ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ប្រជាកសិករជាង៣០គ្រួសារ អរគុណដល់អាជ្ញាធរឃុំកំពង់អុស បានគិតគូរផ្ដល់ទឹកគ្រប់គ្រាន់ សម្រាប់ធ្វើស្រែប្រាំងលើផ្ទៃដី១១០ហិកតា

ខេត្តកណ្តាល៖ អាជ្ញាធរ ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ដោយបានសហការជាមួយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៏ បានចុះបូមទឹក ពីអាងស្ដុកទឹក កំពង់អុស ដាក់ស្រែ កសិករ ៣៩ គ្រួសារ លើផ្ទៃដី ១១០ ... Read More »

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”NPG”ម្នាក់ត្រូវចោរឆក់កាបូបអស់លុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអភិវឌ្ឍជំនាន់ថ្មីហៅកាត់ “NPG” បានឈប់ម៉ូតូបត់ជើងតូចត្រូវបានចោរ១ក្រុម ធ្វើសកម្មភាពឆក់យកកាបូបលុយអស់ជាង១មឺុនដុល្លារ រួមជាមួយឯកសារមួយចំនួនទៀតផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ តាមមហាវិថីសហព័ន្ធរុស្សុី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ... Read More »

ប្រការពារសាលាខណ្ឌដង្កោមានទំនាស់ជាមួយក្មេងស្ទាវ រហូតវាយតប់គ្នារបួស និងហៅបក្ខពួកយកខ្នោះមកដាក់ដឹកយកទៅប៉ុស្ដិ៍ដង្កោ

ភ្នំពេញ៖ ក្រុមប្រជាការពារសាលាខណ្ឌដង្កោ បានមានទំនាស់គ្នារវាងបុរស២នាក់និងនារីម្នាក់ដែលជាក្មេងស្ទាវៗ រហូតបណ្ដាលអោយបុរសម្នាក់រងរបួសដៃខាងស្តាំបន្តិចបន្តួច។ ក្នុងករណីហិង្សាបង្កឲ្យមានរបួសស្នាមខាងលើ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ចំណុចផ្លូវបំបែកជាបួន ២១៧ កែងនិងផ្លូវ៦០ម៉ែត្រភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បើតាមប្រភពព័ត៌មាន ... Read More »

ឈើប្រភេទធ្នង់ត្រូវសមត្ថកិច្ចរកឃើញនៅខាងក្រោយផ្ទះអ្នកភូមិ ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ឈើប្រភេទធ្នង់ប្រមាណ៣២ដុំ កំពុងលាក់ពូនសម្ងំស្តុកក្នុងដេប៉ូឈើមួយកន្លែង ក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ដែលសេចក្តីរាយការណ៍មកថា ជារបស់ឧកញ៉ ដ៏ល្បីឈ្មោះម្នាក់ខាងរកស៊ីឈើ ដោយមានអ្នកមើលការខុសត្រូវឈ្មោះ លៀប ជាអ្នករត់ការផ្លូវចេញតាមច្រករបៀង នៃស្រុករមាសហែក ។ ... Read More »

តុលាការ​ចោទប្រកាន់​​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ពីរ​រូប​ ពី​បទ​វិតិក្រម​​

ភ្នំពេញ៖ តុលាការបានសម្រេចចោទប្រកាន់មន្ត្រីសាលារាជធានីភ្នំពេញពីររូប កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីស៊ើបអង្កេតករណីជំរិតទារលុយពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់។ បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ មជ្ឈដ្ឋានមួយចំនួន លើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ... Read More »

ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់បើកធ្លាក់ផ្លូវថ្នល់បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់

ខេត្តស្ទឹងត្រែង‌ៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូរឹម៉កមួយគ្រឿងបើកដឹកឥវ៉ាន់ពេញ ដោយជិះមានគ្នា៣នាក់ បានបើកធ្លាក់ផ្លូវថ្នល់បណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូរ៉ឺម៉កបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយចំណែកអ្នកជិះរួមដំណើរជាមួយ២នាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរខេត្ត ។ ហេតុការណ៍‌បានកើតឡើងនៅចំណុចស្ពានអូរឫស្សី ... Read More »

មានកាណូតដឹកឈើនៅស្ទឹងទី៣ សង្ស័យមានភ្លើងខៀវពីមន្រ្តីបរិស្ថាន និងមន្រ្តីសុីអាយ ខណៈដាក់ស្នាក់ការគ្នានការបង្រ្កាប

ខេត្តពោធិ៍សាត់៖ ប្រភពព័ណ៌មានពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញរាយការណ៍មកថា មានណូតដឹងឈើនៅស្ទឹងទី៣ សង្ស័យមានភ្លើងខៀវពីមន្រ្តីបរិស្ថាន និងមន្រ្តីសុីអាយ ខណៈឃើញមន្រ្តីបិរស្ថាន និងមន្រ្តីសុីអាយដាក់ប៉ុស្តិ៍នៅក្បែនោះតែគ្មានការបង្រ្កាប។ ប្រភពព័ត៌មានខាងលើបន្តថា ទីតាំងអាងទឹកទំនប់ស្ទឹងទី៣ មានកាណូតដឹកឈើរាល់ថ្ងៃគ្មានការបង្រ្កាប ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពដដែលបន្តទៀតថា ... Read More »

រថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកម៉ូតូបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

ខេត្តកណ្តាលៈ រថយន្តមិនស្គាល់អត្តសញ្ញាណបើកបោះពួយបុកម៉ូតូជិះច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់នៅឃុំភូមិធំស្រុកល្វាឯម

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯម បង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាប្រាំង ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ... Read More »

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័

ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទ្រមខ្លន ទើបប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ទឹកល្អក់២ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿង ពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង១០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ លេខ១៨២ ... Read More »

សមត្ថកិច្ច​ ពិត​ជា​អាច​ចាប់​ខ្លួន​មេខ្លោង​គ្រឿងញៀន​ ថាវ​ ថាវី​ បាន​ ក្រោយ​តុលាការ​ផ្តន្ទា​ទោស​២០ឆ្នាំ​​

ភ្នំពេញ៖ តាមការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន ពួកគេជឿជាក់ថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិតជាអាចចាប់ខ្លួនមេខ្លោងគ្រឿងញៀន ថាវ ថាវី បាន ក្រោយតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ។ ការលើកឡើងនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាម ថា មេខ្លោងគ្រឿងញៀន ថាវ ថាវី ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបើកបុកម៉ូតូស្កុបពីបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកណ្តាលៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបោះពួយបុកម៉ូតូស្កុបពីពេញមួយទំហឹងត្រង់ចំណុចគល់ស្ពានតាខ្មៅ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ ដោយឡែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ២០៦កែងផ្លូវជាតិលេខ២១A ត្រង់ចំណុចគល់ស្ពានតាខ្មៅត្រើយខាងត្បូង ស្ថិតក្នុងភូមិតាខ្មៅ ... Read More »

មានឈ្មួញជួលប្រជាពលរដ្ឋ កាប់រុករានទន្ទ្រានដីព្រៃនៅតំបន់ឧទ្យានក្រវាញខាងត្បូង និងក្រវាញកណ្តាល

ខេត្តកោះកុង ៖ យ៉ាងតិចដីព្រៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិក្រវាញខាងត្បូង និងឧទ្យានជាតិក្រវាញកណ្តាល ជិត៥០ហិកតា ត្រូវបានប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដុតព្រៃធ្វើឡើងជារៀងរាល់ថ្ងៃ ដែលគេដឹងថា មានឈ្មួញនៅពីក្រោយខ្នងនៃបទល្មើសនេះ ។ សកម្មភាពកាប់រុករានទន្ទ្រានព្រៃយកដីនេះ ស្ថិតនៅចំណុចភូមិ ត្រពាំងឈើត្រាវ និងភូមិគគីរជប់ ឃុំប្ញស្សីជ្រំ ... Read More »

កំពូលតារាចំរៀងទាំងពីរដួង លោកខេមរៈសិរីមន្ត និង កញ្ញា ឱកសុគន្ធកញ្ញា ធ្វើអោយកក្រើកការប្រគុំតន្ត្រី Tiger Street Football Festival 2017 សៀមរាបអង្គរ

ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័តនៅមណ្ឌលសៀមរាបពានរង្វាន់បាលទាត់ Tiger Street Football Festival 2017 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏មានការប្រគុំតន្ត្រីខ្នាតយក្សដែលចូលរួមសម្តែងពីកំពូលចម្រៀងតារាខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឪប សុគន្ធកញ្ញា ... Read More »

លោកឆាយ វិរះយុទ្ធ ធ្វើឲ្យកក្រើកឆាកនៅទីលានអង្គរឃ្យុងយូ

ការប្រគុំតន្រ្តីដ៏អស្ចារ្យនិងមានភាពច្នៃប្រឌិតខ្ពស់ក្រោមការរៀបចំយ៉ាងពិសេសដោយក្រុមហ៊ុនស្រាបៀរ Tiger កាលពីរាត្រីថ្ងៃសៅរ៍ ទី ២៥ ខែ កុម្ភះ ២០១៧ បានប្រារព្ធធ្វើឡើងលើឆាកដ៏ធំមានរាងដូចកុងតឺន័រ ដោយរំលេចជាមួយភ្លើង LED ដ៏ស្រស់ស្អាត។ យ៉ាងណាមិញការប្រគុំតន្ត្រីយក្សមួយនេះគឺជាកម្មវិធីពេលយប់បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football ... Read More »

​​ជើង​​ឯក Tiger Street Football Festival 2017 ​ប្រចាំ​មណ្ឌល​ខេត្ត​សៀម​រាបបានទៅលើក្រុម​បាល់ទាត់​​ Siem Reap FC

ក្រោយយកឈ្នះលើក្រុមជើងឯកឆ្នាំចាស់  ក្រុមបាល់ទាត់ គិរីដងរែក FC នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ ចំណែក តាមឿង លីជេនFC គ្រងតំណែងលេខ៣ បន្ទាបពីបំបាក់ក្រុម Tiger Crown FC៥-៣ ... Read More »

កម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនមនុស្ស៣នាក់គ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃ១ ខែមីនា ឆ្នាំ២០១៧ ម៉ោង២២និង៣០នាទី កម្លាំងខណ្ឌចំការមន ត្រួតពិនិត្យជាតិស្រវឹងមុខវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស ភូមិ១២ សង្កាត់ទន្លេបាសាក់ ។ ឃាត់ករណីរក្សាទុក និងប្រើប្រាស់ខុសច្បាប់សារធាតុញៀន២នាក់ ឈ្មោះញ៉ក់ ដាវ៉ាន់ ... Read More »

សម រង្ស៊ី និង សម សារី ៖ ស្លឹកឈើជ្រុះធ្លាក់មិនឆ្ងាយពីគល់

ភ្នំពេញ៖ នរណាក៏ដឹងដែរថា លោក សម សារី គឺជាឪពុកបង្កើតរបស់លោក សម រង្ស៊ី ។ ក្នុងសម័យ សង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ ... Read More »

ជាប់គុកមួយឆ្នាំមិនរាងចាលចេញពីគុកធ្វើសកម្មភាពឆក់ទៀត សមត្ថកិច្ចចាប់ដាក់គុកទៀត

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា នៅវេលា ម៉ោង១២និង៣៥នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ៣ បានស៊ើបអង្កេត និងឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ ឆក់សម្ភារៈភ្ញៀវទេសចរជាជនជាតិបរទេស ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ទខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ទួលទំពូង១ឃាត់ខ្លួនមនុស្ស៧នាក់ករណីរក្សាទុកនិងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃ១ ខែមីនា ឆ្នាំ២០១៧ ម៉ោង១០ព្រឹកកម្លាំងផ្នែកនគរបាលព្រហ្ម ទណ្ទខណ្ឌចំការមន និងនគរបាលប៉ុស្តិ៍ ទួលទំពូង១ បានឃាត់ខ្លួនមនុស្ស៧នាក់ ករណីរក្សាទុក និងប្រើប្រាស់ប្រើប្រាស់ ថ្នាំញៀន នៅដីឡូទំនេរ ផ្លូវ៤៧៤ ក្រុម៣ ... Read More »

មនុស្ស៣នាក់ត្រូវភ្លើងឆេះរបួសធ្ងន់ខណៈបើកគោយន្តកាត់ចម្ការអំពៅគេកំពុងដុតស្លឹកទើបនឹងកាប់ចោល

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមនុស្ស៣នាក់ត្រូវភ្លើងឆេះរលាករលេះស្បែកពេញខ្លួននៅពេលបើកគោយន្តដឹកឈើកាត់ចម្ការអំពៅ ចៃដន្យម្ចាស់ចម្ការដុតស្លឹកអំពៅទើបនឹងកាប់ចោល។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចម្ការអំពៅស្ថិតនៅភូមិអូអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមមន្រ្តីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនរងគ្រោះដែលរងនឹងភ្លើងឆេះរបួសធ្ងន់នេះទី.ឈ្មោះ អ៊ុន ហម ភេទប្រុស ... Read More »

ឃាត់ខ្លួនមុខសញ្ញាលក់ថ្នាំញៀន២នាក់រកឃើញថ្នាំ២កញ្ចប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នកដ្ឋាននគរបាលខេត្ត សហការជាមួយនឹងនគរបាលផ្នែកព្រហ្មទណ្ឌឃាត់ខ្លួនមុខសញ្ញាលក់ថ្នាំញៀន២នាក់ នៅចំណុចភូមិគោកព្នៅ ឃុំវ័ល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ករណីឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នារសៀលម៉ោង៣ និង១០នាទី ហើយបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២ ខែមីនា ... Read More »

កូនប្រុសអត់លុយទិញថ្នាំញៀនជក់យកម៉ូតូជិះចេញពីផ្ទះឪពុកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យគ្មានលុយទិញថ្នាំញៀនជក់ បានយកម៉ូតូរបស់ឪពុកចេញពីផ្ទះបំណងយកទៅលក់ ត្រូវឪពុកប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៣៥នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបុរីហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

អាជ្ញាធរខេត្តកំពតអសមត្ថភាព ដោះស្រាយបញ្ហាជូនប្រជានេសាទខ្មែរដែលតវ៉ា២០លើក

ខេត្តកំពត ៖ ប្រជាសហគមន៍នេសាទរាប់រយនាក់នៅខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តង ទៀតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា។ ការតវ៉ានេះមានរយៈពេលជាង ២ម៉ោង គឺចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោងជាង ១២ថ្ងៃត្រង់ ហើយត្រូវបានរំសាយទៅវិញបន្ទាប់ពីអាជ្ញាធរខេត្តបានទទួលយកសំណើ និងសន្យាដោះស្រាយបញ្ហានេះជូនពលរដ្ឋ។ ... Read More »

ម៉ូតូYAMAHACBR ពន្លះរថយន្តហាយឡែនឌ័រស្លាប់ម្នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូ YAMAHA CBR បញ្ច្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ... Read More »

ប្រសាសន៍ដើមទាំងស្រុង​របស់​ សម្ដេចតេជោ​ នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់នៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រធានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន ... Read More »

សិល្បករអរគុណ អេនជី លីណាជូលី ដែលបានផលិតរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»

ភ្នំពេញ៖ សិល្បករកម្ពុជាច្រើនរូប នឹងបង្ហាញវត្តមាននៅភោជនីយដ្ឋា វីហ្វ្រេន បឹងត្របែកនៅរសៀលថ្ងៃទី១ ខែមីនានេះ ដើម្បីរៀបចំកម្មវិធីអរគុណដល់អ្នកនាង អែនជី លីណាជូលី ដែលបានផលិតភាពយន្តកម្រិតអន្តរជាតិធំមួយគឺរឿង ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”។ រឿងនេះជួយឲ្យប្រជាជន និងតារាខ្មែរជាច្រើននាក់បានចូលរួមសម្តែង និង បានបង្ហាញពីទុក្ខវេទនារបស់ប្រជាជនខ្មែរនាសម័យកម្ពុជាប្រជាធិបតេយ្យឲ្យក្មេងជំនាន់ក្រោយ ... Read More »

ឆាយ វីរៈយុទ្ធ ភ្ជាប់ពាក្យជាមួយកូនស្រីដង្ខៅនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ តារាចម្រៀងល្បីឈ្មោះរបស់លផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីដឹងដំណឹងភ្ជាប់ពាក្យជាមួយកញ្ញា សែ ចាន់ឌី ជាកូនអ្នកជំនួញនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ នៅលើទំព័រហ្វេសប៊ុក ... Read More »

ផលិតករ និងសិល្បកររំពឹងខ្ពស់លើរឿង ទឹកចិត្តម្តាយសម័យថ្មី

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំបែបមនោសញ្ចេតនា ចូលរួមសម្តែងដោយសិល្បករ៤ជំនាន់ និងដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា គឺរឿង ទឹកចិត្តម្តាយសម័យថ្មី បានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex នាផ្សារទំនើបអ៊ីអន។ ... Read More »

ស្ងាត់ៗ ចាន់ ស្រីនាថ ធ្វើពិធីឡើងផ្ទះតម្លៃជិត១០ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះបង្គួរកញ្ញា ចាន់ ស្រីនាថ បានធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើលជាមួយនឹងពិធីឡើងផ្ទះថ្មីក្នុងតំបន់បុរីវាស្បូវខណ្ឌច្បារអំពៅដែលមានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក ។ ទោះជាយ៉ាងណា នាងលើកឡើងថា ផ្ទះនេះគឺមានចំណែកក្រុមគ្រួសារនាងដែរ មិនមែនជាចំណែកនាងតែម្នាក់នោះទេ។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីឡើងផ្ទះថ្មីរបស់នាងកាលពីរាត្រីថ្ងៃទី១ ខែមីនា ក្រោមវត្តមានភ្ញៀវប្រមាណជាង២០០នាក់ ដែលមួយចំនួនជាអ្នកសិល្បៈជិតដិត។ ... Read More »