ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រកាសផ្លូវការនៅថ្ងៃទី២៥​ ខែមិថុនា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានប្រាប់ប្រភពព័ត៌មានថា ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៧ ។ ... Read More »

ជិះម៉ូតូលឿនទាំងស្រវឹងដល់ផ្លូវកោងជ្រុលទៅបុករបងថ្ម ពេញមួយទំហឹងបណ្តាលឲ្យស្លាប់

ខេត្តកោះកុង៖ ជនរងគ្រោះម្នាក់បានបើកបរទាំងស្រវឹងក្នុងល្បឿនលឿនផ្លូងកោង ជ្រុលទៅបុករបងថ្ម ពេញមួយទំហឹងធ្វើឲ្យស្លាប់នៅកន្លែង កាលពីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោង ស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

ស្ថានភាពកម្ពស់ទឹក តាមស្ថានីយជលសាស្ត្រ នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៧

ស្ថានភាពកម្ពស់ទឹក តាមស្ថានីយជលសាស្ត្រ នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៧ Read More »

បុរសម្នាក់តខ្សែភ្លើងនៅលើជណ្តើរក្នុងពិធីបុណ្យ​ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់មួយរំពេច

ខេត្តកណ្តាល៖ បុរសម្នាក់បានតខ្សែភ្លើងនៅលើជណ្តើរក្នុងពិធីបុណ្យមួយ​ ស្រាប់តែត្រូវចរន្តភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័មភ្លាមមួយរំពេច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ។ ប្រភពព័ត៌មានពីលោកអនុសេនិយ៍ទោ ចាន់ រស្មី នាយប៉ុស្តិ៍នគរបានរដ្ឋបាលក្រាំងយ៉ូវ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្សនេះបានកើតឡើង នៅចំណុច ផ្ទះរបស់ឈ្មោះ ... Read More »

ចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាម២៩នាក់ ព្រឹកនេះ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនអន្តោប្រវេសន៍វៀតណាមប្រុស ស្រី២៩ នាក់​សង្ស័យមករស់នៅលើទឹកដីកម្ពុជាគ្មានឯកសារស្របច្បាប់ ។ ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅស្ថិតនៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ការប្រតិបត្តិនេះ ... Read More »

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញប្រកាសព័ត៌មាន

សេច​ក្ដី​​ប្រកាស​ព័ត៌​មាន​ លេខ​១៤១៖ មាន​បណ្ដឹង​ចំនួន​ ៧១​បណ្ដឹង​ ក្នុង​នោះ​ ២៨​បណ្ដឹង​ ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ ៤៣​បណ្ដឹង​ ប្ដឹង​សុំ​ឱ្យ​ដាក់​ពិ​ន័យ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​លើ​បទ​ប្ប​ញ្ញត្តិ​នៃ​ជំពូក​ទី​១៤ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ (ច.ប.ឃ.ស)។ Read More »

ស្ថានទូតឥណ្ឌា ប្រកាស រៀបចំទិវាយោគៈ អន្តរជាតិ លើកទី៣នៅកម្ពុជា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងរៀបចំទិវាយោគៈ អន្តរជាតិ(យូហ្គា) លើកទី៣នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រព្រឹតនាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៧ ដោយអនុញ្ញាតឲ្យមហាជនចូលរួមដោយសេរី ។ ក្នុងសន្និសីទសារព័ត៌មាន ... Read More »

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនិងបន្ទប់ជួល៦បន្ទប់នៅខណ្ឌដង្កោ

  ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នង និងបន្ទប់ជួលលក់ដូរជូសជុលទូរស័ព្ទ ជួសជុលទូរទស្សន៍ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ឋោរសន្ឋៅ គ្មានសល់ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ និងរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ... Read More »

រថយន្តកុងតឺន័របើកបុករថយន្តFrontierបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុករថយន្តFrontier ខណៈបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតធ្លាក់កាងមុខ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចមុខប៉ុស្តិ៍២៤ម៉ោង ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ​ ... Read More »

នាយក្រិន ផ្អែមល្ហែមខ្លាំងជាមួយភរិយាទី២

ភ្នំពេញ៖ ក្រោយពីលែងលះភរិយាទី១ តារាកំប្លែងមាឌល្អិតចិត្តធំ ទេសស សុជន ហៅនាយក្រិន បានរួមរស់ជាមួយប្រពន្ធទីពីរស្អាតក្មេងនោះរយៈពេល៥ឆ្នាំហើយ ជាមួយនឹងភាពផ្អែមល្ហែមខ្លាំង។ ចំណងស្នេហ៍វ័យកន្លះទសវត្សរិ៍នេះ ពួកគេទទួលបានដំណក់ឈាមកូនប្រុស២នាក់ហើយដែរ។ មានការបញ្ជាក់ពីអ្នកសិល្បៈថា ប្រពន្ធទី២របស់នាងក្រិន ឈ្មោះយ៉ាយ៉ា បានរួមរស់ជាមួយនាយក្រិន ក្រោយពីនាយក្រិនលែងលះអតីតភរិយាដាច់ស្រេច។ ... Read More »

លោក អូស្មាន ហាស្សាន់៖នាំយកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគចែកជូនសហគមន៍ខ្មែរឥស្លាម ១៥១គ្រួសារ នៅសង្កាត់ជ្រោយចង្វា សម្រាប់ខែបួសរ៉ាម៉ាឌន

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាននាំយក អំណោយសប្បុរសធម៌ ទៅចែកជូន សហគមន៍ខ្មែរឥស្លាម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ រាជធា ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែងពីបទលួច (ឆក់កាបូប)

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៤ កំលាំងល្បាតរបស់នគរបាលប៉ុស្តរដ្ឋបាលទឹក ល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២ នាក់ជាក់ស្តែង ពីបទលួច ( ឆក់កាបូប ) ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧

ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ Read More »

ជិះម៉ូតូជែងរថយន្តទាក់ដៃម៉ូតូមួយគ្រឿងទៀតដួលចូលពីមុខរថយន្តកិនស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងម្នាក់ឯងជែងរថយន្តផុតទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភក្តិ ជ្រុលដួលពីមុខរថយន្តកិនពីលើ ។ ក្រោយកើតហេតុ អ្នកបើកបរព្យាយាមបើករត់បានជិត៥០ម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វាចាស់ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ... Read More »

គណបក្សប្រជាជនខេត្តកណ្តាលឡើងជាង៦ម៉ឺនសំឡេង រីឯគណបក្សសង្គ្រោះជាតិបាត់សំឡេង៦,៤ម៉ឺនសំឡេង

ខេត្តកណ្តាល៖ នៅខេត្តកណ្តាល គឺជាទីតាំងឈរជើងរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេចតេជោហ៊ុន សែន បានកើនឡើងសំឡេងឆ្នោតរហូតដល់ជាង៦ម៉ឺន សំឡេង ខណៈដែលគណបក្សសង្គ្រោះ ជាតិបានបាត់បង់សំឡេងគាំទ្រយ៉ាងគំហុករហូតដល់ជាង៦ម៉ឺន៤ពាន់សំឡេងបើ ប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ(នេះបើយោងតាមទិន្នន័យក្រៅផ្លូវការ)។ សម្រាប់ខេត្តកណ្ដាល ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៤ ... Read More »

សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់បង្រ្កាបគ្រឿងញៀននៅក្នុងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានចេញ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅក្នុងក្រុងបាត់ដំបង ផ្ទុះអាវុធ៣គ្រាប់ បាញ់បំបែកកង់រថយន្តជនសង្ស័យគ្រឿងញៀន ខណៈដែលជនសង្ស័យគ្រឿងញៀនបានបើករថយន្តបុកកម្លាំងសមត្ថកិច្ចបណ្តាលឱ្យរងរបួសម្នាក់ ដែលបានរារាំងចេញស្ទាក់រថយន្តជនសង្ស័យនៅពេលកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ ថ្នាំញៀនមួយចំនួនធំ និងរថយន្តកាមរីឆ្លាម១គ្រឿង ។ ការបង្រ្កាបកម្លាំងអាវុធហត្ថធ្វើឡើងកាលពីចន្លោះវេលាម៉ោង១រសៀល រហូតដល់វេលាម៉ោង១០យប់ ថ្ងៃទី៥ ... Read More »

សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យមានការលាក់បាំងព័ត៌មាន ក្រោយពីប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ហើយសមត្ថកិច្ចយកចូលប៉ុស្ដិ៍បាត់

ភ្នំពេញ៖ ស្ត្រីម្នាក់បានខលប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យថា ឃាត់បានជនសង្ស័យម្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចមូលដ្ឋានចុះទៅវៃខ្នោះជនសង្ស័យយកមកប៉ុស្ដិ៍ស្ទឹងមានជ័យចូលបន្ទប់បាត់ ទោះអ្នកសារព័ត៌មានជាច្រើននាក់សុំថតយករូបភាពនិងយកព័ត៌មាននេះក៏មិនបានដែរ។ ជនរងគ្រោះមានឈ្មោះ ភិន សុភី ភេទស្រី ... Read More »

ដេកលង់លក់ពីរនាក់ប្តីប្រពន្ធចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់ជាង៧ពាន់ដុលើារ

ភ្នំពេញ៖ ស្រីម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ឫស្សីកែវឲ្យជួយស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន បន្ទាប់ពីផ្ទះរបស់គាត់ត្រូវចោរឆ្កិះសោរបង និងសោផ្ទះលួចយកទ្រព្យសម្បត្តិមានតំលៃជាង ៥០០០ដុល្លាគេចខ្លួនបាត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ១១២៤ ផ្លូវលេខ៩៩RB ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ហើយមកដល់ម៉ាង១១ព្រឹក ... Read More »

ហុងដាវ៉េវសាកកម្លាំងហុងដាសេ១២៥របួសធ្ងន់ស្រាល២នាក់

  ខេត្តស្វាយរៀង៖ បុរស២នាក់ រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូហុងដាវ៉េវ ពន្លះហុងដាសេ១២៥បញ្ច្រាសទិសគ្នាពេញទំហឹង លាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ... Read More »

ស្រ្តីមេម៉ាយម្នាក់ណាត់ប្រុសមកសែនព្រេនហើយបុរសនោះជាប្តីគេមិនបានមកតូចចិត្តចងកសម្លាប់ខ្លួនចោលកូន៣នាក់

  ខេត្តកំពង់ធំះ ស្រ្តីមេម៉ាយកូន៣ម្នាក់ នចងកធ្វើអត្តឃាត ដោយសារតែហៅខាងប្រុសសែនព្រេន ខាងប្រុសមិនមក ។ ហេតុការណ៍បង្កឲ្យភាពភ្ញាក់ផ្អើលនេះសាច់ញាតិប្រទះឃើញនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ចំណុចផ្ទះបាយរបស់ខ្លួនស្ថិតនៅភូមិ ស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្តាន់ ... Read More »

ទើបចេញពីគុកលួចទៀត ត្រូវប្រជាពលរដ្ឋចាប់វាយបាក់ដៃម្ខាង

  ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជំនាញខាងលួច និងទើបតែចេញពីគុកផងនោះ បានធ្វើសកម្មភាពចូលទៅលួច និងកាច់សោកម៉ូតូ១គ្រឿងរបស់មន្ត្រីយោធាម្នាក់បានសម្រេច តែត្រូវបានម្ចាស់ឃើញទាន់ សហកាជាមួយប្រជាពលរដ្ឋចាប់បាន ម្នាក់វាយរហូតបាក់ដៃម្ខាង និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ​ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ... Read More »

ក្នុងមួយថ្ងៃរថយន្តដឹកឈើមានពី៥០-៦០ គ្រឿងឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិអូរ យ៉ាដាវ

ខេត្តរតនគិរី ៖ សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានវត្តឈរជើងនៅច្រកអន្តរជាតិ​អូរ​យ៉ាដាវក្នុងអ​នុក្រឹត្យបាននឹងកំពុងអនុវត្ត​ខុសពីភារកិច្ច តួនាទី ខណៈ បទល្មើសដឹក​ជញ្ជូនឈើឈ្មួញមានឱកាស ឆ្លងតាមច្រក អន្តរជាតិអូរយ៉ាដាវមួយនេះយ៉ាងគគ្រឹកគ្រេង ក្នុងនោះពួកគាត់ជាសមត្ថកិច្ចប្រឹងហែក ប្រយោជន៍ពីអំពើសូកប៉ាន់ បទល្មើសទាំង នេះចែកគ្នាយ៉ាងគឃ្លើននឹងច្បាប់ និងបែប ចំហរទៀតផង ... Read More »

ជិះម៉ូតូលឿនទៅបុករថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យ ហុង ហាក់ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿនទៅបុករថយន្តសង្គ្រោះបន្ទាន់ពីចំហៀងពេញទំហឹង ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា ... Read More »

ម៉ូតូហុងដាសេ១២៥បុកគ្នារបួសធ្ងន់ស្រាល៣នាក់

  ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បណ្ដាលឲ្យបុរស៣នាក់រងរបួស​ធ្ងន់​ស្រាល​ខ​ណៈ​ដែល​ម៉ូតូបើក​បញ្ច្រាសទិស​ហើយ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូមួយគ្រឿងទៀត​គេច​មិន​ផុត​បុក​ចំពាក់​កណ្តាល​លាន់​សូរ​រន្ទះ​កាលពី​វេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៧ ​នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ បើតាម​អ្នកភូមិបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះគេ​ឃើញ​បុរស​ម្នាក់​គេ​ស្គាល់​ថា​ ជា​បុគ្គលិក​ធនាគា​រប្រា​សាក់​មានឈ្មោះ ... Read More »

ជនសង្ស័យលួចម៉ូតូពីខេត្តសៀមរាប សមត្ថកិច្ចស្រុកកំពង់ស្វាយចាប់បាន

ខេត្តកំពង់ធំ៖ ជនសង្ស័យម្នាក់លួចម៉ូតូពីខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប្រជាការពារភូមិស្ទាក់ចាប់បាន បន្ទាប់ពីដែលជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមចេញពីខេត្តសៀមរាប ហើយធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីរំលងអាធ្រាតចូលថ្ងៃទី៥ខែមិថុនាឆ្នាំ២១០៧ នៅចំនុចភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះរ៉ា លីន ភេទប្រុសអាយុ១៩ឆ្នាំសព្វថ្ងៃស្នាក់នៅភូមិតំបន់អូកូតស្រុកសណ្តាន់ខេត្តកំពងធំ បានទៅធ្វើបុគ្គលិកបំរើនៅហាង ... Read More »

ជនសង្ស័យឆបោកលុយ២ម៉ឺនដុល្លានៅខេត្តសៀមរាប ជិះរថយន្តគេចខ្លួន តែត្រូវសមត្ថកិច្ចសៀមរាបសហការគ្នាជាមួយសមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់ ចុះរត់ចោលឡាន

ខេត្តកំពង់ធំ៖ ជនសង្ស័យល្បិចខ្ពស់មានគ្នា២នាក់ បានធ្វើសកម្មភាពឆរបោកប្រាក់ចំនួន២ម៉ឺនដុល្លារនៅក្នុងខេត្តសៀមរាប ហើយឡើងជិះរថយន្តគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានម្ចាស់គេសហការជាមួយសមត្ថកិច្ចទាំង២ខេត្ត ដេញតាមប្រផិតប្រភីងស្ទាក់បាន កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សមត្ចកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីខេត្តសៀមរាបថាមានករណីជនសង្ស័យបានឆបោកលុយ ហើយជិះរថយន្តចេញពីខេត្តសៀមរាប ... Read More »

សហព័ន្ធកីឡាសីដក និងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ គ្រូបង្វឹកទៅហ្វឹកហាត់នៅប្រទេសភូមា២ខែ

ភ្នំពេញ៖ សហព័ន្ធកីឡាសីដកនិងឈិនលូនកម្ពុជានឹងបញ្ជូនកីឡាករ៨នាក់ គ្រូបង្វឹក២នាក់ ដើម្បីទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា រយៈពេល២ខែ សម្រាប់ត្រៀមចូលរួមប្រកួតកីឡាសស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ។ឱកាសហ្វឹកហាត់បំប៉នសមត្ថភាពរបស់ក្រុមកីឡាករ សីដក និងឈិនលូនកម្ពុជាខាងលើនេះ ដោយសារតែសហព័ន្ធកីឡាសីដកនិងឈានឡូនកម្ពុជា និងសហព័ន្ធកីឡាសីដក និងឈិនលូន ប្រទេសមីយ៉ាន់ម៉ា មានកិច្ចសហប្រតិបត្តិការគ្នាល្អ ... Read More »

វាយគូទំនាស់ដោយដៃបណ្តាលឲ្យរងរបួសត្រូវគូទំនាស់កាប់វិញរបួស២នាក់ប្តីប្រពន្ធ

ខេត្តកណ្តាលៈ ផ្តើមចេញពីទំនាស់ពាក្យសំដីបានធ្វើឲ្យបុរសម្នាក់ស្ទុះទៅវាយគូទំនាស់ជាច្រើន​ដៃ​ រងរបួសយ៉ាងដដំណំ ហើយត្រូវបានគូទំនាស់ស្ទុះយកកាំបិតកាប់សងវិញ​បណ្តាល​ឲ្យ​រងរបួស​២នាក់ប្តីប្រពន្ធវិញ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃចាស់​ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យអន្តរាគមន៍រំដោះទឹកជំនន់ទឹកភ្លៀងទាំងយប់ហូរកាត់កំណាត់ផ្លូវជាតិលេខ៥ ផ្លូវរថរទះភ្លើងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ អាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកសួន បរ អភិបាលខេត្ត បានចេញទៅជួយអន្តរាគមន៍ទាំងយប់អធ្រាត្រ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលបានជន់លិចផ្លូវរថរទះភ្លើង លិចកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចដើមពោធិ៍យាយម៉ៅ ស្ថិតក្នុងភូមិអណ្តូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការជន់លិចទឹកភ្លៀងនោះដែរ ... Read More »

អភិបាលរងខណ្ឌមានជ័យជួបសំណេះសំណាលផ្សព្វផ្សាយលទ្ធផលឆ្នោត

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាអនុប្រធានក្រុមការងារសង្កាត់បឹងទំពន់ទី ១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និង ... Read More »