ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ខេត្តស្វាយរៀងចាប់ផ្ដើមឃោសនាបោះឆ្នោតតាមបណ្ដាឃុំសង្កាត់យ៉ាងរលូន

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ក្នុងខេត្តស្វាយរៀងបានចាប់ផ្ដើមដំណើរការឃោសនាការបោះឆ្នោត ខណៈមានប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជាតាមឃុំ សង្កាត់ក្រុងស្រុកដង្ហែក្បួនតាមរថយន្ត និងម៉ូតូយ៉ាងសប្បាយរីករាយ និងមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ដោយមានសត្ថកិច្ចទាំង៣អង្គភាពយាមការពារសន្តិសុខជូនផងដែរ ។ សូមបញ្ជាក់ថា ការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃទីមួយនេះរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងតាមឃុំ ... Read More »

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា ទស្សនកិច្ចនៅតាមបណ្ដារោងចក្រនានា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត

ខេត្តស្វាយរៀងៈ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក Samiuela T.Tukuafu តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា ... Read More »

ឆបោកប្រើល្បិចយកខ្សែកក្លែងកា្លយដូរយកខ្សែកនិងក្រវិលពិត គេចខ្លួនបាន៩ថ្ងៃ ជនរងគ្រោះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

  ភ្នំពេញ៖ នារីម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវជនរងគ្រោះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកខ្សែកក្លែងក្លាយ ទៅដូរយកខ្សែកនិងក្រវិលពីនារីម្នាក់ ជាស្លាកទីនគិតជាប្រាក់អស់៣ជី និងលុយ២០ដុល្លារកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ហើយគេចខ្លួនបាត់។ ការឃាត់ខ្លួន នារីសង្ស័យខាងលើនេះ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ... Read More »

ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ និងឆែកឆេរខ្លួនឃើញម្សៅពណ៌ស៦កញ្ចប់តូច

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ និង​ឆែកឆេរខ្លួនឃើញម្សៅពណ៌ស ៦កញ្ចប់តូច កាលពីវេលាម៉ោង២២និង២០នាទី​ ថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវ២៧១​ ភូមិបូរីកម្មករ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍ឲ្យដឹងថា​ ... Read More »

ម៉ូតូដឹកជ្រូកសាកកម្លាំងជាមួយរថយន្តរងរបួសធ្ងន់២នាក់

ខេត្តពោធិ៍សាត់៖ មនុស្ស២នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូដឹកសត្វជ្រុករេចង្កូតបុកជាមួយរថយន្តដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ចំណុច(៨៤០៥៦.៥៨១៥០)​ ភូមិក្រាំងរងៀង ឃុំ ប្រម៉ោយ​​ ស្រុកវាល វែង​ ... Read More »

បើករថយន្ដបុករៈពីខណ្ឌចំកាមនរហូតដល់ខណ្ឌទួលគោកត្រវជាពលរដ្ឋដេញចាប់បានវាយកម្ទេចរថយន្ដ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដកាមរីហាយព្រីត បុករៈតាំងពីខណ្ឌចំកាមន ហើយព្យាយាមបើកគេចខ្លួនដល់ខណ្ឌទួលគោក បុកម៉ូតូពីរគ្រឿងទៀត បណ្ដាលអោយរបួសធ្ងន់ពីរនាក់ទៀត ហើយព្យាយាមបើករហូតមកដល់ជិតអធិការខណ្ឌទួលគោក ទៅបុករថយន្ដកាមរីបាឡែនមួយគ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ ទើបរថយន្ដទៅមុខលែងរួច ត្រូវគេឃាត់បានតែម្ដង ហើយប្រជាពលរដ្ឋនាំគ្នាព្រួតវាយកម្ទេចរថយន្ដខូចខាតស្ទើរទាំងស្រុង តែល្អម្ចាស់រថយន្ដរត់គេចខ្លួនចូលក្នុងហាងខារ៉ាអូខេដែលនៅក្បែរនោះទើបផុតពីគ្រោះថ្នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ... Read More »

ឃ្មឹប ឡើងឆាកលេងកំប្លែងជាថ្មីជាមួយក្រុមនាយកុយ

ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មហាជន គ្រាដែលតារាកំប្លែង លោក ជួង ជី ហៅនាយកុយ ប្រកាសថា នាងឃ្មឹប នឹងចូលរួមលេងកំប្លែងជាថ្មីជា មួយក្រុមលោកវិញនៅរសៀលថ្ងៃទី២០ ខែឧសភានេះ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ មួយរបស់ទូរទស្សន៍ CTN ... Read More »

សម្ដែងរបាំប្រជាប្រិយ៍អន្តរជាតិដើម្បីប្រមូលនិធិជួយដល់មន្ទីរពេទ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រុមសិល្បៈរបាំប្រជាប្រិយ៍ នៃក្រសួងវប្បធម៌និងវិចិត្តសិល្បៈកម្ពុជានិងក្រុមសិល្បៈរបាំប្រជាប្រិយ៍អន្តរជាតិ មកពីសាលកវិទ្យាល័យប្រ៊ី ហ្គីមយាំង នៃសហរដ្ឋអាមេរិកបានសម្ដែងរបាំប្រជា ប្រិយ៍នៅសាលមហោស្របកោះពេជ្រ កាលពីរាត្រីថ្មីៗនេះ ក្នុងគោលបំណង ប្រមួលមូលនិធិជួយដល់មន្ទីរពេទ្យនគរ​ទេព ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជា​ពលរដ្ឋខ្មែរ ពិសេសស្ត្រីទីទាល់ក្រកម្ពុជា។ លោកអែ៊ ឌឺ តាដោត ... Read More »

សុគន្ធ នីសាសម្តែងតួឯកជាមួយឆន សុវណ្ណរាជក្នុងរឿងភាគថ្មី

ភ្នំពេញ៖ តារាចម្រៀងស្រគត់ស្រគុំ សុគន្ធ នីសា ត្រូវបានគេលើកឡើងថា បានបញ្ចប់ការថតខ្សែភាពយន្តរឿងភាគថ្មីកាលពីពេលថ្មីនេះ ដែលជារឿងភាគដំបូងសម្រាប់ជីវិតសិល្បៈ ពិសេសគឺការសម្តែង រួមជាមួយលោក ឆន សុវណ្ណារាជ។ ក្រោយវិលត្រឡប់ជាថ្មីមកកាន់ផលិតកម្ម ហង្សមាស តារាចម្រៀងសុគន្ធ នីសា ... Read More »

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជាបន្តទៀត!

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងលើបណ្តាញងសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត ។ សម្តេចបានថ្លែងថា៖ «យើងបោះឆ្នោតអោយ គណបក្សបក្សប្រជាជនកម្ពុជា (Cambodian People’s Party-CPP) ដែលជា ... Read More »

ផឹកប៉ះស្រាកាចស្រវឹងរៀងខ្លួនកាប់ចាក់គ្នាម្នាក់បែកក្បាលម្នាក់ចូលគុក

ខេត្តកំពង់ស្ពឺ៖ មិត្តភក្តិរួមតុផឹកសីុជាមួយ គ្នាស្ទើរមិនលស់ថៃ្ងតែថៃ្ងនេះប្រហែលជា ទិញស្រាប៉ះចំស្រាកាចបានជាវាយកាប់ចាក់ គ្នាម្នាក់ចូល​ពេទ្យម្នាក់ទៀតចូលគុក។ ករណីហិង្សានៅកន្លែងផឹកសីុនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ​២០១៧ នៅក្នុងភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ... Read More »

មេគយច្រកភ្នំដីឃុបឃិតជាមួយពួកឈ្មួញនាំម៉ូតូចូលអត់បង់ពន្ធ

ខេត្តបាត់ដំបង៖ ក្រោយពីផ្ទុះរឿងនាំ អេស្កាវ៉ាទ័រចូលតាមច្រកភ្នំដី ស្រុកសំពៅ លូន ខេត្តបាត់ដំបងមិនបង់ពន្ធឲ្យរដ្ឋគ្រប់ ចំនួនហើយនោះ ពេលនេះបានផ្ទុះរឿងថ្មី មួយទៀតហើយគឺមានការឃុបឃិតគ្នានាំ ម៉ូតូចូលពីថៃមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់។ ប៉ុន្តែមេគយប្រចាំច្រកមួយនេះបានបដិសេធ ដោយសំអាងថា ការនាំម៉ូតូចូលមានចំណារ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ... Read More »

ប្រជាពលរដ្ឋរើសអាវុធ៣ដើម នៅក្នុងព្រៃយកទៅប្រគល់ជូននគរបាលរក្សាទុក

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនបន្ទាប់ពីអាជ្ញាធរឧក្សាផ្សព្វផ្សាយពាក់ព័ន្ធផ្លូវច្បាប់ ដូច្នេះជាក់ស្តែងប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរើសអាវុធចំនួន ០៣ដើមនៅមានគុណភាពនៅឡើយក្នុងព្រៃ រួចក៍នាំគ្នាយកទៅប្រគល់សមត្តកិច្ចនគរបាលមូលដ្ឋានដើម្បីរក្សាទុក។ ពិធីប្រជាពលរដ្ឋរើសអាវុធយកទៅប្រគល់ជូនសមត្តកិច្ចក្នុងមូលដ្ឋានរបស់ពួកគាត់ខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលរដ្ឋក្រពើរពី ស្ថិតក្នុងភូមិ.ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ... Read More »

ទិដ្ឋភាពគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមដង្កែឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង

ទិដ្ឋភាពគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមដង្កែឃោសនាថ្ងៃដំបូង Read More »

នគរបាលក្រុងកំពង់ចាមឃាត់បុរស២នាក់ក្លែងធ្វើសង្ឃដើររៃអង្គាសលុយហើយប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ចាម៖ សង្ឃក្លែងក្លាយ២អង្គ ជាអ្នកប្រើប្រាស់គ្រឿងញៀនបានដើររៃ អង្គាសប្រាក់តាមកន្លែងសាធារណៈ និង មន្ទីរពេទ្យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលបឹងកុកសហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងកំពង់ចាមឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បី បំពេញសំណុំឯកសារតាមនីតិវិធី។ លោក សឹុង ចាន់អូន អធិការនគរបាល ... Read More »

បំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ទម្ងន់ជាង៥០គីឡូក្រាមជាប់ពាក់ព័ន្ធជនបរទេស

ភ្នំពេញ៖ ករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំមួយបានធ្វើឡើងជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងនៅខេត្តរតនគិរី ដែលលទ្ធផលបណ្តោះអាសន្នបង្ហាញថា គ្រឿងញៀនជាង៥០គីឡូក្រាមត្រូវបាន ប្រមូល និងជនសង្ស័យជាច្រើននាក់ត្រូវ បានចាប់ខ្លួន និងកំពុងតាមចាប់មួយចំនួន ទៀតដែលខ្លះក្នុងចំណោមជនសង្ស័យទាំងនេះមានមេខ្លោងជាជនបរទេសថែមទៀត។ ប្រភពពីមន្ត្រីនគរបាលក្រសួងមហាផ្ទៃបានបង្ហើបថា វាជាករណីធំមួយដែលចាំ បាច់ត្រូវមានកិច្ចសហការជាមួយបណ្តា ... Read More »

ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្ម រយៈពេលបីថ្ងៃរុះរើឲ្យអស់ពីដីរបស់ខ្លួន

ខេត្តពោធិ៍សាត់៖ ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ បានធ្វើសកម្មភាពយ៉ាងសកម្មដោយគ្មានលិខិតអនុញាតិពីរដ្ឋបាលព្រៃឈើ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងចូលរួមដោយនគរបាលមូលដ្ឋាន បានធ្វើកិច្ចសន្យាបញ្ជប់ និងកំណាត់ឲ្យធ្វើការរុះរើជាបន្ទាន់ត្រឹមរយៈ ៣ថ្ងៃ។ ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកណ្ដាល ... Read More »

លោកអៀង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រជំុផ្សព្វផ្សាយស្តីពីផែនការការពារសន្តិសុខការបោះឆ្នោតឃំុសង្កាត់អាណត្តិទី៤

  ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីប្រជំុមួយ នៅក្នុងសាលាប្រជំុរបស់អាវុធហត្ថខេត្ត ដើម្បីដាស់តឿនដល់អង្គភាពរបស់លោក ក្នុងការផ្សព្វផ្សាយដាក់ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ ... Read More »

ស្ត្រីម្នាក់ខឹងថៅកែស្តីឲ្យរឿងលួចលុយ៤ម៉ឺនរៀលទៅធ្វើយ័នជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

  ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នារត់ទៅមើល នារីស្រ្តីម្នាក់ ខណះដែលរូបគាត់ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែមានអ្នកនេសាទនៅជិតនោះជួយសង្គ្រោះទាន់ពេលវេលា ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ រសៀល ថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានជ្រោយចង្វាចាស់ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ រឹបអូសថ្នាំញៀន១៩កញ្ចប់ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »

ផឹកស្រាថ្នាំអស់១០០០រៀលឈ្លោះជាមួយប្រពន្ធចិត្តខ្លាំងទៅលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ផឹកស៊ីស្រវឹង បានឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច មិនដឹងជាយ៉ាងម៉េចគិតខ្លី សម្រេចចិត្តធ្វើអត្តឃាតដោយទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ២ខណ្ឌច្បារអំពៅ ។ បុរសរងគ្រោះ មានឈ្មោះ ... Read More »

លោក ប៉ា សុជាតិវង្ស ៖ ថ្ងៃទី២០ ឧសភា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ធ្វើមិទ្ទិងនៅកោះពេជ្រ ត្រៀមឃោសនា មានមហាជន១៥ម៉ឺននាក់ចូលរួម

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស៖ នៅថ្ងទី២០ ខែឧសភា គណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញ ធ្វើមិទ្ទីងនៅកោះពេជ្រ ដោយមាន សកម្មជនគណបក្ស និងមហាជន ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចំនួន១៥ម៉ឺននាក់ ។ ... Read More »

មកនៅខេត្តឧត្តមានជយ័៦ឆ្នាំ ប្ដីស្លាប់ចោលធ្លាក់ខ្លួនសុំទានជាអាជីពនៅច្រកទ្វារអន្តរជាតិអូស្មាច់

ខេត្តឧត្តមានជ័យ៖ ស្រ្តីមេម៉ាយ៣នាក់ មានកូនតូចៗនៅជាប់នឹងដៃអង្គុយចាំសុំប្រាក់ពីភ្ញៀវជាតិ និងអន្តរជាតិនៅនឹងច្រកទ្វារអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជយ័ ត្អូញត្អែរថាអាជ្ញាធរមិនដែលមើលឃើញ ។ ពួកគាត់ទាំង៣នាក់ទី១ ឈ្មោះម៉ង ទែម ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិដើមជ្រៃ សង្កាត់អូស្មាច់ ... Read More »

ពិធីប្រគល់-ទទួលសម្ភារល្បាត និងសម្ភារប្រើប្រាស់ដល់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានរៀបចំពិធីប្រគល់ និងទទួលសម្ភារល្បាត និងសម្ភារប្រើប្រាស់ដល់មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមអធិបតីភាពលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍័អន្តរជាតិនៃសហរដ្ឋអាមេរិក(USAID), លោកអ៊ុក ... Read More »

នៅខេត្តរតនគិរីឈើប្រណីតចេញទៅវៀតណាមគគ្រឹកគ្រេងទៀតហើយ

ខេត្តរតនគិរី ៖ សកម្មភាពដឹកជញ្ជូន ឈើល្មើសច្បាប់ចាប់ផ្តើមយ៉ាងគគ្រឹកគ្រេង ទៀតហើយនៅខេត្តរតនគិរី គ្រាន់តែប្តូររូប ភាពពីការដឹកជញ្ជូនឈើឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិ បង្វែរចេញតាមច្រក របៀង ហើយការដឹកនោះគឺប្រភេទឈើ ហ៊ុប និងឈើប្រណីត មានមុខកាត់ធំៗ ដោយដឹកជាចំហរ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យបាន៦នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

  ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ និងនគរបាលព្រហ្ម ទណ្ឌខណ្ឌ បានចុះទៅឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោ 《ផ្កាថ្កុលមាស》 ដោយមានការសង្ស័យថា មានក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀនកំពុងយកទីនោះធ្វើសកម្មភាពសេពគ្រឿងញៀន ហើយខណៈទៅដល់បានប្រទះ ឃើញមានយុវជនចំនួន៥នាក់ និងស្រ្តីម្នាក់កំពុងស្ថិតនៅក្នុងផ្ទះសំណាក់មួយនោះ ទើបកម្លាំងឃាត់ ខ្លួននាំទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ ... Read More »

ជំនាញខាងកាច់សោម៉ូតូប៉ះចំថ្ងៃស៊យទ្រមខ្លួនទាំងព្រឹក

  ភ្នំពេញ៖ ជនសង្ស័យជាចោរកាច់កម៉ូតូម្នាក់ បានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ស្រ្តីម្នាក់បានសម្រេច និង បម្រុងជិះគេចខ្លួនទៅហើយ ប៉ុន្តែត្រូវបានស្រ្តីចំណាស់ដែលជាម្ចាស់ម៉ូតូឃើញទាន់ ក៏បានសួរថា តើយកម៉ូតូ ខ្ញុំទៅណា? ខណៈនោះគាត់រួមជាមួយប្រជាលរដ្ឋស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលរួចបានចាប់វាយ ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ... Read More »

ពលរដ្ឋដឹកដីចាក់មុខប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះសល់ពីសង្គ្រាម១គ្រាប់ ប្រគល់ឱ្យអង្គភាពស៊ីម៉ាក

  ខេត្តសៀមរាប៖ ពលរដ្ឋស៊ីឈ្មួលដឹកដីលក់បានទៅជីកដីដឹកយកមកលក់ឱ្យប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ខណៈកំពុងកាយដីចេញពីឡាន ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន១គ្រាប់ រួចយកទៅឱ្យមន្ត្រីប៉ុស្តិ៍សង្កាត់ស្លក្រាម ដើម្បីរាយការណ៍ទៅឱ្យខាង​អង្គភាព​ស៊ីម៉ាក មកទទួលយកទៅកម្ទេចចោល ។ ហេតុការណ៍ប្រទះឃើញគា្រប់មិនទាន់ផ្ទុះចំនួន១គ្រាប់នោះកើតឡើងនៅវេលាម៉ោង៩និង៥៥ នាទី ព្រឹក ថ្ងៃទី១៨ ខែឧសភា ... Read More »

ប្រកាសតែងតាំង​និងប្រគល់ភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកថ្មី

  ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សាលាខណ្ឌទួលគោក ប្រកាសតែងតាំងទទួលស្គាល់លោកវរសេនីត្រី ឡុង វិចិត្រា ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកថ្មី ក្រោមអធិបតីភាពលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនិងវរសេនីយ៍ឯក ... Read More »

នារីស្រស់ស្អាតត្រូវគេជិះម៉ូតូកៀរដួលបោកក្បាលសន្លប់ធំ

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ត្រូវគេជិះម៉ូតូកៀរបណ្តាលឲ្យដួលបោកក្បាលសន្លប់រួចជនបង្កជិះម៉ូតូគេចខ្លួនបាត់ហើយ ដោយសារតែនាងមានជំងឺប្រចាំកាយផងធ្វើឲ្យកន្រ្ទាក់ដៃជើង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅទល់មុខវត្តតិក្ខប្បញ្ញោ ស្ថិតនៅតាមបណ្តោយ ផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »