ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ភាពឆក់ជិះម៉ូតូលឿនផ្លូវងងឹតមិនប្រកាន់ស្ដាំ បុកអ្នកដើរតាមផ្លូវ ​របួសធ្ងន់ស្រាល ​៣នាក់​នៅ​ស្រុក​ស្វាយទាប​

ខេត្តស្វាយរៀង​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យ ​មនុស្ស៣នាក់​បាន​រង​របួសធ្ងន់​ ​និងស្រាលរវាងម៉ូតូបើកលឿនមិនប្រកាន់ស្ដាំបុកអ្នកដើថ្មើរជើងយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលកាលពីវេលាម៉ោង៧​យប់​ ថ្ងៃទី១៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ស្ថិត​​លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ៣១៧​ ក្នុងភូមិគ្រញូង ​ឃុំ​រមាំងថ្កោល​ ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ។ ​ ... Read More »

សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុះបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម

ខេត្តស្វាយរៀង៖ លោក សួនរចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណះកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រិតស្ដីពីការគ្រប់គ្រងប្រពន្ធលូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្ដុញបណ្ដាលមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកទៅលើមុខងារដែលបានធ្វើប្រតិភូកម្មរយះពេល២ថ្ងៃនាព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩នៅសាលប្រជុំវៃគោក្រុងស្វាយរៀង ។ ក្នុងឪកាសនោះលោកស្រីឯក សុវណ្ណភារះអភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថាក្នុងនាមអាជ្ញាធរខេត្តមន្ត្រីរាជការប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូលមានកិត្តិយសដែលខាងក្រសួងសាធារណះការ និងដឹកជញ្ជូនសម្រេចជ្រើសរើសយកខេត្តស្វាយរៀងរៀបចំសិក្ខាសាលាដោយប្រមូលផ្ដុំរាជធានីខេត្តចំនួន៦មានដូចជាខេត្តស្វាយរៀងតាកែវកណ្ដាលបាត់ដំបងព្រៃវែង និងរាជធានីភ្នំពេញ ។ ... Read More »

អមអរសាទរ នាយ ចយ និង ឆាយវីរៈយុទ្ធ បន្ថែមសមាជិកគ្រួសារកូនដំបូង

ភ្នំពេញ៖ បន្តបន្ទាប់គ្នា អ្នកសិល្បៈពីររូបគឺតារាកំប្លែងនាយចយ និងតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ស្រាប់តែទទួលបានកូនលើកដំបូងបន្ថែមសមាជិករៀងៗខ្លួន ។ ឆាយវីរៈយុទ្ធបានកូនស្រីគួរឲ្យស្រឡាញ់ ខណៈនាយចយក៏បានឃើញមុខកូនស្រីដ៏ស្រស់ស្អាតគួរឲ្យក្នាញ់ផងដែរ ។ នាយ ចយ រួមនឹងភរិយាជាទីស្រឡាញ់ទទួលបានសមាជិកថ្មី ... Read More »

ចេញកម្មវិធីមិត្តភក្តិ បើករថយន្តឈប់ដេកក្បែរប៉ុស្តិ៍នគរបាលទឹកល្អក១ត្រូវចោរលួចលុយអស់

ភ្នំពេញ​៖​ បុរសម្នាក់រួមទាំងនារីម្នាក់ទៀត បើករថយន្តចេញពីកម្មវិធីមិត្តភក្តិ បំណងទៅផ្ទះ តែដោយសារតែស្រវឹងផង ទើបឈប់រថយន្តដេកមួយភាំងនៅចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១​ ខណ្ឌទួលគោក​ ត្រូវជនសង្ស័យគាស់ទ្វារលួចលុយ និងទូរស័ព្ទសរុបជាង២ពាន់ដុល្លារ ។ ក្រោយកើតហេតុ ក្រុមអ្នកសាព័ត៌មានចុះទៅសាកសួរបែរជាលោកនាយប៉ុស្តិ៍ដេញមិនឲ្យថតទៅវិញ ។ ហេតុការណ៍​នេះ ... Read More »

រថយន្តម៉ែកសឺដេសបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវនៅលើដងផ្លូវម៉ៅសេទុងបង្កគ្រោះថ្នាក់ជាញឹកញាប់ដោយសាររបាំងថ្មតាមបណ្តោយផ្លូវនេះពុំមានចំណាំងផ្លាត ។ ជាក់ស្តែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ មានរថយន្តមួយគ្រឿង ម៉ាកម៉ែកសឺដេស បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់សត្វខ្ទីង និងប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១រូប ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋានពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ... Read More »

ឈ្មួញបន្ដកាប់ និងដឹកជញ្ចូនឈើនៅតំបន់អភិរក្សបឹងពែក្រោមក្រសែភ្នែកមន្រ្ដីបរិស្ថាន

ខេត្តសៀមរាប៖  សកម្មភាពដឹកជញ្ជូនឈើ នៅឃុំខ្វាវ ស្រុកជីក្រែងនៅតែបន្តកើតមាន យ៉ាងអាណាធិបតេយ្យបំផុត ប៉ុន្តែបើទោះបី មានករណីបែបនេះក្ដី ក៏ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោកស៊ុន គង់ មិនដែលចេញមុខទប់ស្កាត់បង្ក្រាបម្ដងណាឡើយ។ បើតាមសេចក្ដីរាយការណ៍ពីមន្រ្ដីឃ្លាំមើលបទល្មើសព្រៃឈើប្រចាំមូលដ្ឋានបានឲ្យដឹងថា នៅឃុំខ្វាវ មានស្នាក់ការបរិស្ថាន ដែលមានមន្ត្រីបរិស្ថាន ... Read More »

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកបន្លែពីក្រោយដួលបោកក្បាលស្លាប់លើផ្លូវជាតិលេខ២

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺុម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករុឺម៉កដឹកបន្លែបានបន្តដំណើរទៅមុខបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

រថយន្តបើកកៀម៉ូតូបណ្តាលឲ្យដួលបោកក្បាល់ទៅនិងថ្នល់ស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសជាកម្មករដឹកឥដ្ឋម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខណៈកំពុងជិះម៉ូតូត្រឡប់ ទៅផ្ទះត្រូវរថយន្តមិនចាំម៉ាក បើកកៀបណ្តាលឲ្យដួលបោក ក្បាលទៅលើថ្នល់ស្លាប់យ៉ាង អាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៣៥នាទី រំលង អធ្រាត្រ ... Read More »

ឆ្លៀតពេលម្ដាយឪពុកគេមិននៅផ្ទះ លួចចូលទៅបីក្មេងស្រីចេញពីបន្ទប់ដេកទៅព្រៃស្ងាត់រួចរំលោភសេពសន្ថវៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន ហ៊ានលួចចូលទៅក្នុងផ្ទះគេ រួចចាប់កូនស្រីគេដែលមានអាយុ៧ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ យកទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ ឆ្លៀតពេលដែលម្ដាយឪពុកមិននៅផ្ទះ លុះភ្លឺឡើងម្ដាយក្មេងស្រីរងគ្រោះឃើញកូនស្រីខ្លួនមានសភាពមិនស្រួល ក៏សួរនាំរហូតដឹងជនសង្ស័យ ក៏ដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ... Read More »

Grab បញ្ជាក់ពីការប្ដេជ្ញាចិត្តលើមុងារសុវត្ថិភាព

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែល​ជា​កម្មវិធី​ហៅយាន្តជំនិះលើ​ទូរ​ស័ព្ទ​ដៃបាន​បន្ត​ការប្ដេជ្ញាចិត្តរបស់ខ្លួន​ទៅ​លើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរ​ស័ព្ទដៃនា ​ពេល​ខាងមុខ​នេះ​។ ជាមួយនឹងមុខងារថ្មីបំផុត​នេះ​ អ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពី ការជិះនិង​ទីតាំង ... Read More »

រន្ធត់ណាស់! ចូលជ្រកភ្លៀងក្រោមដើមឈើត្រូវរន្ទះបាញ់ស្លាប់មួយប៉ព្រិចភ្នែក

ខេត្តពោធិ៍សាត់៖ ស្រ្តី ២នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្រ្តីរងគ្រោះនាំគ្នាចូលជ្រកភ្លៀងក្រោមដើឈើ គ្រាដែលមេធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ ផ្គរ រន្ទះ ។ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ... Read More »

លោក ឃួង ស្រេង៖ ចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅលោកឃួង ស្រេង មានបំណងចង់ឲ្យសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្លាយជាសង្កាត់គំរូ និងទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះកាន់តែប្រសើរជាងមុនមួយកម្រិតថែមទៀត ។ ការបង្ហាញពីបំណងបែបនេះគឺ ក្នុងខណៈដែលលោក អភិបាល និងលោកស្រីរួមជាមួយក្រុមការងារ និងមន្ត្រីជំនាញអាជ្ញាធរដែនដី កាលពីថ្ងៃអាទិត្យទី០៨ ... Read More »

ស្លាប់២នាក់ផ្សេងគ្នា ក្នុងករណីលង់ទឹកថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០១៩

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកពីរលើកផ្សេងគ្នា នៅស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ... Read More »

ល្ងង់ដល់ថ្នាក់ហ្នឹង ! បុរសម្នាក់ផឹកស្រាស្រវឹងទៅដាក់មងបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រវឹងរួចទៅដាក់មងបណ្ដាលឲ្យលង់ទឹកស្លាប់ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចត្រពាំងខាងត្បូងវត្តពោធិ៍សុវណ្ណរាម (ហៅវត្តចេក្អូវ ) ប្រហែល៥៥ម៉ែត្រ ស្ថិតនៅភូមិរណ្ដាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ... Read More »

ឪពុកមា មានសតិមិនប្រក្រតី ចិត្តឃោរឃៅយកដំបង់វាលក្បាលក្មួយស្រីកំពុងដេកនឹងអង្រឹងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ត្រូវបាននគរបាលចាប់ខ្លួន បានហើយបន្ទាប់ពីបានធ្វើសកម្មភាពយកដំបង ទៅវាយលើក្មួយស្រីដែលកំពុងដេកក្នុងអង្រឹងបណ្ដាលឲ្យស្លាប់ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចជំនាញកំពុងរកមធ្យោបាយទាញសាឡង់បូមខ្សាច់ចេញពីសសរស្ពានព្រែកតាមាក់ ខណៈដែលចរន្ដទឹកហូរគួចខ្លាំង

ខេត្តកណ្ដាល៖ រហូតដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សាឡង់បូមខ្សាច់ដែលបុកជាប់សសរស្ពានព្រែកតាមាក់ នៅពុំទាន់យកចេញពីកន្លែងកើតហេតុនៅឡើយទេ ខណៈដែលចរន្ដទឹកហូរគួចខ្លាំង ហើយសមត្ថកិច្ចបាននឹងកំពុងរិះរកមធ្យោបាយទាញសាឡង់នោះចេញ ។ គួររំឮកថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានសាឡង់បូមខ្សាច់ដ៏ធំមួយគ្រឿង បានបើកជ្រុលចង្កូតទៅបុកសសរស្ពាន បណ្ដាលឲ្យគៀបជាប់នៅទីនោះ ។ ... Read More »

បើកម៉ូតូជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់២នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបន្ថែមល្បឿន ជែងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានព្រែកសំរោងត្រើយខាងលិច លើកំណាត់ផ្លូវជាតិ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង ... Read More »

លោក យក់ សៀង អតីតសាស្ត្រាចារ្យឯកទេសភាសាបាលី-សំស្ក្រឹត ទទួលមរណភាព

ភ្នំពេញ៖ លោក យក់ សៀង អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ ឯកទេសភាសាបាលី និងសំស្ក្រឹតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព៧៤ឆ្នំា ដោយរោគាពាធ កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅឯគេហដ្ឋានរបស់លោក ម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ... Read More »

សិល្បករមានប្រវត្តិស្នេហាផ្អែមល្ហែម៥រូបក្លាយជាគណៈកម្មការកម្មវិធី កូនក្រមុំឆ្នើម

​ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងពិធីករប្រុស ស្រីល្បីឈ្មោះ៥រូប ត្រូវបានជ្រើសរើសជាគណៈកម្មការផ្តល់ពិន្ទុក្នុងកម្មវិធីសិល្បៈបែបស្នេហាមួយឈ្មោះថា កូនក្រមុំឆ្នើម របស់ទូរទស្សន៍ក្រសួងមហាផ្ទៃ Nice Tv ។ ពួកគេត្រូវបានមហាជនចាត់ទុកថា សិល្បករមានឈ្មោះល្បី ធ្លាប់មានប្រវត្តិស្នេហាផ្អែមល្ហែម និងមិនធ្លាប់ឆ្លងកាត់រឿងអាស្រូវ ... Read More »

ស្រវឹងបើករថយន្តបុករះរថយន្តចតស្ងៀម២គ្រឿង ព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញចាប់បានវាយខ្ទេចរថយន្ត

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងបើករថយន្តម៉ាកម៉ែកសឺដេស បួងចង្កូតជ្រុលបុករថយន្តដែលចងស្ងៀមចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ១១៣កែងផ្លូវ២៧៦​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក morning ... Read More »

អាវុធហត្ថរាជធានី សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបហាងចិនម៉ាស្សាបង្កប់សេវាផ្លូវភេទ៤កន្លែង ឃាត់មនុស្ស២៩នាក់

ភ្នំពេញ​៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបហាងចិនចំនួន៤កន្លែង បង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន និងវៀតណាមចំនួន២៩នាក់ ។ ប្រតិបត្តិ​ការណ៍នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅចំណុចហាង៤កន្លែងជិតៗគ្នា​ ដែលទីតាំងទី១​ មានយីហោ​ កន្លែងសំរាកកាយ​ ... Read More »

អ្នកតំណាងរាស្ដ្រពីររូប យកអំណោយមនុស្សធម៌ ចែកជូនជនចាស់ជរា និងសិស្សានុសិស្សចំនួន១២០នាក់ នៅស្រុកមុខកំពូល ខេត្ដកណ្ដាល

ខេត្តកណ្តាល៖ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្ររាជធានីភ្នំពេញ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រខេត្តពោធិ៍សាត់ អមដំណើរដោយគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា រាជធានីភ្នំពេញ ក្នុងនោះក៏មានលោក សាលី អ៊ូមើត ... Read More »

ទើបតែ១៤ ឆ្នាំសោះ សម្រស់ឈូឈូ ស្អាតដូចនារីពេញវ័យ

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងស្រស់សោភា កុមារី អាង សុជាតា ហៅ ឈូឈូ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃសម្តែង និងរូបសម្រស់ស្រស់សោភាទាំងវ័យក្មេង ។ កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីតារាស្រីរូបនេះលេចមុខក្នុងការថតឈុតសម្អាងការ ដែលកាន់តែធ្វើឲ្យនាងស្រស់សោភាដូចនារីពេញវ័យផងដែរ ។ ក្រោយពីផ្អាកការងារសិល្បៈមួយរយៈដើម្បីត្រៀមប្រឡងសញ្ញាបត្រឌីប្លូម តារាសម្តែងឈូឈូ ... Read More »

ឃាត់ខ្លួនថៅកែផ្ទះសំណាក់យីហោ “ឡេស៊ីហ្វីស” ក្រោយផ្ដល់ទីតាំងជួញដូរ និងសម្រួលឲ្យប្រើប្រាប់ញៀនគ្រឿង និងដកហូតកាំភ្លើងមួយដើម រួមទាំងជនសង្ស័យ៧នាក់ទៀត

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ “ឡេស៊ីហ្វីស” ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសម្រួលទីតាំងឲ្យប្រើប្រាស់និងជួញដូរគ្រឿងញៀន ។ ករណីបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលា៤និង៣០នាទីរសៀល ថ្ងៃទី៦ ... Read More »

លោកទេសរដ្ឋមន្ត្រីគន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជាង១ពាន់គ្រួសារ ក្នុងក្រុងស្ទឹងត្រែង និងស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ លោកគន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ អមដំណើរដោយលោកម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្ត លោកប្រធានកាកបាតក្រហមកម្ពុជាខេត្ត និងប្រធានមន្ទីរជុំវិញខេត្ត រួមនឹងកងកម្លាំងប្រដាប់អាវុធទាំងបួនប្រភេទ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ... Read More »

ផ្អើលទាំងព្រឹក បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើផ្លូវជាតិលេខ១

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ ករណីនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពោលគឺត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកខណៈដែលជនរងគ្រោះរូបនេះកំពុងដើរនៅលើផ្លូវជាតិលេខ ។ ... Read More »

ពលរដ្ឋ​ប្រគល់​អាវុធ​កែច្នៃ​កាំភ្លើង​ខ្យល់​ចំនួន​១៦​ដើម​ រួម​នឹង​បំពង់​ទប់​ខ្យល់​ចំនួន​៣ ជូន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ថែរក្សា​បន្ត

ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ពលរដ្ឋ​បាន​យល់​ច្បាស់​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទើប​ពួកគាត់​នាំគ្នា​ប្រគល់​អាវុធ​កែច្នៃ​កាំភ្លើង​ខ្យល់​ចំនួន​១៦​ដើម​រួម​នឹង​បំពង់​ទប់​ខ្យល់​ចំនួន​៣ ជូន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ថែរក្សា​បន្ត​ ។ ការ​ទទួល​អាវុធ​កែច្នៃ​នេះ​ដែរ ​បាន​ធ្វើ​ឡើង​ស្ថិតនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ​ឆ្នាំ​២០១៩​ ។ លោក​វរសេនីយ៍ឯក ... Read More »

ជិះម៉ូតូត្រឡប់មកផ្ទះទាំងស្រវឹង ដួលបោកស្លាប់់ម្នាក់ របួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់នៅនឹងកន្លែង ២នាក់ទៀតរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ចេញមកចោមរោមមើល ដោយសារជិះម៉ូតូទំនងស្រវឹងស្រារេចង្កូតដួលបោក និងថ្នល់កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លកសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសដែលស្លាប់់មានឈ្មោះមាសសារ៉ាត់អាយុ៣០ឆ្នាំមុខរបរបើករថយន្តរស់នៅភូមិព្រះទន្លេសង្កាត់សង្ឃ័រ ... Read More »

កុមារ២នាក់ បានលង់ទឹកស្លាប់ ខណៈហែលឆ្លងទៅបេះផ្លែត្របែកយកទទួលទាន

ខេត្តបន្ទាយមានជ័យ៖ កុមារ២នាក់ បានលង់ទឹកស្លាប់ ខណៈក្មេងទាំង២នាក់នេះ ហែលឆ្លងទឹកប្រឡាយទៅបេះផ្លែត្របែក យកមកទទួលទាន​ ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ... Read More »