ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឆ្មក់ចាប់ឡានដឹកឈើធ្នង់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៀតហើយ សង្ស័យមន្ត្រីឧទ្យានុរ័ក្សដេកលក់

ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំ ដែលឈ្មួញបានបន្លំដឹកតាមឡានបែនចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គោលបំណងឆ្ពោះទៅក្រុងច្បារមន ត្រូវបានខាងអង្គការវ៉ាយអេតតាមស្ទាក់ចាប់បានទាំងថ្ងៃនៅក្បែរស្នាក់ការដែនជម្រ្សត្វព្រៃភ្នំឱរ៉ាល់តែម្តង ។ ការស្ទាក់ចាប់នេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤៤ នៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ... Read More »

សំណុំ​រឿង​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ ,​ តុលាការ​បើក​សវនាការ​ថ្ងៃ​ទី​២៦ឧសភា​

ភ្នំពេញ៖ សំណុំ​រឿង​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​នា​ថ្ងៃទី​២៦​ ខែ​ឧសភា​ ខាង​មុខ​នេះ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​តំណាង​ដើម​បណ្ដឹង​​ ។ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ សេង​ លាង​ ចៅក្រម​ជំនុំជម្រះ​ និង​ ... Read More »

VietJet ប្រកាស ផ្តល់សំបុត្រមិនគិតថ្លៃរាប់លានសំបុត្រ នៅក្នុងម៉ោងមាស

វៀតណាម៖ បន្ទាប់ពី “យុទ្ធនាការរដូវក្តៅដោយឥតគិតថ្លៃ ការហោះហើរដោយឥតគិតថ្លៃ” ដ៏គួរឱ្យរំភើប ក្រុមហ៊ុនអាកាសចរណ៍ VietJet បានប្រកាសអំពីប្រូម៉ូស្សិនមាសចំនួនបីថ្ងៃដែលបានផ្តល់ជូននូវសំបុត្រប្រូម៉ូស្សិនរាប់លានសំបុត្រក្នុងតម្លៃត្រឹមតែ USD0.00 នៅក្នុងម៉ោងមាសដែលគិតចាប់ពីម៉ោង 12:00 – 14:00 (ម៉ោងវៀតណាម) ពីថ្ងៃទី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោកឯកអគ្គរដ្ឋទូតឥណ្ឌាចប់អាណត្តិ

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយ លោកអគ្គរដ្ឋទូតបារាំងហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារបន្តជាមួយលោក ... Read More »

រថយន្តបង្កម៉ាក FU SO បើកបុករះរថយន្តភេសជ្ជៈM-150 និងរុឺម៉កម៉ូតូរួមទាំងបង្កឲ្យបុរសម្នាក់បាក់ភ្លៅរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកFU SO មួយគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកភេសជ្ជៈ M-150 ពីក្រោយ និងបន្តទៅបុករុឺម៉កម៉ូតូថែមទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២១៧ ... Read More »

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ នៅពេលដែលរូបគេក្រោកពីដំណេកហើយបានដើរទៅដកឌុយកង្ហារចេញពីព្រីភ្លើង ដែលមានសភាពបែក ភ្លាមៗនោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលកូនរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ស្ត្រីសរសៃខ្ចីត្រូវជនដៃដល់ព្រួតគ្នាសម្លាប់រួចចងអូសទម្លាក់បឹងចោទចេះអំពើអាបធ្មប់

ខេត្តក្រចេះៈ ជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកសំបូរ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេបានរួមគំនិតគ្នាធ្វើសកម្មភាពចាប់ស្ត្រីសរសៃខ្ចីទើបសម្រាលកូនហើយបាន២ខែម្នាក់អូសទម្លាក់ពីលើផ្ទះវាយបំបាក់.ករហូតដល់ស្លាប់រួចទម្លាក់ចូលទឹកបឹងក្នុងព្រៃ ។ ព្រៃខាងក្រោយផ្ទះចម្ងាយជាង២គីឡូម៉ែត្រ ទើបវាយបំបាក់.កសម្លាប់ទម្លាក់ចូលទឹក បឹង ។ លោកអនុសេនីយ៍ឯក ឈិន សំបូរ អធិការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបាន ឲ្យដឹងថា ... Read More »

ស្ពានហាលមុខប្រាសាទអង្គរវត្តនឹងផ្អាកចរាចរ៣ថ្ងៃខាងមុខជំនួសដោយស្ពានពោងបណ្ដែតទឹក

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៧ ថា ស្ពានហាលខាងលិច មុខប្រាសាទ អង្គរវត្ត ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម នឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទាំងស្រុងដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុក លទ្ធភាពឲ្យក្រុមការងារជួសជុលឡើងវិញ។ មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹង ... Read More »

លោកខូង ទីន កៀបកពលរដ្ឋករណីចេញប័ណ្ណឆ្លងដែន(Border Pass)តម្លៃលើបបូរមាត់?

ខេត្តឧត្តមានជ័យ: លោកវរៈសេនីយ៍ឯក ខូង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិអូស្មាច់ កំពុងតែរងការរិះគាន់ពីពលរដ្ឋថាសព្វថ្ងៃនេះថា កំពុងកៀបកពួកគាត់យ៉ាងធ្ងន់ធ្ងរ តាមរយះការផ្ដល់ប័ណ្ណឆ្លងដែន (Border Pass) ទៅប្រទេសថៃ ដល់ពលរដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃៗ ។ កាលពីថ្ងៃទី២១ ខែឧសភា ... Read More »

ចប់បណ្ដោយសូម្បីម៉ូតូអភិបាលស្រុក ក៏មិនលើកលែងដែរ លោកចោរ

ខេត្តស្វាយរៀង៖ មានហេតុការណ៍ផ្អើលឆោឡោដល់អ្នកលក់ដូរគ្រប់ៗគ្នា នៅក្នុងផ្សារប្រសូត្រ ចេញមកចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈដែលបុរសម្នាក់ ដែលគេស្គាល់ថា ជាចៅហ្វាយស្រុកស្វាយទាប បានឈប់ម៉ូតូមិនដកសោរួចដើរមកតូបលក់គុយទាវ ហូបបានពាក់កណ្ដាលចាន ក្រឡេកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងផ្សាប្រសូត្រថ្មី ... Read More »

មូនិធិដុនបូស្កូ (Don Bosco) បើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រថ្មី

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ឧសភា មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃនេះ បានបើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រ ដែលទើបនឹងជួសជុលថ្មី នៅឯមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ(PPCC) ។ បច្ចុប្បន្ន ... Read More »

គ្រឿង សំអាង ខុសច្បាប់ មួយចំនួនធំត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រឹបអូស បាន ពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាត នៅខណ្ឌចំការមន។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ... Read More »

សាកលវិទ្យាល័យកម្ពុជា ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានយុវជនម្នាក់លោតពីលើអគារស្លាប់

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានយុវជនម្នាក់សង្ស័យលោតពីលើអគារស្លាប់ ស្ថិតនៅបណ្តោយផ្លូវទ្រុងមាន់ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ ... Read More »

ចោរប្លន់ម៉ូតូម្ចាស់ជិះរត់យកទៅផ្លុងចោលក្នុងព្រៃ ប្រជាពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ច

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញម៉ូតូម៉ាក ហុងដាស្គូពី មួយគ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកមកប្លុងចោលនៅគុម្ពត្រែងតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រកាលពីម៉ោង១១ព្រឹក ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ លុះក្រោយមកទើបស្រាវជ្រាវដឹងថា ម៉ូតូនេះជាម៉ូតូជនរងគ្រោះម្នាក់ដែលក្រុមចោរ៤នាក់ ... Read More »

រថយន្តHIGHLANDERបុកជាមួយហុងដា WAVE របួសធ្ងន់បុរសម្នាក់

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បាក់កជើងខាងស្ដាំ ខណៈដែលជិះម៉ូតូទៅបុកនឹងរថយន្ត ដែលបើកបញ្ច្រាសគ្នាពេញទំហឹង កាលពីយប់ថ្ងៃទី២១ ខែឧសភា ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ... Read More »

ក្មេងប្រុស ១៣ឆ្នាំម្នាក់សាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរបណ្តាលឲ្យឆ្លងចរន្តឆក់រងរបួសធ្ងន់

ភ្នំពេញ៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ កំពុងសាកថ្មទូរស័ព្ទបណ្តើរ ដោតកាសស្តាប់បទចំរៀងបណ្តើរ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកទៅកប់ដីខ្សាច់នៅតែមិនដឹងខ្លួន ក៏ដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូកង់បីទៅសង្រ្គោះនៅមន្ទីពេទ្យឯកជនទាន់ពេលវេលា ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចតូបលក់បាយ ... Read More »

ស្នងការខេត្តថ្មីប្រើកណ្តាប់ដៃដែកបង្ក្រាបក្រុមក្មេងទំនើង៣១នាក់ដែលផ្តុំគ្នានៅបរិវេណអង្គរឃ្យុងយូ

ខេត្តសៀមរាប ៖ បន្ទាប់ពីឡើងកាន់តំណែងបានជិត១ខែ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំបញ្ជាកម្លាំងផ្ទាល់ឃាត់ខ្លួនក្រុមក្មេងទំនើង៣១ នាក់ ដែលតែងតែប្រមូលផ្តុំគ្នានៅបរិវេណអង្គរឃ្យុងយូ យកមកអប់រំឲ្យរាងចាល ។ ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ... Read More »

រថយន្តបែនបើកបោះពួយបុករថយន្តLexus570ខូចខាតយ៉ាងដំណំ

ខេត្តកណ្តាលៈ រថយន្តម៉ាកហ្វុយហ្សូប្រភេទបែនដឹកដីបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកគូថរថយន្តLexus LX570 SPORTPLUS ពេញមួយទំហឹង បណ្តាលរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ... Read More »

ឈ្មួញប្រើល្បិចលួចដឹកឈើ លក់ដោយសេរីត្រូវអត់លក្ខណ៍ជាប់អន្ទាក់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ខេត្តសៀមរាប៖ ឈ្មួញរកសុីឈើឈ្មោះ វុធ នឹងឈ្មោះតាន់ ប៉ូទី ជាម្ចាស់ដេប៉ូឈើនៅផ្សារស្ទោង លួចដឹកជញ្ជូនឈើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដោយគ្មានច្បាប់អនុអនុញ្ញាត ។ ប្រភពព័ត៌មានពីពលរដ្នបានឲ្យដឹងថា យន្តម៉ាកហីុយានដាយខ្នាតធំចំនួន២គ្រឿង ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B.8478 និងមួយគឿងទៀត ... Read More »

យុវជនម្នាក់ដើរបាត់ពីផ្ទះមួយយប់ ព្រឹកឡើងប្រទះឃើញសាកសពអណ្តែតទឹកទន្លេ

ខេត្តកណ្តាលៈ យុវជនម្នាក់ដើរចេញពីផ្ទះបាត់ខ្លួនមួយយប់ដោយពុំមានដំណឹង លុះព្រឹកឡើងស្រាប់​តែមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតក្នុងក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

លោកសុខ ពេញវុធ ចុះត្រួតពិនិត្យមើលប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋានខណ្ឌ ដើម្បីជួសជុលឲ្យដំណើរការឡើងវិញ

ភ្នំពេញ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប្រព័ន្ធលូបង្ហូរទឹកមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានទឹលស្អុយហៀរចេញលិចផ្លូវនោះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០១៧​ បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ​ ចុះពិនិត្យ​ និងដោះស្រាយបញ្ហាទឹកដក់លើចិញ្ចើមផ្លូវសុីសុវត្ថិ​ កែងផ្លូវលេខ​៨០​ ស្ថិតក្នុងសង្កាត់ស្រះចក ... Read More »

គណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខចាប់ផ្តើមដង្ហែក្បួនស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុម ប្រឹក្សា ឃុំ សង្កាត់

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ នៅវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០១៧នេះ បានចាប់ផ្តើមដង្ហែក្បួនស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ចេញពីគណៈបក្សប្រជាជនកម្ពុជា ... Read More »

ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និង ដាក់កម្រងផ្កាសពអនុសេនីយ៍ឯកម៉ៅ អេង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តអភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និង ដាក់កម្រងផ្កាសពអនុសេនីយ៍ឯកម៉ៅ អេង បុគ្គលិកពេទ្យ នៃកងវិស្វកម្មសំណង់លេខ៤៥៩ ក្នុងបេសកកម្មពហុខ្នាតរួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពសាធារណរដ្ឋអាហ្វ្រិកកណ្តាល ... Read More »

ម្ដាយបាត់កូនប្រុស៣ថ្ងៃមិនដឹងស្លាប់ ឬរស់សុំការអន្តរាគមន៍ពីប៉ូលិស

ភ្នំពេញ៖ ស្រ្តីម្នាក់បានបាត់កូនប្រុសជាទីស្រឡាញ់ អស់រយៈពេល៣ថ្ងៃកន្លងមកហើយ មិនដឹងជាទៅទីណា ដោយមានជាប់ទៅជាមួយនូវម៉ូតូស៊េរីទំនើប១គ្រឿងផងដែរ ដែលគាត់សង្ស័យថា មានមិត្តភក្ដិរបស់គេម្នាក់ ដែលជាមនុស្សញៀនថ្នាំ ល្បួងនាំទៅហើយ បន្ទាប់ពីដឹងថា កូនបាត់ខ្លួន គាត់បានតានរកគ្រប់កន្លែងប៉ុន្តែមិន បានឃើញសោះ ម្យ៉ាងទៀតឃើញតែមិត្តភក្ដិដែលនាំទៅនោះមកវិញម្នាក់ឯង។ គាត់បានសួរជននោះដែរប៉ុន្តែ ... Read More »

ទុស្សេខ្សែភ្លើងឆេះផ្ទះសំណាក់មួយកន្លែងនៅសៀមរាបខូចខាតសរុប១០ម៉ឺនដុល្លារ

ខេត្តសៀមរាប៖ អតីតផ្ទះសំណាក់យោធាបានជួលឲ្យ​ជនជាតិអង់គ្លេស មិនទាន់បានចូលនូវផង ស្រាប់តែភ្លើងឆេះម៉ត់ តែគ្មានអ្នកណារងរបួស ឬ ឆេះឆ្លងផ្ទះអ្នកជិតខាងឡើយ បង្កឲ្យ​មានករភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជាប់របងផ្ទះអង្កការ គ ... Read More »

ក្រោយប្លន់ទូដែកជិត១០ថ្ងៃ ចោរប្លន់ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍ សែន បានធ្វើការចាប់ខ្លួនចោរប្លន់ទូដែកបានម្នាក់ហើយ ខណៈម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួននៅឡើយ ហើយការចាប់ខ្លួននេះ គឺក្រោយពេល ដែលពួកចោរខាងលើ ធ្វើសកម្មភាពរឹតកសម្លាប់ស្រ្តីទើបសម្រាល កូន២ខែម្នាក់ ប្លន់យកទូដែកដែលមានលុយជិត២ម៉ឺនដុល្លារ កាលពី១០ថ្ងៃមុនកន្លងទៅនេះ។ ជនសង្ស័យខាងលើនោះឈ្មោះ ... Read More »

៣នាក់ជិះ​ម៉ូតូឌុប​គ្នាត្រូវជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ រួច​ទាញ​កាំបិត​កាប់​ចំក​ញ្ចឹ​ងក

ខេត្តព្រៃវែង៖ កាលពី​វេលា​ម៉ោង៨និង១៥នាទី​យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ចំណុច​ស្ពាន​ប្រឡាយ​ចិន ផ្លូវជាតិ​លេខ៨អា ស្ថិតក្នុង​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជនរងគ្រោះ៣នាក់ជិះ​ម៉ូតូឌុប​គ្នាត្រូវជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​មក​តាម​ពីក្រោយ រួច​ទាញ​កាំបិត​កាប់​ចំក​ញ្ចឹ​ង ក មួយ​កាំបិត ។ ... Read More »

អាជ្ញាធរខណ្ឌចំការមនចុះឃាត់សំណង់សង់រំលោភលើផ្លូវសាធារណៈ

ភ្នំពេញ ៖ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌចំការមនចុះឃាត់សំណង់សង់រំលោភលើផ្លូវសាធារណៈ (ផ្លូវឌឿងហែម) នៅចំណុចផ្ទះលេខ៨E0 ផ្លូវ៣៦០ ក្រុម១៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលរំលោភលើកិច្ចសន្យាមុនសាងសង់ ។ ... Read More »

កីឡាករ ផៃ គឹមហឿត ឈ្នះ ឆាយ មាស ខណៈ ផាន ចំណានចាញ់ រិទ្ធ មុន្នី នៅសង្វៀនប៉ុស្តិ៍លេខ៥

ភ្នំពេញ ៖ ចំពោះការប្រកួតវគ្គម្រុះដំណាក់កាលទី១ នៃពានរង្វាន់ ជើងឯក TV5 Knosk Out Series ទម្ងន់ ៦៣,៥គីឡូក្រាមនៅលើសង្វៀន TIFFY ARENA កាលពីសៀលកថ្ងៃសៅរិ៍ទី ២០ ... Read More »

បីថ្ងៃជាប់គ្នា ច្រកអន្តរជាតិអូរយ៉ាដាវចេញឈើទៅវៀតណាមដូចហែកឋិនទាំងយប់ទាំងថ្ងៃ

ខេត្តរតនគិរី៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅច្រកអន្តរជាតិអូរយ៉ាដាវ ក្បួនរថយន្តសាំយ៉ុង ដឹកឈើប្រណីតល្មើសច្បាប់ កំពុងឆ្លងទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិន នៅចំពោះមុខក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័ន ក្នុងនោះ ក៏គេសង្ស័យថា អាជ្ញាធរខេត្ត ... Read More »