ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្តី ប្រពន្ធ ជនជាតិខ្មែរពីរនាក់ចាក់សម្លាប់គ្នានៅប្រទេសថៃ មិនទាន់ដឹងមូលហេតុ

ប្រទេសថៃ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរ ពីរនាក់ដែលត្រូវជាប្តី ប្រពន្ធ នឹងគ្នា បានចាក់សម្លាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំឡេងឈ្លោះប្រកែកគ្នាមួយសន្ទុះរួចមក ។ បញ្ហានេះ នៅមិនទាន់មានសមត្ថកិច្ចណាមួយសន្និដ្ឋានអំពីមូលហេតុបានឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើង ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ផ្ទះពលរដ្ឋ តាមបណ្ដោយផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ ដោយសន្យាថា នឹងខិតខំដោះស្រាយបញ្ហា ឲ្យបានឆាប់ចប់

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទ បានចុះ ពិនិត្យផលប៉ះពាល់ផ្ទះ​ប្រជាពលរដ្ឋ ដែលរស់នៅតាម​បណ្ដោយផ្លូវរថភ្លើង ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្ដូរទៅ ចាក់បឹតុ ប្រវែង៤៥៥០ម៉ែត្រ ... Read More »

ប៊ិះរឿងធំ ! លួចចំរថយន្តបំពាក់ប្រព័ន្ធ GPS ប៉ូលិសតាមពីក្រោយរហូត

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោបាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ដេញតាមស្ទាក់ចាប់បានរថយន្តកូរ៉េមួយគ្រឿង ដែលត្រូវចោរលួចទាំងយប់មកវិញភ្លាមៗ នៅចំណុចនៅក្បែវត្តស្រះកែវ ក្នុងស្រុកបាទីខេត្តតាកែវ។ ចំណែកជនសង្ស័យដែលបានលួចរថយន្តនោះបានដឹងថា នៅក្នុងរថយន្តនោះមានភ្ជាប់ប្រពន្ធ័(GPS) បានបើកដល់កន្លែងស្ងាត់ ក្នុងភូមិខាងលើបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោល។ ប្រតិបត្តិការណ៍ដេញបង្ក្រាប់ខាងលើនេះដែរ កើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ... Read More »

អភិបាលខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវ៤ខ្សែក្នុងសង្កាត់ព្រៃសរជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ៤ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ... Read More »

កំពុងបើករថយន្តរវល់តែមើលទូរស័ព្ទរោទិ៍ ភ្លេចមើលផ្លូវបើករថយន្តបុកយ៉ាបផ្ទះគេ

ភ្នំពេញៈ បុរសម្នាក់ខណៈកំពុងបើករថយន្តមួយគ្រឿងម៉ាកហ្វត រវល់ក្រឡេកមើលទូរស័ព្ទ បានរេចង្កូតផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្ត និងផ្ទះរងការខូចខាតកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូបេតុងបុរីពិភពថ្មី សាលាមុំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ អ្នកបើកបររថយន្តបង្ករឈ្មោះ ... Read More »

ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាមានសុទិដ្ឋិនិយមលើកីឡាប្រយុទ្ធ៥ប្រភេទ សម្រាប់ដណ្តើមយកមេដាយ

ភ្នំពេញ ៖ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ហាក់មានសុទិដ្ឋិនិយមខ្លាំង ចំពោះប្រភេទកីឡាប្រយុទ្ធ របស់កម្ពុជាចំនួន៥ ប៉ុន្តែពុំមានន័យថា ប្រភេទកីឡាដទៃទៀត គ្មានលទ្ធផលដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី២៩ ដែលនឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌនំពេញ ។ ... Read More »

ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥ភាគរយ

ខេត្តព្រះវិហារ៖ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥% ... Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជំុត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ... Read More »

ឆក់បានសម្រេចតែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ យុវជនសង្ស័យ២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចសហការគ្នាចាប់បានភ្លាមៗតែម្ដងកាលពីវេលាម៉ោង៦និង៣០នាទីស្ថិតតាមបណ្ដោយផ្លូវ៥៧កែង៣៣៤ក្នុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ ជនសង្ស័យទី១ឈ្មោះ សុក កុសល អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល នៅគីរីរម្យ និងទី២ឈ្មោះ រទ្ធិ ... Read More »

ទោះបីជួយCrystal Palace ផុតពីគ្រោះថ្នាក់ ក៏គ្រូបង្វឹកនៅតែលាលែងពីតំណែង

លោក Sam Allardyce បានសម្រេចចិត្តលាលែងចាញពីអ្នកចាត់ការទូរទៅក្លិប Crystal Palace ក្រោយដឹកនាំបានតែ៥ខែប៉ុណ្ណោះ។ អ្នកចាត់ការទូរទៅសញ្ជាតិអង់គ្លេសវ័យ៦២ឆ្នាំរូបនេះ មកជំនួសតំណែងរបស់លោក Alan Pardewកាលពីខែធ្នូដោយចុះកុងត្រារយះពេល២ឆ្នាំកន្លះនៅពេលដែលក្លិបCrystal Palaceកំពុងឈរលើក្រុមក្នុងតំបន់គ្រោះថ្នាក់តែ១ពិន្ទុប៉ុណ្ណោះ។ គាត់បានដឹកនាំក្រុមCrystal Palaceឲ្យឈ្នះ៨ប្រកួតហើយក្រុម របស់គាត់ឈរលេខរៀងទី១៤ក្រោយចប់រដូវកាល។ ... Read More »

ពលរដ្ឋ២ឃុំក្នុងស្រុកកណ្តាលស្ទឹងស្មើប្រមាណជិត៨០០គ្រួសារអត់ទឹកប្រើជិតមួយសប្តាហ៍ហើយ

ខេត្តកណ្តាល៖ ពលរដ្ឋនៅឃុំអន្លុងរមៀត និងឃុំបារគូ ក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ៨០០គ្រួសារ ដែលប្រើប្រាស់ទឹកស្អាតរបស់ ក្រុមហ៊ុន(ទីប្រជុំជនទឹកស្អាតអន្លុងរមៀត) បានប្រត្តិកម្មនឹងថៅកែក្រុមហ៊ុនថា មិនបានផលិតទឹកបម្រើអតិថិជនឲ្យបានទាន់ពេវេលានោះទេ ដោយប្រព័ន្ធទុយយោទឹកនៅទីនោះ ចាស់ៗ គឺត តែខូចនិងបែកធ្លាយ ។ ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិបារគូឃុំបារគូ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកវាលវែងសហការបង្ក្រាបបទល្មើសព្រៃឈើខ្នងភ្នំកន្ទោងរឹមរកឃើញឈើធ្នង់ និងរាជកូលច្រើនម៉ឺនម៉ែត្រត្រីគុណ

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការគ្នាចុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ស្ថិតនៅចំណុចជើងភ្នំ និងខ្នងភ្នំកន្ទោងរឹម ជាលទ្ធផលរកឃើញឈើប្រភេទរាជកូល និងប្រភេទធ្នង់សរុបរាប់ម៉ឺនម៉ែត្រត្រីគុណ ។ សេចក្តីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង ០៨.០០ នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ ... Read More »

សាលាឧទ្ធរណ៍​ ជំនុំជម្រះ​សំណុំរឿង​មន្ត្រី​អាដហុក​៤រូប

ភ្នំពេញ​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ នេះ​ បើក​សវនាការ​រឿង​ក្ដី​មន្ត្រី​អាដហុក​៤រូប​ ដែល​ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បន្ត​ឃុំ​ខ្លួន​៦ខែ​ទៀត​ ។ ក្រុម​អ្នក​សារព័ត៌មាន​ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ទេ​ ។ គួរ​បញ្ជាក់​ថា​ ក្នុង​សំណុំ​រឿង​នេះ​ មាន​ជនត្រូវចោទ​៥នាក់​ ... Read More »

ហ្វេសប៊ុកសម្តេចតេជោ៖ មាន គណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកកន្លែង!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា មាន គណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកកន្លែង ។ ប្រភពបន្តថា «សម្តេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា បានកសាងសាលារៀនកាន់តែច្រើន ... Read More »

រឿង​ក្តី​ឃាតកម្ម​សម្លាប់​កូន​ថៅកែ​នំប៉័ង​ហេង​ ចេង​ ក្រុង​ តាខ្មៅ​ ,​ តុលាការ​កំពូល​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​

ភ្នំពេញ​៖ រឿង​ក្តី​ឃាតកម្ម​សម្លាប់​កូន​ថៅកែ​នំប៉័ង​ហេង​ ចេង​ ក្រុង​ តាខ្មៅ​ រហូត​មក​ទល់​ពេលនេះ​ តុលាការ​កំពូល​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ ទុក​ជា​បាន​បាន​ការ​ដដែល​ ពោល​គឺ​ ជនជាប់ចោទ​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​ ពីរ​នាក់​ទៀត​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​១៥ឆ្នាំ​ ​ ។​ ម្តាយ​ជនជាប់ចោទ​ ... Read More »

សម្តេចតេជោ៖ ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា “ទេវតាបាចផ្កា”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា សុំឲ្យចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា “ទេវតាបាចផ្កា” សម្តេចបញ្ជាក់ថា៖ «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា “ទេវតាបាចផ្កា” យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា​! សុំអរគុណក្មួយ Vitou ... Read More »

លួចបានសម្រេច តែមិនបានប៉ុន្មានថ្ងៃផងត្រូវជាប់ខ្នោះ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកទ្រាំង ឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ ភូមិពោន ឃុំត្រឡាចស្រុកទ្រាំងខេត្តតាកែវ។ យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកទ្រាំងបានឲ្យដឹងថា ដោយមានការបញ្ជាលោកជីវ ... Read More »

លក់ដូងបែបមិនសូវកាក់កប បែកគំនិតលូចបន្ថែម

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលូចសីបប្រូស៊ីម៉ងត៍ ដែលគេលក់នៅមុខផ្ទះ ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង៩និង៤០ នាទីព្រឹក ស្ថិតនៅភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ... Read More »

អាជ្ញាធរខណ្ឌដូនពេញបន្តចុះបង្រ្កាបហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ដើម្បីអនុវត្តគោលនយោបាយ ឃុំ ភូមិ សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦យប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ... Read More »

គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកម៉ូតូ បណ្តាល​ឲ្យរបួសធ្ងន់ទាំងសងខាងនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍​ពីនគរបាល​ស្រុកព្រៃនប់​បានឲ្យដឹង​ថា យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧​ វេលាម៉ោង២០និង៤០នាទី ផ្លូវជាតិ​លេខ៤ ចន្លោះបង្គោល​គីឡូម៉ែត្រលេខ១៦៦ និងលេខ១៦៧ ភូមិតានៃឃុំ ជើងគោស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយ​កើតឡើង បង្ក​ដោយ រថយន្តមួយគ្រឿងម៉ាកប៉ាចេរ៉ូ ... Read More »

យកដុំឥដ្ឋគប់ធុងទឹកអំពៅត្រូវចំគម្របធុងទឹកកកផ្លាតត្រូវក្មេងម្នាក់ដែលម្តាយកំពុងតែពរចេញឈាមសន្លប់

ខេត្តកណ្តាល៖ បុរសម្នាក់បានបង្កហិង្សាដោយចេទនា យកដុំឥដ្ឋគប់ធុងទឹកអំពៅអ្នកដទៃ ហើយត្រូវចំគម្របធុងទឹកកកផ្លាតទៅត្រូវក្មេងម្នាក់ដែលម្តាយរបស់គេកំពុងតែពរនៅនឹងដៃបណ្តាលចេញឈាមសន្លប់ឈឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ... Read More »

ស្រី​ប្រកាន់​ ប្រុស​ប្រកែក​ ,​ តុលាការ​នឹង​សម្រេច​ជោគវាសនា​នៅ​ថ្ងៃទី​៣ មិថុនា​

ខេត្តកណ្ដាល​៖ ​ស្ត្រី​ម្នាក់​នៅ​តែ​ចោទប្រកាន់​ថា​ បុរស​ម្នាក់​បាន​ចាប់​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ តែ​បុរស​ជនជាប់ចោទ​បដិសេធ​ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ​ ។​ តុលាការ​ខេត្ត​កណ្ដាល​ បាន​ចំណាយ​ពេល​ពេញ​មួយ​រសៀល​ថ្ងៃទី​២៣​ ខែ​ឧសភា​ ដើម្បី​សួរ​ដេញដោល​សំណុំរឿង​ស្រី​ប្រកាន់​ ប្រុស​ប្រកែក​ នេះ​ ។​ ទីបំផុត​ លោក​ ... Read More »

ខ្មាន់កាំភ្លើងពីរនាក់បាញ់សម្រុកលើស្នាក់ការមេព្រៃ ឃុំក្រាំងស្គាស្រុកទឹកផុស ស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយឡែកមន្រ្តីអាវុធហត្ថម្នាក់ និង ប្រជាពលរដ្ឋ២នាក់ បានរងរបួសធ្ងន់ នៅក្នុងការបាញ់ប្រហារមួយ ដែលបង្កឡើងដោយក្រុមជនមិនស្គាល់មុខ២នាក់ បានបាញ់រះសម្រុកទៅក្នុង ស្នាក់ការប្រចាំការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ។ ... Read More »

រន្ធះបាញ់គោឈ្មោល១ក្បាលងាប់ពេលមេឃភ្លៀង

ខេត្តកណ្តាល៖ គោឈ្មោល១ក្បាលបានងាប់នៅកណ្តាលវាលស្រែ ខណៈកំពុងដើរស៊ីចំណីចំពេលមេឃមានធ្លាក់ភ្លៀង និងផ្គររន្ទះបាញ់ប្រហារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែខាងត្បូងភូមិចំការជោ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណា្តល ។ សមត្ថកិច្ចអះអាងថា ... Read More »

កម្លាំងអាវុធហត្ថរិបអូសឈើអារជិត ១០០ម៉ែត្រត្រីគុណប្រគល់ឲ្យមន្រ្តីបរិស្ថានភ្នំសំកុស

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជវុធហត្ថមូលដ្ឋានស្រុកវាលវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើធនធានធម្មជាតិកងរាជអារវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សឹុម សាមឿន ស្នងការរងស្នងការដ្ឋានសន្តិសុខ និងបច្ចេកទេសកងរាជអារវុធហត្ថលើផ្ទៃប្រទេស រុករក និងបង្រ្កាបបទល្មើសព្រៃឈើប្រភេទឈើអារប្រមាណជិត ១០០ម៉ែត្រត្រីគុណ យកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុសអនុវត្តន៍បន្ត។ ... Read More »

ដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ៤ខែមិនទាន់ដោះស្រាយ និងសំណងផង ត្រូវចៅក្រមស៊ើបសួរបង្គាប់ឲ្យចូលបំភ្លឺរឿងហិង្សាដោយចេនាទៅវិញ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាជនរងគ្រោះត្រូវ បានគេវាយនឹងដែកជើងឆត្រ័បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ហើយត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដេរ១២ថ្នេរដោយអាការធ្ងន់ពេក ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត ទើបបានធូរស្បើយខ្លះ ។ ពេលនោះដែរក្រុមគ្រួសារសាច់ញាតិបានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឈានទៅដល់ការឃាត់ខ្លួនបានជនដៃដល់បាន រួចបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ស្រាប់តែរំលងបាន៤ខែគត់ មិនទាន់មានដំណោះស្រាយ ... Read More »

ក្រោយបើកជម្លោះពាក្យសម្តីរវាង ជា ដេវី និងអាចារ្យធំ ធ្វើឲ្យទេព បូព្រឹកលូកមាត់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកនិយមគាំទ្របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីគេបានឃើញឌីជេ អាចារ្យធំ បើកការតិះដៀលខ្លាំងៗទៅលើម្ចាស់បទ« រាំញីកែងជើង» លោក ជា ដេវីត។ ក្រោយបើកឆាកដៀមដាមតិះដៀលជាពាក្យសម្តីធ្ងន់ៗ ទៅកាន់គ្នាទៅវិញទៅនេះ បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បាន ចេញសារលូកមាត់ចូលការពារតារាចម្រៀងរួមដំបូល ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្រុមញៀនថ្នាំ១២នាក់​បញ្ជូន​ទៅតុលាការ​ខេត្ត

ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់​ខ្លួនបានក្រុម​ញៀនថ្នាំ​​១២នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ ។ កិច្ចសហប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿនញៀននេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺ ចាប់ពីថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅ ចំណុច ស្រុកប្រាសាទបាគង និង ក្នុងក្រុង/ខេត្តសៀម​រាប។ ... Read More »

អ្វីទៅដែលហៅថាបដិវត្តន៍ពណ៌? បុគ្គលិករដ្ឋសភាបាននិងកំពុងឈ្វេងយល់អំពីបញ្ហានេះ

ភ្នំពេញ៖ លោក ឈាង វុន សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបទបង្ហាញដល់ មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាអំពីអ្វីទៅដែលហៅថាបដិវត្តន៍ពណ៌និងវិនាសកម្មនៃសង្រ្គាម? លោក ឈាង វុន ... Read More »