ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បែកស្លុយនឹងថ្នាំញៀនដុតផ្ទះឆេះហ្មត់២ខ្នងផ្ទះ

ខេត្តព្រះសីហនុ៖ គួរឲ្យហួសចិត្ត លាយឡំដោយក្តីសោកស្តាយ ខណៈបុរសម្នាក់ដោយសារតែឥទ្ធិពលគ្រឿងញៀនរុំរិទ្ធជោកជាំ រហូតបាត់បង់ស្មារតីគ្រប់គ្រងខ្លួនមិនបាន និងតែងតែបង្ករឿងហេតុនៅក្នុងគ្រួសារជាប់ជាប្រចាំ ខណៈដែលឥទ្ទិពលថ្នាំញៀនធ្វើទុក្ខនៅក្នុងខ្លួន នេះបើតាមការអះអាងរបស់បងស្រីបង្កើតរបស់បុរសម្នាក់ដែលបង្កហិង្សាវាយដំប្រពន្ធ រួចដុតបំផ្លាញលំនៅដ្ឋានបងស្រីបង្កើត និងឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន២ខ្នងថែមទៀត។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍ដុតបំផ្លាញលំនៅដ្ឋានខាងលើបានកើតឡើងនៅវេលាម៉ោង០៥ និង០៥នាទីព្រឹក ថ្ងៃអង្គារ ... Read More »

លោកវរសេនីយ៍ឯក អិន កាយ អធិការនគបាលស្រុកត្រពាំងប្រាសាទ រងការចោទរំលោភយកដីស្រែចំការស្រ្ដីមេម៉ាយទុរគតប្ដីជាយោធាស្លាប់ចោល

ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ឯក អ៊ិន កាយ អធិការនគបាលស្រុកត្រពាំងប្រាសាទ កំពុងរងការចោទថា បានប្រើអំណាចរំលោភយកដីស្រែចំការ ៩ហិកតា របស់ស្រ្ដីមេម៉ាយ រស់នៅក្នុងជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច អតីតះ ប្ដីជាយោធា ដែលបានស្លាប់ចោល និងមានកូន៩នាក់ នៅក្នុងបន្ទុក៥នាក់ ... Read More »

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ ថា​ លោក​ ប៊ុន​ សត្យា​ នាយ​​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ កំពុង​បំពាន​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​

ភ្នំពេញ​៖​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​ លើកឡើង​ថា​ លោក​វរសេនីយ៍ឯក​ ប៊ុន​ សត្យា​ ហៅ​ទិវា​01 នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​បំពានក្រម​​នីតិវិធី​ព្រហ្មទណ្ឌ​ ត្រង់​ជំពូក​ទី​៥​ ស្តី​ពី”វិធាន​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​ករណី​ជាក់ស្ដែង​”។​ ស្ត្រី​ម្នាក់​អះអាង​ថា​ ជា​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​រួចហើយ​ គោរព​ជូន​​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​វរសេនីយ៍ឯក​ ... Read More »

សម្តេចក្រឡាហោម ស ខេង ពន្លះលោកអភិបាលខេត្តព្រះសីហនុរឿងមិនចូលរួមប្រជុំសន្និបាតគ្រឿងញៀនប្រចាំឆ្នាំ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នារសៀលថ្ងៃចន្ទ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ជិះម៉ូតូត្រឡប់មកពីទិញថ្នាំញៀនយកទៅជក់ត្រូវនគរបាលប៉ុស្តិ៍ សំរោងឃាត់ខ្លួនទាំង៣នាក់ឆែកឃើញថ្នាំញៀនជាប់ខ្លួន

ភ្នំពេញ ៖ យុវជនចំនួន៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សំរោងចាប់ឃាត់ខ្លួន ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់មកពីទិញថ្នំាញៀនក្នុងបំណងយកទៅជក់នៅក្នុងភូមិ។ ហេតុការណ៍ចាប់ឃាត់ខ្លួនក្មេងញៀនថ្នាំខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង៤៥នាទី ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅតាមផ្លូវ១៥១ ... Read More »

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាសជ្រើសរើស​អ្នក​ឆ្លើយតប​ព័ត៌មាន​ទាន់​ហេតុការណ៍​ចំនួន១០​នាក់

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​​ជ្រើសរើស​អ្នក​ទទួល និង​ឆ្លើយតប​ព័ត៌មាន​ទាន់​ហេតុការណ៍​តាម​ទូរស័ព្ទ ទាំង​២​ភេទ ចំនួន​១០​រូប ដែលមាន​សញ្ជាតិ​ខ្មែរ និងមាន​អាយុ​ចាប់​ពី ២០​ឆ្នាំ ដល់ ៤០​ឆ្នាំ។. នេះបើយើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះថ្ងៃទី០២ កុម្ភះ ដែលបានចុះហត្ថលេខាដោយលោកឃួង ... Read More »

ជនជាតិចិន៣នាក់ក្រឡាប់រថយន្តនៅស្រុកកំពង់សិលា ម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ ព័ត៌មានពីមន្ត្រីនគរបាលស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ វេលាម៉ោង១៨:៤០នាទី ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្មីៗនេះ ... Read More »

រន្ធត់ណាស់ស្លាប់២ របួសធ្ងន់១ ដោយសារថយន្តធុនធំមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយពេញទំហឹងតាមផ្លូវទំនប់កប់ស្រូវ

ភ្នំពេញ៖ បុរសជាឪពុកម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលដោយស្ថានភាពរបួសធ្ងន់ពេក ធ្វើឲ្យកុមារអាយុ៥ឆ្នាំបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ចំពោះស្ថានភាពដ៏សែនរន្ធត់បានកើតឡើងកាលពីវេលាម៉ោង ១និង ៣៥នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់ពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ

ខេត្តស្វាយរៀង៖ ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តត្បែងរាំ ក្នុងភូមិអណ្ដូងខ្មត់ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ... Read More »

តើន សុខណៃ ៖ មួយជីវិតរបស់ខ្ញុំ ឲ្យតែធ្វើដើម្បីជាតិខ្ញុំចូលចិត្ត

ខេត្តមណ្ឌលគិរី៖ «មួយជីវិតរបស់ខ្ញុំឲ្យ តែធ្វើដើម្បីជាតិខ្ញុំចូលចិត្ត» ជាសម្ដីដែល តើន សុខណៃ មុនពេលស្លាប់ឧស្សាហ៍និយាយជាមួយមិត្តភក្ដិនិងក្រុមគ្រួសារ។ ជាមន្រ្តី ឧទ្យានុរក្សដែលមានឆន្ទៈ មនសិការខ្ពស់ ក្នុងការស្រឡាញ់ និងការពារព្រៃ សុខណៃ តែងតែស្លៀកពាក់ជាប់ជានិច្ចនូវឯកសណ្ឋាន ជាឧទ្យានុរក្ស។ ... Read More »

ការដ្ឋានបូមខ្សាច់មួយកន្លែងនៅស្រុកភ្នំស្រួចកំពុងដំណើរការទាំងបំពានច្បាប់?

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបាននិយាយ ថា ការដ្ឋានបូមខ្សាច់មួយនេះបានដំណើរ ការជិត១ឆ្នាំមកហើយៗសកម្មភាពនៅតែ បន្ត បើទោះបីជាអាជា្ញធរបានហាមឃាត់ ក៏ដោយ។ ការដ្ឋានបូមខ្សាច់មួយកន្លែង ដែលនៅ មិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកភូមិ និងទីវត្តអារាម ពេលនេះត្រូវបានពលរដ្ឋផ្តិតមេដៃប្តឹងតវ៉ា ឬជំទាស់មិនឲ្យដំណើរការអាជីវកម្មដោយ ពួកគាត់យល់ថា ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម៖ តំបន់ជួរភ្នំដងរែក (ប្រាសាទព្រះវិហារ) សីតុណ្ហភាពអប្បបរមា បានធ្លាក់ចុះដល់ ១០ អង្សារសេ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ 

ក្រសួងធនធានទឹក និងឧតុនិយម៖ តំបន់ជួរភ្នំដងរែក (ប្រាសាទព្រះវិហារ) សីតុណ្ហភាពអប្បបរមា បានធ្លាក់ចុះដល់ ១០ អង្សារសេ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ... Read More »

សម្តេចតេជោ៖ ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងថា ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា ... Read More »

ព្រះរាជអាជ្ញាកោះហៅឈ្មួញដី២នាក់ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធសំណុំរឿងឆបោក និងរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានចេញដីកាកោះ ចំនួន ២ច្បាប់ បង្គាប់ឱ្យឈ្មួញរកស៊ីដី ២នាក់ចូលខ្លួនទៅបំភ្លឺ ... Read More »

សម្រេចឃុំខ្លួនខ្មាន់កាំភ្លើង និងអ្នកពាក់ព័ន្ធករណីសម្លាប់មន្ត្រីការពារព្រៃឈើ៣នាក់

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ តំណាងអយ្យការអម សាលាដំបូងខេត្តមណ្ឌលគិរីបានបញ្ចប់នីតិវិធីសាកសួរលើជនដៃដល់ និងជនសង្ស័យ ទាំងអស់៦នាក់ ដែលពាក់ព័ន្ធបាញ់សម្លាប់អ្នកភិរក្សព្រៃឈើ៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយផ្តើមចោទប្រកាន់ពួកគេពីបទមនុស្សឃាតគិតទុកជាមុន។ ជនដៃដល់ឈ្មោះ ផល ... Read More »

ដាំបាយទុកចោលទៅលេង​ផ្ទះ​អ្នកជិតខាង​ភ្លេចខ្លួនភ្លើងឆេះផ្ទះម៉ត់

ខេត្តស្វាយរៀង៖ ផ្ទះមួយ​ខ្នង​សង់​ពី​ស័ង្កសី​ត្រូវបាន​អគ្គិភ័យ​ឆេះ​សល់​តែ​គ្រោងឆ្អឹង ខណៈដែល​ម្ចាស់​ដាក់​ដាំបាយ​ចោល ហើយ​ដើរ​ទៅលេង​ផ្ទះ​អ្នកជិតខាង​បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែរមិនអាចគ្រប់គ្រងស្ថានកាណ៍បាននោះទេ បានត្រឹមម្ចាស់ផ្តះឈរសម្រក់ទឹកភ្នែកគួរឲ្យអាសូរ។ ហេតុករណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃសៅរ៍ ៣រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

បណ្តឹង​រដ្ឋមន្រ្តី​រ៉ែ​ និង​ថាមពល​ ប្តឹង​លោករឿង សំអាន ហៅពៅ​ ពុំ​ទាន់​ចូល​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ទេ​

ខេត្តកណ្ដាល​៖​ ប្រភពព័ត៌មានច្បាស់ការ បានបង្ហើបឲ្យដឹងថា៖ បណ្តឹង​លោក​ ស៊ុយ​ សែម​ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល​ ចុះ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ គោរព​ជូន​លោក​ លាវ​ ស្រេង​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ... Read More »

នគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន២១កញ្ចប់

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក ចុះបង្រ្កាបចាប់ខ្លួននិងដកហូតថ្នាំញៀនបានចំនួន២១កញ្ចប់ ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង០៥នាទី ថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា ... Read More »

អភិបាលស្រុកកៀនស្វាយសុំការយោគយល់ពីប្រជាពលរដ្ឋពេលធ្វើដំណើរឆ្លងកាត់ផ្លូវស្រែអំពិល

ខេត្តកណ្តាលៈ ផ្លូវខេត្តលេខ១១៦A តភ្ជាប់ពីផ្លូវជាតិលេខ១ ចំនុចភូមិពពាលខែ ឃុំដីឥដ្ឋ ទៅកាន់ផ្លូវលេខ១១០ ចំនុចភូមិស្រែអម្ពិល ឃុំឈើទាល ស្រុកកៀនស្វាយ ដែលប្រជាពលរដ្ឋតែងតែហៅថា ផ្លូវស្រែអម្ពិលនោះ ពេលនេះស្ថាបនាបាន៥០ភាគរយហើយដោយចាក់កៅស៊ូប្រភេទDBST ក្រោមការអនុវត្តគំរោងស្ថាបនារបស់កងកម្លាំងបញ្ជាការដ្ឋានអគ្គបញ្ជាការនៃក្រសួងការពារជាតិ ។ បន្ទាប់ពីសមិទ្ធិផលថ្មីបានចេញរូបរាងជាបណ្តើរៗបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ... Read More »

ភ្ញាក់ផ្អើលទាំងព្រឹកខណៈមន្រ្តីជំនាញរកឃើញស្ថានីយប្រេងឥន្ធនៈ៣កន្លែងនៅខេត្តស្វាយរៀងលក់មិនគ្រប់លីត្រ

ខេត្តស្វាយរៀង៖ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអគ្គនាយករដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តចល័តមន្ទីរពិសោធន៍ ចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ នៅក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈនាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ... Read More »

ក្នុងមួយយប់ ចោរចូលលួចម៉ូតូ២គ្រឿងនៅកន្លែងផ្សេងគ្នា

ខេត្តរតនគិរីៈ ចោរចូលលួចម៉ូតូ២គ្រឿង នៅកន្លែងផ្សេងគ្នា ក្នុងយប់តែមួយ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ... Read More »

នគរបាលខេត្តកំពង់ចាមបើកប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ពីរកន្លែង ស្រុកកំពង់សៀម និង ស្រុកចំការលើ ឃាត់អ្នកលេងបានម្នាក់

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្ត កំពង់ចាមបានបើកការបង្ក្រាបសង្វៀនបញ្ជល់មាន់២កន្លែង មានពីរស្រុក ... Read More »

រថយន្តស្លាកលេខរដ្ឋ 20-2-0148 បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង: បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែរថយន្ត ពាក់ស្លាកខេខរដ្ឋមួយគ្រឿងបើកបុកម៉ូតូរបស់គាត់យ៉ាងពេញទំហឹងពេលធ្វើដំណើរតាមផ្លូវកាលពីរសៀលថ្ងៃអាទិត្យ៤រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី១៣ ភូមិស្វាយធំ ឃុំ អូរដំបង២ ... Read More »

ទុកម៉ូតូក្នុងបន្ទប់មកញាំបាយមួយភ្លែតទៅវិញត្រូវចោរគាស់យកទៅបាត់

ភ្នំពេញ ៖ បុរសស្ត្រី២នាក់បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ សុំជួយអន្តរាគមន៍បន្ទាប់ពីទុកម៉ូតូក្នុងបន្ទប់ជួលហើយនាំគ្នាទៅញាំបាយពេលត្រលប់ទៅវិញស្រាប់តែត្រូវចោរគាស់បន្ទាប់យកម៉ូតូទៅបាត់និងសម្ភារះមួយចំនួនទៀតបង្កកាភ្ញាក់ផ្អើលកាលពីវេលា១១​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​បន្ទប់​ជួល ... Read More »

អួនហំខ្នាត់យក្ស ៦វង់កំពុងធ្វើសកម្មភាពនៅព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកបាកាន លោក នាយខណ្ឌរដ្ឋបាលជលផលថាទូរស័ព្ទទៅកូនចៅអត់ចូល

ខេត្តពោធិ៍សាត់៖ ប្រជានេសាទល័ក្ខណៈគ្រួសារនៅលើផ្ទៃបឹងទន្លេសាបរាយការណ៍កណ្ដាលថ្ងៃត្រង់ ថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា មានអួនហំខ្នាត់យក្សអូសទាញដោយកម្លាំងម៉ាសុីនធំៗចំនួន ០៦វង់កំពុងធ្វើសកម្មភាពបឹងទន្លេសាបទាំងបំពានច្បាប់ស្តីពីជលផល ... Read More »

រថយន្តហាយឡេនឌឺបុកម៉ូតូសេ១២៥ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសជាទំងន់ ខណៈអ្នកទាំង២ជិះម៉ូតូឌុបគ្នា បើកឆ្លងផ្លូវជួបគ្រោះអកុសលបែបនេះត្រូវរថយន្តហាយឡេនឌឺមកបុកពេញទំហឹង។ ក្រោយកើតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងត្រួវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីរងគ្រោះ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧ និង៥០នាទី ថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា ... Read More »

រថយន្តយីឌុបដឹកឈើចំនួន៤គ្រឿងរបស់មេយោធា ហួត ប៊ុនគីម គេចមកចូលជ្រកក្នុងចម្ការកៅស៊ូគីឡូម៉ែត្រលេខ១២៣

ខេត្តក្រចេះ៖ រថយន្តយីឌុបរបស់ជនជាតិវៀតណាម៤គ្រឿង ដែលបានលើកឈើកាលពីល្ងាចថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ​ ... Read More »

ក្រុមហ៊ុន Emariyoដែល​ពុំបើក​ប្រាក់ខែ​កម្មកររហូតដល់​៣​ខែដោយសារការបង្ខាំង​ចរន្ត​ប្រាក់​ក្នុង​ធនាគារ​

ខេត្ត​ព្រះសីហនុ​៖ ក្រោយ​មាន​បណ្តាញព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយព័ត៌មាន ពាក់​ព័​ន្ឋ​ការតវ៉ា​របស់​ក្រុមកម្មករ​សំណង់ ក្រុមហ៊ុន Emariyo ដែល​ពុំបាន​ទទួលបាន​ប្រាក់ខែ​រហូតដល់​០៣​ខែនោះ កាលពីរ​សៀ​លថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ... Read More »

បង្ក្រាបទីតាំងកត់កន្ទុយលេខនៅស្ទឹងមានជ័យទៀតហើយ នៅឡើយតែទីតាំងនៅខាងក្រោយស្នាក់ការប៉ុសិ៍្តបឹងទំពន់១

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតកន្ទុយលេខនៅស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបជាហូហែ ដោយឡែកទីតាំងកត់ឆ្នោតកន្ទុយលេខនៅផ្លូវលំបេតុង ស្ថិតនៅខាងក្រោយស្នាក់ការប៉ុសិ៍្តរដ្ឋបាលបឹងទំពន់១មិនទាន់ឃើញមានសមត្ថកិច្ច ឬអាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបនៅឡើយទេ ដែលអាចជាករណីស៊ីសង្វាក់គ្នាជាលក្ខណៈប្រព័ន្ធ។ ជាក់ស្តែងទីតាំងផ្ទះលេខ៤៦៩ ផ្លូវលំ ក្រុមទី៧ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ ... Read More »

វែកមុខឃាតករំលោភសម្លាប់សិស្សស្រីអាយុ១៨ឆ្នាំនៅក្រុងបានលុង ឃាតកត្រូវជាឪពុកមាជនរងគ្រោះ

ខេត្តរតនគិរី៖ សមត្ថកិច្ចវែកមុខឃាតកដែលរំលោភសម្លាប់សិស្សស្រីជនជាតិគ្រឹងនៅសង្កាត់កាចាញ ក្រុងបានលុងនោះឃើញហើយ និងបានបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ក្នុងករណីខាងលើនេះ ... Read More »