ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកបើកម៉ូតូVision បុករថយន្តកង់ទីន័ដែលឈប់ចតគ្នានភ្លើងសញ្ញាពីក្រោយរងរបួសបែកក្បាល​​

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលបាក់ធ្មេញយ៉ាងដំណំ ខណៈដែលជិះម៉ូតូបុកគូថរថយន្តកង់ទីន័រ ដែលឈប់លើផ្លូវជាតិលេខ១ពេញទំហឹងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះបង្គោលគីឡូមែត្រលេខ១៦៤ លេខ១៦៥ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនរងគ្រោះដែលរងរបួសមានឈ្មោះហម ... Read More »

ប្រជាកសិកររអ៊ូរទាំបញ្ហាតម្លៃដំឡូងមីធ្លាក់ចុះ

ខេត្តបាត់ដំបង ៖ ខណៈដែលទីផ្សារ ដំឡូងមីបានធ្លាក់ថ្លៃយ៉ាងគហុកជាប់គ្នា២ ឆ្នាំមកនេះបានធ្វើឲ្យប្រជាកសិករសម្រេចចិត្តធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗ។ ប្រការនេះហាក់មិនទាន់មានដំណោះស្រាយ នៅឡើយ ។ ប្រជាកសិកររស់នៅភូមិផ្លូវមាស ឃុំផ្លូវ មាស ស្រុករតនមណ្ឌលបានត្អូញត្អែរថា ពួក គាត់រស់នៅតាមបណ្ដោយតំបន់ព្រំដែន អស់ទឹកចិត្តនឹងដាំដំណាំផ្សេងៗទៀតហើយ ... Read More »

បាញ់ប្រហារនៅអាមេរិក បង្ហាញមុខសញ្ញាជនដៃដល់

  នៅព្រឹកថ្ងៃតី៧ ខែមករា មានការបាញ់ប្រហារមួយយ៉ាងរន្ធត់នៅអាមេរិក បានសម្លាប់មនុស្ស៥នាក់ និងរងរបួសជាច្រើននាក់ ។ នៅពេលនេះគេកំណត់អត្តសញ្ញាណបានហើយថា ជាអតីតទាហានអាមេរិកធ្លាប់ចូលរួមក្នុងសង្គ្រាមនៅក្នុងប្រទេសអីរ៉ង។ សារព័ត៌មានស CNN បានផ្សាយថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង១៣ ថ្ងៃទី៦ ខែមករា ... Read More »

នគរបាលជំនាញឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្តាប់ក្នុងករណីជួញដូរថ្នាំញៀន

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវ បានសមត្ថកិច្ចនគរបាលក្រុងបាវិតបានសហការជាមួយកម្លាំងជំនាញនគរបាល ដឹកនាំដោយលោក កាន កេន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន១ករណីឃាត់ខ្លួនជនបបានជាបន្តបន្ទាប់ក្នុងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិតាបិប សង្កាត់បាវិត និងភូមិត្រពាំងផ្លុង ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

តុលាការ​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ហ៊ាន​សម្លាប់​មនុស្ស​ព្រោះ​ជំពាក់​លុយ​ត្រឹម​៤ម៉ឺន​រៀល​​

ភ្នំពេញ:ដោយសាររឿងជំពាក់លុយ៤ម៉ឺនរៀល បុរសម្នាក់បានលបកាប់បុរសម្នាក់ស្លាប់ក្នុងអង្រឹង ។ ជនល្មើសត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ។ ហេតុការណ៍កាប់សម្លាប់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ... Read More »

សមត្ថកិច្វស្រុកឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីជួញដូថ្នាំញៀន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួន យុវជនសង្ស័យម្នាក់ពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន នៅទល់មុខកាស៊ីណូសៀងហៃរីស៊ត កាលពីវរលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យម្នាក់ឈររេរានៅមុខកាស៊ីណូ ... Read More »

ម៉ូតូបុកគ្នាស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ បុគ្គលិកកាស៊ីណូម្នាក់បានបាក់កស្លាប់ភ្លាមៗ ខណះដែលជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ត្រូវម៉ូតូម្ខាងទៀតបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១២៩/១៣០ ភូមិ ឃោសាង សង្កាត់ ស្វាយតឿ ... Read More »

ប្រធានសាខាកាកបាទក្រហមខេត្តក្រចេះជួលទីតាំងឱ្យឈ្មួញធ្វើអាជីវកម្មខ្សាច់ក្រួស

ខេត្តក្រចេះ៖ទីតាំងបរិវេណសាខាកាកបាទក្រហមខេត្តក្រចេះ ដែលមានទីតាំងនៅផ្លូវមាត់ទន្លេកណ្តាលទីប្រជុំជនខេត្តបានក្លាយជាកន្លែងស្តុបខ្សាច់,ក្រួស សំរាប់ធ្វើអាជីវកម្មបូមក្រួសខ្សាច់ទ្រង់ទ្រាយធំស្របពេលដែលទីតាំងមួយនេះហុំព័ទ្ឋទៅដោយផ្ទះពលរដ្ឋនិងមន្ទីរធ្វើការរបស់រាជការជាច្រើនស្ថាប័ន។ សេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងសាខាកាកបាទក្រហមខេត្តក្រចេះ ត្រូវបានប្រធានសាខាខេត្ត ជួលទៅឱ្យឈ្មួញ សំរាប់ធ្វើអាជីវកម្មខ្សាច់ក្រួស ដោយមានចុះកិច្ចសន្យាកុងត្រាជាមួយគ្នា ក្នុង១ឆ្នាំម្តង ប៉ុន្តែគេមិនបានបញ្ជាក់ថា ជួលក្នុងតម្លៃប៉ុម្មាននោះទេ ។ នេះបើតាមការអះអាងរបស់ លោក ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកស្នាក់ការទូទាំង២៥ខេត្ត-ក្រុងក្នុងឆ្នាំ២០១៧

ភ្នំពេញ៖ នាពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា នឹងបង្កើតទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបានគ្រប់២៥ខេត្ត ក្រុង ដើម្បីសំដៅធ្វើយ៉ាងណា ទប់ស្កាត់ និងបង្ក្រាបរាល់អំពើពុករលួយឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នាឆ្នាំ២០១៧នេះ ។ ... Read More »

បុរសម្នាក់ដេកស្លាប់នៅក្នុងម៉ូតូកង់បីសង្ស័យខ្យល់គរ

ភ្នំពេញ: បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ នៅក្នុងម៉ូតូកង់បី សង្ស័យខ្យល់គរ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ចំនុចកើតហេតុនៅទុលមុខនិង ក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់ សម្តេចជួនណាត ... Read More »

លោក ម៉ក់ ពេជ្ជរិទ្ធ : ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាក្តីបារម្ភរបស់ក្រុមការងារគណបក្សប្រជាជន

ខេត្តកណ្តាល : ជាថ្មីម្តងទៀតលោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន២នៅក្នុងស្រុកកៀនស្វាយ បានបញ្ជាក់ដូច្នេះថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពី ទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ ទង្វើបែបនេះមិនអាចទទួលយកបានឡើយ ហើយក៍មិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្សប្រជាជនចុះជួយប្រជាជននៅតាមមូលដ្ឋានដែរ ... Read More »

សាលាខេត្តស្ទឹងត្រែងប្រារព្ធពិធីរំលឹកខួបថ្ងៃកំណើតទីពីរ ៧ មករា

ខេត្តស្ទឹងត្រែង: លោកអភិបាលនៃគណ:អភិបាលខេត្តម៉ុម សារឿន លោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកវាន់ វុធ ឥសរ:ជនដ៍ឆ្នើម នៃគណ:បក្សប្រជាជនកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សិស្សកាយរឹកបងប្អូនពុកម៉ែប្រជាជនក្នុងខេត្តទាំងមូល អញ្ចើញចូលរួមសរុបជាង១០០០នាក់ក្នុងអង្គមេទិញនេះ ... Read More »

ហិង្សាដោយចេតនាមានស្ថានទម្ងន់ ចាក់ស្លាប់ម្នាក់ នៅក្នុងវង់រាំ

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានភ្លាមៗ ខណៈជនសង្ស័យ និងបក្ខពួកបានផ្ទុះហិង្សាដោយចេតនាមានស្ថានទម្ងន់ (ចាក់គូរទំនាស់ប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម) ដោយទំនាស់គ្នាក្នុងវង់រាំពិធីអាពាហ៍ពិពាហ៍(ជាន់ជើង) ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី០៧ ខែមករា ២០១៧ នៅចំណុចអំពួចក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍នៅផ្ទះឈ្មោះ នាង ... Read More »

ឃាត់ខ្លួនជាងឈើ២នាក់ ពីបទប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកំលាំងប៉ុស្តិ៍រដ្ឋបាល ស្រះចកខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់ស្ដែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៧វេលាម៉ោងប្រហែល ... Read More »

ផ្ទះសំណាក់ស្រែយើងផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជាក់ស្តែងឃាត់ខ្លួន៣នាក់ និងថ្នាំញៀន៣៣កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី០៣នាក់ដែលនាំគ្នាទៅពពាក់ពពូនប្រើប្រាស់ថ្នាំញៀននៅក្នុងសំណាក់ត្រូវបានកាលពីវេលាម៉ោង១៧ព្រលប់ថ្ងៃទី០៦ខែមករាឆ្នាំ២០១៧នៅក្នុងសំណាក់យីហោ(ស្រែយើង)ដែលមានទីតាំង១៣២ភូមិ២សង្កាត់ស្រះចកខណ្ឌដូនពេញ។ ជនសង្ស័យ៣នាក់ដែលត្រូវឃាត់ខ្លួននេះទី១ឈ្មោះឆុន ឈៀងភេទប្រុសអាយុ៣៥ឆ្នាំទី២ឈ្មោះជា វណ្ណី ភេទស្រីអាយុ២៨ឆ្នាំនិងទី៣ឈ្មោះពៅ ស្រីសឿន ពុំមានមុខរបរនិងទីលំនៅពិតប្រកដ។ត្រូវបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើដឹងយ៉ាងច្បាស់ថានៅក្នុងផ្ទះសំណាក់យីហោ(ស្រែយើង)នេះសម្បូរទៅក្រុមក្មេងមកពពាក់ពពូននាំគ្នាប្រើប្រាស់ក៏ដូចជាការជួញដូរថ្នាំញៀនពេញបន្ទក់នោះព្រោះម្ចាស់ផ្ទះសំណាក់នោះមានភាពធូរលង់មិនខ្វល់ពីការប្រើប្រាស់ថ្នាំញៀននោះទើបកម្លាំងសមត្ថកិច្ចការិយាល័យជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញដែលដឹកនាំដោយលោកអេង ធារិទ្ធិ នាយការិយាល័យដោយមានការអនុញ្ញាតិពីលោកសៀង ... Read More »

ប្រទេសចិនចំណាយប្រាក់៣៦០ពាន់លានដុល្លារសម្រាប់គម្រោងថាមពលព្រះអាទិត្យ

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងធ្វើការ វិនិយោគលើគម្រោងថាមពលព្រះអាទិត្យ ដែលមានទឹកប្រាក់ប្រមាណ៣៦០ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ(២០១៦ -២០២០) សារព័ត៌មាន Reuters បានចុះផ្សាយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ថា លេ ខាធិការដ្ឋានថាមពលជាតិ (NEA) បាន ប្រកាសឲ្យដឹងពីគម្រោងខាងលើនេះ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ មេទ័ពប្រទេសអង់គ្លេស៖ ណាតូមិនអាចទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសរុស្ស៊ីឡើយ

ក្រោយពេលបញ្ចប់សង្គ្រាមត្រជាក់ បណ្តាប្រទេសណាតូបានសុំាទៅនឹងបរិយាកាសសន្តិភាពដោយមិនបានត្រៀម លក្ខណៈទប់ទល់នឹងប្រទេសមហាអំណាច យោធាដូចជាប្រទេសរុស្ស៊ីឡើយ។ អតីតមេទ័ពអង់គ្លេសលោក Richard Barrons បានបញ្ជាក់ថា កម្លាំងរបស់ណាតូ ជាយូរណាស់មកហើយមិនដែលចូលកៀក ស្ថានភាពទប់ទល់នឹងសត្រូវដែលមាន កម្លាំងខ្លាំងជាងខ្លួននោះឡើយ។ នៅពេលនេះណាតូមិនស្ថិតនៅក្នុងដំណាក់កាល ត្រៀមលក្ខណៈខ្ពស់នៅក្នុងការធ្វើសង្គ្រាមនោះទេ ហើយបើមានសង្គ្រាមណាតូក៏មិនអាចយកឈ្នះនោះដែរ។ ... Read More »

ខេត្តកពង់ឆ្នាំងធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកួតកីឡាវាយសីអបអរសាទរថៃ្ងជ័យជំនះ៧មករា

ភ្នំពេញ៖ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ឲ្យដឹង នាថ្ងៃថ្ងៃទី៦ ខែមករា ថា ព្រឹត្តិការណ៍ប្រកួតវាយសីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជំនះថ្ងៃ៧ មករា ដែលសហព័ន្ធវាយសីកម្ពុជាតែងតែរៀបចំជារៀងរាល់ឆ្នាំនោះ នឹងដំណើរការប្រកួតរយៈពេល២ថៃ្ង ចាប់ពីថៃ្ងទី១៤ ... Read More »

ព្យុហយាត្រាទ្រង់ទ្រាយធំគាំទ្រមេដឹកនាំគីម ជុងអ៊ុន

កាលពីថ្ងៃទី៥ ខែមករា កូរ៉េខាងជើង បានរៀបចំពិធីមិទ្ទិញជាទ្រង់ទ្រាយធំដើម្បីប្តេជ្ញាអនុវត្តភារកិច្ចដែលមេដឹកនាំ គីម ជុង អ៊ុន បានដាក់ចេញក្នុងសារចូលឆ្នាំថ្មី២០១៧ កន្លងមក។ បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយថា ពិធីមិទ្ទិញបានធ្វើឡើងនៅ ទីលានគឹមអុីលស៊ុង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបជាមួយពលរដ្ឋរាប់សិបពាន់នាក់នៅកណ្តាលទីក្រុងព្យុងយ៉ាង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គល់នោះគឺមេដឹកនាំ គីម ... Read More »

ស្ត្រីឥណ្ឌាម្នាក់ត្រូវក្រុមបុរសល្មោភកាម៦នាក់ចាប់រំលោភបូកកាលពីថ្ងៃឆ្លងឆ្នាំ

នៅក្នុងទីក្រុង Bangalore ប្រទេស ឥណ្ឌាស្ត្រីម្នាក់ត្រូវក្រុមបុរសមានគ្នាដល់ទៅ៦នាក់ចាប់រំលោភបូកតាំងពីក្នុងអំឡុងពេលឆ្លងឆ្នាំមកម៉្លេះ រហូតមកដល់ពេលនេះប៉ូលិសចាប់បានមនុស្ស៦នាក់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ ស្ត្រីរងគ្រោះមិនបានប្តឹងប៉ូលិសឡើយ ប៉ុន្តែប៉ូលិសបានបញ្ជាក់ហើយថា ភស្តុតាងដែលមាននៅក្នុងវិដេអូគឺគ្រប់គ្រាន់សម្រាប់ ការចោទប្រកាន់ទៅលើបុរសទាំង៦នាក់នោះ។ មន្ត្រីក្នុងតំបន់ដដែលបាននិយាយ ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្រោយពេលដែលរូបភាពវីដេអូជាច្រើនត្រូវបាន បង្ហោះចែកចាយពាសពេញប្រព័ន្ធអនឡាញ ... Read More »

តារាចម្រៀងល្បីៗទទួលបានមេដាយពីរដ្ឋាភិបាល

ភ្នំពេញ៖ តារាចម្រៀងប្រុស ស្រីល្បីឈ្មោះ៥រូបទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលបន្ទាប់ពីពួកគេបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមពិសេសជុំវិញការជំរុញនិងផ្សព្វផ្សាយឲ្យមហាជនបានយល់ពីបញ្ហាអំពើពុករលួយ។ កម្មវិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០១៧នេះនៅក្នុងទិវាបុណ្យជាតិ៧មករា និងទិវាអន្តរជាតិប្រឆាំងអំពើពុករលួយដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តារាចម្រៀងដែលទទួលបានមេដាយ និងបណ្ណសរសើរនៅពេលនោះមានកញ្ញា មាស សុខសោភា កញ្ញា សុគន្ធ និសា កញ្ញាញឹម ... Read More »

ប៉េអឹមក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវប៉េអឹមក្រុងបានលុងឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនឹងជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ នៅត្រង់ចំណុច និយាមកា ១៥១០៤-២០៦១៥ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី។ តាមកម្លាំងប៉េអឹមក្រុងបានលុងដែលចុះបង្ក្រាបបានឲ្យដឹងថា ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Napoli, Real Madrid, ParisSG, Lille មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Napoli, Real Madrid, ParisSG, Lille ជាក្រុមដែលមានប្រវត្តិប្រកួតល្អ និងមាន រំពឹងឈ្នះគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ អុីតាលី Serie A Empoli(17) Vs ... Read More »

សម័យកាលលោក ដូណាល់ ត្រាំ មិនអនុញ្ញាតឲ្យចាញ់នៅក្នុងការប្រកួតប្រជែងអាវុធឡើយ

ប្រធានាធិបតីថ្មីអាមេរិកកន្លងមកបានប្រកាសថា នឹងមានការប្រកួតប្រជែងអាវុធ ក្រោយពេលលោកឡើងកាន់តំណែង ប្រធានាធិបតី។ ការប្រកាសខាលើរបស់លោកត្រាំក្រោយពេលដែលអាមេរិកខកខាននៅក្នុងការផលិតអាវុធទំនើបៗ ជាច្រើន ឆ្នាំកន្លងមក។ ការប្រកាសរបស់លោក ត្រាំ គឺជួនគ្នា នឹងអត្ថបទរបស់លោក David Andelman បានសរសេរអត្ថបទមួយចុះផ្សាយនៅលើសារព័ត៌មានអាមេរិក USA ... Read More »

បាល់ទាត់នៅអង់គ្លេស League 1+2 ថ្ងៃនេះ Bradford, Scunthorpe, Mansfield, Stevenage សង្ឃឹមរក បាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅអង់គ្លេស League 1+2 ថ្ងៃនេះក្រុម Bradford, Scunthorpe, Mansfield, Stevenage ប៉ះជាមួយក្រុមភ្ញៀវដែលមានប្រវត្តិប្រកួត និងចំណាត់ថ្នាក់មិនសូវល្អ អាចមានសង្ឃឹម រកបាន៣ពិន្ទុពីគូប្រកួត ក្នុងទឹកដីរបស់ខ្លួន ។ អង់គ្លេស ... Read More »

បាល់ទាត់នៅអង់គ្លេស FA Cup ថ្ងៃនេះ ManUnited, Ipswich, Brighton, Stoke មិនដែលមានប្រវត្តិចាញ់ ក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស FA Cup ថ្ងៃនេះក្រុម ManUnited, Ipswich, Brighton, Stoke ជាក្រុមដែលមានប្រវត្តិ ល្អ និងពុំដែលមានប្រវត្តិចាញ់គូប្រកួតក្នុង ទឹកដីរបស់ខ្លួនឡើយ ។ ManUnited Vs ... Read More »

ក្រសួងកសិកម្មប្រជុំពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនិងរហោឋានកម្ម

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍វិសាមញ្ញ ដោយមានការ ... Read More »

ផ្លូវលំប្រវែង៤.៥០០ម៉ែត្រក្រោយពីជួសជុលបាន១ខែក្រុមឈ្មួញនាំគ្នាដឹកទំនិញមកពីច្រករបៀងបំផ្លាញសឹងខ្ទេចខ្ទី

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានរិះគន់ ថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុក ដាក់ ហើយក៏បានបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគ្រប់ ប្រភេទ ដែលមានចំណុះលើសតោនទាំងតូចទាំងធំតាមច្រករបៀងពីវៀតណាមឆ្លង កាត់ផ្លូវលំ នៅចំណុចវត្តទួលស្បូវ ក្នុង ភូមិលេខ៧ ឃុំសំពៅពូន ស្រុកកោះធំ ... Read More »

ឃាត់ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបក្ខពួកដើរជំរិតទារប្រាក់អ្នកលក់តាមចិញ្ចើមផ្លូវ

ភ្នំពេញ៖ ប្រធានមណ្ឌលសុខភាពផ្សារ ដើមថ្កូវ និងបក្ខពួក៣នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនពាក់ព័ន្ធ បទដើរជំរិតទារប្រាក់ពីអ្នកលក់ដូរតាម ចិញ្ចើមផ្លូវជុំវិញមណ្ឌលសុខភាពផ្សារដើម ថ្កូវ ។ ការចុះឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ៤៣០ ... Read More »

ក្រុមការងារគណបក្សទាំង២អាចនឹងជួបពិភាក្សាគ្នាក្រោយថ្ងៃទី១១ ខែមករា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជន កម្ពុជាបានឆ្លើយតបនឹងលិខិតលោក កឹម សុខា ថា ការជួបគ្នារវាងថ្នាក់ដឹកនាំក្រុម តំណាងរាស្រ្តរបស់គណបក្សទាំង២នឹងអាចធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ នេះបើយោងតាមលិខិតឆ្លងឆ្លើយរវាងលោក កឹម ... Read More »