ខេត្តកណ្តាលៈ ជនរងគ្រោះជាម្ចាស់ទ្រព្យ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែទន្លាប់ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចឈើងម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះ ។ ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខ្ទមអ្នកតា ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ... Read More »
សន្តិសុខ
ប្រជាពលរដ្ឋចោទថាលោក ម៉ៅ មិនត្រឹមតែជីកយកអាចម៍ដីមានទំហំធំៗ និងមានជំរៅដល់ក្បាលប្រែតប៉ុណ្ណោះទេ ថែមទាំងដឹកដីបំផ្លាញផ្លូវមួយខ្សែនៅក្នុងសង្កាត់ក្របីរៀលរងការខូចខាតយ៉ាងដំណំ
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀលរិះគន់ លោកម៉ៅ ដែលដឹកដីលក់បណ្ដាលឲ្យខូចផ្លូវលំមួយខ្សែ ដោយពូកគាត់អះអាងថា បច្ចុប្បន្នផ្លូវនោះ រងការខូចខាតដោយសាររថយន្ដដឹកដីបើកឆ្លងកាត់ ធ្វើឱ្យពួកគេ ពិបាកធ្វើដំណើរ ទាំងនៅរដូវវស្សានិងរដូរប្រាំង ។ ប្រជាពលរដ្ឋរស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានប្រាប់នារសៀលថ្ងៃទី១៧ ... Read More »
រថយន្ត VIGO បែកកង់មុខហោះឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកម៉ូតូរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្តម៉ាក TOYOTA VIGO បើកបរដោយបុរសម្នាក់ ក្នុងលឿនគួរសមបានបែកកង់មុខផ្នែកខាងឆ្វេងរេពេញផ្លូវហោះឡើងសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅម្ខាងទៀតជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តយផ្លូវជាតិលេខ៦ ចំណុចមុខហាងនំបុ័ងផ្កាយមាស ក្រុមទី៦ ភូមិគៀនឃ្លាំង ... Read More »
អាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបនិងឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធគ្រឿងញៀននៅប្លុកបឹងកក់
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់និងដកហូតសារធាតុញៀនចំនួន១៩កញ្ចប់ ។ ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចប្លុកបឹងកក់ (ផ្លូវរថភ្លើង)សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »
បុរសវៀតណាមម្នាក់តខ្សែភ្លើងនៅតូបមុខផ្ទះមិនប្រយ័ត្នត្រូវចរន្តភ្លើងឆកស្លាប់
ខេត្តពោធិ៍សាត់៖ បុរសវៀតណាមម្នាក់តខ្សែភ្លើងនៅតូបមុខផ្ទះមិនប្រយ័ត្នត្រូវចរន្តភ្លើងឆកស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធជាជនខ្មែរ ។ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាចបានរាយការណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥និង៤០នាទីល្ងាច ស្ថិតនៅភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ មានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ ... Read More »
អនុវត្តន៍ដីកាតាមចាប់ខ្លួនករណីលួចឃាត់ខ្លួនបានជនសង្ស័យ៧នាក់ រួមនឹងថ្នាំញៀន
ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យចំនួន ៧ត្រូវកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនបានព្រមគ្នា កាលវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដែលជនសង្ស័យ៣នាក់ មានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងជនសង្ស័យចំនួន ... Read More »
សមត្ថកិច្ចនគរបាលឃាត់ខ្លួនចោរស្ទើរភ្លើងម្នាក់ដែលលួចម៉ូតូបញ្ជូនទៅតុលាការ
ខេត្តសៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រង៉ែ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយដង្គំ ចុះស្រាវជ្រាវករណីលួចម៉ូតូ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) យកមកសួរនាំនៅអធិការក្រុង ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ។ ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្កំ ... Read More »
រថយន្តហុីយ៉ាន់ដាយបើកបុកនិងកិនម៉ូតូអូសជាង៥០ម៉ែត្រ ខណៈម្ចាស់ម៉ូតូលោតចេញទាន់ពេល
ភ្នំពេញ៖ យុវជន២នាក់ដែលអង្គុយលើម៉ូតូចតនៅចិញ្ចើមផ្លូវ បានរត់បាតជើងសព្រាត ខណៈឃើញបើករថយន្តមួយគ្រឿងបានបើកយ៉ាងលឿន ហើយឡើងមកលើចិញ្ចើមផ្លូវតម្រង់មកបុកទាំងកំរោល រួមទាំងកិនម៉ូតូអូសជាង៥០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខធានាគារ អេសុីលីដា តាមបណ្ដោយផ្លូវ២១៧ ... Read More »
បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័របុកជាមួយម៉ូតូស្មាស់ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ បានបុកជាមួយម៉ូតូស្មាស់ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវ១៩៩ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ... Read More »
ម៉ូតូធុនធំម៉ាក់ Duke បុកគ្នាជាមួយម៉ូតូស្មាសវី បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់
ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូម៉ាក Duke និងស្មាសវី បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យកាលម៉ែត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីនាយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង ... Read More »
លុយជាង១០០០ដុល្លារទុកសងអង្គការ ចោរឆក់យកទៅបាត់បានត្រឹមយំស្តាយធាក់ននៀលដី
ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់ ពេលដែលឃើញស្ត្រីជាអ្នកលក់បន្លែនិងសាច់ម្នាក់ បានដេកធាក់ននៀលលើថ្នល់ ស្រែកទ្រហោយំ សោកស្តាយលុយ ជាង១០០០ដុល្លារ នៅក្នុងកាបូបហើយត្រូវជនសង្ស័យឆក់យកទៅបាត់ដោយគាត់រៀបរាប់ថា លុយទាំងនេះគាត់ ខំសន្សំដោយកម្លាំងញើសឈាមមិនហ៊ានហូបអីឆ្ងាញ់ទេទុកបង់ប្រាក់ខ្ចីអង្គការក្នុងថ្ងៃនេះ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង២០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ... Read More »
ចាប់បានជនដែលយកឈ្មោះអ្នកធំទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋដឹកអុស និងជំនៀរឈើហើយ
ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ កំលាំងកងរាជាអាវុធហត្ថស្រុកបារាយណ៍ ខ្លួនបុរស់ម្នាក់ ដែលល្បីខាងយកឈ្មោះអ្នកធំ ទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋ នៅតាមទីប្រជុំជន និងនៅតាមជនបទ ដែលប្រកបមុខរបរមិនសូវត្រូវច្បាប់។ ប្រជាពលរដ្ឋ ដែលកាប់ឈើ ឬដឹកឈើបន្តិចបន្តួច ដើម្បីចឹញ្ចឹមជីវិត ... Read More »
សន្តិសុខយាមរោងចក្រ LiNG YEAK(លីង យៀគ)លួចម៉ូតូសេរ៊ីទំនើបរបស់កម្មករអស់៥គ្រឿង
ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីសន្តិសុខយាមម៉ូតូក្នុងរោងចក្រ ទើបនឹងបានចូលធ្វើការ៤ថ្ងៃ ដោយឃើញឱកាសល្អ បានលួចម៉ូតូកម្មកររោងចក្រ អស់ចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់ កាលវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី ១៩ ខែកក្តដា ... Read More »
សហរដ្ឋអាមេរិកព្រួយបារម្ភពីការបង្កើតរដ្ឋសហព័ន្ធនៅតំបន់ភាគខាងកើអ៊ុយក្រែន
មេដឹកនាំតំបន់ Donetsk គ្រប់គ្រង ដោយក្រុមបះបោរទាមទារផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ដូចតំបន់គ្រីមៀ បានប្រកាស បង្កើតប្រទេសថ្មី មានឈ្មោះ( Malorossiya) (ប្រទេសរុស្ស៊ីបង្រួមតួច) នៅលើទឹក ដីអ៊ុយក្រែន។ កាលពីថ្ងៃទី១៨ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើក ... Read More »
អាជ្ញាធររាជធានីភ្នំពេញ កំណត់ យកផ្លូវធំ ចំនួន១១ មុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ មិនឲ្យមានអ្នកលក់ដូរ នៅលើចិញ្ចើមផ្លូវ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានកំណាត់យកផ្លូវធំៗ ចំនួន១១ ជាអាទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈ ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួន បាន រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ ។ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ... Read More »
ឃាត់ខ្លួនម្ចាស់ហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងបង្កប់សេវាបម្រើផ្លូវភេទម្នាក់រំដោះក្មេងស្រីអរិតិជន៥នាក់
ភ្នំពេញ: ស្ត្រីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន៥នាក់ជាអនីតិជន នៅហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញចុះឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា ហាងម៉ាស្សាមួយកន្លែងនេះបង្កប់សេវាផ្លូវភេទ ផងដែរ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងហាងរ៉ូសកាត់សក់បុរស ... Read More »
ឃ្មឹប ថាកូនប្រុសនៅពន្ធនាគារចង់ជួបនាយហុង ដា ជាឪពុក
ភ្នំពេញ៖ អស់រយៈពេលពីខែហើយដែលកូនប្រុសនាយហុង ដាត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធធនាគារព្រៃស បន្ទាប់ពីលើកដៃសម្លាប់ប្រពន្ធក្រោយរបស់នាយហុងដា។ កូនប្រុសរូបនេះបានផ្ញើសារតាមនាងឃ្មឹបជាម្តាយថាចង់ជួបមុខឪពុក គ្រាដែលនាងចូលទៅសួរសុខទុក្ខកូននៅពន្ធធនាគារ។ អ្នកនាងរ៉េន សុធារីហៅឃ្មឹបបានបង្ហាញវត្តមានក្នុងការលេងកំប្លែង និងថតភាពយន្តមួយចំនួន។ កម្រៃដែលទទួលបាននាងបានបន្តចិញ្ចឹមជីវិតនៅទីក្រុង និងសន្សំលុយកាក់ខ្លះទិញស្បៀងសម្រប់កូនប្រុសនៅមន្ទីរឃុំឃាំង។ តារាកំប្លែងរូបនេះបាននិយាយថា នាងបានចូលទៅសួរសុខទុក្ខកូនប្រុសនៅក្នុងពន្ធនាគារប្រមាណ៤ដងមកហើយគឺ២សប្តាហ៍នាងទៅម្តង។ នាងថា ... Read More »
រថយន្តសាំងយ៉ុង ពណ៌សពីរគ្រឿងដឹកឈើប្រណីតប្រភេទ កកោះច្រើនដុំ ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងប៉េអឹម ស្នាក់ការ(៧១០ ) ចុះបង្ក្រាប
ខេត្តក្រចេះ ៖ រថយន្តសាំងយ៉ុង ពណ៌សពីរគ្រឿងដឹកឈើប្រណីតប្រភេទ (កកោះ)ជាច្រើនដុំនឹងសន្លឹកត្រូវបានកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងPM ស្នាក់ការ(៧១០ ) ចុះបង្ក្រាបនឹងរឹបអូសឈើរាប់រយកំណាត់ និងរថយន្តពីរគ្រឿង នៅចំណុចចំការកៅស៊ូ (ក្រុមហ៊ុនដុងណាយ) ផ្លូវចូលភ្នំខៀវ ឋិតក្នុងភូមិអូរកណ្តៀ ... Read More »
ប្រធានការិយាល័យរៀបចំដែនដីស្រុកកំពង់ត្រាចសារភាពថាបានទទួលលុយពីប្រជាពលរដ្ឋសម្រាប់រត់ការប្លង់ដី
ខេត្តកំពត៖ ប្រធានការិយាល័យរៀប ចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុក កំពង់ត្រាច ខេត្តកំពតកាលពីពេលថ្មីៗនេះបានថ្លែងសារភាពថា ខ្លួនពិតជាបានទទួល លុយពីប្រជាពលរដ្ឋសម្រាប់រត់ការឯកសារ ប្លង់ដីនិងប្ដូរប្រភេទដីប្រាកដមែន។ លោក កៅ ចាន់ផាន់ណារិទ្ធ ប្រធាន ការិយាល័យរៀបចំដែនដី ... Read More »
បង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លីម ... Read More »
នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសចោរកម្ម
ខេត្តព្រះសីហនុ៖ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសចោរកម្ម កាលពីវេលាម៉ោង22និង30នាទី ថ្ងៃទី19 ខែកក្កដា ឆ្នាំ2017 ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ អធិការនគរបាលក្រុងព្រះសីហនុរៀបរាប់ពីដំណើររឿងថា កាលពីម៉ោង20និង30នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ2017 នៅក្នុងបន្ទប់ផ្ទះសំណាក់ត្បូងពេជ្រក្រុមទី12 ភូមិ3 ... Read More »
នារីម៉ាស្សា-កោសជប់ និងសង្ស័យបម្រើសេវាផ្លូវភេទក្រោម យីហោ 6666 ត្រូវកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សចុះបង្រ្កាប
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក បានចុះសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រោមកិច្ចសម្របសម្រួលរបស់លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »
សភាស៊ើបសួរសាលាឧទ្ធរណ៍ សវនាការរឿងក្ដីអតីតសង្ឃ ហន សុផាន្នី
ភ្នំពេញ៖សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ នឹងបើកសវនាការរឿងក្ដីអតីតសង្ឃ ហន សុផាន្នី ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី ។ អតីតសង្ឃ ... Read More »
តម្រួតថៃបង្រ្កាបរថយន្តថៃ៣គ្រឿងដឹកផ្ទុកអាវុធធុនធ្ងន់ខុសច្បាប់នៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖ កាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន បានរងការចាប់នៅក្នុងខេត្តស្រះកែវដែលជាប់ នឹងព្រំដែននៃប្រទេសកម្ពុជា។ កាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត ទាំងនោះ បានដឹកជញ្ជូនតាមរថយន្ត៣ គ្រឿង។ សេចក្តីរាយការណ៍ពីក្រុមតម្រួតថៃដែលចាប់បានអាវុធទាំងនេះ បានថ្លែងថាជន សង្ស័យជាតិថៃបាន ឆ្លើយសារភាពថា ... Read More »
មើលថែកូនស្រីគេអាយុ១២ខែ២០ថ្ងៃបណ្តាលឲ្យដាច់ទ្វារមាសហូរឈាម ជាប់ចោទចាប់រំលោភ
ភ្នំពេញ៖ ជារឿងមួយស្ទើរមិនគួរឲ្យជឿដ្បិតកាលពីវេលា ម៉ោង៨និង១៥ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្មេងស្រីម្នាក់ដែលកើតមកមានអាយុត្រឹម១២ខែ២០ថ្ងៃត្រូវបានម្តាយ ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឱ្យជួយរកយុត្តិធម៌ដល់កូនស្រីគាត់ បន្ទាប់ពីសង្ស័យថា ប្ដីរបស់អ្នកមើលថែកូន(ក្មេងរងគ្រោះ) ចាប់រំលោភកូនស្រីម្នាក់នេះរហូតមានឈាមហូរចេញពីទ្វារមាស ។ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចបានហៅប្តីប្រពន្ធពីរនាក់ជាអ្នកមើលថែកូនឲ្យគេនោះយកទៅសាកសួរដែលមានឈ្មោះ ... Read More »
សមត្ថកិច្ចនគបាលខេត្តឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ពាក់ព័ន្ធល្បែងស៊ីសង បៀរ និង កន្ទុយលេខ
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគបាលខេត្ត ចុះបង្ក្រាបទីតាំងល្បែងស៊ីសង បៀរ ,កត់កន្ទុយលេខ(ឆ្នោត) រហូតឃាតខ្លួន មនុស្សប្រុស ស្រី ទាំង៩នៅ ៣ ទីតាំងផ្សេងគ្នា ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០១៧ ... Read More »
ប្រជាពលរដ្ឋ២១២នាក់ស្នើឱ្យតំណាងស្ត្រអន្តរាគម៍សុំដោះលែងប្រធានការិយាល័យមណ្ឌលកែប្រែដែលនៅជាប់ឃុំឱ្យនៅក្រៅឃុំ
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន២១២នាក់ រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូជុំ បានលើកគ្នាមកតវ៉ានៅមណ្ឌលតំណាងរាស្ដ្រខេត្ត ស្នើសុំជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប ដែលបានតុលាការចាប់ខ្លួនការពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពីរួមគំនិតដោះលែងអ្នកទោសចេញពីពន្ធនាគារភ្នំស្វាយ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ... Read More »
បុរសសង្ស័យមានសតិមិនល្អព្រមទាំងស្រវឹងខួបធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់
ខេត្តស្វាយរៀង ៖ បុរសសង្ស័យមានសតិមិនល្អព្រមទាំងស្រវឹងខួបម្នាក់ ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារប្រទះឃើញនិងឆោឡោយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានខណះប្រទះ ស្លាប់ក្នុងប្រឡាយទឺក។ ហេតុការណ៏ប្រទះឃើញសាកសពនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិត ក្នុងភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះទឹត សារ៉ត ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់
ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ គួរអោយរន្ធត់រវាងម៉ូតូ និងម៉ូតូបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៤និង៤៥នាទីរៀល ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងដៀរលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា ... Read More »
សមត្ថកិច្ចបញ្ជូនក្រុមជនល្មើសផ្សេងៗ១៤នាក់ទៅតុលាការ ក្រោយបង្ក្រាបបានកន្លងមក
ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ជូនក្រុមជនល្មើសច្បាប់ប្រមាណជា១៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ផង ទៅតុលាការ ដែលមានជាប់ពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញៀន និងហឹង្សា(វាយបំផ្លិចបំផ្លាញទព្យសម្បត្តិអ្នកដទៃ)នៅម៉ោង៩នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះក្រោយពីឃាត់សាកសួរបណ្តោះអាសន្នរួចមកជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ។ ក្រុមជនជាប់ចោទល្មើសច្បាប់ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ១៤នាក់ខាងលើនោះ បទល្មើសគ្រឿងញៀនចំនួន១១នាក់(ឃាត់កាលពីថ្ងទី១៥និង១៦ខែកក្កដា នៅសង្កាត់ឃ្មួញ) និងអំពើហឹង្សា៣នាក់(ឃាត់កាលពីថ្ងៃទី១៣ ... Read More »