ដកាមរីកូរ៉ូឡា បុកម៉ូតូរបួសធ្ងន់ម្នាក់ ស្រាល2នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ6 ត្រង់ចំណុច ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ... Read More »

ប្រធាន FIFA ចង់ឲ្យមាន៤៨ក្រុមទៅប្រកួត World Cup

លោក Gianni Infantinoប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានស្មើឲ្យមានក្រុមរហូត ដល់ទៅ៤៨ក្រុមប្រកួតWorld Cupក្នុងជុំចុងក្រោយ ដោយចំនួននេះលើសនឹងចំនួនក្រុមដែលគាត់ធ្លាប់ សន្យាមុនពេលបោះឆ្នោតជ្រើសរើសប្រធានFIFAទៅទៀត។ ការសន្យាមួយរបស់លោកGianni Infantinoពេលក្លាយទៅជាប្រធានFIFAគឺគាត់នឹងបង្កើនចំនួន ក្រុមជម្រើសជាតិរហូតដល់ទៅ៤០ប្រទេសដើម្បីចូលរួមប្រកួតWorld Cupខណៈដែលបច្ចុប្បន្នមានតែ ៣២ក្រុមប៉ុណ្ណោះដែលលេងក្នុងវគ្គជម្រុះតាមពូលជុំចុងក្រោយនៃWorld Cup។ ពេលនេះលោកInfantinoដែលមានសញ្ជាតិអ៊ីតាលីបានស្មើឲ្យមានរហូតដល់ទៅ៤៨ប្រទេសមកលេងជុំចុងក្រោយប៉ុន្តែ១៦ប្រទេសត្រូវកាត់ចេញដោយការប្រកួត Play-Off។ ... Read More »

សន វិជ្ជបុត្រ យកអង្ករ២តោន និងថ្នាំពេទ្យចែកជូនជនក្រីក្រ១០០គ្រួសារនៅស្រុកកំណើត

ខេត្តព្រៃវែង៖ តារាចម្រៀង ចិត្តធម៌ សន វិជ្ជបុត្របានយកអង្ករចំនួន២តោន និងសម្ភារៈមួយចំនួនបានមកពីទឹកចិត្តសប្បុរសជនចែកជូនដល់ចាស់ជរាជនគ្មានទីពឹង១០០គ្រួសារនាស្រុកកំណើតតាមការសន្យា។ ការជូនអំណោយនេះបានធ្វើឡើងក្រោយពីប្រកាសទិញកសិផលកសិករដែលកំពុងខ្វះខាតទីផ្សារកន្លងមក និងអាចចូលរួមធ្វើបុណ្យដាក់ទានដល់ក្រុមគ្រួសារដែលមានជីវភាពលំបាកពិតប្រាកដដោយផ្ទាល់ដៃ។ ការប្រគល់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅលើទឹកដីកំណើតនាឃុំធាយ ស្រុក បាភ្នំខេត្ត ព្រៃវែងដោយមានវត្តមានសិល្បករមួយចំនួនចូលរួមផងដែរ ... Read More »

ជម្លោះរាំធុងបាស់ ៨នាក់ព្រួតវាយ២នាក់ សន្លប់ម្នាក់ របួសស្រាលម្នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជន៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីយុវជនទាំងនេះបានវាយទៅក្រុមយុវជនមួយក្រុមទៀតបណ្តាលអោយសន្លប់ស្តូកស្តឹងម្នាក់ និង ម្នាក់ទៀតបានរងរបួសស្រាល ក្នុងពេលដែលកំពុងរាំវង់ធុងបាស់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅវត្តសំរោងកង្រី ស្ថិតក្នុងភូមិសំរោង ឃុំពោធិ ... Read More »

ករណីឃាតកម្ម!ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងប្រឡាយទឹកខាងជើងវត្តធម្មត្រៃយ៍​ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅក្នុងប្រឡាយទឹកខាងជើងវត្តធម្មត្រៃយ៍ ដោយមានផ្លែដែកឆាបចាក់ជាប់នឹងគុម្ពត្រចៀក និងមានខ្សែលីឡុងរឹតជាប់នឹងកសាកសព យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹកជាប់ផ្លូវ ៣០ម៉ែត្រ ... Read More »

ផ្លូវបេតុងមួយខ្សែនៅខាងជើងវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែបានខូចក្រហេងក្រហូងដូចថ្លុកក្របីហើយ សូមមន្រ្តីពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌឫស្សីកែវជួយមើល

ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវបេតុងមួយខ្សែ នៅខាងជើងវត្តទួលសុវណ្ណារាមហៅវត្តទួលសង្កែ ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌឬស្សីកែវ និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។ ទីតាំងផ្លូវនេះ ... Read More »

បុរសម្នាក់បើករថយន្តដេញបុកមនុស្សជាបន្តបន្ទាប់បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់៥នាក់នៅនឹងកន្លែង

ខេត្តបន្ទាយមានជ័យ៖ បុរសឈាមក្តៅម្នាក់ បានបើករថយន្តដេញបុកមនុស្សទាំងកម្រោលបណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅនឹងកន្លែង និងរបួសធ្ងន់៥នាក់បន្ថែមទៀត នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវចែកជា៤ ផ្ទះផេងហួ បុករះរហូតដល់ស្ពានទឹកថ្លាតែម្តង ។ លោកវរៈសេនីយ៍ត្រីភឿក ... Read More »

បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការដោយសារបង្កគ្រោះថ្នាក់ចរាចរធ្វេីឲ្យមនុស្សស្លាប់១នាក់ និងរបួស៩នាក់

បន្ទាយមានជ័យ: បុរសម្នាក់ស្រវឹងស្រាជោកខ្លួន ហេីយបេីករថយន្តបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត បង្កឲ្យស្រ្តីម្នាក់បានបង់ជីវិតនៅក្នុងរថយន្តយ៉ាងអាណោចអាធ័មបំផុត ។ ក្នុងហេតុការណ៍ខាងលេីនោះ គឺកេីតឡេីងនៅម៉ោង ៥ និង៥៥នាទីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចលេីស្ពានទឹកថ្លា ... Read More »

នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូនិងរថយន្តបុករបួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានភាពភ្ញាក់ផ្អើល ដោយសារតែនារីវ័យក្មេងម្នាក់ កំពុងដើរឆ្លងផ្លូវក៏ត្រូវម៉ូតូ និងរថយន្តបុកដួលបោកនឹងថ្នល់បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារភ្នំពេញ ... Read More »

គ្រោះថ្នាក់ចរាចរណ៍៤លើករបួសធ្ងន់ស្រាល៣២នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្ស ក្មេង ចាស់ ប្រុស ស្រីចំនួន៣២នាក់ បានរងរបួសធ្ងន់ ស្រាល និងខូចខាតមធ្យោបាយម៉ូតូ រថយន្តជាច្រើនគ្រឿងផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន០៤លើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់ដើរដូរលុយដុល្លារក្លែងក្លាយតាមវត្តអារ៉ាម 

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចស្រុកភ្នំក្រវាញ ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានស្ត្រីម្នាក់ដើរដូរលុយក្លែងក្លាយតាមវត្តអារ៉ាម ។ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំក្រវាញបានឱ្យដឹងថា ... Read More »

បាញ់គំរាម ១គ្រាប់ ដុតកំទេចម៉ូតូចំនួន ២គ្រឿងនៅខេត្តពោធិ៍សាត់ 

ខេត្តពោធិ៍សាត់៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ៤នាក់ ប្រដាប់ដោយអាវុធកាំភ្លើង AK ស្វាយបត់ចំនួន១ដើម បានបាញ់គំរាមភ្ជុចដីចំនួន ០១គ្រាប់ រួចដុតកម្ទេចម៉ូតូចំនួន២គ្រឿង រួចគេខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងព្រៃភ្នំ ... Read More »

មន្រ្តីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យ ម្ហូបអាហារនៅរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងផ្សារសិរីសោភ័ណ  

ខេត្តបន្ទាយមានជ័យ៖ កាហ្វេ និងភេសជ្ជៈ ទឹកក្រូចមួយចំនួន ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ រកឃើញ ដែលអាជីវករចំនួន២តូប នៅក្នុងផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ច្រកក្នុងថង់ជាទេយ្យទាន ដើម្បីលក់ឱ្យប្រជាពលរដ្ឋទិញយកទៅប្រគេនព្រះសង្ឃ ។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌក្រោយពីគេមើលឃើញថា ... Read More »

កម្ពុជាស្នើឲ្យចិនជួយពង្រឹងសមត្ថភាពវិស័យអធិការកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យចិនជួយកម្ពុជាលើវិស័យអធិការកិច្ច ដើម្បីជំរុញឲ្យការអនុ វត្តវិស័យនេះកាន់តែមានឥទ្ធិពលនិងប្រសិទ្ធិភាពខ្ពស់ពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យចំទិសដៅ។ ក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៣ ខែតុលា នេះរវាងលោកស្រីឧបនាយក រដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចជាមួយ លោក ជាំង ប៉ូ ឯកអគ្គរដ្ឋទូត ... Read More »

សមត្ថដកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការដោយជាប់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖ សមត្ថកិច្ចនៃប៉ូលិសប្រឆាំគ្រឿងញៀន បានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកពួក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទជួញដូរគ្រឿងញៀន និងសារធាតុញៀនដោយខុសច្បាប់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ការចាប់ខ្លួននេះប្រព្រឹតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។ ដីការបង្គាប់លេខ៣១/២០១៦ចុះថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦ ចេញដោយលោកសំ ប៊ុនពៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប ... Read More »

ឈ្មួញកណ្តាលបន្តឆ្លៀតឱកាសទិញស្រូវប្រជាកសិករតម្លៃថោក 

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖  ប្រជាកសិករផលិតពូជស្រូវ សែនក្រអូប នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបន្តត្អូញត្អែរលក់ស្រូវតម្លៃថោកជាដដែល ទន្ទឹមដែលក្រុមហ៊ុន ដែលប្រមូលទិញស្រូវតម្លៃថ្លៃ មានក្រុមការងារចុះទៅទិញស្រូវនៅមានកំរិត ទន្ទឹមដែលប្រជាកសិករកំពុងប្រមូលផលស្រូវយ៉ាងគំហុក ជាហេតុនាំឱ្យឈ្មួញកណ្តាលឆ្លៀតឱកាសចូលទៅទិញស្រូវ ប្រជាកសិករដែលក្រុមហ៊ុនទៅទិញ មិនទាន់ដល់ ដោយទិញពីប្រជាកសិករក្នុងតម្លៃថោក។ ជាងនេះទៅទៀតនៅថ្ងៃទី២៨ ... Read More »

នគរបាលប៉ុស្តិ៍ឡាបានសៀកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន  

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទដឹកជញ្ជូន និងរក្សាទុកប្រើប្រាស់នូវសារធាតុញៀននៅក្រុងបានលុង ។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។ យោងតាមរបាយការណ៍ពីនគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ... Read More »

លិចទូកកណ្ដាលអូរបណ្ដាលឲ្យស្លាប់មួយគ្រួសារ ក្នុងនោះមានក្មេង ចាស់ ចំនួន៤នាក់

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន៤នាក់បានស្លាប់ ខណៈពីរនាក់ទៀត ជួយសង្គ្រោះទាន់ពេល ដោយសារលិចទូកកណ្ដាលអូរ ខណៈដែលជនរងគ្រោះនាំគ្នាទៅជិះទូក ទៅច្រូតស្មៅ ឱ្យគោ និងបេះផ្កាឈូកនៅវាលស្រែ ។ ហេតុការណ៍នគួរឲ្យរន្ធត់នេះ ... Read More »

បរុសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនពីបទរក្សាទុក និងប្រេីប្រាស់គ្រឿងញៀន 

 ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទដឹកជញ្ជូន រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ក្នុងក្រុងបានលុង ។  ការចុះឃាត់ខ្លួនសង្ស័យខាងលើនេះ នៅវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៦ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆេង ផាត ភេទ ប្រុស ... Read More »

លោកអូស្មាន ‌‌ ហាស្សាន់ ការវិលមកវិញរបស់សាសនិក ‌ឥស្លាម ក្នុងភារកិច្ចបុណ្យហាជ្ជីនៅក្រុងម៉ាកះ អារ៉ាប៊ីសាអូឌីត នឹងនាំមកនូវសុខសន្ដិភាព គោរពប្រណិប័តន៍តែអំពើល្អក្នុងសង្គម

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ការវិលមកវិញរបស់សាសនិក ‌ឥស្លាម ក្នុងភារកិច្ចបុណ្យហាជ្ជីនៅក្រុងម៉ាកះ អារ៉ាប៊ីសាអូឌីត ចំនួន ៨០០នាក់ ឆ្នាំនេះ គឺជាកាតបកិច្ចទី៤ ទទួល បានបុណ្យខ្ពង់ខ្ពស់ និងនាំមកនូវ ... Read More »

ក្មេងទំនើង២ក្រុម គ្រាន់តែមើលមុខគ្នា បង្កជម្លោះកាប់ចាក់គ្នា សមត្ថកិច្ចបាញ់គំរាម១គ្រាប់ឃាត់បាន៣នាក់

ភ្នំពេញ ៖ ក្មេងទំនើង២ក្រុម គ្រាន់តែរឿងមើលមុខគ្នាបង្កជម្លោះរហូតឈានដល់កាប់ចាក់គ្នា ប៉ុន្តែត្រូវសមត្ថកិច្ចបាញ់គំរាម១គ្រាប់ឡើងលើឃាត់បាន៣នាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៤៥នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតក្នុងសង្កាត់កាកាប ។ ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនប្រុសស្រី៣នាក់បានជិះម៉ូតូស្កុបពីឌុបគ្នា ហើយក៏បានជួបយុវជន១ក្រុមដោយពួកគេទាំងនោះបានស្រែកអោយថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (Cambodian University for Specialties-CUS)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ... Read More »

បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកោះធំចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ អធិការនគរបាលស្រុកកោះធំលោក ... Read More »