ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកទេសរដ្មមន្រ្តី អូស្មាន ហាស្សាន់៖ មកដល់ពេលនេះពិធីបុណ្យហាជ្ជឆ្នាំនេះ នៅមិនទាន់សន្មត់ថា អាចត្រូវបានអនុញ្ញាតអោយប្រារព្ធធម្មតាឡើងវិញឬផ្អាកនោះទេ

ភ្នំពេញ៖  លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ” ពិធីបុណ្យហាជ្ជរបស់សាសនិកអ៊ិស្លាមទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអ៊ូឌីត អំឡុងប្រមាណ ៣ខែក្រោយនេះ មកដល់ ពេលនេះ នៅពុំទាន់ប្រាកដថា ... Read More »

អូស្ត្រាលីនិងញូវហ្សឺឡែន សហការបើកព្រំដែនប្រទេសទាំងពីរក្រោយកូវីដ១៩

ព្រំដែនអូស្ត្រាលីនិងញូវហ្សេឡែន បានបិទ ទាំងស្រុង អស់រយៈពេលជាងមួយខែកន្លងមកហើយ ដោយហាមប្រាមពលរដ្ឋនៅក្នុងប្រទេសទាំងពីរមិនឱ្យធ្វើដំណើរចុះឡើងឡើយ ក៏ដូចជាដាក់ឲ្យនៅដាច់ដោយឡែកចំពោះជនបរទេស ដែលចូលមកប្រទេសទាំងពីរ ។ នៅថ្ងៃទី៥ខែឧសភានេះ អូស្ត្រាលី និងញូវហ្សេឡែន បានសម្រេចបើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ខ្លាចកូវីដ-១៩ ... Read More »

ក្នុងថ្ងៃនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៦៤នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទូទាំងប្រទេស

ភ្នំពេញ​៖ ​​ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​បាន​បង្ក្រាប​ ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​ចំនួន​៣៦​ករណី​ ឃាត់​ ៦៤​នាក់​ ... Read More »

ក្រុមចារកិច្ច Five Eyesថាវីរុសកូវីដកើតចេញពីធម្មជាតិ

ពិភពលោក៖ ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា វីរុសកូវីដ-១៩ បានកើតចេញពីមន្ទីរពិសោធន៍របស់ចិន ។ ប៉ុន្តែនៅពេលនេះ តាមលទ្ធផលស្រាវជ្រាវ ចារកិច្ច ៥ផ្សេងគ្នារបស់ក្រុមចារកិច្ចមកពី៥ប្រទេស ដែលហៅកាត់ថា Five ... Read More »

ក្រោយពលរដ្ឋសម្រុកទិញស្រា រដ្ឋាភិបាលទីក្រុងញូវដេលីដំឡើងពន្ធស្រាដល់ទៅ៧០ភាគរយ

ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលទីក្រុងញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃទី៥ខែឧសភានេះ បានប្រកាសដំឡើងពន្ធលើស្រាគ្រប់ប្រភេទដល់ទៅ៧០ភាគរយ ក្រោយពេលមានពលរដ្ឋជាច្រើនបានសម្រុកទៅទិញស្រា ក្រោយបញ្ចប់ច្បាប់បម្រាមគោចរ ។ សកម្មភាពខាងលើគឺដើម្បីកាត់បន្ថយពលរដ្ឋប្រមូលផ្តុំគ្នាទិញស្រា និងផឹកស៊ីជុំគ្នាខ្លាចឆ្លងកូវីដ-១៩កាន់តែច្រើន។ ប្រាក់ចំណូលពីការដំឡើងពន្ធ៧០ភាគរយលើស្រា នឹងជួយដល់រដ្ឋចំនួន៣៦រដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែកូវីដ-១៩។ លោក Arvind Kejriwal ... Read More »

ផ្ទះយីហោមជ្ឈមណ្ឌល វ៉ាណេស្សា ឯកទេស សុខភាព និងសម្រស់ ដែលលក់ទឹកជែលលាងដៃ ត្រូវនគរបាលចុះបង្ក្រាបដោយមានការលាក់បាំងអ្នកសារព័ត៌មាន

ភ្នំពេញ៖  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ  សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌ៧មករា  ចុះបង្ក្រាបទីតាំងលក់ទឹកជែលលាងដៃ នៅទីតាំងយីហោ មជ្ឈមណ្ឌល វ៉ាណេស្សា ឯកទេស សុខភាព និងសម្រស់ ដោយមានការលាក់បាំង ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណថ្វាយ ហ្លួងម៉ែដែលបានសណ្តោសប្រណីនិងការស្រឡាញ់រាប់អានផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ម្តាយក្មេករបស់សម្តេច

ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា៖ ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ ម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមាន ឯករាជ្យ។ សម្តេចថ្លែងថា៖ ... Read More »

Update ៖ បុត្រច្បងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា

ភ្នំពេញ៖ នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ... Read More »

បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត កោរសក់បួសមុខភ្លើង

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ... Read More »

Breaking News ៖ រសៀល លោក កឹម សុខា ដឹកនាំសមាជិក ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ... Read More »

អាជ្ញាធរស្រុកសណ្ដាន់ចុះដោះស្រាយបញ្ហាអគ្គិសនីជូនពលរដ្នដែលជួបបញ្ហាតម្លៃភ្លើងឡើងថ្លៃ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ន២ភូមិក្នុុងឃុំ មានរិទ្ធ ស្រុកសណ្ថាន់ បាននាំគ្នាតវ៉ារឿងការប្រើប្រាស់បណ្តាញអគ្គិសនី ឯកជន នៅឃុំ មានរិទ្ធ លើបញ្ហាភាពមិនប្រក្រតី នៃការឡើងគីឡូវ៉ាត់ដើរលឿន ក្នុងខែមេសា ក៏ដូចជា តម្លៃអគ្គិសនីខ្ពស់ (2900៛ /kWh) ... Read More »

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងនគរបាលជាតិ បើកកិច្ចប្រជុំបង្កើតក្រុមការងារប្រព័ន្ធ Hotline​

ភ្នំពេញ ៖​ នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​រៀបចំ​កិច្ចប្រជុំ​ ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ប្រព័ន្ធ​ Hotline​ ប្រយោជន៍ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ។​ ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់នេះបានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​អធិបតីភាព​ ... Read More »

យកគ្រាប់បេ មកដំលើឈើ ផ្ទុះស្លាប់ម្នាក់ របួស៣នាក់ពេលដើររកផ្សិតប៉ក់នៅចំណុចអូរជ្រៅ

ខេត្តបាត់ដំបង៖ ពលរដ្ឋ៤នាក់ បានដើររកផ្សិតប៉ក់នៅចំនុចអូរជ្រៅ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក៏បានប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់ ។ អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ... Read More »

ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់ នៅប្រាសាទកណ្តាលស្រះស្រង់

ខេត្តសៀមរាប៖ ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយ លោកគឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស ... Read More »

ក្រុមហ៊ុន Facebook! ទោះវិបត្តិ​ COVID-19 ផ្ទុះឡើងខ្លាំង មនុស្សនៅតែក្នុងផ្ទះ ចំណាយពេលលេងច្រើនពិតមែន ប៉ុន្តែបែរជាចំណេញតិច

អន្តរជាតិ៖ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល នៃជំងឺCOVID-19 មនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ដោយចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គមច្រើនក៏ដោយ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថាFacebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។ កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថាមានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៣ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger ឬ WhatsApp ។ វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែបើនិយាយថាតើ Facebook បានកើនចំណូលឬអត់? ពិតណាស់គឺមិនបានកើនឡើងនោះទេ។ សូមជម្រាបថា ក្នុងត្រីមាសដំបូង Facebook កើនចំណូល ១៨%​ បានហួសពីការរំពឹងទុក ប៉ុន្តែមេក្រុមហ៊ុននេះបាននិយាយថា​ វាមានការធ្លាក់ចុះខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។​ ទោះជាប៉ុន្មានរយៈដែលមានការបិទទ្វារនេះ​ មានការកើនឡើងចំនួនអ្នកលេងក៏ដោយ ប៉ុន្តែពួកគេមិនសូវទទួលបានចំណូលពីផ្សាយពាណិជ្ជកម្មនោះទេ​​ ជាពិសេសគឺក្នុងខែមេសាតែម្ដង។ ភាគច្រើននៃអ្នកជាវការផ្សាយពាណិជ្ជកម្ម​ គឺបានផ្អាកទៅតាមការបិទទ្វារសេដ្ឋកិច្ចទាំងនោះ។ លោក Mark Zuckerberg​ ក៏ទទួលស្គាលពីភាពមិនច្បាស់លាស់ក្នុងអំឡុងពេលនេះដែរ ប៉ុន្តែបញ្ហានេះមិនមានតែ Facebook នោះទេ​ពោលគឺ Twitter, Google និងស្ទើរតែគ្រប់ក្រុមហ៊ុនផ្សេងទៀតដែលប្រភពចំណូលសំខាន់មកពីការផ្សាយពាណិជ្ជកម្មឌីជីថល កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នាទាំងអស់៕ដោយ៖ស តារា Read More »

ជនសង្ស័យ២ក្រុមវាយគ្នាម្ខាងដេកពេទ្យម្ខាងជាប់ខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេព្រួតគ្នាវាយកាប់ចាក់ទៅលើគូបដិបក្ខបណ្តាលអោយរបួសធ្ងន់ ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរសង្គ្រោះបន្ទាន់​ ដោយសារគំនុំទាស់ពាក្យសំដីគ្នា ស្ថិតតាមផ្លូវបេតុង​ ភូមិរនះ​ សង្កាត់កោះដាច់ ​ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឡើងនៅថ្ងៃទី៤ឧសភា២០២០ យកមកសាកសួរ​ ... Read More »

បើកបរមិនប្រុងប្រយ័ត្ន ធ្វើឲ្យទៅបុកនឹងសត្វក្របី ស្លាប់ម្នាក់របួសធ្ងន់២នាក់

ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងយុវជន២នាក់ទៀត បានរងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនទៅបុកនឹងសត្វក្របី ដែលកំពុងដើរឆ្លងផ្លូវពេលយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២០ ស្ថិតនៅលើដងផ្លូវជាតិលេខ៩ ចំណុចអូរផ្អៀង ក្នុងភូមិថាឡា ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ... Read More »

ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះ ប្រពន្ធថាប្តីធ្លាប់មានជំងឺសរសៃប្រសាទ

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់ដោយចងកធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នៅ ភូមិអូរត្រាច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ក្រោយទទួលបានដំណឹងករណីនេះភ្លាម កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងគ្រូពេទ្យ អមតុលាការបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ៖ ... Read More »

ថ្នាំព្យាបាលជំងឺ Ebola ត្រូវបានសិង្ហបុរីសម្រេចយកមក សាកល្បង ព្យាបាលលើអ្នកជំងឺ COVID-19

សិង្ហបុរី៖ ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំទីបំផុតក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសសិង្ហបុរី ពេលនេះកំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអុីបូឡា (Ebola) យកទៅព្យាបាលលើអ្នកជំងឺCOVID-19 ។ លោក ហ្សន វ៉ាសូ (Shawn ... Read More »

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុងការ​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

ឥណ្ឌូណេស៊ី៖ ស្រប​ពេលដែល​អ្នក​ឆ្លង​មាន​ចំនួន​លើសពី​៣,៥​លាន​ករណីនិង​ស្លាប់​ច្រើនជាង​២៥​ម៉ឺន​នាក់ ហើយ​ថ្នាំ​ព្យាបាល​រក​មិនទាន់​ឃើញ​នោះ ។លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ នៅ​ថ្ងៃទី​៤ ខែឧសភា បាន​អំពាវនាវ​ឲ្យ​មាន​សមភាព​ក្នុងការ​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ... Read More »

Update ៖ឆេះលំនៅឋានអស់ទាំងស្រុង និង ឆក់យកជីវិតកូនជាទីស្រឡាញពីរនាក់យ៉ាងអាណោចអាធម័

ខេត្តរតនគិរី៖ លំនៅឋានប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់ខូចខាតអស់ទាំងស្រុងហើយថែមទាំងឆក់យកអាយុជីវិតក្មេងពីរនាក់យ៉ាងអាណោចអាធម័ទៀតផងតែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ហេតុការណ៍ អគ្គិភ័យលេបត្របាក់លំនៅឋាន ដោយបានឆក់យកទាំងជីវិតក្មេងពីរនាក់នោះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី០៤ខែឧសភាឆ្នាំង២០២០ស្ថិតក្នុងភូមិរំយោល ឃុំអូរជុំស្រុកអូរជុំ ខេត្តរតនគិរី ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្នុងហេតុការណ៍នោះបង្កឱ្យឆេះស្លាប់កូនក្មេងតូចពីរនាក់តែក្នុងមួយប៉ប្រិចភ្នែកយ៉ាងអាណោចអាធ័មបំផុត។ ប្រភពបន្តថាក្នុងនោះមានកូនបងភេទស្រីអាយុ៤ឆ្នាំនិងកូនប្អូនភេទប្រុសអាយុ២ឆ្នាំ។ ម្ចាស់ផ្ទះ ឈ្មោះ ជីន សុជាតិ ... Read More »

វេជ្ជបណ្ឌិតក្របខ័ណ្ឌ Premier League ព្រួយបារម្ភពីការបន្តរដូវកាលឡើងវិញ

សារព័ត៌មានប៊ីប៊ីស៊ីបានដឹងថា ក្រុមគ្រូពេទ្យនៃក្របខ័ណ្ឌអង់គ្លេសPremier League មួយចំនួនបានលើកឡើងពីកង្វល់ជាច្រើនជាមួយម្ចាស់លីកទាក់ទងនឹងផែនការបន្តរដូវកាលនេះគ្រោងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនាខាងមុខ។ បញ្ហាមួយដែលគ្រូពេទ្យជាន់ខ្ពស់ព្រួយបារម្ភរួមមានការទទួលខុសត្រូវនិងការធានារ៉ាប់រងរបស់ពួកគេប្រសិនបើអ្នកលេងឆ្លងវីរុសកូរ៉ូណា។ ក្របខ័ណ្ឌ Premier League ក៏ត្រូវបានស្នើសុំឱ្យផ្តល់នូវភាពច្បាស់លាស់ខ្លះៗទាក់ទងនឹងពិធីវេជ្ជសាស្ត្រការធ្វើតេស្តនិងសុខុមាលភាពរបស់កីឡាករក្នុងអំឡុងពេលកីឡាករទាំងនោះផ្អាកការប្រកួត និងខ្លះនៅក្នុងផ្ទះរបស់ខ្លួន។ គ្រូពេទ្យទាំង២០នាក់បានធ្វើការពិភាក្សាគ្នាអំពីគំរោងមួយដែលត្រូវធ្វើឡើងដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងគោលបំណងបំប៉នគំនិតរបស់ពួកគេទៅក្នុងការដឹកនាំរបស់ Premier League សម្រាប់ការប្រកួតបន្តខាងមុខ។ ... Read More »

បើកម៉ូតូល្បឿនលឿនជែងគេមិនផុតដួលចូលក្រោមរថយន្តកិនស្លាប់ម្នាក់របួសធ្ងន់២នាក់

ខេត្តបាត់ដំបង៖បុរស២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតបានស្លាប់នៅក្រោមកង់រថយន្ត ខណ:ដែលបុរសទាំង៣នាក់នេះ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយជែងរថយន្តកង់៦ មិនផុតក៏បុកផ្លោងចូលក្រោមកង់រថយន្តតែម្តង។ តាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦នឹង២០នាទី  ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ស្ថិតនៅ លើចំណុចផ្លូវលេខ១៥៧១ ត្រង់ក្រុមទី៥ ភូមិចំការស្វាយ ឃុំឈើទាល ... Read More »

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ករណីជំរិតទារប្រាក់២០មុឺនយ័ន

ភ្នំពេញ ៖ នគរបាលបង្រ្កាបបានជនសង្ស័យជាជនជាតិចិនម្នាក់ក្នុងចំណោមបក្សពួក៥នាក់ពីបទជំរិតទារប្រាក់ពីបុរសជនជាតិចិនម្នាក់ចំនួន២០មុឺនយ័ននិងប្រើអាវុធខ្លីម៉ាកK៥៩គំរាមបង្ខាំងក្នុងបន្ទប់។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ ក្នុងក្រុមទី៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ ... Read More »

នគរបាលក្រុងបាត់ដំបងចុះបង្ក្រាបទីតាំងល្បែងស៉ីសងដុះស្លែមួយកន្លែងឃាត់ខ្លនបានជនសង្ស័យចំនួន៦នាក់

ខេត្តបាត់ដំបង៖កម្លាំងនគរបាលជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចុះបង្ក្រាបទីតាំងលេងល្បែងសុីសងដុះស្លែមួយកន្លែងទៅតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនគរបាលខេត្តបាត់ដំបងដោយបញ្ជាឲ្យលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃអធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឱ្យដឹកនាំកម្លាំងនគរបាលជំនាញចុះបង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងនៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។ យោងតាមរបាយការណ៍របស់លោកអធិការក្រុងបានឲ្យដឹងថា ការចុះបង្ក្រាបល្បែងស៉ីសង(លេងអាប៉ោង)ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង៤០នាទីត្រូវនឹងថ្ងៃទី៤ខែឧសភាឆ្នាំ២០២០នៅត្រង់ចំណុចក្រុមទី១៤ ភូមិតាព្រួច  សង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់មនុស្សចំនួន៦នាក់៖ ... Read More »

សមយុទ្ធ ហនុមានមាស ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារបញ្ហាកូវីដ១៩

ភ្នំពេញ៖ សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាសឆ្នាំ២០២០» ត្រូវបានខកខានដោយសារករណី មេរោគគូវីដ១៩ និងចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺនេះ ជាមួយរាជរដ្ឋាភិបាល ដែល មិនឲ្យមានការជួបជុំគ្នា និងកាត់បន្ថយការចំណាយជាដើមនោះ។ សមយុទ្ធហនុមានមាស២០២០ មានគម្រោងធ្វើកាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ... Read More »

ប្រជាពលរដ្ឋយករថយន្តមកត្រួតពិនិត្យលក្ខណបច្ចេកទេស ក្រោយច្បាប់បានរឹតបន្តឹង

ខេត្តស្វាយរៀង៖ យោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨០, ០០០រៀល និងអ្នកបើកបររថយន្តធ្ងន់ធ្ងរទឹកប្រាក់ចំនួន ៣៧៥,០០០រៀល ... Read More »

ទឹកប្រាក់ជាង​៨​ពាន់​លាន​ដុល្លារ ​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានសហភាពអឺរ៉ុប ​ដឹកមុខ​រៃអង្គាស​

អន្តរជាតិ៖ ​ដើម្បី​ចូលរួមប្រយុទ្ធប្រឆាំង​នឹងទប់ស្កាត់​ជំងឺឆ្លង COVID-19 មេដឹកនាំ​ប្រទេស​ធំៗ តារា​ល្បីៗជួរមុខ​របស់​ពិភពលោក​, និង​សប្បុរសជន​នានា បាន​សន្យា​ផ្ដល់​លុយ​សរុប​ចំនួន​៧,៤​ពាន់​លាន​អឺរ៉ូ ដែល​ស្មើនឹង​៨,១​ពាន់​លាន​ដុល្លារ ។ ទឹកប្រាក់​ដែល​ត្រូវបាន​រៃអង្គាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៤ ខែឧសភា ដែល​ដឹកមុខ​ដោយ​សហភាព​អឺរ៉ុប នឹងត្រូវ​ប្រើ​ដើម្បី​ការស្រាវជ្រាវ​រក​វ៉ាក់សាំង ការព្យាបាល និង​ការធ្វើ​តេស្ត​។ ... Read More »

ពលរដ្នជិត១០០គ្រួសារ ផ្ទុះការតវ៉ានឹងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដាក់គ្រឿងចក្រចូលកាយក្រវាត់ព្រំដីនិងបោះបង្គោលយកដីចម្ការពួកគាត់

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជិត១០០គ្រួសារ កាលពីរសៀលថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ បានផ្ទុះការតវ៉ាមួុយបន្ទាប់ពីមន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងអាជ្ញាធរពាក់ព័ន្ធដាក់គ្រឿងចក្រចូលកាយក្រវាត់ព្រំដីនិងបោះបង្គោលយកដីចម្ការស្វាយចន្ទីនិងដីចម្ការដំណាំផ្សេងទៀតជិត៣០០ហិកតាដាក់ ចូលក្នុងជាតំបន់ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ ។ ដីនេះស្ថិតនៅក្នុងតំបន់អន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិអេហ្ស៊ីប Youssef Hossam និងបងប្រុសត្រូវបានហាមមិនឲ្យចូលរួមប្រកួតអស់មួយជីវិត

កីឡាករ Youssef Hossam ជនជាតិអេហ្ស៊ីប ត្រូវបានអង្គភាពសុចរិតភាពកីឡាវាយតឺន្នីសអន្តរជាតិហាមប្រាមមិនឲ្យលេងអស់មួយជីវិតបន្ទាប់ពីរកឃើញថា មានពិរុទ្ធពីបទប្រកួតច្រើនដង ការរៀបចំលទ្ធផលទុកមុន និងបទល្មើសពុករលួយផ្សេងទៀត។ បងប្រុសរបស់ Hossam គឺលោក Karim Hossam ក៏ត្រូវបានហាមប្រាមមិនឱ្យលេងកីឡាវាយតឺន្នីសអស់មួយជីវិតដែរចំពោះបទល្មើសកំណត់លទ្ធផលនៃការប្រកួតជាច្រើនលើកកាលពីអំឡុងឆ្នាំ២០១៨ ។ ... Read More »