ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលស្រុកឱរ៉ាល់បង្ក្រាបក្រុមជនសង្ស័យជាចោរ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋហើយព្យាយាមរត់គេចខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបាន ភ្លាមៗ ខណៈដែលក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពឌុបគ្នាមកលួចយកម៉ូតូពីមុខផ្ទះរបស់ប្រជាពលរដ្ឋ បានហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានលោកអធិការនគរបាលស្រុក បញ្ជាកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្វើការឡោមព័ទ្ធតែម្តង។ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានប្រាប់ឱ្យដឹងថា ... Read More »

Update ៖ ក្រុមឧក្រិដ្ឋជនចំនួន៦នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់នោះឃាត់បាន៦នាក់ហើយ នៅសល់មេខ្លោងកំពុងតាមប្រមាញ់

ខេត្តសៀមរាប+ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចំនួន ៦នាក់ដែលធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួន បានមកវិញហើយនៅរាជធានីភ្នំពេញ ខណៈអ្នកទោសដែលបានរំដោះទៅនោះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ ពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្តយ៉ាងយកចិត្តទុកដាក់ ដែលមិនអាចគេចរួចពីការតាមប្រមាញ់នេះឡើយ។  សូមបញ្ជាក់ថា, ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងក្នុងទីតាំង ២ផ្សេងគ្នា ខណៈឧក្រិដ្ឋជន ៤នាក់ឃាត់បាននៅថ្ងៃទី១៧ ខែសីហា ... Read More »

ស្រ្តីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថារូបខ្លួនហូបបាយមិនបាន ហើយលោកគ្រូពេទ្យក៏បានដាក់សេរ៉ូម២ផ្លោក ស្រាប់តែស្លាប់ភ្លាមៗតែម្ដង

ភ្នំពេញ៖ មានស្រ្តីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថា រូបខ្លួនហូបបាយមិនបាន។ បន្ទាប់ពីប្រាប់លោកគ្រូពេទ្យរួចហើយ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអស់ចំនួន២ផ្លោក ស្រាប់តែអ្នកជំងឺនេះស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពជាតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ ... Read More »

៨ខែបន្ទាប់ពីបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣៥% នេះបង្ហាញឱ្យឃើញថាគម្រោងអនុវត្តលឿនជាងផែនការ

ខេត្តកំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ត្រូវបានក្រុមការងារបច្ចេកទេស ដឹកនាំដោយ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង អញ្ជើញចុះពិនិត្យបច្ចេកទេស ... Read More »

ព្រឹត្តិការណ៍កីឡាហែលទឹកពិភពលោកឆ្នាំ២០២៣ នឹងអនុញ្ញាតឲ្យមានអត្តពលិកកែភេទចូលរួមប្រកួត

ស្ថាប័នរៀបចំព្រឹត្តិការណ៍ហែលទឹក ឬ World Aquatics នឹង​បង្ហាញ​ប្រភេទ​វិញ្ញាសាបើក​ថ្មី​សម្រាប់​អត្តពលិក​កែ​ភេទ​ក្នុង​ព្រឹត្តិការណ៍ Swimming World Cup ឆ្នាំ​នេះ​ក្នុង​ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។កាល​ពី​ឆ្នាំ​មុនស្ថាប័ន​គ្រប់​គ្រង​កីឡាហែលទឹកពិភព​លោក​បាន​បោះ​ឆ្នោត​បញ្ឈប់​អត្តពលិក​កែ​ភេទ​មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រណាំងវិញ្ញាសាផ្នែក​នារី។ ការអនុញ្ញាតនេះនឹងប្រកួតប្រជែងលើប្រភេទ​ប្រណាំង​ចម្ងាយ​៥០​ម៉ែត្រ​និង​១០០​ម៉ែត្រ​គ្រប់​វិញ្ញាសា។ស្ថាប័ន World Aquatics បានឲ្យដឹងថា “នេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការរួមបញ្ចូល ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៦%

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃ​ទី១៨ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »

ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពតចំនួន ២៥រូប

ខេត្តកំពត៖ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាមន្ត្រីមានសមត្ថភាពពិតប្រាកដទើបទទួលបានតំណែងតួនាទី មិនអាចយកលុយមកទិញបានទេ!។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពត នៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ។  ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក  ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទៅទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Constance Chemwayi ... Read More »

រដ្ឋសភាប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ ... Read More »

បុរសម្នាក់មានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ គិតខ្លីចង.កសម្លាប់ខ្លួន

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារខណៈប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី ១៧ខែសីហាឆ្នាំ២០២៣ស្ថិតភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលគិតខ្លីមានឈ្មោះ អ៊ុក ពៅ អាយុ ២៩ឆ្នាំរស់នៅភូមិថ្មីឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវនិងការពិនិត្យកន្លែងកើតហេតុស្ដាប់ការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះនិងការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែកបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយខ្លួនឯងដោយបានយកក្រម៉ាអំបោះចង.កជាប់និងននងលើផ្ទះប្រាកដមែន ... Read More »

Liverpool កំពុងពិចារណានាំយកខ្សែបម្រើជប៉ុន Wataru Endo ពីក្លិបStuttgart

ក្លិបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយក្លិបអាល្លឺម៉ង់ Stuttgart លើការចុះកុងត្រាយកខ្សែបម្រើជប៉ុន Wataru Endo។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៤ដង។ Stuttgart បានជៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន ដោយបានឈ្នះការប្រកួតវគ្គ ... Read More »

អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់

ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដោយតម្រូវឱ្យម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តលើតម្លៃបន្ថែម និងស្នើសុំឱ្យមានការយកពន្ធបន្ថែម ៥០០៛ ក្នុងបារីមួយកញ្ចប់ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។ នេះជាប្រភព(ទទក) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។  យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ... Read More »

ចំនួនស្រ្តីជិតស្មើនិងក្រុមបុរសលើសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទ

ខេត្តសៀមរាប ៖ នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តី ជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរសនិងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។ ... Read More »

បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុកដេីមព្រីងស្លាប់ភ្លាមៗ

    ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម​ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកដេីមព្រីងពេញមួយទំហឹងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៣​ នៅភូមិព្រៃពពេល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។      ជនរងគ្រោះឈ្មោះពៅ​ សុខឃីម​ ... Read More »

ឃាត់ខ្លួនមនុស្ស​០២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀនខុសច្បាប់​២ករណីផ្សេងគ្នា

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុកចំនួនពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនពីរនាក់​ ម្នាក់ពាក់ព័ន្ធរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ប្រេីប្រាស់គ្រឿងញៀន​។  ករណី​ទី១, ... Read More »

ចាប់តាមដីកាបញ្ជាយកទៅសវនាការផ្ទាល់ សម្រេចឃុំខ្លួនបណ្តោះអាសន្ន លោកតាលេងពុកមាត់ស

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះផ្ទាល់ ដោយសម្រេចធ្វើការឃុំខ្លួនលើជនត្រូវចោទម្នាក់ ដែលស្ថាប័នអយ្យការចាប់តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។  ជនត្រូវចោទមាន ឈ្មោះ ផៃ ... Read More »

ជនជាតិថៃ០២នាក់ បែកគំនិតចេញឆក់ទូរស័ព្ទដៃត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ជូនសមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃស្ត្រីម្នាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅម្តុំផ្សារអគ្គ:កែងផ្លូវតាឡាក់លក់គុយទាវ)ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។   ប្រភពពលរដ្ឋបញ្ជាក់ថា ជនជាតិថៃ២នាក់ខាងលើជួលបន្ទប់គេស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ដោយមុនកើតហេតុជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកដល់ចំណុចកន្លែងកើតហេតុឃើញស្ត្រីម្នាក់ជាមួយកូនតូច ដៃកាន់ទូរស័ព្ទក៏ធ្វើសកម្មភាពឆក់យកតែម្ដង។ ប្រភពពលរដ្ឋប្រាប់ថា ក្រោយពីជនសង្ស័យជនជាតិថៃបានឆក់ទូរស័ព្ទស្ត្រីរងគ្រោះ ... Read More »

នៅសប្តាហ៍ក្រោយ លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាហ្វ្រិកខាងត្បូង

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង នៅសប្ដាហ៍ក្រោយ ហើយនឹងត្រូវចូលរួមក្នុង កិច្ចប្រជុំកំពូលនៃក្រុមប្រទេស ... Read More »

ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ

ខេត្តតាកែវ ៖ ក្រោយមជ្ឍមណ្ឌលព័ត៌មាន«នគរវត្ត»ផ្សាយរឿងគ្រោះ ថ្នាក់ចរាចរណ៍នៅស្រុកព្រៃកប្បាស តែជនបង្កនៅក្រៅសំណាញ់ច្បាប់ដោយសារតែមានមន្ត្រីនគរបាល២នាក់នៅស្រុកសំរោងជាអ្នកកាងកប់ក្លៀកនោះរួចមក ឥឡូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនបង្កហើយ។ យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះ ឈន សម្បត្តិ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ គួររំលឹកថា ... Read More »

ផ្ទុះធុងហ្គាសបណ្តាលឱ្យស្លាប់បុរសជនជាតិចិនម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖​ ករណីផ្ទុះហ្គាសក្នុងផ្ទះល្វែងនៃបុរីមួយកន្លែង​ ដែលស្ថិតនៅផ្លូវទ្រុងមាន់​ សង្កាត់​អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​​ នាវេលា​ម៉ោង​ ៧និង២៥នាទីព្រឹកថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៣នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុដើម្បីកុំឱ្យមានការឆេះរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនៃទីតាំងកើតហេតុខាងលើ។ ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើនេះបណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះខាងលើបានថប់ដង្ហើមស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។ ... Read More »

លួចមិនធម្មតាទេលោកម្ចាស់ ប្រេីប្រាស់ម៉ូតូកង់បីចូលទៅលួច​កាច់ពោតក្នុងចំការអ្នកដទៃនៅស្រុកភ្នំព្រឹក​ ទីបំផុត​ជាប់ខ្នោះដៃ​

ខេត្ត​បាត់ដំបង​៖​ ទីបំផុត! សមត្ថកិច្ចនគរ​បាលស្រុកភ្នំព្រឹក​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យពីរនាក់​ យកមកអនុវត្តតាមច្បាប់​ ក្រោយពួកគេធ្វេីសកម្មភាពប្រេីប្រាស់ម៉ូតូកង់បីចូលទៅលួច​កាច់ពោត​ ដល់ក្នុងចំការអ្នកដទៃ​ នៅស្រុកភ្នំព្រឹក​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២៣។  ប្រភពដដែលបន្តថា​ មានករណីលួច(កាច់ពោត) កើត​ឡើង​០១លើក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យពលរដ្ឋបានដឹងពីការ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ នៅថ្ងៃទី២១ – ២២សីហា ២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ ... Read More »

រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី

មន្ត្រីប្រទេសកូឡុំប៊ី បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនរដ្ឋធានី Bogota របស់ប្រទេសនេះ នៅថ្ងៃត្រង់ម៉ោងក្នុងស្រុក ដោយបានបង្កជាសំឡេងស៊ីរ៉ែន និងបង្កការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុក រួមទាំងស្រ្តីម្នាក់បានស្លាប់។ យោងតាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់ប្រទេសកូឡុំប៊ី (CGS) គ្រោះរញ្ជួយដីមានកម្រិត ... Read More »

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សម្រេច :  មាត្រា១ -ត្រូវបានកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ពីផ្ទៃដីទំហំ៦០ ០០០(ប្រាំមួយម៉ឺន)ហិកតា ដែលមាន ចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ ... Read More »

សមត្ថកិច្ចចាប់ឃាត់ខ្លួនឧក្រិដ្ឋជនដែលរំដោះ មេខ្លោងគ្រឿងញៀនបាន៦នាក់ ប៉ុន្តែអ្នកទោស មិនទាន់ចាប់បាន កំពុងបន្តប្រមាញ់ !

ខេត្តសៀមរាប ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ជាមួយ កម្លាំងនគរបាលស្នងការនគរបាលខេត្តសៀមរាប បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន នៅខេត្តសៀមរាបម្សិលមុិញ ប៉ុន្តែអ្នកទោសមេខ្លោងគ្រឿងញៀន ដែលត្រូវជាប់ពន្ធនាគារ ៥២ឆ្នាំ មិនទាន់ចាប់ខ្លួនបាននៅឡើយ ស្ថិតតាមការប្រមាញ់បន្តរបស់សមត្ថកិច្ចនៅឡើយ។  សូមបញ្ជាក់ថា,  ... Read More »

ស្វែងយល់ អំពី ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត

ភ្នំពេញ ៖ ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត! ១) អ្វីទៅជារបួសគ្រាំទ្រូង-សួត៖    – គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវបំផុស ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវបំផុស ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ២០២៣ ការរៀបចំទិ វាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ ... Read More »

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បំភ្លឺព័ត៌មានទាក់ទងនឹងករណីត្រីក្រពតខាំបុរសម្នាក់ចុះក្នុងទឹកនៅស្រុកសំឡូត​

ខេត្តបាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បុរសម្នាក់ដែលផ្តេីមបង្ហោះរូបភាពវីដេអូរឿងត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត​ បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈគ្រប់យ៉ាងចំពោះការផ្សព្វ​ផ្សាយព័ត៌មានមិនពិតនេះហេីយ​ នៅឡេីយតែអ្នកកំ​ពុងបន្តចែកចាយព័ត៌មានមិនពិត​ផ្សេងទៀត​ ដែលសមត្ថកិច្ចត្រូវបន្តស្វែងរក​ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។  សូមជម្រាបថា​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​មានកិត្តិយសសូម​គោ​រ​ពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ កាលពីថ្ងៃទី១៧​ ខែសីហាម្សិលមិញនេះ​ ... Read More »

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង

ភ្នំពេញ ៖  រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង សម្រេច : មាត្រា១ – ត្រូវបានកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ពីផ្ទៃដីទំហំ២៧ ៧០០(ពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយ) ហិកតា មកផ្ទៃដីទំហំ៣៨ ៦២៨(បីម៉ឺនប្រាំបីពាន់ប្រាំមួយរយម្ភៃប្រាំបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ... Read More »