ភ្នំពេញ៖ វាជារឿងចម្លែក ដែលរហូតដល់ពាក់កណ្តាលខែធ្នូទៅហើយ ភ្លៀងនៅបន្តធ្លាក់ដូចរដូវវស្សា ។ ជាធម្មតា ខែនេះជារដូវរំហើយ ដែលប្រជាកសិករត្រូវប្រមូលផលស្រូវស្រែ ។ ប៉ុន្តែឆ្នាំនេះ ភ្លៀងបន្តធ្លាក់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ដល់ការប្រមូលផលស្រូវស្រែរបស់ប្រជាកសិករយើង ។ នៅជាយរាជធានីភ្នំពេញ វាលស្រូវរបស់ប្រជាពលរដ្ឋ ដែលមិនទាន់ប្រមូលផលរួចរាល់ ... Read More »
ជំនាញទាក់ឆ្កែ ទាក់ចំឆ្កែនាយរងនគរបាលប៉ុស្តិ៍ត្រូវជាប់ខ្នោះទាំងពីរនាក់
ភ្នំពេញ ៖ ក្រុមចោរជំនាញទាក់ឆ្កែពីរនាក់ត្រូវបានម្ចាស់ឆ្កែតាមទាន់ ខណៈកំពុងធ្វើសកម្មភាពទាក់ឆ្កែរបស់បុរសម្នាក់ជានាយរងនគរបាលប៉ុស្តិ៍នៅពេលទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្របយចជាប់រួចនាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅភ្លាមៗ។ មន្រី្តនករបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ទី១មានឈ្មោះ ភាន ទិត្យ អាយុ២២ឆ្នាំ ... Read More »
កម្មកររោងចក្រលូថៃចូលបម្រើការងារវិញហើយបន្ទាប់ពីកូដកម្មជិតមួយអាទិត្យ
ខេត្តស្វាយរៀង៖ កម្មករ កម្មការីនីរោងចក្រជិត២ពាន់នាក់ បានចូលបម្រើការងារដូចធម្មតាវិញ ហើយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ពន្ធ័។ លោកអ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីមានដំណោះស្រាយរវាងកម្មករ និងថៅកែរោងចក្រយល់ព្រមឈប់ធ្វើកូដកម្ម ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យលោកហ៊ីដេហ៊ីសា ហូរិនូជិ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពជប៉ុនចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ហ៊ីដេហ៊ីសា ... Read More »
សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ... Read More »
នីសាន់ដឹកអុស បុករថយន្តដឹកកម្មកររបួស២៩នាក់នៅកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ មនុស្សយ៉ាងតិច២៩នាក់បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តនីសាន់ដឹកអុស បើកបុកជាមួយរថយន្តដឹកកម្មកររោងចក្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ... Read More »
ទីលានប្រលងបើកបររថយន្តត្រូវជន់លិចដោយជំនន់ទឹកភ្លៀងផ្អាកប្រឡងដៃចង្កូតមួយរយៈ
ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ ដែលបង្កឲ្យមានការជន់លិចទឹកនៅទីលានប្រឡងយកបណ្ណ័បើកបរផ្នែកដៃចង្កូតនិងដោយសារប្រពន្ធ័លូនៅតំបន់នោះតូចៗ រកប្រភពទឹកហូរចេញមិនបានព្រោះត្រូវគេចាក់ដីលុបអស់នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្ថិតនៅខាងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌឬស្សីកែវ បានប្រកាសផ្អាក និងពន្យារពេលការប្រឡងដៃចង្កូតមួយរយៈរហូតដល់ថ្ងៃចន្ទដើមសប្តាហ៍ក្រោយទើបដំណើរការវិញ។ មន្ត្រីអង្គភាពផ្តល់ប័ណ្ណបើកបររថយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី១៥ធ្នូមក បានបង្កឲ្យមានការជន់លិចនៅទីលានប្រឡងយកបណ្ណ័បើកបរផ្នែកដៃចង្កូត ... Read More »
បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាកង់ៗស្លាប់គួរឱ្យរន្ធត់បំផុត
ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានរថភ្លើងកិនដាច់ជាកង់ៗស្លាប់គួរឱ្យរន្ធត់បំផុត ពេលយកផ្លូវរថយន្តធ្វើកន្លែងដេកយ៉ាងរំភើយនោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង គីឡូម៉ែត្រលេខ ៥៨-៥៩ ក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ... Read More »
ក្រុមប្រើប្រាស់និងជួញដូរថ្នាំញៀន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងថ្នាំញៀនពេលធ្វើសកម្មភាព
ខេត្តកំពង់ឆ្នាំង៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានក្នុងពេលដែលបក្ខពួកទាំងពីរនាក់នេះ ធ្វើសកម្មភាភាពជួញដូរ និង ប្រើប្រាស់គ្រៀងញៀន នៅចំណុចវាលស្រែ១០០០ ស្ថិតក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ... Read More »
កងរាជអាវុធហត្ថបង្ក្រាបគ្រឿងញៀនចាប់យករថយន្តមួយគ្រឿងនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថដេញបង្ក្រាបរថយន្តមួយគ្រឿងដែលជាប់សង្សយ័ថាពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីម៉ោងជិត៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ពីចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ រហូតដល់ភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេងស្រុកព្រែនប់ ខេត្តព្រះសីហនុ ទើបរថយន្តនោះឈប់ និងចាប់យករថយន្តសង្សយ័នោះបាន ប៉ុន្តែមនុស្សនៅលើរថយន្តបានរត់គេចខ្លួនអស់។ សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា រថយន្តនេះ ... Read More »
ប្រជាពលរដ្ឋទីទាល់ក្រ៥០គ្រួសារក្នុងខណ្ឌព្រែកព្នៅទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ដែលបានយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសអាជ្ញាជាប់ពាក់ព័ន្ធថ្នាក់មូលដ្ឋានដែលបានចុះជាប់ជាប្រចាំតាមភូមិសង្កាត់ជាប់ជានិច្ច បានមើលឃើញពីភាពខ្វះខាតរបស់ពួកគាត់ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ សាលាខណ្ឌព្រែកព្នៅបាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រនិងចាស់ជរាចំនួន ៥០ គ្រួសារនៅ ក្នុងបរិវេណសាលាឆទាន ភូមិផ្សាលិច ... Read More »
នគរបាលខណ្ឌឫស្សីកែវឃាត់មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ រឹបអូសថ្នាំញៀន១កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុសិ៍្ត និងប្រជាការពារសង្កាត់ឫស្សីកែវ បានខ្លួនជនង្ស័យម្នាក់ក្នុងករណី ជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅមុខការាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច ... Read More »
តៃកុងងងុយដេកបើករថយន្តរេចង្កូតបុករះរបងផ្ទះប្រជាពលរដ្ឋក្រឡាប់របួសមនុស្ស៤នាក់
ខេត្តកណ្តាលៈ តៃកុងរថយន្តទំនងជាងងុយដេកពេលកំពុងបើកបរ បណ្តាលឲ្យរថយន្តរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋក្រឡាប់ធ្វើឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »
សង្ស័យប្រចណ្ធ បុរសម្នាក់ផឹកស្រវឹង វាយ និងចាប់ប្រពន្ធបោះទម្លាក់ពីលើផ្ទះ
ខេត្តកំពង់ស្ពឺ៖ បុរសចិត្តក្តៅម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកស្រាហើយរករឿងឈ្លោះជាមួយប្រពន្ធដែលទំនងសហ្ស័យរឿងប្រចណ្ឌទៅលើប្រពន្ឋខ្លួនហើយចាប់បោះទម្លាក់ពីលើោ្ទះមកដីបណ្តាលអោយរងរបួសជាទងន់។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃថ្ងៃទី១៥ ខែធ្នូ ឆ្នំា២០១៦នៅក្នុងភូមិអូរអញ្ចា ឃំុតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ត្រីប៊ុត ប៊ុនធឿនអធិការនគរបាលស្រុកឱរ៉ាល់បានអោយដឹងថាបុរសជាប្តីដែលឃាត់សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឃិន ឡូត ភេទប្រុស អាយុ29ឆ្នាំ ... Read More »
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្ម២នាក់
ខេត្តបាត់ដំបង៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្ម២នាក់ ត្រូវសមត្ថកិច្ចចាប់បាននិងបង្ហាញមុខជាសាធារណៈ ព្រមទាំងរឹបអូសបានអាវុធមួយចំនួន ។ ករណីនេះបានកើតឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។ សមត្ថកិច្ចបានស៊ើបអង្កេត ស្រាវជ្រាវយ៉ាងស្វិតស្វាញ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជន ល្មើសដែលធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ។ សមត្ថកិច្ចបានបញ្ជាក់ថា ... Read More »
ចាប់បានទៀតហើយរថយន្តយីឌុបដឹកឈើរាជថ្កុល(ឈើម្រេញ)នៅស្រុកវាលវែង
ខេត្តពោធិសាត់៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់ក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែងឈើរាជថ្កុលមួយរថយន្តយីឌុប កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្រុកក្រគរ ខេត្តពោធិសាត់នោះរួចមក នាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦សមត្ថកិច្ចដដែលបានបន្តការងារយ៉ាងសកម្មឈានដល់ការរកឃើញពេញមួយរថយន្តយីឌុបមួយគ្រឿងទៀត ដែលពួកឈ្មួញយកមកលាក់ទុកនៅចំណុច ភូមិចិនយំ ឃុំ-ស្រុកវាលវែង ខេត្តពោធិសាត់។ ... Read More »
កម្លាំងអាវុធហត្ថខេត្តពោធិសាត់សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់រថយន្តយីឌុបដឹកឈើរាជថ្កុល(ឈើម្រេញ)ល្មើសច្បាប់បានមួយគ្រឿងនិងឃាត់ខ្លួនមនុស្សម្នាក់
ខេត្តពោធិសាត់៖ ឈើប្រភេទហាមឃាត់ រាជថ្កុល (ឈើម្រេញ) មួយរថយន្តយីឌុប ដែលឈ្មួញគឃ្លើននឹងច្បាប់ ដឹកជញ្ជូនដោយគ្មានលិខិតអនុញាតពីរដ្ឋបាលព្រៃឈើ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់ សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបទល្មើសព្រៃឈើ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបចាប់ក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែង កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ... Read More »
រថយន្តបាឡែនដឹកឈើប្រណីតមួយគ្រឿង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកលំផាត់មិនបង្ក្រាប
ខេត្តរតនគិរី៖ រថយន្តបាឡែនពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២L.០៦៩៤ អ្នកបើកបរពំុស្លាល់អត្តសញ្ញាណធ្វើសកម្មដឹកជញ្ជូនឈើប្រណិតចេញពីភូមិក្របីជ្រំុ ស្រុកកូនមំុជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះមកចូលក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ដោយឆ្លងកាត់មុខទីស្នាក់ការរដ្ឋបាលព្រៃឈើស្រកលំផាត់រៀងរាល់ថ្ងៃ ប៉ុន្តែលោកនាយផ្នែករដ្ឋបាលព្រៃឈើ ហុង សុវណ្ណារាន គ្រប់គ្រងចំនួន៣ស្រុក ស្រុកកូនមំុ ស្រុកលំផាត់ នឹង ក្រុងបានលុង ... Read More »
បុរសជនជាតិចិនស្រវឹងស្រាបើកបុករបាំងថ្នល់ពុះទ្រួងផ្លូវ ហើយលើកដៃមួយទៀត
ភ្នំពេញៈ បុរស់ជនជាតិចិនម្នាក់ទំនងដាក់ជ្រុលស្រវឹងស្រាជោគជាំធំក្លិនខ្លាំង បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ហើយ រថយន្តមិនទាន់អស់ល្បឿនក៍ជ្រុលទៅមុខប្រមាណជា១០០ម៉ែតទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឡើងដោយជាតិស្រវឹងខាងលើនេះ កើតទ្បើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅចំណុចមុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ ។ តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកប្រូសពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-6323បើកបរដោយបុរស់ជនជាតិចិនម្នាក់ទំនងដាក់ជ្រុលស្រវឹងស្រាយ៉ាងជោគជាំ បើកបរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ... Read More »
សង្ស័យម្ចាស់ស្រវឹងស្រាបើករថយន្ត ឡិចស៊ីស RX ៣០០បុករបាំងថ្មចែកទ្រូងផ្លូវ
ភ្នំពេញ : ខណៈមេឃកំពុងមានភ្លៀងរថយន្ត ម៉ាកឡិចស៊ីស RX ៣០០ មួយគ្រឿងសង្ស័យតែម្ចាស់ស្រវឹងទើបបើករថយន្តរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតរថយន្តយ៉ាងដំណំទៅមុខលែងរួច តែសំណាងល្អម្ចាស់រថយន្តមិនមានរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០០និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែធ្នូ ... Read More »
នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារនៅសង្កាត់ក្បាលកោះ
ភ្នំពេញ ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ... Read More »
កម្មករធ្វើការតវ៉ាទាមទាររកដំណោះស្រាយរឿងដកសហជីពស៊ីខាវឌូបែរជាខាងរោងចក្រប្រើមនុស្សពាលឲ្យដេញវាយកម្មករ
ភ្នំពេញ៖ ក្រុមអ្នកតវ៉ាជាកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនហ្វឹស ហ្គាវ័ន្តអឺភែរីល(ខេមបូឌា)ប្រមាណជា៣០០នាក់លើ៥០០នាក់ បាននាំគ្នាធ្វើការតវ៉ាទាមទារជុំវិញបញ្ហាដែលខាងក្រុមហ៊ុនបានដកសហជីពស៊ីខាវឌូចេញដោយគ្មានមូលហេតុ។ ការតវ៉ានេះ គឺក្រុមកម្មករទាមទារឲ្យមានការចូលរួមនិងដោះស្រាយឲ្យសមហេតុផលដល់ពួកគេ។ តែផ្ទុយទៅវិញខាងក្រុមហ៊ុនពុំបានធ្វើតាមការទាមទាររបស់ក្រុមអ្នកតវ៉ានោះទេបែរជា ជួលក្រុមអ្នកលេងប្រហែល៧នាក់ដេញវាយក្រុមកម្មករទៅវិញបង្កជាហឹង្សាបណ្តាលឲ្យកម្មការិនីម្នាក់រងរបួស។ ហេតុការណ៍ផ្ទុះហឹង្សារវាងកម្មករ និងក្រុមអ្នកលេងនោះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅអគារលេខ១៧៧១ ... Read More »
អាជីវករលក់មាសថា ចោរប្លន់យកគ្រឿងអលង្កាពេលត្រឡប់ពីផ្សារអស់ជិត៤០តម្លឹង សមត្ថកិច្ចថាបំប៉ោងតួលេខ
ខេត្តកំពង់ស្ពឺ៖ អាជីវករលក់មាស២នាក់ប្តីប្រពន្ឋនៅផ្សារឩដុង្គ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបន្ទាប់ពីពួកគាត់តេចូលវិទ្យុមួយហើយអះអាងថា ចោរមួយក្រុមបានប្លន់មាសពីខ្លួនអស់ជិត៤០តម្លឹងពេលត្រឡប់ពីផ្សារមកដល់មុខផ្ទះធ្វើអោយសមត្ថកិច្ចចេញពួនស្ទាក់គ្រប់ច្រកល្ហក តែមិនប្រទះមុខសញ្ញាឡើយ ។ ករណីនេះ កើតឡើងកាលវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ... Read More »
ធនាគារអេសុីលីដារងការរិះគន់ករណីបន្លំបំបាត់ពន្ធរថយន្តកាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំ
ភ្នំពេញ៖ ធនាគារអេសុីលីដា ដែលត្រូវគេគ្រប់គ្នាទទួលស្គាល់ថាជាធនាគារលំដាប់អន្តរជាតិនិងជាទីទុកចិត្តផងដែរពីស្ថាប័នរដ្ឋាភិបាលក្នុងការបើកប្រាក់បៀរវត្សអោយបុគ្គលិកមន្ត្រីរាជការ និងបង់ពន្ធផ្សេងៗនោះ មួយរយះនេះហាក់រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរពីអតិថិជន ពិសេសមន្ត្រីរាជការ ខណះការបើកប្រាក់ម្តងៗមហាសែនយឺតយូរ ប៉ះពាល់រំខានខាតដល់ពេលវេលាពួកគាត់ ករណីខ្លះទូរATMអត់ទាំងមានលុយបើកទៀតផង។ រឿងរ៉ាវរអ៊ូរទាំមិនដាច់មាត់ផង ឥឡូវលេចចេញនូវបាតុភាពមិនប្រក្រតីបន្ថែមទៀតជុំវិញថាមានករណីលួចបន្លំបំបាត់ពន្ធរដ្ឋលើពន្ធថ្លៃកាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំពីរថយន្ត ហើយរឿងនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកបង្ហោះចែករំលែកតៗគ្នា ជាមួយនឹងការCommets រិះគន់មួយទំហឹងមកលើធនាគារមួយនេះ និងសូមអោយស្ថាប័នរដ្ឋពិនិត្យសើុបអោយឃើញពីបញ្ហានេះ ... Read More »
សម្តេច សាយ ឈុំ អញ្ជើញសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកមានជ័យ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាម ... Read More »
ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រុស ស្រី ត្រូវបានកម្លាំងល្បាតនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងការិយាព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រអគី្គសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »
ចោរឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់
ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពដញឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេទើបតែចេញមកពីកោះពេជ្រ ហូបអាហាររួចក៏ត្រលប់មកវិញបែកគំនិតឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ករណីឃាត់ខ្លួនចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តាមបណ្តោយផ្លូវ១៥៨កែងផ្លូវ៦៣នៅចំណុចក្រោយរបងសាលារៀនវត្តកោះ ស្ថិតនៅក្នុងភូមិ១០សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ... Read More »
ឆក់ទូរស័ព្ទជនបរទេសបានសម្រេច រត់មិនរួចប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ចំណែកម្នាក់ទៀត គេចខ្លួនបាត់ ខណៈពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេច។ ក្នុងករណីឆក់ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣០២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ជនសង្ស័យទី១ ឈ្មោះ ប៉ែន ... Read More »
ស៊ុន ស្រីពេជ្រ ផ្តាច់ពាក្យព្រោះមានជនទីបី
ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យបានមួយឆ្នាំ តារាចម្រៀងប្រចាំនៅក្រសួងទេសចរណ៍កញ្ញាសុ៊ន ស្រីពេជ្រ បានបែកបាក់គូដណ្តឹងហើយ ។ ការទម្លាយពីក្នុងចង្កោមអ្នកសិល្បៈលើកឡើងថា នាងគឺជាអ្នកសុំភាគីខាងប្រុសផ្តាច់ពាក្យ ព្រោះតែបុរសជាគូដណ្តឹងមិនទាន់ដាច់ស្រេចជាមួយអតីតសង្សារ ។ ដំណឹងនៃការផ្តាច់ពាក្យរបស់តារាចម្រៀងចម្រៀង ស៊ុន ស្រីពេជ្រ បានសុះសាយឡើងក្រោយពីតារាចម្រៀងរូបនេះ បានទម្លាយចេញនូវសារធ្វើឲ្យគេសង្ស័យមួយចំនួនថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច