ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនវាក់អើនឹងរថយន្ត ដែលកំពុងចតនៅលើដងផ្លូវហើយបួងចង្កូតបម្រុងជែងត្រូវរថយន្តយីឌុបបុកពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងបណ្តាលឲ្យរងរបួសធ្ងន់តៃកុងម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ទុលមុខ ... Read More »
សន្តិសុខ
កូនតុងទីនច្រើននាក់ ផ្ទុះកំហឹងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ចោទថាតុលាការពុករលួយ
ភ្នំពេញ៖ កូនតុងទីនជាច្រើននាក់ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ទុះកំហឹង ស្រែកឡូឡា ថែមទាំងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា តុលាការពុករលួយ រឿងដោះលែងស្ត្រីម្នាក់ដែលឆបោកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។ ស្ត្រីឈ្មោះ ម៉េង សុខហៀង ... Read More »
បំបែកសំណុំរឿងបាញ់ប្លន់អ្នករត់តាក់ស៊ីយកសាកសពទម្លាក់ចោលនៅកំពង់ឆ្នាំងហើយ
ខេត្តកំពង់ឆ្នាំង៖ ក្រុមជនដៃដល់ក្នុងការបាញ់សម្លាប់ប្លន់យករថយន្តតូយូតា ហាឡិនឌ័រ ត្រូវបានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់ ចាប់ឃាត់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។ ... Read More »
សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវក្មេងៗរកខ្យងក្ដាមប្រទះឃើញក្នុងប្រឡាយទឹកហើមស្អុយរលួយ
ភ្នំពេញ៖ ក្មេងៗទៅរកចាប់ខ្យងក្ដាមបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងអូរវាលស្រែមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាកសពបុរសម្នាក់ខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ហើយតាមការប៉ាន់ស្មានមាន អាយុប្រហែល៥០ឆ្នាំ និងមានសភាពហើមស្អុយមើលលែងចង់ស្គាល់ទៅហើយ ដែលសង្ស័យថាបានស្លាប់ ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន៤កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យទី១ ឈ្មោះ សែម កក្កដា ... Read More »
ជិះម៉ូតូបញ្ច្រាសទិស រថយន្តធុនត្រាចាប់ហ្រាំងមិនទានបុកស្លាប់នៅកន្លែងកើតហេតុ
ភ្នំពេញ: បុរសម្នាក់បានបាត់បងជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តធុនត្រានិងម៉ូតូ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចមណ្ឌលសុខភាពសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ... Read More »
រថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹងក្រឡាប់ពីរបីត្រឡប់របួសធ្ងន់៣នាក់
ភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ខណៈត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪ បើកយ៉ាងលឿនប្រញាប់ទៅយកអ្នកជំងឺ ក៏ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹង បណ្តាលក្រឡាប់ពីរបីត្រឡប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ... Read More »
រថយន្តឡិចស៊ីសបើកប្រយ័ត្ន ជ្រុលទៅបុករះ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងលឿនដល់ផ្លូវបំបែកជា៤មិនប្រុងប្រយត្ន័ជ្រុលទៅបុករះ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំង៣គ្រឿង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២០៥ កែងនឹងផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »
ប្តីមុនហៅប្តីក្រោយមកផ្តាំផ្ញើឲ្យជួយមើលថែកូនផង បែរជាព្រួតគ្នាវាយខៀវភ្នែក បែកក្បាល
ខេត្តកណ្តាល៖ បុរសជាប្តីដើមម្នាក់បានរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួន បន្ទាប់ពីផ្ទុះហិង្សាដាក់គ្នា ក្នុងរឿងជជែកគ្នាជាមួយប្តីក្រោយរបស់ប្រពន្ធ ដើម្បីផ្តាំផ្ញើជួយមើលថែកូនផង ក៏កើតហិង្សាតែម្តង ។ អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យទី១ ឈ្មោះសែម កក្កដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ... Read More »
ប្រជាពលរដ្ឋសំណូមពរទៅ លោកស្នងការ បែន រត្ន័ គួមានវិធានការចំពោះមេឆ្នោតវៀតណាម ឈ្មោះ ហេង លក់មាន់នៅផ្សារទន្លេបិទផង!
ខេត្តត្បូងឃ្មុំ: ឈ្មោះ ហេង លក់មាន់ត្រូវបានអ្នករស់នៅខាងកើតទន្លេមេគង្គ(ផ្សារទន្លេបិទ)ដឹងគ្រប់គ្នាថា ជាមេឆ្នោត វៀតណាមដ៏សកម្មនិងធំម្នាក់ បន្ទាប់ពីមេឆ្នោតដ៏ធំជាងគេ ឈ្មោះ ពា សមុទ្រហៅយក្ស នៅជិតប៉ុស្ត៍រដ្ឋបាលទន្លេបិទក្នុងឃុំទន្លេបិទ ស្រុក_ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងនិងកោតសរសើមេឆ្នោតខាងលើថា ពិតជាមានវាសនាខ្ពស់ល្អត្រចះត្រចង់មែនព្រោះមិនដែលឃើញសម្មត្ថកិច្ចនគរបាលបុស្ត៍ទន្លេរបិទ ឬនគរបាលស្រុក_ខេត្ត ... Read More »
ក្រុមហ៊ុនរបស់ចិនថ្មីមួយទៀត ក្នុងខេត្តព្រះសីហនុសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចររកឃើញនាំស្រាបៀរ២ប្រភេទភេទខុសច្បាប់កម្មសិទ្ធិបញ្ញា
ខេត្តព្រះសីហនុ៖ ស្រាបៀរ Corona ចំនួន200កេស និងស្រាបៀរbudweiser (បាត់វាយហ្សឺ )ចំនួន 90កេះ ដែលក្រុមហ៊ុនចិនមួយទើបលួចនាំចូលគេចពន្ធ ខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Attwood ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ... Read More »
បុរសម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុកសត្វគោដើរឆ្លងផ្លូវ
ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅ កន្លែងកើតហេតុ បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយបុក សត្វគោដើរឆ្លងផ្លូវ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ... Read More »
បង្ក្រាបទីតាំងជនជាតិចិនបើកលេងល្បែងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត
ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ត្រីយ៍ ហ៊ុន សុរិទ្ធី ស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តព្រះសីហនុដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជនជាតិចិនបើកលេងល្បែងខុសច្បាប់តាមប្រព័ន្ធអិុនធើណេត (GAM ONLINE )។ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ស្នងការ រងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ... Read More »
រថយន្តកុងតឺន័រកិនខ្លួនយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងបណ្ដាលឲ្យយុវជនប្រុសស្រី២នាក់របួសធ្ងន់
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធុត់មួយ បានកើតឡើងនៅតាមបណ្ដោយផ្លូវវេងស្រេង ព្រោះតែយុវជនម្នាក់ ត្រូវបានរថយន្តកុងតឺន័រកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង និងមានប្រុស ស្រី២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលរថយន្តកុងតឺន័របើកបុករថយន្តហាយឡែនឌ័ររងការខូចខាតនិងមិនទាន់អស់ល្បឿន មកកិនជនរងគ្រោះ រួមទាំងខ្ទេចម៉ូតូ១គ្រឿងផងដែរ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ... Read More »
ជ្រូកព្រៃឆ្កិះទៀតហើយរងរបួសធ្ងន់ម្នាក់នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេល បន្ទាប់ពីត្រូវសត្វជ្រូកព្រៃឆ្កិះធ្លាយពោះ និងរបួសជើងខាងឆ្វេងគួរឲ្យញាក់សាច់នោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខ្នងស្រល់ ភូមិវាលវង់ ឃុំរកាត ស្រុកវាលវែង ខេត្តពោធិ៍សាត់ ... Read More »
ប្ដីហៅប្រពន្ធយកមាសទៅលក់ទិញរថយន្ត ស្រាប់តែរត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះសង្ស័យចាយលុយអស់
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារចោមរោមមើល និងនាំគ្នាជួយសង្គ្រោះជីវិត ប៉ុន្តែយឹតពេលទៅហើយ ខណៈដែលបុរសជាប្ដីបានឲ្យប្រពន្ធយកមាសទៅលក់ដើម្បីទិញរថយន្តឲ្យទាន់សម័យនឹងគេ ស្រាប់តែមិនដឹងគិតយ៉ាងម៉េច រត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះទៅវិញ សង្ស័យចាយលុយអស់។ ហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ ... Read More »
បង្រ្កាបគ្រឿងញៀនជនសង្ស័យតដៃ សមត្ថកិច្ចម្នាក់របួសស្រាលនៅស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង ៖ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅស្រុកបរិបូរណ៍ ជនសសង្ស័យម្នាក់ ម្នាក់បានតដៃ បណ្តាលឲ្យសមត្ថកិច្ចម្នាក់ដែលស្ថិតក្នុងប្រតិបត្តិការនេះបានរងរបួសដៃ ក្នុងពេលដែលចូលទៅចាប់ជនសង្ស័យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលានម៉ោ១១និង១៥នាទី នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧នៅភូមិជើងខ្នារឃុំពន្លៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »
ផ្ទុះកំប៉ុងហ្គាស ធ្វើឲ្យមនុស្សប្រុស ស្រី២នាក់ប្ដី ប្រពន្ធរងរបួសធ្ងន់ស្រាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក
ប៉ោយប៉ែតៈ មនុស្ស ប្រុស ស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្រាលដោយសារផ្ទុះកំប៉ុងហ្គាស កាលពីវេលាម៉ោង១និង៣៥រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ... Read More »
គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកត្រី នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកត្រី នៅខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរក្សាទុកឬជួញដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួននៅផ្ទះជួលមួយកន្លែង ក្នុងករណីរក្សាទុក ឬជួញដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ចេស ក្រុងបាវិត។ បើតាមកងរាអាវុធហត្ថខេត្ត ... Read More »
ដល់អាយុត្រូវស្លាប់! គេកាប់ដើមប្រេងខ្យល់ឯណោះសោះ បែរជាបាក់រលំដួលលើខ្សែភ្លើងទាក់កស្ត្រីម្នាក់កំពុងជិះម៉ូតូដួលបោកក្បាលស្លាប់
ខេត្តស្វាយរៀងៈ មានហេតុការណ៏កំរនិងកើតមានឡើងដោយចៃដន្យបំផុត ខណៈបុរសម្នាក់បានកាប់ដើមប្រេងខ្យល់ ហើយដួលលើខ្សែភ្លើង ស្របពេលនោះ ស្រាប់តែមានស្ត្រីម្នាក់កំពុងជិះម៉ូតូមកដល់ ក៏ទាក់កនឹងខ្សែភ្លើងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ហើយត្រូវបានស្លាប់មកដល់មន្ទីរពេទ្យ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវជាតិលេខ១ ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ... Read More »
ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន
ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ... Read More »
បុរសម្នាក់យកកាំបិតវះពោះខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ព្រោះតែគ្រឿងញៀន
ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម ដោយដោយយកកាំបិតមកវះពោះខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១និង០០នាទី នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២០ ផ្លុវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »
កុមារាអាយុ៤ឆ្នាំម្នាក់ដើរវង្វេងផ្ទះត្រូវអភិបាលខណ្ឌពីររូប និងលោក ជុំ កុសល ជួយយកទៅមន្ទីរពេទ្យ
ភ្នំពេញ ៖ កុមារាអាយុ ៤ឆ្នាំម្នាក់ ដើរវង្វេងផ្ទះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ យកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទឹកថ្លា ត្រូវបានលោកអភិបាលខណ្ឌពីរូបនិងឯកឧត្តមមួយរូបជួយយកទៅព្យាបាលនៅគ្លីនិកឯកជន ទើបឪពុកម្តាយទៅរកឃើញ។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិទឹកថ្លា ... Read More »
ចៅក្រមបន្តសាកសួរបុរសបង្កគ្រោះថ្នាក់ស្លាប់៣នាក់ និងរបួស៥នាក់ នៅមហាវិថីមុនីវង្ស
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្តសាកសួរបុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស៣នាក់និង៥នាក់រងរបួសធ្ងន់ស្រាល នៅមហាវិថីមុនីវង្ស ។ ទោះបីយ៉ាងណា លទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងនោះទេ ។ ... Read More »
រថយន្តបែនដឹកបើកក្រឡាប់ចូលទឹកប្រឡាយផ្ងារជើងចាក់ខ្សាច់
ភ្នំពេញ៖ រថយន្តដឹកខ្សាច់១គ្រឿង បានក្រឡាប់ផ្ងារជើងចាក់ខ្សាច់ចោល ខណៈកំពុងបើកបរតាមផ្លូវខ្នងប្រឡាយសុខៗ ស្រាប់តែស្រុតបាក់ដីមាត់ប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើគេបានឃើញប្រភេទរថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ3D.9766បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយបានដឹកខ្សាច់ពេញក្នុងទ្រុងផងដែរ ... Read More »
ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជិះលឿនជ្រុលបុកហ្វូងសត្វគោករបួស
ភ្នំពេញ៖ សត្វគោមួយហ្វូងបានរត់ឆ្លងផ្លូវ ត្រូវបុរស២នាក់ជិះម៉ូតូរ៉ឺម៉កកង់បី និងម្នាក់ទៀតជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកបណ្តាលអោយរងរបួសទាំង២នាក់និងម៉ូតូកង់បីក្រឡាប់ ចំណែកគោ១ក្បាល ក៏បានដួលងើបមិនរួចផងដែរ។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹម កប់ស្រូវ ស្ថិតនៅក្នុងភូមិចែងម៉ែង ... Read More »
អតីតមេទ័ពថៃជាប់គុប២៧ឆ្នាំពីបទជួញដូរមនុស្ស
អតីតមេទ័ពថៃត្រូវបានកាត់ទោសជាប់ពន្ធនាគារ ដល់ទៅ២៧ឆ្នាំពីបទជួញដូរមនុស្ស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយការជួញដូរនោះជាប់ពាក់ព័ន្ធទាំងនយោបាយ យោធា និងប៉ូលិសថៃ។ សារព័ត៌មាន Bangkok Post បានផ្សាយថា អតីតមេទ័ព ថៃ លោក ManasKongpaenស្ថិតនៅក្នុងចំណោម មន្ត្រីយោធា ... Read More »
លួចម៉ូតូគេចខ្លួន១២ឆ្នាំ ទើបចូលស្រុកវិញ សមត្ថកិច្ចចាប់ញាត់គុកដដែល
ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាបចុះ អនុវត្តដីកា ចាប់ខ្លួនលេខ៖ ២១៩៦/២០១១ ចេញដោយលោក ជី សុខ ចៅ ក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប ពីបទអំពើលួចម៉ូតូកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ... Read More »