ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់រឹបអូសថ្នាំញៀន២កញ្ចប់តូច

ភ្នំពេញ: ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ចាប់ខ្លួនបាន កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ភ្លើងបានឆេះហ៊ីងកុងម៉ាក្នុងផ្ទះជាប់នឹងផ្សារស្ទឹងសែន ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លតទាន់

ខេត្តកំពង់ធំ៖ ភ្លើងបានឆេះហ៊ីងកុងម៉ាក្នុងផ្ទះជាប់នឹងផ្សារស្ទឹងសែន ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លតទាន់ កុំអីឆេះស្ទឹងសែនខ្ទេច ។ ហេតុការណ៍នេះកើតហេតុនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២១និង០៤នាទី នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ... Read More »

ឆាយ វិរៈយុទ្ធ ទម្លាយរឿងមើលចិត្តប្រពន្ធមុនចូលរោងការ

ខេត្តកំពង់ចាម៖ តារាចម្រៀងលោកឆាយ វិរៈយុទ្ធបានចិត្តចូលរោងជ័យហើយ ជាមួយកូនថៅកែរោងម៉ាស៊ីនស្រូវល្បីឈ្មោះ ក្នុងខេត្តកំពង់ចាមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា ពួកគេបានសិក្សាចិត្តគ្នារហូតជាង៧ឆ្នាំ ទើបសម្រេចចិត្តចូលរោងជ័យ ។ មង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ ... Read More »

តភ្លើងខុសបច្ចេកទេស បុរសម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ផ្កាប់មុខនៅលើដីយ៉ាងអាណោចអាធ័ម ខណៈដែលបុរសរងគ្រោះតភ្លើងខុសលក្ខណៈបច្ចេកទេស ។ ករណីនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពីកម្លាំងសន្តិសុខក្រុមហ៊ុនថា មានករណី មនុស្សដេកស្លាប់នៅចំណុច សំណង់ផ្ទះល្វែងនៅក្នុងក្រុមហ៊ុន ... Read More »

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់៨ ឃុំ សង្កាត់ នៅក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែល គ. ជ. ប កំណត់ឲ្យគ្រប់ គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែង បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ... Read More »

និស្សិតច្បាប់ ម្នាក់ស្លាប់យ៉ាងអាណោអាធ័ម ខណះកំពុងជិះ ម៉ូតូទាំងកណ្ដោលភ្លៀង ត្រូវ រថយន្តមួយគ្រឿង បុកពីក្រោយ

ភ្នំពេញ ៖ និស្សិត ច្បាប់ ម្នាក់ បាន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈ កំពុង តែ ជិះ ម៉ូតូ មួយ គ្រឿង ហើយ ... Read More »

ទៅចាំក្របីនៅវាលស្រែ ភ្លៀងធ្លាក់លាយឡំផ្គររន្ទះបាញ់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈទៅចាំក្របីនៅវាលស្រែ ហើយមេឃធ្លាក់ភ្លៀងលាយឡំដោយផ្គររន្ទះ បាញ់មកលើជនរងគ្រោះស្លាប់តែម្តង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទួលរង្វើល ភូមិជ័យតូច ឃុំ​ជ័យធំ ស្រុកខ្សា​ច់ កណ្តាល​ ... Read More »

ជឿទេថា តួសំខាន់ៗក្នុងរឿង “រសជាតិអាហ្មុក” សុទ្ធតែមិនធ្លាប់ឆ្លងកាត់ការសម្តែង?

ភ្នំពេញ៖ ខ្សែភាពយន្តខ្លី «រសជាតិអាហ្មុក» ថតនៅកម្ពុជា ដែលជាស្នាដៃផលិតដោយក្រុមនិស្សិតសិក្សានៅប្រទេសចិន នោះបានបញ្ចប់ការផលិតហើយកាលពីពេលថ្មីៗ ។ ខ្សែភាពយន្តនេះ បានប្រើប្រាស់តួសម្តែងជាជនជាតិខ្មែរជាច្រើននាក់ ដែលតួអង្គទាំងអស់បូករួមទាំងតួសំខាន់ៗ សុទ្ធតែមិនធ្លាប់ឆ្លងការសម្តែងម្តងណានោះទេ ។ លោក សឹង្ហ សុវណ្ណ ... Read More »

រថយន្តដឹកកុងតឺន័រ១គ្រឿង របស់ក្រុមហ៊ុនអ៊ុយញ៉ុងក្រឡាប់កៀបអ្នកបើកបរស្លាប់ នៅភូមិស្មាច់ដែងឃុំរាម

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២៣ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង ... Read More »

បុរសម្នាក់ដើរតាមបណ្តោយផ្លូវដែក ត្រូវរថភ្លើងកៀរ រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី លើផ្លូវរថភ្លើង ស្ថិតនៅក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ រថភ្លើង កៀរមនុស្ស។ រថភ្លើង មានទិសដៅពីខេត្តព្រះសីហនុ ... Read More »

បុរស១នាក់ត្រូវនគរបាលចាប់ខ្លួន រីឯ២នាក់ទៀតរត់គេចខ្លួនបាត់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១៤និង៣០នាទី នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ មានករណីចោរកាច់សោកលួចយកម៉ូតូ មួយកើតឡើង ជនសង្ស័យមានគ្នា ៣នាក់ ក្រោយពីធ្វើសកម្មភាព បានជិះរត់ ភ្លាមៗ នោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសព និងគោរពវិញ្ញាណក្ខន្ឋទាហានមួកខៀវកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាលនៅថ្ងៃនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីពិធីសាសនា ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកម៉ូតូបណ្តាលឲ្យបុរស២នាក់ស្លាប់ និងរងរបួសធ្ងន់

ខេត្តកណ្តាលៈ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកម៉ូតូមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ​៨ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ម្នាក់ទៀតរងរបួសយ៉ាងធ្ងន់កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូ​ម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ... Read More »

គណបក្សប្រជាជនកម្ពុជា ចាប់ឈ្នះតាំងពីការឃោសនាបោះឆ្នោត!

ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានមកចូលរួមដង្ហែរបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោកយាយ លោកតាមួយចំនួនដែលមិនបានមក ក៏បានអបអរសាទរសប្បាយរីករាយដោយទឹកមុខស្រស់ថ្លា នៅ តាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែល បានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹង ទំនុកចិត្តយ៉ាង ខ្លាំងបំផុត! បងប្អូនប្រជាពលរដ្ឋបានឃើញច្បាស់ហើយ ការគោរពស្រឡាញ់ ... Read More »

រថយន្តដឹកឈើគ្រញូងជាច្រើនគ្រឿងត្រូវបានរត់គេចផុត ក្រោយពេលកងរាជអាវុធហត្ថដេញប្រមាញ់ បង្ក្រាបបានមួយគ្រឿង និងតៃកុងម្នាក់ ទាំងកណ្តាលអធ្រាត្រ

  ខេត្តស្ទឹងត្រែងៈ រថយន្ត១គ្រឿងដឹកឈើគ្រញូងខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តដេញប្រមាញ់ បង្ក្រាបបាន កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្របីជ្រំុ ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ... Read More »

ជនជាតិវៀតណាម៧នាក់បញ្ជូនទៅសាលាដំបូងពាក់ពន្ធ័ករណីចាប់បង្ខាំងមនុស្សខុសច្បាប់

ខេត្តស្វាយរៀង៖ ជនជាតិវៀតណាម៧នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ពាក់ពន្ធ័នឹងករណីចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្រុងបាវិត និងបានរំដោះជនរងគ្រោះបាន១៣នាក់ ។ ពាក់ពន្ធ័នឹងករណីនេះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖ ... Read More »

អរគុណ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស!

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងនៅលើបណ្តាញសង្គម ថា អរគុណ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស! សម្តេចបញ្ជាក់ថា«អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រ និងបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា ព្រោះថាជាបក្សដែល បានសង្រ្គោះអាយុជីវិតប្រជាជន និងជាបក្សដែលបានខិតខំកសាងកម្ពុជាពីបាតដៃទទេរ រហូតដល់រីក ចម្រើនមកទល់ថ្ងៃនេះ ... Read More »

លោក អូស្មាន ហាស្សាន់ ដឹកនាំសមាជិកបក្ស៦៧១១ នាក់ មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ បន្ដឃោសនារកសម្លេងឆ្នោត

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការដង្ហែក្បួនជាមួយនឹងសមាជិកបក្សមកពី១២ខណ្ឌទូទាំងរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ... Read More »

ពលរដ្ឋស្រុកសៀមប៉ាងព្រួយបារម្ភពីគោក្របីងាប់ បាត់បង់កម្លាំងអូសទាញនៅរដូវវស្សា

  ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោក្របីរបស់ពួកគាត់កើតជម្ងឺហើមក ហើមពោះ ខ្លះងាប់ជាបណ្តើរៗ និងខ្លះទៀតកំពុងឈឺ ក្នុងមួយគ្រួសារៗងាប់ជិត១០ក្បាល ដែលធ្វើឱ្យពួកគាត់បាត់បង់កម្លាំងអូសទាញ សម្រាប់ធ្វើការបង្កបង្កើនផល នៅរដូវវស្សានេះ។ លោកឡាត ថាយ ... Read More »

សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា!

ភ្នំពេញ៖ សម្តេចតេជោបានសរសេរនៅលើហ្វេសប៊ុកថា៖ «បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា! ថ្ងៃនេះ សូមបងប្អូន សមាជិក សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការ រីកចម្រើន សូមចូលរួមដង្ហែបក្សប្រជាជនកម្ពុជាយើងអោយបានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ ... Read More »

ឃាត់ខ្លួនជន សង្ស័យ២នាក់ជាក់ស្តែងពីបទលួច

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១និង ៤០នាទី កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ២នាក់ជាក់ស្តែងពីបទលួច ( ឆក់យកទូរស័ព្ទដៃ០១ គ្រឿង ) ... Read More »

ជិះម៉ូតូរ៉ឺម៉កដឹកត្រីប៉ះគ្នាតិចតួច ប្រើហិង្សាកាប់នឹងពូថៅអ្នកចាញ់ដេកពេទ្យអ្នឈ្នះជាប់ខ្នោះ

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់ និងវាយដោយដៃលើជនរងគ្រោះម្នាក់បណ្ដាលជាំភ្នែកខាងឆ្វេងរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅ ត្រង់ចំណុចផ្លូវលេខ២៣៥ ក្នុង ក្រុមទី៥ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ... Read More »

រថយន្តដឹកដែកបើកបុកម៉ូតូមួយគ្រឿងជិះ២នាក់ប្តីប្រពន្ធពេញទំហឹង ប្តីស្លាប់ រីឯប្រពន្ធរបួសធ្ងន់

ខេត្តសៀមរាប៖ រថយន្តដឹកដែកចេញពីក្រុងភ្នំពេញពេលយប់ យកមកបោះដាក់ឱ្យម៉ូយនៅម្តុំជិតផ្សារប្រិម ប្រិយ៍ ក្នុងខេត្តសៀមរាប មិនទាន់ដល់គោលដៅផង ស្រាប់តែជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទី ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចពីខាងកើតផ្សារលើធំថ្មី ... Read More »

ជិះម៉ូតូជែងរថយន្តកុងតឺន័រមិនផុតប៉ះកាងដួលចូលក្រោមកង់រថយន្តកិនស្លាប់ប្ដី រីឯប្រពន្ធរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធ ហើយជែងរថយន្តកុងតឺន័រ តែមិនផុត ក៏ជ្រុលប៉ះដួលចូលក្រោមរថយន្តកិនបុរសជាប្តីស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធ បានរងរបួស យ៉ាងធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ... Read More »

មុននេះបន្តិចឈ្មួញឈើដ៏ល្បីឈ្មោះ(វ៉ៃ)ប្រចាំខេត្តរតនគរី កំពុងលើកឈើដាក់ឡានប្រុងចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវទាំងយប់នេះ

ខេត្តរតនគិរី៖ មុននេះបន្តិចនាវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ឈ្មួញឈើដ៏ល្បីឈ្មោះ(វ៉ៃ)ប្រចាំ ខេត្តរតនគរីកំពុងប្រើកម្មករលើកឈើប្រណីតដាក់លើឡានកូរ៉េចំណុះ៥តោនរួចមួយឡានហើយ និងបន្តលើកដាក់មួយឡានទៀតអោយអស់ក្នុងយប់នេះ ដើម្បីដឹកចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវ ខណះយប់ម្សិលមិញចេញទៅវៀតណាមបានដ៏រលូនរួចហើយនោះ។ ពេលនេះឈើដែលលើកដាក់ឡានបានមួយគ្រឿងប្រហែល២០ម៉ែត្រគូប និងកំពុងលើកឈើដាក់មួយឡានទៀតគឺស្ថិតនៅចំណុចក្របីជ្រុំ ស្រុកកូនមុំ ប៉ុន្តែឈ្មួញរូបនេះបានចាត់ចែងលុយកាក់ដល់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធអស់ហើយ ទើបហ៊ានលើកឈើដោយគ្មានការលាក់លៀមទាល់តែសោះ។ ... Read More »

ថ្ងៃដំបូងនៃយុទ្ធនាការឃោសនានៅខេត្តកំពង់ឆ្នាំងមានសភាពស្ងប់ស្ងាត់ និងមានគណបក្សធំពីរចេញឃោសនាស្វែងរកការគាំទ្រ

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃដំបូង នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី៤នេះ នៅខេត្តកំពង់ឆ្នាំង គឺមានសភាពស្ងប់ស្ងាត់ល្អ ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ប៉ុន្តែគេសង្កេតឃើញថា គណបក្សធំចំនួន២ គឺគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ ... Read More »

រថយន្តមួយគ្រឿងបើកលឿនដូចហោះទៅបុករោងលក់ភេសជ្ជៈនិងស្លាកយីហោផ្ទះសំណាក់បណ្តាលឱ្យរងការខូចខាត

  ភ្នំពេញ៖ រថយន្តម៉ាកកូរូឡាមួយគ្រឿងបើកលឿនដូចហោះ ទៅបុករោងលក់ភេសជ្ជៈ និងស្លាកយីហោផ្ទះសំណាក់បណ្តាលឱ្យរងការខូចខាត ។ ហេតការណ៍ការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំបានសម្រេចជាច្រើងដង ធ្លាយដឹងដល់ម្តាយ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ

  ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោកមេប៉ុស្តិ៍ឃំុអូរស្វាយបានបញ្ជូនខ្លួន បុរសម្នាក់ដែលជាឪពុកដែលបានចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួនមានអាយុជាង១៤ឆ្នាំ​ បានសម្រេចជាច្រើនលើកជាច្រើនសារ ឥឡូវបានបែកធ្លាយ ត្រូវបានប្រពន្ធប្តឹងទៅសមត្ថកិច្ចឱ្យចាប់វាយខ្នោះបញ្ជូនខ្លួនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ទីកន្លែងកើតហេតុស្ថិតនៅភូមិ កោះហិប ឃំុអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ... Read More »

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជន កសាងប្រទេសជាតិ និងផ្តល់ឱកាស ដល់ប្រជាជនដោយគ្មានការរើសអើង

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀលថ្ងៃទី២០ ខែឧសភាថា «គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជន កសាងប្រទេសជាតិ និងផ្តល់ឱកាស ដល់ប្រជាជនដោយគ្មានការរើសអើង ។ គណបក្សប្រជាជន មានសមត្ថភាពពេញលេញក្នុងការដឹកនាំ ... Read More »

សន្និសិទកាសែតបង្ហាញមុខជនសង្ស័យ និងគ្រឿងញៀនជាង៦០គីឡូក្រាមដែលបង្ក្រាបបាន និងដកហូតកាលពីកន្លងទៅ

ភ្នំពេញ៖ ជនសង្ស័យ២រូប និងគ្រឿងញៀនជាង៦០គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបង្ក្រាបកាលពីថ្ងៃ១៧ និងទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នងបុរីមួយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនៅផ្ទះសំណាក់នៅខេត្តរតនគីរីនោះ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ មន្ទីរប្រឆាំងគ្រឿងញៀនបានបើកសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ ... Read More »