កណ្តាល៖ កម្លាំនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២០នេះ ចាប់ផ្តើមបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម នឹងធ្វើការផាកពិន័យទៅលើរថយន្តល្មើសច្បាប់មួយរយភាគរយ ។ ប្រតិបត្តិការដូចភ្លៀងរលឹមនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល នឹងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន បានឲ្យដឹងថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០រូបលោកបានដឹកនាំកម្លាំងនគរបាលចរាចរផ្លូវគោកខេត្ត ចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅផ្លូវជាតិសំខាន់ៗជុំវិញ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដូចភ្លៀងរលឹម ។ លោកស្នងការរងបានបន្តថា ការចុះអនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យទៅលើបច្ចេកទេសយានយន្ត ,ឯកសារយានយន្ត និងការផ្ទុកនៅលើយានយន្ត។ ក្នុងករណីរកឃើញរថយន្តល្មើសច្បាប់សមត្ថកិច្ចនិងនាំយករថយន្ត និងអ្នកបើកបរល្មើសច្បាប់ទាំងនោះទៅធ្វើការផាកពិន័យមួយរយភាគរយ នៅការិយាល័យចរាចរណ៍ផ្លូវគោកតាមច្បាប់កំណត់ ។ លោកឧត្តមសេនីយ៍ វ៉ែន សុវិន បានបញ្ជាក់ថា សកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ៕ ស្អាងជ័យ Read More »
Author Archives: sopha kol
លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានី នឹងប្រេីប្រាស់រថយន្តដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានបញ្ហាកង្វះទឹកខ្លាំង នារដូវប្រាំង នេះ
ភ្នំពេញ ៖ ស្របពេលដែល នៅតាមបណ្តាលខណ្ឌ មួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាត ប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈសកម្មភាពនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។ លោក ឃួង ... Read More »
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េបណ្ដាលឱ្យរបួសធ្ងន់០១នាក់
ខេត្តព្រះសីហនុ ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េកាលពីយប់ ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទីយប់ នៅលើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន ... Read More »
គប់កែវស្រាទៅលើជនរងគ្រោះចំសៀតផ្ការងរបួសធ្ងន់ក្នុងពិធីមង្គលការគេរួចគេចខ្លួនបាត់
កណ្តាល ៖ យុវជនម្នាក់បានរងរបួសធ្ងន់ដោយជនសង្ស័យយកកែវស្រាគប់ទៅលើត្រូវ ចំសៀតថ្កាខាងស្ដាំ រង ក្នុងពិធីមង្គលការកូនអ្នកភូមិនៅ វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ... Read More »
ទៅទិញទឹកត្នោតជូរខឹងគេបាញ់ជំពាមត្រូវម៉ូតូហៅបក្ខពួក៣នាក់មកកាប់បុរសម្នាក់ត្រូវក្បាលរបួសធ្ងន់
កណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូទៅទិញទឹកត្នោតជូរ ត្រូវគេបាញ់គ្រាប់ជំពាមប៉ះម៉ូតូខ្លួន ខឹងពេកទៅហៅបក្ខពួកខ្លួន៣នាក់ ប្រដាប់ដោយដាវ បានមកស្ទាក់កាប់បុរសម្នាក់ ត្រូវក្បាល បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០និង០៥នាទី ... Read More »
តែងតាំងលោក Fergal GAYNOR (ជនជាតិ អៀរឡង់) ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មីនៅ អ.វ.ត.ក
ភ្នំពេញ ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានតែងតាំងលោក Fergal GAYNOR (ជនជាតិ អៀរឡង់) ជាសហព្រះរាជអាជ្ញាអន្តរជាតិបម្រុងថ្មី បន្ទាប់ពីមានការស្នើតែងតាំងពីលោក _António ... Read More »
រថយន្តសណ្តោងរ៉ឺម៉កដឹកធុងស្រាបៀរ”Carlsberg” អ្នកបើកបរមិនប្រយ័ត្នធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង
ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg” ខ្វះការប្រុងប្រយ័ត្នបានបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងទាំងព្រឹក ដោយបើកធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង បណ្ដាលឲ្យស្រាបៀររាយពេញផ្លូវ ។ ករណីធ្វេរប្រហែសចំពោះអ្នកបើកបររបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg”ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅទល់មុខគរោងផ្សារដើមគថ្មី ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »
ជនជាតិណ័រវេ ម្នាក់ ដើរសុំលុយតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ បុរសជនជាតិណ័រវេម្នាក់ ដើរសុំលុយប្រជាពលរដ្ឋតាមទីសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានទេសចរណ៍នាំខ្លួនយកមកសាកសួរ ទើបដឹងថាគ្មានលិខិតឆ្លងដែន ។ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសនោះឈ្មោះ ... Read More »
ទិវាជាតិបង្ការនឹងពន្លត់អគ្គីភ័យ លើកទី៥ក្រោមអធិបតីឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត
ខេត្តស្ទឹងត្រែង៖ឯកឧត្តមម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត អញ្ចើញជាអធិបតីក្នុងទិវាជាតិ ពន្លត់អគ្គិភ័យ បង្ការ នឹងបង្កគ្រោះ ដោយមានការចូលរួម លោកចាន់ សុផា ស្នងការងនៃស្នងការដ្ឋាននគបាលខេត្ត ទទួលផែនពន្លត់អគ្គីភ័យ បង្ការ នឹងសង្គ្រោះ រួមនឹងមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត ... Read More »
បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៤គ្រឿងនិងស្លាកប៉ាណូ
ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករះចំម៉ូតូចំនួន៤គ្រឿងនិងស្លាមប៉ាណូបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់បះជើងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវសុរាម្រិតកែងផ្លូវសុធារសនៅចំណុចសួនមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ តាមប្រភពនៅកននលែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងម៉ាក(ហ្វត)មួយបាំងកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-7499បើកបរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នដល់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនបានជ្រុលទៅបុករះម៉ូតូចចំនួន៤គ្រឿងបណ្តាលឲ្យដួលគរលើគ្នានិងបានបុកចំស្លាកប៉ាណូបណ្តាលឲ្យក្រឡាប៉បះជើងរងការខូចខាតតែម្តងសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ឬត្រូវរងរបួស។ ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »
ភាពយន្តខ្លី”រសជាតិហហ្មុក” របស់ ស៊ិបស៊ីណាប៉ាន់ បង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០
ភ្នំពេញ៖ ភាពយន្តខ្នាតខ្លី”រសជាតិហហ្មុក” (The flavor of Amok) របស់ស៊ិបស៊ីណាប៉ាន់ បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១០នៅកម្ពុជា។ ស្នាដៃភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពចម្រុះនៃជីវិតរស់នៅ ជំនឿ ប្រពៃណីទំនៀមទម្លាប់នេះត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអារម្មណ៍អ្នកទស្សនាបានច្រើន។ ”រសជាតិហហ្មុក”គឺជាស្នាដៃផលិតភាពយន្តខ្នាតខ្លីរបស់អតីតនិស្សិតមួយក្រុមបញ្ចប់ការសិក្សានៅប្រទេសចិន ក្នុងនោះក៏មានវត្តមានបងប្រុសបង្កើតរបស់បុស្បា ប៉ាន់ ... Read More »
មន្ទីរសុខាភិបាលខេត្តរៀបចំ សន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០
ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមវត្តមាន លោក ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត , លោកវេជ្ជបណ្ឌិត ... Read More »
ស្នងការខេត្តកណ្តាលថ្មី ក្មេងតែខ្លឹម មានទំនួលខុសត្រូវ ទទួលសារគាំទ្រពីប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ហាក់មានការគាំទ្រពីប្រជាពលរដ្ឋតាមមូលដ្ឋាន ខណៈលោករហ័សរហួន បកស្រាយ រកដំណោះស្រាយ ទទួលយកនូវសំណូមពរ ការផ្តល់ដំណឹង ចរិកគ្មានភាពរើសអើង ការពារ បម្រើប្រជាពលរដ្ឋ ក្នុងនាមជាអ្នកអនុវត្តច្បាប់។ ... Read More »
មន្រ្តីកាំកុងត្រូលដកហូត ឈាមជ្រូក លត និង អង្ករ ក្រោយរកឃើញមានសារធាតុបូរ៉ាក់
ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលទាំង៨ ក្នុងរាជធានីភ្នំពេញ បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារអូឡាពិក នឹងផ្សារច្បារអំពៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ... Read More »
អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅអោយកម្លាំងសន្តិសុខរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ
ភ្នំពេញ៖ ជាថ្មីម្តងទៀតអភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានដាក់ចេញនូវផែនការអោយកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌជាពិសេសអ្នកលក់លើចិញ្ចើមផ្លូវ រថយន្តតាក់ស៉ីឈប់ចតនៅលើផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច ។ ប្រសាសន៍ដាស់តឿនក្រើនរំលឹកដល់កម្លាំងសន្តិសុខប្រចាំខណ្ឌអោយពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលជួបសំណេះសំណាលនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសន្តិសុខកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌ ច្បារអំពៅ ។ មានមតិសំណេះសំណាលនិងផ្តាំផ្ញើដល់កម្លាំងសន្តិសុខ លោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌបានណែនាំអោយកម្លាំងសន្តិសុខទាំងអស់ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ជាពិសេសតំបន់គល់ស្ពានព្រះមុនីវង្ស ... Read More »
អង្គភាពACU ចាប់ខ្លួនអនុប្រធានការិយាល័យម្នាក់ នៅខេត្តកំពត
ខេត្តកំពត៖ លោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត គឺខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និង ករណីសំអាតប្រាក់ ។ ... Read More »
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ក្នុងសំណុំរឿងលោក កឹម សុខា តំណាងអយ្យការមិនបានចោទប្រកាន់សហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងាររដ្ឋបរទេសណាមួយនោះឡើយ
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រកាសថា ព្រះរាជអាជ្ញាមិនបានចោទប្រកាន់ប៉ះពាល់សហរដ្ឋអាមេរិក ឬរដ្ឋណាមួយ ពាក់ព័ន្ធនឹងសំណុំរឿង កឹម សុខា ទេ ។ សូមបញ្ជាក់ថា៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសថា ក្នុងសំណុំរឿងលោក ... Read More »
ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីលួចខោអាវរោងចក្រ ត្រូវ សមត្ថិកិច្ចខណ្ឌដង្កោក្របួចជាប់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្រោយពេលពួកគេធ្វើសកម្មភាពលួចដឹកយកខោអាវរោងចក្ររាប់រយឈុត បម្រុងយកទៅលក់តាមទីផ្សារ។ ក្រោយពីទទួលពាក្យបណ្តឹងពីថៅរោងចក្រកាត់ដេរ របស់ក្រុមហ៊ុន TRCA ដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »
ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ បើយោងតាមសេចក្តីសម្រេច ដែលចេញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើង ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ ... Read More »
សិស្សសាលាម្នាក់ ផ្សាយព័ត៌មានថា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣នាក់និងមានមនុស្សស្លាប់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពត ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង យូម៉ី ហៅក្រៅ (ម៉ី) ភេទស្រី អាយុ១៤ឆ្នាំ ដែលកាន់គណនីហ្វេសប៊ុកឈ្មោះ ... Read More »
កូនប្រុសសមាជិកក្រុមប្រឹក្សាឃុំគ្រួស ចាក់ដីលប់លូ និងប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិនៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ រិះគន់ និងចោទប្រកាន់ កូនលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ឈ្មោះ សុខរិទ្ធ ដែលបានចាក់ដីលប់លូកាត់ថ្នល់ធ្វើឲ្យស្ទះទឹក និងអាចលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានិងចាក់ដីរំលោភយកដីប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ ដោយមានឈ្មោះ ព្រំ សាគុន ក៏បានចាក់ដីបិតលូផ្លូវទឹក និងចាក់ដីលប់ប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ ដែលមិនឃើញអាជ្ញាធរណាអើពើរទេ។ ករណីចាក់ដីលុបលូបិតផ្លូវទឹក ... Read More »
ខណៈតម្រូវការទឹក១ថ្ងៃ៧០ម៉ឺនម៉ែត្រគូប តែផលិតបានត្រឹម៦០ម៉ឺនម៉ែត្រគូប រដ្ឋាករទឹកអំពាវនាវដល់ពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ
ភ្នំពេញ៖ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយសារតែសមត្ថកិច្ចនៃការផលិតទឹកស្អាត ក្នុង១ថ្ងៃបានត្រឹម៦០ម៉ឺនម៉ែត្រគូប តែតម្រូវការប្រើប្រាស់ មានរហូតដល់៧០ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ ។ ... Read More »
បុរសម្នាក់ប្រកាសស្វែងរកប្រពន្ធ ក្រោយទៅធ្វើរោងចក្រនៅក្រុងបាវិត បាត់ខ្លួនមិនឃើញមកផ្ទះ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២០បុរសជាងកាត់សក់ម្នាក់ បានដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ចនគរបាលខណះបាត់ប្រពន្ធមិនឃើញត្រលប់មកផ្ទះវិញ។ ករណីបាត់ខ្លួននេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង។ បើតាមបុរសជាប្ដីមានឈ្មោះវ៉ាង មុខរបរជាងកាត់សក់ដែល រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រកាសស្វែងរកប្រពន្ធជាទីស្រលាញ់ ... Read More »
អ្នកបង្ហោះព័ត៌មានបំពុលសង្គម ពាក់ព័ន្ធកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ ក្រសួងមហាផ្ទៃ និងវិធានការច្បាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសពីវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់ និងចាប់ខ្លួនជនអគតិទាំងឡាយណា ដែលបង្ហោះចែកចាយព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធវីរុសកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញថា ៖មានក្រុមហ៊ុនចំនួន២០ហើយ បានមកទទួលយក ពាក្យសុំដាក់ដេញថ្លៃរឿងប្រមូលសំរាមនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញថា មកដល់ពេលនេះមានក្រុមហ៊ុនចំនួន២០ហើយ ដែលបានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ហើយកាលបរិច្ឆេតនៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១មិនា ឆ្នាំ២០២០ខាង មុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សារាជ ធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២មិនា នៅសាលារាជធានី ក្រោមអធិបតីភាព ... Read More »
អនុប្រធានាធិបតីទីពីរ របស់អ៊ីរ៉ង់ឆ្លង កូវីដ-១៩
ប្រទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់ជាប្រទេសមានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមខ្លាំងជាងគេបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយក៏ជាប្រទេសដែលមានករណីឆ្លង ដល់មន្ត្រីជាន់ខ្ពសច្រើនជាងគេផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយថា រហូតមកដល់ពេលនេះ មានអនុប្រធានាធិបតីអ៊ីរ៉ង់ម្នាក់ទៀតហើយ បានឆ្លងវីរុសផ្លូវដង្ហើមថ្មី Covid-19 និងរដ្ឋមន្ត្រីពីររូបផ្សេងទៀតក៏បានឆ្លងផងដែរ។ សារព័ត៌មានអ៊ីរ៉ង់ បានផ្សាយថា អនុប្រធានាធិបតី ... Read More »
ទីតាំងល្បែងស៊ីសងអិនធើណេតហ្គេមបាញ់ត្រី នៅសង្កាត់បឹងទំពុនទី២ បើកទូលាយអោយភ្ញៀវចូលលេង
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុនទី២ មានការព្រួយបារម្ភចំពោះទីតាំងអិនធើណេតបង្កប់ហ្គេមបាញ់ត្រីចំនួន២ទូ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់បារម្ភយ៉ាងខ្លាំងព្រោះអាចសម្បូរ ទៅដោយសំបុកចោរលួច ឆក់ ប្លន់ និងគ្រឿងញៀនជាក់ជាមិនខាន ។ ទីតាំងបង្កប់ល្បែងស៊ីសងអ៊ីនធឺណែតនិងហ្គេមបាញ់ត្រីស្ថិតតាមផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនឆ្ងាយពីភ្នែក ... Read More »
អតីតតារាសំដែង ច័ន្ទ រិទ្ធមេធានី ជួលម៉ូតូកង់៣ឥណ្ឌា រត់ឌុបរកកម្រៃដោះស្រាយជីវភាព
ភ្នំពេញ៖ ការងារអ្វីក៏មានតំលៃដែរ អោយតែសុចរិតទៀងត្រង់ កើតឡើងដោយអំពើល្អ លើកលែងតែអ្នកមិនអោយតំលៃការងារនោះទេ ទើបងាយដើរផ្លូវខុស ខូចឥរិយាបថ ឈានដល់ប្រព្រឹត្តល្មើសច្បាប់ បង្កើតអោយមានទោសទណ្ឌដល់ខ្លួនឯងនោះ។ សូមសសើរ នឹងលើកទឹកចិត្តពី ការតស៊ូរបស់អតីតតារាសំដែង ច័ន្ទ រិទ្ធមេធានី ទោះជាលោកមានជីវភាពខ្សត់ខ្សោយ ... Read More »
កន្ទុយបារីមួយដើមបណ្តាលឲ្យឆេះពំនូកចំបើងផ្អើលដល់លោកស្នងការខេត្តចុះអន្តរាគមន៍
ខេត្តកំពង់ធំ៖ មានករណីអគ្គិភ័យឆេះជន្លង់ចំបើងមួយកន្លែងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ... Read More »
កាំកុងត្រូលសាខាខេត្តកំពង់ធំ ដកហូតចាហួយដូង ១៨កេស នាំចូលពីវៀតណាម ផ្សំពីកៅស៊ូ នៅផ្សារឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក
ខេត្តកំពង់ធំ៖ កម្លាំងសាខាកាំកុងត្រូល ខេត្តកំពង់ បានសហការជាមួយកម្លាំងចម្រុះ និងមន្ទីរពាណិជ្ជកម្មខេត្ត ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាប និងដកហូតចាហួយដូងម៉ាក (THANH BINH) ចំនួន ១៨កេស ដែលនាំចូលពីប្រទេសវៀតណាម ផ្សុំពីសារធាតុកៅស៊ូ ... Read More »