ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧ និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ... Read More »
ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចនគរបាលឃាតខ្លួនពាក់ព័ន្ធគ្រឿងញៀន
ខេត្តសៀមរាម ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនបានរួមសហការជាមួយការិយាល័យការពារ និងអន្តរាគមន៍រួមជាមួយនឹងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីវេលាម៉ោង០៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ... Read More »
រយះពេល១០នៅក្នុងក្របខ័ណ្ឌ Premier League របស់ឆ្មាខ្មៅ Sunderland បានបញ្ចប់
ក្រុមឆ្មាខ្មៅ Sunderland បានក្លាយទៅជាក្រុមដំបូងគេបង្អស់នៅក្នុងរដូវកាលនេះ ដែលធ្លាក់ទៅលេងនៅក្នុងក្របខណ្ឌ័អង់គ្លេស Championship ដោយពុំទាន់ចប់រដូវកាលឡើយ។ រយៈពេល១០ឆ្នាំនៅក្របខ័ណ្ឌ Premier League របស់ Sunderland បានឈានដល់ទីបញ្ចប់កាលពីរាត្រីថ្ងៃសៅរ៍ បន្ទាប់ពីប្រកួតចាញ់ក្រុម Bournemouth ១ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួន ... Read More »
ស្លាប់៤នាក់ របួសធ្ងន់ស្រាល៤នាក់ ដោយសារកាមរីបុកជាមួយរថយន្តក្រុងនៅស្រុកសាមគ្គីមានជ័យ
ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៤នាក់បានស្លាប់កៀបជាប់នឹងរថយន្ត និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើង ដោយរថយន្តកាមរីហើម បានជែងជាមួយរថយន្តដឹកទំនិញ ជ្រុលទៅបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០និង១២នាទីព្រឹក ថ្ងៃទី ២៩ ខែមេសា ... Read More »
ចំនួនអ្នកចូលរួមរត់ប្រណាំង សប្បុរសធម៌ដើម្បីកម្ពុជា ២០១៧ លើសពីការរំពឹងទុក
ភ្នំពេញ៖ ការចូលរួមរត់ប្រណាំងសប្បុរសធម៌ ដើម្បីកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដែលប្រារព្ទធ្វើឡើងជាលើកទីដំបូង រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពល សហការជាមួយក្រុមហ៊ុនឯកជន ក្នុងស្រុកនោះ ត្រូវបានលោក ប៉ែន វុទ្ធី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលបញ្ជាក់ថា ... Read More »
កីឡាករ Anthony Joshuaក្លាយទៅជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្រោយផ្តួលជើងខ្លាំង Wladimir Klitschko
កីឡាករប្រដាល់ Anthony Joshua បានឈ្នះខ្សែក្រវាត់ទំងន់យក្សពិភពលោក IBF, WBA និង IBO ក្រោយផ្តួលកីឡាករអ៊ុយគ្រែន Wladimir Klitschkoក្នុងទឹកទី១១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការប្រកួតនោះធ្វើឡើងនៅក្នុងកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេសដោយមានអ្នកចូលរួមទស្សនារហូតដល់ទៅ៩ម៉ឺននាក់ដែលនេះគឺជាការប្រកួតប្រដាល់ដ៏ធំបំផុតនៅអង់គ្លេសមិនធ្លាប់មានក្នុងរយៈពេល៧៨ឆ្នាំចុងក្រោយ។ ... Read More »
ចូលទៅទិញភេសជ្ជៈទុកកូនសោជាប់ម៉ូតូត្រូវចោរលួចយកទៅបាត់ តែសំណាងល្អត្រូវនគរបាលចាប់ក្របួចបានវិញ
ខេត្តកណ្តាលៈ បុរសម្នាក់ចូលទៅទិញភេសជ្ជៈដោយមិនបានដកកូនសោរចេញពីម៉ូតូ ត្រូវចោរលួចជិះទៅបាត់ តែសំណាងល្អត្រូវបាននគរបាលក្របួចបានមកវិញ ។ ករណីលួចម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជ:ប្តីប្រពន្ធឈ្មោះ វុធ រី ស្ថិតក្នុងភូមិព្រែកល្វា ... Read More »
បុរសលក់ទឹកកកវាយបុរសចិញ្ចឹមទារងរបួសជាទម្ងន់មិនដឹងមូលហេតុ
ខេត្តព្រះសីហនុ៖ បុរសលក់ទឹកកកម្នាក់បានប្រើអំហិង្សាទៅលើអ្នកចិញ្ចឹមទា បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៣ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ... Read More »
ព្រោះជាកូនកត្តញ្ញូ ហេង ស្រីពេជ្រ សុខចិត្តចោលស្នេហ៍ឆ្លងទ្វីប
ភ្នំពេញ៖ តារាសម្តែងសាច់ខ្ចីទ្រលុកទ្រលន់ ហេង ស្រីពេជ្រ ទើបនឹងប្រកាសមានស្នេហាឆ្លងទ្វីបមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ នាងលើកឡើងថា ស្នេហានេះបានបញ្ចប់ទៅវិញហើយ។ នាងលើកឡើងថា ការបញ្ចប់ស្នេហាដ៏ខ្លីនេះ ព្រោះតែបុរសឯនាសមុទ្រចង់ឲ្យនាងបញ្ចប់ជីវិតសិល្បៈហើយ ចេញទៅសាងស្នេហ៍រួមគ្នា ។ ក្រោយពីលេចធ្លោជាមួយការងារសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេង ... Read More »
ជនសង្ស័យ២នាក់ជិះរថយន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកស្អាងក្របួច
ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឡោមព័ទ្ធក្របួចចាប់ខ្លួន គ្រាដែលជនសង្ស័យរូបនេះនិងបក្ខពួកជិះរថយន្តដោយយកគ្រឿងញៀនម៉ាទឹកកកលាក់ទុកនៅក្នុងតុក្តារូបគោធ្វើសកម្មភាពជួញដូរ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យឈ្មោះ ខុន សុខា ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំខ្ពប ... Read More »
បន្ទាប់ពីការហត់នឿយ សម្តេចតេជោមានឱកាសមកលេងកីឡា
ភ្នំពេញ៖ សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ថា៖ «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិលើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា។ ការសំរាកថ្ងៃនេះ ខ្ញុំក៏មានឱកាសមកលេងកីឡា បន្ទាប់ពីការហត់នឿយមួយរយះកន្លងមកនេះ» ៕ Read More »
អូស្ត្រាលី៖កូរ៉េខាងជើងអាចវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានព្រមានថា កូរ៉េខាង ជើង អាចនឹងបើកការវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង ហើយការដែលវាយប្រហារនោះគឺដោយសារតែចិន មិនដាក់គំនាបទៅលើកូរ៉េខាងជើង ដើម្បី ឲ្យបញ្ចប់សកម្មភាពអាវុធ ដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។ លោក Malcolm Turnbull ... Read More »
រថយន្តម៉ាកបាឡែនមួយគ្រឿងក្រឡាប់ផ្ងារកង់ធ្លាយចេញសុទ្ធតែឈើគ្រញូង
ខេត្តឧត្តមានជយ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ រថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ អត់ស្លាកលេខ បានក្រឡាប់ផ្ងារកង់ចូលទៅក្នុងរណ្ដៅ ក្អែរចេញសុទ្ធតែឈើគ្រញូង ស្ថិតនៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ... Read More »
POOL PARTY លើកទី2របស់ស្រាបៀរ Heineken នៅ STUDIO 54 ដោយមានឌីជេដ៏ល្បីជនជាតិអង់គ្លេស Bert Evans
ភ្នំពេញ៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ1ក្នុងពិភពលោកបានរៀបចំកម្មវិធីជប់លៀងដ៏ជោគជ័យមួយដែលមានឈ្មោះថា Las Vegas Style Pool Party ដោយមាន Studio 54 និងទីភ្នាក់ងារ Code Red ... Read More »
Amazon ជិតបញ្ចប់ការ free កម្មវិធី Android app
កាលពីឆ្នាំ 2015 ក្រុមហ៊ុន Amazon បានចាប់ផ្តើមដំនើរការកម្មវិធីមួយឈ្មោះថា Underground ដែលផ្តល់អោយអ្នកប្រើឥតគិតថ្លៃចំពោះ Android app និង រាល់ app ដែលគិតថ្លៃ។ សម្រាប់អ្នកដែលមិនធ្លាប់ដឹងពីមុនមក អ្នកអាចគិតថាវាជាវិធីមួយដើម្បីស្វែងរក ... Read More »
អធិការនគរបាលក្រុង/ស្រុកទាំង១២ចុះចែកអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋតាមមូលដ្ឋាន និងផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ កងកម្លាំងនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង ១២ ចម្រុះឱ្យនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍្រត្រី ហ៊ូ វ៉ាន់ នី ស្នងការនគរបាលខេត្តសៀមរាប ដែលទើបតែនឹងតែងតាំង ... Read More »
សមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកញៀនថ្នាំ២នាក់ក្នុងខេត្តសៀមរាបបញ្ជូនទៅតុលាការខេត្ត
ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល ចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅហេតុការណ៍ ធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិបន្ទាយឈើ ... Read More »
សមត្ថកិច្ចរឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ា៥០កញ្ចប់ ស្មើនឹង១៦.៥០គីឡូក្រាម នៅផ្ទះសំណាក់ថៃអាងក្រុងបាវិត
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ថ្នាំញៀនសរុបជាង១៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលប្រទះឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅក្រុងបាវិត ខណៈដែលមានសេចក្ដីរាយការណ៍ពីកម្លាំងយោធាវៀតណាមថា បានចាប់ជនជាតិវៀតណាម២នាក់នៅច្រកទ្វារម៉ុកបាយ និងរឹបអូសបានថ្នាំញៀន២គីឡូក្រាម ។ ការចុះប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងផ្ទះសំណាក់ថៃអាងនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក្នុងផ្ទះសំណាក់ថៃអាងបន្ទប់លេខ២ ... Read More »
នគរបាលប៉ុស្ដិ៍ទំនប់ទឹកឃាត់ជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន២០កញ្ចប់តូច
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានី និងដកហូតថ្នាំញៀនចំនួន២០កញ្ចប់តូច កាលពីវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើផ្លូវបេតុង១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងភូមិផ្អែ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ... Read More »
បង្កហិង្សាក្នុងគ្រួសារ ឱពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់តែងតែបង្កហិង្សាក្នុងគ្រួសារ វាយម្តាយ និងឪពុក បណ្តាលឲ្យរងរបួស ដោយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនចាត់ការតាមនីតិវិធី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនសង្ស័យឈ្មោះ ... Read More »
លួចកាបូបលុយបានហើយរត់មិនរួច ត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបលុយពីនារីម្នាក់ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុីម ... Read More »
ខ្យល់ព្យុះកំបុតត្បូងនៅអាមេរិកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់រងរបួស
ប្រភពស៊ីអិនអិនបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែមេសាថា ខ្យល់ព្យុះកម្លាំងខ្លាំងមួយបង្កឲ្យមានទឹកជំនន់ និងខ្យល់ព្យុះកំបុតត្បូងបក់បោកសម្លាប់មនុស្ស៧នាក់ និងជាង៥០នាក់ទៀតរងរបួស ភាគច្រើននៅតំបន់ Missouri, Arkansas និង Texas ។ មន្ត្រីក្នុងតំបន់ថ្លែងថា ខ្យល់កំបុតត្បូងបក់បោកនៅភាគខាងកើត Texas បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ... Read More »
លោកដូណាល់ ត្រាំ អញ្ជើញលោកRodrigo Duterte ធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន
សេតវិមានបានប្រកាសថា កាលពីថ្ងៃទី២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានអញ្ជើញលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនឲ្យបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ជាលក្ខណៈមិត្តភាព ។ មេដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ ។ ... Read More »
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ សម្តេចតេជោបានថ្លែងថា« ... Read More »
ប្រធានថ្នាក់ពង្រឹងឃុំដូងប្រគល់រថយន្តសង្គ្រោះបន្ទាន់ដល់មណ្ឌលសុខភាពឃុំដូង និងផ្ដល់អគារសម្រាលទារក១ខ្នង៣បន្ទប់
ខេត្តស្វាយរៀងៈ រថយន្តសាមុយថ្មីសន្លាងមួយគ្រឿង សម្រាប់ទុកដឹកសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ក្នុងឃុំដូងត្រូវបានលោក ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានធ្វើពិធីប្រគល់ទៅឲ្យលោកប្រធានមណ្ឌលសុខភាពដូង កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ។ លោកតឹក យី ... Read More »
រថយន្តដឹកមាន់ពីរគ្រឿងលោតឆត្រមកពីវៀតណាម សមត្ថកិច្ចអាវុធហត្ថចាប់ជាប់
ខេត្តសៀមរាប៖ កម្លាំងការិយល័យបទល្មើសសេដ្ឋកិច្ច នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ចុះប្រតិបតិ្តការបង្ក្រាបករណីរថយន្តដឹកសត្វមាន់ចំនួន២គ្រឿង លោតឆត្រមកពីប្រទេសវៀតណាម ប្រគល់ឱ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី។ ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវជាតិលេខ៦ ក្នុងភូមិស្ទឹង ឃុំប្រាសាទបាគង ... Read More »
គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជន ប្រកាសកែសម្រួលភារកិច្ច និងទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា រាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ប៉ាសុជាតិវង្ស សមាជិកគណៈកម្មាធិកណ្តាល និង ជាប្រធានគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និង លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងប្រកាសសម្រួលភារកិច្ច និងទទួលស្គាល់សមាសភាព ... Read More »
នគរបាលចាប់ខ្លូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់រួមជាមួយវត្ថុតាង
ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ រូមជាមួយវត្ថុតាងថ្នាំញៀន១៧កញ្ចប់តូច ត្រូវកម្លាំងនគរបាលប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រហាដឌីស ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចប្រាប់ថា មុនឈានដល់ឃាត់ខ្លួនកម្លាំងប៉ុស្តិ៍ផ្សារកណ្ដាលបានល្បាត ... Read More »
រថយន្តកុងទឺន័រដឹកឈើគ្រញូងកំពុងចតនៅលើកំណាត់ផ្លូវជាតិលេខ ៥៥
ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកវាលវែង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ថា មានរថយន្តកុងទឺន័រ ១គ្រឿង បន្លំដឹកឈើគ្រញូងកំពុងចតនៅលើកំណាត់ផ្លូវជាតិលេខ ៥៥ មិនទាន់មានឃើញមានចំណាត់ការពីសមត្តកិច្ចស្ថាប័នពាក់ព័ន្ធនៅឡើយទេ។ ប្រភពរាយការណ៍ខាងលើបន្តថា រថយន្តដឹកផលអនុផលព្រៃឈើបង្កប់ឈើប្រភេទប្រណិតក្រញូងនេះ គេឃើញកំពុងចតនៅលើកំណាត់ផ្លូវជាតិ ៥៥ ត្រង់ចំណុចខាងកើតអូរដេកាចម្ងាយប្រមាណ ... Read More »
សមាគមយោធិនពិការជាង១០០នាក់ តំណាង ឲ្យប្រជាពលរដ្ន៣៥៩គ្រួសារនាំគ្នាតវ៉ារឿងដីធ្លីរបស់ពួកគាត់ដែលអាជ្ញាធរមិនឲ្យចូលកាន់កាប់
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ សមាគមយោធិនពិការជាង១០០នាក់ តំណាង ឲ្យប្រជាពលរដ្ន៣៥៩គ្រួសារ បាននាំគ្នាតវ៉ារឿងដីធ្លី នៅចំណុចភូមិបន្ទាយរងៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងដីដែលពួកគាត់ធ្លាប់បានកាប់កាប់២ទៅ៣ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៤ ក្រោយមកត្រូវបានអាជ្ញាធរស្រុក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច