ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រជុំបែងចែកអ្នកសង្កេតការណ៍ជាតិទូទាំង ២៥ រាជធានី ខេត្ត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប័ណ្ណធ្វើការប្រជុំដើម្បីពន្យល់ និងពិភាក្សាអំពីការងារចូលរួមធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ហេង ... Read More »

​​ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅរដ្ឋ Wisconsin របួស​២០នាក់

កាលពីថ្ងៃទី២៦ ខែមេសា មានករណីផ្ទុះ រោងចក្រចម្រាញ់ប្រេងនៅរដ្ឋ​ Wisconsin សហរដ្ឋ​អាមេរិក បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅរោងចក្រ Husky Energy ​ក្នុងតំបន់​ Superior ​រដ្ឋ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បានបន្តចាក់អ៊ុតកៅស៊ូនៅផ្លូវលេខ២៤៦ និងផ្លូវលេខ១២៦ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងសំណូមពរជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់ចតុមុខ និងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្នុងវេទិកាសាធារណៈកន្លងមកនេះ ជាពិសេស ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះ បានប្រសើរជាងមុន ។ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ... Read More »

លិខិតមិត្តអ្នកអាន៖ រោងការបិទផ្លូវ​ធ្វើឲ្យរាស្ត្រក្តៅក្រហាយ

រោងការធំៗមួយចំនួនបានបិទផ្លូវផ្តាច់តែម្តង ដោយមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ឆ្លងកាត់នោះឡើយ អាជ្ញាធរគិតថា វាជារឿងម្តងម្កាល ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរក្តៅក្រហាយ ធុញទ្រាន់នឹងការកកស្ទះចរាចរណ៍ ។ បើតាមខ្ញុំបាទ យល់ថា រោងការត្រូវតែសង់ ប៉ុន្តែមិនគួរបិទផ្លូវទាំងស្រុងយ៉ាងនេះទេ ។ ដូចក្នុងរូបភាព​ រោងការដ៏ធំមួយត្រូវបានសង់ពេញទ្រូងផ្លូវ ... Read More »

តើមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ពិនិត្យហាងកាហ្វេ THE THIRD PLACE COFFEE ដែរទេ?

ខេត្តកំពង់ធំ៖ ហាងកាហ្វេមួយកន្លែង ដែលកំពុងតែបើកដំណើរការ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមាន យីហោ ឈ្មោះ THE THIRD PLACE COFFEE កំពុងតែប្រព្រឹត្តផ្ទុយពីច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា និងពុំមានការយកចិត្តទុកដាក់ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៧នាក់ជាមួយថ្នាំយ៉ាម៉ា១៩ថង់តូចស្មើនឹង១៩០គ្រាប់

ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហកការជាមួយប្រធានសន្តិសុខ កាសុីណូហ្គោឌិនក្រោន នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២២ និង០០នាទីឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ... Read More »

២ស្រុករលំផ្ទះ៤ខ្នងដោយារភ្លៀងនិងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅ ស្រុករមាសហែក និង ស្រុកកំពង់រោទ៏ត្រូវបានដួលរលំ និងរបើកដំបូលដោយសារមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។ ... Read More »

ក្មេងប្រុសម្នាក់ខឹងម្តាយស្តីបន្ទោសលួចចងកសម្លាប់ខ្លួនក្នុងបន្ទប់

ខេត្តកំពង់ធំ៖ ក្មេងប្រុសចិត្តខ្លាំងខឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួច លួចចងកក្នុងបន្ទុប់ស្លាប់ កាលពីវេលាម៉ោង១៦ និង ១៥នាទី ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ-ពង្រីក​ប៉ុស្តិ៍​អនាធិបតេយ្យ គឺ​កាង​រថយន្តដឹកឈើ

ប្រភព​រាយការណ៍ថា មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ដែល​ឈរជើង​នៅ​ចំណុច​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អនាគត​ជា​នាយការិយាល័យ​ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត​ត្បូងឃ្មុំ គឺជា​កាង​រថយន្តដឹកឈើ​ខុសច្បាប់​ចេញទៅ​ប្រទេសវៀតណាម គ្មាន​អ្នកណា​ហ៊ាន​ក្អក។ ប្រភព​ប្រាប់​បន្តថា មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រៅពី​ពង្រាយ​មន្ត្រី​ដាក់​ប៉ុស្តិ៍ជជុះ តាម​ដងផ្លូវ​នៅ​ឃុំ​ដា​ស្រុក​មេមត់ ... Read More »

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ និងកែប្រែបឹងមួយចំនួនឲ្យក្លាយជាបឹងធម្មជាតិ រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធច្រើនទៀត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីនឹងដាក់ចេញជាយន្តការកែប្រែបឹងមួយចំនួនឲ្យក្លាយជាបឹងធម្មជាតិ ការពារបណ្តាញ ប្រឡាយ បណ្តាញបង្ហូរទឹក សាងសង់ផ្លូវថ្មើជើង សួនច្បារនិងសំណង់សាធារណៈនានា រួមនិងការរៀបចំចិញ្ចើមផ្លូវដើរ អោយមានសណ្តាប់ធ្នាប់ល្អ ភ្ជាប់ជាមួយបណ្តាញរថយន្តក្រុងសាធារណៈ។ ការដាក់ចេញជាយន្តការបែបនេះ ខណៈ លោកឃួង ស្រេង ... Read More »

ទៅរកសង្សារមិនឃើញ ឃើញតែប្អូននាង រំលោភទាំងពីរលើក សន្យាឲ្យលុយទិញទូរស័ព្ទទំនើបប្រើ

ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុនកាមីនតែលម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ(អនិតិជន)កាលពីយប់ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលនាងជនរងគ្រោះត្រូវជាប្អូនស្រីបង្កើតរបស់សង្សារបស់ខ្លួនផងដែរ។ ... Read More »

ការប្រកាសរបស់គីម ជុងអ៊ុន បានរារាំងសង្គ្រាមក្នុងតំបន់និងសង្គ្រាមលោកលើកទី៣

កន្លងមកក្រុមអ្នកឯកទេសបានលើកឡើងថា សង្គ្រាមលោកលើកទី៣អាចកើតចេញពីឧបទ្វីបកូរ៉េ ប៉ុន្តែ នៅថ្ងៃទី២៧ ខែមេសានេះ អ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយមេដឹកនាំ កូរ៉េខាងជើងគីម ជុងអ៊ុន បានប្រកាសថា «ទំព័រប្រវត្តិសាស្ត្រថ្មី បានចាប់ផ្តើមពីពេលនេះ ពីចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រ និង សករាជ្យនៃសន្តិភាព ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

ទំនាស់ដីបឹងអតីតឡូត៍នេសាទនៅស្រុកស្អាងឈានដល់ការឃាត់ខ្លួនបុរសម្នាក់

ខេត្តកណ្ដាល ៖ ដីអតីតឡូត៍នេសាទនៅក្នុងស្រុកស្អាងរាប់ម៉ឺនហិកតា ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរនិងជំនាញជលផល ដើម្បីធ្វើការជាមួយប្រជាពលរដ្ឋឲ្យផ្ដិតមេដៃថ្នូរនឹងទឹកប្រាក់បន្តិចបន្តួច ជាហេតុធ្វើឲ្យបង្កជម្លោះដីជាន់គ្នាដោះស្រាយមិនចេះចប់ ។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចុងព្រែកថី ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង មានករណីវិវាទដីរវាងមេឈ្មួញនិងប្រជាពលរដ្ឋ ... Read More »

អគ្គិសនីកៀនស្វាយរងការ រិះគន់ថា ដាច់ភ្លើងញឹកកុងទ័រដើរលឿនខុសពីធម្មតា

ខេត្តកណ្ដាល ៖ មួយរយៈនេះអគ្គិសនីនៅកៀនស្វាយងាកដាច់ៗ ត្រូវបានប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំពីមាត់មួយទៅមាត់មួយថា អាចធ្វើឲ្យខូចឧបករណ៍ប្រើប្រាស់ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យកុងទ័រដើរលឿនថែមទៀត ។ ជាក់ស្តែង ពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិ ឈើទាល, ឃុំ ឈើទាល, ស្រុក កៀនស្វាយ, ខេត្តកណ្តាល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេសសិង្ហបុរីដោយសុវត្ថិភាព

នៅម៉ោងប្រមាណជា១០ និង៥០នាទីព្រឹក ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអញ្ជើញជាអធិបតី សម័យប្រជុំលើកទី១នៃព្រឹទ្ធសភា នៅថ្ងៃទី៣០ មេសាខាងមុខនេះ

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិថ្មី នីតិកាលទី៤ នឹងបើក សម័យប្រជុំលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ។ នេះ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ... Read More »

មេដឹកនាំចិន និងឥណ្ឌាជួបប្រជុំកំពូលក្រៅផ្លូវការ បន្ទាប់ពីជម្លោះបញ្ហាព្រំដែន

ប្រធានាធិបតីចិន លោក ស៊ី ជីនីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានព្យាយាមកែសម្រួលទំនាក់ទំនង ដែលធ្លាប់តែតានតឹងនោះ នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសុក្រទី២៧ ខែមេសា បន្ទាប់ពីជម្លោះបញ្ហាព្រំដែនធ្វើឲ្យដាច់ទំនាក់ទំនងគ្នាកាលពីឆ្នាំមុននោះ ។ លោកស៊ី ... Read More »

ស្លាប់២នាក់រងរបួសធ្ងន់ស្រាល២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ម៉ូតូ២គ្រឿងបុកគ្នា

ប៉ោយប៉ែត៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយរវាងម៉ូតូ២គ្រឿង បុកគ្នាកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺឺឈានចូលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតការលេខ៥៨ចម្ងាយពីស្ពានអូនាងប្រហែល៥០០ម៉ែត្រ ... Read More »

បុគ្គលិកធនាគារស្ថាបនាម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ធំ៖ យុវជនម្នាក់ជាបុគ្គលិកធនាគារស្ថាបនាម្នាក់ជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២០និង៤០នាទីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅ ភូមិសាលា ... Read More »

គីម ជុងអ៊ុនធ្វើដំណើរថ្មើជើងឆ្លងព្រំដែន ទៅជួបពិភាក្សាជាប្រវត្តិសាស្ត្រ មិនធ្លាប់មានជិត៧០ឆ្នាំកន្លងមក

នៅព្រឹកថ្ងៃទី ២៧ខែមេសា លោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង ដើម្បីទៅជួបពិភាក្សា ជាប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង នៅតំបន់ព្រំដែនស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នេះជាលើកទី១ ដែលមេដឹកនាំកូរ៉េខាងជើង បាន ធ្វើដំណើរ ឆ្លងកាត់ព្រំដែន ... Read More »

ក្រសួងប្រៃសីយ៍ និងទូរគមនាគមន៍នឹងសម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធ Public WiFi នៅសួនច្បារសម្តេចហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងល្បឿន១ហ្សីកាប៊ីតក្នុងមួយនាទី៖

ក្រសួងប្រៃសីយ៍ និងទូរគមនាគមន៍នឹងសម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធ Public WiFi នៅសួនច្បារសម្តេចហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ក្នុងល្បឿន១ហ្សីកាប៊ីតក្នុងមួយនាទី៖   Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឡើងផ្ទះថ្មីថ្លៃកន្លះលានដុល្លារភ្លាម អេឡិចចន្ទ័ត្រា ប្រកាសជំនួញថ្មីភ្លែត

ភ្នំពេញ៖ អេឡិច ច័ន្ទត្រា បានធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើលក្រោយពីលឺថា ផ្ទះវីឡាថ្មីនេះលោកទិញបង់ផ្តាច់ដោយមិនមានការបង់រំលោះនោះទេ។ វីឡាថ្មីនេះ អេឡិច ច័ន្ទត្រា បានទិញពីរផ្ទះជាប់គ្នាដើម្បីងាយស្រួលក្នុងការបង្កើតមុខរបរថ្មី គឺបើកបម្រើសេវាកម្មម៉ាស្សា នៅជាន់ខាងលើ រីឯជាន់ខាងក្រោមធ្វើជាការិយាល័យសម្រាប់ទទួលភ្ញៀវដែលមកសាកសួរសេវាកម្មតន្ត្រីសម័យ។ លោកអេឡិចចន្ទ័ត្រាបានអញ្ជើញភ្ញៀវមិនក្រោម៥០០នាក់ទេ ដើម្បីចូលរួមពិធីឡើងផ្ទះឡាថ្មីនៅបុរីប៉េងហួតបឹងស្នោដែលគេដឹងថាវីឡានេះមានតម្លៃមិនក្រោមកន្លះលានដុល្លារអាមេរិកនោះទេ។ថ្ងៃឡើងទ្រនំថ្មីនេះដែរតារារូបនេះបានប្រកាសថានឹងបើកដំណើរការមុខជំនួញថ្មីនៅផ្ទះថ្មីនេះតែម្តងគឺជាហាងម៉ាស្សា។លោកថាមុខជំនួញថ្មីនេះនឹងបើកបម្រើការក្នុងពេលដ៏ខ្លីខាងមុខ។ លោកថាបើកមុខរបរថ្មីបន្ថែមនៅទីនេះព្រោះតែតំបន់នេះអំណោយផលខ្លាំងដែលជាទីប្រជុំដោយការរស់នៅរបស់ប្រជាជនជាច្រើនម៉ឺននាក់។ ... Read More »

ប្រធានក្រុមហ៊ុនPhillipCapital Group ត្រូវបានឧទ្ទេសនាមជាអ្នកជំនួញប្រចាំឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកលីមហួមីន (Lim Hua Min) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនPhillipCapital Group ត្រូវបានឧទ្ទេសនាមថាជាអ្នកជំនួញប្រចាំឆ្នាំនៅក្នុងពិធីលៀងសាយភោជន៍ក្នុងប្រទេសសិង្ហបុរីកាលពីរាត្រីថ្ងៃពុធដោយលោកបានទទួលពានរង្វាន់កំពូលនេះក្នុងកម្មវិធីពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរីដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយ។ លោកលីមបានដឹកនាំក្រុមហ៊ុននេះតាំងពីឆ្នាំ១៩៧៥បន្ទាប់ពីបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន និងប្រាក់កម្ចីពីធនាគារក៏ដូចជាដៃគូដើម្បីទិញក្រុមហ៊ុនជំនួញកណ្ដាលផ្នែកភាគហ៊ុនដែលលែងមានសកម្មភាពមួយដោយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានផ្អាក។ អ្នកជំនួញជើងចាស់រូបនេះបានធ្វើបដិវដ្ដឧស្សាហកម្មជំនួញកណ្ដាលផ្នែកផ្សារហ៊ុននៅពេលដែលលោកបានដាក់ចេញនូវមូលដ្ឋានជួញដូរហ៊ុនតាមអ៊ិនធឹណិតដំបូងរបស់ប្រទេសសិង្ហបុរីឈ្មោះថាPOEMS។ក្នុងរយៈកាលបួនទសវត្សរ៍មកនេះលោកក៏បានអភិវឌ្ឍក្រុមហ៊ុនពីក្រុមហ៊ុនមានទីផ្សារតែមួយ និងផលិតផលតែមួយទៅជាក្រុមហ៊ុនធំក្នុងតំបន់អាស៊ីដែលមានវត្តមានទូទាំងសកលលោក។លោកបានកាន់តំណែងជាន់ខ្ពស់នៅក្នុងទីផ្សារភាគហ៊ុនសិង្ហបុរី ... Read More »

Rolls-Royce បញ្ចេញរថយន្តបែបBlack Badge ជាសំណុំលើកដំបូង

ក្រុមការងារBespoke នៅរោងចក្ររថយន្តRolls-Royce បានគិតឃើញនូវភាពកាន់តែងងឹតជាងមុនសម្រាប់រថយន្តBlack Badge Wraith និងDawn ដោយបង្កើតនូវសំណុំរថយន្តដែលចំនួនមានកំណត់ឈ្មោះថាAdamas។ឈ្មោះរបស់រថយន្តនេះដែលមានន័យថា“មិនអាចផ្សំាងបាន” “មិនចេះចាញ់”ឬ“គ្រាប់ពេជ្រ”នោះក្រុមការងារក៏បានកែច្នៃនូវទឹកដៃសិប្បកម្មប្រកបដោយភាពទាន់សម័យបំពាក់សម្រាប់រថយន្តBlack Badge Wraith ចំនួន40គ្រឿងនិងBlack Badge Dawn ចំនួន30គ្រឿង។ លោកTorsten ... Read More »

ថៅកែជនជាតិចិន ដែលប្រើហិង្សាលើហ្វីហ្វីសុខចិត្តសុំទោស និងសងជំងឺចិត្ត

ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា ហ្វីហ្វី បានធ្វើឲ្យគេភ្ញាក់ផ្អើលកាលពីថ្មីៗនេះបន្ទាប់ពីនាងរងហិង្សាពីសំណាក់បុរសជាថៅកែKTV ជនជាតិចិនម្នាក់នៅតំបន់បឹងត្របែក ។ គ្រាននេះនាងទទួលបានយុត្តិធម៌ហើយក្រោយពីថៅកែជនជាតិចិន ដែលប្រើហិង្សាលើហ្វីហ្វីសុខចិត្តសុំទោស និងសងជំងឺចិត្តនាង ។ បញ្ហាជម្លោះហិង្សាជាមួយថៅកែKTV ជនជាតិចិននៅបឹងត្របែកជាមួយតារាសម្ដែងហ្វីហ្វីបានបន្តមកដល់ទីបញ្ចប់ហើយក្រោយពីថៅកែរូបនោះទទួលស្គាល់កំហុស និងសងជំងឺចិត្តនទៅតារាសម្តែងរូបនេះចំនួន៨ពាន់ដុល្លារអាមេរិកបញ្ចប់រឿង ។ ថៅកែKTV ... Read More »

SCG ប្រកាសលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០១៨

បាងកក៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនSCG (អេសស៊ីជី) ប្រកាសអំពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទីមួយ ឆ្នាំ២០១៨ ដែលមានកម្រិតប្រហាក់ប្រហែលទៅនឹងត្រីមាសមុនដែរ ។ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពក្រុមហ៊ុនបង្ហាញអំពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការអភិវឌ្ឍនវានុវត្តន៍ និងផ្ដល់នូវផលិតផល និងសេវាកម្មគ្រប់មុខដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនទូទាំងតំបន់អាស៊ាន ។ លោក ... Read More »

កិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្រ្តចាប់ផ្តើមនៅថ្ងៃនេះ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបប្រជុំគ្នានៅតំបន់គ្មានយោធា ដែលបែងចែកប្រទេសកូរ៉េជាពីរនៅថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រមួយរបស់ឧបទ្វីបកូរ៉េ ។ កិច្ចប្រជុំនេះ ... Read More »

អួតអាងកម្លាំងជាថ្មី! ចិនហោះហើរយន្តហោះទម្លាក់គ្រាប់បែកនៅលើដែនកោះតៃវ៉ាន់

ព័ត៌មានពីកម្លាំងទ័ពអាកាសចិនបានឲ្យដឹងថា ចិនបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងនៅលើដែនកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ មេសា) ដែលជាការអួតអាងបង្ហាញកម្លាំងរបស់ក្រុងប៉េកាំងជាថ្មី បន្ទាប់ពីព្រមានថា នឹងប្រឆាំងការប្រកាសឯករាជ្យណាមួយរបស់តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនដោយខ្លួនឯងនោះ ។ កងទ័ពអាកាសចិនបានបង្ហើបនៅលើបណ្តាញមីក្រូប្លុក ថា យន្តហោះទម្លាក់គ្រាប់បែក H-6K, យន្តហោះឈ្លបយកការណ៍ ... Read More »