ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ចាប់កោរត្រងោលឧកញ៉ា សុខ ហេង និងបក្ខពួក កុំឲ្យពូកែដើរបោកគេខ្លាំងពេក

ភ្នំពេញ៖ ឧកញ៉ា សុខ ហេង និងបក្ខពួក ចំនួន ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ក្លែងឯកសារ រំលោភយក ដីពលរដ្ឋនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ... Read More »

បង្រ្កាបទីតាំងល្បែងស៊ីសង២ទីតាំងនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង ៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែល មានសាលាខណ្ឌ , នគរបាលខណ្ឌ ,កងរាជអាវុធខណ្ឌ ដោយមានការចូលរួមសហការពីអាជ្ញាធរសង្កាត់ទឹក ល្អក់ទី១ ... Read More »

អាជ្ញាធរខេត្តដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវលើដីសាធារណៈដែលពលរដ្នសាងសងសំណង់ខុសច្បាប់

ខេត្តសៀមរាប៖ សាលាខេត្តសៀមរាបបានដាក់គ្រឿងចក្រឈួសឆាយទ្រូងផ្លូវដើមី្បស្ថាបនាផ្លូវមួយខែ្សនេះឡើង នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ដែលដីចំណីផ្លូវសាធារណៈនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាមកសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ។ ការដាក់គ្រឿងចក្រនេះក្រោមការដឹកនាំរបស់លោក សុខ ថុល នាយករដ្ឋបាលស្តីទីសាលាខេត្តសៀមរាប រួមទាំង សាលាក្រុងសៀមរាប កងកម្លាំងសមត្ថកិច្ច ... Read More »

ពលរដ្ឋរស់នៅភូមិជប់គគីខាងកើតត្រូវបានយោធាសឹករងបណ្តេញនិងបង្ខំឲ្យរុះរើលំនៅឋានចេញ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅក្នុងភូមិជប់គគីខាងកើត ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ១៤គ្រួសារកំពុងទទួលរងការគំរាមកំហែងពីសំណាក់កងកម្លាំងយោធាសឹករងស្រុក ដោយបង្ខិតបង្ខំឲ្យពួកគាត់រុះរើលំនៅឋានចាកចេញពីដី ដែលពួកបានរស់នៅកាន់កាប់ និងអាស្រយ័ផល។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជប់គគីខាងកើតបានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា ពួកគាត់ត្រូវបានកងកម្លាំងយោធាសឹករងស្រុកបន្ទាយអំពិលមួយក្រុមបានដើរុះរើផ្ទះរបស់ពួកគាត់យ៉ាងកាចសាហាវ ... Read More »

ងងុយដេកបើកឡានបុកដៃបង្កាន់ស្ពានធ្លាម្អម ពោធិ៍សាត់ បាក់១២ម៉ែត្រ

ខេត្តពោធិ៍សាត់៖ រថយន្តមួយគ្រឿងបានបើកបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបាក់រងការខូចខាត១២ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅស្ពានធ្លាម្អម ចន្លោះគីឡូម៉ែត្រលេខ១៧០ ០លេខ១៧១ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ... Read More »

អូនស្រវឹងអូនដឹង អូនបើកបុកគេហើយ អូនបើករត់ រួចជ្រុលទៅបុកឡានគេថែម២គ្រឿងទៀត ទើបទៅមុខលែងរួច

ភ្នំពេញ៖ នារីម្នាក់ស្រវឹងស្រាជាខ្លាំង បានបើករថយន្តកូរ៉ូឡាទៅបុករថយន្ត២គ្រឿង ដែលកំពុងបើកបញ្ច្រាសគ្នាបណ្ដាលឲ្យរងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ ខណៈពេលឲ្យនារីរូបនោះបើករថយន្តបុកគេបើករត់គេចខ្លួនទាំងអាការមមីងមមាំងស្លន់ស្លោតក់ស្លុត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្ឲ្យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ143 កែងនិងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ... Read More »

ចិនល្មោភកាមម្នាក់បៀតបៀនកេរ្តិ៍ខ្មាសកម្មករ និងបបួលទៅរួមរ័កត្រូវពួកនាងប្តឹងនគរបាលឃាត់ខ្លួនសួរនាំ

ភ្នំពេញ៖ ក្រុមកាម្មការិនីរោងចក្របោះពុម្ពយីហោ《 ធៀន អ៊ី》ត្រូវបាន បុរសជនជាតិចិនម្នាក់ ដែលជាអ្នកគ្រប់គ្រង នៅក្នុងរោងចក្រនោះបៀតបៀនកេរ្តិ៍ខ្មាសពួកនាង ព្រមទាំងបបួលទៅគេងរួមរ័ក ជាថ្នូរនឹងលុយម្ដង១០០ដុល្លារ។ ប៉ុន្តែពួកនាងមិនបានព្រមនោះឡើយ ហើយភ្លាមៗនោះ ពួកនាងក៏មិនហ៊ានប្តឹងសមត្ថកិច្ចដែរ ដោយខ្លាចបាត់បង់ការងារ តែដោយសារតែការបំពាននិង មើលងាយមើលថោកមកលើពួកនាងនេះ ... Read More »

យកដែកចុងស្រួចឆ្កិះមេសោបន្ទប់ជួល ម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋជួយចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានខណៈរូបគេបានធ្វើសកម្មភាពយកដែកកែឆ្នៃចុងច្រួចទៅឆ្កិះមេសោបន្ទប់ជួលហើយត្រូវម្ចាស់ឃើញទាន់។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង​៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្រុម៤ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មី ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីកន្លែងបំណងទៅលេងប្រពន្ធ តែដោយអកុសលត្រូវរថយន្តបុកពីក្រោយពេញទំហឹង និងអូសម៉ូតូចម្ងាយប្រហែល១៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧​ នៅចំណុចមុខវត្តពោធិ៍​ តាមបណ្តោយផ្លូវទំនប់កបស្រូវ​ ស្ថិតក្នុងសង្កាត់សម្រោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ​ ជនរងគ្រោះឈ្មោះ ... Read More »

រថយន្តវីហ្គោ១គ្រឿងសេរី២០១០ យោធាភូមិភាគ៥ចាប់ បន្ទាប់ពីក្រុមឈ្មួញនាំចេញបែកការណ៍តាមច្រករបៀងឧកញ្ញ៉ា តែហាំង

ប៉ោយប៉ែតៈ រថយន្តវីហ្គោសេរីឆ្នាំ២០១០មួយគ្រឿងជាប់ភក់ និងបែកការណ៍ដល់មន្ត្រីគ្រប់ស្ថាប័ន ត្រូវបានយោធាភូមិភាគ៥ ចាប់កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចច្រករបៀងឧកញ៉ា តែ ហាំង ឋិតក្នុងភូមិតំបន់១ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ... Read More »

ចាប់បើកហើយទីតាំងណេតបង្កប់ល្បែងភ្នាល់តាមបច្ចេកវិទ្យានៅជិតអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវបាននិយាយឲ្យដឹងថា ទីតាំងអុីនធើ ណេតដែលបង្កប់ល្បែងភ្នាល់តាមបច្ចេកវិទ្យាក្នុងខណ្ឌឫស្សីកែវបានចាប់ផ្តើមរីកដុះ ដាលដូចផ្សិតហើយមានច្រើនទីតាំង ប៉ុន្តែសមត្ថកិច្ចនគរបាលខណ្ឌហាក់បីដូចជា គ្មានវិធានការលុបបំបាត់នោះទេដែលគេសង្ស័យថា ម្ចាស់ទីតាំងបើកល្បែងភ្នាល់ ខាងលើនេះអាចមានតង្វាយថ្្វាយទៅដល់លោកអធិការហើយទើបគ្មានវិធានការចុះបង្ក្រាប ។ ទីតាំងអុីនធើណេតមួយកន្លែងបានដាក់អក្សរបញ្ជាក់ប្រាប់អ្នកដែលចូលទៅលេងថា ទីតាំងអុីនធើណេតនេះមានយីហោប៉េ ប៉េណេត ស្ថិតនៅផ្ទះលេខ២២៩១ ផ្លូវជាតិ ... Read More »

បុរសម្នាក់ទៀតដែលបានបង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានឃុំខ្លួន

ភ្នំពេញ៖ បុរសម្នាក់ទៀតដែលបាន បង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុកត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបើកការស្រាវជ្រាវ ហើយ ឈានទៅដល់ការចាប់ខ្លួនក្រោយពេល បង្ហោះសារនេះបានមួយថ្ងៃ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៅរសៀលថ្ងៃទី២០ ខែកក្កដា ... Read More »

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ភ្នំពេញ ៖ ផ្លូវធំៗចំនួន១១ខ្សែ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញប្រកាស ចាត់វិធានការមុនគេរៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ ដោយសារ ពលរដ្ឋមួយចំនួនបានយកចំណីផ្លូវចិញ្ចើមផ្លូវ និងផ្លូវប្រកបរបរអាជីវកម្ម ។ ផ្លូវធំៗ ចំនួន ១១ខ្សែដែលសាលារាជធានីភ្នំពេញសម្រេចក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ឃួង ស្រេង ... Read More »

មេព្រៃស្ទាក់ចាប់រថយន្តបាឡែន១គ្រឿងដឹកឈើប្រណីតសង្ស័យបង្ហាញឲ្យរថយន្តផ្សេងបង់លុយ

ខេត្តស្ទឹងត្រែង ៖ កាមរីបាឡែនមួយ គ្រឿងដឹកឈើចេញពីស្រុកសៀមប៉ាង ត្រូវមេព្រៃចាប់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់មុខវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ មន្រ្តីជំនាញបាននិយាយថា រថយន្តខាងលើបានដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាងជាញឹកញាប់ ប៉ុន្តែមន្ត្រីមិនងាយតាម ... Read More »

បុរសមានជំងឺវិកលចរឹកម្នាក់ធ្លាក់ចូលទឺកប្រឡាយលង់ស្លាប់

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល និងឆោឡោ​ទាំងព្រឹកដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់លង់ទឺកប្រឡាយស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្លាប់ដោយសារលង់ទឺកមានឈ្មោះ ខៀវ ... Read More »

លោកចោរ២នាក់ដកកាំភ្លើងបាញ់គំរាមរត់គេចខ្លួនដោយសុវត្ថិភាពក្រោយកាច់កម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាកជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង បម្រុងជិះចេញ ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យយកមិនបានសម្រេចរត់ឡើងជិះម៉ូតូបក្ខពួកដែលឈប់ចាំ ហើយម្ចាស់រត់ដេញតាមនោះ ពួកចោរក៏ដកកាំភ្លើងគំរាមបាញ់ និងរត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ចាប់ហួយតាមបណ្តោយផ្លូវទន្លេមេគង្គ ... Read More »

នារីស្រស់ស្អាតបើកឡានទំនើបបុកដើមឈើ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់ទ្វាររថយន្តរួចអូសចេញមកខាងក្រៅរួចបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈនារីរូបនេះបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ក្នុងល្បឿនលឿនទាំងកណ្តាលយប់ រួចជ្រុលបុករះកន្លែងលក់ផ្កា និងដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចសួនលក់ដើមឈើ ... Read More »

ទំនាស់តាម Facebook នាំមិត្តភក្តិមកតាមរករឿងនិងធាក់ម៉ូតូផ្តួល

ភ្នំពេញ៖ ក្មេងស្រីៗឥឡូវពិតក្លាហានមែន គ្រាន់តែរឿងទំនាស់តាមFacebookនាំមិត្តភក្តិមកតាមរករឿង និងធាក់ម៉ូតូផ្តួលបណ្តាលឲ្យភាគីម្ខាងទៀត ដួលរងរបួសស្រាល ត្រូវសមត្ថកិច្ចហៅមកអប់រំនៅប៉ុស្តិ៍ភ្នំពេញថ្មី។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែរ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនឧកញ៉ា សុខ ហេង និងកូនចៅពីរនាក់មកតុលាការ

ភ្នំពេញ៖ ឧកញ៉ាសុខ ហេង និង កូនចៅពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងក្លែងឯកសារយកដីគេ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ជនសង្ស័យទាំង៣នាក់ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម១៩នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម១៩នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១កែងផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

ឡានដឹកអេដចាយបុកម៉ូតូស្លាប់ម្នាក់ និងជ្រុលចូលទៅក្នុងសាលាអន្តរជាតិបុកម៉ូតូថែម៣គ្រឿងទៀត

ខេត្តកណ្តាល៖ គ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា ប្រសិនបើអ្នកបញ្ជាយានយន្តគ្រប់ប្រភេទមិនយកចិត្តទុកដាក់ ប្រុងប្រយ័ត្នស្មារតីបើកបរឲ្យម៉ឺងម៉ាត់ទេនោះ ។ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់កំពុងបើកម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តដឹកអេតចាយបើកបុកម៉ូតូរបស់គាត់បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលចូលទៅសាលាអន្តរជាតិមួយកន្លែងបុកម៉ូតូចតស្ងៀមដួលរាប៣គ្រឿងបន្ថែមទៀត ។ ករណីនេះ សមត្ថកិច្ចបាននិងត្រួតពិនិត្យ ... Read More »

នាយករងសាលាបឋមសិក្សាវាលស្បូវ ករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីជាអនីតិជន

ភ្នំពេញៈ គ្រូបង្រៀនម្នាក់មានតួនាទីជានាយករងនៅសាលាបឋមសិក្សាវាលស្បូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបណ្តឹងរបស់អង្គការដែលចិញ្ចឹមក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់នៅក្នុងទីចាត់ការរបស់សាលា ។ ករណីឃាត់ខ្លួននាយករងសាលាទៅតាមបណ្តឹងរបស់អង្គការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់សមត្ថកិច្ចទទួលពាក្យបណ្តឺងហើយហៅជនសង្ស័យមកបំភ្លឺនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទើបឈានដល់ការឃាត់ខ្លួន ។ ជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជានាយករងសាលាបឋមសិក្សាវាលស្បូវ មានទីលំនៅភូមិស្វាយតាអុក ... Read More »

ស្រ្ដីម្នាក់បានស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ71 បង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់បើកកៀរម៉ូតូបណ្ដាលឲ្យដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅត្រង់ចំណុច ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ។ តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្ក គឺ ... Read More »

គាស់ចម្រឹងបង្អួចលួចម៉ូតូ២គ្រឿងបានសម្រេច

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿងសង្ស័យត្រូវចោរលួចគាស់ចម្រឹងដែកបង្អួចចូលលួចដោយសុវត្ថិភាព ។ សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះម៉ោង១ដល់៤ ទៀបភ្លឺ មានករណីចោរគាស់ចម្រឹងបង្អួច ចូលលួចយកម៉ូតូអស់២គ្រឿងដោយសុវត្ថិភាព ។ ម៉ូតូដែលបាត់នោះ មួយគ្រឿង ម៉ាក ... Read More »

ឡានដឹកកម្មកររោងចក្រក្រឡាប់របួសធ្ងន់ស្រាលជាង ២០ នាក់នៅស្រុកបាទី

ខេត្តតាកែវ ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបើកក្រឡាប់ខ្លួនឯង​បង្ករឲ្យរងរបួសធ្ងន់ និងស្រាលជាង២០នាក់ ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនេះ បានកើតឡើងខណៈមានអ្នកជិះទៅធ្វើការរោងចក្រពេញរថយន្តនៅវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៩,៥០ ក្នុងភូមិរូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។ ... Read More »

ធ្វើសកម្មភាពលួចយកថង់ខោអាវមួយស្បោងធំ ត្រូវម្ចាស់គេឃើញទាន់ចាប់ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងនគរបាលដែលប្រចាំការនៅក្នុងផ្សារធំថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចយកស្បោងខោអាវរបស់ជនរងគ្រោះមួយស្បោងធំ បានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ក៏ចាប់ក្របួចឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនចោរលួចខោអាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតូបលេខI.041 ស្ថិតក្នុងផ្សារធំថ្មី ... Read More »

រលកទន្លេបោកបក់ខ្លាំងពេកធ្វើឲ្យលោកប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ទប់តំណែងមិនបាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងលោកឧត្តមសេនីយ៍ទោ សត ណាពេញ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃត្រូវបានថ្នាក់លើសម្រេចផ្ទេរភារកិច្ចរបស់លោកទាំង២ទៅកាន់នាយក ដ្ឋានផ្សេងហើយ នេះបើយោងតាមប្រភពបានបង្ហើបឲ្យដឹងថា ពិធីផ្ទេរភារកិច្ចនេះនឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ... Read More »

បង្គោលភ្លើងនៅផ្សារទួលពង្រទុស្សេចរន្តភ្លើងក្នុងកាប៊ិនឆាបឆេះសន្ធោរសន្ធៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខណៈបង្គោលភ្លើងទុស្សេចរន្តភ្លើងក្នុងកាប៊ិនឆាបឆេះសន្ធោរសន្ធៅ ។ ករណីនេះបានកើតឡើងនៅចំណុចផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីបាញ់ទឹកអន្តរាគមន៍ រីឯប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុស្រុះស្រួលគ្នាមួយដៃមួយជើងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ភ្លើងអស់ជាច្រើនបំពង់ផងដែរ ... Read More »

អភិបាលខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាគ្នាប៉ុន្មានថ្ងៃនេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បីបញ្ជៀស និងបញ្ឍប់ការជនលិចដោយទឹកភ្លៀងនៅតំបន់នោះទាំងស្រុង ។ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ ដែលរស់នៅ ... Read More »

នគរបាលខេត្តបង្រ្កាបសង្វៀនមាន់នៅស្រុកក្រូចឆ្មាមានអ្នកឲ្យការណ៍ដឹងមុនមនុស្សរត់អស់

ខេត្តត្បូងឃ្មុំ ៖ សៃវៀនលេងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅភូមិអណ្តូងប្រក់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សម្មត្ថកិច្ចបានឲ្យដឹងថា ដោយសាររៀបចុះទៅបង្រ្កាបហើយបែកការណ៍ទើបអ្នកលេងរត់អស់ នៅសល់តែវត្ថុតាង។ ចំពោះវត្ថុតាងដកហូតបានរួមមានៈ ... Read More »