ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាប់ពាក់ព័ន្ធពីបទជូញដូគ្រឿងញៀន និងទទួលផលចោរកម្មដកហូតថ្នាំញៀន និងសម្ភារមួយចំនួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ដោយមានការរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋ ... Read More »
សន្តិសុខ
អាជ្ញាធររាជធានីដោះលែងជនរងគ្រោះកបន្សាបថ្នាំញៀនចំនួន២៣៥នាក់ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឲ្យត្រឡប់ទៅផ្ទះវិញ
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចចម្រុះរបស់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោះលែងក្រុមជនរងគ្រោះ ដោយសារគ្រឿងញៀន២៣៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកអប់រំ និង បន្សាប សារធាតុថ្នាំញៀន ផ្ទុកក្នុងខ្លួននៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ទីតាំងនៅភូមិសំរោ ង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធី ... Read More »
អ្នកស្រី ទេព វន្នី បរាជ័យក្នុងការសុំនៅក្រៅឃុំបណ្តោះអាសន្ន
ភ្នំពេញ: អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បរាជ័យក្នុងការសុំនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើនេះ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ។ អ្នកស្រី ... Read More »
ឡិចស៊ីសពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ម្នាក់រួចគេចខ្លួនបាត់
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយឡិចស៊ីសមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទបានបុកពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ... Read More »
បង្ក្រាបសង្វៀនជល់មាន់ ចាប់យកម៉ូតូ៤គ្រឿង មាន់៤ក្បាល រីឯអ្នកលេងរត់អស់
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់សង្វៀនប្រជល់មាន់ មួយកន្លែងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូចំនួន៤គ្រឿង មាន់ជល់៤ក្បាល មេអាប៉ោង១គ្រាប់ អ្នកលេងរត់គេចបាត់អស់ ... Read More »
បុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់ នៅស្រុកអណ្តងមាស
ខេត្តរតនគិរី៖ សាកសពបុរសជនជាតិវៀតណាម លង់ទឹកស្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសេសាន ។ ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាច នៅជិតកោះសាំងចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីត្រួតពិនិត្យសាកសពទើបដឹងថា ... Read More »
ចេញពីធ្វើការដើរត្រឡប់មកផ្ទះត្រូវរថយន្តកៀររបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានដួលសន្លប់រងរបួសធ្ងន់ ដោយសារតែរថយន្តបើកកៀរពីក្រោយ ខណៈពេលចេញពីធ្វើការដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត មុខមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមសំដីរបស់មិត្តភក្តិជនរងគ្រោះ ... Read More »
បង្រ្កាបបទល្មើសនេសាទដាក់ដាយចាប់ត្រីនៅក្នុងដែនសហគមន៍នេសាទ
ខេត្តពោធិ៍សាត់ ៖ មន្រ្តីសហគមន៍ នេសាទស្រីចឹកនិងកម្លាំងអង្គការសហការការពារសម្បត្តិធនធានធម្មជាតិបានសហការគ្នាបង្រ្កាបបទល្មើសនេសាទ(ដាយ)ខុសច្បាប់ស្តីពីជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ប្រតិបត្តិការនេះចាប់ផ្តើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ព្រែកប្រយាប ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ... Read More »
អគ្គិភ័យឆេះផ្ទះមួយខ្នងសល់តែគ្រោងឆ្អឹងខូចខាតទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារនៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងសល់តែគ្រោងឆ្អឹង រីឯទ្រព្យសម្បត្តិឆេះអស់ក្លាយជាផេះគិតជាប្រាក់ជាង២ម៉ឺនដុល្លារ មូលហេតុឆ្លងចរន្ត អគ្គិសនី ។ ករណីភ្លើងអគ្គីឆាបឆេះផ្ទះនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា ម៉ោង ៣រសៀល នៅភូមិតាប៉ ឃុំតាសួស ... Read More »
ជនជាតិវៀតណាម១៤នាក់ត្រូវបានដាក់ក្រោមការត្រួតពិនិត្យពីបទថតចម្លងបង្កាន់ដៃត្រួតពិនិត្យជនបរទេសខុសច្បាប់
ភ្នំពេញ ៖ ជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ថតចម្លងខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ... Read More »
បញ្ជូនសំណុំរឿងហិង្សាលើកញ្ញា ពេជ្រ អាវីហ្សា ឲ្យសាលាដំបូងជាអ្នកសម្រេចសេចក្តីចុងក្រោយ
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុបានផ្តល់ ដំណឹងតាមប្រព័ន្ធ WhatsApp មកថា គូជម្លោះដោយហិង្សារវាងលោក គៀង ហេង ... Read More »
ថៅកែស៊ុបឆ្នាំងដីជនជាតិចិនត្រូវចោរចូលប្លន់ដល់ក្នុងផ្ទះទាំងព្រឹក
ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងដីម្នាក់បានរងរបួសធ្ងន់ ធ្ងរ ខណៈក្រោកពីដំណេកជួបចោរប្លន់ចេញ ពីបន្ទប់ទឹកវាយប្លន់យកកាបូបលុយរួច គេចខ្លួនបាត់។ ហេតុការណ៍ប្លន់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរង គ្រោះស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ ... Read More »
ប្រើថ្នាំញៀនលើសចំណុះគំរាមសម្លាប់ប្រពន្ធទៅដល់ប៉ុស្តិ៍នគរបាលថើបប្រពន្ធលួងចិត្តដើម្បីរួចខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ថ្នាំញៀនហួស ប្រមាណរហូតឈានដល់យកកូនកាំបិតមកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយសារតែការប្រចណ្ឌ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលកាលវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចសួនច្បារសាកលវិទ្យាល័យបៀលប្រាយ តាមមហាវិថីព្រះសុធារស ស្ថិតក្នុង ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ... Read More »
ប្រជាពលរដ្ឋនាំគ្នាសាលាស្រុកបរិបូរណ៍ដើម្បី រកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គិសនី)របស់ក្រុមហ៊ុនអគ្គិសនីពន្លៃប្រមាណជាង៥០នាក់ បានលើកគ្នាមកសាលាស្រុកបរិបូរណ៍ ដើម្បីបានជួបជាមួយអាជ្ញាធរស្រុក រួមនិងមន្រ្តីបចេ្ចអគ្គិសនី របស់ក្រុមហ៊ុនអគ្គិសនីពន្លៃ បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »
ចាំម៉ែឪចូលដណ្តឹងយូរពេក លួចផ្សំដំណេកមុន
ខេត្តកំពង់ចាម៖ យុវជនម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងក្រមុំក្បែរផ្ទះ ហើយក៏បានឲ្យឪពុកម្តាយចូលសួរចែចូវអស់រយៈពេលជាង២ឆ្នាំ ដោយមិនទាន់បានភ្ជាប់ពាក្យ ទើបធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំតទៅទៀតលែងបាន ក៏លបចូលផ្ទះកូនក្រមុំ ក៏ផ្សំដំណេកយ៉ាងត្រេកត្រអាល រួចក៏ក្លាយទៅជាអ្នកទោសស្នេហា ដោយអាណាព្យាបាលខាងស្រី ទាន់ហើយក៏ចាក់សោបន្ទប់ពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិបាធាយ ... Read More »
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកលំផាត់ របួសធ្ងន់ ស្រាល៣នាក់
ខេត្តរតនគិរីៈ ប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅស្រុកលំផាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោ៨និង៤៨នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវបំបែកមុខតូបជាងធី លើផ្លូវជាតិ៧៦ ភូមិដីឡូត៍ ឃុំជ័យឧត្តម ... Read More »
ប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃមិនស្គាល់អត្តសញ្ញាណណ
ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃ នៅមាត់បឹងទន្លេសាប បង្កការភ្ញាក់ផ្អើល ។ អាជ្ញាធរអំពាវនាវដល់ក្រុមគ្រួសារណាដែលបាត់សមាជិក ខណៈសាកសពនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃរនាមក្រោមចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ(មាត់បឹងទន្លេសាប)ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ... Read More »
ចាប់អ្នកទាក់លលកយកទៅអប់រំផ្អើលពេញហ្វេសប៊ុក
ខេត្តតាកែវ៖ រូបភាពបុរសម្នាក់ជាអ្នកទាក់លលក ត្រូវបានចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការរិះគន់ជាច្រើនទៅលើអាជ្ញាធរមានសមត្ថកិច្ច ដោយលើកឡើងថា បទល្មើសទ្រង់ទ្រាយធំជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសត្វ មិនត្រូវបានបង្ក្រាប ឬផ្តន្ទាទោសនោះឡើយ ។ ប៉ុន្តែគ្រាន់តែគ្នាទាក់លលកក៏ត្រូវចាប់យកមកអប់រំណែនាំដែរ ។ គេចាត់ទុកថា ទង្វើនៃការ«ចាប់» អ្នកទាក់លលករូបនេះ ជារឿងដែលហួសហេតុបំផុត ... Read More »
បន្លំលួចស្ករសអ្នកលក់បោះដុំ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យនគរបាល
ភ្នំពេញ៖ បុរសម្នាក់ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពលួចស្ករសអ្នកលក់បោះដុំ២បេ ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ ផ្អើលឆោឡោ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ... Read More »
ស្លាប់១៤នាក់ និង៩៩នាក់រងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៩៩នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ។ នៅក្នុងសន្និសីទកាសែតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា អ្វីៗទាំងអស់បានប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រសើរ ... Read More »
ប្រទះឃើញស្រ្តីម្នាក់ដេកសន្លប់នៅជិតរោងចក្រស្រាបៀរហ្ក្រោន
ភ្នំពេញ៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅតាមផ្លូវបេតុងមួយកន្លែង ក្បែររបងរោងចក្រផលិតស្រាបៀរហ្ក្រោន ដែលគេសង្ស័យថា បណ្ដាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់នគរបាល ប៉ុស្ដិ៍ចោមចៅ ហៅថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះ កុសុមៈភ្លាមៗដែរ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »
ដោយសារតែជីវភាព និងជំងឺរ៉ាំរ៉ៃ បុរសម្នាក់ដាច់ចិត្តផឹកថ្នាំកណ្តុរ និងអារកសម្លាប់ខ្លួនឯង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាជនជាតិខ្មែរឥស្លាមបានសម្រេចធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយលេបថ្នាំកណ្តុរ និង អារក ព្រោះតែតួចចិត្ត និងជីវភាពក្រីក្រ រួមផ្សំមានជំងឺប្រចាំកាយផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »
ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើលសមត្ថកិច្ច ឃាត់បាន៤នាក់
ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូប្រដាប់ដោយដុំថ្ម ដេញគប់គ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន ។ ជនរងគ្រោះដែលត្រូវគេវាយត្រូវនិងដុំថ្មនោះ ទី១ឈ្មោះស៊ុក គិមឡេង ... Read More »
បុរសម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកពូថៅទៅកាប់ជញ្ជាំងផ្ទះអ្នកជិតខាងក្រោយពីមានជម្លោះពាក្យសំដីបន្តិចបន្តួច
ខេត្តកណ្តលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះ យកពូថៅធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះអ្នកជិតខាងបណ្តាលឲ្យរងការខូចខាត ក្រោយពីមានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួច ។ ករណីលបកាន់ជញ្ជាំងផ្ទះអ្នកជិតខាងនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ... Read More »
គៀង ហេង អតីតសង្សារពេជ្រ អាវីហ្សា រត់គេចខ្លួន
ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងអាស្រូវវាយស្រីស្នេហ៍ជាតារាសម្តែង មក លោក គៀង ហេង បានសម្រេចចិត្តរត់គេចខ្លួនចេញពីទឹកដីខេត្តព្រះសីហនុ ព្រោះតែខ្លាចការតាមចាប់ណាមួយរបស់សមត្ថកិច្ច។ ការរត់គេចខ្លួននេះ ក៏កើតឡើងក្រោយពីការសម្របសម្រួលក្រៅរបងតុលាការរវាងភាគីជនរងគ្រោះ គឺកញ្ញា ពេជ្រ អាវីហ្សា នឹងជនបង្កមិនទាន់បានមួយថ្ងៃផង ។ ... Read More »
ចាប់ខ្លួនបុរស២នាក់តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល
ខេត្តកណ្តាលៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលពីបទ “ហិង្សាដោយចេតនាទៅវិញទៅមក” ដើម្បីបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាលរងចាំបន្តនីតិវិធីច្បាប់ ។ ជនត្រូវចោទទាំង២នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ភូមិព្រៃពពេល ឃុំពើក ... Read More »
បែកធ្លាយរឿងលិចទូកទេសចរណ៍នៅខេត្តកំពតសម្លាប់មនុស្ស៤នាក់ដោយសារផ្ទុះធុងហ្គាស
ខេត្តកំពត៖ អ្នកដំណើរមួយគ្រួសារដែលអះអាងថាជិះនៅលើដំបូលទូកដែលជួបឧបទ្វេហេតុលិចទូកសម្លាប់មនុស្ស៤នាក់ថ្មីៗនេះឲ្យដឹងថា ករណីបណ្តាលឲ្យលិចទូក ហើយមានអ្នកដំណើរស្លាប់នោះគឺមុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះចេញពីចំណុចចង្រ្កានចម្អិនអាហារផ្នែកខាងក្រោយនៃទូកធ្វើឲ្យអ្នកដំណើរជ្រួលច្របល់ និងបណ្តាលឲ្យទុកផ្អៀង និងបែករយះទូកលិចសន្សឹមៗតែម្តង។ ចំនែកក្រុមគ្រួសាររបស់គាត់មានសមាជិកប្រមាណជាង៣០នាក់អាចរួចផុតពីគ្រោះថ្នាក់លិចទូកនេះដោយសារនៅផ្នែខាងលើ ហើយបានអូប័រមកជួយសង្រ្គោះទាន់។ ប្រភពពីអ្នកដំណើរទេសចរណ៏មើលសត្វអំពិលអំពែកនៅព្រៃកោងកាងខាងលើនេះបានបន្តថា នៅលើទូកទេសចរណ៏ដតូចនេះមានអ្នកជិះប្រមាណជា១០០នាក់ទើបពេលមានហេតុការណ៏កើតឡើងធ្វើឲ្យអ្នកដំណើរស្លន់ស្លោ ជ្រួលច្របល់ហើយបណ្តាលឲ្យមានអ្នកស្លាប់បែបនេះ។ អ្នកដំណើរសូមមិនបញ្ជេញឈ្មោះរូបនេះបញ្ជាក់ថា ពួកគាត់បានចំណាយប្រាក់ម្នាក់១មឺុនរៀល ដើម្បីទិញសំបុត្រ ប៉ុន្តែថៅកែទូកមិនមានពោងសម្រាប់ឲ្យអ្នកដំណើរពាក់ការពារសុវត្ថិភាពកើតឡើងជាយថាហេតុនោះទេ ... Read More »
ប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម
ភ្នំពេញ៖ សាកសពនារីម្នាក់ត្រូវបាន អ្នករើសអេតចាយប្រទះឃើញនៅលើគំនរសំរាមសង្ស័យជាករណីឃាតកម្មបង្កឲ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវលេខ១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សពនេះឈ្មោះ កែវ ... Read More »
សមត្ថកិច្ចស្រុកឱរ៉ាល់ក្រុមបង់ធំ បងទូចតាមភូមិ២នាក់
ខេត្តកំពង់ស្ពឺ៖ ក្រុមបងធំ បងតូចតាមភូមិ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ តាមប្រមាញ់ឃាត់ខ្លួន បានសម្រេច បន្ទាប់ពីក្រុមនេះ បានបង្កជាអំពើហិង្សាក្នុងមូលដ្ឋាន បណ្ដាលឲ្យបុរស ២នាក់ផ្សេងទៀត រងរបួសធ្ងន់យ៉ាងដំណំ។ ករណីបង្កហិង្សាដោយចេតនានេះ កើតឡើងនៅវេលាម៉ោង ១២៖០០នាទីយប់ ថ្ងៃទី១៥ ... Read More »
ដើរទៅមើលបងប្អូនគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូអ្នកប្រមឹកមកដល់បុកបាក់ជើងម្ខាង
ភ្នំពេញ ៖ បុរសម្នាក់នៅពេលដែលកំពុងឈរសួរនាំសមត្ថកិច្ចពីរឿងបងប្អូនគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿងបានបើកយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកបណ្ដាលឲ្យបាក់ជើងម្ខាងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះនេះ កើតឡើងកាលពីវេលាម៉ោងជាង០០និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿងមយយគ្រឿង ... Read More »