ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នារីបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ចេញពីធ្វើការត្រូវចោរឆក់កាបូបដោយសុវត្ថិភាព

ភ្នំពេញ ៖ នារីជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រលប់ទៅផ្ទះវិញ ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខហាងលក់រថយន្តប្រើថាមពលព្រះអាទិត្យតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ជឹម សុម៉ាលី ... Read More »

ប្រជាពលរដ្ឋ​រិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​ តែ​មិនអាច​ប្រើ​ភ្លើង​បាន

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បានធ្វើ​ការរិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​រាប់​ឆ្នាំ​មកហើយ តែ​មិនមាន​លទ្ធភាព​ប្រើ​ភ្លើង​បាន​ដោយ​អគ្គីសនី​មិនបាន​ភ្ជាប់​សេ​វ៉ា​ភ្លើង​ ដាក់អោយ​ប្រើប្រាស់​ដល់​ពួកគាត់។ យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​ បានអោយដឹងថា​ប្រជាពលរដ្ឋរាប់រយ​គ្រួសារ​ ខ​ណៈដែលមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ ផ្ទះ​ខ្លះ​បង្គោល​ភ្លើង​ស្ទើ​តែ​ដាក់​លើដំបូល​ផ្ទះ ក៍​ប៉ុន្តែ​បែរជា​មិនមាន​ភ្លើង​ប្រើប្រាស់​ដល់​ពួកគាត់ ព្រោះ​បង្គោល​ភ្លើងនិង​ខ្សែភ្លើង ... Read More »

ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹកវត្តតាំងកសាងខាងជើងផ្អើលទាំងព្រឹក

  ភ្នំពេញ៖​ ប្រជាពលរដ្ឋនាំគ្នាផ្អើលមកចោមរោមមើល ខណៈប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងស្រះទឹកវត្តតាំងកសាងខាងជើង ដែលមានសភាពហើមស្អុយរលួយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្រះឈូកវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពរងគ្រោះឈ្មោះ ... Read More »

ក្រុមអ្នកលេងBMFលើកគ្នាមកវាយយុវជន៣នាក់បណ្តាលឲ្យខ្ទេចម៉ូតូមួយគ្រឿង

ភ្នំពេញ៖​ ក្រុមអ្នកលេងល្បីឈ្មោះបោះសម្លេង BMFមួយក្រុមបាននាំគ្នាទៅស្ទាក់វាយទៅលើយុវជនជាសិស្សសាលា៣នាក់ បណ្តាលឲ្យខ្ទេចម៉ូតូមួយគ្រឿង និងបាត់ទូរស័ព្ទអាយហ្វូនមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចជាប់របងសាលាជម្ពូវ័ន​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ លុះរហូតមកដល់វេាម៉ោង១០ព្រឹកទើបឃាត់ជនដៃដល់បានម្នាក់ចំណែកប័ក្ខពួកកំពុងរត់គេចខ្លួន។ ជនដៃដល់ឈ្មោះ ហុង ... Read More »

កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ត្រពាំងក្រសាំងបង្ក្រាបការជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងក្រាំង ដឹកនាំដោយលោកកអធិការរង ម៉ន វុធី បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ... Read More »

បែកធ្លាយពីតួូលេខករណីអាជ្ញាធរ សមត្ថកិច្ច ជំនាញជិត៣០ស្ថាប័នយកលុយពីបទល្មើស ដឹកជញ្ជូនឈើខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្មានអាថ៌កំបាំងទេ រាល់សកម្មភាពនៃអំពើពុករលួយ ប្រសិន បើសមត្ថកិច្ច អាជ្ញាធរ និងជំនាញជាច្រើន ស្ថាប័នបានពាក់ព័ន្ធទៅនឹងការទទួលយក នូវសំណូកពីឈ្មួញដឹកជញ្ជូនឈើល្មើស ច្បាប់​ ។ ជាក់ស្តែងរាល់ជំនួញឈើល្មើស ច្បាប់នៅខេត្តស្ទឹងត្រែងគឺមាន អាជ្ញាធរ ... Read More »

ឃាត់ខ្លួនយុវជនសង្ស័យម្នាក់ពាក់ព័ន្ធចាប់ស្រ្តីវិកលចារឹករំលោភបានសម្រេចនៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ យុវជនសង្ស័យម្នាក់ រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកថ្មគោល ជាប់ចោទធ្វើសកម្មភាពចាប់ស្រ្តីវិកលចារឹកម្នាក់ រំលោភបានសម្រេចកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវលំក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ត្រី ផង់ សុភាពអធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា ... Read More »

ជោគវាសនា​យាយ​ព្រឿង​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្ទឹង​ត្រែង​ នឹង​ត្រូវ​តុលាការ​សម្រេច​នៅ​ថ្ងៃទី​២៧​ មិថុនា​​

ភ្នំពេញ​៖ ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាននិង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​ ឈ្មោះ​ ហេង សំនាង​ ហៅ​យាយ​ព្រឿង​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ម២​ បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ដើម្បី​ជំនុំជម្រះ​ ។​ ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ ... Read More »

មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វារអន្ដរជាតុអូស្មាច់កំពុងតែល្បីខាងជំរិតពលរដ្ឋយកប្រាក់តាមការផ្ដល់ប័ណ្ណព្រំដែន

ខេត្តឧត្តមានជ័យ: លោកវរៈសេនីយ៍ឯក ខូង ទីន មេប៉ុស្ដិ៍នគបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្ដរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ កំពុងរងការរិះ ពីប្រជាពលរដ្ឋទូទៅនៅច្រកទ្វារអន្តរជាតិអូស្មាច់ ថាកំពុងតែប្រើប្រាស់មន្រ្ដីក្រោមឱវាទ ព្រួតដៃគ្នាអារ.កខ្យងសម្រក់យកឈាម។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់ ... Read More »

កីឡាករ កីឡាការិនីតេក្វាន់ដូITF៣០០នាក់ ចាប់ផ្តើមប្រកួតជើងឯកថ្នាក់ជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITFសហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០១៧ ដោយមាន ការចូលរួមរបស់កីឡាករកីឡាការិនីតេក្វាន់ដូITF ប្រមាណ ៣០០នាក់ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក។ តាមកម្មវិធីរបស់នាយកដ្ឋានអប់រំកាយនិងកីឡា បានបង្ហាញឲ្យដឹងថា ការប្រកួតនៅព្រឹកថ្ងៃទី៨ខែមិថុនា មានវិញ្ញាសាសម្តែងមេគុនកាតាចំនួន៦វិញ្ញាសាគឺសម្តែងមេគុនខ្សែក្រវ៉ាត់កម្រិតក្រោមពណ៌ខ្មៅ ... Read More »

កុយ ចាន់តូ ជួប មាស សុជាតិ ខណៈដែល ចេង គា ប៉ះជាមួយ ថន វាសនា ជុំទី២នៅប៉ុស្តិ៍លេខ៥

ភ្នំពេញ៖ អ្នកប្រដាល់៤នាក់នឹងបង្ហាញពីថ្វីដៃនៅលើកសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដើម្បីឈានទៅដណ្តើមកៅអីជុំទី៣ ក្រោយពីពួកគេទាំង៤នាក់ បានឈ្នះជុំទី១វគ្គជម្រុះ៣២នាក់ ។ ដូច្នេះចុងសប្តាហ៍នេះ កីឡាករ កុយ ចាន់តូ មកពីក្លិប គីសែនមានប្ញទ្ធិអាជ្ញាធរអាវុធគីមី ត្រូវជួបប្រកួតនឹងកីឡាករ មាស សុជាតិ មកពីក្លិប ... Read More »

បុរសម្នាក់បានស្លាប់ដោយសារសាកថ្មទូរស័ព្ទបណ្ដើរ លេងហ្វេសបុកបណ្ដើរបណ្ដាលឲ្យ ឆក់ស្លាប់ភ្លាមៗ

ខេត្តសៀមរាប ៖នៅល្ងាចថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧ បុរសម្នាក់បានស្លាប់ដោយសារសាកថ្មទូរស័ព្ទបណ្ដើរ លេងហ្វេសបុក បណ្ដើរបណ្ដាលឲ្យ ឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ពេលមេឃកំពុងមានភ្លៀងខ្លាំង។ ... Read More »

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ចុះសហការជាមួយសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបុរសម្នាក់ និងថ្នាំញៀនមួយកញ្ចប់ធំ

ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២ ចុះមកឃាត់ខ្លួនបុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាលិទ្ធផលដកហូតបានគ្រឿញៀនមួយកញ្ចប់ធំ ។ ករណីចុះឆែកឆេរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង៤៥ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុផ្ទះ៥១E/0ផ្លូវ២៨៧ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ... Read More »

បុរសខ្ទើយម្នាក់សម្រេចចងកសម្លាប់ខ្លួនសង្ស័យវិបត្តិក្នុងគ្រួសារ

  ភ្នំពេញ៖ ប្រុសភេទទី៣ម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅលើដំបូលផ្ទះជាន់ទី៤ សង្ស័យជួបវិបត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តង បង្កជាការភ្ញាក់ផ្អើលម៉ោង០៤និង៣០នាទី ទៀបភ្លឺថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើដំបូលផ្ទះលេខ៩៧E៤ ផ្លូវលេខ ១១០ ក្រុមទី ៤៧ ... Read More »

ស្ពានឈើទ្រុឌទ្រោម២កន្លែងនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច សុំជួយជួសជុលផង

  ខេត្តកំពង់ឆ្នាំង៖ ស្ពានឈើទ្រុឌទ្រោម២កន្លែង ស្ថិតនៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋដើរជាប្រចាំនោះ កំពុងប្រឈមនឹងការពុកផុយ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ ក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។ ស្ពានទាំងពីរកន្លែងនេះ ស្ថិតនៅព្រែកស្ទឹងស្ងួត ក្នុងភូមិស្ទឹងស្ងួត និង ... Read More »

ចេញពីធ្វើការចោរឆក់កាបូបមិនបានសម្រេចដួលរងរបយសស្រាល

ភ្នំពេញ: នារីមានវ័យ២៥ឆ្នាំម្នាក់ ត្រូវជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបនាងតែមិនសម្រេចបណ្តាលឲ្យដួលរងរបួសស្រាល បន្ទាប់ពីរូបនាងជិះម៉ូតូតែម្នាក់ឯងចេញពីធ្វើការត្រឡប់ទៅផ្ទវិញ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង២៤នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុង ឬទ្ធី ក្នុងភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នារីរូបនេះមិនត្រូវបានប្រាបឈ្មោះនិងអាសយដ្ឋានឲ្យគេឯងដឹងនោះទេ គ្រាន់តែនិយាយថា នាងមានអាយុ២៥ឆ្នាំ ជាបុគ្គលិកអង្គការអន្តរជាតិមួយហើយស្នាក់នៅក្បែរៗកន្លែងកើតហេតុ ... Read More »

អាជ្ញាធរកម្ពុជា-ថៃ បើកកិច្ចប្រជុំដំណោះស្រាយបញ្ហាពលករខ្មែរ១៣នាក់ និងការ ឃាត់រថយន្តដឹកដំឡូងថៃ២៦គ្រឿង

បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា-ថៃ បើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហាពលករខ្មែរ១៣នាក់ និងប្រជាពលករដ្ឋកម្ពុជា ឃាត់រថយន្តដឹកដំឡូងថៃចំនួន២៦គ្រឿង ដើម្បីជួយសម្រួលពន្លឿនឲ្យមានការដោះលែងពលករខ្មែរមកវិញ និងរថយន្តដឹកដំឡូងថៃឲ្យដំណើរការរកស៊ីធម្មតាវិញ ។ ការបើកកិច្ចប្រជុំធ្វើឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅសាលាស្រុកថាប់ស្យា ខេត្តសាកែវ ... Read More »

ខេត្តកំពង់ស្ពឺគណបក្សប្រជាជនឈ្នះគណបក្សប្រឆាំង៧ម៉ឺនសំឡេង

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺដែលជា ទីតាំងឈរជើងរបស់លោក ឆាយ ថន និងលោក ហ៊ុន ម៉ានី ជាតំណាងរាស្ដ្រគណ បក្សប្រជាជនកម្ពុជា និងក្រុមការងារបាន កើនឡើងសំឡេងឆ្នោតរហូតដល់ជាង ៦.៣ម៉ឺនសំឡេងសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧នេះ។ ... Read More »

គ.ជ.ប ​ប្រកាសព័ត៌មាន​ លេខ ១៤២​​៖ ត្រឹមថ្ងៃ​ទី​​០៧​ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ​ គ.ជ.ប បានផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ទាំង ១៦៤៦ ឃុំ សង្កាត់​ រួចរាល់​ហើយ

គ.ជ.ប ​ប្រកាសព័ត៌មាន​ លេខ ១៤២​​៖ ត្រឹមថ្ងៃ​ទី​​០៧​ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ​ គ.ជ.ប បានផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ទាំង ១៦៤៦ ឃុំ សង្កាត់​ រួចរាល់​ហើយ Read More »

ប្រើដំបងគប់អ្នកជិះម៉ូតូបំណងប្លន់ តែមិនបានសម្រេច

ភ្នំពេញៈ មានករណីប្លន់ម៉ូតូទៀតហើយនៅខណ្ឌមានជ័យគ្រាដែលសង្សារ១គូ បានជិះម៉ូតូឌុបគ្នាទៅទិញទឹកក្រឡុកហូបហើ ពេលត្រឡប់មកវិញ ត្រូវជនសង្ស័យមួយក្រុមស្ទាក់ប្លន់ម៉ូតូតែមិនបានសម្រេចនាវេលាម៉ោង២និង១០នាទីយប់ឈានចូលថ្ងែទី៨ ខែមិថុនា ឆ្នាំ២០១៧នៅ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ បើតាមនារីរងគ្រោះឈ្មោះ សឿង លី អាយុ៣២ឆ្នាំ ... Read More »

លោកស្រីម៉ែន សំអន៖ រាជរដ្ឋាភិបាលបានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហា​អាទិភាព​​​មួយ​ដើម្បី​កសាងប្រទេសជាតិឲ្យថ្កុំថ្កើងរុងរឿង

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហា​អាទិភាព​​​មួយ​ដើម្បី​កសាងប្រទេស ជាតិឲ្យថ្កុំថ្កើងរុងរឿង លោកបានបញ្ជាក់បែបនេះ ខណៈលោកស្រីចូលរួមក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៦៨ទិវាកុមារអន្តរជាតិ ០១មិថុនា,ទិវាកុមារកម្ពុជាឆ្នាំ២០១៧ក្រោមប្រធានបទ(លើក កម្ពស់ ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម) និងខួបលើកទី១៦ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ... Read More »

ស្ថានភាពកំពស់ទឹកតាមស្ថានីយជលសាស្ត្រ នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧

ស្ថានភាពកំពស់ទឹកតាមស្ថានីយជលសាស្ត្រ នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៧ Read More »

ឈ្មួញស្គាល់ចិត្តមន្រ្ដី ដឹកគោ ក្របី មិនបាច់ឆ្លងការិយាល័យពេទ្យសត្វ

ខេត្តកំពង់ធំ៖ រាល់សកម្មភាពដឹក ជញ្ជូន ផលិតផលមានដើមកំណើតពីសត្វ ឆ្លង់កាត់ខេត្តកំពង់ធំ គេសង្កេតឃើញមានភាព ធូររលុងយ៉ាងខ្លាំង ដោយសារតែឈ្មួលមើលស្រាលលើមន្រ្ដីជំនាញ ជាហេតុធ្វើឲ្យ ការដឹកជញ្ជូនសត្វរបស់ពួកគេបានយ៉ាងរលូន ដោយមិនបាច់ពិនិត្យសុខភាពសត្វ គ្មានលិខិតដឹកជញ្ជូន មិនខ្វល់ពីសុខភាពប្រជាពលរដ្នទូទៅ និងប្រើល្បិចគ្របយ៉ាង ដើម្បីដោះស្រាយ ... Read More »

បនល្បែង ដុះស្លែមួយកន្លែងត្រូវសមត្តិកិច្ចនគរបាលបង្រ្កាបក្នុងក្រុងសៀមរាប

  ខេត្តសៀមរាប ៖ មនុស្សប្រុសស្រី ចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាក សហការជាមួយកម្លាំងការិយាល័យតម្រួតអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួនពីបទលេងល្បែងស៊ីសងខុសច្បាប់ ត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ... Read More »

យាយ​ព្រឿង​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្ទឹង​ត្រែង​ ត្រូវ​តុលាការ​កាត់ទោស​នៅ​ព្រឹក​នេះ​

ភ្នំពេញ​៖ ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឦសាននិង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​ ឈ្មោះ​ ហេង សុខ​នាង ហៅ​យាយ​ព្រឿង​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ម២​ បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ដើម្បី​ជំនុំជម្រះ​ ។​ មជ្ឈដ្ឋាន​មួយ​ចំនួន​ រង់ចាំ​មើល​ថា​ ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់និងបានបោះឆ្នោតគាំទ្រ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា តាមបណ្តាញសង្គមហ្វេសប៊ុក បានថ្លែងអរគុណសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់និងបានបោះឆ្នោតគាំទ្រ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ ។ សម្តេចថ្លែងថា៖ «សូមអរគុណសារជាថ្មី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធាន IMF

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ... Read More »

បុរសកម្មករសំណង់ចងកស្លាប់បន្សល់ទុកលិខិតបណ្តាំ៣ទំព័រយ៉ាងក្បោះក្បាយ

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលគូដណ្តឹង និងឪពុកម្តាយញាតិមិត្តបងប្អូនដោយសរសេរលិខិតបណ្តាំសុំទោសឪពុកម្តាយបង្កើត និងឪពុកម្តាយចិញ្ចឹម ហើយពឹងឲ្យប្អូនជួយមើលគូដណ្តឹងរបស់គេផង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងការដ្ឋាន សំណង់ ស្ថិតនៅភូមិព្រែកតានូ១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ... Read More »

ក្លឹបមីតណាយកាប់ចាក់គ្នាស្ទើររាល់យប់បង្កការរំខានដល់អ្នកជិតខាង

ភ្នំពេញ៖​ ទីតាំងក្លឹបមីតណាយ តែងតែមានក្រុមក្មេងស្ទាវនាំគ្នាចូលរាំងកំសាន្តផឹកសីុសប្បាយ ហើយពេលដែលចេញមកវិញ ស្រាប់តែបង្កជម្លោះគ្នាដេញកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈ ធ្វើឲ្យមា​នការំខានដល់អ្នកជិតខាងស្ទើរៀងរាល់យប់។ ជាក់ស្តែងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧​ នៅទីតាំងក្លឹបមីតណាយ​ ផ្លូវវេងស្រេងសង្កាត់​ ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ មានករណីក្រុមក្មេងស្ទាវបានដេញកាប់យុវជនមួយក្រុម ខណៈចេញពីរាំលេងកំសាន្ត​ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ... Read More »

រថយន្តតាក់សុីម៉ែត្រ បើកប៉ះគូទរថយន្តឡិចសុីស570ពីក្រោយរងការខូចខាត

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ ​និងរថយន្ត​ឡិចស៊ីស​Rx570 ​បណ្ដាលឲ្យរង​ការ​ខូច​ខាត​ទាំង​សង​ខាង ​ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទីយប់ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៩៩ ​កែង​៤៣៦​ ត្រង់ចំណុចផ្លូវ​បំបែក​ជា​បួន​ ក្នុង​សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ... Read More »