ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

ចោរលួចគោអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាលៈ ចោរលួចគោម្នាក់អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចគោអ្នកស្រុក កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចលើខ្នងទួល ស្ថិតក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ... Read More »

ស្លាប់ម្នាក់ របួស៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីម្នាក់បានស្លាប់យ៉ាងអាហោចអាធ័ម និងក្មេងចាស់ប្រុសស្រីចំនួន ៦នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ផងដែរ ដោយសារតែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។ នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង៥០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

ស្ត្រីជនជាតិចិនម្នាក់បើករថយន្តម៉ាកកូរ៉ូឡា​​ខ្វះ​ការប្រុងប្រុងប្រយ័ត្ន​ជ្រុលទៅបុករថយន្តម៉ាកមែរសឺដែសS320យ៉ាងពេញទំហឹង

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់បើករថយន្តម៉ាកកូរ៉ូឡាខ្វះការប្រុងប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាកមែរសឺដែសS320យា៉ងពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងកាខូចខាតទាំងសងខាង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ វិច្ឆិកា ស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ... Read More »

ម៉ូតូស្គូបពីបើកឆ្លងផ្លូវត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុករងរបួសធ្ងន់ម្នាក់ ស្រាល៤នាក់

ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់និង៤នាក់ទៀតរងរសបួសស្រាល ខណៈជួបនិងគ្រោះថ្នាក់ចរាចររវាងម៉ូតូស្គូបពីបើកឆ្លងផ្លូវ ហើយត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង ដោយសារស្ថានភាពផ្លូវងងឹត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុច ផ្សារដើមអម្ពិលតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីស្ថិតក្នុងភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពពីកន្លែងកើ តហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ស្គូបពី ... Read More »

បុរស២នាក់ជិះម៉ូតូលឿនគេចពីម៉ូតូរ៉ឺម៉កដឹកស្រូវហើយដួលអូសជាង១០ម៉ែត្ររងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង: យ៉ាងហោចណាស់បុរស២នាក់ បានរងរបួសធ្ងន់ ក្នុងនោះមានម្នាក់ធ្លាយពោះដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនគេចនឹងរ៉ឺម៉កដឹកស្រូវដែលបត់ស្តាំ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទន្លៀង   ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកកម្ពុជា៖

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកកម្ពុជា៖ Read More »

ពលរដ្ឋស្រុកអង្គស្នួលស្វាគមន៍ចោរលួចម៉ូតូម្នាក់មួយដៃមួយជើងសល់ដង្ហើមចង្រិត

ខេត្តកណ្ដាលៈ ប្រជាពលរដ្ឋស្រុកអង្គស្នួលជាច្រើននាក់ស្ទាក់ចាប់បានចោរលួចម៉ូតូស្វាគមន៍ ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យជនសង្ស័យជាចោរលួចម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរសល់ត្រឹមដង្ហើមចង្រិត ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើចិញ្ចើមផ្លូវខាងមុខតូបលក់ដូរក្នុងផ្សាបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារជនរងគ្រោះពាក់ពន្ធ័នឹងករណីបង្ខាំងមនុស្សខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាវិតបានអោយដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងឈ្មោះង្វៀង ធីវ៉ាង ... Read More »

ថ្ងៃអាទិត្យប្រជាពលរដ្ឋរស់នៅសង្កាត់ដង្កោសម្រុកទៅចុះឈ្មោះបោះឆ្នោតកើនឡើងជាងថ្ងៃធម្មតា ខណៈដែលថ្ងៃកំណត់សល់តែ២ថ្ងៃ

ភ្នំពេញ៖នៅថ្ងអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានសង្កាត់ដង្កោ នៃខណ្ឌដង្កោ បាននាំគ្នាសម្រុកទៅចុះឈ្មោះបោះឆ្នោតកើនឡើងទ្វេរដងជាងថ្ងៃធម្មតា ខណៈដែលថ្ងៃកំណត់នៅសល់តែ២ថ្ងៃប៉ុណ្ណោះ។ គួររំលឹកថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ... Read More »

អ៊ាម វន្នី បានតំណែងពីរក្នុងផលិតកម្មRich Kid

ភ្នំពេញ៖ ទីបំផុត តារាចម្រៀងសំនៀងថ្នម លោក អ៊ាម វន្នីបានប្រកាសជាផ្លូវការហើយថា លោកបានសម្រេចចិត្តហក់ចូលផលិតកម្មRich Kidដោយដឹកដៃតារាចម្រៀងល្បីឈ្មោះមួយចំនួនចូលរួមផងដែរ។ ក្រៅពីក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មនេះលោកក៏ជាប្រធានផ្នែកផលិតក្នុងផលិតកម្មមួយនេះថែមទៀតផង។ ក្រោយពីចេញទៅច្រៀងនៅក្រៅប្រទេសដោយជោគជ័យរួចមកពេលនេះ អតីតបេក្ខជនCambodian Idol លោកអ៊ាមវន្នីបានប្រកាសថាលោកចូលច្រៀងនៅក្នុងផលិតកម្មRich Kid ដែលជាផលិតកម្មថ្មីមួយជាមួយអតីតបេក្ខជន ... Read More »

ឃាត់ខ្លួន ទិត ​ចំរុង ពីបទជួញដូរសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ឈ្មោះ ទិត ចំរុង ហៅឡុង ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិន ពិតប្រាកដ ត្រូវកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

បុរសម្នាក់ត្រូវគេប្រទះឃើញចងកស្លាប់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងព្រៃគុម្ពឫស្សី បន្ទាប់ពីខឹងម្តាយរករឿងថា អាហ្អែងទាត់ប៉េត្រូអញបែក អញឈប់ឲ្យប្រើហើយ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ... Read More »

ថៅកែ​ឈើ​គ្រញូងជនជាតិវៀតណាមម្នាក់នៅតែ​បន្តសកម្មភាពប្រមូលទិញឈើពីពលករលួចឆ្លងដែនចូលប្រទេសថៃ​កាប់ឈើគ្រញូង​

ខេត្តឧត្តមានជ័យ៖ សកម្មភាពបទល្មើសឈើគ្រញូង នៅស្រុកអន្លង់វែង កំពុងឡើងយ៉ាងគក្រើក ដោយមិនមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាម្នាក់ ចេញមុខចុះបង្ក្រាបនោះឡើយ ខណៈដែលថៅកែជនជាតិម្នាក់ ឈ្មោះ ចែម៉ៃ នៅតែបន្តប្រមូលទិញឈើគ្រញូង និងដឹកជញ្ជូនជាចំហរទាំងថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ច ឬមន្ត្រីជំនាញឡើយ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

លោកយាយអាយុ៧០ឆ្នាំម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវបុរសម្នាក់បើកម៉ូតូបុកខណៈកំពុងដើរឆ្លងផ្លូវ

ខេត្តកណ្ដាលៈ លោកយាយអាយុ៧០ឆ្នាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបុរសម្នាក់បើកម៉ូតូបោះពួយបុកពេញមួយទំហឹង គ្រាដែលលោកយាយរងគ្រោះកំពុងដើរឆ្លងផ្លូវ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងជើងវត្ដព្រែកឫស្សីប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។ មន្រ្ដីនគរបាលចារាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA នៅសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើដំណើរទៅចូលរួមជាកិត្តិយសក្នុងមហាសន្និបាតសភាតំបន់អាស៊ី (APA) ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ មហាសន្និបាតសភាតំបន់អាស៊ី (APA )លើកទី៩ នេះនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

ប្រាសាទបាយ័នកំពុងជួសជុលស្តារឡើងវិញដោយគម្រោងជប៉ុន-អប្សរា

ខេត្តសៀមរាប៖ ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។ ដោយសារអាយុកាលដ៏យូរលង់ ប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ ក៏ទទួលរងនូវភាពទ្រុឌទ្រោមជាបន្តបន្ទាប់។ ... Read More »

បុរសម្នាក់មកសុំរួមរស់ជាមួយប្រពន្ធវិញ មិនព្រមចាក់ប្រពន្ធ១កាំបិត និងយកអំបែងកញ្ចក់ចាក់ខ្លួនឯងធ្លាយពោះវៀន

ភ្នំពេញ៖ បុរសម្នាក់បានយកអំបែងកញ្ចក់ផ្ទះមកចាក់ពោះធ្លាយពោះវៀនខ្លួនឯងនិងចាក់ប្រពន្ធអោយរងរបួស ដោយសារតែបុរសនោះមកសុំរួមរស់ជាមួយគ្នាវិញ ក្រោយបែកបាក់គ្នាអស់រយះពេល បីឆ្នាំ ។ ករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើលអ្នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦ ចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ។ តាមសំដីពីស្ត្រីម្នាក់ឈ្មោះ សុទ្ធ ... Read More »

កម្មករសំណង់២នាក់មានជម្លោះទាញពូថៅកាប់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ក៏ទាញយកពូថៅកាប់លើផ្ទៃមុខបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ផ្ទះជួលមួយកន្លែងក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះសោម ... Read More »

ឃាត់ខ្លួនមនុស្សប្រុស ស្រី៨នាក់ជាមួយនឹងថ្នាំញៀន១កញ្ចប់នៅសង្កាត់សំរោង

ភ្នំពេញ ៖ កំលាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៨នាក់ជាក់ស្តែងជាមួយនិងថ្នាំញៀនចំនួន១កញ្ចប់ កាលពីវេលាម៉ោង ១០ និង ២៥នាទី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥១ ... Read More »

បុរសម្នាក់ត្រូវរថយន្ដបើកបុកស្លាប់ហើយបើករត់គេចបាត់មិនស្គាល់អត្តសញ្ញាណ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោងវេលាម៉ោង ១៨ និង ៤៥ នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសម្នាក់ត្រូវរថយន្ដបើកបុកស្លាប់នៅនិងកន្លែងកើតហេតុហើយបើករត់គេចបាត់ដោយមិនស្គាល់អត្តសញ្ញាណ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

ប្រទះឃើញសាកសពក្នុងខ្ទមចាំចម្ការស្វាយសង្ស័យខ្យល់គរ

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ នៅក្នុងខ្ទមចាំចំការស្វាយមួយកន្លែង សង្ស័យជំងឺខ្យល់គបង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋនិងសមត្តកិច្ចផងដែរ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិក្បាលតំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នគរបាលបានឲ្យដឹងថា ... Read More »

អតីតប្តីហៅមកដេកនៅក្នុងផ្ទះសំណាក់បឹងឈូក រួចសម្លុតយកសម្ភារៈមួយចំនួនអស់ជិត៣០០ដុល្លារ

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ត្រូវបុរសអតីតជាប្តីប្រើល្បិច ហៅទៅដេកជាមួយនៅក្នុងផ្ទះសំណាក់យីហោ(បឹងឈូក) ហើយបានសម្លុតយកសម្ភារមួយចំនួនបើគិតជាប្រាក់អស់ជិត៣០០ដុល្លារ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ បឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

១៦ប្រទេសក្នុងតំបន់អឺរ៉ុប ចងស្វែងរកកិច្ចព្រមព្រៀងសន្តិសុខជាមួយរុស្ស៊ី

អាល្លឺម៉ង់ និងប្រទេស១៥ផ្សេងទៀត បានយល់ព្រម បង្កើតកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីទប់ស្កាត់ ការប្រគួតប្រជែងអាវុធនៅតំបន់អឺរ៉ុប ។ ទស្សនៈខាងលើត្រូវបានរដ្ឋមន្ត្រីការបទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier ស្នើឡើង ដោយអំពាវនាវឲ្យមានកចិ្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីបញ្ចប់ភាពតានតឹងនៅតំបន់អឺរ៉ុប ។ លោក ... Read More »

លោកពូទីន ផ្តល់លិខិតឆ្លងដែនឲ្យតារា ហូលីវូដ អាមេរិក

ប្រធានាធិបតីពូទីន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានផ្តល់លិខិតឆ្លងដែនឲ្យទៅតារាភាពយន្ត វាយតប់ដ៏ល្បីមួយរូបរបស់អាមេរិកគឺ Steven Seagal ដោយបង្ហាញក្តីសង្ឃឹមថា នេះជាតំណាងនៃការផ្សះផ្សា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីតោន ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅក្នុងពិធីរៀបចំឡើងនៅវិមាន Kremlin ... Read More »

ចេញពីលក់ផ្លែ​ឈើ​មកដល់បន្ទប់ជួល ត្រូវជនសង្ស័យភ្ជង់ប្លន់ម៉ូតូយកទៅ​បាត់​

ភ្នំពេញ ៖ បុរសម្នាក់ចេញពីលក់ផ្លែឈើនៅផ្សារនាគមាសមកដល់មុខបន្ទប់ជួល ចុះទៅចាក់សោទ្វារបងផ្ទះ ស្រាប់តែត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរផ្ទះសំណាក់ភូមិឫស្សី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ... Read More »

គ្រូទាយកំហូច រំលោភនារីក្រមុំអាយុ២៣ឆ្នាំរយៈពេល២ម៉ោងបានសម្រេច៥ដង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានគេឡោមព័ទ្ធ និងតាមចាប់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ចសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធបុរសរូបនេះប្រើល្បិចលួងលោមនារីក្រមុំអាយុ២៣ឆ្នាំម្នាក់ រំលោភបានសម្រេចរហូតដល់៥ដងក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ។ បុរសម្នាក់ត្រូវបានក្រុមគ្រួសារនារីម្នាក់ដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺរហូតដល់រង្វង់មូលចោមចៅទើបចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ... Read More »

មេដឹកនាំគុយបា Fidel Castro ទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ

មេដឹកនាំបដិវត្តិគុយបា លោកហ្វីឌែល កាស្ត្រូ ទើបតែទទួលមរណភាព ក្នុងជន្មាយុ៩០ឆ្នាំ ។ លោកជាវីរបុរស ជាមេដឹកនាំបដិវត្តន៍ក្នុងប្រទេសគុយបា និងជាមេដឹកនាំបដិវត្តន៍នៅតំបន់អាមេរិកឡាទីនផងដែរ ។ លោក ហ្វីឌែលកាស្ត្រូ ទទួលមរណភាព កាលពីវេលាម៉ោង២២និង២៩នាទីថ្ងៃទី២៥ ខែវិច្ឆិកា ... Read More »

ម៉ូតូបុកគ្នារងរបួសមនុស្ស២នាក់នៅប៉ៃលិន

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចខាងកើតវត្តផ្សារព្រំ ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

ជនសង្ស័យ២នាក់ប្រើប្រាស់ថ្នាំញៀនត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ខណៈកំពុងប្រើប្រាស់គ្រឿងញៀន នៅតាមផ្លូវលំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

កម្លាំងចម្រុះបង្រ្កាបបទព្រៃឈើដកហូតវត្ថុតាងជាច្រើននៅស្រុកវាលវែង

  ខេត្តពោធិ៍សាត់៖ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងប្រមាណ១០នាក់ សហការជាមួយកម្លាំងចម្រុះខេត្ត ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ចុះបង្រ្កាបបតទបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ក្នុងនោះរឹមអូសវត្ថុតាងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។ ប្រតិបត្តិការនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៧ ... Read More »