ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ចុះចាប់ត្រីក្នុងស្រះជាមួយឪពុកក្មេក អកុសលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បន្សល់កូនស្រីនៅមេម៉ាយ

ខេត្តកំពង់ចាម ៖ អាចនិយាយថា ជាអកុសល ឬជាការធ្វេសប្រហែសក៏អាចថាបាន រក្សាខ្សែភ្លើងដែលមានចរន្តមិនបានល្អ ធ្វើឲ្យបុរសម្នាក់ជាកូនប្រសាស្លាប់នៅពេលចុះចាប់ត្រីក្នុងស្រះមួយកន្លែងជាមួយឪពុកក្មេក គ្រាដែលយកដៃចាប់លើកអំពូលភ្លើងដែលមានចរន្តឲ្យផុតពីទឹក ។ ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទីម្សិលមិញ ចំណុចស្រះត្រី ... Read More »

នាវាទេសចរណ៍ខ្មែរ៤គ្រឿង ដឹកភ្ញៀវពីខេត្តសៀមរាប ត្រូវប្រទេសវៀតណាម មិនឲ្យចូលចត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។ បន្ទាប់ពី ... Read More »

អគ្គីភ័យឆេះឃ្លាំងស្តុកគ្រឿងសង្ហារឹមមួយកន្លែងនៅខណ្ឌសែនសុខទាំងយប់

អគ្គីភ័យឆេះឃ្លាំងស្តុកគ្រឿងសង្ហារឹមមួយកន្លែងយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២:៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ58P ឃ្លាំងលក់គ្រឿងសង្ហារឹមដុំ និងរាយ នៅភូមិដីថ្មី សង្កាត់គោកឃ្លៀងឃ្លាត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្នែងខាងក្រោយឃ្លាំងដែលជារោងជាងកែច្នៃគ្រឿងសង្ហារឹម មួយសន្ទុះក្រោយមកក៏កើតជាអណ្តាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ។ ... Read More »

នារីម្នាក់ស្លាប់យ៉ាងអាណោចអធម៌​ និងម្នាក់ទៀតរងរបួសធ្ងន់​ ខណ:ជិះម៉ូតូឌុបគ្នាដល់ស្តុបត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង​

 ភ្នំពេញ​ ៖​ គួរឲ្យអាណោចអធម៌ណាស់​ ខណ:ដែរនារីម្នាក់ត្រូវរថយន្តកិនខ្ទេចជេីងទាំងសងខាងស្លាប់នៅនិងកន្លែង​ និងនារីម្នាក់ទៀតរងរបួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកបេីកបុកម៉ូតូមួយគ្រឿង​ កាលពីវេលាម៉ោង២​ និង១៥នាទីយប់​ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ឌុបក្មួយស្រីចូលផ្ទះសំណាក់ចាប់រំលោភបានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ខេត្តពោធិ៍សាត់៖ ប្រភពរបាយការណ៍កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ បានទទួលបណ្ដឹងរបស់ឈ្មោះ ណ ... Read More »

រថយន្តដឹកឈើបង្កប់ក្រោមធ្យូងត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន

ខេត្តក្រចេះ ៖ រថយន្តកែឆ្នៃពីរគ្រឿង ដឹកឈើបង្កប់ធ្យូងពីលើត្រូវបានកម្លាំងកងរាជអវុធហត្ថស្រុកស្នួលសហការជាមួយកម្លាំងខេត្តចុះស្ទាក់បង្ក្រាបបានហើយប្រគល់ឱ្យជំនាញចាត់ការបន្តតាមច្បាប់ព្រៃឈើ។ ការចុះបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១.២០នាទីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ត្រង់ចំណុចភូមិត្រពាំងស្បែកឃំុ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាពួកក្រុមឈ្មួញដឹកឈើបង្កប់ធ្យូងពីលើបំរុងចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងដេ៣។ ប្រភពបន្តថារថយន្តកែឆ្នៃដែលដឹកឈើបង្កប់នោះទី១ដឹកធ្យូងចំនួន៤៥៥បេនឹងឈេីសរសរប្រាំបីជ្រុងប្រភេទលេខ១សុក្រំចំនួន១៤ដេីមស្មេីនឹង៤,៧៣៩មែត្រត្រីគុណ។ រថយន្តកែឆ្នៃទី២ដឹកធ្យូងចំនួន១៥៥បេនឹងឈេីសរសរប្រាំបីជ្រុងប្រភេទលេខ១ចំនួន១២ដេីមស្មេីនឹង៤,០៥៥មែត្រត្រីគុណ។ ក្រោយពីបង្ក្រាបបានវត្តុតាងមានធ្យួងនឹងឈេីខាងលេីត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីស្នួលដេីម្បី ចាត់ការតាមនិតិវិធីច្បាប់ព្រៃឈើ។ ចំណែកឯរថយន្តក៏បានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្តស្រុកស្នូលនិងធ្វើកំណត់ហេតុរងចាំធ្វើការកោះហៅម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើ៕ដោយជីវ័ន្ត Read More »

ដំរីឈ្មោល១ក្បាលចុះប្រេង ទាញបោកក្មេងប្រុសម្នាក់ផ្ទុបគល់ឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង

ខេត្តរតនគិរី៖ ដំរីឈ្មោលមួយក្បាលចុះប្រេងមានសភាពកាចសាហាវយ៉ាងខ្លាំង ក៏បានទាញបោកក្មេងប្រុសម្នាក់ផ្ទុបនិងគល់ឈើ បណ្ដាលឲ្យស្លាប់ភ្លាៗ នៅនិងកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង១១នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ខេត្តរតនគិរី។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំល្បាំង២ ក៏បានចុះទៅដល់កន្លែងហើយក្មេងរងគ្រោះនោះ ... Read More »

លោក គួច ចំរើន ជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ ក្បួនរថយន្ត លោក គួច ចំរើន​ មិនបានជួបគ្រោះថ្នាក់ចរាចរឡើយ គាត់​គ្រាន់តែបានចុះមកជួយអន្តរាគមន៍ និងហៅឡានសង្រ្គាះបន្ទាន់​ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ​តែប៉ុណ្ណោះ ។ ក្នុងនាមមនុស្សធម៍ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រជាប្រិយភាពផងដែរ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២០​នេះ ... Read More »

អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារក្រមួនអស់៥តូបទាំងយប់នៅសែនសុខ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអគ្គីភ័យឆាបឆេះតូបលក់ដូរបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨និង៣៥ នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្សារក្រមួន តាមបណ្តោយផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី (ផ្លូវលេខ១០២៨) ភូមិបាយ៉ាប  ក្រុមទី០១ ភូមិប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ... Read More »

នារីជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តមិនទាន់ដឹងដំណឹង

ខេត្តបន្ទាយមានជ័យ៖នារីម្នាក់ជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ន នៅមិនទាន់ដឹងដំណឹងនៅឡើយ។ លោក អធិការនគរបាល ស្រុកអូរជ្រៅសែស វិបុល ប្រាប់ថា៖នាងរងគ្រោះឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា ស្នាក់នៅជាមួយម្តាយមីង ... Read More »

សមត្ថកិច្ចបន្តបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន សរុប៥៦នាក់ នៅតំបន់បឹងកក់

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន សរុប៥៦នាក់ នៅតំបន់បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងដកហូតមធ្យោបាយម៉ូតូចំនួន២៣ គ្រឿង , ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ លោកឧត្តមសេនីយ៍ទោ ... Read More »

សមត្ថកិច្ចស្រុកស្អាងបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ដកហូតវត្ថុតាងមួយចំនួន

កណ្ដាល៖  ទីតាំងបញ្ជល់មាន់លួចលាក់មួយកន្លែង ត្រូវសមត្ថកិច្ចស្រុកស្អាង ចុះបង្ក្រាប និងដកហូតវត្ថតាងមួយចំនួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំនុចចំការស្វាយ ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ... Read More »

សមត្ថិកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យស្ទាក់កាប់ប្លន់មួយសំបុកធំ

កំពង់ស្ពឺ៖ ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពស្ទាក់កាប់ប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវត្រូវបានសមត្ថកច្ចធ្វើការបង្ក្រាបបាមួមយសំសបុកចាត់ការតាមនីតិវធី។ ការបង្ក្រាបនេះធ្វើឡើងកាលពីវាម៉ោង១៥និង៣៩នាទីថ្ងៃសុក្រ  ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០  កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្ដិព្នាយនៅភូមិបេង ឃុំព្នាយ ... Read More »

រថយន្ត​កុងតឺន័រ​បេីកកៀរ​​ឡិចស៊ីស​RX300បណ្តាល​ឲ្យ​រង​ការ​ខូចខាត​

ភ្នំពេញ​ ៖​ រថយន្ត​សណ្តោង​កុងតឺន័រ​មួយគ្រឿង​ ខណៈ​អ្នក​បេីក​បរ​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ បានបេីកបត់​ជ្រុល​កៀរ​និង​រថយន្ត​ លុចស៊ីស​RX​៣០០​ ដែល​ជិះ​ជាលក្ខណៈ​គ្រួសារ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ កាលពី​វេលា​ម៉ោង​ ៩និង​៤០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែ​មិនា​ ឆ្នាំ​២០២០​ ចំនុច​ស្តុប​ ... Read More »

ការដ្ឋានឃ្លាំងគ្រឿងសំណង់អត់ច្បាប់មួយកន្លែង ត្រូវអាជ្ញាធរខណ្ឌឬស្សីកែវ ចុះដកហូតសម្ភារៈ

ភ្នំពេញ ៖ ដើម្បីព្រមានដល់ម្ចាស់ការដ្ឋានឃ្លាំងគ្រឿងសំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ អាជ្ញាធរខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ បានដឹកនាំកម្លាំងចុះដកហូតយកសម្ភារៈមួយចំនួន និងឲ្យម្ចាស់ទីតាំងសុំច្បាប់ត្រឹមត្រូវ ... Read More »

ក្មេងប្រុសស្រីនាំគ្នាលេង តោងអាស្រម រានទេវតា បាក់រលំសង្កត់ស្លាប់២នាក់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះក្មេងប្រុសស្រីពីរខណះនាំគ្នាលេង តោងអាស្រមរានទេវបាក់រលំសង្កត់អកុសលរងរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់គួរអោយអាសូរ។ ហេតុការណ៏នេះបានកើតឡើងកាល ពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្លួនឯងស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាល ស្រុកចន្ទ្រាបានឲ្យដឹងថា ... Read More »

បង្ហាញមុខក្រុមចោរគាស់ផ្ទះ លួចយកលុយនិងគ្រឿងអលង្ការ សរុបរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានបង្ហាញមុនជនសង្ស័យប្រុសស្រី៤នាក់ ដែលជាមុខសញ្ញាគាស់ទ្វារបង្អូចផ្ទះប្រជាពលរដ្ឋលួចយកលុយនិងគ្រឿងអលង្ការ បានសម្រេច សរុបរាប់ម៉ឺនដុល្លារ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដាក់ទោសតាមច្បាប់ ។ យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ... Read More »

ចិនមួយក្រុមព្រួតគ្នាវាយចិនម្នាក់ បណ្តាលអោយស្លាប់ ក្នុងថ្លុកឈាម

ខេត្តព្រះសីហនុ៖  មានករណី​ ហឹង្សាមួយកេីតរឡេីងវាងជនជាតិចិនដូចគ្នា​ បណ្តាលអោយបុរសម្នាក់ជាជនជាតិចិន​ ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ នៅវេលាម៉ោង០៨:៣០នាទី​យប់ ថ្ងៃទី១៣.០៣.២០២០ នៅចំណុចក្រុមហ៊ុនសំណង់​ អគារវិស្វកម្ម​ ភោជនីយដ្ឋាន​ យ៉េហ្គាង​ ស្ថិតក្នុងក្រុម៨​ ​ភូមិ០១​ សង្កាត់លេខ៣​ ក្រុង​/ខេត្តព្រះសីហនុ ... Read More »

មានវិបត្តិក្នុងគ្រួសារ បងថ្លៃពិធីការិនី សាសា ប៉ងលោតពីលើស្ពានពេទ្យលោកសង្ឃសម្លាប់ខ្លួន

ភ្នំពេញ៖ នារីម្នាក់ត្រូវជាបងថ្លៃកញ្ញាសាសាដែលជាពិធីការិនីដ៏ល្បីមួយរូបមានវិបត្តិក្នុងគ្រួសារ(ទាស់ជាមួយស្វាមី)ជិះរថយន្តមកលើស្ពានអាកាស ៧មករាប៉ង លោតសម្លាប់ខ្លួន ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឃើញហេតុការណ៍នេះជួយឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដូចជាសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ យប់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាស ៧មករាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បេីករថយន្តច្រឡំជាន់ហ្គែថាហ្រ្វាំង​ ក៏ហោះឡេីងលេីសួននិងបុកចូលផ្ទះពលរដ្ឋ​ បណ្តាលឲ្យរងរបួស២នាក់

 ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែងងុយដេកមួយភាំងបានបើករថយន្តហោះឡើងសួនបុករះចូលផ្ទះអ្នកលក់គ្រឿងសំណង់​ និងបណ្ដាលឲ្យមនុស្ស២នាក់រងរបួស  កាលពីវេលាម៉ោង១១ថ្ងៃទី១៣ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ​    អ្នក​បេីក​បរ​រថយន្ត​បង្ក​រ​មាន​ឈ្មោះ​ ចាន់​  រុង​ ... Read More »

សមត្ថកិច្ច​បឹង​ទំពុន​ទី២​ចុះពិនិត្យច្បាប់អាជីវកម្មទីតាំង​បេីកអុីនធឺរណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវ២៧១

ភ្នំពេញ​៖​ ដោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​ទីតាំង​បេីក​អុី​នធឺរណេត​គ្មានយីហោ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុងសង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មានជ័យ​ ថាទីតាំងនេះមានបង្កប់ល្បែងសុីសងហ្គេមបាញ់ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែមិនា​ នេះកម្លាំង​អាជ្ញាធរ​សង្កាត់​បឹង​ទំពុន​ទី២ដោយ​មាន​ការ​ចូល​រួម​ពីលោកចៅសង្កាត់រងទី២​ លោកមេប៉ុស្ដិ៍​ និងមេភូិមបានសហការណ៍គ្នា​ចុះពិនិត្យផ្ទាល់និងសួររកអាជ្ញាប័ណ្ណបេីកអាជីវកម្មអុីនធឺរណេត​ផងដែរ។ ​   ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច​រាល់​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ទី​តាំង​នេះ​មិន​មាន​ទូរហ្គេម​បាញ់​ត្រីនោះទេ​ គឺមានតែប្រភេទហ្គេមonline តាម​កុំព្យូទ័រ​ តែ​មិន​មាន​ច្បាស់​បេីក​អាជីវកម្ម​នោះ​ទេ​ ... Read More »

ក្មេងទំនើងមួយក្រុមនាំគ្នាបង្ហោះម៉ូតូតាមផ្លូវត្រូវសមត្ថកិច្ចឃាត់មកអប់រំ

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។  ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់កំពុងលេងបៀរ ឯច្រើននាក់ទៀតរត់បាតជើងសព្រៀត

ខេត្តកណ្តាល៖  កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅលូន បាន បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ)មួយកន្លែងដោយឃាត់បានមនុស្សញៀនល្បែង៣នាក់ និងរឹបអូសស្បែកជើង៤គូ ព្រមទាំងលុយមួយចំនួន ។ ប្រទិបត្តិការបង្រ្កាបល្បែងស៊ីសងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »

ចាប់ខ្លួនបុរសម្នាក់ ឆបោក និងប្រើប្រាស់លិខិតក្លែង

 ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត.ស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី.ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយនាំខ្លួនជនសង្ស័យដើម្បីបញ្ជូនទៅបន្តនីតិវិធី ។  ករណីនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកានាំខ្លួនជនពាក់ព័ន្ធខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ... Read More »

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េបណ្ដាលឱ្យរបួសធ្ងន់០១នាក់

ខេត្តព្រះសីហនុ ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េកាលពីយប់ ថ្ងៃព្រហស្បតិ៍  ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទីយប់ នៅលើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន ... Read More »

គប់​កែវ​ស្រា​​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀត​ផ្កា​រង​របួសធ្ងន់​ក្នុង​ពិធី​មង្គលការគេ​រួចគេចខ្លួនបាត់

​កណ្តាល​ ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ដោយជនសង្ស័យយក​កែវ​ស្រា​គប់​ទៅ​លើ​ត្រូវ ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​ ក្នុង​ពិធី​មង្គលការកូនអ្នកភូមិនៅ​ វេលា​ម៉ោង​១១​និង​៣០​នាទីយប់ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ​ថ្ងៃ​ទី​១២​ ... Read More »

ទៅទិញទឹកត្នោតជូរខឹងគេបាញ់ជំពាមត្រូវម៉ូតូហៅបក្ខពួក៣នាក់មកកាប់បុរសម្នាក់ត្រូវក្បាលរបួសធ្ងន់

កណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូទៅទិញទឹកត្នោតជូរ ត្រូវគេបាញ់គ្រាប់ជំពាមប៉ះម៉ូតូខ្លួន ខឹងពេកទៅហៅបក្ខពួកខ្លួន៣នាក់ ប្រដាប់ដោយដាវ បានមកស្ទាក់កាប់បុរសម្នាក់ ត្រូវក្បាល បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០និង០៥នាទី ... Read More »

រថយន្តសណ្តោងរ៉ឺម៉កដឹកធុងស្រាបៀរ”Carlsberg” អ្នកបើកបរមិនប្រយ័ត្នធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង

ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg” ខ្វះការប្រុងប្រយ័ត្នបានបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងទាំងព្រឹក ដោយបើកធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង បណ្ដាលឲ្យស្រាបៀររាយពេញផ្លូវ ។ ករណីធ្វេរប្រហែសចំពោះអ្នកបើកបររបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg”ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅទល់មុខគរោងផ្សារដើមគថ្មី ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »

ជនជាតិណ័រវេ ម្នាក់ ដើរសុំលុយតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិណ័រវេម្នាក់ ដើរសុំលុយប្រជាពលរដ្ឋតាមទីសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានទេសចរណ៍នាំខ្លួនយកមកសាកសួរ ទើបដឹងថាគ្មានលិខិតឆ្លងដែន ។  លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសនោះឈ្មោះ ... Read More »

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៤គ្រឿងនិងស្លាកប៉ាណូ

ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករះចំម៉ូតូចំនួន៤គ្រឿងនិងស្លាមប៉ាណូបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់បះជើងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវសុរាម្រិតកែងផ្លូវសុធារសនៅចំណុចសួនមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ តាមប្រភពនៅកននលែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងម៉ាក(ហ្វត)មួយបាំងកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-7499បើកបរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នដល់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនបានជ្រុលទៅបុករះម៉ូតូចចំនួន៤គ្រឿងបណ្តាលឲ្យដួលគរលើគ្នានិងបានបុកចំស្លាកប៉ាណូបណ្តាលឲ្យក្រឡាប៉បះជើងរងការខូចខាតតែម្តងសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ឬត្រូវរងរបួស។ ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »