ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល៤ថ្ងៃដំណើរការទៅមានភាពរលូនស្ងប់ស្ងាត់ គ្មានអំពើហិង្សា

ខេត្តបាត់ដំបង- ខេត្តបន្ទាយមានជ័យ៖ ខេត្ត២ នៅទិសពាយព្យនៃប្រទេសកម្ពុជាជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ចាប់ផ្តើមនៅថ្ងៃដំបូងកាលពីថ្ងៃទី២០ ខែឧសភា រហូតដលថ្ងៃទី២៣ ខែឧសភា ឆ្នា២០១៧ មានរយៈពេល៤ថ្ងៃមកនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តទាំង២ប្រាប់ឲ្យដឹងថា ... Read More »

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត អំពាវនាវពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកចូលរួមបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតហៅកាត់ (គ.ជ.ប) បានធ្វើសេចក្ដីអំពាវនាវ ដល់ ប្រជាពលរដ្ឋខ្មែរបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅប្រទេសទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ មេត្តាអញ្ជើញត្រឡប់មកបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។ ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិ ... Read More »

មេក្លោង​ម្នាក់​ដឹកនាំ​កម្លាំង​ពលករ​ឡើង​ភ្នំ ដើម្បី​ស្ពាយ​ឈើ​គ្រញូង​ខុសច្បាប់ ប្រចាំ​ច្រក​ឈើទាលជ្រុំ

ខេត្តឧត្តរមានជ័យ៖ យោងតាម​សេចក្តី​រាយ​ណ៍​ពី​ពលករ​ម្នាក់​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា ៖ មាន​មេក្លោង​ម្នាក់​ដឹកនាំ​កម្លាំង​ពលករ​ឡើង​ភ្នំ ដើម្បី​ស្ពាយ​ឈើ​គ្រញូង​ខុសច្បាប់ ប្រចាំ​ច្រក​ឈើទាល​ជ្រុំ មានឈ្មោះ ធួ​ក យ៉ឺ​វ ឬ​យ៉ូ​វ ហៅ តា ថ្នាំ ខ្លាំង រស់នៅ​ក្រុមទី(9) ... Read More »

បទល្មើស​ជួញដូរ​​គ្រឿងញៀន​ ៖​ តុលាការ​ខេត្ត​កណ្ដាល​ លើក​លែង​ម្នាក់​ ,​ ផ្តន្ទា​ទោស​ម្នាក់​

ខេត្តកណ្ដាល​៖ ជនជាប់ចោទ​ពីរ​នាក់​ជា​គូ​សង្សារ​នឹង​គ្នា​តែ​មាន​ភ័ព្វសំណាង​ខុស​គ្នា​ ពោល​គឺ​ ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​លើក​លែង​ការ​ចោទប្រកាន់​ រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ ។ លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ប្រកាស​សាលក្រម​លើកលែង​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ​ ឈិត​ ស្រីណា​ ... Read More »

តុលាការ​ឃុំ​ខ្លួន​ឧកញ៉ា​និង​គូកន​ ករណី​ជួញដូរ​គ្រឿងញៀន​ជាង​៥៦​គីឡូក្រាម​

​ភ្នំពេញ ៖ ឧកញ៉ា​គ្រឿងញៀននិង​ គូកន​ម្នាក់ទៀត​ពាក់ព័ន្ធ​បទល្មើស​​ជួញដូរ​គ្រឿងញៀន​ជាង​៥៦​គីឡូក្រាម នៅ​​ថ្ងៃទី​២៣ ​ខែ​ឧសភា ឆ្នាំ២០១៧ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​សម្រេច​​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក​ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ស៊ី ឡា​ឡយ ហៅខាំ​ឡយ ... Read More »

លោក សុខ ពេញវុធ បញ្ជាឲ្យមន្រ្តីចុះបង្រ្កាបល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ បន្ទាយស្រី៣

  ភ្នំពេញ៖ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបើកលេងល្បែងបាញ់ត្រីខុសច្បាប់ ស្ថិតនៅក្នុងអតីតរោងកុនព្រហ្មបាយ័ន ឬ បន្ទាយស្រី៣ រួចមក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី លោក សុខ ពេញវុធ ... Read More »

ឆ្លងចរន្តអគ្គីសនីនៅរោងក្រោលគោឆក់ក្មេងប្រុស២នាក់បងប្អូនបង្កើតស្លាប់១នាក់រងបួស១នាក់

ខេត្តបាត់ដំបង៖ ក្មេងប្រុស២នាក់ ដែលជាបងបង្អូនបង្កើតនឹងគ្នា ត្រូវបានចរន្តអគ្គីសនីឆ្លងតាមដំបូលស័ង្កសី ឆក់ស្លាប់ម្នាក់នៅក្រោលគោ និងម្នាក់ទៀតរងបួសស្រាល ខណៈដែលក្មេងរងគ្រោះបានទៅបើកទ្វារក្រោលគោ ធ្វើអំពីរបងដែកលួសដើម្បីបញ្ចេញគោពីក្នុងក្រោល ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នា២០១៧ នៅភូមិកាប់ព្រិច ឃុំព្រះផុស ... Read More »

ស្រវឹងចូលកោសជប់ពេលរួចរាល់ដកលុយឲ្យសុទ្ធតែលុយក្លែងក្លាយ

ភ្នំពេញ៖​ ហេតុការណ៍ភ្ញាក់មួយកើតឡើងទាំងកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ខណៈបុរសម្នាក់ស្រវឹងស្រា ហើយបានចូលទៅកោសជប់នៅកន្លែងម៉ាស្សាមួយកន្លែង​ ផ្លូវបេតុង​ ភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ពេលដែលកោសជប់រួចរាល់ហើយ ក៏យកលុយឲ្យថ្លៃសេវា ស្រាប់តែលុយក្លែងក្លាយ​ ទើបនាំគ្នាទៅកាន់ប៉ុស្តិ៍សមត្ថកិច្ចជួយដោះស្រាយ​ ។ ... Read More »

កាច់កម៉ូតូទៀតហើយនៅបរិវេណមន្ទីរការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈខេត្តស្វាយរៀង

ខេត្តស្វាយរៀងៈ បុគ្គលិកបម្រើការងារនៃមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀងម្នាក់ មានការផ្អើលឆោឡោ ខណៈដើរមកខាងក្រៅមើលម៉ូតូ ស្រាប់តែមិនឃើញ និងហៅមិត្តរួមការងារជួយរក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ប៉ុន្តែយឺតពេលទៅហើយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណមន្ទីរការងារបណ្ដុះបណ្ដាល ... Read More »

ជនអនាដេកដេកស្លាប់លើសួនច្បារអតីតតោ២ ផ្អើលទាំងកណ្តាលថ្ងៃចែស

ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ បានដេកស្លាប់នៅចំណុចសួនច្បារ អតីតសួនច្បារតោពីរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យនិងចោមរោមមើលកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអតីតសួនច្បារតោពីរ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ជិតស្ពានអាកាស ៧ មករា ... Read More »

កាត់ទោស​បុរស​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​ស្ត្រីមេម៉ាយ​

ខេត្តកណ្ដាល​៖ ​បុរស​ម្នាក់​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ បើក​សវនាការ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​មេម៉ាយ​ ។ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ សាយ​ សម្ផស្ស​សេរី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ លោក​ គឹម​ ម៉េង​ ... Read More »

ប្តីឌុបចេញពីសាលមហោស្រពទៅផ្ទះ ដល់ពាក់កណ្តាលផ្លូវចោរឆក់កាបូបទៅបាត់

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ខណៈជិះម៉ូតូត្រឡប់មកផ្ទះវិញស្រាប់តែមានជនសង្ស័យប្រុសស្រី៣នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៥៤ ត្រង់ចំណុចជិតផ្សារសូរិយាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ ស្រី្តរងគ្រោះមានឈ្មោះ ឈឹម សារុំ ភេទស្រី អាយុ៥៥ឆ្នាំ ... Read More »

សម្តេចតេជោ៖ ពិតជារីករាយណាស់ នៅពេលដែលខ្ញុំបានមើលការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសំរាប់ គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមថា៖ «ពិតជារីករាយណាស់ នៅពេលដែលខ្ញុំបានមើលការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសំរាប់ គណបក្សប្រជាជនកម្ពុជា។ សមាជិកបក្សដ៏ថ្លៃថ្នូរ និងប្រកបដោយវិន័យរបស់យើងធ្វើ ដំណើរប្រកបដោយការសប្បាយរីករាយ និងសាមគ្គីភាព។ មានគ្រួសារដែលប្តីជិះម៉តូដឹកប្រពន្ធ ដែល មានកូនតូចក្នុងសម្លៀកបំពាក់គណបក្សដែលមានសញ្ញាទេវតាបាចផ្កា។ ... Read More »

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាំម្ចាស់គ្រឿង​សំអាង​ខុសច្បាប់​ពីមិល្សមិញ ​មកឆែកឆេរឃ្លាំងមួយកន្លែងទៀត សង្កាត់ទួលស្វាយព្រៃ១ ​ខណ្ឌ​ចំការមន​

ភ្នំពេញ​៖ ​នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ​ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បាននាំខ្លួនម្ចាស់គ្រឿង​សំអាង​ខុសច្បាប់​ពីមិល្សមិញ ​មកឆែកឆេរឃ្លាំងមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាត​នៅផ្ទះលេខ២៦Eoផ្លូវលេខ៣៧៤សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ ... Read More »

សារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧

សារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ ... Read More »

បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ដោយសារបើកបរម៉ូតូគ្មានការប្រុងប្រយ័ត្ន

ខេត្តកំពងធំ៖ នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងម៉ូតូបើកឆ្លងផ្លូវត្រង់ចំណុចផ្លូវកៅស៊ូ ត្រង់ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា បង្ករឡើងដោយរថយន្តម៉ាក ហ៊ីហាន់ដាយ ទម្ងន់២តោនកន្លះ ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជា៤លាន់ដូចរន្ទះ តែមិនមានអ្នករងរបួស

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះធ្វើឲ្យ រថយន្តទាំង២គ្រឿងខ្ទាតឡើងចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំតែ សំណាងល្អគ្មានអ្នករបួសក្នុងឧប្បត្តិហេតនេះទេ ។ ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងែទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ កែងនឹងផ្លូវលេខ១៣ ... Read More »

រុឺម៉កម៉ូតូដឹកធ្យូងដាច់គន្លឹះកន្ទុយក្រោយសង្កត់លើអ្នកបើកបរស្លាប់ និងអ្នករួមដំណើរម្នាក់របួស

ខេត្តកំពង់ស្ពឺ៖ បុរសអ្នករកសុីដឹកធ្យូងលក់ម្នាក់ត្រូវកន្ទុយរុឺម៉ករបស់ខ្លួនបុកសង្កត់ស្លាប់ ខណៈកំពុងបើកលឿន ហើយដាច់គន្លឹះទម្ពក់កន្ទុយក្រោយ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូរ ស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវរុឺម៉កក្រោយសង្កត់ស្លាប់ឈ្មោះ ... Read More »

រថយន្តកាមរីបុកគោយន្តពីក្រោយរបួសអ្នកបើកបរគោយន្តធ្ងន់ជនបង្កគេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកគោយន្តត្រូវរថយន្តបុកពីក្រោយ រួចជនបង្កបានរត់ចោលរថយន្ត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤៩នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៤៤ ស្ថិតនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមមន្ត្រីនគរបាលស្រុកឲ្យដឹងថា ... Read More »

ប្រពន្ធកូនខ្ចីប្តីលួចមានស្រី ហើយមករករឿងប្រពន្ធដើមទៀត

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រត់ទៅសុំការអន្តរាមន៍ ពីនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីលោកប្តីប្រើអំពើហិង្សាជាញឹកញាប់ ទាមទាររករឿងតែលែងលះ ដូចជាជ្រុលហួសហេតុពេកទៅហើយ ទើបទ្រាំលែងបាន ស្នើសុំឲ្យនគរបាលជួយ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ នារីខាងលើមានឈ្មោះ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម១៧នាក់ក្នុងចំណោម៦៣នាក់ស្នាក់នៅកម្ពុជាមិនស្របច្បាប់

ភ្នំពេញៈ ជនជាតិវៀតណាម៦៣នាក់ ក្នុងនោះមានស្រី២០ ត្រូវបាននគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនយកទៅសាកសួរនិងត្រួតពិនិត្យរកឯកសារស្នាក់នៅ និងឯកសារផ្សេងៗទៀត នាវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ថិតតាមផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ... Read More »

បុរសម្នាក់បានស្លាប់នៅចិញ្ចើមផ្លូវ គេសង្ស័យថា គ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោងរំលងអធ្រាត្រ លើផ្លូវជាតិលេខ៤ ជិតរោងចក្រញ៉ូវស្តារ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានបុរសម្នាក់បានរងគ្រោះរហូតដល់បាត់បង់ជីវិត ដេកស្លាប់ នៅនឹងចិញ្ចើមថ្នល់ ក្បែរខ្លួនមានម៉ូតូ ១គ្រឿងម៉ាក ... Read More »

អាសូរប្តីប្រពន្ឋរងគ្រោះដោយរថយន្តបុក ខណៈធ្វើដំណើរទៅលំនៅឋាន

ខេត្តព្រះសីហនុៈ ស្ត្រីមានផ្ទៃពោះ៧ខែ រួមជាមួយ ប្តីបានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានរថយន្តមន្ត្រីកងអង្គរក្សឋានៈវរៈសេនីយ៍ត្រី បុកពេញទំហឹង ពេលប្តីប្រពន្ឋរងគ្រោះឆ្លងផ្លូវមកដល់ដីក្រហមឆ្ពោះទៅកាន់លំនៅឋានតំបន់ក្បាលឆាយ ។ ហេតការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៩និង៤៩នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវចូលក្បាលឆាយ ស្ថិតក្នុងភូមិ០១ ... Read More »

ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនស្អុយ

ខេត្តព្រះសីហនុ៖ បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាដើររក ហើយប្រទះឃើញនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលោក គាំ សុខុម បន្ទប់លេខ១៤ ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២៣ ភូមិ២ ... Read More »

ពិធីបូជាសពលកវរសេនីយ៍ត្រី ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងបុព្វហេតុការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមនុស្សធម៌ ជាមួយអង្កការសហប្រជាជាតិ

ខេត្តស្វាយរៀង: ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការនៅតាមបណ្ដាមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោក វរសេនីយ៍ត្រី ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា ដែលជាបុគ្គលិកពេទ្យ នៃកងវិស្វកម្ម សំណង់លេខ ៤៥៩ មជ្ឈមណ្ឌលជាតិ ក្នុងបេសកកម្ម ... Read More »

ជិះម៉ូតូជែងលឿនជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ជែងរថយន្តក្រុងប្រភេទ២៥កៅអីមួយគ្រឿង តែជែងមិនផុតបណ្តាលឲ្យជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង​​ ៤៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុងស្ថិតក្មុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយសម្លាប់យកម៉ូតូ

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ពាក់ព័ន្ធករណីវាយសម្លាប់យកម៉ូតូ ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន និងបាននាំមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ប្រភពរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ជនសង្ស័យ ភូមិ ឃុំខាងលើ ។ កម្លាំងជំនាញអធិការដ្ឋានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផុង ... Read More »

ឃាត់ខ្លួនមន្ត្រីម្នាក់ពីបទទទួលផលចោរកម្ម

ខេត្តតាកែវ៖ មន្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនពីបទទទួលផលចោរកម្មឋ ដែលហេតុការណ៍នេះធ្វើឡើង នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងស្រុកត្រាំងកក់ ខេត្តតាកែវ ។ ការឃាត់ខ្លួននេះបន្ទាប់ពីមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ជីវ ចាន់តារា និងបទបញ្ជាពីលោកស្នងការនគរបាលខេត្ត ... Read More »

យ៉ាន លីនដា និង អ៊ាម វន្នីជោគជ័យខ្លាំងនៅអាមេរិក

ភ្នំពេញ៖ តារាចម្រៀងលោក អ៊ាម វន្នី និងអ្នកនាង យ៉ាន លីនដា បានធ្វើឲ្យប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល និងគាំទ្រខ្លាំង គ្រាដែលអ្នកទាំងពីរ និងសិល្បករមួយចំនួនទៀតបានចេញ ទៅច្រៀងរាំនៅទីនោះ។ វត្តមានពួកបានធ្វើឲ្យសំបុត្រលក់ចូលរួមកម្មវិធីប្រគំតន្ត្រី ត្រូវបានលក់ដាច់ខ្លាំង ។ ... Read More »

ម៉ូតូលក់សណ្តែកដីឌ្រីមសង់១២៥ ពន្លះម៉ូតូMSX របួសបាក់ជើងម្នាក់ ម្ចាស់ម៉ូតូMSXដាក់មេប្រ៉ូច

ភ្នំពេញ៖ ជិះម៉ូតូហុងដាឌ្រីមលក់សណ្តែកដីឆ្លងកាត់ផ្លូវស្ងាត់បោះពួយលឿន ក៏បានពន្លះជាមួយម៉ូតូ MSX ដែលជិះចេញពីផ្លូវតូចបណ្តាលឲ្យម្ចាស់ហុងដាឌ្រីម រងរបួសបាក់ជើងខាងស្តាំបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់ម៉ូតូ MSX បែរជារត់ចោលម៉ូតូបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង២២និង១៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបេតុងចូលវត្តពោធិញាតិ ... Read More »