ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់ដេកស្លាប់ទាំងថ្ងៃបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ – បុរសម្នាក់ ដែលអ្នកភូមិផងរបងជាមួយអះអាងថា គាត់ចូលចិត្តស្រាច្រើនជាងបាយ ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែក្រោមផ្ទះ ខណៈដេកសម្រាកពេលបាយថ្ងៃត្រង់រួច ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ... Read More »

ដឹកឈើឡើងចំណោតភ្នំរអិលថយក្រោយក្រឡាប់សង្កត់ស្លាប់ម្នាក់

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលយុវជនរូបនេះ កំពុងបំពេញការងារបើកត្រាក់ទ័រដឹកឈើក្រឡាប់សង្កត់ ខណៈត្រាក់ទ័រដឹកឈើបើកឡើងចំណោតភ្នំមិនរួចករអិលថយមកក្រោយវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភ្នំតាងិលយូធីអឹមលេខ (០៣២៦៤-៦៥៦៧៦) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង ... Read More »

រថយន្តហាយឡេនឌ័របើកបុករថយន្តព្រូសត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង ដែលបើកបរដោយបុរសជនជាតិចិន និងធ្វើដំណើរក្នុងល្បឿលឿន ខណៈដល់ផ្លូវរង្វង់មូលមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាកព្រួសមួយគ្រឿងទៀត បណ្តាលឲ្យ រថយន្តទាំងសងខាងរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ... Read More »

សម្តេចតេជោហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការប្រជុំរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៦ ... Read More »

ប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ទទួលបានអណ្តូងទឹកស្អាតចំនួន១០

  ភ្នំពេញ : អណ្តូងទឹកចំនួន១០ស្ថិត នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនចំនួន២កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវកំលាំងសមត្ថកិច្ចចំរុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មួក កញ្ចក់ និងម៉ូតូអត់ស្លាកលេខ ។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអាគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអាគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

លោកយាយអាយុ៧០ឆ្នាំធ្លាក់ពីលើដើមអំពិលស្លាប់ ខណៈឡើងបេះស្លឹកអំពិលលក់

ខេត្តកណ្តាលៈ លោកយាយអាយុ៧០ឆ្នាំបានធ្លាក់ពីលើដើមអំពិលស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលលោកយាយឡើងទៅបេះស្លឹកអំពិលយកមកលក់ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង១០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំងឆ្មៃ ឃុំគោកត្រប់  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ លោកយាយរងគ្រោះឈ្មោះ ... Read More »

បង្ក្រាបកន្លែងលក់ឌីសក្លែងក្លាយរឹបអូសបាន ៧.០៨៦បន្ទះ

ខេត្តរតនគិរី ៖ នគរបាលស្រុកបកែវ សហការជាមួយមន្រ្តីមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បាន ចុះបង្ក្រាបផ្ទះធ្វើអាជីវកម្មលក់ឌីសវីដេអូ ក្លែងក្លាយនិងរំលោភអាជ្ញាប័ណ្ណដើម្បីយក ទៅកម្ទេចចោល។ លោកជួប វណ្ណារៈ ... Read More »

គ ជ ប នឹងចល័តការិយាល័យចុះឈ្មោះបោះទៅដល់តំបន់រោងចក្រកាត់ដេរដើមី្បងាយ​ស្រួលដល់កម្មករ

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការលំបាករបស់កម្មករកម្មការិនីរោងកាត់ដេរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងចល័តការិយាល័យចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ទៅកាន់ដំបន់ដែលកម្មករកម្មការិនីរស់នៅ និងធ្វើការ នៅតាមរោងចក្រ នានាក្នុងរាជធានីភ្នំពេញ។ លោក ហ៊ី រ៉ុង ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ ជ ប និងជាប្រធាននាយកដ្ឋានប្រតិបតិ្តការនៃ ... Read More »

កូនប្រុសទាញគល់ឫស្សីដេញវាយម្ដាយចំក្បាលរងរបួសធ្ងន់

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១៧ និង១០នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកចំការលើបាន ឃាត់ខ្លួនបុរសជាជនប្រមឹកម្នាក់ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនាទៅលើម្តាយបង្កើតខ្លួនឯង ស្ថិតនៅចំណុច ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការ លើ ខេត្តកំពង់ចាម ។ ... Read More »

បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំសរសៃប្រាសាទលើសចំណុះ

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះផឹកថ្នាំសសៃប្រាសាទលើសចំណុះ បណ្តាលឲ្យធ្លាយក្រពះ ។ សាកសពជនរងគ្រោះត្រូវបានបងថ្លៃប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ពិធីបួងសួងយាងព្រះបដិមាពីបាតទន្លេលើកទី៣បានរកឃើញ៣ព្រះអង្គ និងទូកឈើមួយគ្រឿង

កណ្តាលៈ ដោយសារតែមានឧបនិស្ស័យនឹងព្រះសម្មា សម្ពុទ្ធ ជាម្ចាស់និងចាត់ទុកជាការរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យរុងរឿងនោះ      លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានរៀបចំពិធីបួងសួងយាងព្រះរូបព្រះវររាជមាតាចតុទិសពីបាតទន្លេមុខ៣ជ្រោយលង្វែក ជាលើក ទី៣ ដោយក្នុងស្រង់បានព្រះបដិមា ៣ ... Read More »

សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសកម្រិតសាកលវិទ្យាល័យលើកទី៣

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសលើកទី៣កម្រិតសាកលវិទ្យាល័យ (The third English Speaking Contest Program) ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់និស្សិតឆ្នាំទី១,ទី២,ទី៣ និងទី៤ ដែលមានបេក្ខជនសរុបចំនួន១២នាក់ ... Read More »

រថយន្តដឹកទឹកកកសាកកម្លាំងជាមួយរថភ្លើង លទ្ធផលខ្ទេចមុខខ្លួនឯង

ខេត្តកំពត៖ រថយន្តដឹកទឹកកកមួយគ្រឿង បានសាកកម្លាំងជាមួយរថភ្លើង បុកពេញមួយទំហឹងបណ្តាលឲ្យខ្ទេចអស់មួយកំណាត់ខាងមុខ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបុកជាមួយរថភ្លើងបណ្តាលឲ្យខ្ទេចមុខ ស្ថិតនៅចំណុចស្រុកអង្គរជ័យ ខេត្តកំពត ។ ... Read More »

លោកប៉ា សុជាតិវង្ស៖ បើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ប្រវែង ១១គីឡូ  ពី គល់ស្ពានជ្រោចង្វារដល់ស្ពានលីយ៉ុងផាត់

ភ្នំពេញ៖  ក្នុងជំហានទី១នេះ កំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីមុខ រោងចក្រ SKD ដល់ PK2+000 ឃ្លាំងសាំងប្រវែង២គីឡូម៉ែត្រត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានស្ថាបនាជាផ្លូវការហើយ ដើម្បីសម្រួលដល់ចរាចររបស់ប្រជាពលរដ្ឋ ។ នេះជាការចាប់ផ្តើមតំណាក់ការទី១ ក្នុងចម្ងាយផ្លូវប្រវែងជាង១១គីឡូម៉ែត្រ ។ ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនពីរផ្សេងគ្នា

ភ្នំពេញ៖  លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀន១២កញ្ចប់ និងវត្ថុតាងមួយចំនួន ក្នុង២ករណីផ្សេងគ្នាក្នុងមូលដ្ឋានរបស់ខ្លួន កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ... Read More »

ពិព័រណ៍សំណង់នៅឆ្នាំនេះ ក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍តាំងបង្ហាញនៅកម្ពុជា

ភ្នំពេញ៖ នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុនជាង ៤០០មកពី ២៣ ប្រទេស រួមមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបុរី  នឹងដាក់តាំងបង្ហាញផលិតផល នៅក្នុងពិព័រណ៍ខេមបៀល២០១៦ ។ ... Read More »

បង្រ្កាបទីតាំងម៉ាស្សាកោសជប់លួចបង្កប់សេវាផ្លូវភេទឃាត់ខ្លួនម្ចាស់ និងមេការរំដោះនារី១០នាក់

ភ្នំពេញ៖ នារី១០នាក់ត្រូវបានរំដោះខ្លួនចេញពីទិតាំងផ្ទះឈេីមួយកន្លែង និង២នាក់ទៀត ដែលជាមេការ និងថៅកែស្រីនោះ ឃាត់ខ្លួនយកទៅសួរនាំដោយជាប់ពាក់ពន្ធ័នឹងការបេីកកន្លែងម៉ាស្សា កោសជប់ហេីយលួចបម្រើសេវាផ្លូវភេទ ។ ទីតាំងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្នងការនគរបាលរាជធានីភ្នំពេញ ចុុះបង្រាបកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោកផាត់ ផល្លា នាយរងការិយាល័យ ... Read More »

បុរសម្នាក់សង្ស័យមានវិបត្តិស្នេហា យកម៉ូទ័រកាត់ឥដ្ឋអាកសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់សង្ស័យមានវិបត្តិស្នេហា ដែលមិនអាចដោះស្រាយបានៗបញ្ចប់ជីវិត ខ្លួនឯងដោយម៉ូទ័រកាត់ឥដ្ឋយកមកអាផ្តាច់បំពង់កស្លាប់ នៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាស់ផ្អើល នៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុក ភ្នំស្រួច ... Read More »

កងយោធពលខេមរភូមិ និងក្រុមគ្រួសារត្រូវ ចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ក្រសួងការ ពារជាតិកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិបាន រំលឹកដល់នាយទាហានគ្រប់ស្ថាប័នកងឯក ភាពត្រូវដាស់តឿនដល់នាយទាហានក្រោម ឱវាទចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ល្អក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរី ... Read More »

របងវិទ្យាល័យ ជាសឹុម សាមគ្គីក្លាយជាកន្លែងដាក់តាំងលក់រថយន្ត

ភ្នំពេញ៖ របងវិទ្យាល័យ ជាសឹុម សាមគ្គី កំពុងក្លាយជាកន្លែងដាក់តាំងលក់រថយន្ត យ៉ាង អនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្នាប់ធ្នាប់ យ៉ាងខ្លាំងដល់ចិញ្ចើមផ្លូវសាធារណ: ដែលទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១  សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ មហាជនច្រើននាក់ពិតជាមិនសប្បាយចិត្តរឿង ... Read More »

ហ្វឹកហ្វឺនត្រៀមសង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានក្នុងអំឡុងរដូវវស្សា

ភ្នំពេញ ៖ ដើម្បីចូលរួមក្នុងកិច្ចការងារ សង្គមស្តីពីការពារគ្រោះមហន្តរាយដែល អាចកើេតមានជាយថាហេតុដោយគ្រោះទឹកជំនន់បង្កឲ្យខូចខាតទ្រព្យសម្បត្តិប្រជា ពលរដ្ឋក៏ដូចជាបាត់បង់អាយុជីវិតមនុស្ស សត្វក្នុងរយៈពេលហ្វឹកហ្វឺនចាប់ពីដើមខែ កក្កដារហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនត្រៀម សង្គ្រោះគ្រោះមហន្តរាយប្រព្រឹត្តទៅនៅ ទីបញ្ជាការកងទ័ពជើងទឹកជ្រោយចង្វា ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តម នាវី ... Read More »

សម្ដេចប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលី

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត ឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការនិងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ... Read More »

កម្ពុជាមិនទាន់មានករណីជំងឺហ្សីការនៅឡើយទេ

ភ្នំពេញ៖ ស្របពេលមានការផ្ទុះឡើងសារជាថ្មីនូវជំងឺហ្ស៊ីកាក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីក្នុងប៉ុន្មានថ្ងៃកន្លង មកនេះមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថារហូតមកដល់ពេលនេះកម្ពុជា នៅមិនទាន់រកឃើញមានករណីជំងឺហ្សីកាបានកើតឡើងនៅក្នុងប្រទេសនោះទេ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបានមានប្រសាសន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា គិតមកដល់ថ្ងៃនេះស្ថានភាពជំងឺហ្សីការនៅកម្ពុជាមិនទាន់មានអ្វីកើតឡើងគឺមានភាពល្អប្រសើរហើយមន្រ្ដីសុខាភិបាលកំពុង បន្ដតាមដានករណីជំងឺនេះជាប់ជាប្រចាំ។ ... Read More »

ក្មេង៣នាក់លង់ទឹកស្លាប់ខណៈទៅតាមជីដូនច្រូតស្មៅ

ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទឹកដីបាក់ផ្លូវទៅទឹកឈូរជ្រោះផ្អោក ស្ថិតនៅភូមិថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មានករណីក្មេង៣នាក់លង់ទឹកស្លាប់ ខណៈដែលក្មេងរងគ្រោះទាំងនោះបាន តាមជីដូនទៅច្រូតស្មៅ ។ លោក ... Read More »

ប៉ែន សារ៉ាវក្តាប់បានតំណែងសំខាន់៤រឿង ព្រមគ្នា

ភ្នំពេញ៖ អតីតសមាជិកBoy Band លោក ប៉ែន សារ៉ាវ បានប្រកាសហក់ចូលប្រឡូកក្នុងអាជីពសម្តែងខ្សែភាពយន្តកាលពីថ្មីៗនេះបន្ទាប់ពីតារារូបនេះបញ្ចប់ការងារច្រៀងនៅតាមខេត្តជាច្រើននោះ។ មាន ខ្សែភាពយន្ត៤រឿងដែលតារាប្រុសរូបនេះទទួលថតសម្រាប់ឆ្នាំនេះដែលសុទ្ធសឹងតែជាតួអង្គសំខាន់ ហើយលោករំពឹងថាស្នាដៃទាំងនេះនឹងជួយឲ្យលេចចេញការគាំទ្រច្រើននៅពេលចាក់បញ្ចាំង។ ការប្រឡូកក្នុងអាជីពសិល្បៈចម្រៀង មួយទសវត្សរិ៍មក ប៉ែន សារ៉ាវទទួលបានការគាំទ្រច្រើនបង្គួរ។ តារារូបនេះបានវិវត្តន៍ខ្លួនមកជាតារាសម្តែងសម្រាប់ការថតបទចម្រៀងនៅគ្រប់ផលិតកម្ម។ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ជួបសំណេះសំណាលជាមួយប្រជាការពារក្នុងស្រុកពញាឮ ២.៥២១ នាក់

ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានចុះជួបសំណេះសំណាលជាមួយបងប្អូនជា ប្រជាការពារនៅក្នុងស្រុកពញាឮចំនួន ២.៥២១ ... Read More »

អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា ត្រូវតុលាការចោទប្រកាន់ពីរបទល្មើស

ភ្នំពេញ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Plang Records ចំនួនពីរបទល្មើស ។ មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿង ញៀន៥នាក់

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោកមេបញ្ជា ការកងរាជអាវុធហត្ថក្រុងច្បារមនបាន សហការជាមួយលោក ហុក ម៉ារ៉ាឌី អភិ បាលរងក្រុងច្បារមនបានឆែកឆេរផ្ទះជួល មួយកន្លែងនៅភូមិថ្មី សង្ការរកាធំ ... Read More »