ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តហាយណានមក ពិនិត​្យព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជា ពលរដ្ឋខេត្តកំពង់ចាម

ខេត្ដកំពង់ចាម៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងខេត្តកំពង់ចាមក្រោមការដឹកនាំនិងយកចិត្តទុកដាក់ពីស្ថានទូតចិនប្រចាំកម្ពុជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណានមួយក្រុមនៃសាធារណ រដ្ឋប្រជាមានិតចិនបានមកពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនពលរដ្ឋ កម្ពុជានៅខេត្តកំពង់ចាមដោយឥតគិត ថ្លៃ។ ក្នុងកម្មវិធីព្យាបាលនិងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋនៅខេត្ដកំពង់ចាម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យខេត្ដកំពង់ចាម។ លោកស្រី ខាង ... Read More »

ប្រាសាទ ដាវីន វិលចូលសិល្បៈក្រោយបាត់ជិត ១០ឆ្នាំ

ភ្នំពេញ៖ អតីតFreshie Girl ចំណាត់ ថ្នាក់លេខ៣នៅឆ្នាំ២០០៧រាងខ្ពស់ស្រឡះសម្បុរខ្មៅស្រអែមអ្នកនាងប្រាសាទ ដាវីន បានបាត់មុនពីការងារសិល្បៈអស់រយៈពេលជិត៦ឆ្នាំ។ នាងបានបង្ហាញមុខធ្វើឲ្យភ្ញាក់ផ្អើលអស់អ្នកសិល្បៈជាមួយនឹងស្នាដៃ សម្តែង និងថតឈុតផ្សព្វផ្សាយមួយចំនួនកាលពីពេលថ្មីៗនេះ។ គេនៅចាំបានថាកាលពីអំឡុងឆ្នាំ ២០០៨ ប្រាសាទ ដាវី ធ្លាប់រងការគំរាម ... Read More »

បុរស២នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្ដFUSO បុក ហើយអូសជាច្រើនម៉ែត្រ

ខេត្តកណ្ដាលៈ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីជិះម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយត្រូវរថយន្ដFUSO បុកអូសជាច្រើនម៉ែត្រនៅលើកំណាត់ផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ចំបាប់យកខេត្តពោធិ៍សាត់ជាគោលដៅទី១ក្នុងការប្រកួតស្វែងរកអ្នកខ្លាំងចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ

ភ្នំពេញ ៖ ដើម្បីអាចចូលរួមក្នុងព្រឹត្តិ ការណ៍ប្រកួតកីឡាជាតិលើកដំបូងប្រកបដោយសក្តានុពលនិងធនធានដែលមានពេទ្យកោសល្យស្របតាមផែនការអភិវឌ្ឍន៍វិស័យកីឡារបស់សហព័ន្ធកីឡាចំបាប់កម្ពុជានិងឆ្លើយតបតាមការចង់បានរបស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡា ចំបាប់កម្ពុជាជ្រើសរើសយកខេត្តពោធិ៍សាត់គឺជាគោលដៅទី១ក្នុងជ្រើសរើសធនធានក្នុងគោលបំណងប្រមូលអ្នកដែលមានសមត្ថភាពចូលរួមក្នុងកម្មវិធីកីឡាថ្នាក់ជាតិដែលជាផែនការតម្រងទិសទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោក ធិន វិចិត្រ អគ្គលេខាថិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនី ចំបាប់ ... Read More »

បុរសម្នាក់ជិះកង់ដឹកស្វាយយកទៅលក់ត្រូវរថយន្ដ ALPHARD ស៊េរីឆ្នាំ២០១៦បុកស្លាប់មួយរំពេច

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះកង់ចេញពីផ្ទះដឹកស្វាយយកទៅលក់ត្រូវរថយន្ដALPHARDស៊េរីឆ្នាំ២០១៦បើកបុកពេញមួយទំហឹង បណ្ដាលឲ្យប៉ើងផ្ទុបទៅនិងកញ្ចក់រថយន្ដស្លាប់ភ្លាមៗមួយរំពេច ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង១៧នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៥៥-៥៦ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ សាក្សីនិយាយថា ... Read More »

តំណាងអយ្យការដោះលែង​មេការ និងអ្នកញៀនល្បែងដែលសមត្ថកិច្ច​ចាប់​នៅទីតាំង អ៊ីម៉ាន់នី នៅខណ្ឌចំការមន

ភ្នំពេញ៖ ក្រុមជនសង្ស័យជាអ្នកញៀនល្បែង១២នាក់ ក្នុងនោះ មាន២នាក់ជាមេការបើកនៅក្នុងទីតាំងវេរលុយ អ៊ីម៉ាន់នី ស្ថិតនៅផ្ទះលេខ២១ ផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីតំណាងអយ្យការ លោក សេង ហ៊ាង ... Read More »

សុំលុយប្រពន្ធ២០បាតទិញស្រាផឹកមិនបាន ចងកសម្លាប់ខ្លួន

ប៉ោយប៉ែត៖ បុរសម្នាក់បានព្យាយាមធ្វើអត្តឃាតរយៈពេល៣ដងរួចមកហើយ ប៉ុន្តែមិនសម្រេច លុះព្យាយាមលើកទី៤ ក៏បានសម្រេចដូចបំណង បន្ទាប់ពីបុរសរូបនេះបានសុំលុយ២០បាត(លុយសៀម) ដើម្បីទិញស្រាផឹក ប៉ុន្តែស្ត្រីជាប្រពន្ធមិនឲ្យ ។ ករណីនេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ... Read More »

គ្រូបង្រៀនម្នាក់ស្នើថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនកូនប្រុសដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរផង

ភ្នំពេញ៖ គ្រូបង្រៀនម្នាក់នៅការិយាល័យអប់រំយុវជននិងកីឡាស្រុករំដួល ខេត្តស្វាយរៀង ស្នើឲ្យថ្នាក់ដឹកនាំ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ជូនកូនប្រុសដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរផង ។ ការដង្ហោយរកយុត្តិធម៌ពីចម្ងាយដល់សម្តេចតេជោ នាពេលនេះ បន្ទាប់ពីលោក ហោ លីណា ... Read More »

ស្រីពេជ្រ កូនមេយោធា ចេញមុខ​ដឹកឈើ​ល្មើសច្បាប់​ទ្រង់ទ្រាយធំប្រចាំទឹកដីកែវសីមា

ខេត្តមណ្ឌលគិរី៖ ពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញ ដឹកជញ្ជូនឈើល្មើសច្បាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសសកម្មភាពចេញឈើយ៉ាងសម្រុកទៅវៀតណាម តាមច្រក ងាំដី ស្រុកកែវសីមា កំពុងក្លាយទៅជាប្រភពសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ... Read More »

ចាប់ខ្លួនជនជាតិវៀតណាម៨នាក់ទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពចុះត្រួតពិនិត្យ និងចាប់ខ្លួនជនជាតិវៀតណាម៨នាក់ទាំងព្រឹកព្រលឹម ដោយសង្ស័យរស់នោះ និងធ្វើការខុសច្បាប់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ។ ការចុះបង្ក្រាបនេះ មានកម្លាំងចម្រុះដូចជាកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដោយបានបន្តយុទ្ធនាការចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ... Read More »

ដកកាំភ្លើងគំរាមគេឯងដើម្បីរត់គេចខ្លួន​ ក្រោយបើករថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ ប្រុស ស្រី២នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាល ភ្លាមៗ ខណៈដែលជនរងគ្រោះបានបើករថយន្ត Corolla ក៏ស្រាប់តែត្រូវរថយន្ត BMW បើកបុកនៅត្រង់ចំណុចផ្លូវកែងយ៉ាងពេញទំហឹង ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦​របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

មនុស្ស៨នាក់ដែលពុលក្នុងហាងខារ៉ាអូខេ(ញូហ្សេលែន) ឥឡូវនេះម្នាក់បានស្លាប់ និង៧នាក់ទៀតកំពុងសង្រ្គោះនៅឡើយ

ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍មនុស្ស ប្រុស ស្រីចំនួន៨នាក់ បាននាំគ្នាផឹកសីុក្នុងហាងខារ៉ាអូខេយីហោ “ញ៉ូវហ្សេលែន” ដែលមានទីតាំងនៅជាប់ផ្សារមាន់អាំង បានពុលជាបន្តបន្ទាប់ ដោយសារតែពួកគេនាំគ្នាផឹកស្រាបៀរ លាយជាមួយនឹងកាហ្វេ រហូតដល់សន្លប់ស្ដូកស្ដឹង  ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតអស់រយះពេលមួយសប្ដាហ៍ហើយនោះ ឥឡូវបុរសរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរកាលពីព្រឹកម្សិលមិញ ។ ចំណែកឯជនរងគ្រោះប្រុសស្រី៧នាក់ទៀត កំពុងតែស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយនោះទេ ហើយមានម្នាក់ទៀតធ្ងន់ជាងគេ  ... Read More »

នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតវត្ថុតាងសង្ស័យជាថ្នាំញៀន៣៤កញ្ចប់

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានស្រាវជ្រាវបង្ក្រាបចាប់ខ្លួន ក្នុងករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។ ការចាប់ខ្លួននេះបន្តបន្ទាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងឃំុជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ ។ ... Read More »

នារីម៉ាស្សា១២នាក់ត្រូវនគរបាលខេត្តនាំខ្លួនយកទៅសួរនាំពាក់ព័ន្ធស្នាក់នៅ ប្រើប្រាស់គ្រឿងញៀន និងជួញដូរផ្លូវភេទ

ខេត្តសៀមរាប៖ នារីម៉ាស្សា១២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធនាយការិយាល័យនគរបាលអន្តោប្រវេសន៍នាំខ្លួនយកទៅសួរនាំ ។ ករណីនេះមានការអនុញ្ញាតិពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរា បចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ចុះត្រួតពិនិត្យជនបរទេស ដែលកំពុងបើកបម្រើការងារជានារីម៉ាស្សានៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងសេះ ... Read More »

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងរួចជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ដតូយូតាស៊ីណា បុកជាមួយរថយន្ដនីសាន រួចជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ។ ហេតុការណ៍នេះ បានកើតនៅចំណុច ផ្លូវជាតិលេខ៦២ ក្នុងភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ... Read More »

ក្រសួងធនធានទឹកជំរុញឱ្យមន្ទីរទាំងអស់សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយពីបញ្ហាទឹកជូនកសិករ

ខេត្តព្រៃវែង ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹកជំរុញដល់បណ្តាប្រធានមន្ទីរ នៅតាមខេត្ត សហការឱ្យបានល្អជាមួយ អាជ្ញាធរ ឃុំ-សង្កាត់ ដើម្បីដោះស្រាយពី បញ្ហាប្រឡាយទឹកនាំទឹកហូរចូលដល់ដីស្រែប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដោយ លើកហេតុផលថា រាជរដ្ឋាភិបាលបានជំរុញទម្លាក់ថវិកាមូលនិធិឃុំ សង្កាត់កាន់តែច្រើនលើការងារទាំងនេះ ។ ក្នុងពេលចុះពិនិត្យស្ថានភាពទឹក ... Read More »

បុគ្គលិកកាស៊ីណូហាទៀងវីហ្កាសព្រែកចាក១៥០នាក់ធ្វើកូដកម្មតវ៉ាទាមទារសុំឲ្យមានតំណាងសហជីពខ្មែរក្រោយពីការបញ្ឈប់បុគ្គលិក១៤នាក់

ខេត្តកំពត ៖ បុគ្គលិកបម្រើការងារ កាសុីណូហាទៀងវីហ្កាស ព្រែកចាក១៥០ នាក់ ផ្តុំគ្នាតវ៉ាទាមទារសុំឲ្យបង្កើតសហជីពនិងតំណាងកម្មករខ្មែរ ដើម្បីចូលរួមក្នុងការងារកាសុីណូហាទៀងវីហ្កាសខាងលើ និង សុំឲ្យបុគ្គលិកចាស់ ទាំង១៤នាក់ ដែលត្រូវ បានបញ្ឈប់ពីការងារ ដោយមេការកាមេរ៉ា ជាជនជាតិហ្វីលីពីននោះ ... Read More »

មន្រ្តីរដ្ឋបាលជលផលខេត្តក្រចេះចុះបង្ក្រាបបទល្មើសស្រុកឆ្លូង

ខេត្តក្រចេះ ៖ កាលពីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៦ លោក ម៉ុក ពន្លក នាយរង ខណ្ឌជលផលក្រចេះបានដឹកនាំកម្លាំង មន្ត្រីជលផលខេត្ត និងផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វសហការជាមួយគណៈបញ្ជា ការឯកភាព ... Read More »

ក្រុមរថយន្តធំដឹកទំនិញតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យសុំឲ្យបញ្ចុះតម្លៃពន្ធឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមអាជីវករបើក រថយន្តធំៗជាច្រើននាក់ ដែលមានរថយន្ត ធំបានជួបជុំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យសុំឲ្យមានការបញ្ចុះតម្លៃពន្ធដារ ។ លោក ឡុង និង លោក សាន ... Read More »

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បន្ទាប់ពីបានទទួលពាក្យបណ្តឹង របស់ក្រុមគ្រួសារក្មេងស្រីអាយុ១៦ឆ្នាំប្តឹងចោទពីបទចាប់នាងរំលោភបានសម្រេចជាបន្តបន្ទាប់ចំនួន២លើកនៅក្នុងចម្ការ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពី វេលាម៉ោង ៨ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិ អូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ មន្ត្រីកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ... Read More »

បញ្ជាការដ្ឋានអង្គរក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៦នៅបញ្ជាការដ្ឋានអង្គរក្សបាន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ បញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

គំនរឈើជាច្រើនកន្លែងត្រូវបានឈ្មួញជនជាតិវៀតណាមយកមកគទុកនៅក្បែរស្នាក់ការដែនជម្រកសត្វព្រៃលំផាត់

ខេត្តរតនគិរី៖ គំនរឈើប្រណិតជាច្រើនកន្លែង ដែលឈ្មួញបានទំលាក់លុយអោយទៅប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិច ចូលកាប់ឈើយ៉ាងអាណាធិបតេយ្យ នៅតំបន់ហាមឃាត់ អភិរក្សសត្វព្រៃលំផាត់ជាច្រើនកន្លែង ក្នុងស្រុកលំផាត់ ចំណុចអូរល្វាក់ ព្រំប្រទល់ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី  ។ គំនរឈើទាំងនោះ ដែលឈ្មួញគរទុកក្បែរ ... Read More »

នគរបាលប្រចាំសាលាដំបូងរងការរិះគន់បណ្តេញអ្នកកាសែតចេញពីតុលាការ

ភ្នំពេញ ៖ មន្ត្រីនគរបាលប្រចាំនៅ សាលាដំបូងរាជធានីភ្នំពេញរងការរិះគន់ថា បានដេញអ្នកសារព័ត៌មានចេញពីបរិ វេណតុលាការបើទោះបីអ្នកកាសែតរូបនេះ គ្រាន់តែចូលក្នុងតុលាការដោយមិនផ្តិតយក រូបភាពក៏ដោយ។ ប្រធានតុលាការបញ្ជាក់ ថា អ្នកកាសែតមានសិទ្ធិចូលតុលាការតែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង ។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ស.ស.ស.ក ... Read More »

លោកប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវបានថ្នាក់លើដក តំណែង

ខេត្តរតនគិរី ៖ តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃលោកវរសេនីយ៍ឯក ឡុង រុក្ខា អត្តលេខ០៧១៣៧ ត្រូវបានផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែងពីនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវទៅជានាយការិយាល័យនីតិកម្មនៃ នាយកដ្ឋានរដ្ឋបាលសរុប ហើយត្រូវប្តូរ លោកវរសេនីយ៍ទោ អុី ... Read More »

សមត្ថកិច្ចខេត្តបាត់ដំបងកំពុងតាមប្រមាញ់ជនសង្ស័យជាឃាតកចាក់សម្លាប់ពួកម៉ាកម្នាក់ជាអាណិកជនខ្មែរ អាមេរិកកាំងនៅហាងផឹកស៊ី

ខេត្តបាត់ដំបង៖  នគរបាលខេត្តបាត់ដំបងកំពុងតាមប្រមាញ់រកចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់សម្លាប់ពួកម៉ាកឯង ក្នុងហាងផឹកស៊ី  មួយកន្លែងក្នុងក្រុងបាត់ដំបងបណ្តាលឲ្យស្លាប់ ។ លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

នាំស្រីមកដេកនៅបន្ទប់ជួលរួចរឹតកសម្លាប់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងអធិការដ្ឋាននគរ ស្រុកពញាក្រែក និងកម្លាំងជំនាញការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបាន សហការគ្នាស្រាវជ្រាវរកអត្តសញ្ញាណជន សង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរឹតក សម្លាប់នារីរងគ្រោះម្នាក់ក្នុងបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ... Read More »

ក្រសួងសាធារណការពិនិត្យករណីរថយន្តដឹកលើសទម្ងន់

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅលើសំណើរបស់លោកទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូនក្នុងការដាក់ឲ្យមានក្រុមការងារចល័តដើម្បីត្រួតពិនិត្យរថយន្តដែលដឹកលើសទម្ងន់ឡើងវិញនោះមកបច្ចុ ប្បន្នក្រុមការងារនេះកំពុងតែធ្វើការងារយ៉ាងសកម្មក្រោមការដឹកនាំរបស់លោក សេង ... Read More »

រថយន្ត បុកម៉ូតូ បណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់

ខេត្តត្បូងឃ្មំុៈ មនុស្សចំនួន២ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកជាមួយ ម៉ូតូ ដោយសារមូលហេតុ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ហេតុការណ៍ ដ៏រន្ធត់ នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៤ ... Read More »

ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ធ្លាប់កាច់សោកម៉ូតូ៦ដងបានសម្រេច កាច់លើកទី៧ ត្រូវអាវុធហត្ថខេត្តបាត់ដំបងចាប់ដាក់ខ្នោះ

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ធ្លាប់ធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ហើយមកបន្តធ្វើសកម្មភាពកាច់សោកម៉ូតូនៅខេត្តបាត់ដំបងលើកទី៧ ភ្លាត់ស្នៀត ក៏ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនដកហូតបានម៉ូតូ២គ្រឿង ចំណែកគ្នាគេម្នាក់ទៀតរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿង និងឆែកឆេររកឃើញកូនសោ និងសម្ភារៈ សម្រាប់កាច់សោកម៉ូតូមួយចំនួនផងដែរ ។ ក ម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១ ... Read More »