ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

លោកយាយពិការយកសំរាមទៅដុតនៅវាលស្រែចៃដន្យ ភ្លើងឆេះរាលដាលស្លាប់

ខេត្តស្វាយរៀង ៖ មានហេតុការណ៏ភ្លើងឆេះជញ្រាំងស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់និងជួយសង្គ្រោះលោកយាយពិការប៉ុន្តែហួសពេលទៅហើយដោយត្រូវភ្លើងឆេះខ្លោចខណះដុតជញ្រ្ជាំងក្នុងស្រែខាងត្បូងផ្ទះ ធ្វេសប្រហេសចៃដន្យរត់មិនរួច។ ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣វេលាម៉ោង២និង៥នាទីរសៀលថ្ងៃទី១០មិនា២០២០នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះមាស ហេង  អាយុ ៧២ឆ្នាំ ... Read More »

លួចគាស់ផ្ទះយកបានប្រាក់និងគ្រឿងអល័ង្កាបាន៦ម៉ឺនដុល្លា៥ថ្ងៃក្រោយត្រូវចាប់ខ្លួន

ភ្នំពេញ៖ក្រុមជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកបានលុយនិងគ្រឿងអល័ង្កាសរុប៦ម៉ឺនដុល្លាអាមេរិករួចរត់គេចខ្លួនបានរយៈ៥ថ្ងៃត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១នឹង៣៥នាទីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦៣នៅចំណុចក្បែរនឹងកាហ្វេរតនៈគីរីស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើកម្មភាពលួចគាស់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាន់ទី២ផ្លូវលេខ១៨២ក្បែរនឹងហាង នំអប្សរាស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ7មករាតាំងពីថ្ងៃ៧ខែមិនាឆ្នាំ២០២០នៅវេលាម៉ោង១២នឹង៣៥នាទីរំលងអាធាត្រសរុបជាទឹកប្រាក់3មុឺនដុល្លានិងគ្រឿងអល័ង្កា3មុឺនដុល្លាសរុបទាំងអស់ស្មើរនិង៦ម៉ឺនដុល្លាជាង ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវអស់រយៈពេលជិត៥ថ្ងៃទើបតាមក្របួចបានជនសង្ស័យទី១នៅផ្លូវលេខ៦៣ម្តុំការហ្វេរតនៈគីរីហើយជាងប៉ុន្មានម៉ោងក្រោយមកក៏ឈានទៅធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតដែលជាអ្នកធ្វើកម្មភាពលួចគាស់ផ្ទះផ្ទាល់តែម្តងនៅចំណុចម្តុំវត្តបុទុមតីយកមកសួរនាំ។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ Read More »

អ្នកដែលបង្ហោះព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖បុរសម្នាក់ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់​ទងទៅនឹងករណីវីរុសកូវីដ១៩ ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ... Read More »

អាជ្ញាធខណ្ឌចំការមកបើកយុទ្ធនាការប្រមូលសំរាមក្នុងប្រឡាយបឹងត្របែកមុនរដូវវស្សាចូលមកដល់ជាមួយនិងការសំណូមពរអោយពលរដ្ឋចូលរួមសហការ

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមនអំពាវនាវអោយប្រជាពលរដ្ឋចូលរួមក្នុងវេចខ្ចប់និងទុកដាក់ កាកសំណល់សំរាមអោយបានត្រឹមត្រូវជៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំអោយហូរ ចូលប្រឡាយលួនាំអោយមានការកកស្ទះសំរាមមិនអាចហូរបានជាពិសេសរដូវវស្សាកំពុងតែឈានចូលមកដល់។ ការអំពាវនាវនេះធ្វើឡើងខណៈលោក ថេង សុថុលអភិបាលខណ្ឌចំកាមនចុះពិនិត្យនឹងដឹកនាំកម្លាំងដើម្បីធ្វើការស្តារប្រឡាយលូបឹងត្របែក ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន នារសៀលថ្ងៃទី១០ មិនានេះ។ លោកថេង សុថុលក្នុងដំណើរចុះពិនិត្យនិងស្ដារប្រឡាយលូខាងលើបានមានប្រសាសន៍ បន្ថែមអោយដឹងថាកន្លងមកក្នុងនាមជាអាជ្ញាធខណ្ឌតែងតែបានអប់រំនិងណែនាំអោយប្រជាពលរដ្ឋ ... Read More »

ឆេះ​ព្រៃ​ និង​ស្មៅ​ចំនួន​២​កន្លែង ​នៅ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ បញ្ហាភ្លើងឆេះព្រៃឆេះស្មៅបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌជុំវិញរាជធានីភ្នំពេញរួមមឋនខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពធិសែនជ័យ និងខណ្ឌច្បារអំពៅ ។ ជាក់ស្តែងនៅវេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២០ នេះមានករណីភ្លើង​ឆេះ​ព្រៃ​ និង​ស្មៅ ​នៅ​ទីតាំង​២ផ្សេងគ្នា ... Read More »

ចោរស្រីសកម្មនឹងអំពើលួច ត្រូវតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនា​គារបណ្តោះអាសន្ន

ខេត្តកណ្តាល ៖ លោក ថោង ផល្លារង្សី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន ចោរស្រីលួចបារីយ៉ាងសកម្ម ម្នាក់នៅស្រុកខ្សាច់កណ្តាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”អំពើរលួច” តាមមាត្រា៣៥៣ ... Read More »

ប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងផ្ទះល្វែងមួយកន្លែង

ភ្នំពេញ៖ បុរសជាជាងពិដានជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារតែឆក់ខ្សែភ្លើងដែលឆ្លងចេញពីម៉ូទ័រក្រឡុកលាយថ្នាំលាប ហើយការស្លាប់នោះមានរយៈពេល១យប់កន្លងមកហើយប៉ុន្តែដោយសារតែជនរងគ្រោះរូបនេះនៅធ្វើការក្នុងផ្ទះនោះម្នាក់ឯងទើបភ្លាមៗគ្មានអ្នកដឹង។ សពបុរសខាងលើត្រូវបានគេប្រទះឃើញបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅក្នុងបុរីអាកាសចរណ៍ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡា គឹមសាន ... Read More »

ស្រាយគំនុំយក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាល​ជនជាតិវៀតណាមម្នាក់​របួសធ្ងន់​

ខេត្តកណ្ដាល​៖​ បុរសជនជាតិវៀតណាមម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលដេរ២ថ្នេរ ដោយសារជនសង្ស័យ​ម្នាក់​ បាន​យក​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ក្បាលខណៈជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវទាំងមិនដឹងខ្លួន។ ហេតុការណ៍នេះកើតឡើង​ កាលពី​វេលា​ម៉ោង៩​និង​៤៦​នាទីយប់​ ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។​ ​ ​មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ... Read More »

ដុតធូបមិនប្រយ័ត្ន ភ្លើងធូបបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់

ខេត្តស្ទឹងត្រែង ៖ មានអគ្គិភ័យកើតឡើងបំផ្លាញផ្ទះឈើ១ខ្នងទំហំ ១៥x១៨ម សង់អំពីឈើប្រក់ស័ង្កសី សង់ខ្ពស់ ពីដីជាកម្មសិទិ្ធរបស់ម្ចាស់ផ្ទះឈ្មោះ ហឿង ថងខៀន ភេទ ស្រី អាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ។ មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល ... Read More »

ផ្ទុះការតវ៉ារឿងតំណាងអយ្យការខេត្តកំពង់ឆ្នាំងបញ្ជាអោយចាប់ប្រជាពលរដ្ឋស្តែងៗពេក

ខេត្តកំពង់ឆ្នាំង៖ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនតម្រូវអោយសមត្ថកិច្ច អាជ្ញាធរ ចេះតែចាប់ប្រជាពលរដ្ឋតាមតែចិត្តនោះទេ គឺមាននីតិវិធីដោះស្រាយ ទៅតាមជំនាញអោយសមស្របតាមច្បាប់។ ទីបំផុតនៅខេត្តកំពង់ឆ្នាំង ឈានដល់ប្រជាពលរដ្ឋផ្ទុៈការតវ៉ា ខណៈប្រជាពលរដ្ឋ៤នាក់ ... Read More »

ក្រុមជ្រុលនិយម គ្រាន់តែករណីជំងឺឆ្គួតជ្រូកសោះ បំប៉ោងថាជាCOVID-19

ភ្នំពេញ៖ គួរតែរួបរួមគ្នាសាងអំពើល្អ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងចែករំលែកព័ត៌មានពីវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកាន់ភ្ជាប់«ព័ត៌មានស្អាត» មានប្រភព មូលដ្ឋាន ច្បាស់លាស់។ កុំអោយនាំគ្នាបំប៉ោងព័ត៌មាន អោយប្រជាពលរដ្ឋយើងយល់ច្រឡំអី..? ជាក់ស្តែង ..! ... Read More »

ប្រកាសរកសាចិញាតិ ខណៈជនបង្កហេតុបើកបរម៉ូតូបុកមនុស្សស្លាប់គេចខ្លួនបាត់

ខេត្តកំពង់ចាម ៖​ នគរបាលស្រុកបាធាយប្រកាសដំណឹងស្វែងរកសាច់ញាតិសពស្ត្រី រងគ្រោះដោយ ជូបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់ ខណៈអ្នកបើកបរម៉ូតូបុកបណ្តាលឲ្យជនរងគ្រោះបាត់ បង់ជីវិតបានបាត់ខ្លួនពីកន្លែងកើតហេតុ អាចនិយាយបានថាគេចមិនទទួលខុសត្រូវពីផ្លូវច្បាប់ ។ ប្រភពព័ត៌មានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលា ១៦៖៣០នាទី លើផ្លូវជាតិលេខ៦ ថ្ងៃទី០៩ ... Read More »

សមត្ថកិច្ចបង្ក្រាបឈើបានហើយ តែត្រូវឈ្មួញរំដោះយកចេញបានខ្លះ

ខេត្តរតនគិរី ៖ គំនរឈើដែលក្រុមឈ្មួញទុច្ចរឹតបានដឹកយកមកលាក់ទុកនៅក្នុងចំការស្វាយចន្ទីមួយកន្លែង ត្រូវបានកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនឹងបរិ ស្ថាន ខណៈកំពុងដើរល្បាតក៏ប្រទះឃើញហើយប្រមូលយកមករក្សារទុកចាត់ការតាម ច្បាប់ ។ ការចុះល្បាតប្រទះឃើញគំនឈើហើយបង្ក្រាបយកមករក្សារទុកនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣.២៥នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ស្ថិតក្នុងភូមិចង ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគីរី។ ប្រភពពីមន្ត្រីអង្គការការពារព្រៃឈើបានឱ្យដឹងថា ក្នុងនោះមានកម្លាំងសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

ឧត្តមសេនីយ៍ក្លែងក្លាយ ដើរបោកលុយគេជាង១០ម៉ឺនដុល្លារ ត្រូវជាប់ខ្នោះសមត្ថកិច្ចតាមបំណង

ភ្នំពេញ ៖ ទីបំផុតជៀសមិនផុតអន្ទាក់សមត្ថកិច្ច ក្រុមជនទុច្ចរិតដែលប្រើល្បិចបោកប្រាស់គ្រប់រូបភាពនោះ។ ជាក់ស្តែង បុរសម្នាក់ជាប់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ និងកាន់កាប់អាវុធខ្លីស៊េរីទំនើបខុសច្បាប់ ទៅឆបោកប្រាក់អ្នកដទៃ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានសម្រេចធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ ... Read More »

រថយន្តពីរគ្រឿងបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូតខាត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ កែងនិងផ្លូវ ៥៧ សង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង ... Read More »

បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន០២ថ្ងៃ ចង.កសម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ ទើបមកធ្វើការបាន២ថ្ងៃ ហូបបាយថ្ងៃត្រង់ រួចចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចការដ្ឋានសំណង់ បន្ទប់កម្មករលេខ A2 ក្នុងភូមិព្រែកតាគង់ ... Read More »

កម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបានដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងជាតិស្រវឹង

ភ្នំពេញ ៖ ដើម្បីចូលរួមគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកប្រយោជន៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈនាពេលកន្លងមកកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបានដាក់ពង្រាយកម្លាំងតាមដងផ្លូវត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដែលចរាចរណ៍លើដងផ្លូវពេលយប់។ ការចុះអនុវត្តនិងត្រួតពិនិត្យនេះបានចាប់ផ្តើមនៅវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី០៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២១៥នៅចំណុចទល់មុខនឹងអាគារ១៣ជាន់ក្បែរនឹងអាងទឹកស្ថិតនៅក្នុងសង្កាតវាលវង់ខណ្ឌ7មករារាជធានីភ្នំពេញ។ ដោយគោរពបទបញ្ជាយ៉ាងតឹងរឹងពីឧត្តមសេនីយ៍ឯក សថេតស្នងការនគរបាលរាជធានីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកធ្វើដោយមិនយោគយល់នោះឡើយគឺអនុវត្តស្មើភាពគ្នាសំដៅកាត់បន្ថយបទល្មើសចរាចរណ៍បន្ថយអ្នកស្លាប់និងរងរបួសឱ្យមានការថយចុះអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍និងផាកពិន័យធ្ងន់ធ្ងរជាងមុនដើម្បីឱ្យមានការរៀងចាលនិងជាការពង្រឹងស្មារតីភ្ញាក់រលឹកឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការការពារសុវត្ថិភាពអាយុជីវិតអ្នកប្រើប្រាស់ផ្លូវថ្នល់ទូទៅវិធានការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអំឡុងពេលនេះពង្រឹងទៅលើអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងបើកបរល្បឿនលឿន។អត្រាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញប្រឈមកើតឡើងញឹកញាប់នៅពេលយប់បង្កដោយអ្នកបើកបរស្រវឹងស្រានិងប្រើប្រាស់ល្បឿនលឿនហួសកំណត់។ ក្នុងការដាក់គោលដៅត្រួតពិនិត្យជាលទ្ធផលគឺឃាត់បានម៉ូតូចំនួន២១គ្រឿងដើម្បីយកទៅរក្សាទុកនឹងធ្វើការផាកពិន័យបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែករថយន្តនិងម៉ូតូដែលឆ្លងកាត់មានចំនួន៨១គ្រឿងក្នុងនោះមានម៉ូតូ៥០គ្រឿងរីឯរថយន្តចំនួន៣១គ្រឿងផងដែរ៕ ធឿនព្រែកជ័យ Read More »

បើកបរ​ម៉ូតូ​ត្រឡប់​ពីកន្លែងធ្វើការប្តី ដល់ពាក់កណ្តាលផ្លូវជួបគ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​កិន​ស្លាប់​

ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ចោលកូនឲ្យនៅកំព្រាចំនួន​២នាក់យ៉ាងកណ្តោចកន្តែងខណៈជិះម៉ូតូមួយគ្រឿងទើបត្រឡប់មកពីសួរសុខទុក្ខប្តីនៅកន្លែងធ្វើការនៅឯកំបូលត្រូវរថយន្តបើកបុកនិងកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅលើផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦​នឹង៣៥នាទីយប់ថ្ងៃទី០៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចក្បែរនឹងស្ថានីយ៍ទូរទស្សន៍PNNស្ថិតនៅក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ោ ចន្ថា ភេទស្រី អាយុ៤១ឆ្នាំស្នាក់នៅភូមិភ្នំដិលឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកZoomerXពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FB-8106បើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះដោយមានទិញរបស់របរផ្ញើរកូននៅឯផ្ទះផងតែជាអកុសលត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបណ្តាលឲ្យស្លាប់តែម្តង ក្រោយបង្កហេតុរួចដោយសភាពផ្លូវងងឹតនិងស្ងាត់ផងនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។ ប្រភពដដែលបានបន្តថាក្រោយមានគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់រួចមក ស្រាប់តែមានជនខិលខូចមកលួចដោះយកគ្រឿងអល័ង្កាពីខ្លួនជនរងគ្រោះអស់ថែមទៀត។ តាមសំដីសាច់ញាតិបានប្រាប់ថាជនរងគ្រោះទើបត្រឡប់មកពីលេងនៅកន្លែងធ្វើការប្តីនៅឯកំបូលពេលត្រឡប់មកផ្ទះវិញទើបជួបគ្រោះថ្នាក់បែបនេះ។ ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត៕ធឿនព្រែកជ័យ Read More »

ភ្ញៀវជាតិ-អន្តរជាតិចេញ-ចូលធម្មតា តាមច្រកអន្តរជាតិបាវិត

ខេត្តស្វាយរៀង៖ យោងតាមតាមមន្ត្រីនគបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិបាវិតបានឲ្យដឹងថា៖ គឺមានភ្ញៀវជាតិ-អន្តរជាតិចេញ-ចូលធម្មតា បើគិតនៅក្នុងដើមខែមីនា មកដល់ថ្ងៃទី០៩មិនា២០២០នេះ។ មន្ត្រីដដែលបន្តថា៖ មានភ្ញៀនអន្តរជាតិចំនួន០៦ជាតិសាសន៍ក្នុងនោះភ្ញៀវចូលមកនាំមុខគេរួមមាន៖ ១,ជនជាតិវៀតណាម ២,ជនជាតិហ្វីលីពីន ៣,ជនជាតិអង់គ្លេស ៤,ជនជាតិអាមេរិក ៥,ជនជាតិចិន និង៦,មានភ្ញៀវចម្រុះជនជាតិ ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ផងដែរ។ ចំណែកភ្ញៀវជាប្រជាពលរដ្ឋខ្មែរយើងឆ្លងដែនចូលមកតាមច្រកអន្តរជាតិបាវិតមានចេញឆ្លងដែនចូលទៅប្រទេសវៀតណាមក្នុងនោះគឺទៅព្យាបាលជម្ងឺ ... Read More »

បុរសម្នាក់គិតខ្លីបានជិះម៉ូតូមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

បុរសម្នាក់ គិតខ្លីបានជិះម៉ូតូមកប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ព្រឹកថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ ចំណុចស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជាចិន) ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ កណីលួចម៉ូតូ

ភ្នំពេញ ៖  ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ដានទំងន់ទោស ស្តីពីកណីលួចម៉ូតូ-នៅថ្ងៃទី09 ខែ មិនា ឆ្នាំ2020 វេលាម៉ោង12និង20នាទី ថ្ងៃត្រង់នៅចំណុចផ្លូវជាតិលេខ05ក្រុមទី3ភូមិ ខ សង្កាត់ច្រាំងចំរេះទី2មានករណីចោរលួចម៉ូតូម៉ាកCLiCK125ពណ៏សពាក់ស្លាកលេខ1DE.2278ភ្នំពេញភ្លាមនោះជនរងគ្រោះក៏បានស្រែកផ្អើលឆោទ្បោក៏បានជួបកំលាំងសមត្ថកិច្ចខ័ណ្ឌនិងប៉ុស្តិ៍បានដេញតាមរហូតដល់ចំណុចផ្លូវជាតិលេខ05ស្ថិតនៅក្រុមទី10ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ... Read More »

មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ​ចុះ​ស្រង់​តម្លៃ​លក់​ម៉ាស់ និង​ត្រួតពិនិត្យ​ស្តុក​ម៉ាស់ តាម​បណ្តា​ឱសថស្ថាន

សៀមរាប​ ៖ ​ក្រុម​ការងារ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃ​ទី​០៨ ​ខែ​មីនា ​ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ បាន​ចុះ​ស្រង់​តម្លៃ​លក់​ម៉ាស់ និង​ត្រួតពិនិត្យ​ស្តុក​ម៉ាស់​ នៅ​តាម​បណ្តា​ឱសថស្ថាន នៅ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​ស្រង់​តម្លៃ ​និង​ត្រួត​ពិនិត្យ​ស្ដុក​ម៉ាស់​នេះ ... Read More »

រត់ការ​ជាស្ថាប័នផ្សេងៗអស់ហើយ ភ្លេចនគរបាល​សេដ្ឋកិច្ចមួយ តាមបង្រ្កាបទាល់តែបាន​

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​បានតាមធ្វើការ​បង្ក្រាប​រថយន្ត​ស៊ាំ​ង​យ៉ុង​ដឹកឈើ​មួយគ្រឿង ខណៈកំពុង​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​ស្រុក​សេសា​ន ចូលមកក្នុង​ខេត្តស្ទឹងត្រែង បំណង​ឆ្ពោះទៅលក់នៅខេត្តក្រៅ ដោយបង្រ្កាបនៅព្រឺក ថ្ងៃ អាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ... Read More »

ស្រ្តីម្នាក់លួចបារីច្រើនលើកចាប់មិនបាន ចូលលួចលើកទី៩ ម្ចាស់ចាប់ខ្លួនបានប្រគល់ឲ្យនគរបាល

ខេត្តកណ្ដាល ៖ ស្រ្តីវ័យកណ្តាលម្នាក់ បានធ្វើសកម្មភាពលួចបារីពីផ្ទះលក់ចាបហួយមួយកន្លែងបានសម្រេច៨លើក លុះញ៉ាមចូលមកលួចលើកទី៩ម្តងទៀត ត្រូវម្ចាស់ផ្ទះដឹងចាប់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់នៅវេលម៉ោង៧ព្រឹកថ្ងៃ អាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ... Read More »

បង្ក្រាបទីតាំងបញ្ជល់មាន់លួចលាក់ នៅសង្កាត់វាលស្បូវ អ្នកភ្នាល់រត់ប្រាសអាយុ

ភ្នំពេញ៖ ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែង ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលស្បូវ ឆ្មក់បង្ក្រាប កាលពីរសៀលថ្ងៃទី៨ខែមីនា ឆ្នាំ២០២០ ប៉ុន្តែចាប់បានតែសត្វមាន់ជល់ ចំណែកអ្នកភ្នាល់នាំគ្នា រត់គេចខ្លួនបាត់អស់ ។ លោកវរសេនីយ៍ទោ ម៉ៅ សឿត ... Read More »

បុរសញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ ករណីCOVID-19 ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ទីបំផុត កម្លាំងនគរបាលតាមចាប់បុរសម្នាក់ ពាក់ព័ន្ធករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ រឿង COVID-19 បំភ្លៃការពិត ក្នុងចេតនាទុច្ចរិតបំប៉ោងព័ត៌មានក្លែងក្លាយអោយជ្រួលច្របល់ក្នុងសង្គម។ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនបុរសម្នាក់ ... Read More »

ពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌដង្កោនឹងមន្ទីរសាធារណៈការរាជធានីភ្នំពេញ ចាត់វិធានការ លើរថយន្តខ្សាច់ធ្លាក់ពេញផ្លូវ៣៧១

ភ្នំពេញ ៖ ប្រជាពលរដ្ឋសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោដោយសារតែអាជ្ញាធរគ្មានវិធានការ ទៅលើរថយន្តដឹកខ្សាច់ដែលបានដឹកធ្លាក់ហៀពេញផ្លូវ៣៧១ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។     ជាក់ស្ដែងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ... Read More »

កំពុងស្រវឹងស្រាផង មករោទ៍សំឡេងម៉ូតូលឺៗ វាយគ្នាប្រាវផ្អើលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់

ភ្នំពេញ៖ បុរស២នាក់ ខណៈដែលស្រវឹងស្រារៀងៗខ្លួនក៏បានប៉ះសម្តីគ្នា ដោយខឹងភាគីបង្ករោទ៍សំឡេងម៉ូតូលឺ បណ្ដាលឲ្យជាផ្ទុះហិង្សាកើតឡើងរងរបួសរៀងៗខ្លួន បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាចុះមកឃាត់ខ្លួនទាំងសងខាងយកមកសាកសួរ ។ ករណីហិង្សាខាងលើនេះ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នៅតាមផ្លូវបេតុង ក្រុម៨ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ... Read More »

ស្ត្រីជាភរិយា បីកូនតូចទួញយំ សោកស្តាយបុរសជាប្តីដែលស្លាប់ដោយខ្សែភ្លើងឆក់

ខេត្តព្រះសីហនុ ៖ ស្ត្រីជាភរិយា បីកូនតូចទួញយំ សោកស្តាយបុរសជាប្តីដែលស្លាប់ដោយឆក់នឹងខ្សែភ្លើង ដែលនេះជាសោកនាដកម្មមួយនាំដល់ការព្រាត់និរាសគ្រួសារក្នុងពេលបុរសជាប្តី ជាឪពុក សុីឈ្នួលបំពេញការងារចិញ្ចឹមជីវិត។   សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រាប់អោយដឹងថា ករណីបុរសម្នាក់ស្លាប់ដោយឆក់នឹងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិសនី ... Read More »

កម្មករលើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្តាលឲ្យឆក់ធ្លាក់របួសធ្ងន់០១នាក់ និងស្រាល០២នាក់

 ភ្នំពេញ ៖ មានកម្មករលើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្តាលឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង ៩និង៥០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចការដ្ឋានសាងសង់ផ្ទះមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »