ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចចុះសួរសុខទុក្ខនិងចែកអំណោយដល់ កម្មករ កម្មការិនីដែលគ្រោះថ្នាក់ចរាចរណ៍២៩នាក់

ខេត្តកំពង់ឆ្នាំង ៖ លោកឧកញ្ញ៉ា កុយ សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច និងលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ ... Read More »

កម្លាំងអ.ហខណ្ឌចំការមនបានស្រាវជ្រាវនិងឃាត់ខ្លួួនជនសង្ស័យ៣នាក់ពាក់ពន្ឋ័ករណីឆក់ទូរសព្ទ័មិនបានសម្រេច

ភ្នំពេញ៖ នៅវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅ ចំណុចហាងកាហ្វេផ្លូវលេខ៣៨៦ សង្កាត់ បឹង កេងកង៣ខណ្ឌចំកាមន កម្លាំងអ.ហ ខណ្ឌចំការមនបានស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យ៣នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះមិនបានសម្រេចនៅ ចំណុចជិតស្តុបផ្លូវលេខ៣១០ ផ្លូវព្រះមុនីវង្ស ... Read More »

បើកម៉ូតូជែងបុករថយន្តខាងមុខស្លាប់ នៅស្រុកបាធាយ

ខេត្តកំពង់ចាម៖ ជនរងគ្រោះ២នាក់ សា្លប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជិះ ម៉ូតូឌុបគ្នាបើកជែងរថយន្តទៅបុករថយន្តនៅពីមុខបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវលេខ៦១ ភូមិ ត្របែក ឃុំសំបូរ ស្រុកបាធាយ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ ដឹងថា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤០ នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍លើកឡើងក្នុងពិធីបើកសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍ទូទៅរបស់ពិភពលោក ក៏ដូចជាក្នុងតំបន់មានការវិវឌ្ឍខ្លាំង ទាំងផ្នែកនយោបាយ ... Read More »

កម្លាំងអាវុធហត្ថបង្រ្កាបរថយន្តយីឌុបដឹកឈើ២គ្រឿងប្រគល់ឲ្យមន្រ្តីជំនាញ

ខេត្តពោធិ៍សាត់៖ កំលាំងកងរាជវុធហត្ថលើផ្ទៃប្រទេសខេត្តពោធិ៍សាត់សហការគ្នាបង្រ្កាបឃាត់ចាប់រថយន្តចង្កូតឆ្វេងចំនួន ០២គ្រឿង ដឹកឈើហុបជ្រុងពេញៗ យកទៅឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើអនុវត្តន៍បន្ត។ ប្រភពព័ត៌មានពីកងកម្លាំងចុះអនុវត្តន៍បង្រ្កាបបានឲ្យដឹងថា រថយន្តចង្កូតឆ្វេងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្បាលស ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0127 ទ្រុងប្រភេទកែច្នៃ ភ្លៅ០៥ ... Read More »

សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតលីកលើកដំបូង

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ The 1st Cambodia Beer Volleyball League ឆ្នាំ២០១៧ដែលចាប់ដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី៨ ខែមករា ហើយបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ដូច្នេះសូមសមាគមក្លិបបាល់ទះទាំងអស់មកដាក់ពាក្យសុំចូលរួមប្រកួតនៅទីស្នាក់ការសហព័ន្ធជារៀងរាល់ម៉ោងធ្វើការ ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ នៅស្រុកអូរជុំ

ខេត្តរតនគិរី៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះក្នុងចំការស្វាយចន្ទី ឈ្មោះងន កាហុក ភេទប្រុស អាយុ៦០ ឆ្នាំ ជនជាតិគ្រឹង នៅភូមិតងប្លេង ឃុំ អូរជុំ ស្រុកអូរជុំ កាលពីថ្ងៃទី១៧ ខែធ្នូ ... Read More »

សង្ស័យគ្រូពេទ្យខ្វះជំនាញដាក់ថ្នាំឲ្យអ្នកជំងឺផឹកអស់២គ្រាប់ប្រកាច់ស្លាប់មួយរំពេច

  ខេត្តកណ្តាលៈ ក្រុមគ្រូពេទ្យប្រចាំមន្ទីរសម្ភព សុខា បញ្ញា ក្រុងតាខ្មៅ ខ្វះជំនាញវិជ្ជាជីវៈដាក់ថ្នាំចំនួន២គ្រាប់ឲ្យអ្នកជម្ងឺផឹករហូតប្រកាច់ស្លាប់ភ្លាមៗនៅក្នុងទីតាំងរបស់ខ្លួន កាលពីវេលារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ។ ក្រោយពីមានហេតុការណ៍កើតឡើងប្រធានមន្ទីរសម្ភព សុខា បញ្ញា ... Read More »

ស្ត្រីជាគ្រូបង្រៀនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូធ្លាក់ជង្ហុកដួលបោកទៅលើផ្លូវ

ខេត្តកណ្តាលៈ ស្ត្រីជាគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីជិះម៉ូតូធ្លាក់ជង្ហុកដួលបោកទៅលើផ្លូវ កាលពីវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

សន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៩នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែតបានរៀបចំពិធីសន្និបាតបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៩ ដោយមានការចូលរួមពីបណ្តាប្រធានសមាគមន៍ និងវិជ្ជបណ្ឌិតជំនាញឯកទេសវិទ្យុសាស្ត្រចំនួន១៥០នាក់ ។ ពិធីខាងលើនេះ លោក មុត សំផន ប្រធានសមាគមបានថ្លែងឲ្យដឹងថា បច្ចេកវិទ្យាថ្មី ដែលទើបបង្កើតឡើងមានតម្លៃរាប់សិបលានដុល្លារ ... Read More »

ស្ត្រីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សង្ស័យលេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខ្លួនឯងដោយសង្ស័យលេបថ្នាំសម្លាប់ខ្លួនឯង ព្រោះរឿងបាត់លុយ៧៤០ដុល្លារ និងមាសទម្ងន់១ជី៥ហ៊ុន ។ ហេតុបានកើតឡើងកាលវេលាម៉ោង៦:០០ នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ តឿ គៀត ... Read More »

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ មន្រ្តីខ័ណ្ឌជ្រោយចង្វាត្រូវបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលខណ្ឌជ្រោយចង្វារ រសៀលថ្ងៃទី១៦ ... Read More »

កីឡាករស្គីទឹកកកកូនខ្មែរសញ្ជាតិអូស្រា្តលីមកចែករំលែកបទពិសោធន៍នៅកម្ពុជាថ្ងៃបុណ្យណូអ៊ែល

ភ្នំពេញ៖ កីឡាករជម្រើសជាតិស្គីទឹកកករបស់អូស្រ្តាលី គឺកូនខ្មែរសញ្ជាតិអូស្រ្តាលីធ្លាប់ដណ្តើបានមេដាយមាស និងមេដាយប្រាក់កាលពីអំឡុង២០១៤ និងឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនៅប្រទេសអូស្រ្តាលី ត្រូវបានសហព័ន្ធកីឡាស្គីទឹកកកម្ពុជា អញ្ជើញមកសំដែងចែករំលែកបទពិសោធន៍ជូនដល់កីឡាករកីឡាការិនីស្គីទឹកកកកម្ពុជា នាថៃ្ង ទី២៣-២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីលានស្គីទឹកកកផ្សារទំនើបអីអនម៉ល់ ។ ... Read More »

ឡានដឹកឈើឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវដូចហែរកឋិនទាំងព្រឹកក្រោមក្រសែភ្នែកសមត្ថកិច្ចគ្រប់ស្ថាប័ន​ អាចភ្លើងខៀវពីចៅហ្វាយខេត្ត

ខេត្តរតនគិរី៖ អាចមានភ្លើងខៀវណាមួយពីអាជ្ញាធរខេត្ត ទើបរថយន្តដឹកឈើប្រណិតឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវដូចហែរកឋិនទាំងព្រឹកព្រលឹមអុរ ក្រោមក្រសែភ្នែកសមត្ថកិច្ចនៅទីនោះគ្រប់ស្ថាប័ន និងមិនខ្វល់ពិនិត្យមើលសូម្បីតែបន្តិច។ យ៉ាងតិចមានរថយន្តសាំយ៉ុង៦គ្រឿងនិងឡានធំឃ្លុប២គ្រឿងទៀតបានដឹកឈើឆ្លងតាមច្រកមួយនេះកាលពីវេលាម៉ោង៧និង០៤នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ជាមួយនិងការសាទរផងដែរពីសមត្ថកិច្ចបើកច្រកអោយ ឃើញថាឡានដឹកឈើនេះមានអាទិភាពជាងពលរដ្ឋដឹកអនុផលកសិកម្មឬទំនិញបង់ពន្ធស្របច្បាប់ទៅទៀត? បញ្ហាចរាចរណ៍ឈើដូចហែរកឋិនឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ... Read More »

សិក្ខាសាលាមូលប័ត្រកម្ពុជាសហគ្រាសធុនតូច និងមធ្យម

ខេត្តព្រះសីហនុៈ លោកសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មាធិការមូល ប័ត្រកម្ពុជា បានអះអាងថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ វាគឺជាផ្តល់ជូននូវបទពិសោធន៍ ការស្វែងយល់ដល់សហ គ្រាសធនតូច និងមធ្យមក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ ... Read More »

ប្រពន្ធទាត់ចានបាយឆ្កែ ប្តីស្មានតែទាត់ចានបាយហូបរាល់ថ្ងៃខឹងដាល់មួយដៃប៉ោងមុខ

ភ្នំពេញ ៖ ទំនាស់គ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសប៉ោងភ្នែកម្ខាង ខណៈប្រពន្ធងងក់មិនព្រមហូបបាយជាមួយប្តី ពេលប្តីដើរចេញ ក៏ទាត់ចានបាយសម្រាប់ដាក់ឲ្យឆ្កែសីុរៀងរាល់ថ្ងៃ ប្តីស្មានតែចាន់ដែលគាត់ខំទិញទុកហូបបាយខ្លួនឯង ក៏ស្ទុះមកវាយតែម្តង ហើយរាយការណ៍ប្រាប់បូ៉លីស សុំការអន្តរាគមន៍ជួយចាប់ឃាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសំរោង ... Read More »

ស្ត្រីម្នាក់ចោរគាស់តូបចូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីអំពើលួច(គាស់តូបយកទ្រព្យសម្បត្តិ)នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួ កឿ ភេទស្រី អាយុ៣៨ ... Read More »

ស្រវឹងចូលផ្ទះកោសជប់ បាត់លុយអស់១២០០ដុល្លារ បានមកវិញដុល្លាសែនខ្មោច៩សន្លឹក

ភ្នំពេញ ៖ បុរសម្នាក់ខណះស្រវឹងស្រាជោកជាំ ហើយក៏បានចូលកោសជប់មួយកន្លែង ស្ថិតនៅផ្ទះម៉ាស្សា យីហោ ស្រីស្រស់ ស្ថិតតាមផ្លវ វេងស្រេង មុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរស២នាក់ សង្ស័យពាក់ព័ន្ឋជួញដូរថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរស២នាក់ចោទប្រកាន់ពីបទ ជួញដូរថ្នាំខុសច្បាប់ចំនួន៧កញ្ចប់ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លវលេខ១៩៨៦ ស្ថិតក្នុង ភូមិនិងសង្កាត់ភ្នំពេញថ្មី ។ សមាសភាពជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនោះ ១/ ឈ្មោះ ... Read More »

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ មកទទួលទេយ្យទាន និង ទេយ្យវត្ថុ ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានទទួលទេយ្យទាន និង ទេយ្យវត្ថុ និងថវិកាចំនួន២លានរៀល ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ... Read More »

បើករថយន្ដបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូស្កូពេញទំហឹងរងរបួសធ្ងន់

ភ្នំពេញ៖ ជនជាតិបរទេសប្ដី ប្រពន្ឋពីនាក់ បានបើករថយន្ដម៉ាកTOYOTA MATRIX មួយគ្រឿង ដោយបើកបត់ឆ្លងផ្លូវមិនមើលមុខក្រោយ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូហង់ដាស្កូបពីក្នុងល្បឿនលឿនជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទរពេទ្យភ្លាមៗ។ ហេតុគារណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលម៉ោង២១និង៣៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៤៦៦ ... Read More »

ឌុបប្រពន្ធឆ្លងប្រឡាយទាំងស្រវឹងរអិលដួលបាក់កស្លាប់បែរជាបង្វែរទៅជារឿងឃាតកម្ម

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបញ្ជួនទៅតុលាការកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការកុហក សមត្ថកិច្ចនិងធ្វើឲ្យវឹកវរខូចខាតពេលវេលា និងការចំណាយប្រាក់របស់សមត្ថកិច្ច ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជួនទៅតុលាការខាងលើនេះឈ្មោះ រស់ សុផាត ... Read More »

ឈ្មួញសម្រុកដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅលក់នៅវៀតណាម

ខេត្តកំពង់ស្ពឺ ៖ នៅភូមិសាស្រ្តតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សកម្មភាពក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ចាប់ផ្ដើម កក្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ មួយរយៈ ។ ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់មុខវា ដដែលៗ ក្នុងនោះគេស្គាល់យ៉ាងច្បាស់មានឈ្មោះថៅកែ ស ជាកូនប្រសា ... Read More »

យុវជនម្នាក់លបចូលក្នុងមុងកូនក្រមុំគេត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួន យុវជនម្នាក់តាមពាក្យបណ្តឹងពាក់ព័ន្ធនឹង ការបន្លំចូលដេកក្នុងមុងកូនក្រមុំគេ បម្រុងចាប់រំលោភសេពសន្ថវៈ។ ករណី នេះបាន កើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពន្លៃ ឃុំដានគោម ស្រុកអង្គរជ័យ ... Read More »

ក្រសួងបរិស្ថានបង្ហើបអំពីគម្រោងអាជីវកម្មរ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានបង្ហើប អំពីគម្រោងនៃការធ្វើអាជីវកម្មរ៉ែបុកស៊ីត នៅខេត្តមណ្ឌលគិរី នៅលើផ្ទៃដីទំហំ ២៦.២៧០ហិកតា ។ មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ទីតាំងគម្រោងនេះស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់មនោរម្យ សង្កាត់រមនា និង សង្កាត់ ស្ពានមានជ័យ ... Read More »

ស្ត្រីខ្មែរម្នាក់ដែលមានប្តីជនជាតិថៃបានស្លាប់នៅក្នុងទឹកអូរទាំងអាក្រាតកាយប្តីថាអត់ដឹងព្រោះស្រវឹងទៅហើយ

ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់មានស្វាមីជាជនជាតិថៃត្រូវបានគេប្រទះឃើញស្លាប់ អាក្រាតកាយយ៉ាងអាណោចអាធ័មនៅក្នុង ទឹកអូរក្បែរព្រំដែនកម្ពុជា-ថៃប្រមាណជា២ ថ្ងៃមកហើយបន្ទាប់ពីស្ត្រីរងគ្រោះនិងស្វាមី ទើបនឹងត្រឡប់មកពីលេងម្តាយនៅទឹកដីកម្ពុជា ។ សាកសពស្ត្រីរងគ្រោះត្រូវបានគេប្រទះ ឃើញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទីព្រឹក ខណៈដែល បុរសម្នាក់ឈ្មោះ ... Read More »

កោះហៅជនពាក់ព័ន្ធលួចកាប់ឈើខុសច្បាប់នៅថៃ៧នាក់មកអប់រំខណៈថៃព្រមានបិទច្រក

ខេត្តពោធិ៍សាត់ ៖ មេបញ្ជាការវរៈឈុតខ្មៅថៃហៅមេបញ្ជាការវរៈការពារព្រំដែន ថ្មដា ជួបពិភាក្សាការងារសហការគ្នាក្នុងការ រឹតបន្តឹងព្រំដែនដើម្បីទប់ស្កាត់ប្រជាជនខ្មែរលួចចូលកាប់ឈើដោយខុសច្បាប់នៅទឹកដីថៃ ព្រោះដល់ពេលដែលគេអនុវត្តច្បាប់ ប្រទេសថៃហើយ ហើយបើនៅតែលួចចូល កាប់ទៀត មិនត្រឹមអនុវត្តច្បាប់ប្រទេសគេទេ គេនឹងបិទច្រក៥៦ព្រំដែន ដោយអនុញ្ញាត ឲ្យចូលបានតែថ្ងៃសៅរ៍ប៉ុណ្ណោះលែងឲ្យចូលបានដូចមុនមួយសប្ដាហ៍បួនថ្ងៃទៀតហើយ ។ ... Read More »

នគរបាលចាប់ចោរលួចរថយន្តក្មេងៗ២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញសហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចរថយន្តចំនួន២គ្រឿងរួចយកទៅផ្ញើទុកនៅ កន្លែងផ្ញើរថយន្តក្បែរបន្ទប់ជួលដែលពួកគេស្នាក់នៅ ស្ថិតនៅក្នុងក្រុម៨ ភូមិដើម ចាន់១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅកាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ... Read More »

យកប្រាក់ក្រុមហ៊ុនទៅលេងល្បែងចាញ់អស់ ១១,១៧៧ដុល្លារប្រឹងរត់គេចនៅតែចាប់បាន

ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីរូបគេបានយកប្រាក់របស់ក្រុមហ៊ុន១១,១៧៧ដុល្លារទៅលេងល្បែងចាញ់អស់ហើយព្យាយាមរត់គេចខ្លួនដែល។ ហេតុការណ៍ចាប់ខ្លួនបាននេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរស ដែលឃាត់ខ្លួនមានឈ្មោះ ឈន វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរទីផ្សាររបស់ក្រុម ហ៊ុនលក់គ្រឿងសំណង់ ម៉ឹង ... Read More »

ឆ្នាំ២០១៦ អតីតយុទ្ធជនភូមិភាគ៣ទទួលបានផ្ទះ២០ខ្នង

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានបានផ្តល់ ផ្ទះសរុប២០ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរក ឃើញថា ពួកគេមានជីវភាពខ្វះខាត ... Read More »