ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

មុខសញ្ញា​គ្រឿងញៀនម្នាក់​ត្រូវ​នគរបាល​ក្រុង​ព្រះសីហនុ​ចាប់​ខ្លួន​ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​

ខេត្ត​ព្រះសីហនុ៖ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២២:០០ នាទី​ នគរបាលក្រុង​ព្រះសីហនុ​បានបង្រ្កាប​មុខ​សញ្ញាគ្រឿងញៀន​មួយ ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម ៤ ភូមិ ... Read More »

អ្នកផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទីថាបង់លុយឲ្យមន្ត្រីជំនាញរួចហើយទើបធ្វើអាជីវកម្មបាន

ខេត្តតាកែវ៖ ក្រុមអ្នកធ្វើស្ករត្នោតក្លែងក្លាយនៅក្នុងភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវបានឲ្យដឹងថា ការដែលពួកគាត់អាចដំណើរការផលិតស្ករត្នោតក្លែងក្លាយយ៉ាងសុខស្រួលសព្វថ្ងៃនេះ ដោយសារតែបានបង់លុយជូនលោកស៊ី ណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបាទីក្នុងមួយខែៗរាប់ពាន់ដុល្លារ។ ប្រភពពីអ្នកធ្វើស្ករតោ្នតក្លែងក្លាយបានឲ្យដឹងថា លោកស៊ី ណាបានប្រាប់ពួកគាត់ថា កុំខ្វល់គិតតែពីផលិតស្ករត្នោតទៅ ហើយបង់លុយឲ្យគាត់ ... Read More »

ក្រុមជនងងិត នៅតែចិញ្ចឹមចិត្តក្នុងគោលដៅប្រមាថមេដឹកនាំកម្ពុជា និងបំផ្លាញស្ថិរភាពជាតិរបស់ប្រជាជនតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ។

សូម្បីទំព័រ Facebook សារព័ត៌មាន ក៏គេជ្រៀតលួចចូល ប្រែក្លាយ មធ្យោបាយសារព័ត៌មាន ដើម្បីប្រើប្រាស់ជា «គ្រាប់ដ៏ពិសពុលនិងគ្រោះថ្នាក់» បាញ់ប្រហារមកលើកម្ពុជាយ៉ាងអសីលធម៌បំផុត។ ថ្ងៃនេះ ពួកជនងងិត បានចូលលួចទំព័រ Facebook Fresh News ... Read More »

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីម្នាក់មិនបានសម្រេចហើយក៍ទាក់ដៃចង្កូតគ្នាដួលក្រោយមកនគរបាលយកទៅពិនិត្យទឹកនោមមានសារធាតុញៀនបន្ថែមទៀត កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខសាកលវិទ្យាល័យមេគង្គកម្ពជា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដើមបណ្តឹងឈ្មោះ គឹម ... Read More »

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ កម្មការនី គ្រប់ពេលវេលា គ្រប់កាលៈទេសៈ

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ កម្មការនី គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ នៅក្នុងកំឡុងពេលដែល សម្ដេចតេជោ បាននិងកំពុងអញ្ជើញចុះសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនី ... Read More »

ម្ចាស់ផ្សារព្រែកព្នៅ និងផ្សារពេងជ្រី កំពុងយកផ្លូវធ្វើអាជីវកម្មផ្កើននេងអាជ្ញាធរមូលដ្ឋាន

ភ្នំពេញ៖ បច្ចុប្បន្នសង្កេតឃើញថា សាលារាជធានីភ្នំពេញកំពុងតែជំរុញឲ្យអាជ្ញាធរតាមបណ្តាខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងការងារឲ្យបានហ្មឺងម៉ាត់បំផុត ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយពិនិត្យមើលទាំងការដាក់តាំងទំនិញ ប្រកបមុខរបរអាជីវកម្ម គ្រប់ប្រភេទ និងដាក់លក់ឥវ៉ាន់យ៉ាងអនាធិបតេយ្យរំលោភនៅលើផ្លូវសាធារណៈ ។ ចំពោះបញ្ហានេះ អាជ្ញាធរខណ្ឌមួយចំនួនបានខិតខំអនុត្តន៍ការងារបានល្អប្រសើរ គួរឲ្យគត់សម្គាល់ ទន្ទឹមនឹងនេះ ... Read More »

មង្គលការសុខ ជំនោរ ចូលរោងការមុន សុគន្ធ នីសា ៥ថ្ងៃ

ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោក សុខ ជំនោរបានចូលរោងការជាផ្លូវការហើយជាមួយអ្នកនាង ស្រី រង្សី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ ។ ពិធីមង្គលការនេះធ្វើឡើង៥ថ្ងៃមុនពិធីមង្គលការអតីតសង្សារបស់លោកគឺតារាចម្រៀង សុគន្ធ នីសា ... Read More »

ស្ងាត់ៗតារាសម្តែងយេៗ វីរិយ៉ា ចេញច្រៀងនៅអូស្ត្រាលី

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងយេៗ កញ្ញាវីរិយ៉ា ហៅយ៉ាយ៉ា បានឡើងយន្តចាកចេញពីកម្ពុជាទៅច្រៀងរាំលើកដំបូងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ។ នាងនឹងចូលរួមច្រៀងរាំក្នុងកម្មវិធីកម្សាន្តមួយចំនួននៅរដ្ឋជាច្រើនដែលមានប្រជាជនខ្មែររស់នៅ។ តារាស្រីសម្បូរសាច់ទ្រូងរូបនេះបញ្ជាក់មុនពេលឡើងយន្តហោះនោះថា នាងទទួលបានការអញ្ជើញពីអ្នកផលិតកម្មវិធីដែលជាសមាគមខ្មែរធំមួយនៅប្រទេសអូស្ត្រាលី។ នាងថា នាងនឹងចំណាយពេលាច្រើនខែដើម្បីច្រៀងរាំនៅតាមរដ្ឋមួយចំនួន ដែលមានប្រជាជនខ្មែររស់នៅទីនោះ ហើយការបើកឆាកដំបូងរបស់នាងនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែក្រោយនេះ ជាមួយនឹងសិល្បករដែលធ្វើដំណើរពីកម្ពុជាមួយចំនួនទៀត។ នាងបញ្ជាក់ដែរថា ... Read More »

រថយន្តកាមរីឆ្លាមបើកឆ្លងផ្លូវត្រូវម៉ូតូបុកពីចំហៀងដេញវាយគ្នាផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីឆ្លាមស៊ីញ៉ូ បំណងឡើងលើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែត្រូវយុវជន៣នាក់ជិះម៉ូតូមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបាក់កញ្ចក់ម្ខាងហើយ​ និងបណ្តាលឲ្យយុវជនម្នាក់រងរបួសបែកក្បាលហូឈានពេញមុខ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ... Read More »

ចូលម៉ាស្សាមួយភ្លែតបាត់លុយអស់៣០០ដុល្លារឈឺក្បាលសមត្ថកិច្ចទាំងយប់

​ភ្នំពេញ ៖ វាស្ទើរតែក្លាយជារឿងធម្មតាទៅហើយ ដែលកន្លែង​ម៉ាស្សា​ កោស​ជប់​​ភាគច្រើននៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ពេល​ភ្ញៀវ​ចូល​ម៉ាស្សា​ម្តង​ៗ​ តែងតែ​បាត់​លុយកាក់ ហើយមកប្តឹងសមត្ថកិច្ចបានត្រឹមតែចាប់បញ្ជូន ពេលខ្លះបានលុយពាក់កណ្តាលមកវិញ ។ ជាក់ស្តែង​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ បុរស​ម្នាក់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ ... Read More »

រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុកម៉ូតូអាយខន ហើយបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿ ងបើកមកបុកម៉ូតូមួយគ្រឿងម៉ាកអាយខនពេញទំហឹង បណ្តាលឲ្យដួលខ្ទាតចូលទៅក្រោមរថយន្តមួយគ្រឿងទៀតបណ្ដោលឲ្យបុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយម្ចាស់រថយន្តបង្កមិនព្រមឈប់ទេ បើករត់គេចខ្លួនបាត់ស្រមោល នៅបន្សល់ទុកស្លាកលេខមួយបន្ទះនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ... Read More »

ទំនងជាស្រវឹងបើករថយន្ដសេរីទំនើបបួងចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតផ្នែកខាងមុខទាំងស្រុង

ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងម៉ាកកាមរីហាយព្រីដ ទំនងជាម្ចាស់ស្រវឹងបើកក្នុងល្បឿនលឿន បួងចង្កូតបត់មិនទាន់ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ រថយន្ដគៀបជាប់ជាមួយរបាំងថ្មខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៥១កែងមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកផ្គាប់មុខស្លាប់នៅកណ្តាលផ្លូវសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានពលរដ្ឋអ្នកធ្វើដំណើរប្រទះឃើញដេកផ្កាប់មុខស្លាប់ នៅលើដងផ្លូវកាលពីវេលាម៉ោងជាង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើដងផ្លូវដីក្រហមកំពុងឈូសឆាយ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលសង្ស័យអាចជាករណីគ្រោះថ្នាក់ចរាចរណ៍។ សមត្ថកិច្ចចរាចរណ៍ម្នាក់បានប្រាប់ថា មានអ្នកបើកបររថយន្តឡិចស៊ីស១គ្រឿងបានឆ្លងកាត់គោលដៅយាមនៅចំណុចផ្សារថ្នល់បត់ ហើយបានប្រាប់ដល់សមត្ថកិច្ចយើងថា មានមនុស្សដេកផ្កាប់មុខស្លាប់នៅកណ្តាលផ្លូវ។ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ រួចជាមួយកញ្ឆាក្រៀម២គីឡូក្រាម

ខេត្តតាកែវ ៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ឃាត់ខ្លួនតាមការរាយការណ៍របស់ប្រជាពលរដ្ឋ ដែលពួកគេបម្រុងនាំកញ្ឆាឆ្លងដែនទៅប្រទេសវៀតណាម ដែលហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១៥និង០២នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទូលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ ... Read More »

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ រយៈពេលកន្លងទៅនេះ គេឃើញក្មេងវ័យក្រោមអាយុ ១៥ឆ្នាំ​ ដែលជាអនីតិជន ត្រូវមេក្លោងជួញដូរគ្រឿងញៀនបានប្រើរូបភាពថ្មី​ តែទោះជាយ៉ាងណាក៏ដោយនៅកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ... Read More »

ដុតភ្លើងទៀនចូលបន្ទប់ទឹក ស្រាប់តែជ័រស៊ុមកញ្ចក់ហុយផ្សែងចេញមកខាងក្រៅផ្អើលអ្នកភូមិរត់ចែកជើងគ្នា

ភ្នំពេញ៖ អគ្គីភ័យមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅប្លុកដួងហែមនាំគ្នារត់ចែកជើងគ្នា បន្ទាប់ពីម្ចាស់ផ្ទះបានដុតភ្លើងទៀនចូលបន្ទប់ទឹក ស្រាប់តែជ័រស៊ុមកញ្ចក់ហុយផ្សែងចេញមកខាងក្រៅផ្អើលអ្នកភូមិ ហើយភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលផ្នែកពន្លត់អគ្គីភ័យចុះមកជួយអន្តរគមន៍ ប៉ុន្តែសំណាងល្អមិនមានការឆាប់ឆេះខ្លាំងនោះទេ ដោយម្ចាស់ផ្ទះនិងអ្នកជិតខាងនិងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះទៅជួយពន្លត់ទាន់ពេលវេលាផងដែរ ។ ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ... Read More »

លោកស្រី ម៉ែន សំអន ជួបសំណេះសំណាលផ្ដល់ការលើកទឹកចិត្ដដល់កម្មករ កម្មការិនីចំនួន ១.០១៧នាក់ នៅខេត្តផាថុមថានី ប្រទេសថៃ

បាងកក៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១.០១៧នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតសាច់មាន់ឈ្មោះ Centaco group នៅខេត្តឈុនបុរី ... Read More »

ជនជាតិថៃ និងខ្មែរ៣នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ព័ន្ធថ្នាំញៀន

ប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ចែកចាយថ្នាំញៀន រួមវត្ថុតាងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ... Read More »

មេឈ្មួញឈើដុះស្លែល្បីឈ្មោះចែមុំ កំពុងបំផ្លាញព្រៃសហគមន៍ និងព្រៃគុលេនព្រហ្មទេព និងបំផ្លិចបំផ្លាញផ្លូវថ្នល់ជាច្រើនគីឡូម៉ែត្រ

ខេត្តឧត្តរមានជ័យ៖ មេឈ្មួញឈើដ៏ល្បី នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ម្នាក់ ឈ្មោះចែ មុំ កំពុងល្បីថា បាននិងកំពុង បំផ្លាញព្រៃឈើនៅក្នុងតំបន់សហគមន៍ និងព្រៃឈើនៅក្នុងដែនជម្រកសាត្វព្រៃគុលេនព្រហ្មទេព និងបំផ្លិចបំផ្លាញេ ផ្លូវលំមួយខ្សែប្រវែងរាប់គីឡូម៉ែត្រ ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនសង្ស័យមានជំងឺសរសៃប្រសាទ

ខេត្តពោធិ៍សាត់៖ គេបានប្រទះឃើញសាកសពបុរសម្នាក់ចងកនឹងធ្នឹមផ្ទះបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ករណីនេះ អាជ្ញាធរមូលដ្ឋានបានដាក់ការសន្ធិដ្ឋានថា អាចបណ្ដាលមកពីមានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងសរសៃប្រសាទ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរបានឲ្យនគរវត្តដឹងថា ... Read More »

សម្តេចតេជោជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលបានកូនជាទីស្រឡាញ់គ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ពូជូនពរក្មួយៗកម្មការនីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលបានកូនជាទីស្រឡាញ់គ្រប់ៗគ្នា។ ក្មួយៗនឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ព្រមទាំងសេវាគាំពារសុខភាពជាច្រើនទៀត នៅក្នុងពេលសម្រាលកូន។ ពូក៏សប្បាយរីករាយដែរ ដែលបានជួបក្មួយៗ និងបានឧបត្ថម្ភថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ក្មួយៗ។ ... Read More »

លោក ឌី​ រត្ន័ខេមរុណ​ នាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមខណ្ឌមានជ័យជូនបុរសពិការភ្នែកនិង ដៃគ្មានទីពឹងក្នុងភូមិមានជ័យ

ភ្នំពេញ៖ នៅវេលាម៉ោង០២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ​ ដឹកនាំដោយ លោក ឌី​ រត្ន័ខេមរុណ​ អភិបាលរង ខណ្ឌមានជ័យ និង ... Read More »

ប្រុស ស្រី២នាក់របួសធ្ងន់ករណីឡានក្រុងបើកបុកម៉ូតូហុងដាឌ្រីម

ភ្នំពេញ៖ មនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តក្រុងបើកបុកពេញទំហឹងហើយត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ (១៩១៩) កែង និងផ្លូវលេខ១៩៧០ ស្ថិតក្នុងក្រុម២ ភូមិពោងពាយ ... Read More »

ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់​ខ្លួន​ជនសង្ស័យ៦នាក់​ពីបទជួញដូរនិងប្រើ​ប្រាស់សារធាតុញៀន​

ខេត្ត​កំពង់​ចាម​ ៖​ នគរបាល​ការិយាល័យប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងអធិការស្រុកស្រីសន្ធរ​ ​ដឹកនាំដោយ​ លោករសេនីយ៍ត្រី​ ជីវ សេងរស់ កាលពី​វេលាម៉ោង១៥ និង៣០នាទី​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ បានចុះប្រតិបត្តិការ​បង្ក្រាបករណី​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ... Read More »

បង្រ្កាបមុខសញ្ញាប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន៣នាក់

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ។ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចបឹងយាយហើម ស្ថិតក្នុងភូមិបំណក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករ ៤,៦៨២នាក់ នៅកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិត ៤,៦៨២នាក់ មកពីរោងចក្រចំនួន ៧៣រោងចក្រ ក្នុងនោះមកពីខេត្តកណ្តាលចំនួន ៣៨រោងចក្រ ... Read More »

សម្តេចតេជោ៖ ពូសប្បាយចិត្តខ្លាំងណាស់ ក្រោយពីបានដឹងថាក្មួយៗមានប្រាក់ខែល្អ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖ «ពូសប្បាយចិត្តខ្លាំងណាស់ ក្រោយពីបានដឹងថាក្មួយៗមានប្រាក់ខែល្អ ពូអរគុណដែលក្មួយៗបានប្រាប់ការពិតអំពីការងារ និងប្រាក់ខែដែលក្មួយកំពុងទទួល។ ដូចកូនក្មួយ៤នាក់ដែលមានមុខងារជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម ក្នុងនោះគឺមានក្មួយស្រីម្នាក់ធ្វើការនៅខណ្ឌពោធិសែនជ័យ (រោងចក្រហាត់តា) ដែលផលិតកេះកាតុង ... Read More »

ឡានដឹកខោអាវលក់បុកក្របីដើរឆ្លងថ្នល់ធ្លាយពោះងាប់ រកមុខម្ចាស់ក្របីដោះស្រាយអត់ឃើញ

ខេត្តស្វាយរៀង៖ រថយន្តកាមរីគូទហើមមួយគ្រឿង ខណៈរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់ពីដឹកខោអាវដើរលក់ ចៃដន្យអាក្រក់ស្រាប់តែទៅបុកនឹងសត្វក្របីដើរឆ្លងថ្នល់១ក្បាលពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរស្របពេលម្ចាស់សត្វក្របីមិនចេញមុខទទួលខុសត្រូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ... Read More »

បទល្មើសដឹកជញ្ជូនឈើប្រណីតតាមម៉ូតូ និងរថយន្តគ្រប់រូបភាព យ៉ាងអនាធិបតេយ្យនៅតែមាន ដឹកទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ

ខេត្តរតនគីរី៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានក្រុមម៉ូតូដឹកឈើជាច្រើនគ្រឿងដង្ហែគ្នាតាមដងផ្លូវ ឆ្ពោះទៅ ច្រករបៀងក្រោយកាស៊ីណូរអូរយ៉ាដាវ មិនក្រោម១០០គ្រឿងទេ ក្នុងមួយយប់ៗ ចំណែករថយន្តសាំយ៉ុងដឹកជញ្ជូនឈើប្រណីតកន្លះរថយន្តដង្ហែគ្នាសម្រុកចូលច្រកអូរយ៉ាដាវយ៉ាងគំហុក ។ ពេលអ្នកសារព័ត៌មានចុះផ្តិតរូបភាពនូវរាល់សកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត ក៏ដូចដឹកតាមម៉ូតូ ឃើញថា វាមានភាពអនាធិបតេយ្យ ... Read More »

បំពុលឆ្កែងាប់៣ក្បាលនិងឆ្មាមួយក្បាលលួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព

ខេត្តកំពង់ស្ពឺ៖ ម៉ូតូម៉ាកហ្សូមមឺមួយគ្រឿង ត្រូវចោរលួចយកទៅដោយសុវត្ថិភាព ខណៈម្ខាស់ចតទុកនៅក្រោមផ្ទះដោយមិនមានចាក់សោត្រឹមត្រូវ។ ក្រោយផ្អើលឆោឡោ ទើបដឹងថា សត្វឆ្កែ៣ក្បាល និងឆ្មាមួយក្បាលរបស់អ្នកជិតខាងត្រូវបំពុលងាប់ផងដែរ។ ការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នៅ ភូមិតាម៉ិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ... Read More »