ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

សេ្នហាវ័យក្មេងដូចភ្លើងចំបើង ខឹងខាងប្រុស លោតពីលើម៉ូតូពេលកំពុងជិះលឿន ដួលបោកក្បាលប្រកាច់ របួសធ្ងន់

ភ្នំពេញ ៖ ដូចពាក្យស្លោកថា “ស្នេហាវ័យក្មេងដូចភ្លើងចំបើង” ជាក់ស្តែងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ១ ខែសីហា ឆ្នាំ ២០១៧នេះ តាមបណ្តោយផ្លូវលេខ២៦៥ ក្បែរផ្សារសំណង១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគូរសង្សារវ័យប្រហែល១៤ឆ្នាំ ... Read More »

អាវុធហត្ថបង្រ្កាបរថយន្តដឹកឈើប្រណីតប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធីដោះលែងរថយន្តស្ងាត់ស្ងាត់

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទទួលបទបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបរថយន្ត ១គ្រឿង ដឹកឈើប្រភេទប្រណីតធ្នង់ប្រគល់ឲ្យមន្រ្តីជំនាញព្រៃឈើដើម្បីបន្តនីតិវិធី ប៉ុន្តែត្រូវបានគេដោះលែងឲ្យទៅវិញត្រឹមមួយចម្អិនកំពឹសទៅវិញ។ ប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ទទួលបទបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រភេស បង្រ្កាបរថយន្តដឹកឈើប្រភេទប្រណីតធ្នង់ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអូរទូក ស្ថិតក្នុងអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ... Read More »

ក្រុមញៀនល្បែងស៊ីសងនៅហាងកាហ្វេត្រូវនគរបាលខេត្តព័ទ្ធចាប់បាន៥នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមញៀនល្បែងចំនួន៥នាក់ ដែលតែងសំកុកលេងបៀរ នៅក្នុងហាងកាហ្វេនោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស ចុះទៅបង្រ្កាបចាប់យកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សមត្ថិច្ចបានពុំបានបង្ហាញឈ្មោះក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះទេ ... Read More »

សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សអគ្គស្នងការនគរបាលជាតិចុះបិទទីតាំងទទួលចុះឈ្មោះជ្រើសរើសពលករ

ភ្នំពេញ៖ សមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃដឹកនាំដោយលោឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានសហការ នឹងក្រសួងការងារព្រមទាំងមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំចុះត្រួតពិនិត្យទៅលើទីតាំងទទួលចុះឈ្មោះជ្រើសរើសបុគ្គលិក ក្រុមហ៊ុន ខ្មែរសឺវិស ដែលមានទីតាំងស្ថិត ... Read More »

មន្រ្តីយោធានៅការិយាលយ័ទីពីរសឹករងខេត្តឧត្តរមានជ័យម្នាក់ទទួលបានការដេញថ្លៃផ្ដាច់មុខក្នុងការក្ដោបក្ដាប់សេដ្ឋកិច្ចចរាចរណ៍ឈើគ្រញូងនៅតាមព្រំដែន

ខេត្តឧត្តរមានជ័យ៖ លោកអឹម គឹមឡេង ជាមន្រ្តីយោធានៅការិលយ័ទី២ នៃសឹករងខេត្តឧត្តមានជ័យ កំពុងតែទទួលរងការចោទ និងសង្សយ័ ថា បានទទួលបានការដេញថ្លៃផ្ដាច់មុខក្នុងការទទួលផលពីពលករឆ្លងដែនកាប់ឈើគ្រញូង និងចរាចរណ៍ឈើគ្រញូងឆ្លងដែន នៃតំបន់ប្រត្តិបត្តិការសឹកទិសទីពីរ ជួរមុខនៃកងអនុសេនាធំការពារព្រំដែនលេខ៥ ក្នុងឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ ... Read More »

វាយម្តាយផ្ទប់ជញ្ជាំងរងរបួស ព្រោះតែណែនាំកុំឲ្យដើរលេង ត្រូវឪពុកប្តឹងប៉ូលិសឲ្យចាប់ខ្លួន

ភ្នំពេញ៖ លោកកូនចិត្តខ្លាំង២នាក់ ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេបាននាំគ្នាវាយតប់ម្តាយបង្កឲ្យរងរបួស ដោយសារតែណែនាំគេកុំឲ្យប្រព្រឹត្តអំពើអាក្រក់ និងសេពគប់ជនមិនល្អក្នុងសង្គម ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២៤និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

ឡានម៉ាកហ៊ីណូដឹកឈើអារមួយគ្រឿងដាច់កាឡេក្រឡាប់កណ្តាលផ្លូវ

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ដឹកឈើអារ មកពីតំបន់ព្រែកតាមាក់ ក្នុងគោលបំណងឆ្ពោះទៅកាន់ក្រុង តាខ្មៅ ខេត្តកណ្តាល ប៉ុន្តែខណៈកំពុងមកដល់ទឹកដីខណ្ឌសែនសុខ បែរជារថយន្តដាច់កាឡេ ទៅមុខលែងរួច ក្រឡាប់កង់ឡើងលើដេកយ៉ាងស្អាត និងមិនបង្កឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតណាម្នាក់ទេ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហា ... Read More »

ទំនាស់សម្តីយកដំបងឈើវាយគេ នគរបាលឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ ដោយសារគំនុំក្នុងទំនាស់ពាក្យសម្តី បានធ្វើឲ្យបុរសម្នាក់ក្តៅក្រហល់ក្រហាយ ឈានដល់យកដំបងឈើវាយសំពងទៅលើគូទំនាស់របស់ខ្លួនបណ្តាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅចាត់ការតាមច្បាប់ ។ ប្រភពបានរាយការណ៍ថា កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសត្តឃាត ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ... Read More »

ឈ្លោះជាមួយប្តី ស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដោយសារចេះហែលទឹក

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទំនងជា​ស្រវឹងស្រា ហើយបានឈ្លោះប្រកែក​ជាមួយ​ប្តី រួច​​ចុះ​ទៅ​ហែល​ទឹក​ទ​ន្ល​ទៅ​វិញ ហែលទៅ​មក​ប្រហែល៥​ម៉ោង ទើប​ព្រម​ឡើង​លើគោក​វិញ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ទៅចោមរោម​មើល​គ្រប់​គ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ជិត៨យប់ ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ ក្បែរ​​សណ្ឋាគារ​សុខា ស្ថិត​នៅ​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា ... Read More »

នារីម្នាក់ត្រូវក្រុមចោរជាង១០នាក់តាមឆក់កាបូបបានសម្រេច

ភ្នំពេញ : ក្រុមចោរមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពតាមឆក់កាបូបពីនារីម្នាក់បានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍កើតឡើងកាលពីវេម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីប្តីប្រពន្ធមួយគូទូរស័ព្ទប្រាប់ថាមានគេដើរចាប់ក្មេង

ភ្នំពេញ៖ ម្ចាស់ផ្ទះល្វែង២នាក់ប្ដីប្រពន្ធ រាយការណ៍ប្រាប់នគរបាលខណ្ឌពិធិ៍សែនជ័យថា មានមនុស្សប្រុសម្នាក់ បានទៅចុចកណ្ដឹងផង និងគោះទ្វារផ្ទះរបស់គាត់ផង ក្នុងខណៈដែលពួកគាត់មិននៅ ជាប់រវល់ទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រកាត់ដេរ ហើយបានទុកកូនតូចចំនួន៣នាក់នៅចាំផ្ទះ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ បុរីជីបម៉ុងស្ថិតនៅក្នុងភូមិទួលពង្រ ... Read More »

រថយន្ដសាមយ៉ុងដឹកខ្យង់ពេញ​បែកកង់មុខរេចង្កូតធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើង របួសមនុស្ស២នាក់

ខេត្តកំពង់ធំ៖ ​កាលពីវេលាម៉ោង ១និង​៥០នាទីរសៀល ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានកើត ឡើង នៅចំនុច ភូមិ ជ័យមង្គល​ ឃុំជ្រាប់​ស្រុកសន្ទុក ខេត្តកំពង់ធំ​ បណ្ដាលឲ្យរថយន្ដ សាំយ៉ុង ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កំពស់ទឹកជំនន់ សម្រាប់ថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០១៧របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កំពស់ទឹកជំនន់ សម្រាប់ថ្ងៃទី០១ និងទី០២ ខែសីហា ឆ្នាំ២០១៧របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ស្រវឹងឡើងជោកបើករថយន្តទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តកាមរីឆ្លាម ទៅបុកឃឿនទ្រូងផ្លូវ និងផ្លោងទៅបុកបង្គោលភ្លើងថែមទៀតបណ្ដាលឲ្យរងការខូចខាតរថយន្តខ្លួនឯង ។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ... Read More »

បុរសវ័យចំណាស់បើករថយន្តច្រឡំជាន់ហ្គែរជ្រុលបុកចូលហាងសំអាងការរងការខូចខាត

ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់បានបើករថយនមតបាឡែនចេញពីខាងមុខហាងសំអាងការដើម្បីយកទៅទុកកន្លែងផ្សេង ស្រាប់តែជាន់ហ្វ្រាំង បែរជាច្រឡំជាន់ហ្គែរថយក្រោយ ក៏ជ្រុលបុកទ្វារហាងសំអាងការចូលដល់ខាងក្នុង រងការខូចខាតយ៉ាងដំណំ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចហាង​ ស្រីលាភ​ សាឡន​ ... Read More »

ចូលលួចកង់ក្នុងវត្តត្រូវកូនសិស្សលោកចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ត្រូវបានកូនសិស្សលោកចាប់ប្រគល់ឲ្យសមត្ថកិច្ច ដោយតែជននោះបានផ្លោះរបងចូលទៅក្នុងវត្តលួចកង់បណ្តើរចេញបានបន្តិច។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧​ នៅក្នុងវត្តស្រះចក​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។ ​ ជនសង្ស័យឈ្មោះសុខ ជា​ ... Read More »

ជួញដូរគ្រឿងញៀន៤២កញ្ចប់ សមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តីបឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ... Read More »

ប្លន់ទៀតហើយខណ្ឌដូនពេញ សមត្ថកិច្ចមិនដែលបង្ក្រាបបាន

ភ្នំពេញ៖ ករណីឆក់ប្លន់កើតមានជារៀងរាល់យប់ នៅក្នុងទឹកដីខណ្ឌដូនពេញ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយសារតែសមត្ថកិច្ចអសមត្ថភាពក្នុងកាបង្ក្រាប ធ្វើឲ្យបទល្មើសនៅក្នុងមូលដ្ឋានកាន់តែកក្រើកឡើង។ បុរសនារីពីរនាក់ ត្រូវជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ធ្វើសកម្មភាពគំរាមវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១០មួយគ្រឿង ទៅបាត់ស្រមោល ខណៈដែលពួកគាត់នាំគ្នាមកអង្គុយលេងនៅតាមសួនច្បារម៉ាត់ទន្លេទល់មុខភោជនីយដ្ឋាន Riverhouse។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ... Read More »

ផឹកស៊ីស្រវឹងអាងគ្នាច្រើន ទៅវៃគេគ្នាតិច ចុងក្រោយ ត្រូវគេចាប់បានម្នាក់

ភ្នំពេញ ៖ ក្មេងទំនើង១ក្រុមបានចេញពីផឹកស៊ីស្រវឹងស្រឿងៗ ហើយជិះម៉ូតូអាងគ្នាច្រើន ពេលឃើញគេគ្នាតិច និងទើសមុខផង ក៏ជិះទៅវៃដែលកំពុងតែធ្វើដំណើរតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងព្រៃស ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃស ខណ្ខដង្កោ ... Read More »

ក្នុង១យប់រថយន្តស៊េរីទំនើបបុកទ្រូងផ្លូវ២កន្លែងផ្សេងគ្នានៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ

ភ្នំពេញ៖ រថយន្ត RANGE ROVER ធ្វើដំណើពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន ហើយទំនងអ្នកបើកបរស្រវឹងផងដែរនោះក៏ជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្លោងទ្វារវត្តសន្សំកុសល បណ្តាលឲ្យផ្ទុះកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ទើបអ្នកបើកសម្រេចចុះពីលើរថយន្តឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបច្រកចូលវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល ... Read More »

កម្លាំងកងរាជ​អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ បង្រ្កាប​ករណីជួញដូរសារ​​ធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួន​បានជន​សង្ស័យ​ចំនួន ៥នាក់ ... Read More »

វិភាគអន្តរជាតិ៖ មិនខ្វល់ពីការថ្កោលទោស គីម ជុងអ៊ុន បើកពិធីជប់លៀងយ៉ាងធំដល់អ្នកវិទ្យាសាស្ត្រមីស៊ីលនិងបរមាណូ

កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៧ ក្រោយការសាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីបដោយជោគជ័យមក មេដឹក នាំកូរ៉េខាងជើង បានធ្វើពិធីជប់លៀងយ៉ាង អធិកអធម ដោយមានការចូលរួមពីមេដឹក នាំគីម ជុងអ៊ុននិងភរិយា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមអ្នកវិទ្យាសាស្ត្រ មីស៊ីល ... Read More »

តុលាការ​កាត់ទោស​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ដែលតា​ និង​ បក្ខពួក​ ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត

ភ្នំពេញ​៖សំណុំរឿង​អតីត​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលតា​ និង​ បក្ខពួក​ពីរ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បើក​សវនាការ​ជំនុំជម្រះ​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ដោយ​អភិបាល​ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង​២លាន​ដុល្លារ​អាមេរិក​ ។​ ជនជាប់ចោទ​ទាំង​៣នាក់​មាន​ឈ្មោះ​ ថា ថុ​ន ភេទ​ប្រុស​ ... Read More »

តុលាការឃុំខ្លួនបុរសដែលថាមានយួនមកចាប់ក្មេងវះក្រលៀននិងភ្នែក

ខេត្តកំពង់ធំ៖ នៅទីបំផុតសកម្មជន គណបក្សសង្គ្រោះជាតិដែលបានសារ ភាពទទួលស្គាល់កំហុសរបស់ខ្លួនបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុកថា «មាន យួនមកចាប់ក្មេងវះក្រលៀននិងភ្នែក បង្កចលាចលនៅស្រុកបារាយណ៍» ត្រូវ បានចៅក្រមសើបសួរ សាលាដំបូងខេត្តកំពង់ធំចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។ សូមបញ្ជាក់ថា ... Read More »

ក្រុមប្រឹក្សាធម្មនុញ្ញថ្កោលទោសនិងបដិសេធចំពោះការមួលបង្កាច់ដោយចេតនាទុច្ចរិតរបស់ ប្រែ៊ដ អាដាម

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធយ៉ាងដាច់អហង្ការចំពោះការ មួលបង្កាច់ដោយចេតនាទុច្ចរិតរបស់បុគ្គល ប្រែ៊ដ អាដាម នាយកប្រតិបត្តិទទួលបន្ទុក កិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ដែលបានលើកឡើងតាមវិទ្យុអាស៊ី ... Read More »

រថភ្លើងមួយខ្សែបានបើកបុក និងកៀររថយន្តមួយគ្រឿងខូចខាតអស់មួយចំហៀង ប៉ើងចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រ

ខេត្តព្រះសីហនុ៖ រថភ្លើងមួយខ្សែបានបើកបុក និងកៀររថយន្តមួយគ្រឿងខូចខាតអស់មួយចំហៀង ប៉ើងចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រ ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរនេះ នៅវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើចំណុចផ្លូវដែក មុខក្រុមហ៊ុន D C M C ... Read More »

បង្រ្កាបគ្រឿងញៀន៣ករណីនៅសង្កាត់ស្វាយប៉ាកនិងទួលសង្កែឃាត់ជនសង្ស័យ៤នាក់រឹបអូសថ្នាំញៀន៦កញ្ចប់ធំ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងនៅចំណុចបន្ទប់ជួលលេខ១ និងលេខ២B លើផ្លូវរថភ្លើង ស្ថិតក្នុងក្រុម១៧ ភូមិដើមខ្វិត និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ... Read More »

ជនសង្ស័យ៤នាក់ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ : កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។ បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១០ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ ។ ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមជួញដូរគ្រឿងញៀនចាប់ខ្លួន៣នាក់ដកហូត៧កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនបានចំនួន៣នាក់ ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៧កញ្ចប់មធ្យម រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបានចោមចៅមួយជំហ៊ាន សិនមុនពេលបញ្ជូនបន្តទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្តនោះ។ ប្រតិបត្តិការខាងលើនោះបានធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

មនុស្ស៩នាក់ប្រើប្រាស់ថ្នាំញៀនត្រូវប៉ូលិសឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នារយះពេលមួយយប់

ភ្នំពេញ÷ មនុស្សចំនួ៩នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនសង្ស័យករណីប្រើប្រាស់គ្រឿងញៀន ក្នុងយប់ថ្ងៃតែមួយ ទីតាំងផ្សេងៗគ្នា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។ ការឃាត់ខ្លួនមនុស្ស៩នាក់ខាងលើនេះ ធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ដែលក្រុមជនទាំងនោះ ពាក់ព័ន្ឋការប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់។ ប៉ូលិសនិយាយថា ... Read More »