ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្តីតាមទាន់ប្រពន្ធដេកជាមួយភ្ញៀវចាក់១ កាំបិតក្រោមដោះស្លាប់រួចរត់ចោលកូនប្រុស-ស្រី៣នាក់

  ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ប្តីតាមទាន់ ឃើញកំពុងដេកជាមួយប្រុសនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ធ្វើឲ្យប្តីខឹងយ៉ាងខ្លាំងទប់កំហឹងមិនបានទាញកាំបិតចាក់ចំក្រោមដោះបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅហាងខារ៉ាអូខេយីហោ ចាន់ក្រហម ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ... Read More »

ស្នងការរងនគរបាលខេត្តតាកែវថា អធិការរងស្រុកត្រាំង និងនាយប៉ុស្តិ៍ឃុំលាយបូរ អាចប្រឈមផ្លូវច្បាប់រឿបិទ សំណុំរឿងព្រហ្មទណ្ឌ៥លានរៀល

ខេត្តតាកែវ៖ លោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្តាលនៃស្នងការនគបាល ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មានថា អធិការង ១ រូបនៃស្រុកត្រាំងកក់ និងលោកនាយបប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ អាចនឹងប្រឈមផ្លូវច្បាប់រឿង បិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀល។ លោកស្នងរងបន្តទៀតថា ក្រោយពីមានរឿងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំ ... Read More »

សិស្សវិទ្យាល័យបឹងប្រិយប្រដាប់ដោយដាវសាំម៉ូរ៉ៃលើកគ្នាទៅកាប់សិស្សវិទ្យាល័យត្រពាំងត្នោតដល់ក្នុងថ្នាក់រៀនរបួសធ្ងន់២នាក់

ខេត្តកណ្តាលៈ សិស្សទំនើង១១នាក់រៀននៅវិទ្យាល័យបឹងប្រិយ ប្រដាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃលើកគ្នាទៅកាប់សិស្សវិទ្យាល័យត្រពាំងត្នោតដល់ក្នុងថ្នាក់រៀន បណ្តាលឲ្យរបួសរយះក្បាល២នាក់ដេរជាច្រើនថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នារត់ឡើងលើម៉ូតូជិះគេចខ្លួនបានមួយរយៈ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបាន៥នាក់មកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា សិស្សទំនើង៥នាក់ដែលត្រូវបានចាប់ខ្លួននោះ ... Read More »

ចូលកោសជប់ថៅកែហាង និងមេការលួចលុយអស់៤៨០០ដុល្លារ ចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិស

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាថៅកែហាង ម្នាក់ទៀតជាមេការ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានចាប់ខ្លួនចូលបុ៉ស្តិ៍បូ៉លីស ចោមចៅ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកោសជប់ យុីហោ ហេងហេង ស្ថិតនៅតាមផ្លូវវេងស្រេង ... Read More »

កីឡាករ វេង សុភ័ក្រ និងសំណាង សម្បត្តិឈ្នះកៅអីជុំទី១រង់ចាំប្រកួតបន្តជុំទី២

ភ្នំពេញ៖ កីឡាករ វេង សុភ័ក្រ មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ និងកីឡាករ សំណាង សម្បត្តិ មកពីក្លិប បាត់ដំបងពាយ័ព្យ សុទ្ធតែបានឈ្នះកៅជុំទី១ សម្រាប់បន្តការប្រកួតនូវជុំទី២ ក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់ ដណ្តើមពានរង្វាន់ ... Read More »

យុវជនមួយក្រុម បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epicហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់ បណ្តាលឲ្យសន្តិសុខម្នាក់របួសធ្ងន់

ភ្នំេពេញ: យុជនមួយក្រុមសង្ស័យខឹងរឿងចតឡានអត់មានសណ្នាប់ធ្នាប់ពេក បានជិះម៉ូតូមកដល់មុខក្លឹបកំសាន្ត Epic ហើយបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់បណ្ដោលឲ្យសន្តិសុខម្នាក់កំពុងឈរឈាម នៅខាងមុខក្លឹបកំសាន្តខាងលើរងរបួសបាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេងហេតុកាលដ៏សាហាវខាងលើនេះនៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ក្រុមហ៊ុនសំស៊ីវនធ្វើផ្លូវបេតុងឲ្យតែរួចពីដៃ

ភ្នំពេញ: ផ្លូវបេតុង១ខ្សែ ស្ថិតក្នងគម្រោងអភិវឌ្ឍន៍សង្កាត់ ត្រូវបានក្រុមហ៊ុនសំ ស៊ីវន ដែលឈ្នះការដេញថ្លៃចាប់ផ្តើមស្ថាបនាបានប្រហែល៧០ភាគរយទៅហើយនោះ ពេលនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខកចិត្តយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនសំ ស៊ីវន ធ្វើផ្លូវគ្មានគុណភាព ធ្វើអោយតែរួចពីដៃ មិនស្របទៅតាមស្តង់ដាបច្ចេកទេសនៃសំណង់ ចំណែកមន្ត្រីជំនាញនៅសាលាខណ្ឌច្បារអំពៅ ក៏មិនបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងអោយបានដិតដល់នោះឡើុយ ។ ផ្លូវបេតុងមួយខ្សែដែលប្រជាពល ... Read More »

តារាចម្រៀងខ្មែរ-ថៃ-កូរ៉េ ធ្វើឲ្យកក្រើកឆាកតន្ត្រីParty of The Year របស់ស្រាបៀរTuborg

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីៗ ទាំងខ្មែ រថៃ និងកូរ៉េ បានបទញាក់កន្ត្រាក់អារម្មណ៍ទាំងអស់ដែលធ្វើឲ្យចូលទស្សនារំភើបរីករាយ និងបានជួបផ្ទាល់ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ។  វាគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកល្បីប្រចាំឆ្នាំ២០១៦ Party of The Year របស់ស្រាបៀរ ... Read More »

រស់នៅមិនចុះសម្រុងជាមួយប្រពន្ឋបុរសចិត្តស្លុយចងកសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ព្រោះតែការរស់នៅមិនចុះសម្រុងគ្នាជាមួយប្រពន្ឋ បានសម្រេចចិត្តជ្រើសរើសវិធីចងកសម្លាប់ខ្លួនដើន្បីបញ្ចប់បញ្ហាបន្សល់ទុកតែភាពសោកសៅដល់ក្រុមគ្រួសារ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យពុំមានរកឃើញស្លាក់ស្នាមណាមួយពាក់ព័ន្ឋនឹងករណីឃាតកម្មនោះឡើយហើយក្រុមគ្រូសារសាច់ញាតិទទួលស្គាល់ថា បុរសនេះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ ករណីអត្តឃាតនេះ កើតឡើងនៅម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំក្រសាំង ឃំុក្រាំអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសរងគ្រោះឈ្មោះ នេត សាវី ... Read More »

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿងត្រូវសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួន

  ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំ ញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីកាលពីម៉ោង ជិត២រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅមុខចំណុចបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមបណ្តោយផ្លូវជាតិលេខ៦ ... Read More »

ឆក់ទូរស័ព្ទគេមិនសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀត ប្រជាពលរដ្ឋចាប់ជាប់ សល់ដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេច រួចជិះម៉ូតូគេចមិនផុតជ្រុលទៅបុកជាមួយម៉ូតូអ្នកធ្វើដំណើរផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋចាប់បានវាយយ៉ាងចាស់ដៃ បណ្ដាលឲ្យម្នាក់ដេកពេទ្យនិងម្នាក់ទៀតដេកប៉ុស្តិ៍ ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ឋគេមិនសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀតត្រង់ចំណុចផ្លូវកែង ។ ក្នុងហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវ ... Read More »

អណ្តូងរ៉ែវាយថ្មឆក់យកជីវិតមនុស្ស២នាក់ នៅស្រុកអណ្តូងមាស

ខេត្តរតនគិរី៖ បុរសវ័យចំណាស់២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះម៉ាស៊ីនអណ្តូងរ៉ែ នឹងវាយថ្ម នៅស្រុកអណ្តូងមាស។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២ ... Read More »

ម្ចាស់គ្លីនិកសែនសុខសាន្តរងកាចោទថា បានព្យាបាលស្រ្តីពស់ចឹកម្នាក់ស្លាប់រួចហៅរថយន្តដឹកសពទៅមន្ទីរពេទ្យបង្អែកដើម្បីយករួចខ្លួន

ប៉ោយប៉ែត៖ នារីម្នាក់បានស្លាប់ក្នុងគ្លីនិគយីហោ សែនសុខសាន្ត បន្ទាប់ពីសាច់ញាតិដឹកតាមម៉ូតូ យកទៅសង្គ្រោះបន្ទាន់ កាលពីព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងគ្លីនិគសែន សុខសាន្ត តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ... Read More »

ទាក់ដៃចង្កូតម៉ូតូដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាក់ដៃចង្កូតដួលបោកក្បាលកាលពីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សាក្សីឃើញហេតុការណ៍និយាយថា នៅមុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាក Today ... Read More »

បើកបរងងុយដេកជ្រុលបុកបង្កាន់ដៃស្ពានព្រៃប្រស់ របួសធ្ងន់ស្រាលជិត២០នាក់

ខេត្តកំពង់ធំ៖ មនុស្សប្រុស ស្រី ក្មេង ចាស់ជិត២០នាក់បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗផងដែរ បន្ទាប់ពីអ្នកបើកបររថយន្តងងុយដេក រេចង្កូតរថយន្តទៅបុកបង្កាន់ដៃស្ពានព្រៃប្រស់ ។ សមត្ថកិច្ចខេត្តកំពង់ធំបានថ្លែងថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ... Read More »

បើកលឿន ដល់ផ្លូវកោងជ្រុលបុកបង្គោលសញ្ញាចរាចរណ៍ ស្លាប់ និងរងរបួស៣នាក់​ ​

ខេត្តបាត់ដំបង ៖ នារីម្នាក់បានបាត់បង់ជីវិត រីឯ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូទៅបុកបង្គោលចរាចរណ៍។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពពីមន្ត្រីអាវុធហត្ថបានប្រាប់ថា ... Read More »

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវធ្វើផ្លូវមិនបាន១ឆ្នាំផងខូចអស់ទៅវិញ

ខេត្តតាកែវ ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែមានប្រវែង៤គីឡូមែត្រគិតចាប់ពីក្បាលថ្នល់បំបែក ភូមិបន្ទាយ ឃុំជីខ្មា រហូតដល់ ភូមិ កន្ទួត ឃុំត្រឡាច ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវបានរងការខូចខាតស្ទើរតែទាំងស្រុងគ្មានអាជ្ញាធរ ឬក៏មន្ត្រីពាក់ព័ន្ធណាចុះ មកពិនិត្យឡើយ ។ បើតាមប្រជាពលរដ្ឋ ... Read More »

កងទ័ពព្រំដែនកម្ពុជា-ថៃជួបពិភាក្សាករណីប្រជាជនកម្ពុជានៅតែលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

  ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩និង២០នាទីព្រឹក នៅទល់មុខច្រកព្រំដែនជប់រុនមានជំនួប ពិភាក្សារគ្នារវាងកងអនុសេនាធំនិងកង អនុសេនាធំឈរជើងនៅទល់មុខគ្នានៃព្រំដែនកម្ពុជា-ថៃស្ថិតក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ក្នុងនោះកម្លាំងកម្ពុជា៣១នាក់ដឹកនាំ រួមដោយលោកវរៈសេនីយ៍ត្រី ... Read More »

ក្មេងប្រុសម្នាក់ត្រូវដែករបងវត្តរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈត្រូវដែករលំសង្កត់ពីលើ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវត្តពោធិដ្ឋាន (វត្តថ្លាវ) ភូមិ ថ្លាវ ឃុំ ស្វាយអន្ទរ ស្រុក ... Read More »

បង្ក្រាបទូរស័ព្ទគេចពន្ធស៊េរីទំនើបជាង១០០០គ្រឿងនៅកោះកុង

ខេត្តកោះកុង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកោះកុងបានបង្ក្រាបទូរស័ព្ទគេចពន្ធស៊េរីទំនើជាង ១ពាន់គ្រឿងដែលឈ្មួញលួចបង្កប់តាមរថយន្តតាកស៊ី។ ករណីបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣ និង ២៥នាទី ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខស្នាក់ការគយចល័តលើផ្លូវជាតិ ... Read More »

ជិះម៉ូតូលឿនទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ ស្លាប់ម្នាក់ របួស២នាក់នៅចំការមន

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ និងស្រាល ខណ:ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវ២៧១ កែងផ្លូវ៤៨០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ភ្នំពេញ ។ ... Read More »

រថយន្តបុកម៉ូតូស្លាប់ម្នាក់នៅខេត្តកណ្តាល​ ​

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១៨និង១៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ត្រពាំវែង ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ដោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) ... Read More »

ឃាត់ខ្លួនបុរសម្នាក់លួចគាស់ទូកុងតឺន័ររត់ទៅលាក់ខ្លួននៅខេត្តរតនគិរី

ខេត្តរតនគិរី៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបាន សហការជាមួយកម្លាំងនគរបាលខេត្ត រតនគិរីកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់លួចគាស់ ទម្លុះទម្លាយទូកុងតឺន័រ នៅចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សមត្ថកិច្ចបានរំលឹកថាជនសង្ស័យខាងលើនេះកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ... Read More »

ប្រជាពលរដ្ឋសហគមន៍ភូមិទំនប់តវ៉ានឹងសំណង់មួយកន្លែងសង់រំលោភផ្លូវ

ភ្នំពេញ៖ ប្រជាពលរដ្ឋសហគមន៍ភូមិ ទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦នេះ បានប្រមូលផ្ដុំគ្នាទប់ស្កាត់ការសាងសង់សំណង់មួយកន្លែង ដែលមានទីតាំងនៅផ្លូវ៥៩៨ កែងផ្លូវលេខ ១៩៧៤ ក្រោយពីការសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋបាល សាលាខណ្ឌសែនសុខមិន មានដំណោះស្រាយ ។ ... Read More »

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថារាជរដ្ឋា ភិបាលកម្ពុជាគឺមិនបោះបង់អតីតយុទ្ធជនចោលទេ

ខេត្តស្វាយរៀង៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត អគ្គ លេខាធិការរងគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយសមាជិកសមា គមអតីតយុទ្ធជនកម្ពុជា ចំនួន ... Read More »

អ្នកកាសែតកម្ពុជាមានវិជ្ជាជីវៈគ្រប់គ្រាន់មិនចាញ់អ្នកកាសែតបរទេសនៅអាស៊ាន

ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សាតុមូល លើការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជានឹងបណ្ដាញប្រទេសក្នុងអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ក្រោយមអធិបតីភាពលោកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។ ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកកាសែតនៅក្នុងប្រទេសកម្ពុជាមានវិជ្ជាជីវៈគ្រប់គ្រាន់មិនចាញ់អ្នកកាសែតបរទេសនៅក្នុងចំណោមប្រទេសអាស៊ាននោះទេ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់ ... Read More »

ហួសហេតុពេកហើយគ្រាន់តែជំពាក់ប្រាក់១០០០$ខាងអម្រឹតរឹបអូសយកដីនិងផ្ទះពលរដ្ឋ

  ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលខណះមន្ត្រីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាលដឹកនាំកំលាំងចម្រុះធ្វើការរុះរើសំណង់ផ្ទះលក់និងយកដីប្រគល់អោយម្ចាស់បំណុលដែលគេដឹងថាជាតំណាងមីក្រូហិរញ្ញវត្ថុអម្រឹត ខណៈនោះស្រាប់តែមានមនុស្ស១ក្រុមមកអះអាងថាគាត់ជាម្ចាស់ដី ម្ចាស់ផ្ទះដែលបានឈ្នះក្តីលើកូនបំណុលតាំងពីឆ្នាំ២០០៩មកម្លេះនិងមានការចុះមកអនុវត្តន៍ដីការសម្រេចប្រគល់ដីផ្ទះនៅឆ្នាំ២០១០រួចមកហើយដែរលើទីតាំងនេះ។តែទោះបីជាមានការតវ៉ានិងបង្ហាញឯកសារយ៉ាងណាក៍ដោយការអនុវត្តសាលក្រមប្រគល់អចលន:វត្ថុនោះនៅតែប្រព្រិត្តទៅបានយ៉ាងជោគជ័យ។ ហេតុការណ៍នេះបានកើតនៅព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៦ចំណុចភូមិព្រែកតារត្ន័ឃុំពោធិបានស្រុកកោះធំខេត្តកណ្តាល។កំលាំងចម្រុះ ចុះមកអនុវត្តសាលក្រមនោះដឹកនាំដោយលោក គឹម រ៉ាឌី មន្រ្តីអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល។ លោកពូ រ៉ន ជំទប់ទី១ឃុំពោធិ៍បាន បានអោយដឹងថាការចុះមកអនុវត្តសាលក្រមប្រគល់អចលន:វត្ថុអោយទៅដើមបំណ្តឹងឈ្មោះឡេង ជឿននៅភូមិកោះចាស់ ... Read More »

ស៊ិន យូប៊ីន និង ខាត់ វ៉ៃហាំងបែកធ្លាយស្នេហ៍ក្រៅឆាក

ភ្នំពេញ៖ តារាស្រីសម្រស់ស្រស់សោភា កញ្ញា ស៊ិន យូប៊ីន និងកំលោះសង្ហា ខាត់ វ៉ៃហាំងធ្លាប់ទទួលបានការគាំទ្រនិងសរសើរជាច្រើនពីសំណាក់ទស្សនិកជនក្រោយពីពួកគេសម្តែងរួមគ្នាជាច្រើនលើកច្រើនសា។ ដំណឹងចុងក្រោយបានទម្លាយថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍នៅក្រៅឆាកយ៉ាងផ្អែមល្ហែមរហូតមានចាស់ទុំដឹងឮផងដែរ។ តារាសម្តែងទាំងពីររូបខាងលើបាន បង្ហាញពីភាពស្និទ្ធស្នាលគ្នាខុសប្លែកពីធម្មតា ពិសេសគឺអ្នកទាំងពីរតែធ្វើដំណើរទៅណាមកណាជាញឹកញាប់ជាមួយគ្នាទៀតផង។ ប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថា តារាសម្តែងវ័យក្មេង ខាត់ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យរៀបចំសណ្តាប់ធ្នាប់និងសម្អាតផ្លូវវេងស្រេង

ភ្នំពេញ៖ ដោយមើលឃើញពីគ្មានសណ្តាប់ធ្នាប់ល្អនៅតាមផ្លូវសាធារណៈនិងគ្មានអនាម័យល្អគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ រួមជាមួយកម្លាំងសន្ដិសុខ ប្រជាការពារសង្កាត់ចោមចៅ១ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យនៅតាមបណ្ដោយផ្លូវវេង ស្រេងស្ថិតក្នុងសង្កាត់ចោមចៅ ។ ... Read More »

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីចុះរុះរើផ្ទះសង់លើប្រឡាយទឹកស្ទឹងមានជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌសែនសុខ និងខណ្ឌមានជ័យផងបានចុះពិនិត្យ រុះរើរបងផ្ទះ និងផ្ទះ១កន្លែង ... Read More »